Category: កីឡា

  • កីឡាករ កីឡាការិនី ជានិស្សិតបើគ្មានអត្តសញ្ញណច្បាស់លាស់ មិនអនុញ្ញាតឱ្យចូលរួមការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

    កីឡាករ កីឡាការិនី ជានិស្សិតបើគ្មានអត្តសញ្ញណច្បាស់លាស់ មិនអនុញ្ញាតឱ្យចូលរួមការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

    (ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ នាព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានគូសបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលគ្រោងដំណើរការប្រកួតរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ ខែ ឧសភា ខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡា នឹងធ្វើការពិនិត្យយ៉ាងជាក់លាក់ទៅលើសមាសភាពកីឡាករកីឡាការិនីជានិស្សិតដែលចូលរួមប្រកួតមកពីបណ្តាសកលវិទ្យាល័យនិងគ្រឹះស្ថានឧត្តមសិក្សា។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា គ្រប់សមាសភាពនិស្សិតចូលរួមក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤នេះ ក្រសួងនឹងពិនិត្យលម្អិតឱ្យបានជាក់លាក់អំពីសមាសភាពនិស្សិត បើគ្មានអត្តសញ្ញាណច្បាស់លាស់បញ្ជាក់ថានិស្សិតកំពុងសិក្សានៅសកលវិទ្យាល័យនោះទេ គឺមិនអនុញ្ញាតឱ្យប្រកួតតំណាងសកលវិទ្យាល័យឡើយ។ ទាំងអស់នេះជាការលប់បំបាត់ធ្វើឲ្យមានសមភាពក្នុងការលេងកីឡាដោយមានតម្លាភាពស្នើរគ្នា។ ឯកឧត្តម អះអាងថា ប្រសិនបើយើងមិនពិនិត្យលម្អិតនឹងឈានទៅលប់បំបាត់បញ្ញាទាំងអស់នោះទេ ការប្រកួតអាចបង្កើតបានទៅជាមានជម្លោះទៅវិញ ។ ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ដែលបង្កើតឡើងដោយក្រសួងអប់រំយុវជននិងកីឡានេះមានគោលបំណងបំផុសចលនាឱ្យនិស្សិតចូលរួមលេងកីឡាឱ្យបានមួយមុខឬច្រើនមុខប្រចាំជីវិតរបស់ពួកគេ ដើម្បីគុណភាពជីវិត ជាពិសេស គឺមិត្តភាព សាមគ្គីភាព និងសុខភាព ។ ជាមួយគ្នានេះដែរ ការប្រកួតនេះ វាក៏ជាការចំរាញ់ស្វែងរកកីឡាករកីឡាការិនីជានិស្សិតដែលឧបនិស្ស័យនិងមានទេពកោសល្យល្អលើប្រភេទកីឡានីមួយ ដើម្បីយកមកបណ្តុះបណ្តាលបញ្ចូលទៅក្នុងក្រុមជម្រើសជាតិនៅថ្ងៃខាងមុខ ព្រោះថានិស្សិតមានប្រាជ្ញាស្មារតីល្អ ឆ្លៀសវ៉ៃ…

  • ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព និងសង្គម គ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤

    ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព និងសង្គម គ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនឹងមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិចូលរួមទស្សនាផងដែរ ។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នារសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំមួយជាមួយកងកម្លាំងប្រដាប់អាវុធនិងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍បាល់ទាត់នេះដំណើរការទៅដោយរលូននិងទទួលបានជោគជ័យទាំងការរៀបចំសណ្តាប់ធ្នាប់ និងការរក្សាសន្តិសុខ សុវត្ថិភាព ជាដើម ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិភាក្សារៀបចំផែនការសំដៅធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ខាងលើនេះដំណើរទៅដោយរលូន និងជោគជ័យ ។ ឯកឧត្ដម បញ្ជាក់ថា បើតាមគម្រោងព្រឹត្តិការណ៍នេះ និងមាន កម្មករ កម្មការនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលកិច្ចការងារនេះទាមទាឱ្យអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងចំណតជាដើម ។ ឯកឧត្តម បានបន្តទៀតថា គោលបំណងបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះឡើងគឺដើម្បីរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ)…

  • ទូច ចាន់វត្តី ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ មាន មហិច្ឆតា ប្រឡូកក្នុងសង្វៀនOne championship

    ទូច ចាន់វត្តី ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ មាន មហិច្ឆតា ប្រឡូកក្នុងសង្វៀនOne championship

    ភ្នំពេញ៖បន្ទាប់ពីឈ្នះមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍ កីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាប្រដាល់គុនខ្មែរ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនី ទូច ចាន់វត្តី ទទួលបាន ប្រជាប្រិយភាពខ្លាំងពីអ្នកគាំទ្រគុនខ្មែរ ។ការគាំទ្រនិងការលើក ទឹកចិត្ត ពីសំណាក់ អ្នកគាំទ្រ បានជំរុញលើកទឹកឳ្យ ទូច ចាន់វត្តី កាន់តែមានកម្លាំងចិត្តហ្វឹកហាត់ ដើម្បីបង្កើន សមត្ថភាព ត្រៀម ការពារ មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ។ កីឡាការិនី ទូច ចាន់វត្តី ក្នុងវិស័យប្រដាល់គុនខ្មែរនេះ នាងមិន ត្រឹមតែចង់ឈ្នះមេដាយមាសពីការប្រកួតកម្រិតស៊ីហ្គេមជូន កម្ពុជា ប៉ុណ្ណោះនោះទេ កីឡាការិនីគុនខ្មែររូបស្រស់ម្នាក់នេះ ក៏តាំងចិត្តកសាងសមត្ថភាពដើម្បីឈានជើងចូលប្រឡូក ក្នុង សង្វៀនOne championship ដែលជាសង្វៀនកម្រិតពិភព លោក។នាងចង់ចូលរួម ដើម្បីរួមចំណែកផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ឆាកអន្តរជាតិ ឳ្យកាន់តែល្បីរន្ទឺថែមទៀតផង។ ការខិតខំប្រឹងប្រែងរបស់ទូច ចាន់វត្តី ក្នុងវិស័យប្រដាល់ គុន ខ្មែរនេះ បានជួយឳ្យនាងមានជីវភាពធូរធា និងទទួលបាន ក្របខណ្ឌ…

  • កីឡាការិនីចំបាប់ ឌិត សំណាង នឹងត្រូវជួបឥណ្ឌា ឬ កូរ៉េ រសៀលនេះ នៅជើងឯកអាស៊ី

    កីឡាការិនីចំបាប់ ឌិត សំណាង នឹងត្រូវជួបឥណ្ឌា ឬ កូរ៉េ រសៀលនេះ នៅជើងឯកអាស៊ី

    ភ្នំពេញ៖ កីឡាការិនី ឌិត សំណាង ម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេមឆ្នាំ២០២៣ នឹងត្រូវប៉ះកីឡាការិនីមកពីប្រទេស ឥណ្ឌា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់នេះ នៅទីក្រុងBishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ត្រូវនឹងម៉ោង១រសៀល ម៉ោងនៅកម្ពុជា ក្នុងវគ្គជម្រុះ ដោយមាន១៣ប្រទេសក្នុងប្រភេទទម្ងន់៥០គីឡូក្រោម ។លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹកជម្រើសជាតិ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកអាស៊ីនេះ គឺជាការប្រកួតកម្រិត ដើម្បីស្វែងរកកីអីកីឡាអូឡាំពិក ប្រសិនបើឈានដល់វគ្កផ្តាច់ព្រ័ត គឺលេខ១ និងលេខ២ គឺស្វ័យប្រវត្តិតែម្ដង។ តែបើចាញ់ ត្រូវតែចូលរួមប្រកួតយកជម្រុះទៅអូឡាំពិកបន្ត។គ្រូបង្វឹកជាស្រ្តីរូបនេះ បន្តថា ខ្ញុំមានជំនឿចិត្ត ឌិត សំណាង ពីព្រោះកីឡាការិនីរូបនេះ មានបទពិសោធន៍ក្នុងការប្រកួតធំជាច្រើន ជាពិសេសធ្លាប់បានហ្វឹកហាត់នៅប្រទេសចិនផងដែ។ ដោយឡែកលោក ខាស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ការបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ២រូប គឺកីឡាការិនី ឌិត សំណាង និងកីឡាករ ហេង វុទ្ធី ដឹកនាំដោយលោកស្រី ចូវ…

  • លោកទន្តបណ្ឌិត ឡេង តុង អំពាវនាវឱ្យពលរដ្ឋចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ដើម្បីទទួលបានសុខភាពល្អ

    លោកទន្តបណ្ឌិត ឡេង តុង អំពាវនាវឱ្យពលរដ្ឋចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ដើម្បីទទួលបានសុខភាពល្អ

    (ភ្នំពេញ)៖ លោក ទន្តបណ្ឌិត ឡេង តុង អ្នករត់មួយរូបក្នុងចំណោមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ១៥០០នាក់ ចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៩ នៅ ខេត្តព្រះសីហនុ បានអំពាវនាវឱ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចូលរួមរត់ ដើម្បីទទួលបានសុខភាពល្អ ។ លោកទន្តបណ្ឌិត ឡេង តុង បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ សម្រាប់វិញ្ញាសារត់ ២១គីឡូម៉ែត្រ លោកបានចូលរួមរត់លើកទី៤ហើយ ដោយរត់ ២លើកនៅខេត្តសៀមរាប លើកទី៣នៅភ្នំពេញ និងលើកទី៤ នៅខេត្ត ព្រះសីហនុ ។ លោកថា រាល់ពេលមានព្រឹត្តិការណ៍ម្តងៗ លោកមើលឃើញថា មានវត្តមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ ដែលទាំងអស់នេះ បានបង្ហាញឱ្យឃើញថា កម្ពុជាជាប្រទេសមានសុខសន្តិភាព។ លោកទន្តបណ្ឌិត ឡេង តុង បានពន្យល់ទៀតថា កីឡារត់នេះ គឺជាកីឡាមួយល្អមែនទែន ដែលជួយដល់សុខភាព និងអារម្មណ៍ស្រស់ស្រាយ ពិសេស បានបង្កើតនូវមិត្តភាពតាមរយៈការរត់នេះផងដែរ ។ លោក បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុបើធៀបជាមួយខេត្តផ្សេងៗ ខេត្តមួយនេះមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាត ក្នុងនោះក៏មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជួយឱ្យអារម្មណ៍អ្នករត់កាន់តែស្រស់ស្រាយ ។…

  • កញ្ញា មៀ រា ៖ ខ្ញុំថតយករូបភាពសប្បាយៗរបស់កម្ពុជាដើម្បីចែករំលែកប្រាប់ពិភពលោកអំពីសុខសន្តិភាពនៅកម្ពុជា

    កញ្ញា មៀ រា ៖ ខ្ញុំថតយករូបភាពសប្បាយៗរបស់កម្ពុជាដើម្បីចែករំលែកប្រាប់ពិភពលោកអំពីសុខសន្តិភាពនៅកម្ពុជា

    (ភ្នំពេញ)៖ កញ្ញា មៀ រា ភ្ញៀវទេសចរណ៍អន្តរជាតិ មកពីប្រទេសអ៊ុយក្រែន បានចូលរួមផ្តិតយករូបភាព និងវីដេអូ ការរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅក្នុងក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ ។ការផ្តិតយករូបភាព និងកម្រងវីដេអូនៃការរត់យ៉ាងសប្បាយរីករាយពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីផលិតជាឯកសារចែករំលែកក្នុងបណ្តាញសង្គមនេះ កញ្ញា មៀ រា បានរៀបរាប់ថា នាងខ្ញុំជាជនជាតិអ៊ុយក្រែន កំសាន្តរយៈពេលខ្លីមួយ នៅក្នុងខេត្ត ព្រះសីហនុ ។ នាងខ្ញុំមិនមែនជាអ្នកថតរូបអាជីព ក្នុងស្ថាប័នណាមួយឡើយ។ ការផ្តិតយករូបភាពធ្វើឯកសារនេះ គឺខ្ញុំគ្រាន់តែចង់យកទៅចែករំលែកលើបណ្តាញសង្គមទៅកាន់ពិភពលោក អំពីវិស័យកីឡានៅកម្ពុជា និងសុខសន្តិភាពរបស់កម្ពុជាប៉ុណ្ណោះ។ នាងថា រូបភាព និងវីដូអេ ដែលខ្ញុំផលិតចេញនេះ ខ្ញុំនឹងយកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក ដោយបញ្ជាក់ថា កម្ពុជាក៏ធ្លាប់ជាប្រទេសញាំញីដោយសង្គ្រាមពីមុន ប៉ុន្តែឥលូវកម្ពុជាមានសុខសន្តិភាព គ្មានអ្វីធ្វើប្រជាពលរដ្ឋព្រួយបារម្ភអំពីសុខសុវត្ថិភាពទៀតឡើយ ពោល គឺកម្ពុជា សុខសប្បាយ និងមានសិទ្ធិសេរីភាព ដើរលេងយ៉ាងសប្បាយ ចូលរួមកំសាន្តគ្រប់ព្រឹត្តិការណ៍រៀបចំនៅក្នុងស្រុក ។ គួបញ្ជាក់ថា ៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤…

  • សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនអត្តពលិក២រូបចូលរួម ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី និងកីឡាចំបាប់ជើងឯកអាស៊ី នៅកៀហ្ស៊ីស៊ីស្ថាន

    សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនអត្តពលិក២រូបចូលរួម ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី និងកីឡាចំបាប់ជើងឯកអាស៊ី នៅកៀហ្ស៊ីស៊ីស្ថាន

    ភ្នំពេញ៖កីឡាករ-កីឡាការនីចំបាប់តំណាងកម្ពុជា ២រូប គឺ កីឡាករ ហេង វុទ្ធី និង កីឡាការនី ឌិត សំណាង ដឹកនាំដោយអ្នកគ្រូ ឆូវ សុធារ៉ា កំពុងតែស្ថិននៅជំរុំហ្វឹកហាត់ជាមួយកីឡាករ-ការនីអន្តរជាតិ និងត្រៀមខ្លួនចូលរួមការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី (ក្រុមជម្រើសជាតិឈុតធំ) កីឡាចំបាប់ជើងឯកអាស៊ីកីឡាចំបាប់ជើងឯកអាស៊ីOG ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី ១១-២៤ ខែមេសា ឆ្នាំ ២០២៤ ។ ក្នុងការព្រឹត្តិការណ៍ប្រកួតទាំងពីរនេះ ដោយ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី (ចាប់ពីថ្ងៃទី11-16 ខែមេសា) និង វគ្គជម្រុះអាស៊ី OG (ចាប់ពីថ្ងៃទី១៩-២១ ខែមេសា) កីឡាករ ហេង វុទ្ធី នឹងចូលរួមប្រកួតនូវវិញ្ញាសារបុរស Freestyle ប្រភេទទម្ងន់ ៨៦kg រីឯកីឡាការនី ឌិត សំណាង នឹងចូលរួមប្រកួតនូវវិញ្ញាសារចំបាប់នារី ប្រភេទទំងន់ ៥០kg។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖…

  • ក្រសួងអប់រំ យុវជន និងកីឡា នាំយកថវិកាជើងឯកពានយុវជន អន្តរក្រសួង-ស្ថាប័នប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា

    ក្រសួងអប់រំ យុវជន និងកីឡា នាំយកថវិកាជើងឯកពានយុវជន អន្តរក្រសួង-ស្ថាប័នប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាននាំយក ថវិកាចំនួន ៤លានរៀល ដែលជាប្រាក់អមពានរង្វាន់ជើងឯកការប្រកួតកីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ រដូវកាល ២០២៤ទៅប្រគល់ជូនមន្ទីរពេទ្យ គន្ធបុប្ជា តំណាងដោយ លោក មាស សារិទ្ធ ប្រធានរដ្ឋបាល នៅរសៀលថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ុន សុខ បានថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ដែលបានផ្តួចផ្តើមគំនិតរៀបចំការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ននេះឡើង ដើម្បីផ្តល់ឱកាសដល់កីឡាករ ដែលជាមន្ត្រី រាជការនៅតាមក្រសួងស្ថាប័នបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គី ភាព ល្អជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ ឯកឧត្តមអគ្គនាយកកីឡា…

  • ឯកឧត្តម ខូវ ឆាយ ប្តេជ្ញាជំរុញដល់ការអភិវឌ្ឍកីឡាកងទ័ពឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

    ឯកឧត្តម ខូវ ឆាយ ប្តេជ្ញាជំរុញដល់ការអភិវឌ្ឍកីឡាកងទ័ពឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

    (ភ្នំពេញ)៖ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានបង្ហាញពីការប្តេជ្ញាយ៉ាងមុតមំាថា ឯកឧត្តមនឹងបន្តថែរក្សាមរតកសមិទ្ធផល ស្នាដៃពីអតីតនាយកចាស់ៗ និងបន្តខិតខំបន្តការអភិវឌ្ឍវិស័យកីឡាកងទ័ព ឱ្យកាន់តែរីក ចម្រើនស្មើមុខស្មើមាត់ជាមួយអង្គភាពផ្សេងៗទៀតរបស់កម្ពុជា។ ឯកឧត្តម ខូវ ឆាយ ប្តេជ្ញាចិត្តបែបនេះ នៅក្នុងឱកាសពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ឧទ្ទិសកុសល ជូនដល់អតីតយុទ្ធជនពលីគ្រប់ជំនាន់ដែលបានចែកឋាន និង ពិធីជប់លៀង អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ឬស្តាតចាស់) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម ខូវ ឆាយ គូសបញ្ជាក់ថា អ្វីដែលពិសេសគឺក្រុមកីឡាករ កីឡាការិនីបានខិតខំ ប្រឹប្រែងយ៉ាងខ្លាំង និងតែងតែទទួលបានភាពកក់ក្តៅ ការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងការដឹកនាំផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង…

  • ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សមត្ថភាពកីឡាករ កីឡាការិនីវ័យក្មេងតេក្វាន់ដូ ITF ជាថ្នាលបន្តវេនប្រកបដោយក្តីសង្ឃឹម

    ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សមត្ថភាពកីឡាករ កីឡាការិនីវ័យក្មេងតេក្វាន់ដូ ITF ជាថ្នាលបន្តវេនប្រកបដោយក្តីសង្ឃឹម

    (ភ្នំពេញ)៖ ក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ ITF សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានលើកឡើងថា ៖«ខ្ញុំពិតជាមានក្តីរីករាយខ្លាំងណាស់ ដែលបានឃើញពីការបញ្ចេញអស់ពីសមត្ថភាពរបស់កីឡាករ កីឡារិនីវ័យក្មេងៗ ប្រកបដោយក្តីសង្ឃឹម ដែលជាអ្នកបន្តវេនកីឡាតេក្វាន់ដូ ITF កម្ពុជា» ។ ឯកឧត្ដម កែវ រ៉េមី បន្តថា ៖«ខ្ញុំមានសេចក្តីត្រេកអរ ដោយបានឃើញអ្នកបន្តវេនរបស់កីឡាករ កីឡាការិនីវ័យក្មេងលើប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលជាទំពាំងស្នងឫស្សី ដោយបង្ហាញសមត្ថភាពល្អ ។ អ្នកបន្តវេនទាំងអស់នឹងបន្តត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងកម្រិតអាស៊ី និងពិភពលោក នាថ្ងៃអនាគត។ ឯកឧត្ដមប្រធានសហព័ន្ធ ក៏បានកោតសរសើរចំពោះកីឡាករ កីឡារិនី ព្រមទាំងឪពុកម្តាយ អាណាព្យាបាលទាំងអស់ ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ និងគាំទ្រដល់កូនៗរបស់ខ្លួន ដើម្បីបន្តបណ្តុះបណ្តាលថ្នាលបន្តវេនតទៅថ្ងៃអនាគត។ ឯកឧត្តម បួនហ៊ីង សុធីយ៉ា…