-
កីឡាករ ហេង បញ្ញា ៖ Rally ឆ្នាំនេះ មានការផ្លាស់ប្តូរលក្ខនិ្តកៈខ្លះៗ តែក្រុម VKH Racing ប្តេជ្ញាធ្វើអោយបានល្អ
(ភ្នំពេញ)៖ ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គឆ្នាំ២០២៤នេះ គណកម្មការបានធ្វើការផ្លាស់ប្តូរលក្ខនិ្តកៈខ្លះៗ គ្រប់រថយន្តប្រណាំង ទាំងប្រភេទរថយន្តសាំង និងម៉ាស៊ូត ទៅតាមច្បាប់បញ្ញាតិអន្តរជាតិ (FIA) ។ នេះជាការបញ្ជាក់របស់អ្នកប្រណាំងវ័យក្មេង ហេង បញ្ញា ក្រោយគណកម្មការត្រួតពិនិត្យរួច នាខេត្តសូរ៉ាត់ថានី ប្រទេសថៃ នារសៀលថ្ងៃទី១០ សីហា ។ ឆ្នាំនេះគណកម្មការតម្រូវអោយគ្រប់រថយន្តប្រណាំងប្រើរន្ធខ្យល់កហ្គាត្រឹមតែ ៣៧ មីន សម្រាប់រថយន្ត Class សាំង ចំនុចនេះធ្វើអោយរយន្តយើងធ្លាក់កម្លាំងបន្តិច រីឯរថយន្ត Class ម៉ាស៊ូត ប្រើរន្ធខ្យល់កហ្គាត្រឹមតែ ៣៩ មីន។ ហេង បញ្ញា បន្ថែមថា សម្រាប់ឆ្នាំនេះ ក្រុម VKH Rally Racing បានទន្ទឹមរងចាំរយៈពេលមួយឆ្នាំហើយ ពីព្រោះឆ្នាំមុនយើងខកខាន…………. ដាក់សម្ភាសន៍ ….. ១នាទី២៣វិនាទី……. ។ ដោយឡែកកីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ធ្លាប់ចូលរួមការប្រណាំងកម្រិតអាស៊ីមួយនេះ តាំងពីឆ្នាំ២០១៣ រហូតឆ្នាំ២០២៤នេះ ក្រុម VKH Rally…
-
ប្រធានក្លិប CFB ចាត់ទុកវិស័យឯកជន ជាដៃគូសំខាន់ ក្នុងការអភិវឌ្ឍន៍កីឡាយានយន្ដ និងទាក់ទាញវិស័យទេសចរណ៍
(ភ្នំពេញ)៖ លោក រ៉េម បូ ប្រធានក្លិប Cambodia Family Biker បានចាត់ទុកវិស័យឯកជន គឺជាដៃគូដ៏សំខាន់ ក្នុងកិច្ចសហការគាំទ្ររៀបចំព្រឹត្តិការណ៍ ក៏ដូចជាចូលរួមអភិវឌ្ឍវិស័យកីឡាយានយន្ដ និងទាក់ទាញវិស័យទេសចរណ៍មកកាន់នៅកម្ពុជា ។ ការអះអាងនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមកីឡាករម៉ូតូធំរបស់ខ្លួន ចូលរួមអបអរសម្ពោធនិមិត្ដសញ្ញាថ្មី និងជប់លៀងមហាគ្រួសារ ZIC (ហ្ស៊ីក) កាលពីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ។ លោក រ៉េម បូ បានបញ្ជាក់ថា ការចូលរួមអបអរនេះ ក៏ព្រោះលោកបានមើលឃើញពីការរួមចំណែករបស់ក្រុមហ៊ុនកន្លងមកក្នុងវិស័យកីឡាយានយន្ដនៅកម្ពុជា ស្របពេលលោកក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នាខែវិច្ឆិកា ដោយនឹងអញ្ជើញក្រុមហ៊ុនចូលរួមសហការផងដែរ។ ប្រធានក្លិប Cambodia Family Biker បន្តថា ខ្ញុំសប្បាយរីករាយដែលមានក្រុមហ៊ុនឯកជន ជាដៃគូក្នុងការជម្រុញវិស័យកីឡាយានយន្ត ជាពិសេស វិស័យម៉ូតូត្រៃ ម៉ូតូធំ រថយន្តប្រណាំង ដើម្បីអោយកីឡាករប្រណាំងមានលទ្ធផលចូលរួមប្រណាំងទាំងក្នុង និងក្រៅស្រុក និងឧបត្ថម្ភអ្នករៀបចំមានធនធានថវិកាច្រើនដើម្បីរៀបចំព្រឹត្តការណ៍ប្រណាំងអោយច្រើន លើកស្ទួយវិស័យមួយនេះអោយកាន់តែរីកចំរើន និងចូលរួមទាក់ទាញវិស័យទេសចរណ៍ផងដែរ។ គួរដឹងថា ហ្ស៊ីក បានចូលមកកម្ពុជា តាំងពីឆ្នាំ២០១៣ ហើយក្រៅពីបម្រើឲ្យអតិថិជនខ្លួន ក្រុមហ៊ុនតែងផ្សារភ្ជាប់ជាមួយសកម្មភាពកីឡា…
-
ក្រុម VKH Rally Racing បានធ្វើការត្រួតពិនិត្យបច្ចេកទេសរថយន្តប្រណាំង និង ប្រព័ន្ធ សុវត្តិភាពផ្សេងៗ
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៩ ខែសីហា ក្រុមប្រណាំង Rally បណ្តាប្រទេសទាំង១០ បាន មកដល់ទីតាំងនាខេត្តសូរ៉ាត់ថានី ត្រៀមចូលរួមប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ ២០២៤ (Asia Cross Country Rally 2024) លើចម្ងាយផ្លូវប្រណាំងសរុប ២៤០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តសូរ៉ាត់ថានី ហួហ៊ីន និងខេត្តកាន់ឆាណាក់បូរី ។ កីឡាករ វង្ស គឹមហួត ជំនួយការអ្នកបើកបរ បានអោយដឹងថា ការធ្វើដំណើរពីរាជធានីភ្នំពេញមកដល់ខេត្តសូរ៉ាត់ថានី រថយន្តប្រណាំង រថយន្ត Service និងក្រុមការងារមិនបញ្ហាអ្វីនោះទេ ក្រោយចំណាយពេល៤ថ្ងៃ៣យប់ លើចម្ងាយផ្លូវ១៣០០គីឡូម៉ែត្រ ។ អ្នកជំនាញប្រណាំង Rally រូបនេះ បន្ថែមថា ការមកដល់មុននេះ យើងមានពេលវេលាច្រើន ដើម្បីសាកល្បងរថយន្ត និងពិនិត្យពីបច្ចេកទេស កម្លាំងម៉ាស៊ីន គ្រឿងក្រោមរថយន្ត កង់ និងផ្នែកផ្សេងៗ បើខ្វះខាតកន្លែងណា ជួសជុលបន្ថែម។ ក្រុមប្រណាំងខ្លាំងមួយចំនួនធំបានមកដល់បណ្តើរៗហើយ ទាំងរថយន្ត និងម៉ូតូ…
-
មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សំណូមពរឱ្យប្រជាជនចូលរួមថែទាំផ្លូវក្រាលកៅស៊ូជិត១៥០គីឡូម៉ែត្រ
បាត់ដំបង៖ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានសំណូមពរដល់អាជ្ញាធរ ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវក្រាលកៅស៊ូ និងអ្នកប្រើប្រាស់កំណាត់ផ្លូវទាំងប្រាំខ្សែប្រវែងជិត១៥០គីឡូម៉ែត្រស្ថិតនៅក្រុង ស្រុក ចំនួនប្រាំបី ក្នុងខេត្តបាត់ដំបង ចូលរួមថែទាំឱ្យបានល្អ ,កុំដឹកធ្ងន់លើសការណែនាំ ប្រយោជន៍ដើម្បីប្រើប្រាស់ផ្លូវនេះបានយូរអង្វែង។ ផ្លូវប្រភេទក្រាលកៅស៊ូDBSTចំនួនប្រាំបីខ្សែខាងលើមានប្រវែងសរុបជិត១៥០ គីឡូម៉ែត្រ,មានទទឹងខ្នងលើប្រាំម៉ែត្រ និងប្រាំមួយម៉ែត្រ និងបំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៥១០ស្លាក។ផ្លូវទាំងនេះស្ថិតនៅស្រុក ក្រុងគោលដៅ ដូចជា ស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ និង ក្រុងបាត់ដំបង ។ជាផ្លូវស្ថិតក្នុងគម្រោងថែទាំប្រចាំ។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤បានដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះត្រួតពិនិត្យនិងវាយតម្លៃ សំណង់សិល្បការ្យ តាមបណ្តាក្រុង-ស្រុកមួយចំនួនរបស់ខេត្តបាត់ដំបងក្រោយពីបញ្ចប់សុពលភាពលើការងារថែទាំជាប្រចាំដំណាក់កាលទី១ លើការងារថែទាំជាប្រចាំ។ ក្នុងពេលចុះត្រួតពិនិត្យឯកឧត្តម អ៊ិន ចន្ថា បានប្រាប់ទូរទស្សន៍អប្សរាថា ផ្លូវទាំងប្រាំបីខ្សែនេះ ជាសមិទ្ធផលផ្លូវជនបទ។ហេដ្ឋារចនាសម័្ពន្ធនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ- ឧស្សាហកម្ម ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស បានកាន់តែឆាប់រហ័ស។ពិសេសការលើកកម្ពស់ជីវភាពប្រជាជន។ តាមរយៈទូរទស្សន៍អប្សរាដដែល ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន…
-
ប្រធានសហព័ន្ធកីឡាបេសប្បល និងសុហ្វបលកម្ពុជា ចាប់យកការផ្សព្វផ្សាយតាមសាលារៀនជាគោលដៅអភិវឌ្ឍកីឡាបេសប្បល
(ភ្នំពេញ)៖ លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេសប្បលនិងសុហ្វបលកម្ពុជា បានអះអាងថា កក្តាដែលសហព័ន្ធកីឡាបេសប្បល និងសុហ្វបលកម្ពុជា បង្កើត កិច្ចសហការជាមួយសកលវិទ្យាល័យបូណាម៉ារី ដោយជ្រើសរើសទីតាំងសកលវិទ្យា ល័យ ជាកន្លែងរៀបចំការប្រកួត កីឡាបេសប្បលហ្វាយមិត្តភាពនេះ ក្នុងគោលបំណងបង្ហាញផ្សព្វផ្សាយ ដល់សិស្សនិស្សិតឱ្យងាកមកចាប់អារម្មណ៍ និងចង់ក្លាយជាកីឡាករកីឡាការិនី។ លោក បានគូសបញ្ជាក់ទៀតថា សាលារៀនគឺជាជង្រុកនៃធនធានកីឡាករកីឡាការិនី ជាគោលដៅដែល សហព័ន្ធចង់បាន ព្រោះកីឡាបេសប្បលហ្វាយអាចរីកលូតលាស់បាននៅកម្ពុជា និងអាចឆ្ពោះទៅរកសក្តានុពលនៃការប្រជែងមេដាយបានពីឆាកអន្តរជាតិ គឺពឹងផ្អែកលើទំពាំងស្នងឬស្សីជាធនធានសំខាន់ចេញពីសាលារៀន ។ ដោយឡែក លោក ស្វាយ ធីរិទ្ធ ទីប្រឹក្សាសាកលវិទ្យាល័យបូណាម៉ារី (BMU) បានថ្លែងបញ្ជាក់ដែរថា អ្វីដែលជំរុញឱ្យសកលវិទ្យាល័យចាប់ដៃសហកាជាមួយសហព័ន្ធកីឡាបេសប្បលនិងសុហ្វបលកម្ពុជា នាំយកប្រភេទកីឡាបេសប្បលហ្វាយមកផ្សព្វផ្សាយនាពេលនេះ គឺដោយសារប្រភេទកីឡាថ្មីមួយនេះ បានបង្ហាញអំពីសាមគ្គីភាពមិត្តភាពជាក្រុម ពិសេស គឺផ្តល់នូវសមភាពយ៉េនឌ័រល្អខុសពីកីឡាផ្សេងៗ។ទន្ទឹមជាមួយគ្នានេះដែរ លោក ក៏បានបង្ហើបអំពីគម្រោងនៃការបង្កើតក្រុមចំនួន ២ប្រចាំសកលវិទ្យាល័យ ជាចលនាគាំទ្រលើកកម្ពស់វិស័យកីឡាបេសប្បលហ្វាយផងដែរ។ សូមបញ្ជាក់ថា តាមការគ្រោងទុកសាកលវិទ្យាល័យបូណាម៉ារី (BMU)តាមរយៈកិច្ចសហការភាពជាដៃគូជាមួយសហព័ន្ធកីឡាបេសប្បលនិងសុហ្វបលកម្ពុជា នឹងផ្តល់ការគាំទ្រ ដោយផ្តល់នូវអាហាររូបករណ៍ចំនួន៦កន្លែងសម្រាប់កីឡាករកីឡាករការិនី ក្នុងព្រឹត្តិការណ៍ប្រកួតបេស្បលហ្វាយលីគលើកទី១ នៅក្នុងពហុកីឡដ្ឋានជាតិ ដែលចាប់ផ្តើម នៅថ្ងៃទី២២និង២៣ ខែ សីហា ឆ្នាំ២០២៤។…
-
ឯកឧត្តម ហួត ហាក់ ៖«កីឡារស់ក្នុងសន្ដិភាព» ឆ្លុះបញ្ចាំងពីភាពសុខដុមរមនារបស់ប្រជាជនជាមួយនឹងសុខសន្ដិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា
(ភ្នំពេញ)៖ ល្ងាចថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមកីឡាករយុវជនក្រសួងអធិការកិច្ច ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់គ្រួសារអធិការកិច្ច។ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានបន្តសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ ជាពិសេសវិស័យកីឡា។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំ ថាក្រុមកីឡាបាល់ទាត់ របស់គ្រួសារអធិការកិច្ច បន្តស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជាក្រុម ដោយប្រកាន់ខ្ជាប់នូវការគោរពនូវវិធានលក្ខន្តិកៈនៃការប្រកួត ដើម្បីឈានទៅដណ្តើមបាននូវជ័យជម្នះ និងកិត្តិយសជូនក្រសួងអធិការកិច្ច ៕ ដោយ ៖ ហេង សម្បត្តិ
-
យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី បង្កើតឡើងដើម្បីគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសជូនតាខ្មែរគ្រប់ជំនាន់
(ភ្នំពេញ)៖ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ប្រកាស អំពីការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី នារសៀលថ្ងៃ ទី៧ ខែ សីហា ឆ្នាំ២០២៤ថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ជាប្រវត្តិសាស្ត្រនេះ គឺជាគំនិតផ្តួចផ្តើមដំខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យនិងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសជូនតា ខ្មែរគ្រប់ជំនាន់ ក្រោមស្មារតី អភិរក្សរដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ”។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី លើការរៀបចំការប្រកួតយុទ្ធគុន ចម្រុះខ្មែរបុរាណរួចមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំលិខិតនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៨ ស្នើសុំអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីឱ្យសហព័ន្ធកីឡាយុទ្ធគុន ចម្រុះកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួង ស្ថាប័ន អាជ្ញាធពាក់ព័ន្ធ និង ផ្នែកឯកជន រៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី នេះ។ ដោយព្រឹត្តិការណ៍លើកដំបូងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨…
-
លោក ធិន វិចិត្រ ៖ ការប្រកួតកីឡាឧបសគ្គមានការចូលរួមពីកីឡាករ កីឡាការិនី ច្រើនលើសពីការរំពឹងទុក
ភ្នំពេញ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤-លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាឧបសគ្គកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាឧបសគ្គ ដែលប្រារព្ធធ្វើឡើងខេត្ត ព្រះសីហនុ មានចំនួនកីឡាករ កីឡាការិនីចូលរួមប្រកួតយ៉ាងផុសផុលខ្លាំង លើសពីការរំពឹងទុក បើទោះបីជានេះជាប្រភេទកីឡាថ្មីសម្រាប់កម្ពុជាក្តី។ អគ្គលេខាធិការរូបនេះ គូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាឧបសគ្គនេះ ត្រូវបានរៀបចំការប្រកួតចំនួន ៣ជុំ ពោលគឺចំនួន៣សប្តាហ៍ ដោយសប្តាហ៍ទី១ ជាការប្រកួតវគ្គជម្រុះ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០២៤ ហើយការប្រកួតសម្រាប់សប្តាហ៍ទី២ គឺជាការប្រកួតវគ្គពាក់កណ្តាល គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៤ និងសប្តាហ៍ទី៣ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងចាប់ពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤ ។ ការប្រកួតនេះមានការចូលរួមពីសាលាអន្តរជាតិ អ៊ីសិន អនុវិទ្យាល័យ ហ៊ុនសែន កម្មករ អនុវិទ្យាល័យសម្តេចឪ ក្លឹបសន្តិភាព ការ៉ាតេដូ សាលាជីវិត វិទ្យាល័យហ៊ុនសែនមិត្តភាព ក្លឹបភ្នំពេញ និងក្រុមមហាជន ដែលមានចំនួនអ្នកចូលរួម សរុប ២៣៦នាក់ ក្នុងនោះមានកីឡាការិនីចំនួន៥២នាក់។ «គោលបំណងសំខាន់មួយទៀត ក្នុងការរៀបចំការប្រកួតនៅខេត្តព្រះសីហនុនេះ…
-
លោក គង់ ចាន់ធីណា៖ ចេញប្រកួតក្រៅប្រទេសលើកដំបូង ហាប់គីដូទួលបានការសរសើរ
ភ្នំពេញ៖ ក្រុមប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជា ទទួលបានការកោតសរសើរពីអន្តរជាតិ បន្ទាប់ពីជោគជ័យខ្លាំងដណ្តើមមេដាយសរុប ៤០គ្រឿង ពីការប្រកួតជើងឯកពិភពលោក នៅថៃ ។ នេះជាការបញ្ជាក់របស់លោក គង់ ចាន់ទីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គឺដូ ក្រោយត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី០៦ ខែសីហាម្សិលមិញ តាមរថយន្ដក្រុងពីទីក្រុងបាងកក ដល់ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ទទួលដំណើស្វាគមន៍ពី ឧកញ៉ា គួច ហុងចៀក អនុប្រធានសហព័ន្ធ។ លោក គង់ ចាន់ធីណា បានឲ្យដឹងថា បេសកកម្មនេះ មានឧបសគ្គខ្លះ ទៅលើការងារបច្ចេកទេស តែដោយសារការព្យាយារបស់កីឡាករ-កីឡាការិនី បានខំប្រឹងរហូតទទួលបានជោគជ័យលើសការរំពឹងទុក ពិសេសបណ្ដាប្រទេសចូលរួម សុទ្ធតែបានភ្ញាក់ផ្អើល និងស្ងើចសរសើរកម្ពុជា ដែលធ្វើបានយ៉ាងល្អ ពិសេសកីឡាករក្មេងៗ ។ តាមរយ:ជោគជ័យនេះ លោកអគ្គលេខាធិការ សង្ឃឹមថា នឹងទទួលបានប្រាក់ឧបត្ថម្ភ និងការលើកទឹកចិត្តគាំទ្រ ពីគណៈកម្មាធិការអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ គួរដឹងថា ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅខេត្ត នុនថាបុរី ប្រទេសថៃ បានធ្វើការប្រកួតពីថ្ងៃទី០១…
-
សហព័ន្ធកីឡាវាយកូនគោលកម្ពុជាគ្រោងបង្កើតមូនិធិគាំទ្រអភិវឌ្ឍកីឡាករការិនីថ្នាលត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩
(ភ្នំពេញ)៖ យោងតាម ការបញ្ជាក់ពី លោក ឧកញ៉ា ឡោក ដារិទ្ធ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងប្រាប់ អ្នកយកព័ត៌មានកីឡា ក្រោយបញ្ចប់ មហាស្និបាទបញ្ចប់អាណត្តិទី៥ និងបន្តអាណត្តិទី៦ ឆ្នាំ២០២៤-២០២៨ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកថា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គ្រោងនឹងបង្កើតអង្គភាពមួយក្រោមការជួយជ្រោមជ្រែងពីអាព្យាបាល និងភាគីពាក់ព័ន្ធ ជាមូនិធិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាករកីឡាការិនីវ័យក្មេងឆ្លើយតបទៅនឹងការត្រៀមរបស់កម្ពុជា សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលមានជាង៤០ប្រទេសចូលរួម។ លោក ឧកញ៉ា បានគូសបញ្ជាក់ទៀតថា ថវិកាមូនិធិដែលទទួលបានពីអាណាព្យាបាល និងភាគីពាក់ព័ន្ធក្នុងគម្រោងអភិវឌ្ឍកីឡាថ្នាលនេះ គឺប្រើប្រាស់ សម្រាប់ការបណ្តុះបណ្តាល ការរៀបចំការប្រកួតសម្រាប់ថ្នាលនៅក្នុងស្រុក និងការចេញទៅប្រកួតនៅក្រៅប្រទេស ។ ការជំរុញបែបនេះ នឹងជួយឱ្យកីឡាករកីឡាការិនីកូនគោលថ្នាលមានការអភិវឌ្ឍផ្នែកបច្ចេកទេស និងបទពិសោធន៍ ពិសេស គឺមានភាពក្លាហាន ប្រកួតប្រជែងដោយទំនុកចិត្តខ្ពស់ និងមានលទ្ធភាពដណ្តើមបានមេដាយជូនកម្ពុជា។អគ្គលេខាធិការង ទទួលបន្ទុកអភិវឌ្ឍធនធានថ្នាលរូបនេះ បានអះអាងបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់សន្និបាតនេះទៅ ផែនការសម្រាប់អាណ្តិទី៦ ដែលជាអាណត្តិថ្មី និងចាប់ផ្តើមអនុវត្តតាមផែនការមេរបស់សហព័ន្ធបានដាក់ចេញក្នុងមហាសន្និបាត។ សូមបញ្ជាក់ថា នៅក្នុងគម្រោងអភិវឌ្ឍន៍កីឡាករកីឡាការិនីថ្នាលត្រៀមសម្រាប់កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងត្រូវចាយថវិកាជាច្រើន ក្នុងនោះមានដូចជា នាំយកគ្រូអន្តរជាតិមកហ្វឹកហាត់នៅក្នុងស្រុក .ដឹកនាំកីឡាករកីឡាការិនីទៅផ្លាស់ប្តូរបទពិសោធន៍រួមមានការហ្វឹកហាត់…