Category: កីឡា

  • ទូកនាគកម្ពុជា ចូលរួមលើ ៣វិញ្ញាសា ក្នុងព្រឹត្តិការណ៍ប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី

    ទូកនាគកម្ពុជា ចូលរួមលើ ៣វិញ្ញាសា ក្នុងព្រឹត្តិការណ៍ប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី

    (ភ្នំពេញ)៖ ក្រុមជម្រើសជាតិទូកនាគកម្ពុជា និងប្រតិភូគ្រូបង្វឹក បានទៅដល់ប្រទេសរុស្ស៊ី នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កំពុងចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិInternational Dragon Boat Festival នាព្រឹកថ្ងៃទី២៩ រហូតដល់ល្ងាច លើពីរវិញ្ញាសាមានដូចជាវិញ្ញាសាប្រកួត ២០០ម៉ែត្រ និង ៥០០ម៉ែត្រ ខណៈដែលវិញ្ញាសាប្រកួតចម្ងាយ ២០០០ម៉ែត្រធ្វើការប្រកួតនៅថ្ងៃទី៣០ ខែ មិថុនា ដែលជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍ប្រកួត ។ ឯកឧត្តម ចាយ ស៊ីជឿន ប្រធានប្រតិភូ និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឱ្យដឹងថា កីឡាករជម្រើសជាតិទូកនាគកម្ពុជា បានមកដល់ប្រទេសរុស្ស៊ីដោយសុវត្តិភាព ប៉ុន្តែកម្លាំងកាយថាមពលថយចុះបន្តិចបន្ទួច ដោយមូលហេតុធ្វើដំណើរផ្លូវឆ្ងាយ។ តែទោះជាបែបនេះក្តី ក្រោយសម្រាកគ្រប់គ្រាន់ និងហូបចុកបានគ្រប់គ្រាន់ កម្លាំងក៏ទទួលបានត្រឡប់មកវិញប្រមាណជា ៩០% ។ អគ្គលេខាធិការរង សហព័ន្ធរូបនេះ បានពន្យល់ទៀតថា ចំពោះអាកាសធាតុ នៅរដ្ឋកាល់តៃក្រៃ ប្រទេសរុស្ស៊ី ដែលជាកន្លែងប្រកួតនោះ មានអាកាសធាតុក្តៅបន្តិច និងត្រជាក់បន្តិចនៅពេលយប់ ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់ក្រុមជម្រើសជាតិទូកនាគកម្ពុជានោះទេ ។ ឯកឧត្តម ចាយ ស៊ីជឿន បញ្ជាក់ថា…

  • ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អជាងគេ នៅ SS1 ដោយបញ្ចប់នៅត្រឹមចំនុចទី៨

    ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អជាងគេ នៅ SS1 ដោយបញ្ចប់នៅត្រឹមចំនុចទី៨

    (ថៃ)៖ ការប្រណាំងរថយន្ត Off-Road Magnificent Ten 2024 បានចាប់ផ្តើមប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី២៨នេះ ក្នុងចំណោមរថយន្តសរុប ៣៨ក្រុម ។ តាមការបញ្ជាក់របស់កីឡាករ ព្រំ រស្មី នៅ SS1 នេះ ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អដោយបានឆ្លងដល់ចំនុចទី៨ ក្នុងចំណោមចំនុចសរុបទាំង១០ មានន័យថាយើងធ្វើបានល្អជាងក្រុមផ្សេងដែលមិនឆ្លងចំនុចទី៥ អ្វីដែលពិសេសគឺទទួលបានពិន្ទុច្រើនជាងក្រុមផ្សេង១០ពិន្ទុ។ កីឡាកររូបនេះ បន្តថា ប្រកួតដំបូងល្អបែបនេះ ក្រុមទាំងមូលត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងនេះ នៅ SS2 និង SS3 ដើម្បីសន្សំពិន្ទុ និងធ្វើកុំអោយ DNF មានន័យថាបោះបង់ រីឯរថយន្តប្រណាំងមិនមានបញ្ហាអ្វីទេ គ្រាន់តែហ៊ាប្រេងបន្តិចបន្តួច ។ គួររម្លឹកថា ព្រឹត្តការណ៍អន្តរជាតិធំថ្មីៗនេះ ក្រុមរថយន្ត Off-Road កម្ពុជា បានសាងសមិទ្ធផលល្អៗច្រើន ធ្វើអោយកីឡាករបរទេស តាមដានមើលគុណភាពបច្ចេកទេសកីឡាករ និងរថយន្តរបស់កម្ពុជា និងចាត់ទុកកម្ពុជា គឺជាបន្លាក្នុងកែវភ្នែករបស់ពួកគេ ដោយមិនអាចមើលរំលងបាន ដូចកាលពីពេលមុនទៀតឡើយ។ ដោយក្នុងនោះកីឡាករ ព្រំ រស្មី…

  • ឯកឧត្តម យី វាសនា ចាត់ទុកការឈ្នះមេដាយ ២គ្រឿង ពីជើងឯកប៉ារ៉ាប៊ូលីង​អន្ដរជាតិ ជាសញ្ញាណដ៏ល្អ សម្រាប់អត្តពលិកប៉ារ៉ាប៊ូលីងវ័យក្មេងកម្ពុជា

    ឯកឧត្តម យី វាសនា ចាត់ទុកការឈ្នះមេដាយ ២គ្រឿង ពីជើងឯកប៉ារ៉ាប៊ូលីង​អន្ដរជាតិ ជាសញ្ញាណដ៏ល្អ សម្រាប់អត្តពលិកប៉ារ៉ាប៊ូលីងវ័យក្មេងកម្ពុជា

    (ភ្នំពេញ)៖ការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ លើកទី១ (Cambodia Open Para Bowling Championships) ឆ្នាំ២០២៤ នៅកម្ពុជា បានបញ្ចប់ហើយ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ។ ឯកឧត្តម យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិប៉ារ៉ាឡាំពិកកម្ពុជា(NPCC) បានចាត់ទុកសមិទ្ធផលនេះ គឺជាសញ្ញាណដ៏ល្អ សម្រាប់អត្តពលិកប៉ារ៉ាប៊ូលីងវ័យក្មេងកម្ពុជា ។ ឯកឧត្តម ថា ការប្រកួតលក្ខណៈអន្ដរជាតិនេះ កម្ពុជាបានរៀបចំផែនការរយៈពេល ២ឆ្នាំមកហើយ រហូតមានការគាំទ្រពីសហព័ន្ធប៊ូលីងអន្ដរជាតិ និងដៃគូឧបត្ថម្ភ​ក្នុង​ស្រុក ទើបជំរុញឲ្យសហព័ន្ធកីឡាប៊ូលីងកម្ពុជា ក្រោមកិច្ចការជាមួយ NPCC រៀបចំការប្រកួតលក្ខណៈបើកទូលាយនេះឡើង ដើម្បីផ្ដល់ឱកាសដល់អត្តពលិក​ជនពិការ ទាំងក្នុង និងក្រៅតំបន់បានចូលរួម​ប្រកួតនៅកម្ពុជា ។ អ្វីដែលពិសេស ការប្រកួតនេះ ក៏ទទួលបានការអបអរសាទរពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតផង ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ទាំងការទទួលបដិសណ្ឋារកិច្ច និង​ការរៀប​ចំការប្រកួតអន្ដរជាតិលើកដំបូងនេះ បានផ្ដល់នូវភាពកក់ក្ដៅ ស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗជាច្រើន ទាំងកំឡុងពេលប្រកួត និងក្រោយការប្រកួត…

  • អត្តពលិកកីឡាទូកនាគកម្ពុជាចំនួន១៥រូបទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរុស្ស៊ី

    អត្តពលិកកីឡាទូកនាគកម្ពុជាចំនួន១៥រូបទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរុស្ស៊ី

    (ភ្នំពេញ)៖ ឆ្លើយតបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទូកកាយ៉ាក់ និងទូកកានូ រដ្ឋAltai Krai ប្រទេសរុស្ស៊ី អញ្ជើញសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ(International Dragon Boat Festival)ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី២៨ដល់៣០ ខែ មិថុនា ឆ្នាំ២០២៤នោះ ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនអត្តពលិក មានប្រធានប្រតិភូ គ្រូបង្វឹក កីឡាក សរុបចំនួន១៥រូបបានចេញដំណើរ នាព្រឹកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៤ទៅកាន់ប្រទេសរុស្ស៊ីហើយ។អត្តពលិកទាំង១៥រូបនេះ មានសមាសភាព ឯកឧត្តម នាយឧត្តមនាវីទោ ចាយ ស៊ីជឿន ប្រធានប្រតិភូ និងជាអគ្គលេខាធិការង លោក ណាញ ណាញធូ (Naing Naing Htoo )គ្រូបង្វឹក លោក គង់ សុភាព គ្រូជំនួយ និងកីឡាករចំនួន១២រូប។ លោក គង់ សុភាព…

  • ក្រុមរថយន្ត Off-Road កម្ពុជា បានចុះឈ្មោះរួចរាល់

    ក្រុមរថយន្ត Off-Road កម្ពុជា បានចុះឈ្មោះរួចរាល់

    ថៃ: នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមរថយន្ត Off-Road កម្ពុជា ដែលមាន៣រថយន្ត មានកីឡាករ វង្ស គឹមហួត , កីឡាករ ញឹម សុវណ្ណារ៉ូ និងកីឡាករ ព្រំ រស្មី បានចុះឈ្មោះរួចរាល់ សម្រាប់ព្រឹត្តការណ៍ប្រណាំងរថយន្ត Off-Road Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ។តាមការបញ្ជាក់ពីកីឡាករ ញឹម សុវណ្ណារ៉ូ បានអោយដឹងថា បន្ទាប់ពីចុះឈ្មោះ គណកម្មការនិងបន្តត្រួតពិនិត្យបច្ចេកទេសរថយន្ត បិទស្ទិកឃ័រ ប្រជុំបច្ចេកទេសបញ្ជាការប្រកួត និងបង្ហាញផ្លូវប្រណាំងផងដែរ។ លោក បន្តថា ក្រុមកម្ពុជា បានត្រួតពិនិត្យបច្ចេកទេសខ្លួនឯងរួចរាល់ និងដើរមើលផ្លូវប្រណាំងមុន ដើម្បីត្រៀមខ្លួនអោយបានល្អតាមដំណាក់កាលនីមួយៗ ក្នុងចំណោមផ្លូវសរុបទាំង ៨ ។ គួរឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten 2024នេះ នឹងចាប់ផ្តើមពីថ្ងៃទី២៧ដល់៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយមាន ៤ប្រទេសចូលរួម ដូចជាកម្ពុជា…

  • ម្ចាស់មេដាយសំរឹទ្ធ កីឡាបញ្ចសិលាស៊ីហ្គេម ឆ្នាំ២០២៣ គុណ វណ្ណនីតា រំពឹងភាគរយខ្ពស់ឈ្នះមេដាយជូនកម្ពុជា ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២

    ម្ចាស់មេដាយសំរឹទ្ធ កីឡាបញ្ចសិលាស៊ីហ្គេម ឆ្នាំ២០២៣ គុណ វណ្ណនីតា រំពឹងភាគរយខ្ពស់ឈ្នះមេដាយជូនកម្ពុជា ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២

    ភ្នំពេញ៖ កីឡាការិនីម្ចាស់មេដាយសំរឹទ្ធបញ្ចសិលាព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គុណ វណ្ណនីតា បានសម្រេចចិត្តចូលរួមក្នុងការប្រកួតគុនជម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៤ ។ គុណ វណ្ណនីតា បាននិយាយថា ការផ្លាស់ប្តូរពីបញ្ចសិលាមកកាន់គុនចម្រុះនេះ វាហាក់ដូចជាប្លែក ប៉ុន្តែវាមិនមានបញ្ហាជាឧបសគ្គនោះទេ សម្រាប់ការប្រកួត។ ព្រោះប្រភេទកីឡាប្រយុទ្ធ នា ងធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះមានការ៉ាតេ និងបញ្ចសិលាជាដើម។ កីឡាការិនី កីឡាប្រយុទ្ធដែលធ្លាប់ឈ្នះមេដាយពីការប្រកួតកម្រិតជាតិនិងអន្តរជាតិ គុណ វណ្ណនីតា បានអះអាងទៀតថា ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាងមានក្តីសង្ឈឹមខ្ពស់នឹងមានលទ្ធភាពដណ្តើមបានមេដាយជូនជាតិ ប៉ុន្តែមេដាយនោះ នាងមិនហ៊ានសន្យាថា ជាមេដាយកម្រិតណាមួយឡើយ ។ ការរំពឹងយ៉ាងមានជំនឿខ្ពស់បែបនេះ ដោយសារតែប្រភេទទម្ងន់ ដែលនាងប្រកួត ជាកីឡាការិនីគីឡូធំ ពុំសូវមានប្រទេសច្រើនចូលរួម ជាឱកាសនាងក្រសោបបានមេដាយ។ ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០២៣ កីឡាបញ្ចសិលារូបនេះមានអាយុ២០ឆ្នាំ បានចូលហ្វឹកហាត់កីឡាចាប់តាំងពីអាយុ១២ឆ្នាំ ។ កីឡាដំបូងគេ ដែលនាង ប្រឡូកមុនគេ គឺកីឡាការ៉ាតេដូ ធ្លាប់ឈ្នះមេដាយមាស ប្រាក់ និងសំរឺទ្ធជាង១០គ្រឿងជាមេដាយកម្រិតថ្នាក់ជាតិ…

  • ក្រុមសាលាសុវណ្ណភូមិគ្រងតំណែង ជើងឯកបាល់ទាត់ ក្នុងព្រឹត្តិកាណ៍កីឡា មហាជនរាជធានីភ្នំពេញ ឆ្នាំ២០២៤

    ក្រុមសាលាសុវណ្ណភូមិគ្រងតំណែង ជើងឯកបាល់ទាត់ ក្នុងព្រឹត្តិកាណ៍កីឡា មហាជនរាជធានីភ្នំពេញ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាមហាជន ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤ ដែលធ្វើឡើងលើ៤ប្រភេទកីឡា មានបាល់ទាត់បាល់ទះបាល់បោះ និង អត្តពល​កម្មនោះ បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី២៦ខែមិថុនានេះ នៅទីលាន​វិទ្យាល័យបឹងកេងកង ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។សម្រាប់​ប្រ​ភេទ​​កីឡាបាល់ទាត់ ក្រុមសាលាសុវណ្ណភូមិ បានក្លាយជាជើង​ឯក​ក្នុងព្រឹត្តិការណ៍​នេះដោយបានយកឈ្នះ ក្រុមស៊ីប៊ីអេស ក្នុងវគ្គផ្ដាច់ព្រ័ត្រយ៉ាង​តឹងតែងបំផុត ដោយលទ្ធផល៧ទល់នឹងទល់នឹង៥ ។ ការប្រកួតនេះក្រុមទាំងពីរលេងប្រដំប្រសងគ្នាទាំងការគ្រប់គ្រងបាល់ទាំងការវាយលុក គេមានឧិកាសប្រហាក់ប្រហែលគ្នាក្នុងការទាត់បញ្ចូលទី។ សម្រាប់ ការប្រកួតពេញ​ម៉ោង ក្រុមទាំង២បានត្រឹមតែស្មើគ្នា ដោយលទ្ធផល៤ទល់នឹង៤ ។ ប៉ុន្ដែនៅវគ្គកាត់​សេចក្ដីដោយការទាត់បាល់១១ម៉ែត្រ ក្រុមស៊ីប៊ីអេសធ្វើ មិនបានល្អ ទាត់បញ្ចូលទី​បានតែ​១គ្រាប់ ខណៈក្រុមសាលាសុវណ្ណភូមិ ទាត់ចូលដល់ទៅ៣គ្រាប់។លទ្ធផលនេះ​ធ្វើឲ្យក្រុមសាលាសុវណ្ណភូមិ ក្លាយជាក្រុមជើងឯកនៃព្រឹត្តិការណ៍កីឡាមហាជន រាជធា​នី​ភ្នំពេញ ប្រចាំឆ្នាំ២០២៤ ឯក្រុម ស៊ីប៊ីអេស បានត្រឹមចំណាត់ថ្នាក់លេខ២ និង ចំណាត់ថ្នាក់ លេខ៣បានទៅក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ ។ លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡា ឲ្យដឹងថា ព្រឹត្តិការណ៍កីឡា មហាជនជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤ លើប្រភេទបាល់​ទាត់​បុរស មានក្រុម បាល់ទាត់ចំនួន៨ចូលរួម…

  • ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលជាង ៤២៣លានរៀល ជូនម្ចាស់មេដាយកីឡាអាស៊ី ជើងឯកពិភពលោក-អាស៊ី-អាស៊ីអាគ្នេយ៍

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលជាង ៤២៣លានរៀល ជូនម្ចាស់មេដាយកីឡាអាស៊ី ជើងឯកពិភពលោក-អាស៊ី-អាស៊ីអាគ្នេយ៍

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡាបានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល​កម្ពុជា សរុបចំនួន ៤២៣ ៧០០ ០០០ រៀល (បួនរយ២៣លានប្រាំពីរសែនរៀល) ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និង​សំរឹទ្ធ ពីការប្រកួតកីឡាអាស៊ី លើកទី១៩ ជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍។ ពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីនេះត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរីករាយដោយបានចូលរួម​ក្នុង​កម្មវិធី​ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់​ជ័យលាភី​មេដាយ​មាស ប្រាក់ និងសំរឹទ្ធពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកអាស៊ី ប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង និង​មោទនភាព។ ឯកឧត្តមបណ្ឌិតសភាចារ្យបានកោតសរសើរចំពោះអគ្គនាយកដ្ឋានកីឡា អង្គភាព​ក្រោម​ឱវាទ និងមន្ដ្រីពាក់ព័ន្ធ ដែលបានខិតខំអស់ពីលទ្ធភាពសហការគ្នាបានយ៉ាងល្អ​ជាមួយសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹកក្នុងការជ្រើសរើស គ្រប់គ្រង តាមដាន និង​អភិវឌ្ឍ​ធនធានកីឡា ដែលមានគុណផលកីឡាកម្រិតខ្ពស់ ព្រមទាំងមានសក្ដានុពល និងបន្ដចូលរួមប្រកួតប្រជែងដណ្ដើមបានមេដាយទាំងក្នុងតំបន់ និងពិភពលោក។ សមិទ្ធផលដ៏ធំធេង និងកិត្តិយសជាតិទាំងអស់នេះបានគូសបញ្ជាក់ឱ្យឃើញពី​ការ​យក​ចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ…

  • អភិក្រម «ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ» គឺជាមូលហេតុចម្បង ដែលរាជរដ្ឋាភិបាល បានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថាន​សាធា​រណៈរដ្ឋបាល

    អភិក្រម «ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ» គឺជាមូលហេតុចម្បង ដែលរាជរដ្ឋាភិបាល បានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថាន​សាធា​រណៈរដ្ឋបាល

    (ភ្នំពេញ)៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងគូសបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតក​តេជោ ត្រូវបានចាត់ទុកជាសមិទ្ធផលដ៏ធំស្កឹមស្កៃ និង ជា សំណង់ប្រវត្តិសាស្រ្ត​មួយរបស់កម្ពុជា ក្នុងយុគសម័យទំនើប ។ ក្នុងន័យនេះ, យើងទាំង- អស់គ្នា ត្រូវចូលរួមខិតខំថែរក្សាមរតកជាតិនេះ ឲ្យបានល្អ និង គង់វង្សយូរអង្វែង ព្រមទាំង គប្បីប្រើប្រាស់ពហុកីឡដ្ឋាននេះ និង ពហុកីឡដ្ឋានជាតិអូឡាំពិក, ឲ្យមាន​ប្រសិទ្ធ​ភាពខ្ពស់ ដើម្បីកៀរគរចំណូល ឲ្យបានជាអតិបរមា សំដៅកាត់បន្ថយបន្ទុកចំណាយ​ថវិការដ្ឋ ស្រប តាមអភិក្រម «ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ» ។ នេះ គឺជាមូលហេតុចម្បង ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ។ ការថ្លែងគូសបញ្ជាក់បែបនេះ របស់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើឡើងក្នុងពិធីប្រកាសសុពលភាព និង ការចូលកាន់តំណែងរបស់​ក្រុមប្រឹក្សា​ភិបាល និង នាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី២៦…

  • ប្រធានក្លិបបឹងកេតនិងអភិបាលខេត្តកំពត មានមហិច្ឆតា ឱ្យកម្ពុជាមានឈ្មោះក្នុងតារាង FIFA World Cup 2038

    ប្រធានក្លិបបឹងកេតនិងអភិបាលខេត្តកំពត មានមហិច្ឆតា ឱ្យកម្ពុជាមានឈ្មោះក្នុងតារាង FIFA World Cup 2038

    កំពត៖ប្រធានក្លិបបឹងកេត និងថ្នាក់ដឹកនាំខេត្តកំពត បាន​បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធកីឡាកម្ពុជា បានកំណត់​គោលដៅថា កម្ពុជានឹងអាចមានក្រុមកីឡាករ​ចូលរួមប្រកួត FIFA World Cup 2038 ។ដើម្បីសម្រេច​គោលដៅនេះទាមទារឱ្យ​មានការចូលរួមគាំទ្រ លើកទឹកចិត្តពី​អា​ណាព្យាបាល លោកគ្រូអ្នកគ្រូនៅតាមសាលា ឱ្យកុមារ​ស្រឡាញ់ និងលេងកីឡាពីវ័យ​ក្មេងទៅ។  ក្នុងដំណើរទស្សនកិច្ចស្តីអំពីការចូលរួមចំណែក ចែករំលែង​បទពិសោធន៍បាល់ទាត់ និងផ្សព្វផ្សាយទេសចរណ៍នានានៅ​ខេត្ត​កំពត កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅពហុ​កីឡដ្ឋានកំពតលោកស្រី ពុទ្ធ ធិតា ប្រធានក្លិបបាល់ទាត់បឹង​កេតបានឱ្យដឹងថា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាលទាត់  ជារៀងរាល់ឆ្នាំ ពេលចប់រដូវកាលនៃការប្រកួត ក្លិបបឹងកេត​តែងតែចុះចែករំលែកបទ​ពិសោធន៍បច្ចេកទេសលេងបាល់ទាត់ ដល់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ដើម្បីឱ្យសិស្សនុសិស្ស​បានជួប និងរៀនសូត្រពី​រៀមច្បងដែលជាកីឡាករអាជីព និងជួយលើកទឹកចិត្តឱ្យពួកគេហ៊ានបណ្តុះក្តីស្រមៃ ក្លាយជា​កីឡាករអាជីព ទៅថ្ងៃអនាគតផងដែរ។ លោកស្រីបានបញ្ជាក់ថា ការចុះមកក្នុងពេលនេះ ក៏ជាការចូល​រួមចំណែក ក្នុងការឆ្លើយតបតាមគោលដៅរបស់រាជរដ្ឋាភិបាល​កម្ពុជា ពិសេសសហព័ន្ធកីឡាកម្ពុជា ដែលបានកំណត់គោល​ដៅ​ថា កម្ពុជានឹងអាចចូលរួមការប្រកួតFIFA World Cup 2038 ខាងមុខ។ ទន្ទឹមគ្នានេះលោកស្រីប្រធានក្លិបបឹងកេត បានលើកទឹកចិត្ត​ដល់សិស្សានុសិស្សដែលស្រឡាញ់វិស័យកីឡា ត្រូវខិតខំប្រឹង​ប្រែង​រៀនសូត្រឱ្យបានពូកែ ហើយហ៊ានដើរតាមក្តីស្រមៃរបស់​ខ្លួន ។ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត…