Category: កីឡា

  • កីឡាការិនី អាន ស៊ីណែត៖ បាល់បោះជិះរទេះនារីកម្ពុជា រីកចម្រើនជាងមុន ទោះរកកៅអីកីឡាបារ៉ាឡាំពិក-ប៉ារីសមិនបានក្ដី

    កីឡាការិនី អាន ស៊ីណែត៖ បាល់បោះជិះរទេះនារីកម្ពុជា រីកចម្រើនជាងមុន ទោះរកកៅអីកីឡាបារ៉ាឡាំពិក-ប៉ារីសមិនបានក្ដី

    ភ្នំពេញ៖ប្រតិភូបាល់បោះរទេះ នារីកម្ពុជា បានមកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបានចូលរួមប្រកួតជើងឯកបាល់បោះរទេះនារី ទ្វីបអាស៊ី-អូសេអានី និងជម្រុះកៅអីកីឡាប៉ារ៉ាឡាំពិក ប៉ារីស ឆ្នាំ២០២៤ នាប្រទេសថៃ ដោយ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ កីឡាការិនី អាន ស៊ីណែត ប្រធានក្រុមបាល់បោះរទេះនារីកម្ពុជា បានអះអាងថា ថ្វីដ្បិតតែក្រុមកម្ពុជា មិនទទួលបានកៅអីសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ កីឡាប៉ារាំឡាំពិកប៉ារីស ២០២៤ក្ដី ក៏បច្ចេកទេសរបស់សមាជិកក្រុមមានការីកចំរើន ជាងមុន បើប្រៀបធៀបទៅនឹង ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប្រធានក្រុមរូបនេះ បានបញ្ជាក់ថា រយៈពេល២សប្ដាហ៍ ការប្រកួតជម្រុះ ស្វែងរកកៅអី ប៉ារាំឡាំពិក នៅក្រុងប៉ារីស ២០២៤ លើវិញ្ញាសា៥ទល់៥ ក្រុមនារីកម្ពុជា ធ្វើពុំសូវបានល្អ តែបើបច្ចេកទេស គឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ចំណែកការប្រកួតជើងឯកអាស៊ីអូសេអានី ឆ្នាំ២០២៤ លើវិញ្ញាសា៣នាក់ទល់នឹង៣នាក់វិញ កម្ពុជាធ្វើបានយ៉ាងល្អ ដោយអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ ទោះបីចាញ់ក្រុមខ្លាំងចិនក៏ដោយ ។ សូមជម្រាបថា ការប្រកួតជើងឯកបាល់បោះរទេះនារី ទ្វីអាស៊ីអូសេអានី ឆ្នាំ២០២៤ ដែលថៃធ្វើជាម្ចាស់ផ្ទះ…

  • លោក ខេស៊ី បាណេត ៖ សហព័ន្ធចំបាប់ផ្តោតលើការបណ្តុះយុវជន ៥ឆ្នាំ ត្រៀមធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា

    លោក ខេស៊ី បាណេត ៖ សហព័ន្ធចំបាប់ផ្តោតលើការបណ្តុះយុវជន ៥ឆ្នាំ ត្រៀមធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា

    ភ្នំពេញេ: លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡា ចំបាប់អាស៊ីអាគ្នេយ៍ និងជា អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា មានប្រសាសន៍ថា សហព័ន្ធកីឡាចំបាប់កម្ពុជា កំពុងផ្តោតខ្លាំងក្នុងរយ:ពេល៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ លើការផលិតធនធាន យុវជនឱ្យសម្បូរបែប និងមានគុណភាព ដើម្បីត្រៀមទទួលរៀបចំ ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩។ នេះជាការប្រសាសន៍ របស់លោក ខេស៊ី បាណេត ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ បានបិទបញ្ចប់ដោយជោគជ័យ នៅសាលសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ៖«ជាមួយនឹង ការប្រឹងប្រែង អភិវឌ្ឍធនធានយុវជននេះ គឺសហព័ន្ធ នឹងបន្ថែមរៀបចំ ការប្រកួតក្នុងស្រុក និងនៅតាមខេត្ត ឱ្យបានច្រើនបន្ថែមទៀត។ ជាគោលដៅក្នុងឆ្នាំ២០២៤នេះ សហព័ន្ធ គ្រោងនឹងរៀបចំ ការប្រកួតចំនួន២ នៅខេត្តពោធិ៍សាត់ និងនៅឃុំវិហារសួគ៌ ខេត្តកណ្តាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងក្នុងពេលបុណ្យកឋិន។ បន្ថែមពីលើនេះ…

  • លោក យឿន ភីយុទ្ធ ៖ ក្នុងនាមជាអ្នករៀបចំ គឺចង់បង្កើតព្រឹត្តការណ៍ប្រកួត ឱ្យបានច្រើនដងក្នុងមួយឆ្នាំៗ

    លោក យឿន ភីយុទ្ធ ៖ ក្នុងនាមជាអ្នករៀបចំ គឺចង់បង្កើតព្រឹត្តការណ៍ប្រកួត ឱ្យបានច្រើនដងក្នុងមួយឆ្នាំៗ

    ភ្នំពេញ៖ ការប្រណាំងកង់ Flying Bike Short Track MTB Challenge ឆ្នាំ២០២៤ ដែលមានកីឡាករ កីឡាការិនីចូលរួមសរុប៣៣០នាក់ បានបញ្ចប់ដោយជោគជ័យ នៅទីលានព្រែកលាប ។ លោក យឿន ភីយុទ្ធជាអ្នករៀបចំ បានអោយដឹងថា ការប្រកួតឆ្នាំនេះ អ្នកចូលរួមមានការថយចុះបន្តិច តែចំនួននេះក៏ទទួលយកបានដោយសារមានប្រកួតញឹកពេក ជាប់ៗគ្នាពេកធ្វើឱ្យកីឡាករ កីឡាការិនី តាមបណ្តាខេត្តមួយចំនួនត្រៀមខ្លួនមិនទាន់ រីឯសិទ្ធផលវិញ មានការរីកចំរើនខ្លាំងមិនចាញ់កីឡាករខ្លាំងៗនោះទេ ជាពិសេសគឺកីឡាករយុវជន ចាប់ពីអាយុ១៥ដល់១៧ឆ្នាំ ។ លោក បន្តថា ឆ្នាំនេះយើងដាក់វិញ្ញាសាថ្មី Short Track ដែលជាវិញ្ញាសា UCI ប្រើប្រាស់រយៈចម្ងាយខ្លី មានឧបសគ្គច្រើន ប្រើពី ១៥ ទៅ ២៥នាទី ក្នុង Class នីមួយៗ អោយប្រកួតប្រជែង។ លោក យឿន ភីយុទ្ធ បន្ថែមថា ផែនការយុទ្ធសាស្រ្ត ជាមួយសហព័ន្ធកីឡាទោចក្រយាន គឺចង់បង្កើតព្រឹត្តការណ៍ជា Serie ក្នុងមួយឆ្នាំអោយបាន៣ដងទៅ៥ដង…

  • ឯកឧត្តម ប៉ុន សុខ៖ កីឡាករ កីឡាការិនី សិស្សបឋមសិក្សា នឹងក្លាយជាថ្នាលនៃមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសមត្ថភាព ស្របតាមទេពកោសល្យ

    ឯកឧត្តម ប៉ុន សុខ៖ កីឡាករ កីឡាការិនី សិស្សបឋមសិក្សា នឹងក្លាយជាថ្នាលនៃមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសមត្ថភាព ស្របតាមទេពកោសល្យ

    ភ្នំពេញ៖ នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បើកកិច្ចប្រជុំជាមួយនាយបេសកកម្មលើកទី១ ដើម្បីផ្សព្វផ្សាយបទបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស ត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងមន្ទីរអប់រំយុវជន និងកីឡា រាជថាណី-ខេត្ត រួមសហព័ន្ធជាតិ ។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធកីឡាជាតិទាំង១២ ក្នុងការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង បំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ត ជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ…

  • ទេសរដ្ឋមន្រ្តី ថោង ខុន ចាត់ទុកព្រឹត្តិការណ៍ Kun Khmer Kung Fu រៀបចំដោយ ចិន និងកម្ពុជា ជាការលើកកម្ពស់ផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក

    ទេសរដ្ឋមន្រ្តី ថោង ខុន ចាត់ទុកព្រឹត្តិការណ៍ Kun Khmer Kung Fu រៀបចំដោយ ចិន និងកម្ពុជា ជាការលើកកម្ពស់ផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក

    (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ ជាតិ អូឡាំពិក កម្ពុជា នាព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៤នេះ បានទទួលជួបតំណាង ភាគីទូរទស្សន៍សាធារណៈប្រជាមានិតចិនហាយណាននៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា ជំនួបជាមួយតំណាងទូរទស្សន៍ ហាណានរបស់សាធារណៈរដ្ឋប្រជាមានិនចិននាពេលនេះ គឺជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលជាយុទ្ធសាស្រ្តចំណងមិត្តភាពដែកថែបរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ឯកឧត្តម បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាដែលកម្ពុជានិងចិនបង្កើតរួមគ្នានេះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤សែ្អកនេះ គឺជាវេទិការដ៏សំខាន់មួយនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ។ ជំនួបក្បាច់គុនខ្មែរខាងលើនេះ ជាការផ្លាស់ប្តូរនូវវប្បធម៌ក្បាច់គុន ហើយ ក៏ជាឱកាសដ៏សំខាន់ ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។ ឯកឧត្តម ថា តាមរយៈកិច្ចសហការណ៍នេះ បានផ្តល់ផលចំណេញច្រើនណាស់ សម្រាប់ការផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ ព្រោះទូរទស្សន៍របស់ចិន មានការផ្សព្វផ្សាយទូលំទូលាយដល់ពិភពលោកធ្វើឲ្យគុនខ្មែរកាន់តែល្បីរន្ទឺផង។ ពិសេស ព្រឹត្តិការណ៍ជំនួបក្បាច់គុនខាងលើនេះ វាក៏ជាការទាក់ទាញនូវទេសចរណ៍ ឲ្យ ចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀតផង។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា តាមរយៈកិច្ចសហការបង្កើត ព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរ និង Kung…

  • ប្រធានសហព័ន្ធ៖ កីឡាករកីឡាការិនីអុកចត្រង្គគ្រប់រូបឈរ លើ គោលការណ៍ ប្រកួត

    ប្រធានសហព័ន្ធ៖ កីឡាករកីឡាការិនីអុកចត្រង្គគ្រប់រូបឈរ លើ គោលការណ៍ ប្រកួត

    ភ្នំពេញ៖ កីឡាករ កីឡាការិនីអុកចក្រត្រង្គ ដែលចូលរួម ប្រកួត ចំនួន ៨០នាក់ មានបច្ចេទេសល្អៗ និងគោរពគោលការណ៍ប្រកួតប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ លក្ខន្តិកៈបានល្អប្រសើរ។ នេះជាការលើកឡើងរបស់ឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធ កីឡាអុកចត្រង្គកម្ពុជា លើកឡើងក្នុងឱកាសបិទការប្រកួតកីឡា អុក ចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅសាលនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមបានបន្តថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាច្រើនជុំ រហូតដល់វគ្គផ្តាច់ព្រ័ត្រ គឺកីឡាករ សុខ លឹមហេង ដែលជាម្ចាស់ មេដាយមាស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បាន ក្លាយជាម្ចាស់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះម្តងទៀត បន្ទាប់ពីបានយកឈ្នះលើកីឡាករ សំ កក្កដា ដែលជាម្ចាស់មេដាយ ប្រាក់ ស៊ីហ្គេម ឆ្នាំ២០២៣ លើវិញ្ញាសាឯកត្តជន។ឯកឧត្តម បានសង្កេតឃើញថា កីឡាករចូលរួមមានបច្ចេកទេសល្អៗ ច្រើនគួរជាទីចាប់អារម្មណ៍ ដែលគុណភាពបច្ចេកទេសរបស់ពួកគាត់…

  • ឯកឧត្តម សុខ ពុទ្ធិវុធ ៖ អត្តពលិកត្រូវពង្រឹងសមត្ថភាព ដើម្បីត្រៀមចូលរួម ការប្រកួតជាលក្ខណៈអន្តរជាតិ

    ឯកឧត្តម សុខ ពុទ្ធិវុធ ៖ អត្តពលិកត្រូវពង្រឹងសមត្ថភាព ដើម្បីត្រៀមចូលរួម ការប្រកួតជាលក្ខណៈអន្តរជាតិ

    (មណ្ឌលគីរី)៖ ការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើររយៈពេល១ថ្ងៃ នៅខេត្តមណ្ឌលគីរី ដោយមានកីឡាករចូលរួមសរុប ២៧នាក់ ចែកចេញជា៤ វិញ្ញាសា ។ ឯកឧត្តម ស៊ិន សូផានណាក់ អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើង បានអោយដឹងថា ការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ មានកីឡាករចូលរួមសរុប ២៧នាក់ ចែកចេញជា៤ វិញ្ញាសា។ ឯកឧត្តមអគ្គលេខាធិការ បន្តថា បន្ទាប់ពីការប្រកួតនេះ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីស្វែងរកកីឡាករឆ្នើមចូលក្រុមជម្រើសរើសជាតិហ្វឹកហាត់បង្កើនសមត្ថភាព និងបច្ចេកទេសអោយកាន់តែប្រសើរ ជាពិសេសសហព័ន្ធមានផែនការបញ្ជូនកីឡាករទៅហ្វឹកហាត់ក្រៅប្រទេស និងការប្រកួតជាលក្ខណៈអន្តរជាតិ ដូចជា ក្នុងតំបន់អាស៊ាន អាស៊ី និងលើវិញ្ញាសាកីឡាអូឡាំពិកជាដើម ។ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃការរៀបចំការប្រកួតនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកីឡាករ ដើម្បីចូលរួមការប្រកួតជាលក្ខណៈអត្តរជាតិធំៗ ដូចជាការប្រកួតអន្តរជាតិ នៅតំបន់អាស៊ាន កីឡាអាស៊ី…

  • ក្រុម បេសស្បល (Base Ball) កម្ពុជា ឈ្នះ ក្រុម សៃហ្គន ស្ដម (SaiGon Storm) និង ក្រុម ហ្គូលឌែនបាត(Golden Bat )ក្នុងការប្រកួតមិត្តភាពអន្ដរជាតិនៅកម្ពុជា

    ក្រុម បេសស្បល (Base Ball) កម្ពុជា ឈ្នះ ក្រុម សៃហ្គន ស្ដម (SaiGon Storm) និង ក្រុម ហ្គូលឌែនបាត(Golden Bat )ក្នុងការប្រកួតមិត្តភាពអន្ដរជាតិនៅកម្ពុជា

    (ភ្នំពេញ)៖ ក្រុម បេស ស្បល (Base Ball) កម្ពុជា បានយកឈ្នះ ក្រុម សៃហ្គន ស្ដម (SaiGon Storm)មកពីវៀតណាម និង ក្រុម ហ្គូលឌែន បាត(Golden Bat )របស់ជប៉ុន ក្នុងការប្រកួតមិត្តភាពអន្ដរជាតិដែលបានធ្វើឡើង នៅទីលានកីឡដ្ឋាន បេសស្បលបឹងសំរិទ្ធ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ការប្រកួត ដ៏ស្វិតស្វាញរយៈពេល២ថ្ងៃ ក្រុមកម្ពុជា បានយកឈ្នះ ក្រុម សៃហ្គន ស្ដម ក្នុងពិន្ទុ១៦ ទល់នឹង៥ និង ឈ្នះក្រុម ហ្គូលឌែនបាត(Golden Bat )របស់ជប៉ុន ក្នុងពិន្ទុ ១០ទល់នឹង៩។ ក្រោយបញ្ចប់ការប្រកួត កីឡាករតំណាង ឲ្យក្រុមសៃហ្គន ស្ដម បានលើកឡើងថា ក្នុងជំនួប ជាមួយក្រុមកម្ពុជា នៅចាប់ផ្ដើមដំបូងក្រុមទាំង២ លេងបានល្អដូចគ្នា តែវគ្គចុងក្រោយ កីឡាករខាងវៀតណាម បានថយកម្លាំងអំណត់ ធ្វើឲ្យក្រុមកម្ពុជា ដាក់សម្ពាធយ៉ាង…

  • ឯកឧត្តម លី កុសល ៖ មានថ្ងៃ ៧ មករា មានសន្តិភាព និងមានការប្រកួតជួបជុំ ដ៏សប្បាយរីក

    ឯកឧត្តម លី កុសល ៖ មានថ្ងៃ ៧ មករា មានសន្តិភាព និងមានការប្រកួតជួបជុំ ដ៏សប្បាយរីក

    ខេត្តមណ្ឌលគិរី៖ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែង លើកឡើងថា ការប្រកួត កីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី២៣ ដែលបានរៀបចំ នៅខេត្ត មណ្ឌលគីរី រយៈពេល២ថ្ងៃ គឺបានបញ្ចប់ទៅដោយសាមគ្គីភាព មិត្តភាព និងភាពសប្បាយរីករាយ ។ ឯកឧត្តម ប្រធានសហព័ន្ធ បានអះអាងថា ការរៀបចំនៅទឹកដីមណ្ឌលគីរីនេះ បានធ្វើឲ្យកីឡាករកីឡាការិនីប្រតិភូចូលរួមទាំងអស់ ទទួលបាននូវអារម្មណ៍ ស្រស់ ស្រាយសប្បាយរីករាយខ្លាំង ព្រោះខេត្តមណ្ឌលគីរីជាខេត្តមួយមានសក្កានុពល ទេសចរណ៍ធម្មជាតិដ៏ស្រស់បម្រង។ ប្រធានសហព័ន្ធបាន គូសបញ្ជាក់ទៀតថា ការប្រកួតកីឡាវាយសីដណ្តើម ពានរង្វាន់ ៧មករា សហព័ន្ធរៀបចំឡើងជារៀងរាល់ឆ្នាំពីខេត្តទៅខេត្តមួយ ដើម្បីជាការរំលឹក ដឹងគុណចំពោះថ្ងៃជ័យជំនះ៧មករា ១៩៧៩ ថ្ងៃរំដោះទឹកដីចេញពីការកាន់កាប់ របស់របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយប៉ុលពត ដែលជារបបដ៏សាហាវ យង់ខ្នងកាប់សម្លាប់ជីវិតគ្មានត្រាប្រណី ហើយ ក៏ជាការរំលឹកដឹងគុណចំពោះ វិរៈយុទ្ធជនយុវនារី បានបូជាឈាមស្រស់និងសាច់ស្រស់លះបង់ ក្នុងការប្រយុទ្ធ តស៊ូវាយរំលំរបបប៉ូលពតរហូតជោគជ័យ ធ្វើឲ្យប្រជាជនកម្ពុជា បានរស់រៀន មានជីវិតមានសេរីភាព និងមានការអភិវឌ្ឍន៍ដល់បច្ចុប្បន្ននេះ។ មានថ្ងៃជំនះ៧មករា ១៩៧៩ ទើបមានសុខសន្តិភាព…

  • ឯកឧត្តម វ៉ាត់ ចំរើន៖ ជើងឯកថ្នាក់ជាតិឆ្នាំនេះ កាត់បន្ថយបញ្ហាវិវាទច្រើន តែមានការយល់ដឹងពីបទបញ្ជាប្រកួត និងក្រមសីលធម៌កីឡាខ្ពស់

    ឯកឧត្តម វ៉ាត់ ចំរើន៖ ជើងឯកថ្នាក់ជាតិឆ្នាំនេះ កាត់បន្ថយបញ្ហាវិវាទច្រើន តែមានការយល់ដឹងពីបទបញ្ជាប្រកួត និងក្រមសីលធម៌កីឡាខ្ពស់

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានថ្លែងបញ្ជាក់ក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០២៣ថា ការប្រកួតឆ្នាំនេះ បានកាត់បន្ថយបញ្ហាវិវាទច្រើន តែកីឡាករ កីឡាការិនី គ្រូបង្វឹក ទាំងអស់ មានការយល់ដឹងពីបទបញ្ជាប្រកួត និងក្រមសីលធម៌កីឡាខ្ពស់ ធ្វើកីឡាការ៉ាតេកាន់តែរីកចម្រើន ។ ប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធ តាមរយៈឯកឧត្តម វ៉ាត់ ចំរើន ស្នើឲ្យកីឡាករ កីឡាការិនី បន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រួចសិទ្ធផល និងគុណផល ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេស ឈានទៅរកភាពរីកចម្រើនបន្ថែមទៀត ត្រៀមការប្រកួតជាតិ និងអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ដោយសហព័ន្ធសង្ឃឹមថា នឹងទទួលបានលទ្ធផលកាន់តែប្រសើរ ឬដូចស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ ឯកឧត្តមអគ្គលេខាធិការ បន្តថា សមិទ្ធផលថ្មីៗ នៅស៊ីហ្គេម ឆ្នាំ២០២៣ កីឡាអាស៊ី នៅទីក្រុងហានចូវ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសការគាំទ្រពីក្រសួងអប់រំ…