-
អ្នករត់កម្ពុជា ហុង វណ្ណថេត ក្លាយជាបេក្ខភាពចូលរួម ព្រឹត្តការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ នៅទីក្រុង New York
(ភ្នំពេញ)៖ អ្នករត់ម៉ារ៉ាតុងវ័យ៤២ឆ្នាំ ហុង វណ្ណថេត ត្រូវបានគណកម្មការម៉ារ៉ាតុងអន្តរជាតិ ទីក្រុង New York ជ្រើសរើសជាកីឡាករកម្ពុជា អោយចូលរួមរត់ក្នុងព្រឹត្តការណ៍រត់ម៉ារ៉ាតុង ទីក្រុង New York នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ជាមួយអ្នករត់ម៉ារ៉ាតុងល្បីៗមកពីជុំវិញពិភពលោក ។ លោក ហុង វណ្ណថេត បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលក្លាយជាបេក្ខភាពទី១ ជាជនជតិខ្មែរ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានចុះឈ្មោះតាំងពីចុងឆ្នាំ២០២៣កន្លងទៅ អោយចូលរួមរត់ក្នុងព្រឹត្តការណ៍អន្តរជាតិធំ នៅលើពិភពលោក ក្នុងចំណោមព្រឹត្តការណ៍ម៉ារ៉ាតុងធំទាំង៦ មាន៖ ទី១.ម៉ារ៉ាតុង ទីក្រុង ញូយ៉ក , ទី២. ម៉ារ៉ាតុង ទីក្រុង ស៊ីហ្គាហ្គូ , ទី៣ ម៉ារ៉ាតុង ទីក្រុង ប៊ូស្តុន ,ទី៤ ម៉ារ៉ាតុង ទីក្រុង ឡុងដុង , ម៉ារ៉ាតុង ទីក្រុង ប៊ែកឡាំង និងម៉ារ៉ាតុង ទីក្រុងតូក្យូ ។ លោក…
-
លោកជំទាវ គឺម សេដ្ឋានី បានស្នើក្រុមការងារ ត្រូវមានស្មាតីទទួលខុសខ្ពស់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បាន ដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំពិធីបើកការប្រកួតកីឡា ជាតិ លើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២ នៅសាលប្រជុំនាយកដ្ឋានកីឡា ជំនាញ និងកីឡាមហាជន នាព្រឹកថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា គណៈកម្មការ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ ស្នងការនគរបាល ស្នងការរង មេ បញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ តំណាងគណៈកម្មាធិការជាតិអូឡាំ ពិក កម្ពុជា តំណាងសហព័ន្ធ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប ក្នុងគោលបំណង ដើម្បីទទួលការណែនាំអំពីការងារទូទៅ សន្តិសុខ សណ្តាប់ធ្នាប់ ប្លង់កៅអីអង្គុយ និងការទទួលប័ណ្ណចូលរួមពិធីបើក ។ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម…
-
ការរៀបចំយុទ្ធគុនចម្រុះពានរង្វាន់សម្តេច ធិបតី មានពេលវេលាខ្លីបន្តិច ប៉ុន្តែអាចដំណើរការទៅបានដោយរលូន និងជោគជ័យលើសការរំពឹងទុក
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ បានថ្លែងគូសបញ្ជាក់ថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេច ធិបតី ថ្វីដ្បិតការរៀបចំមានរយៈពេលខ្លីបន្តិចមែន ប៉ុន្តែការរៀបចំបានដំណើរការទៅបានយ៉ាងរលូន និងទទួលបានជោគជ័យលើសការរំពឹងទុក។ ការថ្លែងលើកឡើង របស់ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចនៅក្នុងបូកសរុបកលទ្ធផលការងារ និងការវាយតម្លៃចុងក្រោយ កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច។ ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់នូវចំណុចសំខាន់នៃដំណើររៀបចំព្រឹត្តិការណ៍ប្រកួតនេះថា ការរៀបចំតុបតែងពិសេសទីលានប្រកួតប្លែកភ្នែក និងទាក់ទាញជាមួយការរៀបចំអាសនៈប្រណិត មានអ្នកអត្ថាធិប្បាយជំនាញ អ្នកពោលពិសេស រួមទាំងសាច់ភ្លេង និង យុទ្ធគុន បានធ្វើឱ្យអ្នកទស្សនាមានការជក់ចិត្តដិតអារម្មណ៍ជាមួយកម្រិតបច្ចេកទេសកីឡាប្រយុទ្ធ និងសម្តែងមួយចំនួនធំ មានគុណផលកីឡា (Performance) កម្រិតមធ្យម និងខ្ពស់ ធ្វើឱ្យការប្រកួតមានភាពទាក់ទាញ។ ការសម្តែងក្នុងពិធីបិទការប្រកួតបានបញ្ចូលសាច់រឿង និងឈុតឆាកសម្តែងទម្រង់វប្បធម៌ និងយុទ្ធគុនខ្មែរបុរាណយ៉ាងប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នាល្អ។ ជុំវិញការផ្សព្វផ្សាយត្រូវបានឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ពន្យល់ថា ព្រឹត្តិការណ៍ប្រកួតទាំងមូលបានបញ្រ្ជាបការយល់ដឹង…
-
គ្រូបង្វឹកកីឡាលើកទម្ងន់៩ រាជធានីខេត្តទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិក ពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២
(ភ្នំពេញ)៖គ្រូបង្វឹកនិងមន្រ្តីបច្ចេកទេសក្រោមចំណុះសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាចំនួន២៥នាក់ មកពីរាជធានីខេត្តចំនួន៩ មានដូចជា៖ រាជធានីភ្នំពេញ សៀមរាប កណ្តាល បាត់ដំបង កំពង់ស្ពឺ ពោធិ៏សាត់ កំពង់ចាម តាកែវ និងបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ រយៈពេល៨ថ្ងៃនៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្ហាត់ដោយគ្រូឧទ្ទេស លោក AVEENNASH PANDOO មកពីប្រទេសសោតអាហ្វ្រីកកា។ លោក ផេង ប៉ាក អគ្គលេខាធិកាស្តីទី សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា វគ្គសាមគ្គកីឡាអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ ជាគម្រោងឧបត្ថម្ភរបស់អង្គកាសាមគ្គីអូឡាំពិកអន្តរជាតិ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការអូឡាំពិកកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពគ្រូបង្វឹកផ្នែកកីឡាលើកទម្ងន់ឈានទៅពង្រីកធនធានកីឡាករកីឡាការិនីបន្តវេនឱ្យមានកាន់តែច្រើននៅកម្ពុជា។ អគ្គលេខាធិការស្តីទីខាងលើ បានគូសបញ្ជាក់ទៀតថា ការបណ្តុះបណ្តាលរយៈពេល ៨ថ្ងៃនេះ គឺផ្តោតសំខាន់លើជំនាញបច្ចេកទេស និងការថែទាំសុខភាព ដើម្បីឱ្យលោកគ្រូអ្នកទាំងអស់ទទួលបាននូវចំណេះដឹងយកទៅបង្ហាត់នៅតាមក្លឹបប្រកបដោយគុណភាពដែលអាចជួយឱ្យការបង្ហាត់ត្រូវតាមបទដ្ឋានបច្ចេកទេសស្របតាមគរុកោសល្យកីឡា។ អគ្គលេខាធិការស្តីទីខាងលើ បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលបានសម្របសម្រួលនាំយកគ្រូឧទ្ទេសមានបទពិសោធន៍ផ្នែកកីឡាលើកទម្ងន់កម្រិតពិភពលោកមកចែករំលែកចំណេះជំនាញដល់គ្រូបង្វឹកកម្ពុជា ដើម្បីនាំយកចំណេះជំនាញដែលទទួលបានពីគ្រូបង្វឹកអន្តរជាតិកីឡាលើកទម្ងន់ទៅអនុវត្តនៅមូលដ្ឋានផលិតបានធនធានល្អសម្រាប់កម្ពុជានាពេលខាងមុខ។ សូមបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិក ពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២នេះ ដំណើរការរយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី២០ដល់២៧ ខែ តុលា…
-
ថ្ងៃទី២៩ តុលា ខាងមុខនេះ នឹងមាន ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ”យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ”
ភ្នំពេញ៖ ក្រុមបាល់ទាត់តារាកម្ពុជា ក្រុមបាល់ទាត់អ្នកប្រដាល់គុនខ្មែរ និងក្រុមបាល់ទាត់ពិធីករពិធីការិនីអត្ថាធិប្បាយប្រដាល់គុនខ្មែរ និងត្រូវជួបប្រកួតគ្នានៅលើ ទីលានវាលស្មៅក្នុងកីឡដ្ឋានស្តាតចាស់ នាថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ ក្នុងព្រឹត្តិ ការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ”យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ”។ នេះបើយោងតាមការប្រកាស ក្នុងសន្និសិទសារព័ត៌មាន នាល្ងាចថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៤ នៅអាគារកីឡាសម្តចពិជ័យ សេនាទៀ បាញ់ នាមជ្ឈមណ្ឌកីឡាកងយោធពលខេរភូមិន្ទស្តាតចាស់។ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្រុមកីឡាបាល់ទាត់អ្នកប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ”យើងរួមគ្នាលើកស្ទួយ ជួយគុនខ្មែរ”ជាការប្រកួតមួយធ្វើឡើង ដើម្បីប្រមូលថវិកាសប្បុរសធម៌ស្ម័គ្រចិត្តពីសប្បុរសជនគ្រប់ទិសទីយកទៅជួយដល់ក្លឹបប្រដាល់ដែលមានការខ្វះខាតកំពុងជួបប្រទះការលំបាកគ្មានកន្លែងហ្វឹកហាត់។ ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងទៀតថា ការប្រកួតនេះ មហាកិត្តិយសគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានលើកឡើងថា តាមការចុះដោយផ្ទាល់សិក្សាស្វែងយល់តាមបណ្តាខេត្តនានាកន្លងទៅនេះ មើលឃើញផ្ទាល់ភ្នែកនូវការខ្វះខាត និងការលំបាករបស់ក្លិបជាច្រើនដូចជាទីកន្លែងហ្វឹកហាត់ សម្ភារៈ និងថវិកាជាដើម ប៉ុន្តែពួកគាត់មានតែកម្លាំងកាយចិត្តតស៊ូហ្វឹកហាត់ទាំងលំបាកវេទនា។ ដោយមើលឃើញការខ្វះខាត និងទុក្ខលំបាករបស់គ្រូបង្វឹក កីឡាករ កីឡាការិនីដែលតស៊ូក្នុងប្រដាល់គុនខ្មែរទាំងនោះហើយ…
-
ការប្រកួតកីឡាជាតិលើកទី៤ ប្រភេទកីឡាវាយសីកើនឡើងចំនួនរាជធានីខេត្តចូលរួមច្រើនឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា តំណាង ឯកឧត្តម លី កុសល ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជនពិការជាតិលើកទី២ក្នុងឆ្នាំ២០២៤នេះ កីឡាវាយសី និងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយមានរាជធានីខេត្តចូលរួមចំនួន១៦ កើនឡើងលើសកីឡាជាតិលើកទី៣ឆ្នាំ២០២២ ចំនួន៣ខេត្ត និងមានកីឡាករកីឡាការិនីប្រតិភូគ្រូបង្វឹកចូលរួមជាង ១០០នាក់ ។ ឯកឧត្តម អគ្គលេខាធិការ បានគូសឱ្យដឹងទៀតថា ការប្រកួតកីឡាជាតិ ឆ្នាំ២០២៤នេះ ការអនុវត្តគឺយកគំរូតាមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីពង្រឹងគុណភាពសមត្ថភាពកីឡាករកីឡាការិនី និងមន្រ្តីបច្ចេកទេសចៅក្រមអាជ្ញាកណ្តាលក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០២៩។ ឯកឧត្តម អះអាងថា ការប្រកួតកីឡាជាតិដែលប្រកួតរៀងរាល់២ឆ្នាំម្តងនេះ គោលដៅរបស់ក្រសួងអប់រំយុវជននិងកីឡា គឺចង់វាស់ស្ទង់កម្រិតសមត្ថភាពកីឡាករកីឡាការិនី ពិសេស បំផុសឱ្យរាជធានីខេត្ត កាន់តែយកចិត្តទុកដាក់លើការជំរុញបណ្តុះធនធានកីឡាវាយសីបន្តវេន ឱ្យមានកាន់តែច្រើននៅតាមខេត្ត ដើម្បីចម្រាញ់បានធនធានកីឡាករកីឡាការិនីវាយសីឆ្នើមៗចេញពីបណ្តាខេត្តជាប់ជាជម្រើសជាតិហ្វឹកហាត់ត្រៀមប្រកួតតំណាងប្រទេសនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ម្យ៉ាងវិញទៀត ការប្រកួតកីឡាជាតិនេះ ក៏ជាការបំផុសផ្សព្វផ្សាយឱ្យរាជធានីខេត្តបានចូលរួមតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ ដើម្បីទទួលបាននូវសុខមាលភាពជៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងធ្វើឱ្យកម្ពុជាកាន់តែសម្បូធនធានកីឡាករកីឡាការិនីឆ្នើមៗ។ ឯកឧត្តម បានពន្យល់ទៀតថា ការប្រកួតកីឡាជាតិលើកទី៤ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡានេះ កីឡាករកីឡាការិនីបណ្តារាជធានីខេត្តដែលប្រជែងដណ្តើមបានជ័យលាភីចាប់ពីចំណាត់លេខ១ដល់លេខ៣មានឱកាសច្រើន និងត្រូវសហព័ន្ធជ្រើសរើសឱ្យជាប់ជាជម្រើសជាតិហ្វឹកហាត់បំប៉ន់ដោយសហព័ន្ធត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជាលក្នុងព្រឹត្តិការណ៍អន្តរជាតិ…
-
ពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានទៅដល់ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ក្រោមប្រធានបទ”កីឡាជាតិដើម្បី ព្រែកជីកហ្វូណនតេជោ” បានរៀបចំធ្វើឡើងនៅលើទឹកដីខេត្តកំពង់ឆ្នាំងព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម ប៊ូ ជុំសេរី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី កីឡាករកីឡាការិនី សិស្សានុសិស្ស កាកបាទក្រហម អង្គការ សមាគមនានា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ មានកីឡាករចួលរួមសរុបចំនួន ៥ ៣៣៩ នាក់មកពីបណ្ដា ២៥រាជធានី ខេត្ត និង២ក្រសួង ។ឯកឧត្តម ប៊ូ ជុំសេរី បញ្ជាក់ថា មុនឈានដល់ថ្ងៃបើកការប្រកួតក្រសួងបានជ្រើសខេត្ត ចំនួន៥ ឱ្យធ្វើជាម្ចាស់ផ្ទះ ក្នុងពិធិរត់ភ្លើងគប់កីឡា ក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយបំផុសចលនាកីឡាជាតិ ស្របតាមយុទ្ធនាការនៃការអប់រំ កីឡារស់ក្នុងសន្តិភាព និងកីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ។ ការរៀបប្រកួតកីឡាថ្នាក់ជាតិនេះគឺការស្ទាបស្ទង់កម្រិតកីឡាករ និងទទួលបទពិសោធន៍បន្ថែមទៀត តាមស្តង់ដា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡា យុវជន…
-
លោក ខេស៊ី បាណេត ៖ ការប្រកួតចំបាប់នេះ គឺមានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា
(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានលើកឡើងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ទទួលបានលទ្ធផល ដោយមុនការប្រកួតនេះ យើងទទួលបានគ្រូជំនាញមកពីសហរដ្ឋអាមេរិកមកជួយចែករំលែកបច្ចេកទេស និងបណ្តុះបណ្តាលគ្រូបង្វឹកកម្ពុជា។ ការបញ្ជាក់នេះនៅក្នុងបិទការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោក ខេស៊ី បាណេត គូសបញ្ជាក់បន្ថែមថា នេះជាលើកទី១ ដែលសហព័ន្ធកីឡាចំបាប់កម្ពុជាបានរៀបចំការប្រកួតពីអាយុ៨-១០ឆ្នាំ និងពី១៥-១៧ ឆ្នាំ ដោយកាលពីមុនៗមក ការប្រកួតយុវជននៅកម្ពុជាមានក្រោមអាយុ១៨ឆ្នាំប៉ុណ្ណោះ។ លោក ខេស៊ី បាណេត សង្កត់ធ្ងន់ថា ៖«ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ មានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា (ប្រភេទកីឡាចំបាប់បុរាណ) ដែលលើជញ្ជាំងប្រាសាទបាយ័នមានរូបចម្លាក់អ្នកចំបាប់ជាដើម។ ជាមួយគ្នានេះ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក៏មានការលេងកីឡាចំបាប់ នៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំជាដើម ដែលជាការថែរក្សាវប្បធម៌ខ្មែរ។ ម្យ៉ាងទៀត ក៏ជាការបណ្តុះបណ្តាលធនធានថ្នាលយុវជនលើប្រភេទកីឡាចំបាប់អន្តរជាតិ ដែលកីឡាករ កីឡាការិនីមានគុណភាពបច្ចេកទេសល្អ គឺចាប់ផ្តើមហ្វឹកហាត់ចាប់ពីវ័យ៨ឆ្នាំឡើងទៅ ហើយប្រសិនបើមនុស្សម្នាក់ចាប់ផ្តើមហ្វឹកហាត់ចាប់ពីអាយុ ១៥ឆ្នាំឡើង ឬ១៧ឆ្នាំឡើងទៅ…
-
យុទ្ធគុនចម្រុះខ្មែរបុរាណពានសម្តេចបវរធិបតីនឹងក្លាយជាកាលានុវត្តភាពដ៏សំខាន់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍
ភ្នំពេញ៖ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតីនាពេលនេះនឹងក្លាយជាកាលានុវត្តភាពដ៏សំខាន់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍយុទ្ធគុនចម្រុះខ្មែរបុរាណឱ្យមានការរីកចម្រើន ស្របតាមស្តង់ដាកីឡាអន្តរជាតិ និងគោលការណ៍ចលនាអូឡាំពិកឈានឆ្ពោះទៅទទួលស្គាល់ជាអន្តរជាតិ និងអាចបញ្ចូលទៅក្នុងការប្រកួតកីឡាកម្រិតតំបន់ និងកម្រិតអន្តរជាតិ នាពេលអនាគត។ នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«ការរៀបចំឱ្យមាននូវព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណជាប្រវត្តិសាស្រ្តនេះឡើង គឺក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងគោលដៅលើកកម្ពស់អភិរក្ស និងអភិវឌ្ឍ មរតកយុទ្ធគុនដូនតាខ្មែរ។ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”នេះ គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ដ៏មានសារៈសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុត ក្នុងការរួមចំណែកគាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាមរបស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់បានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតបានអាណាចក្រខ្មែរដ៏រឹងមាំនាសម័យបុរាណ ព្រមជាមួយនេះក៏ដើម្បីសិក្សាស្រាវជ្រាវប្រវត្តិយុទ្ធគុន ស្វែងរកប្រភពឯកសារបុរាណ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ ដែលនៅសេសសល់ ហើយដែលកំពុងកប់បាត់ក្នុងសហគមន៍ ដើម្បីយកមករៀបចំជាឯកសារ…
-
សហព័ន្ធកីឡាចំបាប់កម្ពុជា បានរៀបចំការប្រកួតសាកល្បងបច្ចេកទេស ស្វែងរកយុវជនថ្នាលបន្តវេន
ភ្នំពេញ: សហព័ន្ធកីឡាចំបាប់កម្ពុជា រៀបចំការប្រកួតស្វែងរកយុវជនថ្នាលបន្តវេន នៅសាលដំបូលទូកប៊ូយ៉ុង ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។តំណាងសហព័ន្ធ បង្ហាញពីគោលបំណង នៃការប្រកួតនេះធ្វើឡើងក្នុងគោលបំណងដើម្បីដកស្រង់កម្រិតសមត្ថភាពរបស់កីឡាករ កីឡាការិនីនៅតាមបណ្តាក្លិនសមាគម រាជធានីខេត្តដែលជាដៃគូ។ កីឡាករ កីឡាការិនីចូលរួមការប្រកួតសាកល្បងបច្ចេកទេស ថ្នាក់ជាតិឆ្នាំ២០២៤ មានចំនួនសរុប ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៣៩នាក់ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុកពីលោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា៕ ចាន់ វិចិត្រ