-
ប្រជាពលរដ្ឋ មន្រ្តីរាជការជាច្រើន នៅខេត្តព្រះសីហនុ ចូលរួមអបអរសាទរ ពិធីរត់ភ្លើងគប់កីឡាជាតិ ឆ្នាំ២០២៤
ខេត្តព្រះសីហនុ៖ ពិធីរត់ភ្លើងគប់ អបអរសាទរ!ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងមន្រ្តីប្រតិភូក្រសួងអប់រំយុវជន យុវជន និងកីឡាជាច្រើនរូបផងដែរ។ ជាមួយគ្នានោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្រ្តីរាជការ ក្រសួងស្ថាប័ន សិស្សានុសិស្ស និស្សិត ពលរដ្ឋជាច្រើននាក់ ដែលបង្ករបរិយាកាសនាបរិវេណឆ្នេរ នៃខេត្តតំបន់ទេសចរណ៍មួយនេះមានសភាពឱឡារិក និងសប្បាយរីករាយ។ ថ្លែងក្នុងពិធីរត់ភ្លើងគប់នោះដែរ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវអារម្មណ៍រីករាយ និងសប្បាយចិត្តជាខ្លាំងដែលខេត្តព្រះសីហនុ ទទួលបានសិទ្ធរៀបចំពិធីរត់ភ្លើងគប់ អបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ បន្ទាប់ពី ពិធីរត់ភ្លើងគប់បានបញ្ចប់ឯកឧត្តម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ…
-
កីឡាករម៉ូតូទឹក សាលី អូម៉ើត និងសាលី ហ្វីលីន ឈ្នះមេដាយ៤គ្រឿងបន្ថែម ពីការប្រកួត World Jet Ski round 2 នៅអាមេរិក
អាមេរិក-អបអរសាទរកីឡាករជម្រើសជាតិម៊ូតូទឹកកម្ពុជាដណ្តើមបានមេដាយ៤គ្រឿង បន្ថែមទៀត ពីការប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤។កីឡាករម៉ូតូទឹក សាលី អូម៉ើត ដណ្តើមបានមេដាយ២គ្រឿង មាស១ លើវិញ្ញាសា Pro Sport GP និងមេដាយសំរិទ្ធលើវិញ្ញាសា Pro Am Runabout 1100 Open ខណៈ កីឡាករ សាលី ហ្វីលីន ដណ្តើមបានមេដាយមាស២គ្រឿងទៀត លើវិញ្ញាសា Expert Runabout 1100 Stock និងវិញ្ញាសា Expert Runabout 1100 Super Stock ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក…
-
សមាគមកីឡាក្រសួងមហាផ្ទៃក្រសោបបានមេដាយច្រើនជាងគេការប្រកួតសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤
(ភ្នំពេញ)៖ ការប្រកួតកីឡាសហ្វតិន្នីសជើងឯកថ្នាក់ជាតិ ២០២៤ បានបញ្ចប់ជាផ្លូវការ នាល្ងាចថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយចំណាត់ថ្នាក់លេខ១ សមាគមកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ មាស៦ ប្រាក់៣ សំរឹទ្ធ ៤ ។ លេខ២ សមាគមកីឡាខេត្តកណ្តាល មាស៤ ប្រាក់ ៧ សំរឹទ្ធ២ ។ លេខ៣ សមាគមកីឡាខេត្តកំពង់ឆ្នាំង មាស១ ប្រាក់២ សំរឹទ្ធ៥ ។ លេខ៤ សមាគមកីឡាខេត្តកំពង់ស្ពឺ មាស១ សំរឹទ្ធ ៣ លេខ៥ សមាគមកីឡា ក្រសួងការពារជាតិ សំរឹទ្ធ៥ លេខ៦ សមាគមកីឡាខេត្តត្បូងឃ្មុំ មេដាយសំរឹទ្ធ៦គ្រឿង។ លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានថ្លែងលើកឡើងថា ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការផ្តល់ ឱកាសដល់កីឡាករ កីឡាការិនីម្នាក់ៗបានជួបជុំគ្នា ដើម្បីបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេស ដែលបានហ្វឹកហាត់កន្លងមក។ហើយការប្រកួតឆ្នាំនេះ…
-
អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុសូមណូមពរឱ្យបណ្តាក្លិបរាជធានីខេត្តគួចម្រាញ់យកធនធានឆ្លើមចូលរួមប្រកួតកីឡាជាតិ
(ភ្នំពេញ)៖ លោក ហេង សុជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានគូសបញ្ជាក់ថា កីឡាជាតិលើកទី៤ សម្រាប់សហព័ន្ធកីឡាវាយកូនឃ្លីលើតុ នឹងរៀបចំការប្រកួតផ្លូវការចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៤។ អគ្គលេខាធិការរង បានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ រាជធានី-ខេត្ត ចូលរួមបានចុះឈ្មោះបាន៧ហើយ មានដូចជា៖រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ឆ្នាំ កោះកុង ស្វាយរៀង ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។សម្រាប់វិញ្ញាសាដាក់ឱ្យប្រកួតប្រជែងមានចំនួន៤ ដូចជា ៖ វិញ្ញា ប្រកួតឯកក្តជនបុរស ឯកក្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាប្រកួតជាក្រុមបុរស។ ការប្រកួតកីឡាជាតិដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡារៀងរាល់២ឆ្នាំម្តងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យខេត្តនីមួយៗមានកីឡាករកីឡាការិនីឆ្នើមប្រចាំខេត្ត ខណៈកីឡាករកីឡាការិនីដែលជាប់ជ័យលាភីពីចំណាត់លេខ១ដល់លេខ៣ មានជម្រើសជាប់ជាកីឡាជម្រើសជាតិហ្វឹកហាត់បំប៉នដោយសហព័ន្ធត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានសំណូមពរដល់រាជធានីខេត្តចូលរួមទាំងអស់ សូមបញ្ជូនកីឡាករកីឡាការិនីឆ្នើមចូលរួមការប្រកួត ដើម្បីឱ្យការប្រកួតមានការប្រកួតប្រជែងខ្ពស់ចម្រាញ់បាននូវធនធានខ្លាំងៗនិងឆ្នើមៗជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសយកមកហ្វឹកហាត់បំប៉នជាកីឡាករកីឡាការិនីជម្រើសជាតិប្រកបដោយគុណភាពត្រៀមប្រជែងដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិមកជូនជាតិមាតុភូមិ។ សូមបញ្ជាក់ថា សម្រាប់កីឡាវាយកូនឃ្លីលើតុ ប្រតិភូរាជធានី-ខេត្តដាក់ពាក្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ក្នុងមួយខេត្ត កំណត់យកត្រឹម១៥នាក់ កីឡាករកីឡាការិនី១២នាក់ ប្រតិម្នាក់ និងគ្រូបង្វឹកពីរនាក់ ដោយធ្វើការប្រកួតលើ៤វិញ្ញាសា៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ ៖…
-
គ្រូកីឡាចំបាប់ពិភពលោក ចែករំលែកបទពិសោធន៍ ការបង្ហាត់លំដាប់ពីភពលោក ដល់គ្រូចំបាប់តាមក្លិបរបស់កម្ពុជា
(ភ្នំពេញ)៖ អ្នកជំនាញកីឡាចំបាប់លំដាប់ពិភពលោក ជនជាតិអាមេរិកកាំង លោក Marty Hauck ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមកចែករំលែកបទពិសោធន៍ជូនសិក្ខាកាមជាកីឡាករកីឡាការិនីចំបាប់ និងគ្រូបង្វឹកមកពីតាមបណ្តារាជធានី-ខេត្ត រយៈពេល១២ថ្ងៃ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កញ្ញា កាំង ណុចបវរ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាល សាមគ្គីអូឡាំពិក ស្ដីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់នេះ មានការចូលរួមពីសិក្ខាកាមដែលជាកីឡាករកីឡាការិនី និងគ្រូបង្វឹកកីឡាចំបាប់មកពីបណ្តាក្លិបចំនួន២៥រូប។ កញ្ញា អគ្គលេខាធិការ មានប្រសាសន៍ទៀតថា ការចែករំលែកពីអ្នកជំនាញកីឡាចំបាប់លំដាប់ពិភពលោកនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជំហ៊ានអភិវឌ្ឍន៍កីឡាចំបាប់ ឱ្យកាន់តែរីកសុះសាយ បង្កើតនូវធនធានកីឡាចំបាប់ជំនាន់ក្រោយឱ្យបានច្រើននៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ អ្នកជំនាញកីឡាចំបាប់ជនជាតិអាមេរិកាំង លោក Marty Hauck បានថ្លែងលើកឡើងថា ក្នុងរយៈពេល១២ថ្ងៃនេះ លោកនិងចែករំលែកបទពិសោធន៍ ដែលលោកធ្លាប់ឆ្លងកាត់ចាប់តាំងពីកីឡាករ រហូតដល់ធ្វើជាគ្រូបង្វឹក។ ការចែករំលែកនេះ និងជួយឱ្យគ្រូបង្វឹកកីឡាចំបាប់កម្ពុជាអាចនាំយកទៅបណ្តុះធនធានតាមបណ្តាក្លិបដើម្បីបណ្តុះបាននូវធនធានកីឡាករកីឡាការិនីចំបាប់ល្អៗដណ្តើមមេដាយពីការប្រកួតធំៗដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាដើម។ គួរឱ្យដឹងដែរថា លោក Marty Hauck គឺជាគ្រូចំបាប់របស់សហព័ន្ធកីឡាចំបាប់ពិភពលោក លោកមានបទពិសោធន៍ បង្ហាញកីឡាករ លំដាប់អូឡាំពិកចំនួន ៣៣នាក់ និងកីឡាករ ៤០០នាក់ផ្សេងទៀត នៅក្នុងកម្មវិធីបង្ហាត់…
-
អបអរសាទរ អត្តពលិកម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាស១ គ្រឿង ពីការប្រកួត World Jet Ski round 2 នៅអាមេរិក
អាមេរិក- អបអរសាទរ អត្តពលិកម៉ូតូទឹកកម្ពុជា កីឡាករ សាលី ហ្វីលីន ដណ្តើមបានមេដាយមាស១គ្រឿង លើវិញ្ញាសា Amateur Ranabout 1100 Limited ពីការប្រកួត ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤។គិតត្រឹមថ្ងៃទី១០ អត្តពលិកម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយសរុប ៥គ្រឿង មាស៣ ប្រាក់២ គ្រឿង។ ក្នុងនោះ កីឡាករ កៃវ៉ាន់ ស៊ីដែន ឈ្នះមេដាយមាស លើវិញ្ញាសា Novice Ski Stock ហ្វីលីន សាលី ឈ្នះ៣គ្រឿង មេដាយមាស១ វិញ្ញាសា Amateur Ranabout 1100 Limited និងលើវិញ្ញាសា Super Stock មេដាយប្រាក់១ គ្រឿង…
-
គ្រូបង្វឹកកីឡាទូកនាគកងទ័ពជើងទឹករំពឹងក្រសោបបានមេដាយមាសទាំងពីរវិញ្ញាសាការប្រកួតកីឡាជាតិលើកទី៤
ភ្នំពេញ៖ លោក ជា សាវ៉ុន គ្រូបង្វឹកកីឡាទូកនាគកងទ័ពជើងទឹក បានបង្ហើបថា កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ លើប្រភេទកីឡាទូកនាគ នឹងប្រកួតចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទន្លេវៃគោ ក្រុងស្វាយ រៀង ខេត្តស្វាយរៀង អត្តពលិកកីឡាទូកនាគកងទ័ពជើងទឹក រំពឹងខ្ពស់ថា នឹងប្រជែងដណ្តើមបានមេដាយមាសជូនអង្គភាព។ ការថ្លែងលើកឡើងរបស់គ្រូបង្វឹករូបនេះ ក្រោយបញ្ចប់ការហ្វឹកហាត់របស់អត្តពលិកកងទ័ពជើងទឹក នៅបញ្ជាការដ្ឋានទ័ពជើងទឹក ជ្រោយចង្វា ខណ្ឌ ជ្រោចង្វារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៤។ គ្រូបង្វឹកខាងលើ បានអះអាងថា អ្វីដែលធ្វើឱ្យលោកជាគ្រូបង្វឹកដាក់ក្តីរំពឹងខ្ពស់បែបនេះ ចំពោះការប្រជែងមេដាយរបស់អត្តពលិកកីឡាទូកកងទ័ពជើងទឹកក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតលើកទី២ ដោយសារតែកីឡាករកីឡាការិនីបានធ្វើការហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អពុំមានការឈប់សម្រាកនោះទេ ។ ក្រោមការទំនុកបំរ៉ុងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកីឡាកងទ័ពជើងទឹក ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឯកឧត្តម ឧត្តម នាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង…
-
អបអរសាទរ អត្តពលិកម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាស២ ប្រាក់២ គ្រឿង ពីការប្រកួត World Jet Ski round 2 នៅអាមេរិក
អាមេរិក- អបអរសាទរចំពោះកីឡាករជម្រើសជាតិម៊ូតូទឹកកម្ពុជាដណ្ត់មបានមេដាយ៤គ្រឿង មាស២ ប្រាក់២គ្រឿង ពីការប្រកួត ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤។ កីឡាករ កៃវ៉ាន់ ស៊ីដែន ឈ្នះមេដាយមាស លើវិញ្ញាសា Novice Ski Stock ហ្វីលីន សាលី ឈ្នះ២គ្រឿង មេដាយមាស១ លើវិញ្ញាសា Super Stock មេដាយប្រាក់១ លើវិញ្ញាសា Amateur Ranabout Rec Lite ទទួលបានមេដាយប្រាក់មួយគ្រឿងកីឡាករ មីន ម៉ូស្តាន់ ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Novice Runabout 1100 Stock។សូមបញ្ជាក់ថា ការប្រកួត ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២…
-
ថ្នាក់ដឹកនាំក្រសួងអប់រំ បើកកិច្ចប្រជុំលើផ្នែកពាក់ព័ន្ធ ត្រៀមពិធីបើក-បិទកីឡាជាតិ ២០២៤
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងអប់រំប្រជុំលើផ្នែកពាក់ព័ន្ធ ត្រៀមពិធីបើក-បិទកីឡាជាតិ ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេស ក្រុមការងារសម្ដែងសិល្បៈ និងក្រុមការងារចម្រៀង ដើម្បីត្រៀមលក្ខណៈឱ្យកាន់តែល្អប្រសើរ សម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងក្រោមបុព្វបទ កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា នៅភ្នំពេញ កែប ព្រះសីហនុ ស្វាយរៀង និងខេត្តកំពង់ឆ្នាំង ដោយពិធីបើកនឹងទទួលបានការអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានកម្មវិធីសំខាន់ៗជាច្រើន ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាជាតិដ៏ធំរៀងរាល់ ២ឆ្នាំម្តងមួយនេះកាន់តែអធិកអធម។ ការប្រកួតនេះមានប្រតិភូ គ្រូបង្វឹក អ្នកដឹកនាំក្រុម កីឡាករ កីឡាការិនីសរុបទាំងអស់ ៥ ៣៣៩នាក់ ក្នុងនោះអ្នកដឹកនាំក្រុម ៥២០នាក់, គ្រូបង្វឹក គ្រូជំនួយ ៧៣៤នាក់, កីឡាករ ២ ៦៨៧នាក់ និងកីឡាការិនី ១ ៣៩៨នាក់។…
-
ក្លិបចំនួន ៧ ចូលរួមប្រជែង ជើងឯកសូហ្វតិន្នីសថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤
ភ្នំពេញ៖ សមាគម-ក្លិបកីឡាសូហ្វតីន្នីសចំនួន០៧ មកពីទូទាំងប្រទេស រួមមាន៖ សមាគមក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិបខេត្តកណ្តាល ខេត្តកំពង់ឆ្នាំងខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និងក្លឹបអង្គការកុមារអាស៊ី បានចូលរួមក្នុងការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រថវិការពីក្រសួងអប់រំ យុវជន និងកីឡា និងបានដំណើរការប្រកួត រយៈពេល ០៥ថ្ងៃ គឺចាប់ពីទី០៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីលាន កីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ។ វិញ្ញាសា ដែលត្រូវបានដាក់ឱ្យប្រកួតប្រជែង មានសរុបចំនួន ១២ ដូចជា៖ ១. ឯកត្តជនបុរស អក្សរ ក២. ឯកត្តជននារី អក្សរ ក៣. វាយគូបុរស អក្សរ ក៤. វាយគូបុរស អក្សរ ខ៥. វាយគូនារី អក្សរ ក៦. វាយគូនារី អក្សរ ខ ៧. វាយគូ ចម្រុះបុរស-នារី ៨.…