Category: កីឡា

  • ឯកឧត្តម អ៊ូ រតនា៖ កីឡាជាតិលើកទី៤នេះប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ

    ឯកឧត្តម អ៊ូ រតនា៖ កីឡាជាតិលើកទី៤នេះប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាម បានថ្លែងគូសបញ្ជាក់ថា កីឡាជាតិលើកទី៤ ដែលដំណើរការប្រកួតអស់រយៈពេល៤ថ្ងៃកន្លងមកនេះ សម្រាប់កីឡាវ៉ូវីណាម គឺបានបញ្ចប់ដោយជោគជ័យ ពុំមានអ្វីបង្កជាកំហុសនៅក្នុងបច្ចេកទេសការប្រកួតឡើយ ពោលទាំងអស់នេះ គឺដោយសាសហព័ន្ធបានធ្វើការបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស ចៅក្រុមអាជ្ញាកណ្តាលមុនការប្រកួត ដែលជួយឱ្យការកាត់សេចក្តីត្រឹមត្រូវតាមស្តង់ដារជំនាញវិជ្ជាជីវៈ។ ឯកឧត្តមថា អ្វីជាលទ្ធផលបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃមកនេះ វាជាចំណុចវិជ្ជាមានមួយដែលសហព័ន្ធចង់បាន ព្រោះ វាបបានឆ្លុះបញ្ចាំងឱ្យឃើញថា ចំណេះជំនាញមន្រ្តីចៅក្រមអាជ្ញាកណ្តាលរបស់យើងឈានឡើងទៅមួយកម្រិតទៀត។ ឯកឧត្តម ប្រធានសហព័ន្ធបានសង្កាត់ធ្ងន់ទៀតថា សម្រាប់សិទ្ធិផលកីឡាករកីឡាការិនីចូលរួមប្រកួត គឺមានការរីកចំរើនខ្លាំង ដោយកីឡាករកីឡាការិនីថ្មីៗមួយចំនួនមានលទ្ធភាពអាចប្រជែងឈ្នះកីឡាករចាស់ៗដែលចេញមកពីថ្នាលជំនាន់មុនផងដែរ។ទាំងអស់នេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងក្នុងការវិវឌ្ឍសមត្ថភាពរបស់វយុជន ។ ឯកឧត្តម ប្រធានសហព័ន្ធ សង្ឈឹមយ៉ាងមុតមាំថា យុវជនវ៉ូវីណាមទាំងអស់និងបន្តធ្វើបានល្អបន្ថែមទៀត ទាំងការហ្វឹកហាត់ និងការវិវឌ្ឍសមត្ថភាពប្រកួតក្នុងឆាកជាតិនិងអន្តរជាតិនៅពេលអនាគត។ ឯកឧត្តម ម៉ុង គឹមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រធានកិត្តិយស សហព័ន្ធកីឡាវ៉ូវីណាម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ដែលបានខិតខំរៀបចំការប្រកួតនេះឡើងដោយទទួលបានលទ្ធផលល្អ នឹងទទួលបានជោគជ័យ នឹងវិស័យឯកជន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡារបស់យើង បន្ថែមពីលើអ្វីដែលក្រសួងអប់រំ យុវជន និង កីឡា បាននឹងខិតខំជួយដល់សហព័ន្ធកីឡាជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។ ឯកឧត្តម ប្រធានកិត្តិយស ក៏បានកោតសសើរវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ឯកឧត្តម អ៊ូ…

  • កីឡាជាតិលើកទី៤ ការចូលរួមប្រកួតរបស់កីឡាករមានការកើនឡើង ខណៈកម្រិត បច្ចេកទេសក្នុងការប្រកួតមានសន្ទុះបច្ចេកទេសល្អប្រសើរច្រើន

    កីឡាជាតិលើកទី៤ ការចូលរួមប្រកួតរបស់កីឡាករមានការកើនឡើង ខណៈកម្រិត បច្ចេកទេសក្នុងការប្រកួតមានសន្ទុះបច្ចេកទេសល្អប្រសើរច្រើន

    (ភ្នំពេញ)៖ ឯកឧត្តម គុជ គីម ឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាមាន​ប្រ​សាសន៍ថា ការប្រកួតកីឡាអុកចត្រង្គនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និង​កីឡា​ជាតិជនពិការ លើកទី២ ឆ្នាំ២០២៤នេះ ត្រូវបានគណៈកម្មការបច្ចេកទេសសង្កេត និងវាយតម្លៃបានថាកីឡាករចូលរួមប្រកួតមានសន្ទុះបច្ចេកទេសល្អប្រសើរច្រើន។ការ​ថ្លែងលើកឡើងពីសំណាក់ប្រធានសហព័ន្ធខាងលើ បានធ្វើឡើងក្នុងឱកាស​ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានកីឡា ក្រោយបិទបញ្ចប់ការប្រកួត​កីឡាជាតិ​លើកទី៤ នាល្ងាចថ្ងៃទី០១ ខែ វិច្ឆិកា នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិ​អូឡាំពិក។ ឯកឧត្តម គុជ គីមឡុង បានសង្កត់ធ្ងន់ថា កីឡាជាតិលើកទី៤នេះ ការចូលរួមប្រកួត​របស់​កីឡាករមានការកើនឡើង ខណៈកម្រិតបច្ចេកទេសក្នុងការប្រកួតក្រោមការ​វាយតម្លៃ​របស់គណៈកម្មការបច្ចេកទេស គឺមានការរីកចម្រើនច្រើន និងសន្ទុះ​បច្ចេក​ទេសរបស់កីឡាករយើងមានលក្ខណៈល្អប្រសើរច្រើន ដើម្បីបង្កើនឱ្យបាននូវ​គុណភាព​បច្ចេកទេសត្រៀមការប្រកួតក្នុងតំបន់ នាពេលខាងមុខជាបន្តបន្ទាប់ ជាពិសេសគឺត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នា​ឆ្នាំ២០២៥ខាងមុខ។ យ៉ាងណាយើងនឹងខិតខំអភិវឌ្ឍជំនាញកីឡាអុកចត្រង្គ ដែលជាប្រភេទកីឡាវប្បធម៌ ប្រពៃណីខ្មែរមួយនេះកាន់តែត្រូវបានអភិរក្ស និងអភិវឌ្ឍឱ្យបានរីកចម្រើនបន្ថែមទៀត។ ប្រធានសហព័ន្ធបន្ថែមថា នៅក្នុងប្រភេទកីឡាអុកចត្រង្គ ក៏មានការរីកចម្រើនដែរ ហើយសហព័ន្ធក៏តែងតែលើកទឹកចិត្តដល់កុមារ យុវជននានាឱ្យចូលរួមលេង​កីឡាអុកចត្រង្គនេះ ដោយលៃលកពេលវេលាក្រៅពីការសិក្សារបស់ពួកគាត់ ដើម្បីបណ្តុះបណ្តាលធនធានថ្នាលបន្តវេនឱ្យមានសម្រាប់ពេលអនាគត។ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាកំពុងបន្តដំណើរការបាន២អាណត្តិរបស់ខ្លួន ហើយជាការសង្កេត គឺថាកីឡាករអុកចត្រង្គកម្ពុជាក៏មានល្អៗច្រើនផងដែរ។ ជាគោលដៅ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អបអរទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥ខាងមុខ ដើម្បីដុសខាត់សមត្ថភាពកីឡាករអុកចត្រង្គឱ្យកាន់តែមានសកម្មភាពប្រកួតច្រើន និងអភិវឌ្ឍបច្ចេកទេសផងដែរ។ ជាមួយគ្នានេះ…

  • ក្លឹបកីឡាសីដក់ក្រសួងការពារជាតិឈរចំណាត់លេខ១ដណ្តើមបានមេដាយមាស២គ្រឿងក្នុងការប្រកួតកីឡាជាតិលើកទី៤

    ក្លឹបកីឡាសីដក់ក្រសួងការពារជាតិឈរចំណាត់លេខ១ដណ្តើមបានមេដាយមាស២គ្រឿងក្នុងការប្រកួតកីឡាជាតិលើកទី៤

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ សម្រាប់កីឡាសីដក់ គឺបានបញ្ចប់ការ​ប្រកួតហើយ នាល្ងាចថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរ​ការប្រកួត​អស់​រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៩ ខែ តុលា មកនៅសាលដំរី ក្នុងពហុកីឡាដ្ឋាន​ជាតិម​រតតេជោ ។ កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់និងឈានឡូនកម្ពុជា បានឱ្យដឹងថា កីឡាជាតិលើកទី៤នេះ សម្រាប់កីឡាសីដក់មានរាជធានីខេត្ត និង​ក្រសួង​​ស្ថាប័នចូលរួមចំនួន៥មានដូចជា ខេត្តកណ្តាល ស្វាយរៀង ឧត្តរមានជ័យ ក្រសួង​ការពារជាតិ និងក្រសួងមហាផ្ទៃ ដោយប្រកួតលើ៣វិញ្ញា មានដូចជា វិញ្ញាសា​បុរស៣ទល់៣ វិញ្ញាសាបុរស២ទល់២ និងវិញ្ញាសា នារី២ទល់២ សរុបប្រតិភូកីឡា គ្រូបង្វឹក កីឡាករនិងកីឡាការិនីចំនួន៧៦នាក់ ក្នុងនោះកីឡាការិនី២០នាក់។ ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈានឡូនកម្ពុជា បាន​ថ្លែង​លើកឡើងថា ថ្វីត្បិតការប្រកួតមានរយៈពេលតែ៤ថ្ងៃក៏ពិតមែន ប៉ុន្តែវាបាន​ផ្តល់ឱកាសឱ្យ កីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់​សមត្ថភាព​​បច្ចេកទេស ដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយ ជ័យជម្នះ​ដែល​កីឡាករ…

  • ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយ នឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០២៤ ក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីអបអរទិវាសន្តិភាព លើកទី១ នៅកម្ពុជា

    ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយ នឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០២៤ ក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីអបអរទិវាសន្តិភាព លើកទី១ នៅកម្ពុជា

    (ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមកីឡាករ​បាល់ទាត់ខេមបូឌាហ្វូតបលសូពើស្ដារ (Cambodia Football Super Stars — CFSS) បានជួបជុំគ្នាជាលើកដំបូង ដើម្បីរៀបចំព្រឹត្តិការណ៍អស្ចារ្យ គឺការប្រកួតបាល់​ទាត់ដ៏ធំមួយ នៅចុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីអបអរទិវាសន្តិភាព លើកទី១ នៅកម្ពុជា និងការសម្តែងសិល្បៈ ព្រមទាំងអនុញ្ញាតឲ្យមហាជន ចូលរួមទស្សនាគាំទ្រផងដែរ ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំនេះ ត្រូវបានបង្ហាញឱ្យដឹង ក្នុងឱកាសដែលឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបជាមួយគណៈ​ប្រតិ​ភូ​ក្រុមកីឡាករបាល់ទាត់ខេម បូឌាហ្វូតបលសូពើស្ដារ (Cambodia Football Super Stars — CFSS) ដឹកនាំដោយឯកឧត្តម ឃួង ស្រេង ប្រធានចាត់ការទូទៅ​កិត្តិ​យស និងជាជំនួយការគ្រូបង្វឹកកិត្តិយស CFSS កាលពីរសៀលថ្ងៃទី៣១ ខែតុលា ។ នៅក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានស្វាគមន៍ដល់គណៈប្រតិភូក្រុមបាល់ទាត់ CFSS ដែលនេះ ជាជំនួបលើកដំបូងរវាងក្រុមទាំងពីរ ក្នុងការជួបពិភាក្សាលើការងារ​ចាំបាច់មួយចំនួន…

  • ក្រសួងមហាផ្ទៃ ដណ្តើមបាន មេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាចំបាប់កីឡាជាតិ ២០២៤

    ក្រសួងមហាផ្ទៃ ដណ្តើមបាន មេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាចំបាប់កីឡាជាតិ ២០២៤

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ដណ្តើមបាន មេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាចំបាប់ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ដោយឈ្នះមេដាយមាស៩ ប្រាក់៣ និងសំរឹទ្ធ១ សរុប ១៣គ្រឿង ក្នុងចំណោម៦ក្រសួង-រាជធានីខេត្ត ។ យោងតាមមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាចំបាប់កម្ពុជា បានឱ្យដឹងថា ក្រសួងមហាផ្ទៃ ដណ្តើមឈរលេខ១ ដណ្តើមបានមេដាយសរុប ១៣គ្រឿង មេដាយមាស៩ ប្រាក់៣ និងសំរឹទ្ធ១, លេខ២ ខេត្តកំពង់ឆ្នាំង មេដាយមាស ២ ប្រាក់៣ និងសំរឹទ្ធ២ សរុប៩គ្រឿង, លេខ៣ ខេត្តកណ្តាល មេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១០ សរុប ១៣គ្រឿង, លេខ៤ ខេត្តព្រៃវែង មេដាយមាស ២ ប្រាក់១ និងសំរឹទ្ធ ៩ សរុប៩គ្រឿង, លេខ៥ ខេត្តមណ្ឌលគិរី មេដាយមាស…

  • ឯកឧត្តម យី វាសនា ៖ ការបង្កើនចំនួនកីឡាជនពិការជាភាពចំនេញ និងរីកចម្រើន

    ឯកឧត្តម យី វាសនា ៖ ការបង្កើនចំនួនកីឡាជនពិការជាភាពចំនេញ និងរីកចម្រើន

    (ភ្នំពេញ)៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា​គូស​បញ្ជាក់ថា ការប្រកួតកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាគាំទ្រឱ្យរៀបចំ​ប្រភេទកីឡាចំនួន១៣ ពោលគឺច្រើនជាងកាល​ពី​កីឡា​ជាតិជនពិការ លើកទី១ ឆ្នាំ២០២២ កន្លងទៅ ដែលមានត្រឹម៧ប្រភេទកីឡា​ប៉ុណ្ណោះ ដោយនេះជាភាពចំណេញមួយ និងបង្ហាញពីការរីកចម្រើននៃវិស័យកីឡា​កម្ពុជា រួមទាំងកីឡាជនពិការផងដែរ។ ឯកឧត្តមចាត់ទុកថា ការបង្កើនចំនួនប្រភេទកីឡាជនពិការកាន់តែច្រើននេះ គឺជាការ​បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះប្រភេទកីឡាពិការ ដូចប្រភេទ​កីឡាមិនពិការដែរ។ ការរៀបចំការប្រកួតទាំង១៣ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍កីឡា​ជាតិ​​ជនពិការ ឆ្នាំ២០២៤នេះ គឺជាការវិនិយោគដ៏សំខាន់មួយ ក្នុងការជំរុញ និង​អភិ​វឌ្ឍ​ប្រភេទកីឡាជនពិការកម្ពុជាទាំង១៣ប្រភេទកីឡា ត្រៀមឆ្ពោះទៅចូលរួមប្រជែង​មេដាយជូនជាតិ នៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេស​ថៃ នាខែមករា ឆ្នាំ២០២៦ ខាងមុខ។ ១៣ប្រភេទកីឡានេះ មានដូចជា កីឡាអត្ត​ពល​កម្ម ហែលទឹក លើកទម្ងន់ វាយសី យូដូ បាល់បោះជនពិការភ្នែក បាល់ទាត់ជន​ពិការភ្នែក បាល់ទះអង្គុយ អុកអន្តរជាតិជាដើម។ ឯកឧត្តម យី វាសនា ចាត់ទុកថា ការបង្កើនប្រភេទកីឡាច្រើន…

  • សម្ពោធដាក់ឱ្យប្រើប្រាស់សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់

    សម្ពោធដាក់ឱ្យប្រើប្រាស់សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់

    (ភ្នំពេញ)៖ សាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ ដែលមានទីតាំង​ក្នុងមជ្ឈមណ្ឌ​ល​កីឡាកងយោធពលខេរភូមិន្ទ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី​៣១ ខែ តុលា ឆ្នាំ២០២៤ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពល​ខេមរភូមិន្ទ​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពល​ខេមរ​ភូមិន្ទ បានបង្ហាញពីសមិទ្ធផលសម្រេចបាន ក្នុងការសាងសង់សាលកីឡាសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ។ជាមួយគ្នានេះ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ​បាននិងកំពុងបន្ថយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត មាន​​ដូចជា ទឹកន្លែងអង្គុយទស្សនាកីឡាបាល់ទាត់ សាល រដ្ឋបាល ទីកន្លែងចំណត​រថយន្ត ចាក់បេតុងផ្លូវព័ទ្ធជុំវិញតារាងបាល់ទាត់ ផ្លូវច្រកចូល និងការតបណ្តាញ អគ្គិសនី ទឹកស្អាត និងប្រព័ន្ធលូទឹកសំណល់ទៀតផង ។ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ឃឹម ប៊ុនសុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយនេះ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែល​ក្រសួង​ការពារជាតិសម្រេចបាន​ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយ​ចក្ខុ​វិស័យ​​វែង​ឆ្ងាយរបស់សម្តេចពិជ័យសេនា ទៀ…

  • គ្រូបង្វឹកចេះជំនាញបង្ហាត់វាមិនទាន់គ្រប់គ្រាន់នោះទេ ត្រូវចេះភាសាអង់គ្លេស​មួយទៀតទើបល្អប្រសើរ

    គ្រូបង្វឹកចេះជំនាញបង្ហាត់វាមិនទាន់គ្រប់គ្រាន់នោះទេ ត្រូវចេះភាសាអង់គ្លេស​មួយទៀតទើបល្អប្រសើរ

    (ភ្នំពេញ)៖ មានប្រសាសន៍នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយសី កម្រឹត១ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងគូសបញ្ជាក់ថា សិក្ខាកាមដែលជាគ្រូបង្រឹកទាំងអស់ចេះជំនាញបង្ហាត់​តែមួយ​មុខវាមិនគ្រប់គ្រាន់ទេ ត្រូវខិតខំរៀនបន្ថែមភាសាអង់គ្លេស​មួយទៀតទើប​ជួយឱ្យយើងអាចបោះជំហានក្លាយជាគ្រូនៅអន្តរជាតិបានតាមរយៈការប្រឡងធ្វើតេសសមត្ថភាពតាមកម្រិតវគ្គនីមួយៗដែលបង្ហាត់ដោយគ្រូឧទ្ទេសបរទេស។ ឯកឧត្តម ប្រធាន បានគូសបញ្ជាក់ទៀតថា ប្រសិនបើគ្រូបង្វឹកយើងប្រើប្រាស់ភាសា អង់គ្លេស បានកាន់តែច្បាស់ធ្វើឱ្យគ្រូបង្ហឹកមានលទ្ធភាពច្រើន ក្នុងការរៀន សូត្របន្ត វគ្គតទៅទៀត តាមរយៈការជ្រើសរបស់សហព័ន្ធ ដើម្បីបន្តវគ្គគ្រូកម្រិត២ និង កម្រិត ៣ ធ្វើឱ្យគ្រូមានចំណេះជំនាញកាន់តែខ្លាំង និងទទួលបានឱកាសចេញ ទៅបង្ហាត់​នៅក្រៅប្រទេសទទួលបានប្រាក់កម្រៃកាន់តែខ្ពស់ផងដែរ។ ឯកឧត្តម ប្រធានសហព័ន្ធកីឡាវាយសី បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះ​លោកគ្រូអ្នកគ្រូដែលជាសិក្ខាកាមមកពីរាជធានីខេត្តគឺបានចំណាយពេលវេលាខិតខំរៀនសូត្រយ៉ាងខ្លាំង ហើយទាំងអស់នេះ ក៏ជាចំណុចស្នេហាជាតិមួយដែរ ។ ព្រោះនៅពេលជាតិត្រូវការគ្រូដើម្បីបង្ហាត់ជម្រើសជាតិ គឹមានតែគ្រូយើងនិងហើយ ដែលបង្ហាញពួកគេដោយវិជ្ជាជីវៈបានរៀនសូត្រពីគ្រូឧទ្ទេសអន្តរជាតិ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា គ្រូបង្វឹកជាសិក្ខាកាមដែលបានឆ្លងកាត់វគ្គនេះ​ទោះ​ជាប់​កម្រិត​ល្អក៏ដោយ មធ្យមក៏ដោយ និងខ្សោយក៏ដោយ ត្រូវមានមោទនៈភាពចំ​ពោះ​ខ្លួនឯង និងនៅពេលត្រឡប់ទៅក្លឹបតាមបណ្តារាជធានីខេត្តវិញ សូមយកចំណេះ​ជំនាញទៅបង្ហាត់បង្រៀនតាមក្លឹបរៀងៗខ្លួនធ្វើយ៉ាងណាចែករំលែកដល់កីឡាករកីឡាការិនីបានជ្រោជ្រាប និងយល់តាមស្តង់ដារអន្តរជាតិ ដើម្បីចេញទៅក្រៅប្រទេស​កុំឱ្យ​គេសើចចំអកយើង ដោយចេញទៅប្រកួតនៅក្រៅប្រទេសគេកោតសសើរអំពី​យើងដែលទទួលបានការបណ្តុះបណ្តាលពីគ្រូដ៏ជំនាញ។ ឯកឧត្តម កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន…

  • វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រុមផ្តល់ឱកាសឱ្យជម្រើសជាតិចូលរួម ព្រោះចង់ឱ្យពួកគេបានដឹងច្បាប់អំពីលក្ខន្តិកៈនៃការប្រកួត និងវឌ្ឍន៍ទៅជាគ្រូបង្វឹក

    វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រុមផ្តល់ឱកាសឱ្យជម្រើសជាតិចូលរួម ព្រោះចង់ឱ្យពួកគេបានដឹងច្បាប់អំពីលក្ខន្តិកៈនៃការប្រកួត និងវឌ្ឍន៍ទៅជាគ្រូបង្វឹក

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងគូសបញ្ជាក់ ក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូវីណាម នាល្ងាចថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ថា ការដែលសហព័ន្ធកីឡាវ៉ូវីណាមអនុញ្ញាតឱ្យកីឡាករកីឡាការិនីជម្រើសជាតិបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាល ដែលរៀបចំដោយសហព័ន្ធ ក្រោមថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំនិងកីឡា មានគោលបំណងផ្តល់ឱកាសឱ្យពួកគេទទួលបានចំណេះដឹង និងបានយល់ដឹងកាន់តែច្បាស់ស្តីអំពីច្បាប់លក្ខន្តិកៈនៃច្បាប់ការប្រកួត មិនឱ្យពួកគេបង្កកំហុសក្នុងការប្រកួតជាតិនិងអន្តរជាតិ ពិសេស ផ្តល់ចំណេះជំនាញជូនពួកគាត់ ដើម្បីវិវឌ្ឍក្លាយខ្លួនជាគ្រូបង្វឹក និងចៅក្រមអាជ្ញាកណ្តាលនូវពេលដែលចូលនិវត្តន៍ពីអាជីពជម្រើសជាតិ។ ទៀតសោធន វគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាលរយៈពេល៤ថ្ងៃនេះ ធ្វើឡើងដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ សម្រាប់កីឡាវ៉ូវីណាម ដែលនឹងធ្វើឡើងពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជាមួយគ្នានោះ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោមកីឡាវ៉ូវីណាមនាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាម នៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខផងដែរ ។ ដោយឡែក ឯកឧត្តម លី ចាន់សុភក្តី អ្នកសម្របសម្រួលវគ្គ បានឱ្យដឹងដែរថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន ២៥ នាក់ មកពីបណ្ដាលក្រសួង ស្ថាប័ន…

  • ការប្រកួតកីឡាគុនដាវនៃព្រឹត្តិការណ៍កីឡាជាតិ ២០២៤ទទួលបានការផ្តល់ទីតាំងប្រកួត និងគាំទ្រពីផ្សារទំនើប ដឺភីក

    ការប្រកួតកីឡាគុនដាវនៃព្រឹត្តិការណ៍កីឡាជាតិ ២០២៤ទទួលបានការផ្តល់ទីតាំងប្រកួត និងគាំទ្រពីផ្សារទំនើប ដឺភីក

    ភ្នំពេញ៖ ផ្សារទំនើប ដឺភីក (The Peak) ផ្តល់ទីតាំងប្រកួតដល់សហព័ន្ធកីឡាគុនដាវកម្ពុជា និងការឧបត្ថម្ភគាំទ្រ សម្រាប់ការរៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។សហព័ន្ធកីឡាគុនដាវកម្ពុជាបានសហការជាមួយផ្សារទំនើប ដឺភីករៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ដែលមានអត្តពលិកចំនួន ៩៩ នាក់ មកពីរាជធានី-ខេត្តចំនួន ១២ និងក្រសួងចំនួន២។ ជាមួយគ្នានេះ សហព័ន្ធកីឡាគុនដាវកម្ពុជាក៏បានរៀបចំសិក្ខាសាលា និងរៀបចំការកម្សាន្តនានាសម្រាប់មហាជនទូទៅផង។ កីឡាគុនដាវ ជាកីឡាដែលមានប្រជាប្រិយ និងមានភាពទាន់សម័យដែលប្រទេសជឿនលឿនមួយចំនួនធំចូលចិត្តហ្វឹកហាត់ និងលេងកម្សាន្ត ដូចដែលបានដឹងមកហើយថាក្នុងអំឡុងពេលអូឡាំពិកប៉ារីសឆ្នាំ ២០២៤ ការប្រកួតកីឡាគុនដាវត្រូវបានរៀបចំឡើងនៅ Grand Palais បេះដូងនៃទីក្រុងប៉ារីស នេះបង្ហាញពីភាពពេញនិយម និងល្បីល្បាញបំផុតនៃកីឡាគុនដាវលើពិភពលោក។ ដឺភីក ជាផ្សារទំនើបដ៏ប្រណិតមួយដែលត្រៀមនឹងបើកដំណើរការសាកល្បងជាជំហានដំបូង នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមួយព្រឹត្តិការណ៍ចម្រុះជាច្រើនក្រោមប្រធានបទ The Peak Prelude: A Journey Begins។ ហើយក៏ជាផ្សារទំនើបដែលបានចូលរួមចំណែកលើកស្ទួយវិស័យកីឡា ក្នុងការផ្តល់ទីតាំងប្រកួតដល់សហព័ន្ធកីឡាគុនដាវកម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ព្រមទាំងបានត្រៀមខ្លួនស្វាគមន៍សម្រាប់ការផ្តល់ទីតាំងបម្រើដល់ការប្រកួតកីឡាលក្ខណៈជាតិ និងអន្តរជាតិនានាផងដែរ។ អ្នកនាំពាក្យផ្សារទំនើប ដឺភីក…