-
ប្រធានសហព័ន្ធទាញព្រ័ត្រជំរុញឱ្យរួមគ្នាអភិរក្ស និងអភិវឌ្ឍជំនាញកីឡានេះឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងអាជ្ញាកណ្តាលកីឡាទាញព្រ័ត្រថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ នៅសាលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានជំរុញឱ្យអ្នកពាក់ព័ន្ធ រួមទាំងគ្រូបង្វឹក និងអាជ្ញាកណ្តាលកីឡាទាំងព្រ័ត្ររួមគ្នាប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍជំនាញកីឡានេះឱ្យបានល្អប្រសើរ សម្តៅជំរុញដល់ការអភិវឌ្ឍកីឡាទាញព្រ័ត្រឱ្យកាន់តែរីកចម្រើន។ ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រមានប្រសាសន៍គូសបញ្ជាក់ទៀតថា ក្នុងនាមជាអ្នកជំនាញទាញព្រ័ត្រត្រូវខិតខំអភិរក្ស និងអភិវឌ្ឍល្បែងទាញព្រ័ត្រ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ខណៈកីឡាទាញព្រ័ត្រ ដែលត្រូវបានអភិវឌ្ឍតាមបែបទំនើបនេះក៏ឯកឧត្តមប្រធានសហព័ន្ធជំរុញឱ្យសិក្ខាកាមប្រឹងប្រែងដុសខាត់ជំនាញឱ្យបានល្អ តាមរយៈពង្រីកចំណេះដឹងយកទៅបណ្តុះបណ្តាលដល់កីឡាករ កីឡាការិនីឱ្យមានជំនាញច្បាស់លាស់។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់គ្រូបង្វឹក និងអាជ្ញាកណ្តាល ដែលជាសិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលថ្នាក់ជាតិនេះត្រូវខិតខំក្រេបជញ្ជាក់ចំណេះដឹង ក្រោមការចែករំលែកពីគ្រូឧទ្ទេសប្រចាំវគ្គឱ្យបានហ្មត់ចត់ ដើម្បីយកចំណេះជំនាញនេះទៅអភិវឌ្ឍសមត្ថភាពឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡាខេត្តកណ្តាលនៃមន្ទីរអប់រំ យុវជន និងកីឡាបានបង្ហាញក្តីរីករាយ ដែលទទួលបានកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនៅខេត្តកណ្តាល ជាពិសេសគ្រូបង្វឹក និងអាជ្ញាកណ្តាលរបស់ខេត្តកណ្តាលក៏បានចូលរួមក្រេបជញ្ជក់ចំណេះដឹងក្នុងវគ្គនេះផងដែរ។ លោកក៏បានជំរុញឱ្យសិក្ខាកាមចូលរួមក្នុងវគ្គនេះគប្បីយកចិត្តទុកដាក់ និងត្រងត្រាប់ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងដល់ការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍឱ្យាកាន់តែប្រសើរផងដែរ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងអាជ្ញាកណ្តាលកីឡាទាញព្រ័ត្រថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ បានដំណើរពីថ្ងៃទី១៣ នឹងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា នៅសាលមន្ទីរអប់រំ…
-
អាជ្ញាកណ្តាលកីឡាវាយកូនគោលកម្ពុជា៤រូបបញ្ចប់វគ្គអាជ្ញាកណ្តាលគ្រប់គ្រងការប្រកួត និងអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិត៣ដោយជោគជ័យ

(ភ្នំពេញ)៖ អាជ្ញាកណ្តាលកីឡាវាយកូនគោកម្ពុជា ៤រូប អះអាងថា បានបញ្ចប់វគ្គសិក្ខាសាលាការគ្រប់គ្រងការប្រកួត និងនិងអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិត៣ ដែលចូលរួមចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ីដោយជោគជ័យ ។ លោក សួន វិសាល អាជ្ញាកណ្តាលកីឡាវាយកូនគោលមួយរូប ដែលបានទៅចូលរួម បានគូសបញ្ជាក់ថា វគ្គសិក្ខាសាលានេះមានសិក្ខាមចូលរួមសរុប ៦៥រូប មាន ៧ប្រទេសដូចជា៖ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា តៃវ៉ាន់ ប៉ាគីស្ថាន ហ្វីលីពីន និងម៉ាឡេស៊ីម្ចាស់ផ្ទះ។ សម្រាប់គ្រូឧទ្ទេសដែលជាគ្រូបង្គោលមកពីអង់គ្លេស កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ភីលីពីន។ លោក សួន វិសាល អាជ្ញាកណ្តាលកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា សិក្ខាសាលរយៈពេល៣ថ្ងៃនេះ អាជ្ញាលកណ្តាលកម្ពុជាយើង បានសិក្សាយ៉ាងយកចិត្តទុកដាក់ទៅលើមេរៀន ជាច្រើនមានដូចជា៖សម្រាប់ថ្ងៃទី៩ ថ្ងៃដំបូង ១. សិល្បៈនៃការធ្វើជាអាជ្ញាកណ្តាលកីឡាវាយកូនគោល ២. ការជជែកពិភាក្សាករណីសិក្សាតាមវីដេអូឃ្លីប (ទិដ្ឋភាពជាក់ស្តែងដែលអាជ្ញាកណ្តាលនឹងជួបប្រទះក្នុងពេលប្រកួត) ៣. ការអនុវត្តផ្ទាល់ទាក់ទងនឹង ឧបសគ្គមិនអាចរំកិលបានបណ្តោះអាសន្ន (ហៅជាភាសាអង់គ្លេសថា TIOs)៤.…
-
អ្នកជិះកង់ប្រមាណ ៣០០នាក់ នឹងចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរកុមារអង្គរ

(ភ្នំពេញ)៖ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោក្រយានកម្ពុជា បានថ្លែងលើកឡើងថា ព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២៤ ដោយសហព័ន្ធទទួលពាក្យអ្នកចូលរួមជិះមកពីគ្រប់ខេត្តក្រុងប្រមាណជា ៣០០នាក់ប៉ុណ្ណោះ ។ លោក អគ្គលេខាធិការ អះអាងថា អ្នកចូលរួមជិះក្នុង ១នាក់តម្រូវឱ្យបង់ថវិការចំនួន ២៥ដល្លារ ហើយ សហព័ន្ធនិងផ្តល់ជូនជាអាវយឺតនិងមេដាយជាវត្ថុអនុស្សាវរីយ៌ជាការលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ផងដែរ។ សម្រាប់ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នេះ ថវិកាដែលប្រមូលរៃអង្គាសបានពីអ្នកចូលរួមជិះកង់ទាំងអស់ មួយចំណែកយកមកទ្រទ្រង់សម្រាប់ការរៀបចំ និងមួយផ្នែកទៀត យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាត។ ការរៀបចំព្រឹត្តិការណ៍ជិះកង់នេះដែរ ក្រៅពីរៃអង្គាសថវិកា វាក៏ជាផ្នែកមួយបំផុសស្មារតីចលនាកីឡាជិះកង់នៅកម្ពុជា និងចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអង្គរជារួមចំណែកផ្សព្វផ្សាយសក្កានុពលទេសចរណ៍ខេត្តសៀមរាបទៅកាន់ឆាកជាតិនិងអន្តរជាតិ ។ លោក អគ្គលេខាធិការ នូ ចំរើន បានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកចូលរួមជិះកង់ក្នុងព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ នឹងចេញដំណើរនៅវេលាម៉ោង ៤ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ចំណុចរង្វង់មូលជ្រោយចង្វា តាមផ្លូវជាតិលេខ៦A និងទៅដល់ខេត្តសៀមរាប នៅថ្ងៃទី២ ខែមិថុនា វេលាម៉ោង ២កន្លះរសៀល ។ អ្នកជិះកង់ទាំងអស់មានការនាំមុខដោយក្បួនឡានសារ៉ែនបើកផ្លូវរបស់កងរាជអាវុធហត្ថ និងឈប់សម្រាកចំនួន…
-
NOCC បន្តបណ្តុះបណ្តាលដល់គណៈកម្មាធិការប្រត្តិបត្តិដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា ( NOCC) នាព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៤ បានធ្វើបទឧទ្ទេសនាម បង្ហាញអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់IOC រចនាសម្ព័ន្ធរបស់IF និង រចនាសម្ព័ន្ធNOC ដល់មន្រ្តីគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលឯកឧត្តម បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្តធ្វើបទបង្ហាញ ឧទ្ទេសនាមទៅលើគោលការណ៍រចនាសម្ព័ន្ធនៃការដឹកសំខាន់ៗនៃចលនាអូឡាំពិក ដែលជាប្រធានបទនិងមូលបទសំខាន់ៗធ្វើការបង្ហាញទៅកាន់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រតិបត្តិ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានឱ្យយល់ដឹង និងបានជ្រោជ្រាបអំពីព័ត៌មាន និងបច្ចុប្បន្នភាពថ្មីៗ ដែលជាការវិវឌ្ឍរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានពន្យល់ទៀតថា បទបង្ហាញឧទ្ទេសនាមលើកទី៤នេះ មានគោលបំណងបណ្តុះបណ្តាលមន្រ្តីគណៈកម្មាធិការប្រតិបត្តិ និងថ្នាក់នាំអគ្គលេខាធិការដ្ឋាន ដើម្បីនាំយកទៅចែករំលែកដល់សហព័ន្ធកីឡាជាតិយល់ដឹកកាន់តែច្បាស់អំពីរចនាសម្ព័ន្ធដឹកនាំរបស់អូឡាំកអន្តរជាតិក៏ដូចជាសហព័ន្ធអន្តរជាតិផងដែរ ។ សូមបញ្ជាក់ បទបង្ហាញឧទ្ទេសនាម អំពីរចនាសម្ព័ន្ធចលនាអូឡាំពិកអន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា គ្រោងរៀបចំចំនួន២លើកបន្ថែមទៀត ដែលនឹងបន្តធ្វើបទឧទ្ទេសនាម ពាក់ព័ន្ធនិងរចនាសម្ព័ន្ធការដឹកនាំរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក្រុមប្រឹក្សាស៊ីហ្គេម…
-
ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ស្នើរឱ្យដៃគូឧបត្ថម្ភជួយជ្រោមជ្រែងការប្រកួតទៀត ដើម្បីបង្កើនអភិវឌ្ឍន៍កីឡាទាញព្រ័ត្រ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត មាស សារិន ប្រធាន សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានថ្លែងថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់I DOLលើកទី១ ដំណើរការរយៈពេល៣ថ្ងៃ នៅ ខេត្តព្រះសីហនុ គឺបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងអធិកអធមលើសការរំពឹងទុក ។ ការថ្លែងរបស់ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានធ្វើឡើង នាឱកាសបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៤ នៅទីលានឆ្នេរតេជោ ខេត្តព្រះសីហនុ ។ ឯកឧត្តម ប្រធាន សហព័ន្ធ បានគូសបញ្ជាក់ថា សម្រាប់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងខ្នាស់ខ្នែងជំរុញឱ្យបាន ៦វិញ្ញាសាដែលបានដាក់នៅក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិក្នុងឆ្នាំ២០២៤ ដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាទាញព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍ និងស៊ីហ្គេមនៅពេលខាងមុខ ។ ដូច្នោះហើយ សូមបណ្តា សមាមនកីឡាទាញព្រ័ត្ររាជធានី ខេត្ត ទាំងអស់យកចិត្តទុកដាក់ហ្វឹកហាត់បំពាក់បំប៉នកីឡាករកីឡាការិនីឱ្យបានខ្លាំងក្លា ដើម្បីជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសបញ្ជូនទៅចូលរួមការប្រកួតតំណាងជាតិ ។ ឯកឧត្តម ក្នុងនាម ប្រធាន សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សូមថ្លែងអំណរគុណចំពោះការគាំទ្រគ្រប់ទិសទី ក្នុងនោះមានរាជរដ្ឋាភិបាលដែលមានក្រសួងអប់រំយុវជន និងកីឡា រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរជំនាញពាក់ព័ន្ធខេត្តទាំអស់ និងវិស័យឯកជន ។ ការគាំទ្រទាំងអស់នេះហើយ…
-
ព្រឹត្តិការណ៍កីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិ ២ឆ្នាំ២០២៤ និងពានរង្វាន់លើកទី១

(ព្រះសីហនុ)៖ ចាប់ដំណើរការប្រកួតជាផ្លូវការ សហព័ន្ធកីឡាទាញព្រ័ត្រ កម្ពុជា គាំទ្រថវិកាដោយក្រសួងអប់រំ យុវជន និងកីឡាបាន រៀបចំការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានដំណើរ ជាផ្លូវការ នាព្រឹក ថ្ងៃទី១១ ខែឧសភានេះ នៅទីលានតេជោ ក្រុងព្រះសីហនុ ។ ក្នុងឱកាសបើកការប្រកួត ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានលើកឡើង ថា ល្បែងទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំង បុរស ទាំងស្ត្រី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយ ហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ ល្បែងទាញព្រ័ត្រនេះមិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និង ការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿងកូរសមុទ្រទឹកដោះ។ ដើម្បីទទួលបានជ័យ ជម្នះ ភាគីនីមួយៗ ត្រូវរួមកម្លាំងគ្នា ដោយឥតរាថយ ពួកគេត្រូវសាមគ្គីគ្នា និងប្រើកម្លាំងរួមគ្នាជាធ្លុងមួយ ព្រមទាំង បញ្ចេញសមត្ថភាព ឱ្យអស់ពីក្នុងខ្លួន ដើម្បីយកឈ្នះ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កីឡាទាញព្រ័ត្រក៏ជាប្រភេទកីឡាអូឡាំពិក នៅក្នុង ចន្លោះឆ្នាំ១៩០០ ដល់ឆ្នាំ១៩២០…
-
ឯកឧត្តម មៀច សុផាន់ណា បន្តដឹកនាំជាប្រធាន រួមនឹងក្បាលម៉ាស៊ីនថ្មី សម្រាប់អាណត្តិទី៤

ភ្នំពេញ៖ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា អាណត្តិចាស់បានបន្តដឹកនាំសហព័ន្ធអាណត្តិថ្មីទី៤ ពីឆ្នាំ២០២៤-២០២៨ បន្ទាប់ពីសមាជិកមានបោះឆ្នោតគាំទ្រឯកឧត្តម និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិសរុប ២០រូប ។ នៅក្នុងមហាសន្និសន្និបាតបញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម មៀច សុផាន់ណា បាន មាន ប្រសាសន៍ថា នៅអាណត្តិថ្មីនេះ សហព័ន្ធបានសម្រេចជម្រុះចោលនូវសមាសភាព សមាជិកចាស់មួយចំនួន និងបានបញ្ជូលសមាសភាពថ្មីមួយចំនួន ដើម្បីរួមស្មារតី កម្លាំង គ្នាបន្តដំណើរការអភិវឌ្ឍវិស័យកីឡាយានយន្តកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្ន សហព័ន្ធត្រូវបង់ថ្លៃ សមា ជិកភាពអន្តរជាតិ ដើម្បីទទួលបានសិទ្ធិក្នុងការចូលរួមប្រកួតកីឡាយានយន្តអន្តរជាតិ ទាំងកម្រិតអាស៊ី និងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តម មៀច សុផាន់ណា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការចូលរួមរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ ដែលបានចូល រួម ជួយគាំទ្រអភិវឌ្ឍជំនាញកីឡារបស់កម្ពុជាឱ្យដើរឆ្ពោះ ទៅមុខ បន្តទៀត។ គួរបញ្ជាក់ថា មហសន្និបាតសហព័ន្ធកីឡាយានយន្តកម្ពុជាអាណត្តិទី៤ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ មានសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន…
-
ការចូលរួមរបស់ជម្រើសជាតិហុកគីនារី ក្នុងជើងឯកអាស៊ី នៅថៃជាការវាស់ស្ទង់កម្រិតបច្ចេកទេសឈានទៅរកចំណុចខ្លាំងការប្រកួតស៊ីហ្គេម

ភ្នំពេញ៖ ក្រុមកីឡាការិនីហុកគីកម្ពុជា នឹងត្រូវទៅចូលរួមការប្រកួតកីឡាហុកគី ជើងឯកអាស៊ី(2024 Women’s Indoor Hockey Asia Cup)នៅប្រទេសថៃ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតនេះមាន ១០ប្រទេសចូលរួម បែងចែកជា២ពូល ហើយក្រុមនារីកម្ពុជាស្ថិតនៅពូល B ដែលមាន ម្ចាស់ផ្ទះថៃ, សិង្ហបុរី, ឥណ្ឌូនេស៊ី និង វៀតណាម។ នេះជាលើកទី២ហើយ ដែលក្រុមនារីជម្រើសជាតិកម្ពុជាបានចូលរួមព្រឹត្តិការណ៍ដ៏ធំកម្រិតទ្វីប ដោយលើកទី១ កាលឆ្នាំទៅមិញ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម១២ប្រទេស។ នេះជា ការបញ្ជាក់ឱ្យដឹងពីលោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគី ក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយអ្នកយកព័ត៌មានទូរទស្សន៍អប្សរា នាព្រឹកថ្ងៃទី៩ មុននឹងលោក ដឹកនាំក្រុមទៅចូលរួមប្រកួត។ អគ្គលេខាធិការរូបនេះ បានពន្យល់ថា ក្រុមហុកគីនារីកម្ពុជា បានចូលរួមការ ប្រកួត មិត្តភាព អន្តរជាតិផ្លូវការមួយកាលខែកុម្ភៈ កន្លងទៅ នៅខេត្តសារ៉ាក់បុរី ប្រទេសថៃ ដើម្បីវាស់ស្ទង់សមត្ថភាព គឺទទួលបានមេដាយសំរឹទ្ធ ហើយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣…
-
ជើងឯកថ្នាក់ជាតិកីឡាទាញព្រ័ត្រឆ្នាំ២០២៤ បន្ថែមវិញ្ញាសាច្រើន គោលដៅបំផុសការចូលរួម

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិតមាស សារិន ប្រធានសហព័ន្ធីកីឡាទាញព្រ័ត្រកម្ពុជា បាន ថ្លែង បញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មាន ប្រកាសពីការប្រកួតកីឡាទាញព្រ័ត្រជ្រើស រើស ជើងឯកថ្នាក់ជាតិនិងពានរង្វាន់ Idol លើកទី១ឆ្នាំ២០២៤ថា ការប្រកួតឆ្នាំនេះ សហព័ន្ធបានបង្កើនវិញ្ញសាប្រកួតច្រើនជាងឆ្នាំមុនៗ ក៏ព្រោះតែសហព័ន្ធមានគោល បំណង បំផុសចលនាឱ្យមានការចូលរួមច្រើនពីសំណាក់ក្លិបសមាគមនរាជធានីខេត្ត។ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា វិញ្ញសាប្រកួតច្រើន គឺជាចំណុចល្អមួយ ដែលជំរុញលើកទឹកចិត្តឱ្យក្រុមចូលរួមទាំងអស់ មានក្តីសង្ឈឹមច្រើនក្នុងការប្រជែង ដណ្តើម ពាន មានន័យថា សមាគមនចូលរួមដែលចូលរួមប្រកួតចាញ់ក្នុងការប្រជែង ពានធំៗ ក៏មានឱកាសរៀបយុទ្ធសាស្រ្តដណ្តើមយកពានតូច ដើម្បីនាំយកសមិទ្ធផល ជូនខេត្តនិងសមាគមន។ ឯកឧត្តមបណ្ឌិត មាស សារិន មានប្រសាសន៍ទៀតថា ការប្រកួតប្រចាំឆ្នាំរបស់ សហព័ន្ធ កីឡាទាញ ព្រ័ត្រកម្ពុជា ជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤នេះ រៀបចំនៅខេត្តព្រះសីហនុ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ដល់១២ ខែ ឧសភា ក្នុង គោល ដៅផ្សព្វផ្សាយកីឡាទាញព្រ័ត្រ និងចូលរួមបំផុសឱ្យប្រជាជនម្នាក់ លេងកីឡាមួយ…
-
អាជ្ញាកណ្តាលសហព័ន្ធកីឡាវាយកូនគោល ៤រូប ចូលរួមសិក្ខាសាលាគ្រប់គ្រងការប្រកួត និងអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិត៣ នៅ ម៉ាឡេស៊ី

(ភ្នំពេញ)៖ មន្រ្តីអាជ្ញាកណ្តាលសហព័ន្ធកីឡាវាយកូនគោលកម្ពុជា៤រូបមាន លោក សួន វិសាល លោក នួន អង្គារ ឬទ្ធិ លោក ខេន ញ៉ាន និង ណែត ផាន់ណាវង្ស នាព្រឹកថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៤ បានចាកចេញពីប្រទេសកម្ពុជាទៅចូលរួមក្នុងវគ្គសិក្ខាសាលាគ្រប់គ្រងការប្រកួត និងអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិត៣ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៤។ ថ្លែងមុនឡើងយន្តហោះ លោក សួន វិសាល តំណាងអាជ្ញាកណ្តាលសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលអាជ្ញាកណ្តាលកីឡាវាយកូនគោលបានទៅចូលរួមក្នុងវគ្គអាជ្ញាកណ្តាលអន្តរជាតិកម្រិត៣ ខណៈវគ្គបណ្តុះបណ្តាលបែបនេះ គឺក្រុមអាជ្ញាកណ្តាលកម្ពុជាបានរៀនសូត្រតាមរយៈការអញ្ជើញអ្នកជំនាញមកបណ្តុះបណ្តាលនៅកម្ពុជា។ លោកថា សម្រាប់ការទទួលឱកាសចូលរួមក្នុងសិក្ខាសាលាកម្រិត៣នេះ វាទទួលបានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់កម្ពុជា មានដូចជា ការនាំយកចំណេះដឹងកម្រិតអាជ្ញាកណ្តាលអន្តរជាតិមកចែករំលែកដល់ធនធានអាជ្ញាកណ្តាលជំនាន់ក្រោយ ដែលជាទិសដៅរបស់សហព័ន្ធ គឺចង់បង្កើនធនធានមនុស្សផ្នែកអាជ្ញាកណ្តាលអន្តរជាតិឱ្យមានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងការប្រកួតធំៗដូចជាការប្រកួតកីឡាយុវជនអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៩។ លោក សួន វិសាល បន្ថែមទៀតថា កាលណាប្រទេសកម្ពុជាយើងមានធនធានមនុស្សផ្នែកអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិតអន្តរជាតិមានច្រើន ការចំណាយលើអាជ្ញាកណ្តាលអន្តរជាតិមកជួយក្នុងការប្រកួតក៏ត្រូវបានកាត់បន្ថយ វាជាផលចំណេញសម្រាប់ជាតិ ហើយ ធនធានអាជ្ញាកណ្តាលអន្តរជាតិយើងក៏កាន់តែកកើតច្រើន នឹងអាចវិវឌ្ឍសមត្ថភាពចូលរួមធ្វើជាអាជ្ញាកណ្តាលនៅតាមបណ្តាប្រទេសផ្សេងៗក្នុងព្រឹត្តិការណ៍ប្រកួតធំៗផងដែរ។…