-
ក្រុមរថយន្ត Rally កម្ពុជា ទទួលបានលេខកាន់ល្អ សម្រាប់ដំណាក់កាលទី២
ខេត្តសារិន៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Asia Cross Country Rally 2023 លើចម្ងាយផ្លូវសរុប២០០០គីឡូម៉ែត្រ ចាប់ផ្តើមពីទីក្រុងប៉ាតាយ៉ា ប្រទេសថៃបញ្ចប់នៅប្រទេសឡាវ បានឈានដល់ដំណាក់កាលទី២ (SS2) ចេញពីខេត្តប្រាឈីនបូរី ឆ្ពោះមកខេត្តសារិន លើចម្ងាយផ្លូវសរុប២០៧.២៦គីឡូម៉ែត្រ។ លោក ផុន សុភណ្ឌ័ ប្រធានក្រុមជាង VKH Racing បានអោយដឹងថា ការប្រកួតរយៈពេល២ថ្ងៃនេះ រថយន្តប្រណាំងមិនមានបញ្ហាអ្វីនោះទេ ដូចជា ម៉ាស៊ីន កង់រថយន្ត គ្រឿងក្រោម និងផ្នែកបច្ចេកទេសផ្សេង គ្រាន់តែមានបញ្ហាម៉ាស៊ីនត្រជាក់បន្តិចប៉ុណ្ណោះ។ ប្រធានក្រុមជាងរូបនេះ បន្តថា ទោះបីមិនបញ្ហា ក៏ក្រុមជាងត្រូវធ្វើការត្រួតពិនិត្យអោយបានម៉ត់ចត់ជារៀងរាល់ថ្ងៃមុនការប្រណាំង និងប្រណាំងរួច គឺត្រូវប្តូរកង់ ប្តូរប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ ប្តូរហ្វាំង ថែមទឹក និងចាក់សាំងជាដើម។ លទ្ធផលសរុប២ថ្ងៃពីគណកម្មការ Asia Cross បានអោយដឹងថា ក្រុម VKH Racing របស់ Kara ទទួលបានចំណាត់សរុប លេខ០៨ ខណៈ Class សាំង…
-
កីឡាករ Off Road កម្ពុជា ធ្វើបានល្អ សម្រាប់ថ្ងៃដំបូង នៃការប្រកួត Off-road នៅវៀតណាម
ដាក់ឡាក់៖ កីឡាករ Off Road កម្ពុជា ធ្វើបានល្អ នៅ SS3 សម្រាប់ថ្ងៃទី១ ក្នុង Class អាជីព នៃការប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 នៅប្រទេសវៀតណាម។ កីឡាករ ញឹម សុវណ្ណារ៉ូ បានអោយដឹងថា ការប្រណាំង Off-road Sailun Cup នេះ មានរថយន្តសរុប ៨០គ្រឿងចូលរួម ចែកចេញជា៣ Class , Class អាជីព , Class កែច្នៃបន្តិចបន្តួច និង Class មិនកែច្នៃ សម្រាប់ក្រុម Off Road កម្ពុជា ទាំង៤រថយន្ត ស្ថិតក្នុង Class អាជីព ដែលមាន១៩ដំណាក់ ។ កីឡាករ ញឹម…
-
កីឡាករ ទៀ ស្យាម៖ Asia Cross ឆ្នាំនេះ រំពឹងថា នឹងធ្វើបានល្អទោះបីមានកីឡាករចូលរួមច្រើន និងខ្លាំងក៏ដោយ
ប៉ាតាយ៉ា៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Asia Cross Country Rally 2023 បានធ្វើពិធីបើក និងដង្ហែរថយន្ត និងម៉ូតូឆ្ពោះទៅតំបន់ Walking Street នាទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ កីឡាករ ទៀ ស្យាម ក្រុមប្រណាំង Siam Prototype បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ មានកីឡាករចូលរួមច្រើនជាងឆ្នាំមុន និងមានកីឡាករខ្លាំងៗ ដូចជា ថៃ ជប៉ុន និងឥណ្ឌូនេស៊ីជាដើម។ តែទោះបីជាយ៉ាងណា អ្នកប្រណាំងមកពីក្រុម Siam Prototype រូបនេះ ដាក់ក្តីរំពឹងខ្ពស់ថា នឹងធ្វើអោយបានល្អ ពីព្រោះឆ្លងកាត់បទពិសោធន៍ឆ្នាំ២០២២ យើងបានមើលឃើញពីចំនុចខ្វះខាតច្រើនយកមកកែលម្អដើម្បីពង្រឹងរកបច្ចេកទេសថ្មី ជាមួយនឹងរថយន្តថ្មី និងក្រុមការងារជាងប្រកបដោយសក្តានុពល។ កីឡាករ ទៀ ស្យាម បន្ថែមថា ដំណាក់កាលទី១ គឺជាផ្លូវប្រណាំងប្រជែងល្បឿន ដូច្នេះត្រូវប្រុងប្រយ័ត្ន នឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីទទួលលទ្ធផលល្អជូនកម្ពុជា និងក្រុមហ៊ុនជាដៃគូឧបត្តម្ភទាំងក្នុងប្រទេស និងក្រៅប្រទេស។ តាមការបញ្ជាក់ពីគណកម្មការ Asia…
-
ក្រុមរថយន្ត Rally កម្ពុជា ទាំង២គ្រឿង បានត្រួតពិនិត្យបច្ចេកទេស និងប្រព័ន្ធសុវត្តិភាពរួចរាល់
ប៉ាតាយ៉ា៖ រថយន្ត Rally VKH Racing និងរថយន្ត Siam Prototype របស់កម្ពុជា បានបិទស្ទីកឃ័រ បិទលេខ ឡូហ្គូ ត្រួតពិនិត្យបច្ចេកទេស ប្រព័ន្ធសុវត្តិភាពផ្សេងៗនាព្រឹកថ្ងៃទី១៣ ខែសីហា។ លោក ហុង ពិសិដ្ឋ ប្រធានក្រុមដឹកនាំ VKH Racing របស់ ក្រុម Kara បានអោយដឹងថា នាព្រឹកនេះ ក្រុមរថយន្តប្រណាំង Rally កម្ពុជា បានចុះឈ្មោះ ទទួលលេខពីគណកម្មការបិទរថយន្តរួចរាល់ និងត្រួតពិនិត្យបច្ចេកទេស ប្រព័ន្ធសុវត្តិភាព ហើយបន្តធ្វើការពិនិត្យគ្រឿងម៉ាស៊ីន ហ្វាំង គ្រឿងក្រោម ប្តូរប្រេងម៉ាស៊ីន ដើម្បីត្រៀមធ្វើការប្រណាំង ដំណាក់កាលទី១ (Leg1) នៅថ្ងៃស្អែកលើចម្ងាយផ្លូវសរុប៣៨៤គីឡូម៉ែត្រ រីឯផ្លូវប្រណាំង២០៦គីឡូម៉ែត្រ ពីទីក្រុងប៉ាតាយ៉ា ឆ្ពោះទៅខេត្តប្រាឈីនបូរី។ ប្រធានក្រុមដឹកនាំរូបនេះ បន្តថា នារសៀលនេះ គណកម្មការនឹងចែកសៀវភៅបង្ហាញផ្លូវ (Road books ) , ប្រជុំបច្ចេកទេស បន្ទាប់មកក្រុមរថយន្តប្រណាំង Rally…
-
Cambodia Rally Team បានចាកចេញពីកម្ពុជា មកដល់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយសុវត្តិភាព
ថៃ៖ ក្រុមប្រណាំងរថយន្ត Rally កម្ពុជា VKH Racing របស់ក្រុម Kara បានចាកចេញពីកម្ពុជា តាមច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដើម្បីចូលរួមប្រណាំង Asia Cross Country Rally 2023នៅប្រទេសថៃ និងបញ្ចប់នៅឡាវ លើចម្ងាយផ្លូវសរុប២០០០គីឡូម៉ែត្រ ។ លោក វង្ស គឹមហួត ប្រធានក្រុម VKH Racing របស់ក្រុមការ៉ា បានអោយដឹងថា ការប្រណាំង Asia Cross Country Rally 2023នេះ កម្ពុជាមានរថយន្តប្រណាំងមាន២គ្រឿង គឺក្រុម VKH Racing និងក្រុម Siam Prototype និងម៉ូតូប្រណាំង២គ្រឿង បានធ្វើដំណើរមកដល់ទីក្រុងប៉ាតាយ៉ា។ លោក វង្ស គឹមហួត បន្តថា ចំពោះក្រុម VKH Racing របស់ក្រុមការ៉ា បានត្រៀមខ្លួនយ៉ាងល្អប្រសើរទាំងរថយន្តប្រណាំង…
-
ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា បានធ្វើដំណើរដល់ទីលានប្រណាំង នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម
(វៀតណាម)៖ ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា ៣គ្រឿង និងរថយន្តក្រុមជាង បានទៅដល់ទីលានប្រកួត នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម បន្ទាប់ពីបានចាកចេញពីកម្ពុជា កាលពីម្សិលមិញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តស្វាយរៀង តាមច្រកទ្វារអន្តរជាតិក្រុងបាវិត ដោយមានក្រុមម៉ូតូធំ BMW កម្ពុជា ២០គ្រឿងអមដំណើរផងដែរ។ លោក ញឹម សុវណ្ណារ៉ូ សមាជិកក្រុម Off-road កម្ពុជា បានអោយដឹងថា ការចូលរួមប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 នៅវៀតណាមនេះ ជាលើកដំបូង និងជាបទពិសោធន៍ថ្មីពីព្រោះការប្រណាំងនៅប្រទេសថៃ មានរណ្តៅ បែបធម្មជាតិ តែសម្រាប់នៅវៀតណាម គឺជាការប្រកួតមួយថ្មី ដំណាក់កាលក៏ច្រើន របៀបលេងក៏ច្រើន រីឯមានឧបសគ្គច្រើន ពេលប្រណាំងបែប Off road និង Rally ហើយប្រើរយៈពេលច្រើនម៉ោង ពី៩ម៉ោងទៅ១០ម៉ោងក៏មាន ជាពិសេសគឺប្រណាំងជាមួយរថយន្ត Off road Super Open មានន័យថាខ្លាំងជាងរថយន្តកម្ពុជាយើងទៅទៀត។…
-
ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា បានធ្វើដំណើរដល់ទីលានប្រណាំង នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម
វៀតណាម៖ ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា ៣គ្រឿង និងរថយន្តក្រុមជាង បានទៅដល់ទីលានប្រកួត នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម បន្ទាប់ពីបានចាកចេញពីកម្ពុជា កាលពីម្សិលមិញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តស្វាយរៀង តាមច្រកទ្វារអន្តរជាតិក្រុងបាវិត ដោយមានក្រុមម៉ូតូធំ BMW កម្ពុជា ២០គ្រឿងអមដំណើរផងដែរ។លោក ញឹម សុវណ្ណារ៉ូ សមាជិកក្រុម Off-road កម្ពុជា បានអោយដឹងថា ការចូលរួមប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 នៅវៀតណាមនេះ ជាលើកដំបូង និងជាបទពិសោធន៍ថ្មីពីព្រោះការប្រណាំងនៅប្រទេសថៃ មានរណ្តៅ បែបធម្មជាតិ តែសម្រាប់នៅវៀតណាម គឺជាការប្រកួតមួយថ្មី ដំណាក់កាលក៏ច្រើន របៀបលេងក៏ច្រើន រីឯមានឧបសគ្គច្រើន ពេលប្រណាំងបែប Off road និង Rally ហើយប្រើរយៈពេលច្រើនម៉ោង ពី៩ម៉ោងទៅ១០ម៉ោងក៏មាន ជាពិសេសគឺប្រណាំងជាមួយរថយន្ត Off road Super Open មានន័យថាខ្លាំងជាងរថយន្តកម្ពុជាយើងទៅទៀត។ ប៉ុន្តែទោះបីយ៉ាងណា…
-
យុវជនជាង ២០០នាក់នឹងចូលរួមកីឡាដើម្បីទេសចរណ៍នៃសហគមន៍តាំងយូភ្នំត្បែងមានជ័យ
(ខេត្តព្រះវិហារ )៖ កម្មវិធីរត់ឡើងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ដែលរៀបចំដោយក្រុមអ្នកដើរព្រៃកម្ពុជា នឹងដំណើរការប្រកួតជាផ្លូវការនៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ ស្អែកនេះ មានយុវជនចូលរួមជាង២០០នាក់ មកពីរាជធានីភ្នំពេញ កំពង់ធំ សៀមរាប បន្ទាយមានជ័យនិងបាត់ដំបង។ នេះបើយោងតាមការបញ្ជាក់ ពី លោក យា ប៊ែន យ៉ាមីន ប្រធានក្រុមអ្នកដើរព្រៃកម្ពុជា ។ ប្រធានក្រុមអ្នកដើរព្រៃកម្ពុជាខាងលើ បានបញ្ជាក់ថា កម្មវិធីនេះបានរៀបចំឡើង ក្នុងគោល បំណងចង់ឲ្យអ្នកទេសចរណ៍ជាតិស្គាល់ភ្នំត្បែងមានជ័យឲ្យបានច្រើន ដ្បិតតំបន់ទេសចរណ៍ មួយនេះ គេពុំសូវស្គាល់ច្រើន និងស្គាល់តែខេត្តគោល គឺខេត្តព្រះវិហារមួយប៉ុណ្ណោះ ខណៈដែល តំបន់ទេសចរណ៍ភ្នំត្បែង មានជ័យពោពេញដោយ សក្កានុពលទេសចរណ៍ និងទេសភាព ស្រស់ស្អាត មានទឹកជ្រោះសម្រាប់ងូតកំសាន្តជាច្រើនកន្លែង។ លោក យា ប៊ែន យ៉ាមីន ឲ្យបានដឹងទៀតថា សម្រាប់កម្មវិធីរត់ យុវជនទាំងអស់ត្រូវស្ពាយអីវ៉ាន់ ឡើងចម្ងាយផ្លូវ៦គីឡូម៉ែត្រ ក្នុងនោះត្រូវរត់ឡើងពីសហគមន៍តាំងយូខាងក្រោមដល់តាំងយូ លើឡើងជណ្តើរ៨០០ម៉ែត្រ និងរត់លើផ្ទៃរៀបនៅខាងលើចម្ងាយ៤២០០ម៉ែត្រ សរុបថេរៈវេលាប្រមាណជាង២ម៉ោង និងបោះតង់សម្រាកតែម្តង។ ប្រធានរៀបចំកម្មវិធីរូបនេះ បានគូសបញ្ជាក់ទៀតថា…
-
មេដាយ ៧១គ្រឿងដណ្តើមបានពីព្រឹត្តិការណ៍ World Police & Fire Games នៅកាណាដាបង្ហាញពីភាពខ្លាំងរបស់កម្ពុជានៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ក្រុមកីឡានគរបាលជាតិកម្ពុជាបានត្រឡប់មកដល់មាតុប្រទេសវិញហើយ នាព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២៣ បន្ទាប់ពីបំពេញបេសកម្មប្រកួតដណ្តើមបានមេដាយជូនកម្ពុជាបានសរុប៧១គ្រឿងពីព្រឹត្តិការណ៍World Police & Fire Games នៅប្រទេសកាណាដា ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសត្រឡប់មកដល់ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បេសកម្មប្រកួតប្រជែងដណ្តើមមេដាយរបស់អត្តពលិកកីឡានគរបាលជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games) ដែលតែងប្រារព្វធ្វើឡើងរៀងរាល់ ០២ឆ្នាំម្តងនេះ ក្រុមកីឡានគបាលជាតិកម្ពុជាប្រជែងដណ្តើមបានមេដាយសរុប៧១គ្រឿង ក្នុងនោះមេដាយមាស៣៣ ប្រាក់២៩ និងសំរិទ្ធ ៩មេដាយ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការដណ្តើមបានមេដាយជូនកម្ពុជាពីក្រុមកីឡានគរបាលជាតិកម្ពុជាដ៏ច្រើននេះ គឺជាជោគជ័យមួយដ៏ធំធេងសម្រាប់កងកម្លាំងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលធ្វើឲ្យកម្ពុជាបង្ហាញភាពលេចធ្លោលើឆាកអន្តរជាតិ និងធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសជឿនលឿននៅលើពិភពលោក។ ទាំងអស់នេះទទួលបានពីម្លប់សន្តិភាព មានសន្តិភាពទើបយើងមានឱកាសចេញទៅប្រកួតប្រជែងដណ្តើមបានមេដាយជូនជាតិ។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមាហាផ្ទៃ បានប្តេជ្ញាចិត្តជំរុញឲ្យក្រុមកីឡានគរបាលជាតិកម្ពុជាខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីរក្សាតំណែងមេដាយ និងបង្កើនចំនួនមេដាយ។ សម្រាប់ក្រុមកីឡានគរបាលជាតិដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍កងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games)ក៏ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលស្មើនិងប្រាក់រង្វាន់ជ័យលាភីក្រសួងអប់រំប្រគល់ជូនកីឡាករកីឡាការិនីឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។ សូមបញ្ជាក់ថា…
-
គោលបំណង៤ចម្បងធំៗ ពីការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ដើម្បីបង្កើនធនធាន សិទ្ធផលគ្រាប់ពេជ្រត្រៀមការប្រកួតកម្រិតអន្តរជាតិ
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយមាន១០ប្រភេទកីឡាស្មើនឹង៥១វិញ្ញាសា ក្នុងនោះបង្កើន២ប្រភេទកីឡា។ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំបានបង្ហាញគោលបំណងចម្បងៗចំនួន៤ រួមមាន៖ ១-បំផុសសកម្មភាពអប់រំកាយ និងកីឡា ក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានី ខេត្ត។ ២-ជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។ ៣-លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាកាវិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការ ប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា។ ៤-បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុង សង្គមជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍កីឡាបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានក្រសួងធ្វើកំណែទម្រង់ទៅជាការប្រកួតទម្រង់ហ្គេម ៣លើកមកហើយ ដើម្បីពង្រឹងគុណភាព និងការរៀបចំឲ្យកាន់ល្អប្រសើរបន្ថែមទៀត សម្រាប់បណ្តុះធនធានមនុស្ស ក្នុងវិស័យកីឡា ពីការប្រកួតបឋមសិក្សា រហូតមធ្យមសិក្សា…