Category: កីឡា

  • ក្លិបជប៉ុនមួយដាក់លក់កីឡាករឆ្នើម ដើម្បីសង្គ្រោះសេដ្ឋកិច្ចក្លិប ក្នុងវិបត្តិ COVID-19

    ក្លិបជប៉ុនមួយដាក់លក់កីឡាករឆ្នើម ដើម្បីសង្គ្រោះសេដ្ឋកិច្ចក្លិប ក្នុងវិបត្តិ COVID-19

    ក្លិបសមាជិកលីគកំពូលជប៉ុន Hokkaido Consadole Sapporo បានដាក់ កីឡាករជម្រើសជាតិថៃ Chanathip Songkrasin ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចក្លិបក្នុងសម័យកាល COVID-19 ដែលមានតម្លៃខ្លួនផ្ទេរថ្លៃបំផុត ក្នុងក្រុមបច្ចុប្បន្ន ។ តាមការចុះ ផ្សាយរបស់ការសែតជប៉ុនជាច្រើន បានបង្ហាញឲ្យដឹងថា ដោយសារ COVID-19 បានធ្វើឲ្យក្លិបអាជីពជាច្រើនក្នុងតំបន់អាស៊ីខាងកើត កំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្លិបជាបណ្តើរៗ ។ បើតាមរបាយការណ៍ចុងក្រោយរបស់ក្លិប Hokkaido Consadole ក្នុងអំឡុងឈប់សម្រាកសកម្មភាពបាល់ទាត់មួយរយៈខ្លីមកនេះ បានធ្វើឲ្យក្លិបខាតបង់ថវិកាប្រមាណ១.៣លានដុល្លារ ហើយ គិតទាំងការឧបត្ថម្ភ និងប្រាក់ឈ្នួលកីឡាករ ។ ដើម្បីទប់ទល់ការចំណាយថវិកាច្រើន ក្លិបខាងលើបានសម្រេចដាក់ចេញនូវវិធានការ លក់ចេញនូវតារាឆ្នើមប្រចាំក្លិបមួយចំនួន ។ ខណៈក្នុងបញ្ជីឈ្មោះផ្ទេរចេញនោះ ក៏មានកីឡាករ Chanathip Songkrasin ផងដែរ ។ គួរឲ្យដឹងថា កីឡាករ Chanathip ដែលមានរហ្សនាម Messi J បច្ចុប្បន្ន មានតម្លៃខ្លួនផ្ទេរខ្ពស់បំផុតប្រចាំក្លិប នៅ J លីគ រហូតដល់ ២.៦លានដុល្លារ ៕ធ.ដ…

  • ម្ចាស់ Ballon d’Or នៅឆ្នាំ២០០៦ បង្ហាញបំណងចង់ដឹកនាំក្រុមអធិរាជសរ

    ម្ចាស់  Ballon d’Or នៅឆ្នាំ២០០៦ បង្ហាញបំណងចង់ដឹកនាំក្រុមអធិរាជសរ

    ម្ចាស់ Ballon d’Or នៅឆ្នាំ២០០៦ កីឡាករ Fabio Cannavaro រំពឹងថា នៅថ្ងៃអនាគត ខ្លួននឹងមានសមត្ថភាព អាចទៅដឹកនាំក្រុម Real Madrid បានមិនខាន ។ បុរសសញ្ជាតិអ៊ីតាលីខាងលើនេះ បានចាប់ផ្ដើមអាជីពជាអ្នកចាត់ការក្រុម នៅប្រទេសអារ៉ាប់រួម ចិន និងអារ៉ាប៊ីសាអ៊ូឌីត ដោយបច្ចុប្បន្នលោកកំពុងដឹកនាំក្រុម Guangzhou Evergrande ។ Cannavaro  បាននិយាយថា៖ “ប្រសិនបើអ្នកចង់ក្លាយជាគ្រូបង្វឹក អ្នកត្រូវតែគិតថាប្រឹងឱ្យបានល្អបំផុត ដើម្បីដឹកនាំក្រុមល្អបំផុត នោះគឺ Real Madrid ។ ខ្ញុំសូមរំលឹកថា អតីតខ្សែការពារដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំ២០០៦ ធ្លាប់លេងឱ្យក្រុម Real Madrid ពីឆ្នាំ២០០៦ដល់២០០៩ និងឈ្នះពានរង្វាន់ La Liga បាន២ដង ហើយក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ៕ធ.ដ  

  • នាយកដ្ឋានអប់រំកាយ និងកីឡា រៀបចំកិច្ចប្រជុំដើម្បីពិនិត្យការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣

    នាយកដ្ឋានអប់រំកាយ និងកីឡា រៀបចំកិច្ចប្រជុំដើម្បីពិនិត្យការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣

    ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំការអនុវត្តន៍ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣ ដែលមានការចូលរួមពីខេមរសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ សហព័ន្ធកីឡារាំកម្ពុជា សហព័ន្ធកីឡាទូកក្តោងកម្ពុជា សហព៏ន្ធកីឡាឡើងភ្នំកម្ពុជា សហព័ន្ធកីឡាបាល់ឱបកម្ពុជា សហព័ន្ធម៉ូតូទឹកកម្ពុជា សហព័ន្ធកីឡាសូរីនហ្សិកាំប៉ូកម្ពុជា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សហព័ន្ធកីឡាតុងហ្គីលមូដូកម្ពុជា សហព័ន្ធកីឡាជឺជឺតស៊ូកម្ពុជា។​ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបានមានប្រសាសន៍ ជម្រាប់ជូនសហព័ន្ធកីឡាជាតិស្តីពីគោលការណ៍ ហិរញ្ញវត្ថុក្នុងការអនុវត្តន៍ថវិកាដែលក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ជូនទៅសហព័ន្ធនីមួយៗ និងស្តាប់នូវបញ្ហាប្រឈម និងសូមណូមពររបស់សហព័ន្ធក្នុងការអនុវត្តថវិកា៕ធ.ដ

  • មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាបើកកិច្ចប្រជុំប្រចាំខែមេសា

    មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាបើកកិច្ចប្រជុំប្រចាំខែមេសា

    លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានដឹកនាំអង្គប្រជុំជាមួយក្រុមអនុរក្សថ្នាលនៅសាលប្រជុំរបស់ខ្លួន ដើម្បីពិនិត្យលើការងារកីឡា ប្រចាំខែមេសា ឆ្នាំ២០២០ ។ កិច្ចប្រជុំនេះផ្តោតសំខាន់ លើរបៀបវារៈមួយចំនួន ដូចជាការផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗ, ពង្រឹងការយាមកាមឲ្យបានជាប្រចាំគ្រប់ម៉ោងប្រចាំការតាមវេន, ពង្រឹងអនុរក្សគ្រប់ប្រភេទកីឡាបន្ដសហការជាមួយគ្រូបង្វឹកនៃសហព័ន្ធកីឡាជាតិនានា ដើម្បីត្រួតពិនិត្យតាមដានការហាត់ហ្វឹកហ្វឺនរបស់កីឡាករ កីឡាការិនី ដែលកំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនឲ្យបានជាប់លាប់ ដើម្បីបន្ដនិរន្ដរភាពការហាត់ហ្វឹកហ្វឺន ជាពិសេសផ្តល់ការណែនាំនូវការរក្សាអនាម័យ ក្នុងស្មារតីចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩។ ក្រៅពីនេះក៏លោកប្រធានជំរុញលើកិច្ចការទទួល-បញ្ជូនឯកសារពាក់ព័ន្ធឲ្យបានពេលវេលា ព្រមទាំងបង្ហាញនូវវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរផ្សេងៗទៀតផងដែរ៕

  • លីគកំពូលម៉ាឡេស៊ី អាចពន្យាពេលដល់ខែវិច្ឆិកា

    លីគកំពូលម៉ាឡេស៊ី អាចពន្យាពេលដល់ខែវិច្ឆិកា

    បើតាម សេចក្តីថ្លែងការណ៍មួយរបស់លោក Ismail Sabri Yaakob ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខជាតិម៉ាឡេស៊ី កាលពីម្សិលមិញនេះ បានអោយដឹងថា ដោយសារប្រទេស បច្ចុប្បន្នភាពកំពុងស្ថិតនៅក្នុងដំណាក់កាលវាយលុកដោយជំងឺ COVID-19 និងបន្តរក្សាការអនុវត្តដាក់ប្រទេសក្នុងស្ថានភាពគ្រោះថ្នាក់ និងបិទការចេញចូល រួមទាំងបិទសេរីភាពក្នុងការធ្វើដំណើរជាបណ្តោះអាសន្ន (MCO) ។ អាស្រ័យនឹងកាលៈទេសៈបែបនេះ លោក Ismail Sabri Yaakob សន្និដ្ឋានចំពោះលីគកំពូលបាល់ទាត់ម៉ាឡេស៊ី ក៏មិនងាយនឹងវិលត្រឡប់មករៀបចំការប្រកួតបានឆាប់ៗ ដូចគម្រោងរបស់សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) នោះឡើយ ។ ពាក់ព័ន្ធនឹងការប្រកួតប្រជែងបាល់ទាត់ ទេសរដ្ឋមន្ត្រីខាងលើបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ឲ្យដឹងថា «ខ្ញុំបានដឹងថា M-League (លីគកំពូលម៉ាឡេស៊ី) គ្រោងនឹងបើកដំណើរការវិញនាខែមិថុនា តែខ្ញុំគិតថាវាដូចជាឆាប់រហ័សពេកហើយ។ វាមិនមែនជារឿងល្អទេ ដែលអនុញ្ញាតិឲ្យសកម្មភាពបាល់ទាត់អាចត្រឡប់មកវិញឆាប់ៗ បែបនេះ ខណៈ MCO ទើបតែបញ្ចប់បាន ១ខែ ឬ ២ខែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើ MCO ត្រូវបានបញ្ចប់ត្រឹមដំណាច់ខែឧសភា ឬខែមិថុនា ដូចនេះលីគបាល់ទាត់ម៉ាឡេស៊ី គួរអាចដំណើរការវិញយ៉ាងតិចត្រូវរង់ចាំដល់ខែតុលា ឬខែវិច្ឆិកា» ៕…

  • នាយកដ្ឋានអប់រំកាយ និងកីឡា៖ រៀបចំកិច្ចប្រជុំដើម្បីពិនិត្យការអនុវត្តថវិកា គាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣

    នាយកដ្ឋានអប់រំកាយ និងកីឡា៖ រៀបចំកិច្ចប្រជុំដើម្បីពិនិត្យការអនុវត្តថវិកា គាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣

    ព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣ ដែលមានការចូលរួមពីសហព័ន្ធកីឡាល្បុក្កតោកម្ពុជា សហព័ន្ធសូហ្វតិន្នីសកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខែ្មរ សហព័ន្ធកីឡាសិស្សនិស្សិត សហព័ន្ធកីឡាប៊េសប្បលកម្ពុជា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបានមានប្រសាសន៍ ជម្រាប់ជូនសហព័ន្ធកីឡាជាតិស្តីពីគោលការណ៍ហិរញ្ញវត្ថុក្នុងការអនុវត្តថវិកា ដែលក្រសួងអប់រំយុវជន និងកីឡាបានផ្តល់ជូនទៅសហព័ន្ធនីមួយៗ និងស្តាប់នូវបញ្ហាប្រឈម និងសូមណូមពររបស់សហព័ន្ធក្នុងការអនុវត្តថវិកានេះ៕

  • ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យស្លាកសញ្ញានិមិត្តរូប ស៊ីហ្គេម ២០២៣

    ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យស្លាកសញ្ញានិមិត្តរូប ស៊ីហ្គេម ២០២៣

    ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» សម្រាប់ SEA Games ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ អគ្គលេខាធិការ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា កិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតបានពិនិត្យលើស្នាដៃ គំនូស្លាកសញ្ញា និងនិមិត្តរូប ពាក្យស្លោក ឬបាវចនា ស៊ីហ្គេម ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យវប្បធម៌ និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងឲ្យគំនូស្លាកសញ្ញា និងនិមិត្ត រូបនេះរំលេចនូវខ្លឹមសារល្អ ទាំងអត្ថន័យ អត្ថរស និងអត្ថរូប ក្រោមប្រធានបទ «សុភាទន្សាយ» ដែលមានចរិតលក្ខណៈជាខ្មែរ។ ឯកឧត្តមបន្ថែមទៀតថា នៅក្នុងការប្រកួតប្រជែងស្នាដៃគំនូស៊ីហ្គេម ដែលបានបើកទូលាយសម្រាប់មហាជនទូទៅ កាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ គឺយើងទទួលបានស្នាដៃជាច្រើន ហើយកិច្ចប្រជុំបានពិនិត្យឃើញនូវស្នាដៃ សុភាទន្សាយ…

  • ក្លិបអ្នកមានថ្មីមួយ នៅអង់គ្លេស ត្រៀមជះលុយយកកីឡាករឆ្នើម៣រូប

    ក្លិបអ្នកមានថ្មីមួយ នៅអង់គ្លេស ត្រៀមជះលុយយកកីឡាករឆ្នើម៣រូប

    សារិការព្រៃ Newcastle ត្រៀមកញ្ចប់ថវិកាច្រើន ដើម្បីយកកីឡាករឆ្នើមមកកាន់ក្លិបរបស់ខ្លួន ក្នុងនោះកំពុងបើកកិច្ចចរចាផ្ទេរយកគោលដៅរបស់ Man UTD ខ្សែការពារ Kalidou Koulibaly និងបានដាក់គោលដៅទៅលើកីឡាករឆ្នើម២រូបទៀត រួមមានខ្សែប្រយុទ្ធ Cavani និងខ្សែបម្រើ Nabil Fekir នេះបើយោងតាមប្រភពព័ត៌មាន ក្នុងប្រទេសបារាំង ។ ក្លិប Newcastle កំពុងខិតជិត ក្នុងការផ្លាស់ប្ដូរម្ចាស់ក្លិបថ្មី បន្ទាប់ពីម្ចាស់ក្លិបបច្ចុប្បន្នលោក Mike Ashley ។ បានយល់ព្រមទទួលសំណើ ៣០០លានផោន ពីការដេញថ្លៃរបស់ មហាក្សត្រប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Bin Salman ។ នៅពេលព្រះអង្គម្ចាស់ Bin Salman ឡើងកាន់កាប់ មែននោះ សារិការព្រៃ នឹងក្លាយជាក្លិបដែលមានជាងគេ នៅក្របខណ្ឌ Premier League ជាមួយកីឡាករឆ្នើមៗផងដែរ។ ជាក់ស្ដែង យោងតាមការចុះផ្សាយរបស់កាសែត Foot Mercato ក្រុមសារិកាព្រៃ…

  • Bayern Munich ចំណេញជាង ៧៥មុឺនដុល្លារ ពីការលក់ម៉ាស់ពិសេសជាផលិតផលរបស់ក្លិបផ្ទាល់

    Bayern Munich ចំណេញជាង ៧៥មុឺនដុល្លារ ពីការលក់ម៉ាស់ពិសេសជាផលិតផលរបស់ក្លិបផ្ទាល់

    ក្លិបយក្សអាល្លឺម៉ង់ FC Bayern Munich ទទួលបាន ៧៥ម៉ឺនដុល្លារ ពីការបង្កើតនូវគំនិតថ្មី ដោយបានផលិតនូវម៉ាស់ពិសេសជាផលិតផលរបស់ក្លិបផ្ទាល់ ក្នុងការដាក់លក់ដល់អ្នកគាំទ្រអំឡុងវិបត្តិជំងឺសកល COVID-19 ។ ក្លិបក្របខណ្ឌ Bundesliga ខាងលើ បានអនុញ្ញាតិឲ្យអ្នកគាំទ្រអាចទិញបានតាមរយៈការកុម៉្មុង Online ។ ក្នុងនោះផងដែរ តម្លៃម៉ាស់ដាក់លក់សម្រាប់មនុស្សទូទៅ មួយតម្លៃ ៧.៥ដុល្លារ ខណៈម៉ាស់សម្រាប់កូនក្មេង មួយតម្លៃ ៦.៤៥ដុល្លារ (មិនទាន់ដាក់លក់នៅឡើយ) ។ ត្រឹមរយៈពេល ២៤ម៉ោងដំបូង ក្លិបបានបង្ហាញទិន្នន័យលក់អស់ ១០មុឺនម៉ាស់សម្រាប់មនុស្សពេញវ័ញតែម្តង ដោយស្វែងរកថវិកាចំណូលដល់ក្លិប បានប្រមាណ ៧៥០ ០០០ដុល្លារតាមប្រព័ន្ធ Online របស់ក្លិបផ្ទាល់ ។ គួរបញ្ជាក់ថា ថវិកាចំណូលដែលទទួលបាន នោះខាងក្លិបក៏បានបញ្ជាក់ថានឹងកាត់មួយចំណែក ដើម្បីបញ្ជូនទៅក្នុងមូលនិធិសប្បុរធម៌ទ្រទ្រង់ដល់រដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ផងដែរ ៕

  • Filip Nguyen ប្រកាសផ្លាស់ប្តូរភ្នាក់ងារដោះដូរថ្មី

    Filip Nguyen ប្រកាសផ្លាស់ប្តូរភ្នាក់ងារដោះដូរថ្មី

    អ្នកចាំទីកូនកាត់ឆេកូស្លូវ៉ាគី – វៀតណាម Filip Nguyen ដែលបច្ចុប្បន្នកំពុងលេងនៅលីគកំពូលឆេកូស្លូវ៉ាគី ក្លិបនៅតំបន់អឺរ៉ុប បានធ្វើការប្រកាសផ្លាស់ប្តូរភ្នាក់ងារដោះដូររបស់ខ្លួនថ្មី ដោយរំពឹងអាចជួយសម្រេចគោលបំណង របស់រូបគេអាចផ្លាស់ទៅលេងនៅលីគកំពូលអង់គ្លេសនាពេលខាងមុខ។ គួររំលឹកផងដែលថា Filip Nguyen មានអាយុ២៧ឆ្នាំគឺជាអ្នកចាំទីកូនកាត់ ដែលមានឪពុកជាជនជាតិវៀតណាម និងម្តាយជាជនជាតិឆេកូស្លូវ៉ាគី ខណៈកីឡាកររូបនេះផ្ទាល់ក៏បានកើតនៅក្នុងប្រទេសតំបន់អឺរ៉ុបខាងលើផ្ទាល់តែម្តង។ បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប FC Slovan Liberec សមាជិកនៃលីគកំពូលឆេកូស្លូវ៉ាគី។ ដើមឡើយកីឡាកររូបនេះមានភ្នាក់ងារដោះដូរឯកជនម្នាក់ឈ្មោះថា Libor Pav ប៉ុន្តែក្រោយធ្វើការជារយៈពេលយូរ ពេលនេះបានសម្រេចចែកផ្លូវ នៃកិច្ចសន្យាជាមួយគ្នាដោយ Filip Nguyen សម្រេចជ្រើសយកក្រុមហ៊ុនភ្នាក់ងារដោះដូរកីឡាករល្បីឈ្មោះក្នុងតំបន់អឺរ៉ុបតែម្តងពោលគឺក្រុមហ៊ុន Global Sports ៕