Category: កីឡា

  • អ្នកចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេច ធិបតីជិតបាន ៣០០នាក់ហើយ

    អ្នកចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេច ធិបតីជិតបាន ៣០០នាក់ហើយ

    (ភ្នំពេញ)៖ យោងតាមប្រសាសាន៍ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ការប្រប្រកួតគុនចម្រុះ ខ្មែរបុរាណពានរង្វាន់សម្តេច ធបតីជិត បានគូសបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ អ្នកចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេច ធិបតី គ្រប់ទម្ងង់ គ្រប់ប្រភេទយុទ្ធគុន បានប្រមាណជាជិត ៣០០នាក់ហើយ ក្នុងនោះការទទួលចុះឈ្មោះនៅតែបន្តទទួលយកការចុះឈ្មោះចូលរួមបន្ថែមទៀត។ការថ្លែងបញ្ជាក់ឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងារគ្រប់ភាគី ពាក់ព័ន្ធ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅអាគារគណៈកម្មាធិការជាតិអូឡាំ ពិកម្ពុជា ។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា អមជាមួយព្រឹត្តិការណ៍ដ៏កក្រើកនេះ ក៏មានការដាក់​តាំងពិរណ៍បង្ហាញនៃប្រវត្តិយុទ្ធគុនខ្មែររបស់ដូនតា ដែលមានផ្ទាំងសិលាចរិក រូបភាព ខ្លឹម​សារនៃសិលាចរិករបស់ព្រះមហាក្សត្រនាសម័យអង្គរដែលមានរិទ្ធិចេស្តាបារមីពាក់ព័ន្ធនិងយុទ្ធគុនរបស់ព្រះអង្គតាមសម័យនីមួយ។ ឯកឧត្តម បានអះអាងទៀតថា នៅក្នុង​ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ សម្តេច ធបតីនេះ ក៏មានការចូលរួមពីកី​ឡាករល្បីៗលំដាប់ប្រទេសជាច្រើនរូប ក្នុងនោះក៏មានវត្តមានកីឡាករគុនខ្មែរ ល្បីឈ្មោះ​ចូលរួមចំនួន ២រូបផងដែរ ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម គឺ កីឡាករគុនខ្មែរ ធឿន ធារ៉ា និង កីឡាករគុនខ្មែរ…

  • ប្រធាន NOCC ជួបអគ្គរាជទូតជប៉ុនពង្រឹងកិច្ចសហការណ៍គាំទ្រការបណ្តុះបណ្តាលនិងហ្វឹកហាត់នៅប្រទេសជប៉ុន

    ប្រធាន NOCC ជួបអគ្គរាជទូតជប៉ុនពង្រឹងកិច្ចសហការណ៍គាំទ្រការបណ្តុះបណ្តាលនិងហ្វឹកហាត់នៅប្រទេសជប៉ុន

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ពិភាក្សាការងារលើវិស័យ​កីឡា​ជំ​នាញ​​មួយចំនួន ក្នងគោលបំណងពង្រឹងនូវកិច្ចសហការតាមរយៈការស្នើសុំ​គ្រូមកបង្វឹក​នៅកម្ពុជា និងបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសជប៉ុន។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ក្នុងជំនួ បដ៏មានសារៈសំខាន់នេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់​ប្រទេសជប៉ុន ដែ លបានគាំទ្រលើការបណ្ដុះបណ្ដាល និងការហ្វឹកហាត់កីឡាកម្រិតខ្ពស់ សម្រាប់កីឡាយូដូ ការ៉ាតេ និងកីឡាទូកកានូ-កាយ៉ាក់របស់កម្ពុជា នាពេលកន្លងមក រហូត​ដណ្ដើមបានជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយក៏មានការបញ្ជូនក្រុមជំនាញការជប៉ុន​ចំនួន ៦០នាក់ ចូលរួមរៀបចំចំណាត់ថ្នាក់ពិការភាពដល់អត្តពលិកជនមាន​ពិការភាព​កម្ពុជា និងបានជួយការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យដំណើរ​បានយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ឯកឧត្តម បណ្ឌិត ថោង ខុន ក្នុងនា​មជា​ប្រធានNOCC បានស្នើសុំភាគីជប៉ុន…

  • កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិ ១១៧នាក់ចូលរួមប្រជែងក្នុង ព្រឹត្តិការណ៍ SAMBA ASIA-GROUP GOLF TOURNAMENT

    កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិ ១១៧នាក់ចូលរួមប្រជែងក្នុង ព្រឹត្តិការណ៍ SAMBA ASIA-GROUP GOLF TOURNAMENT

    (ភ្នំពេញ)៖ កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិមិនមែនអាជីពចំនួន ១១៧នាក់បានចូលរួមកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោល SAMBA ASIA-GROUP GOLF TOURNAMENT ដែលរៀបចំឡើងដោយភោជណីដ្ឋាន SAMBA នៅទីលានកីឡាវាយកូនកូនគោលឈុនអូនហ្គហ្វរីស៊ត ស្ថិតនៅក្នុង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។ លោក អ៊ុក រតនៈវិសុទ្ធ ផ្នែកគ្រប់គ្រងទីផ្សារភោជណីដ្ឋាន SAMBA បានឱ្យដឹងថា នេះជា​ព្រឹត្តិការណ៍លើកទី១ ដែលភោជណីរដ្ឋានបានសហការជាមួយទីលានកីឡាវាយកូន​គោល​ឈុនអូនហ្គហ្វរីស៊ត ក្នុងគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយ​ជូន​ភ្ញៀវជាតិនិងអន្តរជាតិ ក្នុងនោះមានមន្រ្តីរាជការ អ្នកវិនិយោគ ដែលមក​បណ្តាក់​ទុនវិនិយោគនៅកម្ពុជា។ អ្នកគ្រប់គ្រងផ្នែកទីផ្សារ ខាងលើ បានគូសបញ្ជាក់ទៀតថា តាមរយៈព្រឹត្តិការណ៍​ប្រកួតនេះ មិនត្រឹមតែផ្តល់ជូននូវសុខមាលភាពដល់អ្នកលេងកីឡាវាយកូន​គោលប៉ុណ្ណោះនោះទេ ពោលវាបានបង្កើតឡើងនូវទំនាក់ទំនងផ្សារភ្ជាប់​មិត្តភាព​សាមគ្គីភាព និងកិច្ចសហការល្អជាមួយគ្នា ឈានទៅភ្ជាប់ទំ​នាក់ទំនងការវិនិយោ​គរួមគ្នាផងដែរ។ ទន្ទឹមជាមួយគ្នានេះព្រឹត្តិការណ៍ប្រកួតនេះ ភោជណីដ្ឋាន SAMBA ក៏ចង់ឱ្យភ្ញៀវជាតិនិងអន្តរជាតិ បានស្គាល់កាន់តែច្បាស់ អំពីភោជណីដ្ឋានលំដាប់​អាស៊ីនៅកម្ពុជា ដែលជាផ្នែកមួយរួមចំណែកផ្តល់ជូននូវម្ហូបអាហារស្តង់ដារ​សម្រាប់​ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ លោក អ៊ុក រតនៈវិសុទ្ធ បានបន្ថែមទៀតថា តាមគម្រោង ការរៀបចំព្រឹត្តិការណ៍ប្រកួត​កូនគោលនេះ SAMBA មានគម្រោងរៀបចំជារៀងរាល់ឆ្នាំ ផ្តល់ឱកាសឱ្យកីឡាករ​កីឡាការិ​នីមិនមែនអាជីពបានចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពដែល​ខិតខំហ្វឹកហាត់ ពិសេស ចង់ចូលរួមបំផុសលើកស្ទួយរួមចំណែកអភិវឌ្ឍន៍វិស័យ​កីឡាវាយកូនគោលឱ្យកាន់តែរីកចំនរើន។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញចំណាត់ថ្នាក់ Longest Drive…

  • លោក អរ.ជី ៖ អំពាវនាវ ទៅឪពុក ម្តាយ នាំកូនៗមកជិះសេះ ដើម្បីទទួលបានបទ​ពិសោធន៍ថ្មីៗពីកីឡាជំនាញមួយនេះ

    លោក អរ.ជី ៖ អំពាវនាវ ទៅឪពុក ម្តាយ នាំកូនៗមកជិះសេះ ដើម្បីទទួលបានបទ​ពិសោធន៍ថ្មីៗពីកីឡាជំនាញមួយនេះ

    (ភ្នំពេញ)៖ លោក អរ.ជី ឈិនតេ អ្នកគ្រប់គ្រងទូទៅ Genius Resort បានលើក​ឡើង​ថា គោលបំណង ក្នុងការរៀបចំការប្រកួតកីឡាជិះសេះ លើកទី៤ ឆ្នាំ២០២៤ នៅ Genius Resort រាជធានីភ្នំពេញ គឺជាការផ្តល់ឱកាសដល់កុមារ យុវជនខ្មែរ និង​បរទេសរស់​នៅប្រទេសកម្ពុជាបានស្គាល់ពីសត្វសេះ និងហ្វឹកហាត់ក្នុងជំនាញកីឡានេះ​ឱ្យមានធនធានសម្បូរបែប ដើម្បីអភិវឌ្ឍសមត្ថភាពរបស់កីឡាករ កីឡាការិនី សម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ នាថ្ងៃអនាគត។ អ្នកគ្រប់គ្រងទូទៅរូបនេះ បន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ គឺចង់បំផុសអោយក្មេងៗ​ងាកមកលេងកីឡាជិះសេះ ស្រញាញ់សេះ ចេះមើលថែសេះ ជាជាងទៅមើលរោងកុន និងលេងហ្គេម នាំខូចសុខភាព និងខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។ លោក អរ.ជី អំពា​វនាវ ទៅឪពុក ម្តាយពេលទំនេរនាំកូនៗមកជិះសេះ ដើម្បីមានឪកាសទទួលបានបទ​ពិសោធន៍ថ្មីៗ ពីការរស់នៅប្រចាំថ្ងៃ ជាជាងលេងទូរសព្ទ លេងហ្គេម ងាកមកជិះសេះម្តង​ឬពីរ​ដង​ក្នុងមួយសប្តាហ៍ និងជិះជាលក្ខណគ្រួសារ ដើម្បីបង្កើតភាពរីករាយ។ សូមបញ្ជាក់ថា ការប្រកួតកីឡាជិះសេះ លើកទី៤ ឆ្នាំ២០២៤ នៅ Genius Resort រាជធានីភ្នំពេញ…

  • ឯក​ឧត្តម វ៉ាត់ ចំរើន ៖ សម្តេចបវរធិបតី សម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរ​អាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ អភិរក្ស ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស

    ឯក​ឧត្តម វ៉ាត់ ចំរើន ៖ សម្តេចបវរធិបតី សម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរ​អាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ អភិរក្ស ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ចរៀបចំការ​ប្រកួត​កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” បានបញ្ជាក់ថា ការ​ត្រៀម​រៀបចំការប្រកួតយុទ្ធគុនខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” បានប្រព្រឹត្តទៅយ៉ាងរលូន លើការបណ្តុះបណ្តាល និងក្រុមការងារ រៀបចំទីលាន និងការផ្សព្វផ្សាយជាដើម ។ ការបញ្ជាក់នេះក្នុងពិធីបើកសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិ​អូ​ឡាំ​ពិកកម្ពុជា (NOCC) ដោយមានការចូលរួមពីសិក្ខាកាមមកពីសហព័ន្ធពាក់ព័ន្ធទាំង ៤ រួមមានប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម និងយុទ្ធគុនចម្រុះ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ។ ឯកឧត្តម អនុប្រធានអចិន្ដ្រៃយ៍ មានប្រសាសន៍បន្តថា អាជ្ញាកណ្ដាល ចៅក្រម គឺយកមក​ពី​គ្រប់​សហព័ន្ធ ដោយអោយពួកគា​ត់ស្ថិតក្នុងភាពឯករាជ ក្នុងការបណ្តុះបណ្តាលលាង​ស្មារតី​ពួកគាត់អោយជ្រះស្រឡះ ដើម្បីវិនិច្ឆ័យការប្រកួតបានត្រឹមត្រូវ​គាត់​នឹងទទួល​បាន​នូវការចូលរួមកាន់តែច្រើនឡើង ធ្វើមានទំនុកចិត្តពីមហាជន និងមានការធានាក្នុងការ​ផ្តល់​យុត្តិធម៌ដល់អ្នកហាត់ទាំងចាស់ ក្មេង ប្រុសស្រី សម្រាប់កាត់សេចក្ដី ក្នុងការប្រកួត​ព្រឹត្តិ​ការ​ណ៍ជាប្រវត្តិសាស្ដ្រនេះ ប្រកបដោយតម្លាភាព ក្រោមស្មារតី អភិរក្ស ដើម្បីអភិវឌ្ឍ​ន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា…

  • អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុង បានចាត់ទុកការឧបត្ថម្ភពី Giant Cambodia ជារួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍកីឡាទ្រីត្លុង

    អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុង បានចាត់ទុកការឧបត្ថម្ភពី Giant Cambodia ជារួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍកីឡាទ្រីត្លុង

    (ភ្នំពេញ)៖លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានគូស​បញ្ជាក់ថា ការជួយឧត្តម គាំទ្រ ពីGiant Cambodia នូវសម្ភារហ្វឹកហាត់ និងកង់ចំនួន ១០គ្រឿងជូនដល់សហព័ន្ធ គឺជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុង​ការអភិវឌ្ឍកីឡា​ទ្រីយ៉ាត្លុងនៅកម្ពុជា ដ្បិតសម្ភារទាំងអស់នេះ ផ្គត់ផ្គង់ដល់ការហ្វឹកហាត់ និងប្រកួតរបស់​កីឡាករកីឡាការិនីជម្រើសជាតិ ត្រៀមសម្រាប់ការប្រកួតនៅក្នុងស្រុកនិងការប្រកួត​នៅអន្តរជាតិ។ ការថ្លែងលើកឡើងរបស់ លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា បានធ្វើឡើងក្នុងពិធីប្រគល់និងទទួលសម្ភារហ្វឹកហាត់និងកង់ចំនួន១០គ្រឿងពីក្រុមហ៊ុន Giant Cambodia នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៤។ លោក អគ្គលេខាធិការ អះអាងថា នេះជាលើកទី១០ហើយ ដែលក្រុមហ៊ុន Giant Cambodia បានផ្តល់ជូននូវសម្ភារហ្វឹកហាត់ជូនសហព័ន្ធតាមការស្នើសុំ ដោយក្នុងនោះ ក្នុង១ឆ្នាំ សហព័ន្ធតម្រូវស្នើសុំសម្ភារហ្វឹកហាត់នៅក្នុងស្រុក និងសម្ភារចេញទៅ​ប្រកួត​នៅក្រៅប្រទេស។ សម្រាប់សម្ភារហ្វឹកហាត់ដែល​ក្រុមហ៊ុនផ្តល់​ជូនសហព័ន្ធនាពេលនេះ មានមូកចំនួន៨ សម្ភារគ្រឿងបន្លាស់ និងកង់ចំនួន១០គ្រឿង ។ លោក ស្រី បេង ប៊ុននេត អនុប្រធានសហពន្ធ័កីឡាទ្រីយ៉ាត្លុង កម្ពុជា…

  • ប្រធានសហព័ន្ធកីឡារាំកម្ពុជា ចាត់ទុកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ជាការពង្រីកធនធានគ្រូបង្វឹករាំនៅកម្ពុជា

    ប្រធានសហព័ន្ធកីឡារាំកម្ពុជា ចាត់ទុកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ជាការពង្រីកធនធានគ្រូបង្វឹករាំនៅកម្ពុជា

    ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតតមធ្យម ក្រោមគម្រោងឧត្តមគាំទ្រ ដោយក្រសួងអប់រំយុវជន និងកីឡា ដែលបានដំណើរការអស់រយៈពេល៧ថ្ងៃ បានបញ្ចប់ ដោយសិក្ខាកាម ២០%ទទួលបាននិន្ទេសល្អបង្គួរ និងនិន្ទេសមធ្យម៨០%។ លោក ស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍​លើកឡើង​ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមមកពីបណ្តាលក្លឹបរាំក្រោមចំណុះ​សហព័ន្ធចូលរួមចំនួន២៥នាក់ ក្នុងនោះមានស្រី១៥នាក់ និងបុរស១០នាក់។ លោក ស្រីថា វគ្គបណ្តុះបណ្តាលគ្រូកីឡារាំកម្រិតមធ្យមនេះ ពិតជាមានសារៈ​សំខាន់​ណា​ស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធាន​មនុស្សលើផ្នែកគ្រូបង្វឹក​កីឡារាំនៅ​កម្ពុជា​។ ជាពិសេស ជាផ្នែកមួយនៃការអភិវឌ្ឍកីឡារាំ ដើម្បីពង្រឹងគុណភាពជំនាញកីឡារាំឆ្ពោះ​ទៅ​រកការប្រកួតប្រជែងដោយគុណភាពនៅលើឆាកអន្តរជាតិ។ លោកស្រី អគ្គលេខាធិការ អះអាងថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល៧ថ្ងៃកន្លង​មក​នេះ សិក្ខាកាមដែលជាគ្រូបង្រឹក និងកីឡាករកីឡាការិនី បានយកចិត្តទុក​ដាក់​ក្រេប​ជញ្ជក់យកចំណេះជំនាញយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំយកជំនាញទៅកាន់បណ្តាក្លិប បណ្តុះពង្រីកនូវធនធានថ្មីៗជូនសហព័ន្ធ។ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះគណៈកម្មការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម បានប្រ​ព្រឹត្តទៅដោយរលូនដូចនិងអ្វីទៅតាមការគ្រោងទុកប្រកបដោយភាពជោគជ័យ។ជាមួយ​គ្នានោះលោក ជំទាវ ក៏បានកោតសរសើរ ចំពោះសិក្ខាកាមដែលបានចូលរួម គ្រូបង្វឹក​កម្រិតមធ្យម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង​អស់​ពី​សមត្ថភាព ដោយទទួលបានលទ្ធផលល្អប្រសើរ។ លោក ជំទាវ ប្រធានសហព័ន្ធបាន​គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ…

  • គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីពង្រីក ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក តាមបណ្តាខេត្ត

    គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីពង្រីក ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក តាមបណ្តាខេត្ត

    (ភ្នំពេញ)៖ គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្បាល់អូឡាំពិក ជូនមន្ត្រីក្នុងគោលបំណងពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកតាមបណ្តាខេត្ត ដើម្បីងាយស្រួលក្នុងការជ្រើសរើសកីឡាករ កីឡាការិនី ពិការខ្សោយសតិបញ្ញា ដែលជាការផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមសកម្មភាពកីឡាទាំងថ្នាក់រាជធានី ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។ លោក ឃ្លាំង ចន្ធូ អគ្កលេខាធិការគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះ គ្រូបង្វឹកទាំងអស់ បានយល់ដឹងច្បាស់លាស់ពីអ្វីទៅជា កីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិកអូឡាំពិក។ ជាពិសេសសល់ដឹងពីបញ្ហាពិការភាពដែលជាកត្តាចម្បង សម្រាប់ពួកគាត់ងាយស្រួលជ្រើសរើសកីឡាករ កីឡាការិនី ពិការខ្សោយសតិបញ្ញា និងធ្វើការផ្សព្វផ្សាយចលនា កីឡាស្ប៉េស្យាល់អូឡាំពិកឱ្យបានទូលំទូលាយ ទូទាំងខេត្តពោធិ៍សាត់ ការហ្វឹកហាត់ និងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ការលើកទឹកចិត្ត និងផ្តល់ឱកាស ដល់ជនបញ្ញាខ្សោយឱ្យពួកគាត់បានចូលរួមហាត់ប្រាណ លេងកីឡា ដើម្បីសុខុមាលភាព មានកាយសម្បទាមាំមួន កាត់បន្ថយការរើសអើងនៅក្នុងសង្គម។ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា បានមានប្រសាសន៍ថា បណ្តុះបណ្តាលនេះ ដើម្បីរួមចំណែកនិងលើកស្ទួយ​វិស័យពិការភាព ជាពិសេស ការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាល​គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនា​កីឡា​ដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទ​ពិការភាព…

  • សាស្ត្រាចារ្យរងជប៉ុនបានចាត់ទុកការអភិវឌ្ឍក្រុមប្រឹក្សាយោបល់នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាគន្លឹះចាំបាច់ ជួយឱ្យការអប់រំនៅកម្ពុជាកាន់តែប្រសើរឡើង

    សាស្ត្រាចារ្យរងជប៉ុនបានចាត់ទុកការអភិវឌ្ឍក្រុមប្រឹក្សាយោបល់នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាគន្លឹះចាំបាច់ ជួយឱ្យការអប់រំនៅកម្ពុជាកាន់តែប្រសើរឡើង

    (ភ្នំពេញ)៖ សាស្ត្រាចារ្យរង Handa Katsuhisa សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រកីឡា នីបប៉ុន នៃប្រទេសជប៉ុនបានចាត់ទុកថា ការផ្តល់ចំណេះដឹងស្តីពីការអភិវឌ្ឍក្រុមប្រឹក្សាយោបល់ ដល់គ្រូឧទ្ទេសរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលជាកន្លែងបណ្តុះបណ្តាលគរុនិស្សិតពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះគ្រូឧទ្ទេសទាំងអស់នេះហើយ ជាអ្នកចែករំលែកចំណេះដឹង និងផ្តល់ការប្រឹក្សាយោបល់ទៅកាន់គរុនិស្សិត ហើយគរុនិស្សិតនឹងនាំយកចំណេះដឹងប្រឹក្សាយោបល់ទៅអនុវត្តនៅក្នុងសាលាដែលពួកគេបង្រៀននៅពេលខាងមុខ។ ការថ្លែងបញ្ជាក់របស់ សាស្ត្រាចារ្យរង Handa Katsuhisa បានធ្វើឡើងក្នុងពិធីបិទ​សិក្ខា​សាលាស្តីពី «ការអភិវឌ្ឍក្រុមប្រឹក្សាយោបល់» នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្រោមការរៀបចំរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។ លោក សាស្ត្រាចារ្យបន្តបញ្ជាក់ថា ថ្វីត្បិតការចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីអំពីការប្រឹក្សាយោបល់នេះ យើងបណ្តុះដល់គ្រូឧទ្ទេសរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក៏ពិតមែន ប៉ុន្តែពួកគាត់ជាគ្រូឧទ្ទេស គឺជាអ្នកបណ្តុះបណ្តាលបន្តដល់គរុនិស្សិត ដែលនឹងក្លាយជាគ្រូបង្រៀននៅតាមសាលាមធ្យមសិក្សាបឋមភូមិ សាលាមធ្យមសិក្សាទុតិយភូមិ។ ដូច្នេះហើយ ពេលចំណោទបញ្ហាត្រូវបានបកស្រាយនោះនឹងជួយជាប្រយោជន៍ដល់កុមារក្នុងការសិក្សារបស់ពួកគេ។ លោក តូ រិទ្ធីយ៉ា នាយករងនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជាសិក្ខាកាម បានថ្លែងលើកឡើងថា ចំណេះដឹងការប្រឹក្សាយោបល់ គឺមានសារៈសំខាន់ណាស់ នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រោះវាជាសូចនាករមួយសិត្ថនៅក្នុងស្តង់ដានៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាលើគ្រឹះស្ថានឧត្តមសិក្សា។ ព្រមទាំងការប្រឹក្សាយោបល់នេះជាគន្លឹះដែលធ្វើឱ្យចំណោទបញ្ហារបស់គរុនិស្សិតឬ បុគ្គលិកនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាត្រូវបានបកស្រាយបង្ហាញ និងផ្តល់នូវដំណោះស្រាយល្អៗជូនពួកគាត់។ លោក ដួង មាសចំរើន…

  • លោក នូ ចំរើន៖ សហព័ន្ធបន្ថែមនូវយុទ្ធសាស្ដ្រអភិវឌ្ឍថ្មី ដើម្បីសម្រេចមហិច្ឆតា ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

    លោក នូ ចំរើន៖ សហព័ន្ធបន្ថែមនូវយុទ្ធសាស្ដ្រអភិវឌ្ឍថ្មី ដើម្បីសម្រេចមហិច្ឆតា ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

    (ភ្នំពេញ)៖ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បញ្ជាក់ថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា បាននឹងបន្ថែមនូវយុទ្ធសាស្ដ្រអភិវឌ្ឍថ្មី ដើម្បីសម្រេចមហិច្ឆតា ត្រៀមឆ្ពោះធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ នេះបើតាមការបញ្ជាក់ក្រោយមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៤ និងបន្តអាណត្តិថ្មីទី៥ ២០២៤/២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ អគ្គលេខាធិការសហព័ន្ធខាងលើ បន្ថែមថា ផែនការសហព័ន្ធ គឺធ្វើការអភិវឌ្ឍន៍អោយខ្លាំង ដូចជា គ្រូបង្វឹក កីឡាករ កីឡាការិនី ជាពិសេសគឺរៀបចំ (Track) ទីលានប្រកួតស្តង់ដារមួយសម្រាប់ហ្វឹកហាត់ ក្នុងឆ្នាំ២០២៩ នឹងយុទ្ធសាស្រ្តឆ្នាំក្រោយ ការបណ្ដុះធនធានកុមារ និងកីឡាករជម្រើសរើសជាតិ (Elite) ប្រកបដោយសក្ដានុពលបន្ទាប់ពីទទួលបានជោគជ័យ ឈ្នះមេដាយជាប្រវត្តិសាស្ដ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ។ លោក នូ ចំរើន ក៏បានជម្រាបជូនពីសមិទ្ធផលជាច្រើន ក្នុងអាណត្តិចាស់ គឺការមេដាយជាប្រវត្តិសាស្ដ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មេដាយប្រាក់១ និងសំរឹទ្ធ១។ លើសពីនេះ សហព័ន្ធក៏បានផលិតនូវធនធានមន្ដ្រីបច្ចេកទេសកម្រិតអន្ដរជាតិជាច្រើន ដែលអាចធ្វើការជាមួយក្រុមការងារមកពីសហព័ន្ធអាស៊ី និងពិភពលោក ព្រមទាំង​មានធនធានគ្រូកម្រិតខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាទោចក្រយាន​កម្ពុជាទៀតផង។ ឯកឧត្តម គឹម សុខុន អនុប្រធានសហព័ន្ធ…