-
អ្នកចាំទីកូនកាត់វៀតណាម Dang Van Lam អាចអវត្តមានជាមួយក្រុមជម្រើសជាតិខ្លួន

សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍មានការព្រួយបារម្ភ ដោយសារតែមានកីឡាករជម្រើសជាតិមួយចំនួន ដែលប្រកបអាជីពនៅលីគថៃ ខណៈសមាគមបាល់ទាត់ថៃ បានប្រកាសឲ្យបន្តលីគជាធម្មតា នៅចុងឆ្នាំនេះ ដែលអាចធ្វើឲ្យកីឡាករមិនអាចមកជួយជម្រើសរៀងៗខ្លួនបាន ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ខាងមុខ។ ក្រៅពីកីឡាករហ្វីលីពីន និងម៉ាឡេស៊ី អ្នកចាំទីវៀតណាម Dang Van Lam ដែលកំពុងប្រកបអាជីពជាមួយក្លិបយក្សថៃ Muangthong United អាចប្រឈមនឹងបញ្ហាដូចខាងលើផងដែរ ។ តែសម្រាប់កីឡាករ ជម្រើសជាតិវៀតណាមរូបនេះ លោក Benjamin Tan នាយកប្រតិបត្តិនៃលីគកំពូលថៃ បានផ្តល់យោបល់ដូចតទៅ៖ សម្រាប់បញ្ហាកីឡាករ Dang Van Lam គឺអាស្រ័យលើសហព័ន្ធបាល់ទាត់វៀតណាម (VFF) ត្រូវធ្វើការទាក់ទងឲ្យល្អជាមួយក្លិប Muangthong United ដើម្បីសម្រេចថារូប គេអាចទៅជួយជម្រើសជាតិ ឬអត់នោះ។ គួរបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup និងSEA Games មិនស្ថិតនៅក្នុងកាលវិភាគប្រកួតរបស់ FIFA…
-
លីគលំដាប់ទី២វៀតណាម បន្ថែម២ ក្លិបទៀតនារដូវកាលក្រោយ

បើតាមសេចក្តីប្រកាសជាផ្លូវការពីសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានអោយដឹងថា លីគបាល់ទាត់វៀតណាមលំដាប់ទី២ ដែលមានត្រឹម១២ ក្លិបនៅរដូវកាលនេះ នឹងត្រូវបន្ថែម២ក្លឹបទៀត សម្រាប់រដូវកាលឆ្នាំ ២០២១ ។ បើតាមសម្តីរបស់លោក Cao Van Chong ប្រធានសហព័ន្ធខាងលើ បានឲ្យដឹងថាការតម្លើងនេះដើម្បីបង្កើនឲ្យមានការប្រកួតប្រជែងកាន់តែមានគុណភាព និងដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍ពីអ្នកគាំទ្រឲ្យកាន់តែច្រើនឡើង។ តាមសេចក្តីប្រកាសខាងលើដដែល ក៏បានកំណត់លក្ខខណ្ឌថ្មីនៃការប្រកួតលីគលំដាប់ទី២ ក្នុងរដូវកាលនេះផងដែរពោលគឺ ក្រុមដែលនឹងបាតតារាងលីគលំដាប់ទី២ រដូវកាលនេះនឹងត្រូវកាត់ចេញតែ១ក្លិបប៉ុណ្ណោះ ប៉ុន្តែក្លិបចំនួន៣ (ពីជើងឯក ដល់លេខរៀងទី៣) នឹងតម្លើងមកលីគកំពូលវៀតណាមរដូវកាលបន្ទាប់ ខណៈក្លិបចំនួន៣ ដែលនៅបាតតារាងលីគកំពូលនឹងទម្លាក់មកលីគលំដាប់ទី២ វិញ។ បន្ទាប់មក នឹងធ្វើការតម្លើងក្លិបចំនួន៣ទៀតពីលីគលំដាប់ទី៣ (លីគតាមតំបន់) មកចូលរួមបង្គ្រប់ចំនួន ១៤ ក្លិប៕
-
Hazard និយាយថា ខ្ញុំពិបាកហាមឃាត់ខ្លួនឯងមិនឱ្យទៅផ្ទះបាយ យកអ្វីមកញ៉ាំណាស់

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិប Real Madrid កីឡាករ Eden Hazard បាននិយាយថា គាត់កំពុងពិបាកក្នុងការតមញ៉ាំអាហារច្រើន ខណៈកំពុងស្នាក់នៅក្នុងប្រទេសអេស្ប៉ាញ អំឡុងផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ។ Hazard បានជាសះស្បើយពីរបួសកំភួនជើង ដោយសារបួស កាលពីចុងខែកុម្ភៈ មុនពេលជំងឺរាតត្បាតវីរុសកូរ៉ូណាប្រភេទថ្មី បានបង្ខំឱ្យផ្អាកការប្រកួតបាល់ទាត់ នៅទូទាំងពិភពលោក រួមទាំងបាល់ទាត់នៅកម្ពុជាយើងផងដែរ ។ ប្រទេសអេស្បាញ ដែលកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយបានចម្លងទៅកាន់មនុស្សជាង ១៦,៦ម៉ឺននាក់ និងការស្លាប់ជាង ១,៧ម៉ឺននាក់ ដែលបានផ្ទុះរាតត្បាតចាប់តាំងពីខែមីនាមកម្លេះ ហើយនាយករដ្ឋមន្រ្តីលោក Pedro Sanchez បានស្នើឱ្យផ្អាកការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ដែលត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ២៦ ខែមេសា Hazard បាននិយាយថា “វាស្មុគស្មាញសម្រាប់ខ្ញុំ។ ខ្ញុំកំពុងព្យាយាមមិនឱ្យញ៉ាំច្រើន ខ្ញុំកំពុងព្យាយាមមិនចូលទៅផ្ទះបាយ ដើម្បីញ៉ាំនំច្រើន ប៉ុន្តែវាមិនងាយស្រួលទេ។ ខ្ញុំកំពុងធ្វើការជាមួយគ្រូពេទ្យតាមអ៊ិនធឺណេត។ គាត់មិនអាចមកទីនេះទៀតទេ ព្រោះគាត់ធ្លាក់ខ្លួនឈឺ ហើយត្រូវនៅផ្ទះ។ យើងបានចាប់ផ្តើមកាលពី ១០ថ្ងៃមុន ប៉ុន្តែគាត់បានផ្ញើវីដេអូពីផ្ទះមកខ្ញុំ ខ្ញុំកំពុងធ្វើការជាមួយជើងរបស់ខ្ញុំ ហើយខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំអាចធ្វើបាននៅផ្ទះ”៕…
-
អត្តពលិកជ័យលាភី ៤ប្រភេទកីឡា ទទួលប្រាក់រង្វាន់ជាង ៦១៨លានរៀលពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសានេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់កីឡាករ-កីឡាការិនីជយលាភីចំនួន ៤ប្រភេទកីឡារួមមានកីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ កីឡាសូហ្វតិន្នីស និងកីឡាអត្តពលកម្មជនពិការ ដែលបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិ និងដណ្ដើមបានមេដាយកាលពីឆ្នាំ២០១៩ ដោយប្រាក់រង្វាន់សរុបចំនួន ៦១៨,៨០០,០០០រៀល។ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ បានធ្វើឡើងក្រោមវត្តមានលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជយលាភី ក្រោមការអនុវត្ដន៍នូវវិធានការមួយចំនួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ទៀតផង។ ចំពោះសមិទ្ធផល និងប្រាក់រង្វាន់ត្រូវបានប្រគល់ខាងលើ រួមមានកីឡាតេក្វាន់ដូ ITF ចូលរួមប្រកួតជើងឯកពិភពលោក ផ្នែកយុវជន លើកទី១៤ និងក្រុមជម្រើសជាតិ លើកទី២១ នៅប្រទេសប៊ុលហ្គារី ដណ្ដើមបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១ ទទួលបានប្រាក់រង្វាន់…
-
រកឃើញម្ចាស់ពាន គ្រូបង្វឹក និងកីឡាករល្អជាងគេដើមរដូវកាលថ្មី ២០២០ ហើយ

យោងតាមផេកផ្លូវការរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានឲ្យដឹងថា លោក ស៊ុ វណ្ណា គ្រូបង្គោល និងកីឡាករ Timothy Chiemerie Okereke បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អ និងកីឡាករល្អជាងគេ ប្រចាំខែកុម្ភៈ ដែលបានប្រគល់ពាននេះ កាលពីម្សិលមិញ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ដើមរដូវកាលថ្មី ២០២០។ ពិធីប្រគល់ពានរង្វាន់គ្រូបង្វឹក និងកីឡាករល្អជាងគេ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដោយលោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិទទួលដឹកនាំលេខាធិការដ្ឋាននៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាប្រគល់ជួនដល់លោកគ្រូ ស៊ុ វណ្ណា និងកីឡាករ Timothy Chiemerie Okereke ក្លិបបាល់ទាត់ភ្នំពេញក្រោន។ សូមរំឭកថា ដោយសារវិបត្តិជម្ងឺកូវីដ១៩នេះ ការប្រកួតលីគកំពូលបានផ្អាកការប្រកួតជាច្រើនសប្តាហ៍មកហើយ ដោយការប្រកួតបានត្រឹម៥សប្តាហ៍ ខណៈភ្នំពេញក្រោនកំពុងឈរនៅលេខ១បណ្តោះអាសន្ន ដែល៥ប្រកួតឈ្នះ៤ និងស្មើ១ មាន១៣ពិន្ទុ៕
-
Philippe Coutinho ជាគោលដៅដែលក្លិបនៅអង់គ្លេស ៤កំពុងប្រជែងគ្នាទិញយក

Philippe Coutinho ជាគោលដៅដែលក្លិបនៅអង់គ្លេស ៤កំពុងប្រជែងគ្នាទិញយកក្រុមក្នុងនោះរួមមាន ក្លិបបិសាចក្រហម Manchester United , Leicester City, Chelsea និង Tottenham សម្រាប់កីឡាករវ័យ២៧ឆ្នាំ ដែលធ្លាប់ជាអតីតកីឡាកររបស់ Liverpool។ ទោះជាយ៉ាងនេះក្តីបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា Manchester United កំពុងនាំមុខក្នុងការប្រជែងចុះកុងត្រា Philippe Coutinho ពីក្លិប Barcelona នៅរដូវក្ដៅនេះ។ United ជាក្លិបចង់បាន Coutinho បន្ថែមក្នុងតំបន់បម្រើ ត្បិតជោគជ័យកាលពីខែមករាចុះកុងត្រាទិញបាន Bruno Fernandes ក៏ដោយ។ សូមបញ្ជាក់ថា Coutinho បានចំណាយពេលក្នុងរដូវកាលនេះខ្ចីជើងនៅក្រុម Bayern Munich ដែលជាកន្លែងគេរកបាន៨គ្រាប់ ក្នុងការបង្ហាញខ្លួន២២ប្រកួតនៅ Bundesliga ប៉ុន្តែក្លិបយក្សរបស់អាល្លឺម៉ង់មួយនេះហាក់មិនចង់បន្តកុងត្រាឲ្យគេនៅជាអចិន្ត្រៃយ៍សោះ។ កីឡាករសញ្ជាតិប្រេស៊ីលនៅសល់កុងត្រារយៈពេល៣ឆ្នាំ ទៀតនៅកីឡដ្ឋាន Nou Camp ប៉ុន្តែគេដឹងថាពិតជាពិបាកក្នុងការដណ្ដើមយកកន្លែងលេងមកវិញនៅ Barca និងចង់ចាកចេញតែម្ដង៕
-
ខ្សែបម្រើប្រយុទ្ធរបស់ Real Madrid ឈ្នះពានកីឡាករវ័យក្មេងល្អជាងគេ

ក្រោយមានការបោះឆ្នោតពីអ្នកកាសែត ៤៣វិបសាយ ទីបំផុតអ្នកឈ្នះពានជាកីឡាករវ័យក្មេងល្អជាងគេ (Goal’s NxGn 2020) ត្រូវបានរកឃើញហើយ ដោយបានទៅលើកីឡាករ Rodrygo Goes ដែលជាខ្សែបម្រើប្រយុទ្ធរបស់ Real Madrid ។ ពានរង្វាន់នេះផ្ដល់ជូនកីឡាករវ័យក្មេងកំពុងឡើងជើង ត្រៀមរះពេលអនាគត។ សម្រាប់កីឡាករដែលអាចឈរជាបេក្ខភាពគឺត្រូវកើតនៅឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០០១។ Rodrygo ឈ្នះពានរង្វាន់កិត្តិយសមួយនេះ បន្ទាប់ពីវ៉ា Ansu Fati របស់ Barcelona ស្ថិតនៅលេខពីរ Reinier Jesus របស់ Real Madrid នៅលេខ៤ និង កីឡាករជប៉ុន Take Kubo (បច្ចុប្បន្នកីឡាករ Real Madrid រូបនេះត្រូវបានខ្ចីជើងទៅ Mallorca) នៅលេខ៩។គួររំលឹកថា ពានរង្វាន់ NxGn កន្លងទៅធ្លាប់ឈ្នះដោយកីឡាករ Jadon Sancho, Justin Kluivert និង Gianluigi…
-
កីឡាករវាយកូនគោល ម៉ុន សុខជា ប្តេជ្ញាបង្កើនការហ្វឹកហាត់បន្ថែមទៀត ក្រោយដណ្តើមបានចំណាត់លេខ១ ពីការប្រកួតកីឡាវាយកូនគោលជម្រើសជាតិ ឆ្នាំ២០២០

កីឡាករវាយកូនគោល ម៉ុន សុខជា ប្តេជ្ញាបង្កើនការហ្វឹកហាត់បន្ថែមទៀត ក្រោយដណ្តើមបានចំណាត់លេខ១ ក្នុងចំណោមកីឡាករជើងខ្លាំង១១រូប ពីការប្រកួតកីឡាវាយកូនគោលជម្រើសជាតិ ឆ្នាំ២០២០ ដើម្បីស្វែងរកជើងខ្លាំងចំនួន៦រូបជាប់ជាជម្រើសជាតិឈុតធំ ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា រយៈពេល៣ថ្ងៃនៅលើទីលានកីឡាវាយកូនគោលហ្គែ្រនភ្នំពេញ បានបញ្ចប់ហើយ នាព្រឹកថ្ងៃទី២៧ ខែ មីនានេះ ។ លោក ឆោម សំបូរ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា ការប្រកួតស្វែងរកកីឡាករឆ្នើម ដើម្បីជាប់ជាជម្រើសជាតិឈុតធំ ឆ្នាំ២០២០នេះ ការប្រកួតដំណើរការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់២៧ ខែមីនា មានកីឡាករចូលរួមប្រកួតប្រជែងចំនួន១១រូប ។ អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា សម្រាប់ការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិឈុតធំនេះ កីឡាករដែលមានវត្តមានចូលរួមប្រកួតចំនួន១១រូប នឹងចម្រាញ់ជ្រើសរើសយកតែកីឡាករដែលមានពិន្ទុខ្ពស់ចំនួន៦រូបប៉ុណ្ណោះ ជាប់ជាកីឡាករជម្រើសជាតិឆ្នាំ២០២០ ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតនានាលើឆាកអន្តរជាតិ នៅក្នុងឆ្នាំ២០២០ ។ លោក ឆោម សំបូរ អះអាងថា ជារៀងរាល់ឆ្នាំក្រោយពីការប្រកួតចម្រាញ់ជ្រើសរើសចប់ កីឡាករទាំង៦រូបដែលជាប់ នឹងប្រមូលផ្តុំហ្វឹកហាត់ហាត់ជាមួយគ្រូរបស់សហព័ន្ធ ប៉ុន្តែដោយសាតែបច្ចុប្បន្ននេះកម្ពុជាកំពុងជួបវិបត្តិរឿងជំងឺកូវីដ១៩ជម្រើសជាតិទាំង៦រូបនេះ នឹងធ្វើការហ្វឹកហាត់ដោយខ្លួនឯងជាមួយការណែនាំពីគ្រូបង្វឹករបស់សហព័ន្ធតាមអនឡាញ ។ ដោយឡែក កីឡករ ម៉ុន…
-
កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គដំបូងគេនៅកម្ពុជា អំពាវនាវឲ្យស្រ្តីកម្ពុជាបញ្ចេញភាពក្លាហានចូលរួមប្រណាំងរថយន្តនៅកម្ពុជា

អ្នកស្រី សេង សុជាតិតា ដែលជាស្រ្តីមានភាពក្លាហានជាងគេ ក្នុងការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ ទាំងលើឆាកជាតិ និងអន្តរជាតិ បានអំពាវឲ្យស្រ្តីកម្ពុជាបញ្ចេញភាពក្លាហាន ចូលរួមនៅក្នុងព្រឹត្តិការណ៍ ប្រណាំងរថយន្តឆ្លងកាត់ឧសគ្គដែលរៀបចំដោយក្រុមហ៊ុនខារ៉ាកម្ពុជា គ្រោងនឹងរៀបចំឆ្លងកាត់ខេត្តចំនួន៣ នៅកម្ពុជានាពេលខាងមុខនេះ។ កីឡាការិនីប្រណាំងរថយន្តដំបូងនៅកម្ពុជា អះអាងថា ព្រឹត្តិការណ៍ប្រណាំងរយន្តឆ្លងកាត់ឧបសគ្គនេះ វាមិនបង្កគ្រោះថ្នាក់នោះទេ ប៉ុន្តែបើស្រ្តីកម្ពុជាយើងចូលរួមប្រកួតច្រើនវានឹងធ្វើឲ្យវិស័យកីឡាប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ នៅកម្ពុជាកាន់តែមានភាពទាក់ទាញខ្លាំង ខណៈស្រ្តីនៅក្រៅប្រទេសពេញនិយមបំផុតនៅប្រភេទកីឡាមួយនេះ ហើយ វាក៏ជាចំណែកមួយជួយបង្កើនលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។ អ្នកស្រី សេង សុជាតិតា គឺជាស្រ្តីកម្ពុជាដំបូងគេដែលភាពក្លាហានចូលរួមប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គទាំងឆាកជាតិ និងអន្តរជាតិ ដោយនៅក្នុងឆ្នាំ២០១៨ អ្នកស្រ្តីបានចូលរួមប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ អាស៊ីក្រូស ពីប្រទេសថៃ ចូលមកកម្ពុជា ក្នុងតំណាងជាជំនួយការអ្នកបើកបរ ក្នុងឆ្នាំ២០១៩ អ្នកស្រីបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គអាស៊ីក្រូស ពីប្រទេសថៃឆ្លងទៅប្រទេសមីយ៉ាន់ម៉ាក្នុងតំណែងជាជំនួយការអ្នកបើកបរដដែល នឹងបន្ទាប់មកនៅចុងឆ្នាំ២០១៩ អ្នកស្រ្តីចូលរួមព្រឹត្តិការណ៍ខ្មែររ៉ាលីរ៉េដក្នុងតួនាទីជាអ្នកបើកបរបញ្ជា ដែលរៀបចំដោយក្រុមហ៊ុនខារ៉ាកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនតូតាល់ សហការដោយក្រសួងបរិស្ថាននៅកម្ពុជា។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងយានយន្ត ខ្មែររ៉ាលីរ៉េត ២០២០ ធ្វើការប្រណាំងឆ្លងកាត់ខេត្តចំនួន៣ គឺចេញភ្នំពេញ ពោធិ៍សាត បាត់ដំបង និងខេត្តសៀមរាប លើចំងាយផ្លូវសរុបជាង…
-
Manchester United ចង់បានអ្នកថ្មីមកជំនួសអ្នកចាំទីដៃទីមួយ David De Gea

កាសែត និងអ្នកជំនាញវិភាគបាល់ទាត់ជាច្រើនបានសន្និដ្ឋានថា Manchester United អាចជំនួសអ្នកចាំទីដៃទីមួយ David De Gea ដោយយកអ្នកចាំទីវ័យក្មេង Dean Henderson នៅរដូវកាលក្រោយ ប៉ុន្តែអតីតខ្សែការពារបិសាចក្រហម Rio Ferdinand បានចែកចាយគំនិតរបស់ខ្លួនអំពីអ្នកចាំទីទាំងពីរូបនេះ។ ២រដូវកាលចុងក្រោយនេះ Dean Henderson កំពុងតែធ្វើបានល្អខ្លាំងនៅ Sheffield United ដោយក្លាយជាអ្នកចាំទីដៃ១និងបង្ហាញខ្លួនគ្រប់ការប្រកួតរបស់ក្លិប។ ពេលនេះពួកគេឈរលេខ៧ក្នុងតារាង Premier League ហើយ Henderson ក្លាយជាអ្នកចាំទីបង្ហាញថ្វីដៃបានល្អនៅរដូវកាលនេះដោយលេងក្នុងពានរង្វាន់ Premier League បាន២០ប្រកួតរក្សា Clean-sheet បាន១០ដង។ អតីតប្រធានក្រុមបិសាចក្រហមរូបនេះបាននិយាយក្នុងបណ្ដាញសង្គម Instagram Live របស់ខ្លួនថា៖” ខ្ញុំចង់និយាយថា De Gea ។ ខ្ញុំស្រឡាញ់ Hernderson គាត់កំពុងធ្វើរឿងល្អៗនៅឯ Sheffield United មានពេលជាច្រើនទៀតសម្រាប់គាត់។ ប៉ុន្តែ De Gea គឺជាបុរសម្នាក់ដែលខ្ញុំពេញចិត្ត…