-
ស្ថានីយទូរទស្សន៍អប្សរា វិលចូលវិស័យប្រដាល់វិញហើយដើម្បីជួយផ្សព្វផ្សាយកម្មវិធីថ្នាល KKIF
(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍អប្សរា មេឌា សឺវីស (AMS) ដែលជាទូរទស្សន៍ដ៏ល្បីក្នុងការផ្សព្វផ្សាយប្រដាល់គុនខ្មែរពីមុន ឥលូវនេះបានវិលចូលក្នុងវិស័យប្រដាល់នេះជាថ្មីហើយតាមរយៈការចាប់ដៃគូជាមួយក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) ជួយលើកស្ទួយថ្នាលគុនខ្មែរ។ ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់ (MOU) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរា ពិតជាមានមោទកភាព និងភាពរីករាយជាខ្លាំងដែលបានចាប់ដៃគូជាយុទ្ធសាស្ត្រជាមួយក្លឹបប្រដាល់ KKIF។ បន្ថែមពីនេះទូរទស្សន៍អប្សរា និង ហ្វេសបុកផេក AMS Sport នឹងជួយផ្សាយលើកម្មវិធីប្រកួតចំនួនពីរ គឺកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងកម្មវិធីតេជះគុនខ្មែរ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ជាមួយគ្នានោះដែរនឹងបង្កើតមាតិកាជាច្រើនទៀតទាំងការហ្វឹកហាត់ ការប្រកួតនានាដើម្បីផ្សព្វផ្សាយឲ្យកាន់តែផុលផុសមិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ។ ទូរទស្សន៍អប្សរា នឹងរួមចំណែកអភិវឌ្ឍន៍ថ្នាលគុនខ្មែរជាមួយក្លឹបប្រដាល់ KKIF ឲ្យក្បាច់គុនមួយនេះកាន់តែរីកចម្រើនលើឆាកអន្តរជាតិ និងសំបូរទៅដោយធនធានតាមរយៈការបណ្ដុះបណ្ដាលរួមគ្នាចាប់ពីពេលនេះតទៅ។ ចំណែកលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លឹបប្រដាល់គុនខ្មែរ KKIF បានលើកឡើងថា ជាយូរណាស់មកហើយដែរដែលលោក និងក្រុមការងារក្លឹបបានធ្វើសកម្មភាពផ្សព្វផ្សាយប្រដាល់គុនខ្មែរ និងថ្នាលគុនខ្មែរ ទៅកាន់ពិភពលោកដោយពេលខ្លះត្រូវចំណាយនូវថវិកាផ្ទាល់ខ្លួនជាច្រើន។ ឥលូវនេះលោកមានចិត្តសប្បាយរីករាយជាខ្លាំងចំពោះការសហការជាមួយទូរទស្សន៍ អប្សរា ដើម្បីរួមចំណែកពង្រីកផ្សព្វផ្សាយកេរមរតកក្បាច់គុនមួយនេះបន្ថែមទៀត។ លោកឧកញ៉ាថ្លែងអំណរគុណដល់សមាជិកភាគីទាំងពីរដែលខិតខំទំនាក់ទំនង និងធ្វើការជាមួយគ្នារហូតឈានដល់កិច្ចសហប្រតិបត្តិការចុះ MOU…
-
ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួម ជាង ៣ពាន់នាក់ មកពី ៥១ប្រទេស
(ខេត្តសៀមរាម)៖ នៅបរិវេណខាងមុខប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះបានរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដោយមានអ្នកចូលរួមពីអត្តពលិក ជាតិ និងបរទេសសរុបចំនួន ៣,០២១នាក់ មកពី ៥១ប្រទេស ។ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងអត្តពលិកជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងទិវានេះ ។ ឯកឧត្តម ថោង ខុន មាន ប្រសាសន៍ថា ទិវាប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ មានការចូលរួមពីអត្តពលិក សរុបចំនួន ៣,០២១នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ២,២០៦នាក់ និងអត្តពលិកបរទេសចំនួន ៨១៥នាក់ មកពី ៥១ប្រទេស…
-
ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរលើកទី៩មានអត្តពលិកចូលរួមជាងបីពាន់នាក់មកពី៥១ប្រទេស
សៀមរាប៖ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរលើកទី៩ ប្រារព្ធឡើងនៅខាងមុខប្រាសាទអង្គរវត្តកាលពីព្រលឹមនៃព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ អធិបតីភាពពីឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្តមអភិបាលខេត្តសៀមរាប រួមទាំងអាជ្ញាធរពាក់ព័ន្ធ ក្រុមអត្តពលិកជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ក្នុងព្រឹត្តិការណ៍លើកនេះមានអត្តពលិកចំនួន៣.០២១នាក់មកពីបណ្ដាប្រទេសចំនួន៥១បានចូលរួម។លោក ឡុង កុសល អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញចូលរួមនៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរទី៩នេះដែរ។ សូមជម្រាបថា ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ ជាមួយគ្នានេះ ទិវានេះក៏ធ្វើឡើងក្នុងគោលបំណងកិច្ចការពារបរិស្ថានបៃតងក្នុងរមណីយដ្ឋានអង្គរ៕ដោយ៖ប៊ុន រដ្ឋា
-
ឯកឧត្តម លីកុសល ជំរុញឱ្យកីឡាករខិតខំហ្វឹកហាត់ ដើម្បីឈ្នះមេដាយមាសនៅអន្តរជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងជ្រើសរើសបានក្បាលម៉ាស៊ីន ដឹកនាំសម្រាប់អាណត្តិទី៨ ដែលជាអាណត្តិថ្មីនោះ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា អមដោយ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធ រួមនិងគណៈកម្មការហ្វឹកហ្វឺនបណ្តុះបណ្តាលរបស់សហព័ន្ធ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ កីឡាករជម្រើសជាតិ និងកីឡាករបម្រុង លោកគ្រូ អ្នកគ្រូបង្វឹកជម្រើសជាតិ ដែលកំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួតវាយសីថ្នាក់ជាតិ និងអន្តរជាតិនានា កាលពីល្ងាចថ្ងៃទី០១ ខែ សីហា នៅទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា សម្រាប់អាណត្តិទី៨នេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដណ្តើមឱ្យបានមេដាយកម្រិតខ្ពស់ជូនកម្ពុជាច្រើនគ្រឿងបន្ថែមទៀត គ្រប់ការប្រកួតនៅអន្តរជាតិ ពិសេស គឺ ព្រឹត្តិការណ៍ ស៊ីហ្គេម នៅប្រទេសថៃ ឆ្នាំ២០២៥ និងការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដើម្បីឱ្យផែនការសម្រេចបានដូចនិងអ្វីដែលបានដាក់ចេញនោះ ចាំបាច់មានការរួមគ្នាជាធ្លុងតែមួយ ពីសមាសភាពសំខាន់ចំនួន៤ រួមមានទី១. គណៈកម្មាធិការប្រតិបត្តិសហព័ន្ធដែលជាក្បាលម៉ាស៊ីនដឹកនាំត្រូវមានគោលការណ៍ដឹកនាំច្បាស់លាស់…
-
សហព័ន្ធកីឡាចំនួន ៤ជាតួអង្គដ៏សំខាន់ក្នុងការប្រកួតយុទ្ធគុនចម្រុះពានសម្ដេចធិបតី
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រុះខ្មែរបុរាណដែលប្រសិទ្ធនាមថា ពាន រង្វាន់ សម្ដេចធិបតី លើកទី១នឹងប្រព្រឹត្តទៅនាខែ តុលា ឆ្នាំ២០២៤ ។ នេះបើយោងតាម ការបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៤ ក្រោម វត្តមាន ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តីថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ដែលគ្រោងរៀបចំនៅអំឡុង ខែ តុលា ឆ្នាំ២០២៤ខាងមុខនេះទទួលបានកាគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការ អះអាងថា ព្រឹត្តិការណ៍ប្រកួតនេះ មានសមាសភាពសហព័ន្ធកីឡាប្រយុទ្ធចំនួន៤ គឺចូលរួម គឺ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, សហព័ន្ធកីឡាយុទ្ធគុនចម្រុះ, សហព័ន្ធកីឡាគុនល្បុក្កតោ និងសហព័ន្ធកីឡាយុទ្ធក្រមខម. ជាសហព័ន្ធគោលដែលនឹងរួមចំណែកព្រឹត្តិការណ៍នេះឱ្យកើតមានឡើង ។ ប៉ុន្តែសម្រាប់លក្ខន្តិកៈនឹងត្រូវបានបញ្ជ្រាបក្នុងវគ្គបណ្ដុះបណ្ដាលដោយផ្ដោតលើគោលជារួម មិនមែនផ្ដោតតែលើលក្ខន្តិកៈសហព័ន្ធណាមួយនោះទេ។ ឯកឧត្តម បានបញ្ជាក់ទៀតថា…
-
ឯកឧត្តម ទៀ ស្យាម ៖ RWB Cambodia កែច្នៃរថយន្តដោយអ្នកជំនាញដ៏ល្បីល្បាញ ជនជាតិជប៉ុន ដែលអាចជិះលើផ្លូវធម្មតា និងប្រណាំងបាន
ភ្នំពេញ៖ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាស្ថាបនិក RWB Cambodia បានលើកឡើងនៅក្នុងឱកាសបើកសម្ពោធជាផ្លូវការថា RWB ជាឈុតកែច្នៃលើប្រភេទរថយន្តម៉ាក Porsche ស៊េរីចាស់ៗធ្វើដោយដៃដោយ លោក Akira Nakai San ផ្ទាល់តែម្តង ដែលមានប្រភពដើមកើតចេញពីការស្រឡាញ់រថយន្ត ហើយគាត់គឺជាកីឡាករប្រណាំងយានយន្ត។ ឯកឧត្តម ទៀ ស្យាម បានលើកឡើងទៀតថា ការដែលអ្នកជំនាញជនជាតិជប៉ុនរូបនេះមកជួយកែឆ្នៃ នៅកម្ពុជាបែបនេះ គឺជាមោទនភាពមួយសម្រាប់យើង។ រថយន្ត Porsche ដែលត្រូវបានកែច្នៃជាលក្ខណៈ RWB អាចបើកបរលើដងផ្លូវបានយ៉ាងងាយស្រួលផង និងអាចចូលរួមប្រណាំងបាន ដោយអាចមានប្រសិទ្ធភាពខ្ពស់ប្រមាណ៧០%ទៅនឹងរថយន្តដែលផលិតសម្រាប់ការប្រណាំងសុទ្ធសាធ។ ដាក់សម្ភាសន៍ ឯកឧត្តម ទៀ ស្យាម កាត់ហើយ។ បន្ថែមពីលើនេះ ដូច្នេះការកែច្នៃរបស់គាត់ ហើយ RWB គឺជាឈុតសម្រាប់កែឆ្នៃលើរថយន្តម៉ាក Porsche ស៊េរីចាស់ៗ ហើយជំនាញបំផុតក្នុងការកែឆ្នៃរថយន្តមួយស៊េរី ដែលយកចូលរួមទីលានប្រណាំងដែរ។ អ្វីដែល RWB ធ្វើ គឺបង្កើនប្រសិទ្ធភាពរបស់រថយន្ត Porsche អាចជិះលើទីលានប្រណាំងបានល្អជាងរថយន្តធម្មតា ហើយក៏ជាប្រភេទរថយន្តអាចជិះលើដងផ្លូវបានយ៉ាងងាយស្រួលដែរ…
-
វគ្គបំប៉ន ៣ថ្ងៃជាការពង្រឹងប្រសិទ្ធភាពការងារដឹកនាំការប្រកួតប្រដាល់គុនខ្មែរឈានទៅរកភាពស៊ីសង្វាក់គ្នា និងជាធ្លុងតែមួយ
ភ្នំពេញ៖ ឧត្តម សេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា វគ្គបំប៉នដល់មន្រ្តីគ្រប់គ្រងការប្រកួត និងចៅក្រមអាជ្ញាកណ្តាលគុនខ្មែរ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានដំណើរអស់រយៈពេល ៣ថ្ងៃនេះ ពិតជាផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ក្នុងការអនុវត្តការងារដឹកនាំការប្រកួតប្រកបដោយប្រសិទ្ធភាពខ្ពស់ មានភាពស៊ីសង្វាក់គ្នា និងរួមគ្នាជាធ្លុងតែមួយ។ ការថ្លែងរបស់ ឯកឧត្តម ខូវ ឆយ បានធ្វើឡើងក្នុងពិធីបិទ វគ្គបំប៉ន មន្រ្តីគ្រប់គ្រងការប្រកួត និងចៅក្រម អាជ្ញាកណ្តាល ប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី៣១ ខែ កក្តដា ឆ្នាំ២០២៤ នៅសាលប្រជុំ អគ្គនាយកដ្ឋានកីឡា ក្នុងពហុកីឡដ្ឋានជាតិ។ ឯកឧត្តម បានថ្លែងគូបញ្ជាក់ថា សកម្មភាពដឹកនាំការប្រកួតកន្លងមក តែងតែមានបញ្ហាកើតឡើងផ្សេងៗ ដែលទាំងអស់នេះ គឺបានកើតឡើង ដោយភាពមិនស៊ីសង្វាក់គ្នា មិនឯកភាពគ្នាក្នុងការដឹកនាំ ឬការដាក់ពិន្ទុរបស់មន្រ្តីចៅក្រម មិនមានការឯកភាពគ្នា ការវាយតម្លៃផ្ទុយគ្នាទៅលើលទ្ធផលនៃការប្រកួត ដោយការយល់ឃើញមិនមែនជាបទដ្ឋានតែមួយ។ ដូច្នោះហើយបានធ្វើឱ្យការវិនិឆ្ឆ័យមិនស៊ីសង្វាក់គ្នាបង្កើតឡើងជាបញ្ហា តរ៉ា និងប្តឹងផ្តល់បានកើតឡើង។ វគ្គបំប៉នរយៈពេល៣ថ្ងៃនេះ សហព័ន្ធបានបញ្ជ្រាបនិងធ្វើកំណែទម្រង់ផ្ទៃក្នុងជាដំណាក់កាលៗ ដោយបានកែសម្រួលនូវបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតឱ្យការអនុវត្តទៅតាមស្តង់ដារតែមួយ ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានា។ ប្រធានសហព័ន្ធ ខាងលើ…
-
អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ កោតសរសើរថា ទាំងកម្រិតបច្ចេកទេស វិន័យ និង សណ្តាប់ធ្នាប់គឺល្អប្រសើរ
(ភ្នំពេញ)៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានថ្លែងលើកឡើងថា ការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរជ្រើស រើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ទៅដោយរលូននិងជោគជ័យ ។ លោក បានកោតសសើរ ចំពោះ សហព័ន្ធកីឡាប្រដាល់សកលនិងគុនខ្មែរ គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែកដែលបានផ្តល់ កិច្ចសហការបានយ៉ាងល្អ ប្រសើរធ្វើឲ្យការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ នាពេលកន្លងមកចាប់តាំងពីថ្ងៃបើក រហូតមកដល់ថ្ងៃបិទបញ្ចប់ការប្រកួតទទួលបានជោគជ័យគួរជាទីមោទនៈ ។ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខាងលើ បានគូបញ្ជាក់ទៀតថា ក្លិប កីឡាប្រដាល់ សកលនិងគុនខ្មែរបានចូលរួមប្រកួតក្នុងឆ្នាំនេះ ទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ លើកម្រិតបច្ចេកទេស វិន័យ និង សណ្តាប់ធ្នាប់ គឺការស្តែងចេញឱ្យឃើញនូវការខិតខំប្រឹងប្រែង ហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការជួយឧបត្ថម្ភ គាំទ្រលើកទឹកចិត្តទាំងធនធាន សម្ភារ ថវិកា របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន ក្លិបកីឡា ថ្នាក់ដឹកនាំ គ្រូបង្វឹក ក្នុងការដឹកនាំក្រុម របស់ខ្លួនចូលរួមប្រកួត ឈរលើស្មារតីទទួលខុសត្រូវ ខ្ពស់និងស្រឡាញ់ចូលចិត្តវិស័យកីឡា ប្រដាល់សកលនិងគុនខ្មែរ ពិតប្រាកដមែន។ កីឡាករ កីឡាការិនីទាំងអស់ដឹង…
-
អត្តពលិកកីឡាហាប់គីដូកម្ពុជា ទទួលបានការលើកចិត្តពីថ្នាក់ដឹកនាំ មុនចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ
(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជា ទទួលបានលើកទឹកចិត្តពីលោក គួច ហុងជៀក អនុប្រធាន តំណាងឧកញ៉ា សៅ សេងហាក់ នៅក្នុងពិធីសំណេះសំណាល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុនចេញចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ពីថ្ងៃទី០២-០៤ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ ។ លោក គួច ហុងជៀក អនុប្រធានសហព័ន្ធ បានក្រើនរម្លឹកដល់កីឡាករ កីឡាការិនីជម្រើសជាតិហាប់គីដូកម្ពុជា ឱ្យប្រឹងប្រែងការប្រកួតឱ្យអស់ពីសមត្ថភាព ហើយអ្វីដែលសំខាន់បំផុត គឺសុខសុវត្ថិភាព វិន័យ ក្រមសីលធម៌ ដែលត្រូវតែរក្សាឱ្យបាន ក្នុងការប្រកួតកម្រិតពិភពលោក។ ដោយសារនេះជាការចូលរួមប្រកួតលើកដំបូងបំផុតរបស់ហាប់គីដូកម្ពុជា ដូច្នេះហើយលោកអនុប្រធានមិនផ្តោតសំខាន់ថាត្រូវតែដណ្តើមឱ្យបាននូវមេដាយនោះទេ បើទោះបីជាចាញ់ក្តី ឬឈ្នះក្តី ក៏យើងត្រូវតែទទួលយកដោយក្តីរីករាយទាំងអស់។ អនុប្រធាន បានបន្ថែមថា ៖ « យើងខ្ញុំពិតជាមានក្តីរីករាយខ្លាំងណាស់ ដែលគ្រូបង្វឹកបានព្យាយាមលះបង់ពេលវេលាបង្វឹកដល់កីឡាករ កីឡាការិនី ដើម្បីឱ្យយើងរើសបានធនធានកីឡាករ កីឡាការិនីសរុបចំនួន១៩នាក់ ចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ ឆ្នាំ២០២៤ ដែលជាមោទនភាពរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ។ ជាមួយគ្នានេះ លោក គង់ ចាន់ធីណា គ្រូបង្វឹកកីឡាហាប់គីដូ…
-
សហព័ន្ធបានធ្វើកំណែទម្រង់ និងធ្វើការកែសម្រួលនូវបទបញ្ជា បច្ចេកទេសគ្រប់គ្រងការប្រកួតឲ្យស្របគ្នា តាមស្នង់ដារតែមួយ
(ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គូសបញ្ជាក់ថា ទោះជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានមន្ត្រី គ្រប់គ្រង ការប្រកួត គណៈវិនិច្ឆ័យ អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសគ្រប់ជំនាញទាំងអស់ក៏ដោយ ក៏នៅមានការខ្វះខាត ធ្វើឲ្យមានការមិនសប្បាយចិត្ត ពីភាគីម្ខាងទៀត និងពីមហាជនគាំទ្រនូវវិស័យកីឡាប្រដាល់គុនខ្មែររបស់យើងផងដែរ។ ដើម្បីធ្វើការ លុបបំបាត់នូវបញ្ហាខ្វះខាត់ទាំងឡាយនេះ សហព័ន្ធបានធ្វើកំណែទម្រង់ និងធ្វើការកែសម្រួលនូវបទបញ្ជា បច្ចេកទេសគ្រប់គ្រងការប្រកួតឲ្យស្របគ្នា តាមស្នង់ដារតែមួយ។ការលើកឡើង របស់ប្រធានសហព័ន្ធឌប្រដាល់គុនខ្មែរ បានធ្វើឡើង ក្នុងវគ្គបំប៉នមន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី២៩ ខែ កក្តដា ឆ្នាំ២០២៤។ ឯកឧត្តម បានអះអាងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំវគ្គបំប៉នដល់មន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែររយៈពេល៣ថ្ងៃនេះ គឺដើម្បីពង្រីកនូវធនធានមនុស្ស ពង្រឹងនូវបច្ចេកទេស ជំនាញ និងក្រមសីលធម៌ ដើម្បី ប្រសិទ្ធភាពការងារ កាត់បន្ថយបញ្ហាប្រឈមនានា ដែលតែងតែផ្តើមចេញពីការអនុវត្តមិនគ្រប់ជ្រុងជ្រោយ របស់មន្ត្រីក្នុងរយៈពេលកន្លងមក។ តាមរយៈវគ្គបំប៉ននេះ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស ដើម្បីចូលរួមជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននឹងកំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់ ដើម្បីអភិវឌ្ឍលើមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល…