-
ក្លឹប Man Utd និង Juventus កំពុងសម្លឹងឃើញកីឡាករទៅវិញទៅមក

ក្លិបបិសាចក្រម Manchester United ត្រៀមហត្ថលេខា នាំយក Aaron Ramsey ពីក្លិបសេះបង្កង់ Juventus ឯក្លឹបដែលមូលដ្ឋាននៅទីក្រុង Turin នេះដែរ ក៏កំពុងតែចចារយក Paul Pogba មកវិញ ។ ពីព្រោះអនាគតរបស់ Pogba នៅ Old Trafford កំពុងស្រពិចស្រពិលក្រោយរូបគេចង់ទៅលេងក្លិបដែលប្រកួតប្រជែង នៅ Champions League។ គួរបញ្ជាក់ថា ក្លិបជើងឯកអ៊ីតាលីបានយក Ramsey ដើម្បីឲ្យ United ពិចារណាការចរចាជាមួយពួកគេវិញ។ កីឡាករជម្រើសរើសជាតិ បច្ចុប្បន្នមានវ័យ២៧ឆ្នាំ និងលេងបានតែ៨ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយសារបញ្ហារបួសរ៉ាំរ៉ៃ ខណៈ Paul Pogba ក៏មានការចាប់អារម្មណ៍ពីក្លិបស្តេចសរផងដែរ ៕ធ.ដ
-
សហព័ន្ធកីឡាតេក្វាន់ដូ WT រៀបចំការប្រកួតអនឡាញជាលើកដំបូង

ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT សហការជាមួយបណ្ឌិតសភាតេក្វាន់ដូកម្ពុជា បានរៀបចំការប្រកួតមេគុន តាមអនឡាញជាលើកដំបូងរបស់ខ្លួន នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកំពុងហ្វឹកហាត់តាមផ្ទះ ដើម្បីចូលរួមទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។ លោក ហែម សំណាង អនុប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ W T ទទួលបន្ទុកបច្ចេកទេស បានថ្លែងបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាមថា ការប្រកួតមេគុន តាមអនឡាញលើកទី១នេះ មាន ការចូលរួមពីក្លិបចំនួន៦ ដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន១៤ នៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ។ ដំបូងយើងតម្រូវឲ្យក្លិបកីឡាតេក្វាន់ដូWT ជាសមាជិកខេមរសហព័ន្ធត្រូវថតវីដេអូកីឡាករ-កីឡាការិនី ប្រឡងផ្ញើរមកខេមរសហព័ន្ធ រួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវ៉ាត់ ។ សហព័ន្ធទុកឲ្យឱកាសរយៈពេល១០ថ្ងៃ ហើយគណៈកម្មការប្រកួតបានសម្រេច ជ្រើសរើសប្រកួតប្រឡង តាមអនឡាញ ដោយមានអាជ្ញាកណ្តាល និងចៅក្រមចំនួន៣ ។លោកអនុប្រធានទទួលបន្ទុកបច្ចេកទេស បន្ថែមទៀតថា ការប្រកួតតាមអនឡាញនេះ សហព័ន្ធមិនទាន់មានឧបករណ៍គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែអាជ្ញាកណ្តាល ចៅក្រមយើងមានគ្រប់គ្រាន់ហើយ៕ធ.ដ ដោយ៖ ហែម សំណ
-
Ronaldo បាននាំគ្រួសារមកដល់អ៊ីតាលី កាលពីយប់មិញតាមជើងហោះហើរផ្ទាល់ខ្លួន

ទីបំផុត! កំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo បានធ្វើដំណើរជាមួយគ្រួសារចាកចេញពីប្រទេសកំណើតព័រទុយហ្គាល់ មកដល់ប្រទេសអ៊ីតាលីសាជាថ្មី ក្រោយពីចាកចេញអស់រយៈពេលជាង ២ខែកន្លងមកដោយសារការរាតត្បាត នៃជំងឺ COVID-19 ។ តាមការចេញផ្សាយរបស់សារព័ត៌មានជាច្រើនក្នុងប្រទេសអ៊ីតាលី បង្ហាញថាម្ចាស់ពាន Ballon d’Or ៥សម័យកាលខាងលើ បាននាំគ្រួសារធ្វើដំណើរតាមជើងហោះហើរឯកជនផ្ទាល់ខ្លួន ដោយចាកចេញពីតំបន់ Madeira មកដល់អាកាសយានដ្ឋាន Turin Airport ក្នុងម៉ោង ១០ៈ២០យប់ ពីម្សិលមិញនេះ ត្រូវនឹងម៉ោង ៣ៈ២០នាទីព្រលឹម (គិតម៉ោងនៅកម្ពុជា) ។ ការវិលត្រឡប់មកវិញនេះ គឺធ្វើឡើងតាមការកោះហៅពីសំណាក់ក្លិបសេះបង្កង់ Juventus ដើម្បីត្រៀមខ្លួនឲ្យកីឡាករគ្រប់រូប ប្រមូលផ្តុំចូលជំរុំហ្វឹកហាត់ឡើងវិញ។គួរបញ្ជាក់ផងថា មិនមែនតែ Cristiano Ronaldo ឡើយ ក្លិបក៏បានធ្វើការកោះហៅកីឡាករ ៩រូបផ្សេងទៀតដែលកំពុងស្នាក់នៅក្រៅប្រទេសអ៊ីតាលី ឲ្យវិលមកវិញទាំងអស់ ស្របពេលរដ្ឋាភិបាលអ៊ីតាលីបានបើកភ្លើងខៀវអនុញ្ញាតិឲ្យក្លិបអាចប្រមូលផ្តុំកីឡាករហ្វឹកហាត់។ យ៉ាងណាក្តី! ក្លិបពុំទាន់បានកំណត់កាលវិភាគហ្វឹកហាត់ ក្នុងជំរុំប្រមូលផ្តុំគ្នាចំថ្ងៃណានៅឡើយទេ ប៉ុន្តែបច្ចុប្បន្នភាពតម្រូវឲ្យកីឡាករដែលធ្វើដំណើរពីក្រៅប្រទេស រួមទាំងម្ចាស់អាវលេខ ៧ ខាងលើត្រូវឃុំខ្លួននៅក្នុងគេហដ្ឋានរៀងៗ ខ្លួនរយៈពេល ២សប្តាហ៍យ៉ាងតិច ដើម្បីស្វែងរកមានផ្ទុកជំងឺ COVID-19…
-
Xavi ធ្លាប់បដិសេធទៅដឹកនាំ Barcelona ព្រោះតែមូលហេតុមួយ

អតីតកីឡាករលេងក្នុងតំណែងខ្សែបម្រើលំដាប់ពិភពលោក Xavi Hernandez បានទម្លាយឲ្យអ្នកសារព័ត៌មានដឹងថា រូបលោកបានបដិសេធសំណើទៅដឹកនាំក្លិប FC Barcelona កាលពី កំឡុងខែមករា ដើមឆ្នាំ២០២០ ដោយសារមូលហេតុចង់បន្តសន្សំបទពិសោធន៍បន្ថែមទៀតក្នុងនាមជាគ្រូបង្វឹកនៅក្លិប Al Sadd SC នៃលីគកំពូលកាតា គ្រាក្លិបបានចែកផ្លូវគ្នាជាមួយលោក Ernesto Valverde តែរូបគាត់បានបដិសេធ ទើបក្លិបសម្រេចតែងតាំងលោក Quique Setien ទៅវិញ។ សូមរំលឹកថា Xavi Hernandez បចុប្បន្នមានវ័យ ៤០ឆ្នាំ ធ្លាប់ជួយក្រុមជម្រើសជាតិអេស្ប៉ាញ គ្រងជើងឯក FIFA World Cup ឆ្នាំ២០១០ ។ ហើយរូបគេក៏បាន រួមចំណែកជួយក្លិបយក្សតំបន់កាតាឡូញ៉ា ខាងលើឲ្យកាន់តំណែងជើងឯកលីគកំពូលអេស្ប៉ាញ ៨សម័យកាល និងធ្លាប់បង្ហាញខ្លួនលេងឲ្យក្លិបទឹកដី Camp Nou រហូតដល់ទៅ ៧៦៧លើកឯណោះ មុនចាកចេញមកលេងឲ្យក្លិប Al Sadd SC កាលពីឆ្នាំ២០១៦ និងចូលនិវត្តន៍ហើយបន្តអាជីពដឹកនាំក្លិបនេះរហូតទល់សព្វថ្ងៃ ៕ …
-
ក្រសួងអប់រំបើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីត្រួតពិនិត្យតាមដានសកម្មភាពកីឡា

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខធិការ ក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាកិច្ចប្រជុំជាមួយតំណាង សហព័ន្ធកីឡាចំនួន៤ ដើម្បីត្រួតពិនិត្យតាមដានសកម្មភាពកីឡា។ សហព័ន្ធដែលចូលរួម មានដូចជាសហព័ន្ធកីឡាវាយកូនឃ្លីលើតុ សហព័ន្ធគុនដាវ វាយសី និងសហព័ន្ធកីឡាសី ដក់ និងឈិនឡូនកម្ពុជា ចំណែកឯសហព័ន្ធកីឡាយូដូមិនចូលរួមទេ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យតាមដានវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងលើកទិសដៅបន្តក្នុងឆ្នាំបន្ទាប់ ក្នុងគោលដៅជំរុញការអភិវឌ្ឍរបស់សហព័ន្ធកីឡាឲ្យមានសក្តានុពល។ ឯកឧត្តម សុខ សប្បាយណា បានបើកទូលាយឲ្យតំណាងសហព័ន្ធនានាលើកឡើងនូវបញ្ហា ក៏ដូចជាសំណូមពរណា ដែលសមហេតុសមផល ដើម្បីរាយការណ៍ជូនឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងធ្វើយ៉ាងណាសម្រួចគោលដៅនៃការអភិវឌ្ឍវិស័យកាន់តែរីកចម្រើនបន្ថែមទៀត៕
-
អត្តពលិក កីឡាពលកម្ម បានបង្កើនការហ្វឹកហាត់ទាំងឈុតធំ និងឈុតតូច បើទោះបីជាខកខានចូលរួមប្រកួតអន្តរជាតិធំៗ ចំនួន៤ ដោយសារវិបត្តិជំងឺកូវីដ-១៩

អត្តពលិក កីឡាអត្តពលកម្ម បានខកខានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិ ក្នុងទ្វីបអាស៊ី និងតំបន់អាស៊ានធំៗចំនួន៤ ដោយសារសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ និងម្ចាស់ផ្ទះ ប្រកាសផ្អាក នេះប់តាមការបញ្ជាក់របស់ លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ។ លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានអះអាងថា សហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិអាស៊ី និងអាស៊ាន បានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអត្តពលកម្មកម្រិតពិភពលោកអាស៊ី និងអាស៊ានចំនួន៤ នៅឆ្នាំ២០២០នេះ ។ ព្រឹត្តិការណ៍អន្តរជាតិធំៗទាំងនេះ មានដូចជា ការប្រកួតជើងឯកពិភពលោកក្នុងសាល និងAsian Athletics Championship នៅប្រទេសចិន, ASEAN Youth Athletics Championship នៅប្រទេសថៃ និង SEA Youth Athletics Championship នៅប្រទេសឥណ្ឌូណេស៊ី ។ កម្ពុជាគ្រោងបញ្ជូនកីឡាករជម្រើសជាតិ និងអត្តពលិកថ្នាលចំនួន៨រូបឲ្យចូលរួម ក្នុងព្រឹត្តិការណ៍ធំៗនេះ ប៉ុន្តែគម្រោងនៃការចូលរួមប្រកួតនេះនៅតែរក្សាដដែល បើសិនប្រទេសម្ចាស់ផ្ទះទាំងនោះរៀបចំឡើងវិញ ។ …
-
Sterling ជិតចុះកុងត្រាជាមួយក្រុមហ៊ុន Puma ជាមួយប្រាក់រយលានផោន ខណៈកីឡាករ Ronaldo ទិញឡានទំនើប១គ្រឿងជូនម្ដាយ ថ្ងៃ Mother Day

ខ្សែបម្រើប្រយុទ្ធ Rahemm Sterling ខិតជិតចុះកុងត្រា១០០លានផោនជាមួយក្រុមហ៊ុន Puma ស្របពេលដែលកិច្ចសន្យារបស់គេជាមួយ Nike ជិតផុតកំណត់ ។ Sterling ដែលអាចនឹងក្លាយជាកីឡាករ Premier Legue ទទួលបានកម្រៃខ្ពស់ជាងគេពីផលិតផល Puma ក៏ត្រូវបានទាក់ទងពីក្រុមហ៊ុនធំៗជាច្រើន ដូចជា Adidas, New Balance និង Under Armour ។ ខណៈឯខ្សែប្រយុទ្ធ Cristiano Ronaldo បានទិញឡានទំនើបមួយគ្រឿងម៉ាក Mercedes ជូនម្ដាយជាទីស្រលាញ់របស់ខ្លួន ថែមទាំងបានជូនពរដល់ដៃគូ Georgina ក្នុងថ្ងៃនៅថ្ងៃ Mother Day នាប្រទេសព័រទុយហ្គាល់ ”៕
-
ដោយសារ Covid-19 បានធ្វើឲ្យក្លិបបាល់ទាត់ នៅអុឺរុបត្រៀមលក់កីឡាករចេញ និងក្លិបខ្លះប្តូរយុទ្ធសាស្រ្តដោះដូរកីឡាករគ្នា

ស្របពេលដែលក្លិបបាល់ទាត់ធំៗកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដោយសារតែ Covid-19 ពួកគេអាចនឹងពិចារណាជ្រើសយកវិធីដោះដូរកីឡាករគ្នា ប្រសើរជាងចំណាយប្រាក់ ឯក្លិបខ្លះត្រៀមលក់កីឡាករឆ្នើមៗដើម្បីស្តារស្ថានភាពឡើងវិញ។ ថ្មីៗកន្លងទៅប្រធានក្លិបរបស់ Barcelona លោក Jordi Cardoner បានបញ្ជាក់ថា ក្លិបនឹងធ្វើការដោះដូរកីឡាករគ្នាជាមួយក្លិបផ្សេងក្នុងរដូវក្ដៅនេះ ព្រោះតែក្លិបជួបបញ្ហាលុយកាក់ និងត្រៀមលក់កីឡាករ៩នាក់ចេញផងដែរ។ មានដូចជា កីឡាករ Antoine Griezmann,ខ្សែបម្រើប្រយុទ្ធបារាំង Ousmane Dembele, Luis Suarez ខ្សែបម្រើ Arturo Vidal និង Ivan Rakitic ខ្សែការពារ Samuel Umtiti, Nelson Semedo និងSergi Roberto ជាមុខសញ្ញាក្លិបចង់បញ្ចេញទៅក្លិបផ្សេង។ ឯក្លិបខ្លះទៀតកំពុងចចារគ្នាធ្វើការដោះដូរ ដើម្បីកាត់បន្ថយការចំណាយលុយ ក្លិបសេះបង្កង់ Juventus ដាក់កីឡាករ២រូប Miralem Pjanic និង Douglas Costa ប្ដូរជាមួយក្លិប Man Utd យក Paul Pogba…
-
វីរបុរស Liverpool ម្នាក់មិនពេញចិត្តក្លិបត្រៀមទិញ កីឡាកររបស់ក្លិប RB Leipzig

Dietmar Hamann ជឿជាក់ថាទម្រង់លេងរបស់ Liverpool រដូវកាលនេះមិនចាំបាច់ចាយលុយខ្ជះខ្ជាយយក Timo Werner ពី RB Leipzig មកទៀតទេ ។ ការចេញមុខបកស្រាយដូច្នេះរបស់វីរបុរស Liverpool បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ខ្សែប្រយុទ្ធកំពុងឡើងជើងសញ្ជាតិអាល្លឺម៉ង់នឹងផ្ទេរទៅកាន់ទឹកដី Anfield នៅរដូវកាលក្រោយ ។ Werner ស៊ុតបញ្ចូលទី២១គ្រាប់ក្នុងការបង្ហាញខ្លួន២៥ប្រកួត នៅ Bundesliga រដូវកាលនេះ ។ កីឡាករវ័យ២៤ឆ្នាំ ត្រូវគេជឿថាមានតម្លៃផ្ដាច់កុងត្រាប្រមាណ៦០លានអឺរ៉ូ ដែលជាតម្លៃមួយ Liverpool អាចស្ទាក់ស្ទើរ ។ Hamann ជាជនជាតិអាល្លឺម៉ង់ដូចគ្នាយល់ឃើញថា៖ “Werner ពិតជាចង់ទៅ Liverpool ក្រោមការដឹកនាំរបស់ Jurgen Klopp ប៉ុន្តែសំខាន់ត្រង់ថានៅទីនោះគេត្រូវប្រជែងជាមួយខ្សែប្រយុទ្ធ៣ខាងលើដែលល្អបំផុតក្នុងពិភពបាល់ទាត់”៕ធ.ដ
-
អតីតគ្រូក្លិបមាន់ខ្នាយមាស Mauricio Pochetti ខ្ញុំចង់ដឹកនាំ Spurs ម្តងទៀត នាថ្ងៃខាងមុខ

លោក Mauricio Pochettino អតីតអ្នកចាត់ការក្លិបមាន់ខ្នាយមាស Tottenham Hotspur បានបង្ហើបក្តីស្រមៃ ចង់មកដឹកនាំ នៅក្លិបចាស់ម្តងទៀតនាពេលអនាគត ។ បុរសសញ្ជាតិ អាហ្សង់ទីនខាងលើ ត្រូវបាន Tottenham Hotspur ធ្វើការដកតំណែងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺរយៈពេលកន្លះឆ្នាំមកហើយ ដោយជំនួសដោយលោក Jose Mourinho ។ លោក Pochettino ដូចជានៅស្រលាញ់ចូលចិត្ត ចង់ទៅដឹកក្លិបនៅក្របខណ្ឌអង់គ្លេសវិញ ដោយលោកបាននិយាយថា ចាប់តាំងពីចាកចេញពីក្លិប ខ្ញុំស្រមៃថា ថ្ងៃណាមួយនឹងអាចវិលត្រឡប់ទៅដឹកនាំពួកគេ (Spurs) ជាថ្មីម្តងទៀត ។ គួររំលឹកថា លោក Pochettino បានដឹកនាំក្លិប Tottenham Hotspur តាំងពីឆ្នាំ២០១៤ ដឹកនាំសរុប ២៩៣ប្រកួត ឈ្នះ១៥៩ ស្មើរ៦២ និងចាញ់៧២ ។ ខណៈធ្លាប់ជួយឲ្យបាន តំណែងជើងឯករង EFL Cup ឆ្នាំ២០១៥, ជើងឯករងលីគ ឆ្នាំ២០១៧…