Category: កីឡា

  • ឯកឧត្តម ឌី វិជ្ជា៖ ពានបាល់ទាត់យុវជន-អន្តរក្រសួងដើម្បីបង្កើនស្មារតី សាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនដែលជាមន្ដ្រីរាជការ

    ឯកឧត្តម ឌី វិជ្ជា៖ ពានបាល់ទាត់យុវជន-អន្តរក្រសួងដើម្បីបង្កើនស្មារតី សាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនដែលជាមន្ដ្រីរាជការ

    ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី លើក ទី៩ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី៣១ ខែមីនាខាងមុខ ដោយ មាន បេក្ខភាពចូលរួម ៣៤ក្រុម ពោលគឺកើនឡើង ៣ក្រុម បើធៀបកាលពី ឆ្នាំមុន ។នេះបើយោងតាមការបញ្ជាក់របស់លោក សុខ សប្បាយណា ប្រធាន គណៈកម្មាធិការ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់មិត្តភាពយុវជន អន្ដរ ក្រសួង-ស្ថាប័ន លើកទី៩ ក្នុងសន្និសីទសារព័ត៌មាន ចាប់ពូល និងចុះ អនុស្សរណៈ(MOU) ជាមួយក្រុមហ៊ុនដៃគូឧបត្ថម្ភ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅសាលធំនៃមជ្ឍមណ្ឌលម៉ានី (The Kampus) ដែល ធ្វើឡើងក្រោមវត្ដមានឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ។ ឯកឧត្តម ឌី វិជ្ជា បានកោតសរសើរ និងវាយតម្លៃខ្ពស់…

  • សមាគមសិស្ស -និស្សិតអាហារូបករណ៍កំពត-តាកែវ រៀបចំការ ប្រកួតកីឡាបាល់ទាត់អបអរទិវាជ័យជម្នះ៧មករា

    សមាគមសិស្ស -និស្សិតអាហារូបករណ៍កំពត-តាកែវ រៀបចំការ ប្រកួតកីឡាបាល់ទាត់អបអរទិវាជ័យជម្នះ៧មករា

    កំពត៖ក្នុងឱកាសបិទការប្រកួតបាល់ទាត់ពានរង្វាន់៧មករា រំលឹកខួប អនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ៧មករាដែលរៀបចំ ឡើងដោយ សមាគម សិស្ស -និស្សិតអាហារូបករណ៍ខេត្តកំពត- តាកែវ និងសហការជា មួយមន្ទីរអបរំ ខេត្តកំពត កាល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោក  លាង  សំណាត់ ប្រធាន ក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកំពត-តាកែវបានលើក ឡើងថា បន្ទាប់ ពីប្រទេសត្រូវបានរំដោះចេញពីរបបវាលពិឃាតនាថ្ងៃទី៧មករាឆ្នាំ ១៩៧៩ថ្នាក់ដឹកនាំគណបក្សប្រជាជនបានខិតខំរក្សាការពារនិងស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ជូនជាតិនិងប្រជាជនប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះវិស័យកីឡាក៏មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់និងមានមោទន ភាពបំផុតជាក់ស្តែងព្រឹត្តិការរណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយបានលើកកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិដោយទទួលស្គាល់ថាកម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ។ ដោយឡែកទាក់ទងនឹងការប្រកួតកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ (៧មករា ១៩៧៩ – ៧មករា២០២៤) គឺសមាគម សិស្ស និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន កំពត-តាកែវ ដើម្បីជ្រើស រើសកីឡាករល្អ និងលើកទឹកចិត្តយុវជនឱ្យលេងកីឡា ដើម្បីសុខភាព មិត្តភាព និងបង្កើតសាមគ្គីភាពរវាងក្រុមនិងក្រុម។ តាមរបាយការណ៍របស់លោក ណុប ណាប់…

  • រដ្ឋបាលស្រុកអង្គរធំរៀបចំការប្រកួតពានរង្វាន់៧មករា ២០២៤ ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា

    រដ្ឋបាលស្រុកអង្គរធំរៀបចំការប្រកួតពានរង្វាន់៧មករា ២០២៤ ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា

    សៀមរាប៖ រដ្ឋបាលស្រុក អង្គរធំ បានរៀបចំការប្រកួតពានរង្វាន់ ៧មករា ២០២៤ ដើម្បីអបអរសាទរទិវាជ័យ ជម្នះ ថ្ងៃ៧មករា។ ក្រុមកីឡា បាល់ ទាត់ ទាំងអស់ មាន១៥ក្រុម ក្នុងនោះមាននារី២ក្រុម បានបង្ហាញ សមត្ថភាព រៀងៗខ្លួន ។ការប្រកួតបានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី៧ ខែមករា នៅលើ ទីលានបាល់ទាត់ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមការគាំទ្រដោយ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលស្រុកអង្គរធំ និង ឯកឧត្តម អែល សៀត សមាជិក ក្រុមប្រឹក្សាខេត្ត និងជួយឧបត្ថម្ភថវិកា និងសម្ភារពី សប្បុរស ជននានា។ថ្លែងក្នុងពិធីបិទការប្រកួតនោះ អភិបាលស្រុកអង្គរធំ លោក ពៅ ប៊ុនធឿន បាន បញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍ប្រកួតបាលទាត់នេះ ក្នុងន័យអបអរ សាទរ ថ្ងៃ៧ មករា ។ជាការរំលឹកនូវគុណថ្ងៃជ័យជម្នះ៧មករា ដែលជាជីវិតទី២ របស់ យើងគ្រប់គ្នា។ បើគ្មានគុណថ្ងៃ…

  • ឯកឧត្តម វ៉ាត់ ចំរើន ៖ ទិវារំលឹកគុន ៧មករា រៀបចំឡើងដើម្បីអោយកូនខ្មែរ ជំនាន់ក្រោយ យល់ដឹងពីប្រវត្តសាស្ត្រដ៏ឈឺចាប់ រួមគ្នាការពារសន្តិភាព

    ឯកឧត្តម វ៉ាត់ ចំរើន ៖ ទិវារំលឹកគុន ៧មករា រៀបចំឡើងដើម្បីអោយកូនខ្មែរ ជំនាន់ក្រោយ យល់ដឹងពីប្រវត្តសាស្ត្រដ៏ឈឺចាប់ រួមគ្នាការពារសន្តិភាព

    កំពង់ធំ៖ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក បានលើកឡើងថា ទិវារំលឹកគុន ថ្ងៃចងចាំជ័យជំនះ៧មករា រៀបចំឡើងដើម្បីអោយកូនខ្មែរជំនាន់ក្រោយយល់ដឹងពីប្រវត្តសាស្ត្រដ៏ឈឺចាប់នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ ជាមួយរាជរដ្ឋាភិបាល។ ការថ្លែងលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧.មករា.១៩៧៩-០៧.មករា.២០២៤) ជាមួយថ្នាក់ដឹកនាំស្រុកតាំងគោក ។ ឆ្លៀតឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន បានរំលេចនូវសារសំខាន់ៗ នៅក្នុងសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដល់ថ្នាក់ដឹកនាំភូមិ-ឃុំ និងស្រុក ពិសេសប្រជាពលរដ្ឋ ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឲ្យរបបនេះអាចត្រឡប់មកវិញបាន ។ ឯកឧត្តម ថា ដោយសារមានថ្ងៃរំដោះ…

  • ឯកឧត្តម អ៊ុន ចាន់ដា លើកទឹកចិត្តឱ្យយុវជន ងាកមកលេងកីឡា ឱ្យបានគ្រប់ៗគ្នា

    ឯកឧត្តម អ៊ុន ចាន់ដា លើកទឹកចិត្តឱ្យយុវជន ងាកមកលេងកីឡា ឱ្យបានគ្រប់ៗគ្នា

     (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្ត កំពង់ចាម បានលើកទឹកចិត្តឱ្យយុវជន បង្វែចិត្តគំនិត មកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពីព្រោះ កីឡា ដើម្បី សុខភាព អភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី និងសីលធម៌ក្នុងធម្មជាតិ ការលើកឡើនេះ ធ្វើនៅកីឡាដ្ឋាន នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបើក ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២៤ គឺជាថ្ងៃប្រវត្តិសាស្ត្រ នៃការរំដោះប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីរបបប្រល័យ ពូជសាសន៍ និងជាថ្ងៃកំណើតទី២ របស់ ប្រជាជនកម្ពុជា បានធ្វើអោយគ្រប់ វិស័យមានការរីកចម្រើនឡើងវិញ ក្នុងនោះវិស័យអប់រំកាយ និងកីឡាក៏ដូចគ្នា ហើយ ត្រូវរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងអប់រំ…

  • ឯកឧត្តម អ៊ូ រតនា៖ ជើងឯកថ្នាក់ជាតិ ផ្តោតលើយុវជនច្រើន ដើម្បីស្វែងរកជើងខ្លាំងត្រៀមការប្រកួតសិស្សអាស៊ាន ខាងមុខនេះ

    ឯកឧត្តម អ៊ូ រតនា៖ ជើងឯកថ្នាក់ជាតិ ផ្តោតលើយុវជនច្រើន ដើម្បីស្វែងរកជើងខ្លាំងត្រៀមការប្រកួតសិស្សអាស៊ាន ខាងមុខនេះ

    (ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ ប្រចាំឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈកីឡាករ កីឡាការិនីក្រសួងការពារជាតិដណ្តើមបានមេដាយមាសច្រើនជាងគេ ។ លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា គូសបញ្ជាក់ថា ការប្រកួត ជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ មានរាជធានី/ខេត្ត ចំនួន១៣ កីឡាករ កីឡាការិនីសរុប ១២៨ នាក់ (ស្រី ៣៥នាក់) ក្នុងគោលបំណងផ្តល់លទ្ធភាពដល់ប្អូនៗក្មួយៗថ្នាលជំនាន់ក្រោយប្រកួតប្រជែង ដើម្បីចម្រាញ់រកកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាសិស្សអាស៊ាន នៅខែមិថុនា ឆ្នាំ២០២៤ខាងមុខនៅឥណ្ឌូណេស៊ី។ ការប្រកួតចែកជា២ផ្នែកធំៗ មាន ២២វិញ្ញាសា ដោយវិញ្ញាសាមេគុន មាន ១៣ និងវិញ្ញាសាប្រយុទ្ធ មាន ០៩។ លោកអគ្គលេខាធិការ បានអះអាងថា ក្រោយពីបានរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសរៀបចំ និងគ្រប់គ្រងការប្រកួត នាពេលថ្មីៗរួចមក មន្ត្រីរៀបចំការប្រកួតមានការយល់ដឹងកាន់តែច្រើន ក្នុងការរៀបចំ និងគ្រប់គ្រងការប្រកួតស្របតាមលក្ខណៈ បច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្តរជាតិ។…

  • ប្រធានប្រតិភូដឹកនាំកីឡាទូកខេត្តកណ្តាលប្តេជ្ញាចិត្តនឹងធ្វើឲ្យបានល្អបន្ថែមទៀតសម្រាប់ការប្រកួតជ្រើសរើសជើងថ្នាក់ជាតិនៅឆ្នាំ២០២៤

    ប្រធានប្រតិភូដឹកនាំកីឡាទូកខេត្តកណ្តាលប្តេជ្ញាចិត្តនឹងធ្វើឲ្យបានល្អបន្ថែមទៀតសម្រាប់ការប្រកួតជ្រើសរើសជើងថ្នាក់ជាតិនៅឆ្នាំ២០២៤

    (ខេត្តបាត់ដំបង)៖ លោក ស្រី ប្រាក់ សោភា ប្រធានប្រតិភូដឹកនាំកីឡាទូកខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ ដែលរៀបចំនៅខេត្តបាត់ដំបង សមគមកីឡាទូកខេត្តកណ្តាលបានចូលរួមប្រកួតលើ៦វិញ្ញសា គឺ វិញ្ញសាទូកផ្កាចារ ចម្ងាយ២៥០ម៉ែត្របុរស-នារី វិញ្ញសាទូកផ្កាចារ៥០០ម៉ែត្រនារី វិញ្ញាសាទូកនាគបុរស-នារី២៥០ម៉ែត្រ និងទូកនាគបុរស៥០០ម៉ែត្រ។ ជាលទ្ធផលខេត្តកណ្តាលទទួលបានមេដាយសរុបចំនួន៦គ្រឿង មានមេដាយមាស២គ្រឿង ប្រាក់១ និងសំរិទ្ធ៣គ្រឿង។ លោក ស្រី ប្រធានប្រតិភូដឹកនាំកីឡាទូកខេត្តកណ្តាល បានប្តេជាចិត្តថា សម្រាប់ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងប្រជែងដណ្តើមឲ្យបាន លទ្ធផលកាន់តែល្អបន្ថែមទៀតជូនខេត្ត ។ លោក ស្រី តំណាងឲ្យអត្តពលកីឡាទូកខេត្តកណ្តាល សូមថ្លែងអំណរគុណដល់សម្តេច តេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពជូនប្រជាជន បានបង្កលក្ខណឲ្យគ្រប់ខេត្ត មានឱកាសហ្វឹកហាត់និងចូលរួមប្រកួតបញ្ចេញនូវសមត្ថភាព ។…

  • ជើងឯកកង់ថ្នាក់ជាតិឆ្នាំ២០២៣ បានផ្លាស់ទីលានប្រណាំង មកខេត្តកំពង់ឆ្នាំង ជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី

    ជើងឯកកង់ថ្នាក់ជាតិឆ្នាំ២០២៣ បានផ្លាស់ទីលានប្រណាំង មកខេត្តកំពង់ឆ្នាំង ជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី

    (ភ្នំពេញ)៖ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ បានផ្លាស់ពីខេត្តសៀមរាប មកធ្វើនៅខេត្តកំពង់ឆ្នាំង ជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី ដែលទើបសាងសង់រួច ។ លោក នូ ចំរើន បន្តថា មូលហេតុដែលជ្រើសរើសខេត្តកំពង់ឆ្នាំងវិញ ព្រោះជាខេត្ត មានអំណោយផល ទាំងស្ថានភាពផ្លូវ សម្រាប់ការប្រកួតកង់គួក និងកង់ភ្នំ និងជាខេត្តឈរលេខ៣ ដែលមានប្រជាជនជិះកង់ច្រើនជាងគេ បន្ទាប់ពីភ្នំពេញ និងខេត្តសៀមរាប ។ លោកអគ្គលេខាធិការ បន្ថែមថា ការប្រកួតនេះ សហព័ន្ធបានដាក់នូវគោលដៅធំៗ ២ គឺ -អនុវត្តតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំការប្រកួត ត្រៀមព្រឹត្តការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ និងការប្រកួតអន្ដរជាតិនានា និងទី២-គឺជាឱកាសចូលរួម និងបង្ហាញនូវទេពកោសល្យ ចំណេះ និងជំនាញ ដើម្បីស្វែងរកធនធានកីឡាករ-កីឡាការិនីមានសមត្ថភាព ត្រៀមចូលរួមក្រុមជម្រើសជាតិ សម្រាប់ឆ្នាំ២០២៤ និងត្រៀមប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ។ លោក នូ ចំរើន…

  • ទូកជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី១០ សមគមកីឡាទូកមហាផ្ទៃ កងទ័ពជើងទឹកប្រជែងបានមេដាយមាសច្រើនជាងគេ

    ទូកជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី១០ សមគមកីឡាទូកមហាផ្ទៃ កងទ័ពជើងទឹកប្រជែងបានមេដាយមាសច្រើនជាងគេ

    (បាត់ដំបង)៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ រៀបចំនៅដងស្ទឹង សង្កែ ខេត្ត បាត់ដំបង រយៈពេល៣ថ្ងៃ បានបញ្ចប់ជាផ្លូវការហើយ ដោយ សមាគមកីឡាទូកក្រសួងមហាផ្ទៃ និងសមាគមកីឡាទូកកងទ័ពជើងទឹកប្រជែងដណ្តើមបានមេដាយមាស៣គ្រឿងស្មើគ្នាច្រើនជាងគេ ខណៈសមាគមកីឡាទូកខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់លេខ២ ដណ្តើមបានមេដាយមាស២គ្រឿង លើ២វិញ្ញសាប្រកួត។ការប្រកួតនេះ អញ្ជើញចូលរួមបិទ ក្រោមអធិបតីភាព សម្តេចក្រឡា ហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធាន សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តម បណ្ឌិត មាស សារិន អនុប្រធានអចិន្រ្តៃយ៍ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី១០ ឆ្នាំ២០២៣នេះ សមាគមទូករាជធានីខេត្តចូលរួមសរុប១៨ មាសភាព…

  • ក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ក្នុងជើងឯកប្រដាល់សកលថ្នាក់ជាតិឆ្នាំនេះ

    ក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ក្នុងជើងឯកប្រដាល់សកលថ្នាក់ជាតិឆ្នាំនេះ

    ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ហើយ ក្រោយដំណើរប្រកួតរយៈពេល ៤ថ្ងៃកាលពីចុង ខែធ្នូ ឆ្នាំ៣០២៣ នៅសាលហ្វឹកហាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយក្រុមកីឡាប្រដាល់សកលក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ គ្រាដែលក្រសួងមហាផ្ទៃ បានធ្លាក់ទៅឈរលេខ៤ វិញ ។ ឯកឧត្តម ប៊ុយ សុភ័ណ្ណ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កសលកម្ពុជា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ មានកីឡាករ-កីឡាការិនី ១១៣នាក់ មកពី ២០សមាគម/ក្លិបចូលរួមប្រកួត លើវិញ្ញាសាចំនួន ៨ ហើយកីឡាករ-កីឡាការិនីទាំងអស់ បានប្រកួតដោយស្មារតីយកចិត្ដទុកដាក់ និងខំប្រឹងអស់ពីសមត្ថភាព បច្ចេកទេស និងគោរពនូវបទបញ្ជាប្រកួតយ៉ាងខ្ជាប់ខ្ជួន ដែលជំរុញឲ្យការប្រកួតប្រព្រឹត្តទៅដោយជោគជ័យ ។ លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីដែលខំប្រឹងប្រកួតអស់ពីសមត្ថភាព និងដណ្តើមបានជ័យលាភី ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ។ លោកប្រធានក៏បានជំរុញឲ្យកីឡាករ-កីឡាការិនី ទោះដណ្ដើមបានជ័យលាភី ឬពុំទទួលបានមេដាយត្រូវបន្ដការខំប្រឹងហ្វឹកហាត់ ដើម្បីសម្រួចសមត្ថភាពជំនាញកម្រិតខ្ពស់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ ។ ជាលទ្ធផលបច្ចេកទេសក្លិបក្រសួងការពារជាតិ ដែលឈរលេខ៦ កាលពីឆ្នាំមុន…