-
ក្រសួងមហាផ្ទៃ ដណ្តើមបាន មេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាចំបាប់កីឡាជាតិ ២០២៤

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ដណ្តើមបាន មេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាចំបាប់ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ដោយឈ្នះមេដាយមាស៩ ប្រាក់៣ និងសំរឹទ្ធ១ សរុប ១៣គ្រឿង ក្នុងចំណោម៦ក្រសួង-រាជធានីខេត្ត ។ យោងតាមមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាចំបាប់កម្ពុជា បានឱ្យដឹងថា ក្រសួងមហាផ្ទៃ ដណ្តើមឈរលេខ១ ដណ្តើមបានមេដាយសរុប ១៣គ្រឿង មេដាយមាស៩ ប្រាក់៣ និងសំរឹទ្ធ១, លេខ២ ខេត្តកំពង់ឆ្នាំង មេដាយមាស ២ ប្រាក់៣ និងសំរឹទ្ធ២ សរុប៩គ្រឿង, លេខ៣ ខេត្តកណ្តាល មេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១០ សរុប ១៣គ្រឿង, លេខ៤ ខេត្តព្រៃវែង មេដាយមាស ២ ប្រាក់១ និងសំរឹទ្ធ ៩ សរុប៩គ្រឿង, លេខ៥ ខេត្តមណ្ឌលគិរី មេដាយមាស…
-
ឯកឧត្តម យី វាសនា ៖ ការបង្កើនចំនួនកីឡាជនពិការជាភាពចំនេញ និងរីកចម្រើន

(ភ្នំពេញ)៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាគាំទ្រឱ្យរៀបចំប្រភេទកីឡាចំនួន១៣ ពោលគឺច្រើនជាងកាលពីកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ កន្លងទៅ ដែលមានត្រឹម៧ប្រភេទកីឡាប៉ុណ្ណោះ ដោយនេះជាភាពចំណេញមួយ និងបង្ហាញពីការរីកចម្រើននៃវិស័យកីឡាកម្ពុជា រួមទាំងកីឡាជនពិការផងដែរ។ ឯកឧត្តមចាត់ទុកថា ការបង្កើនចំនួនប្រភេទកីឡាជនពិការកាន់តែច្រើននេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះប្រភេទកីឡាពិការ ដូចប្រភេទកីឡាមិនពិការដែរ។ ការរៀបចំការប្រកួតទាំង១៣ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ គឺជាការវិនិយោគដ៏សំខាន់មួយ ក្នុងការជំរុញ និងអភិវឌ្ឍប្រភេទកីឡាជនពិការកម្ពុជាទាំង១៣ប្រភេទកីឡា ត្រៀមឆ្ពោះទៅចូលរួមប្រជែងមេដាយជូនជាតិ នៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃ នាខែមករា ឆ្នាំ២០២៦ ខាងមុខ។ ១៣ប្រភេទកីឡានេះ មានដូចជា កីឡាអត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី យូដូ បាល់បោះជនពិការភ្នែក បាល់ទាត់ជនពិការភ្នែក បាល់ទះអង្គុយ អុកអន្តរជាតិជាដើម។ ឯកឧត្តម យី វាសនា ចាត់ទុកថា ការបង្កើនប្រភេទកីឡាច្រើន…
-
សម្ពោធដាក់ឱ្យប្រើប្រាស់សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់

(ភ្នំពេញ)៖ សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៤ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានបង្ហាញពីសមិទ្ធផលសម្រេចបាន ក្នុងការសាងសង់សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ ។ជាមួយគ្នានេះ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបាននិងកំពុងបន្ថយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត មានដូចជា ទឹកន្លែងអង្គុយទស្សនាកីឡាបាល់ទាត់ សាល រដ្ឋបាល ទីកន្លែងចំណតរថយន្ត ចាក់បេតុងផ្លូវព័ទ្ធជុំវិញតារាងបាល់ទាត់ ផ្លូវច្រកចូល និងការតបណ្តាញ អគ្គិសនី ទឹកស្អាត និងប្រព័ន្ធលូទឹកសំណល់ទៀតផង ។ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ឃឹម ប៊ុនសុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយនេះ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលក្រសួងការពារជាតិសម្រេចបាន ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចពិជ័យសេនា ទៀ…
-
គ្រូបង្វឹកចេះជំនាញបង្ហាត់វាមិនទាន់គ្រប់គ្រាន់នោះទេ ត្រូវចេះភាសាអង់គ្លេសមួយទៀតទើបល្អប្រសើរ

(ភ្នំពេញ)៖ មានប្រសាសន៍នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយសី កម្រឹត១ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងគូសបញ្ជាក់ថា សិក្ខាកាមដែលជាគ្រូបង្រឹកទាំងអស់ចេះជំនាញបង្ហាត់តែមួយមុខវាមិនគ្រប់គ្រាន់ទេ ត្រូវខិតខំរៀនបន្ថែមភាសាអង់គ្លេសមួយទៀតទើបជួយឱ្យយើងអាចបោះជំហានក្លាយជាគ្រូនៅអន្តរជាតិបានតាមរយៈការប្រឡងធ្វើតេសសមត្ថភាពតាមកម្រិតវគ្គនីមួយៗដែលបង្ហាត់ដោយគ្រូឧទ្ទេសបរទេស។ ឯកឧត្តម ប្រធាន បានគូសបញ្ជាក់ទៀតថា ប្រសិនបើគ្រូបង្វឹកយើងប្រើប្រាស់ភាសា អង់គ្លេស បានកាន់តែច្បាស់ធ្វើឱ្យគ្រូបង្ហឹកមានលទ្ធភាពច្រើន ក្នុងការរៀន សូត្របន្ត វគ្គតទៅទៀត តាមរយៈការជ្រើសរបស់សហព័ន្ធ ដើម្បីបន្តវគ្គគ្រូកម្រិត២ និង កម្រិត ៣ ធ្វើឱ្យគ្រូមានចំណេះជំនាញកាន់តែខ្លាំង និងទទួលបានឱកាសចេញ ទៅបង្ហាត់នៅក្រៅប្រទេសទទួលបានប្រាក់កម្រៃកាន់តែខ្ពស់ផងដែរ។ ឯកឧត្តម ប្រធានសហព័ន្ធកីឡាវាយសី បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូដែលជាសិក្ខាកាមមកពីរាជធានីខេត្តគឺបានចំណាយពេលវេលាខិតខំរៀនសូត្រយ៉ាងខ្លាំង ហើយទាំងអស់នេះ ក៏ជាចំណុចស្នេហាជាតិមួយដែរ ។ ព្រោះនៅពេលជាតិត្រូវការគ្រូដើម្បីបង្ហាត់ជម្រើសជាតិ គឹមានតែគ្រូយើងនិងហើយ ដែលបង្ហាញពួកគេដោយវិជ្ជាជីវៈបានរៀនសូត្រពីគ្រូឧទ្ទេសអន្តរជាតិ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា គ្រូបង្វឹកជាសិក្ខាកាមដែលបានឆ្លងកាត់វគ្គនេះទោះជាប់កម្រិតល្អក៏ដោយ មធ្យមក៏ដោយ និងខ្សោយក៏ដោយ ត្រូវមានមោទនៈភាពចំពោះខ្លួនឯង និងនៅពេលត្រឡប់ទៅក្លឹបតាមបណ្តារាជធានីខេត្តវិញ សូមយកចំណេះជំនាញទៅបង្ហាត់បង្រៀនតាមក្លឹបរៀងៗខ្លួនធ្វើយ៉ាងណាចែករំលែកដល់កីឡាករកីឡាការិនីបានជ្រោជ្រាប និងយល់តាមស្តង់ដារអន្តរជាតិ ដើម្បីចេញទៅក្រៅប្រទេសកុំឱ្យគេសើចចំអកយើង ដោយចេញទៅប្រកួតនៅក្រៅប្រទេសគេកោតសសើរអំពីយើងដែលទទួលបានការបណ្តុះបណ្តាលពីគ្រូដ៏ជំនាញ។ ឯកឧត្តម កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន…
-
វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រុមផ្តល់ឱកាសឱ្យជម្រើសជាតិចូលរួម ព្រោះចង់ឱ្យពួកគេបានដឹងច្បាប់អំពីលក្ខន្តិកៈនៃការប្រកួត និងវឌ្ឍន៍ទៅជាគ្រូបង្វឹក

(ភ្នំពេញ)៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងគូសបញ្ជាក់ ក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូវីណាម នាល្ងាចថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ថា ការដែលសហព័ន្ធកីឡាវ៉ូវីណាមអនុញ្ញាតឱ្យកីឡាករកីឡាការិនីជម្រើសជាតិបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាល ដែលរៀបចំដោយសហព័ន្ធ ក្រោមថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំនិងកីឡា មានគោលបំណងផ្តល់ឱកាសឱ្យពួកគេទទួលបានចំណេះដឹង និងបានយល់ដឹងកាន់តែច្បាស់ស្តីអំពីច្បាប់លក្ខន្តិកៈនៃច្បាប់ការប្រកួត មិនឱ្យពួកគេបង្កកំហុសក្នុងការប្រកួតជាតិនិងអន្តរជាតិ ពិសេស ផ្តល់ចំណេះជំនាញជូនពួកគាត់ ដើម្បីវិវឌ្ឍក្លាយខ្លួនជាគ្រូបង្វឹក និងចៅក្រមអាជ្ញាកណ្តាលនូវពេលដែលចូលនិវត្តន៍ពីអាជីពជម្រើសជាតិ។ ទៀតសោធន វគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាលរយៈពេល៤ថ្ងៃនេះ ធ្វើឡើងដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ សម្រាប់កីឡាវ៉ូវីណាម ដែលនឹងធ្វើឡើងពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជាមួយគ្នានោះ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោមកីឡាវ៉ូវីណាមនាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាម នៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខផងដែរ ។ ដោយឡែក ឯកឧត្តម លី ចាន់សុភក្តី អ្នកសម្របសម្រួលវគ្គ បានឱ្យដឹងដែរថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន ២៥ នាក់ មកពីបណ្ដាលក្រសួង ស្ថាប័ន…
-
ការប្រកួតកីឡាគុនដាវនៃព្រឹត្តិការណ៍កីឡាជាតិ ២០២៤ទទួលបានការផ្តល់ទីតាំងប្រកួត និងគាំទ្រពីផ្សារទំនើប ដឺភីក

ភ្នំពេញ៖ ផ្សារទំនើប ដឺភីក (The Peak) ផ្តល់ទីតាំងប្រកួតដល់សហព័ន្ធកីឡាគុនដាវកម្ពុជា និងការឧបត្ថម្ភគាំទ្រ សម្រាប់ការរៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។សហព័ន្ធកីឡាគុនដាវកម្ពុជាបានសហការជាមួយផ្សារទំនើប ដឺភីករៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ដែលមានអត្តពលិកចំនួន ៩៩ នាក់ មកពីរាជធានី-ខេត្តចំនួន ១២ និងក្រសួងចំនួន២។ ជាមួយគ្នានេះ សហព័ន្ធកីឡាគុនដាវកម្ពុជាក៏បានរៀបចំសិក្ខាសាលា និងរៀបចំការកម្សាន្តនានាសម្រាប់មហាជនទូទៅផង។ កីឡាគុនដាវ ជាកីឡាដែលមានប្រជាប្រិយ និងមានភាពទាន់សម័យដែលប្រទេសជឿនលឿនមួយចំនួនធំចូលចិត្តហ្វឹកហាត់ និងលេងកម្សាន្ត ដូចដែលបានដឹងមកហើយថាក្នុងអំឡុងពេលអូឡាំពិកប៉ារីសឆ្នាំ ២០២៤ ការប្រកួតកីឡាគុនដាវត្រូវបានរៀបចំឡើងនៅ Grand Palais បេះដូងនៃទីក្រុងប៉ារីស នេះបង្ហាញពីភាពពេញនិយម និងល្បីល្បាញបំផុតនៃកីឡាគុនដាវលើពិភពលោក។ ដឺភីក ជាផ្សារទំនើបដ៏ប្រណិតមួយដែលត្រៀមនឹងបើកដំណើរការសាកល្បងជាជំហានដំបូង នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមួយព្រឹត្តិការណ៍ចម្រុះជាច្រើនក្រោមប្រធានបទ The Peak Prelude: A Journey Begins។ ហើយក៏ជាផ្សារទំនើបដែលបានចូលរួមចំណែកលើកស្ទួយវិស័យកីឡា ក្នុងការផ្តល់ទីតាំងប្រកួតដល់សហព័ន្ធកីឡាគុនដាវកម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ព្រមទាំងបានត្រៀមខ្លួនស្វាគមន៍សម្រាប់ការផ្តល់ទីតាំងបម្រើដល់ការប្រកួតកីឡាលក្ខណៈជាតិ និងអន្តរជាតិនានាផងដែរ។ អ្នកនាំពាក្យផ្សារទំនើប ដឺភីក…
-
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្រុមហ៊ុន អវី.ខ្លឹប មេឌា ចុះអនុស្សរណៈ យោគយល់គ្នា លើកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ឆាកប្រដាល់គុនខ្មែរ

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានឯកឧត្តម ខូវ ឆាយ ជាប្រធាន និង លោក ពីជិត សិរីរិទ្ធ អគ្គនាយកក្រុមហ៊ុន អវី.ខ្លឹប មេឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ឆាក, ភ្លើងពណ៌, អិលស៊ីឌីស្គ្រីន និងប្រព័ន្ធសម្លេង នៃកម្មវិធីប្រដាល់គុនខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ (ស្តាតចាស់) នាព្រឹថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីក្រុមការងារ និងមន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីជាច្រើនរូប ។ លោក ពីជិត សិរីរិទ្ធ អគ្គនាយកក្រុមហ៊ុន អវី.ខ្លឹប មេឌា បានមានប្រសាសន៍ប្ដេជ្ញាចូលរួមជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការរៀបចំឆាកប្រកួតឱ្យកាន់តែល្អ តាមរយៈកម្មវិធីប្រកួតនានា ក្នុងន័យបណ្ដុះបណ្ដាលធនធានកីឡាករគុនខ្មែរនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីបង្ហាញឱ្យពិភពលោកបានស្គាល់ពីតម្លៃនៃគុនខ្មែរដ៏អស្ចារ្យលើឆាកអន្តរជាតិ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ…
-
សិក្ខាកាមគ្រូបង្វឹកកីឡាវ៉ូវីណាមមកពីរាជធានីខេត្តទទួលបានបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីអភិវឌ្ឍន៍សមត្ថភាព

(ភ្នំពេញ)៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ ខែតុលា នៅអគារខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ ដោយមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ មកពីរាជធានី-ខេត្ត ត្រៀមការប្រកួតកីឡាជាតិ លើកទី៤ សម្រាប់កីឡាវ៉ូវីណាម ដែលនឹងធ្វើឡើងពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដែលមាន៩ក្រុម មកពីក្រសួង និងរាជធានី ខេត្ត ចូលរួម ។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីចៅក្រម អាជ្ញាកណ្តលរបស់សហព័ន្ធ ចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអភិវឌ្ឍន៍ចំណេះជំនាញចៅក្រម អាជ្ញាកណ្តាលឈានឆ្ពោះក្លាយជាអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ៕ ដោយ ៖ ជាវ ចន្ធូ
-
វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កីឡាវាយសីកម្រិត១ និងជំរុញឱ្យគ្រូនៅតាមបណ្តាខេត្តក្លាយជាគ្រូមាន សមត្ថភាពបង្ហាត់ត្រឹមត្រូវតាមបច្ចេកទេស

(ភ្នំពេញ)៖ លោក ព្រំ សារ៉ាវុធ ជំនួយការសហពន្ធកីឡាវាយសី ទទួលការងារបណ្តុះ បណ្តាល និងកិច្ចបរទេស បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កីឡា វាយ សីកម្រិត១ ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា ផ្តល់ដោយសហព័ន្ធកីឡាវាយសីពិភពលោក ដែលដំណើររយៈពេលរយៈ៦ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ គឺជាវគ្គមួយផ្តល់ជូននូវចំណេះជំនាញដែលបង្ហាត់ដោយគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាវាយសីអាស៊ី ដើម្បីជំរុញឱ្យគ្រូកីឡាវាយសីតាមបណ្តាក្លឹបមកពីរាជធានី -ខេត្ត ទទួលបាននូវគរុកោសល្យបង្ហាត់កីឡាករកីឡាការិនីវ័យក្មេងត្រឹមត្រូវតាមបច្ចេកទេសស្តង់ដាររបស់សហព័ន្ធកីឡាវាយសីពិភពលោក ។ ជំនួយការសហព័ន្ធកីឡាវាយសីខាងលើ បានអះអាងទៀតថា វគ្គបណ្តុះបណ្តាលមួយនេះ គ្រូឧទ្ទេសបានបង្ហាត់បង្ហាញទាំងអស់ អំពីក្បួនច្បាប់បច្ចេកទេសរបស់សហព័ន្ធកីឡាវាយសីពិភពលោក បានចងក្រមបង្រៀន និងជាចំណុចសំខាន់របស់គ្រូក្នុងការវិវឌ្ឍខ្លួនពីកម្រិតដំបូងទៅដល់កម្រិតខ្ពស់។ ហើយវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមដែលជាគ្រូបង្វឹកធ្វើតេសជាប់និងបន្តទៅកាន់វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់កីឡាវាយសីកម្រិត២នៅប្រទេសម៉ាឡេស៊ីទៀត។ លោក បានគូសបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលកម្រិត១នេះ គ្រូឧទ្ទេសបានបង្ហាត់នូវមូលដ្ឋានមុខវិជ្ជា៥គោល មានដូចជាៈ១.ការហ្វឹកហាត់កាយសម្បទា ២.ការហ្វឹកហាត់លើផ្នែកបច្ចេកទេសបង្ហាត ៣.ហ្វឹកហាត់លើផ្នែកកលល្បិច ៤.ផ្នែកចិត្តសាស្រ្តរបស់កីឡាករកីឡាការិនី ៥.ការជ្រើសរើសរបបអាហារនិងការរស់នៅរបស់កីឡាករ ដែលមុខវិជ្ជាគោលទាំង៥នេះហើយជាផ្នែកជំរុញជួយឱ្យគុណផលកីឡាករកីឡាការិនីឈានទៅដល់កម្រិតពិភពលោក។ លោក thana arikristan ប្រធាននាយដ្ឋានឣភិវឌ្ឍន៌ សហពន្ធកីឡាវាសីឣាស៊ី បានលើកឡើងថា វគ្គបណ្តុះបណ្តាលរៀបចំឡើងដោយសហព័ន្ធកីឡាវាយសីពិភពលោកនេះ ដើម្បីចូលអភិវឌ្ឍសមត្ថភាពគ្រូបង្ហាត់កីឡាវាយសីឱ្យមានការបង្ហាត់ត្រឹមត្រូវទៅតាមបច្ចេកទេសរបស់ពិភពលោក ដែលជួយឱ្យប្រទេសមានការអភិវឌ្ឍវិស័យកីឡាវាយសីកាន់តែខ្លាំង។លោកថា វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនឹងជួយអភិវឌ្ឍចំណេះជំនាញគ្រូក្លាយជាគ្រូបង្ហាត់ដ៏មានគុណភាពប្រចាំប្រទេស។ លោក មាន ណូរ៉ា…
-
ក្រសួង និងខេត្តចំនួន៨ ចូលរួមប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅខេត្តស្វាយរៀង ដើមខែវិច្ឆិកាខាងមុខនេះ

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងអស់ មេត្តាជ្រាបថា ដោយទទួលបានការអនុញ្ញាត និងគាំទ្រ បច្ចេកទេសពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសហការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤នេះ ខេត្តស្វាយរៀងនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» រយៈពេល ២ថ្ងៃ នៅថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩ព្រឹកតទៅ នៅ ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដោយមានប្រតិភូទូកចូលរួមប្រកួត មកពីបណ្តាក្រសួង-ខេត្ត ចំនួន ០៨ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តព្រះសីហនុ ។ ក្នុងឱកាស នៃការរៀបចំពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤នៅខេត្តស្វាយរៀងនេះ ក៏មានការរៀបចំដាក់តាំងផ្សព្វផ្សាយលក់ ផលិតផលជាតិ-អន្តរជាតិ និងការប្រគំតន្ត្រី ជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្ត និងទិញ…