-
ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាកីឡាប៉េតង់ វគ្គផ្តាច់ព្រ័ត្រ
ផ្សាយផ្ទាល់៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាកីឡាប៉េតង់ វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ០៩ ឧសភា ២០២៣
-
ការប្រកួតកីឡាបញ្ចសិលា (PENCAK SILAT)
ផ្សាយផ្ទាល់៖ ការប្រកួតកីឡាបញ្ចសិលា (PENCAK SILAT) ០៩ ឧសភា ២០២៣
-
សកម្មភាពវាយកូនហ្គោល ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ លើកទី៣២
សកម្មភាពវាយកូនហ្គោល ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ លើកទី៣២ ក្នុងព្រះរាជាណាចក្រកម្ពុជា។
-
ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាកីឡាអុកចត្រង្គ Chess Single man
ផ្សាយផ្ទាល់៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាកីឡាអុកចត្រង្គ Chess Single man ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ០៩ ឧសភា ២០២៣
-
ពលរដ្ឋ ៖ ខែឧសភា ឆ្នាំ ២០២៣ យើងសប្បាយរីករាយជាមួយទស្សនាកីឡាស៊ីហ្គេម និងមិនព្រួយបារម្ភជំងឺកូវីដ១៩ ដូចបណ្តាឆ្នាំមុនៗឡើយ
ភ្នំពេញ៖ សំលេងស្រែកហ៊ោកញ្ជ្រៀវ រួមជាមួយសម្លេងសប្បាយ ក្អាកក្អាយស្ទើរគ្រប់ទីកន្លែងដែលផ្ទុះចេញពីទីលាននៃការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ដ៏ធំ ហើយកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនេះ បានឆ្លុះបញ្ជាំងពីសុវត្តិភាពដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យនៃការគ្រប់គ្រង ជំងឺកូវីដ១៩ ខណៈដែលប្រទេសមួយចំនួនកំពុងមានបញ្ហាជំងឺនេះនៅរាតត្បាតនៅឡើយ។ ទិដ្ឋភាពទាំងនេះវាបានបង្ហាញឱ្យឃើញផ្ទុយគ្នាស្រឡះរវាងឆ្នាំ ២០២០ដល់២០២២ដែលជំងឺនេះបានរីករាតត្បាតនៅទូទាំងពិភពលោក។តាមរយៈវិធានការច្បាស់លាស់ ប្រាកដប្រជា និង ប្រកបដោយភាពវាងវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលអាចទប់ស្កាត់ជំងឺ ដ៏កាចសាហាវនេះ ធ្វើឱ្យក្រុមកីឡាមកពីគ្រប់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ចូលមកកាន់កម្ពុជាដោយមិនភ័យខ្លាចសោះឡើយ។អារម្មណ៍របស់ពួកគេគឺកម្ពុជាមានសុវត្តិភាពរឿងកូវីដ១៩ ហើយផ្ទុយមកវិញអ្វីដែលគេត្រូវគិតនោះគឺក៏ផ្តោតយកចិត្តទុកដាក់លើការប្រកួតជាជាងភ័យខ្លាចជំងឺមួយនេះ ដើម្បីដណ្តើមយកជ័យជំនៈទៅកាន់ប្រទេសវិញប៉ុណ្ណោះ។ គេនៅចាំបានថាអំឡុងខែឧសភាកន្លងមកពលរដ្ឋកម្ពុជា និងប្រជាជនពិភពលោកមួយចំនួនទទួលរងការវាយប្រហារជំងឺកូវីដ១៩ ហើយម្នាក់ៗសម្ងំនៅតែផ្ទះ តំបន់ខ្លះបិទខ្ទប់ អ្នកខ្លះត្រូវធ្វើចត្តាឡីស័ក ឯអ្នកខ្លះទៀតបានឆ្លងជំងឺនេះយ៉ាងជូរចត់ថែមទៀត។ យុវជនមួយរូប ឈ្មោះ ធី លីនីន ដែលបានមកទស្សនាការប្រកួតកីឡាបាល់ទះនៅពហុកីឡាដ្ឋានជាតិអូឡាំពិកបានបញ្ជាក់ប្រាប់ទាំងអារម្មណ៍រីករាយថាបើប្រៀបធៀបទៅ ខែឧសភាដូចគ្នាកាលពីប៉ុន្មានឆ្នាំមុន គឺយើងមានកូវីដ យើងធ្វើចត្តាឡីស័ក ហើយជាក់ស្តែងនៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះមានបងប្អូនយើងមកព្យាបាលជំងឺ មកធ្វើចត្តាឡីស័ក តែពេលនេះផ្ទុយស្រឡះ គឺយើងមកចូលរួម និងទស្សនាការប្រកួតកីឡាដ៏អស្ចារ្យដោយមិនភ័យព្រួយជំងឺនេះដូចមុនបន្តទៀត។ ពលរដ្ឋសប្បាយទស្សនាកីឡាឥតព្រួយបារម្ភថាជំងឺនេះបៀតបៀន។ ដោយចង់បង្ហាញពីក្តីរំភើប និងសុវត្តិភាពជាមួយការចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅខែឧសភានេះ លោក ពា វុឌ្ឍី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថា៖តាមរយៈកម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩ បានទទួលជោគជ័យពេញទី ហេតុនេះក្រៅពីយើងអាចជួបជុំគ្នាបានហើយ នៅមិនចាំបាច់ ពាក់ម៉ាស គ្រប់ពេលវេលាដូចមុនទៀត។នេះចាត់ទុកថាជាជោគជ័យមួយរបស់កម្ពុជា និងគួរឱ្យស្ងើចសរសើរខ្លាំងណាស់។ការនេះវាផ្ទុយគ្នាស្រឡះជាមួយប្រទេសមួយចំនួននៅមានបញ្ហាជំងឺកូវីដ១៩នៅឡើយ។ លោក…
-
ផ្សាយផ្ទាល់៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសា បាល់ទះបុរស កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី
-
ផ្សាយផ្ទាល់៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសា បាល់ទះបុរសកម្ពុជា ប៉ះ ឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
-
កីឡាករកម្ពុជា ចុន ចិត្ត បានឈ្នះមេដាយមាស កីឡាគុនល្បុក្កតោ
កីឡាករកម្ពុជា ចុន ចិត្ត បានឈ្នះមេដាយមាស លើប្រភេទកីឡាគុនល្បុក្កតោ វិញ្ញាសាប្រយុទ្ធបុរស ទម្ងន់ ៦០គីឡូក្រាម ដោយបានយកឈ្នះកីឡាករឥណ្ឌូនេស៊ី ការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC), ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣៕ ចាន់ វិចិត្រ
-
កីឡាករកម្ពុជា ឌឹប ង៉ែត ឈ្នះមេដាយមាស លើប្រភេទកីឡាគុនល្បុក្កតោ
កីឡាករកម្ពុជា ឌឹប ង៉ែត បានឈ្នះមេដាយមាស ១គ្រឿងបន្ថែម លើប្រភេទកីឡាគុនល្បុក្កតោ វិញ្ញាសាប្រយុទ្ធបុរស ទម្ងន់ ៥៥គីឡូក្រាម ដោយបានយកឈ្នះកីឡាករហ្វីលីពីន ការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC), ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣៕ ចាន់ វិចិត្រ
-
ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសា បាល់ទាត់បុរស ថៃ ប៉ះ ឡាវ