Category: កីឡា

  • កីឡាករបាញ់កាំភ្លើងវ័យក្មេង ហោ មុនីរតនៈ ខ្ញុំនឹងយកបទពិសោធន៍ពីអន្តរជាតិ​មកចែករំលែក និងរៀបចំការប្រកួតនៅកម្ពុជា

    កីឡាករបាញ់កាំភ្លើងវ័យក្មេង ហោ មុនីរតនៈ ខ្ញុំនឹងយកបទពិសោធន៍ពីអន្តរជាតិ​មកចែករំលែក និងរៀបចំការប្រកួតនៅកម្ពុជា

    (ភ្នំពេញ)៖ អត្តពលិកកីឡាបាញ់កាំភ្លើងកម្ពុជាទទួលបានបទពិសោធន៍ និងលទ្ធផលល្អ ពីព្រឹត្តការណ៍ប្រកួត IPSC AUSTRALASIA HG & PCC CHAMPIONSHIP 2024 នៅទីក្រុង Bali, ប្រទេស Indonesia ដោយមានអត្តពលិកចូលរួមសរុប ៩១១នាក់ មកពី៣០ប្រទេស ប្រកួតលើ៦វិញ្ញាសា ។ កីឡាករ ហោ មុនីរតនៈ បានបញ្ជាក់ថា ការប្រកួតកម្រិតអន្តរជាតិនេះ ខ្ញុំទទួលបានបទពិ​សោធន៍ថ្មីៗល្អៗច្រើន មកចែករំលែក និងអនុវត្តលើកីឡាបាញ់កាំភ្លើងយើងជូនកីឡាករ​កម្ពុជា ពីកីឡាករលំដាប់ពិភពលោក ជាពិសេសតំបន់អាស៊ី ដោយបានចំណាត់ថ្នាក់លេខ​៣៦ ក្នុងចំណោមកីឡាករខ្លាំងៗ១៧៧នាក់ លើវិញ្ញាសា Production Optics ។ អ្នកជំនាញបាញ់ដៃស្តាំរូបនេះ បានបង្ហាញអារម្មណ៍ឯកការបន្តិច ដោយសារប្រទេស​គេចូលរួមច្រើន ដូចជា ហ្វីលីពីនជិត២០០នាក់ ថៃជាង១០០នាក់ ឯកម្ពុជាមានតែ​ម្នាក់ឯង គ្មាន Coach គ្មាន Team Manager។ រីឯបញ្ហាប្រឈមមួយទៀត គឺការ​ចូលរួមប្រកួតនេះដែរ យើងត្រូវប្រើប្រាស់កាំភ្លើងគេ ធ្វើអោយមិនស៊ាំ និងមិនស្គាល់​ច្បាស់ថាត្រូវប្រើរបៀបម៉េច ទាក់ទងនឹងទំងន់ កេះកៃ…

  • ឯកឧត្តម សែម សុខា៖ ប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ខេត្ត បានរួមចំណែក និងលើកស្ទួយវិស័យពិការភាព និងបានបណ្តុះបណ្តាលមន្រ្តីជំនាញដល់ជន​ពិការខ្សោយសតិបញ្ញា

    ឯកឧត្តម សែម សុខា៖ ប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ខេត្ត បានរួមចំណែក និងលើកស្ទួយវិស័យពិការភាព និងបានបណ្តុះបណ្តាលមន្រ្តីជំនាញដល់ជន​ពិការខ្សោយសតិបញ្ញា

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ ក្រសួងសង្គមកិច្ច បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹង គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈ​កម្មាធិការ​ស្ប៉េស្យាល់អូឡាំពិកការងារទាំងអស់ ដែលបានរួមចំណែកលើកស្ទួយ​វិស័យពិការភាព និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ការហ្វឹកហាត់ ក្នុងគោលបំណង​ផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់ ។ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា បានលើកឡើងបែបនេះ ក្នុងពិធីបើកការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិក​ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ ខេត្តកំពត, ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។ លោក ខាន់ សុខ អភិបាលរងខេត្តកំពត មានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់​អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ និងកម្មវិធីត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនី បញ្ញាខ្សោយ ក្នុងគោលបំណងគឺ ផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិ​បញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខេត្តបានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែកបទ​ពិសោធន៍ ភាពសប្បាយរីករាយពីគ្នាទៅវិញទៅមក លើកកម្ពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការរើសអើងផ្សេងៗនៅក្នុងសង្គម។ ឯកឧត្តម សែម សុខា…

  • ក្រុម ជម្រើស ជាតិ បាល់ទះ កម្ពុជា ឈ្នះ ទាំង ប្រាក់ ១០០លានរៀល និង ទទួល កៅអី ឡើង ទៅ ជុំ បន្ត ពានរង្វាន់ Sea V.League នៅ ឆ្នាំ ក្រោយ

    ក្រុម ជម្រើស ជាតិ បាល់ទះ កម្ពុជា ឈ្នះ ទាំង ប្រាក់ ១០០លានរៀល និង ទទួល កៅអី ឡើង ទៅ ជុំ បន្ត ពានរង្វាន់ Sea V.League នៅ ឆ្នាំ ក្រោយ

    ក្រុមបាល់ទះ ជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ប្រាក់រង្វាន់ ១០០លានរៀល ក្នុង ព្រឹត្តិការណ៍បាល់ទះ ពានរង្វាន់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ (SAMDECH MOHA BORVOR THIPADEI -2024) និង ទទួលបានឱកាសឡើងទៅ ប្រកួតបន្ត ក្នុងពានរង្វាន់ SEA V.League ឆ្នាំ២០២៥ ក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់ 2024 SEA V.League Challenge។ ការប្រកួតដែលធ្វើឡើងវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ចាប់ប្រកួតពីថ្ងៃ ទី​៣០ ខែសីហា ដល់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ មានក្រុមចូលរួមចំនួន ៤ រួមមាន ម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ ខណៈ ការប្រកួតរបស់ក្រុមជម្រើសជាតិ កម្ពុជា ទទួលបានជ័យជម្នះ គ្រប់ការប្រកួត ពោល គឺ៖*ក្នុង ពានរង្វាន់ 2024 SEA…

  • កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ ទទួលបានសិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រកួតអន្តរជាតិនៅម៉ាឡេស៊ី

    កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ ទទួលបានសិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រកួតអន្តរជាតិនៅម៉ាឡេស៊ី

    (ភ្នំពេញ)៖ កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានចូលរួមប្រកួតជម្រុះ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី បានឡើងប្រកួតក្នុងកម្រិតខ្ពស់ជាងពីការចុះឈ្មោះដំបូង គឺត្រូវប្រកួតក្នុង Class Supper Sport 600cc វិញ។ កីឡាករ ឈឹម ពិសិដ្ឋ បានបញ្ជាក់ពីទីលានប្រកួតនៃប្រទេសម៉ាឡេស៊ីមកថា ខ្លួនបាន​ចូល​រួមប្រកួត Supper Sport Riki ដែលជាកម្រិតទាបជាង សម្រាប់អ្នកចូលរួម​ប្រកួតដំបូង ប៉ុន្តែលទ្ធផលការប្រកួតបានធ្វើឱ្យយុវជនកម្ពជារួបនេះបាន​ចូលរួម​ប្រកួតជាមួយកីឡាករអន្តរជាតិកម្រិតខ្ពស់ Class Supper Sport 600cc វិញ ដោយការធ្វើបានយ៉ាងល្អនេះបង្ហាញពីការចូលរួមប្រកួតលើកដំបូងរបស់ ឈឹម ពិសិដ្ឋ បែរជាទទួលបានសិទ្ធផលល្អគួរឱ្យកត់សម្គាល់។ កីឡាករកម្ពុជា ឈឹម ពិសិដ្ឋ បន្ថែមថា ក្នុងការប្រណាំងកម្រិតខ្ពស់ Supper Sport Riki នោះទេ ដោយគេកំណត់ចាប់ពីថិរវេលា ២នាទី និង២៩វិនាទីឡើងទៅ ហើយកីឡាករ​ណា​ធ្វើបានក្រោមថិរវេលានេះ ត្រូវប្រកួតក្នុង Class…

  • គ្រូបង្វឹក ហុងកុង បង្ហាញពីចក្ខុវិស័យនាំយកបទពិសោធន៍ការប្រណាំងឡានកម្រិតអន្តរជាតិមកកម្ពុជា

    គ្រូបង្វឹក ហុងកុង បង្ហាញពីចក្ខុវិស័យនាំយកបទពិសោធន៍ការប្រណាំងឡានកម្រិតអន្តរជាតិមកកម្ពុជា

    កំពង់ស្ពឺ៖ ព្រឹត្តិការណ៍ប្រណាំងយានយន្តប្រភេទ 200CC Karting 4 Stoke Kart ជ្រើសរើសជើងឯកពានរង្វាន់ WM CAMBODIA 2024 ជុំទី 2 បានរកឃើញជើងឯក បន្ទាប់ពីប្រណាំងប្រជែងអស់រយៈពេលពេញមួយព្រឹកនៅលើទីលានប្រណាំង YAMAMOTO CIRCUIT CAMBODIA ស្ថិតនៅ តំបន់កសិ ទេសចរណ៍ ម៉ុង រិទ្ធី សែនជ័យ ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ។ លោក Thomas គ្រូបង្វឹក ចិនហុងកុង អ្នករៀបចំព្រឹត្តិការណ៍ប្រណាំង បានបញ្ជាក់ថា ការប្រណាំងជ្រើសរើសជើងឯកពានរង្វាន់ WM CAMBODIA 2024 ជុំទី 2នេះ មានកីឡាករកីឡាការិនីចូលរួមចំនួន១០រូប មកពីប្រទេសចិន .ចិនហុងកុង .ប្រទេសរុស្ស៊ី ប្រទេសបារាំង ប្រទេសឥណ្តូនេស៊ី អាមេរិក និងកម្ពុជា។ ការបង្កើតព្រឹត្តិការណ៍ប្រណាំងនេះឡើងនៅលើទឹកដីប្រទេសកម្ពុជាដែលលោកស្រលាញ់ ក្នុងគោលបំណងចែករំលែកបទពិសោធន៍របស់លោកឆ្លងកាត់អស់រយៈពេលជាង៤០ឆ្នាំ ដល់ប្រទេសកម្ពុជា ហើយ ក៏ជាការរួមចំណែកបណ្តុះកីឡាករកីឡាការិនីរបស់កម្ពុជាឈានជើងចូលរួមប្រកួតនៅលើឆាកអន្តរជាតិនៅពេលអនាគត។ លោក…

  • ឯកឧត្តម សុខ សូកេន បានអញ្ជេីញចូលរួមព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នៅសៀមរាប

    ឯកឧត្តម សុខ សូកេន បានអញ្ជេីញចូលរួមព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នៅសៀមរាប

    សៀមរាប, ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអញ្ជេីញចូលរួមក្នុងព្រឹត្តិការណ៍ត្រៀមមុនសម្រាប់ព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នៅព្រះរាជាណាចក្រកម្ពុជា Pre-Gumball 3000 Rally in Cambodia ដែលដឹកនាំរៀបចំ និងសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅព្រលានយន្តហោះចាស់ ខេត្តសៀមរាប ដោយមានការបើកបរសាកល្បង (Drag Race) រថយន្ត Gumball 3000 ចំនួនប្រមាណ 60 គ្រឿង និងមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ផងដែរ។ ព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នឹងរៀបចំឡើងជាផ្លូវការនៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ រាល់ថវិកាដែលទទួលបាន ពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប។ ចាន់ វិចិត្រ

  • សម្ពោធទីលានបាល់បោះរទេះជនពិការ ជំនួយរដ្ឋាភិបាលជប៉ុន និងសប្បុរសជន ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង

    សម្ពោធទីលានបាល់បោះរទេះជនពិការ ជំនួយរដ្ឋាភិបាលជប៉ុន និងសប្បុរសជន ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង

    (បាត់ដំបង)៖ ពិធីសម្ពោធទីលានបាល់បោះរទេះជនពិការ នៃសហព័ន្ធកីឡាបាល់បោះរទេះ កម្ពុជា ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងសប្បុរសជននានា ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង ភូមិវត្តលាប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ទីលានបាល់បោះរទេះជនពិការនេះ ទទួលបានជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៧៦.៣៣៣ ដុល្លារអាមេរិក តាមសំណើរបស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ ទីលាននេះ មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើការហ្វឹកហាត់ និងការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការតាមរយៈកីឡា និងក្នុងកិច្ចខិតខំប្រឹងប្រែងរួមកម្លាំងសាមគ្គីគ្នា ក្នុងដំណើរឈានឆ្ពោះសង្គមជាតិមួយមានសុខសន្តិភាព, ប្រកបដោយបរិយាប័ន្ន ពោរពេញដោយស្នាមញញឹម ក្តីស្រឡាញ់ មេត្តា ករុណា មុទិតា ។ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ អ្នកម្នាង ស៊ីសុវត្ថិ…

  • សិក្ខាកាម ២៤នាក់ បញ្ចប់វគ្គសាមគ្គីអូឡាំពិករដ្ឋបាលកីឡាដោយជោគជ័យ

    សិក្ខាកាម ២៤នាក់ បញ្ចប់វគ្គសាមគ្គីអូឡាំពិករដ្ឋបាលកីឡាដោយជោគជ័យ

    (ឧត្តរមានជ័យ)៖ វគ្គសាមគ្គីអូឡាំពិក ស្តីអំពីរដ្ឋបាលគ្រូកីឡា ដែលរៀបដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដំណើរវគ្គអស់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ មានសិក្ខាកាមចូលរួម ចំនួន ២៤នាក់ មកពីគ្រឹះស្ថានសិក្សាក្នុងខេត្ត ឧត្តរមានជ័យ ក្រោម ការបង្រៀន ពីគ្រូឧទ្ទេសចំនួន៤រូប ជាមន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ចប់ ដោយជោគជ័យ។ វគ្គនេះរៀបចំដោយគណៈ កម្មាធិការ ជាតិ អូឡាំពិកកម្ពុជា ក្រោមគម្រោងឧបត្ថម្ភ ពីសាមគ្គីអូឡាំពិក បង្ហាត់ដោយ គ្រូឧទ្ទេស ចំនួន ៤រូប មាន ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា តំណាង ឯកឧត្តមវ៉ាត់ ចំរើន ឧទ្ទេសនាម ស្តីពី ប្រវត្តិមូលដ្ឋានគ្រឹះ នៃទស្សនវិជ្ជា អូឡាំពិក. គោលការណ៍ នៃការដឹកនាំចលនាអូឡាំពិក. រចនាសម្ព័ន្ធកីឡាជាតិ អភិបាល កិច្ចល្អ ។គ្រូឧទ្ទេស…

  • ភ្លើងគប់កីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២នឹងដង្ហែផ្សព្វផ្សាយនៅខេត្តចំនួន៤ជាម្ចាស់ផ្ទះ

    ភ្លើងគប់កីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២នឹងដង្ហែផ្សព្វផ្សាយនៅខេត្តចំនួន៤ជាម្ចាស់ផ្ទះ

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់​ថា ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ នឹងត្រូវដង្ហែផ្សព្វផ្សាយ​នៅខេត្តចំនួន៤ដែលទទួលធ្វើជាម្ចាស់ផ្ទះមានដូចជា ខេត្ត កំពង់ឆ្នាំ កែប ស្វាយរៀង និងខេត្ត ព្រះសីហនុ។ ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ថា ខេត្តចំនួន៤នេះ នឹងត្រូវៀបចំរត់ភ្លើងគប់ ដើម្បី​ឃោសនាអប់រំផ្សព្វផ្សាយបញ្ជ្រាបទៅក្នុងយុទ្ធនាការខ្លឹមសារសំខាន់ៗចំនួន៥រួមមានទី១.កីឡារស់នៅក្នុងសន្តិភាពនៅតែបន្ត .ទី២.ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយ​មុខប្រ​ចាំជីវិត ទី៣.កីឡាគ្មានផ្សែងបារី ទី៤.កីឡាគ្មានគ្រឿងញៀន និងទី៥. កីឡាគ្មានសារធាតុ​ដូពីង និងកីឡាបៃតង។ ឯកឧត្តម រដ្ឋលេខាធិការ អះអាងថា កម្មវិធីរត់ភ្លើងគប់ផ្សព្វផ្សាយនៅខេត្ត​ទទួលធ្វើ​ជាម្ចាស់​ផ្ទះ មុនព្រឹត្តិការណ៍បើកកីឡាជាតិលើកទី៤ និងជនពិការលើកទី២នេះ គឺដើម្បីចូលរួមអបអរសាទរនៃពិធីបើកការប្រកួតកីឡាជាតិ ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្កើត​នូវនិមិត្តរូប នៃភាពជោគជ័យដែលកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា កម្មវិធីរត់ភ្លើងគប់ក្នុងខេត្តទទួល​ធ្វើជា​ម្ចាស់ផ្ទះកីឡាជាតិលើកទី៤នេះ នឹងត្រូវចាប់ផ្តើម នៅពាក់កណ្តាលខែ កញ្ញា ឆ្នាំ២០២៤…

  • កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី រំពឹងខ្ពស់ថា នឹងមានការចូល​រួមកាន់តែគគ្រឹកគគ្រេង ព្រមទាំងទាក់ទាញបាននូវការគាំទ្រខ្លាំង

    កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី រំពឹងខ្ពស់ថា នឹងមានការចូល​រួមកាន់តែគគ្រឹកគគ្រេង ព្រមទាំងទាក់ទាញបាននូវការគាំទ្រខ្លាំង

    ភ្នំពេញ៖ កិច្ចប្រជុំលើកទី៣ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី ត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៤ នៅអាគារ​គណៈ​កម្មាធិការជាតិអូឡាំពិក ផ្តោតសំខាន់លើកម្មវិធីលម្អិតនៃកម្មវិធីបើកបិទ កម្មវិធី​ទស្ស​និកជន ការផ្សព្វផ្សាយ ដើម្បីឱ្យការចូលរួមប្រកួតប្រកបដោយភាពទាក់ទាញ ក្រោម​វត្តមាន ឯកឧត្តម បណ្ឌិត ថោងខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុក​បេសកម្ម​ពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងអនុប្រធានអចិន្ត្រៃយ៍​គណៈកម្មការចំពោះកិច្ច បានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី៣របស់គណៈ​កម្ម​ការ​ចំពោះកិច្ច ដោយផ្តោតសំខាន់ទៅលើការងារដែលបានធ្វើរួចហើយ និងត្រួត​ពិនិត្យ​លើកម្មវិធីដែលត្រូវធ្វើរហូតដល់ថ្ងៃប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពាន​រង្វាន់សម្តេចធិបតី លើកទី១ ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក។ កិច្ចប្រជុំនេះផ្តោតសំខាន់លើកម្មវិធីលម្អិតនៃកម្មវិធីបើកបិទ និងការផ្សព្វផ្សាយ ដើម្បីឱ្យ​ការ​ចូលរួមប្រកួតប្រកបដោយភាពទាក់ទាញ។ គណៈកម្មការចំពោះកិច្ចបានធ្វើការ​ជាមួយ​សហព័ន្ធកីឡាជាតិពាក់ព័ន្ធទាំងអស់ ដោយសូមឱ្យកីឡាករ កីឡាការិនីឆ្នើមៗ​ទាំងអស់ នៅទូទាំងព្រះរាជណាចក្រកម្ពុជាចូលរួមប្រកួតទាំងអស់គ្នា ក្នុងន័យជំរុញ​ឱ្យព្រឹត្តិការណ៍កីឡាយុទ្ធគុនបុរាណខ្មែរថ្នាក់ជាតិដ៏ធំមួយនេះកាន់តែអធិកអធម។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ទៀតថា ការយកចិត្តទុក​ដាក់ក្នុងការងារលម្អិតនៃការរៀបចំកម្មវិធីប្រកួតនេះ គឺគ្រប់ផ្នែកភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ផ្នែកផ្សព្វផ្សាយ ក្រសួងព័ត៌មាន ត្រូវតែរួមគ្នាធ្វើ​កិច្ច​ការងារនេះដោយប្រយ័ត្នប្រយែង ក្នុងការរៀបចំប្រកបដោយដោយវិជ្ជាជីវៈច្បាស់លាស់ ដើម្បីលើកគុណតម្លៃក្បាច់គុនដូនតារបស់ខ្មែរយើង។ ជុំវិញបញ្ហាប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះ…