-
លោក គង់ សុភា ៖ ទោះកម្ពុជា មិនបានមេដាយតែលទ្ធផលនេះបង្ហាញថា ទូកនាគកម្ពុជារីកចំរើន

(ភ្នំពេញ)៖ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិទូកកម្ពុជា បានគូស បញ្ជាក់ ប្រាប់តាមប្រព័ន្ធតេក្រាមថា ការប្រកួតទូកនាគអន្តរជាតិ ដែលរៀបចំនៅទីក្រុង ម៉ាកាវ ប្រទេសចិន ពីថ្ងៃទី១០ដល់១១ ខែ មិថុនា ឆ្នាំ២០២៤ បានបញ្ចប់ហើយ ។ សម្រាប់ ក្រុមទូកនាគកម្ពុជា គឺបានឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយ ប៉ុន្តែកម្ពុជាពុំបាន ឈ្នះ មេដាយឡើយ ដោយកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោម ៦ប្រទេសដែលជាជើងខ្លាំង ។ គ្រូជំនួយខាងលើ បានបន្តទៀតថា សម្រាប់លទ្ធផលដែលទទួលបាននេះ បើទោះបីក្រុមទូករបស់កម្ពុជាមិនទទួលបានមេដាយជូនជាតិដូចការរំពឹងទុកយ៉ាងណាក្តី លទ្ធផលចំណាត់ថ្នាក់លេខ៦នេះ ក៏អាចនិយាយបានថា ជាលទ្ធផលល្អមួយដែររបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតទូកនាគកម្រិតអន្តរជាតិមួយនេះ ព្រោះក្រុមកម្ពុជាបានប្រឹងប្រែងប្រកួតអស់ពីលទ្ធភាព ដោយឆ្លងកាត់កាត់ប្រកួតវគ្គជម្រុះរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយ ខណៈដែលការប្រកួតក្រុមប្រទេសចូលរួមភាគច្រើនជាក្រុមខ្លាំងៗជាម្ចាស់មេដាយក្នុងព្រឹត្តិការណ៍ប្រកួតអេស៊ានហ្គេម(ASIAN Games)កន្លងមក។ លោកថា តាមរយៈលទ្ធផលនេះ ក្រុមកីឡាទូកកម្ពុជានឹងបន្តការខិតខំដុះខាតសមត្ថភាពបន្ថែមទៀត ដើម្បីសម្រួចការអភិវឌ្ឍត្រៀមឆ្ពោះទៅចូលរួមការប្រកួត អន្តរជាតិនានា នាពេលខាងមុខ ជាពិសេសគោលដៅត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ។ លោក គង់ សុភាព គ្រូជំនួយ បានបន្ថែមទៀតថា លទ្ធផលចំណាត់លេខ៦…
-
លទ្ធផល នៃការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ 2024 SJM Macao International Dragon Boat Races នៅចិនម៉ាកាវ ក្រុមទូកនាគកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រ

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតខាងលើនេះ មាន ក្រុមចូលរួម ចំនួន ៣១ក្រុម លើវិញ្ញាសា ៥០០ម៉ែត្រ ចំណុះ២២នាក់ ។ ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់ មេដាយ រួមមាន៖ លេខ ១ មេដាយមាស ក្រុមកីឡាទូកនាគប្រទេសចិនលេខ ២ មេដាយប្រាក់ ក្រុមកីឡាទូកនាគប្រទេសថៃលេខ ៣ មេដាយសំរឹទ្ធ ក្រុមកីឡាទូកនាគចិនម៉ាកាវ ៕លទ្ធផល នៃការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ 2024 SJM Macao International Dragon Boat Races នៅចិនម៉ាកាវ ក្រុមទូកនាគកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយ ៖ ជាវ ចន្ធូ
-
ឯកឧត្តម ណយ ផាណា ៖ ព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី៩ ទោះបីកម្ពុជាឈ្នះមេដាយសំរឹទ្ធ១គ្រឿងក៏វានៅតែជាមោទនភាពសម្រាប់ជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៩ ដែលដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Senior Group (សម្ដែងក្រុមនារី) ដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង, ឌឹម អ៊នធីតា, ឈួន សុវណ្ណបញ្ញា និងកីឡាការិនី ម៉ូ ស្រីពៅ។ ឯកឧត្តម លើកឡើងថា ទោះបីការប្រកួតនេះ យើងទទួលបានមេដាយសំរឹទ្ធតែ ១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី៩ ក៏វានៅតែជាមោទនភាពសម្រាប់ជាតិខ្មែរ ពីព្រោះការចូលរួមលើកនេះ មានចំនួន ១៤ប្រទេស ដូចជាអូស្ដ្រាលី, កម្ពុជា, ឥណ្ឌូនេស៊ី, ឥណ្ឌា, ហុងកុង, អ៊ីរ៉ង់, ជប៉ុន, គីស៊ីស្ដង់, ម៉ុងហ្គោលី, កូរ៉េខាងត្បូង, ឆាយនីតៃប៉ិ, ហ្វីលីពីន, ថៃ និងម្ចាស់ផ្ទះវៀតណាម ដែលមានកីឡាករ-កីឡាការិនីចូលរួមសរុបចំនួនជាង៣០០នាក់ ។ ឯកឧត្តមអគ្គលេខាធិការបន្ដថា ជោគជ័យនេះ…
-
អត្តពលិកកីឡាសិស្សកម្ពុជា ដណ្តើមបានមេដាយបំបែកកំណត់ត្រាថ្មី

ភ្នំពេញ៖ នាល្ងាចម្សិលមិញនេះ ក្រុមប្រតិភូ អត្តពលិកកីឡាសិស្សកម្ពុជាលើ៤ប្រភេទកីឡា បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មពីការចូលរួមការប្រកួត កីឡាសិស្សអាស៊ី អាគ្នេយ៍ លើកទី១៣ ASEAN School Games នៅប្រទេសវៀតណាម ។ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ។ ក្នុងការវិលត្រលប់មកដល់មាតុភូមិវិញ ឯកឧត្តម ព្រំ ប៊ុនយី នាយបេសកម្មដឹកនាំក្រុមអត្តពលិកកីឡាសិស្សកម្ពុជា បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍កីឡាសិស្សអាស៊ានឆ្នាំ២០២៤ គឺជាការប្រកួតលើកទី១៣ហើយ ដោយធ្វើការប្រកួតលើ៦ប្រភេទកីឡា ប៉ុន្តែកម្ពុជាទើបតែបានចូលរួមបានចំនួន៦លើកប៉ុណ្ណោះ ក្នុងនោះកម្ពុជាបានបញ្ជូនអត្តពលិកសរុប៤០នាក់ លើ៤ប្រភេទកីឡាទៅចូលរួមមានដូចជា អត្តពលិកហែលទឹក វាយសី និងវ៉ូវីណាម ។ ឯកឧត្តម ក៏បានបញ្ជាក់ពីមោទនភាពជាប្រវត្តិសាស្រ្តថ្មី សម្រាប់ការប្រកួត កីឡាសិស្ស ASEAN School Games លើកទី១៣ នេះថា កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៧ ទទួលបានមេដាយ មាស២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៦គ្រឿង…
-
វីរ:កីឡាករ សាលី អូម៉ើត ឈ្នះពាន១ទៀតជូនកម្ពុជា លើវិញ្ញាសា Sport GP

វីរ:កីឡាករ សាលី អូម៉ើត ឈ្នះពាន១ទៀតជូនកម្ពុជា លើវិញ្ញាសា Sport GP បន្ទាប់ពី កីឡាករ មីន អូស្មាន់ ទទួលបានលេខ១ និងកៃវ៉ាន់ ស៊ីដែន លេខ២ លើវិញ្ញាសា Novice Ski Stock កីឡាករ សាលី ហ្វីលីន ឈ្នះពាន លើវិញ្ញាសា Expert Runabout 1100 Stock និងកីឡាករ មីន ម៉ូស្តាន លេខ៣ លើវិញ្ញាសា Novice Runabout 1100 Stock ព្រឹត្តការណ៍ Asian Championship ឆ្នាំ២០២៤ នាទីក្រុងអូសាកា ប្រទេសជប៉ុន ។ ចាន់ វិចិត្រ
-
កីឡាករម៉ូតូទឹកកម្ពុជា ឈ្នះពាន២គ្រឿងបន្ថែម ពីព្រឹត្តការណ៍ Asian Championship ឆ្នាំ២០២៤

-
កីឡាករម៉ូតូទឹកកម្ពុជា មីន អូស្មាន់ ទទួលបានលេខ១ និងកៃវ៉ាន់ ស៊ីដែន លេខ២

-
ទូកនាគកម្ពុជា រំពឹងនាំយកមេដាយមកជូនកម្ពុជាពីការប្រកួតទូកនាគអន្តរជាតិនៅចិន

(ភ្នំពេញ)៖សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២៤ ដឹកនាំដោយ លោក វរសេនីយ៍ទោ វ៉ា គ្រី អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សរុបប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចំនួន ២៨នាក់ បានចាកចេញពីប្រទេសកម្ពុជាទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាម៉ានិតចិន ។ ថ្លែងប្រាប់អ្នកយកព័ត៌មានកីឡាមុនចេញដំណើរ លោក គង់ សុភាព គ្រូបង្វឹកជំនួយ បានបញ្ជាក់ឱ្យដឹងថា ការប្រកួតកីឡាទូកនាគអន្តរជាតិដែលប្រព្រឹត្តិទៅនៅទី ក្រុងម៉ាកាវ សាធារណរដ្ឋប្រជាម៉ានិតចិននេះ ដំណើរការប្រកួតចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។ លោក គង់ សុភាព បានគូសបញ្ជាក់ទៀតថា ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតមួយនេះ គឺចូលរួមតែមួយវិញ្ញាសាប៉ុណ្ណោះ ជាវិញ្ញាសាប្រកួត OPEN ចម្ងាយ ៥០០ម៉ែត្រចំណុះ២២នាក់ ។ លោក អះអាងថា ការប្រកួតទូកនាគអន្តរជាតិនៅប្រទេសចិននេះ សម្រាប់កីឡាករកីឡាការិនីកម្ពុជាមានក្តីរំពឹងថានឹងមានលទ្ធភាពនាំយកមេដាយបានមកជូនកម្ពុជា ខណៈការចូលរួមដើម្បីដកស្រង់ទាំងបទពិសោធន៍ និងបច្ចេកទេសថ្មីៗមកអភវិឌ្ឍសមត្ថភាពត្រៀមប្រកួតដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃក្នុងឆ្នាំ២០២៥ ។ នាឱកាសនោះ…
-
កីឡាករ មីន ម៉ូស្តាន់ ៖ ម៉ូតូទឹកកែច្នៃច្រើនដង បូករួមអាកាសធាតុត្រជាក់ អាចពិបាកសម្រាប់ការប្រកួត នៅជប៉ុននេះ

អូសាកា៖កីឡាករ មីន ម៉ូស្តាន់ បានត្រៀម២វិញ្ញាសា គឺ Expert Ski Grand Prix និងវិញ្ញាសា Novice Runabout 1100 Open ចូលរួមក្នុងព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក Asian Championship ២០២៤ នាទីក្រុងអូសាកា ប្រទេសជប៉ុន។ មីន ម៉ូស្តាន់ បានអោយដឹងថា វិញ្ញាសារបស់ខ្ញុំមានគ្រប់ប្រទេសចូលរួមសិតសឹងជាជើងខ្លាំង ដូច ថៃ អាមេរិក និងម្ចាស់ផ្ទះជប៉ុន តែយើងធ្លាប់ដឹងពីស្នាដៃគ្នា អ្វីដែលបារម្មណ៍គឺម៉ូតូទឹក វាចាស់កែច្នៃច្រើនដងអោយខ្លាំង ម្យ៉ាងទៀតបញ្ហាអាកាសធាតុក៏ពិបាកដែរ រាងត្រជាក់បន្តិចធ្វើអោយខ្លួនយើងប្តូរមិនទាន់ ។កីឡាករ មីន ម៉ូស្តាន់ បន្តថា ការប្រណាំងម៉ូតូទឹក World Water Jet Ski Series ឆ្នាំ២០២៣ ចំណាត់ថ្នាក់សរុបទី៥ នៅ World Series ក្រោយទទួលបានលេខ៣ នៅប៉ូឡូញ លេខ២ នៅអាមេរិក ប្រកួតចង់ក្រោយនៅថៃ ទទួលបានលេខ២ ដោយឡែកនៅបារាំងមិនបានប្រកួតទេដោយសារម៉ូតូទឹកផ្ញើមកមិនទាន់។…
-
កីឡាករ កៃវ៉ាន់ ស៊ីដែន៖ កីឡាករ ថៃ អារ៉ាប់រួម ហ្វីលីពីន និងជប៉ុន ជាឧបសគ្គសម្រាប់ការប្រណាំង នៅជប៉ុន

អូសាកា៖ កីឡាករ កៃវ៉ាន់ ស៊ីដែន ម្ចាស់ពាន World Jet Ski Series ២គ្រឿង បានបញ្ជាក់ថា ឧបសគ្គការប្រជែងពានក្នុងព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក Asian Championship នាទីក្រុងអូសាកា មាន៤ប្រទេស។ ការអះអាងនេះធ្វើជាមួយក្រុមការងារទូរទស្សន៍អប្សរា នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នាទីលាន Nishikinohama Park ។ ម្ចាស់ពាន World Jet Ski Series ២គ្រឿង នៅបារាំង និងអាមេរិក បានបន្ថែមថា ខ្ញុំប្រកួតតែមួយវិញ្ញាសាទេ គឺ Novice Ski Stock ឯមួយវិញ្ញាសាទៀតមិនបានប្រកួតទេដោយសារម៉ូតូទឹកផ្ញើមកមិនទាន់ តែទោះបីយ៉ាងណានឹងប្រឹងប្រែងអោយពីសមត្ថភាពដណ្តើមមេដាយអោយបានជូនកម្ពុជា។ កីឡាករ កៃវ៉ាន់ ស៊ីដែន បន្តថា ទាក់ទងនឹងលក្ខខន្តិក និងបទបញ្ជាការប្រកួត ព្រឹត្តការណ៍ Asian Championship មិនខុសពី World Series ទេ ខុសពីការប្រកួតនៅប្រទេសថៃ ដែលគណកម្មការផ្លាស់ប្តូរលក្ខខន្តិក…