-
ក្លិបតោខៀវ Chelsea ចង់បាន Coutinho នៅរដូវក្តៅខាងមុខ

មួយរយៈចុងក្រោយនេះបានលេចនូវព័ត៌មានជាច្រើនពាក់ព័ន្ធនឹងក្លិបតោខៀវ Chelsea ចង់បាន Philippe Coutinho វិលត្រឡប់មកទឹកដីក្របខណ្ឌ Premier League សាជាថ្មី ។ ក្រោយលឺដំណឹងបែបនេះ ធ្វើឲ្យអតីតកីឡាករសញ្ជាតិអង់គ្លេសលោក Jamie Redknapp មានការបារម្ភចំពោះកីឡាករវ័យក្មេងៗ នៅក្លិបអាចបាត់បង់ឳកាសបញ្ចេញសមត្ថភាពដូចជា Mason Mount ជាដើម ។ គួរំលឹកថា ខ្សែបម្រើប្រយុទ្ធ Philippe Coutinho បានចាកចេញពី Liverpool នៅក្នុងឆ្នាំ២០១៨ ដោយផ្ទេរទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ FC Barcelona ហើយក៏ត្រូវដាក់ឲ្យខ្ចីជើងបន្តទៅកាន់ FC Bayern Munich នៅអាល្លឺម៉ង់ឯណោះ។ ដោយហេតុតែក្លិបនៅក្របខណ្ឌ Bundesliga នេះហាក់ដូចជាពុំមានចេតនាផ្ទេរផ្តាច់ ឬបន្តកិច្ចសន្យាខ្ចីជើងបន្ថែមទៀត អាចជាមូលហេតុចម្បងឲ្យលោក Frank Lampard អាចឆ្លៀតឳកាសផ្ទេរយកមកធ្វើជាកូនសិស្សសម្រាប់រដូវកាលថ្មី២០២០/២០២១ ខាងមុខ៕
-
អាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក បញ្ចប់ការសាងសង់ក្នុងទំហំទឹកប្រាក់ជិត ៣លានដុល្លា សហរដ្ឋអាម៉េរិក

អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបញ្ចប់ការសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណជិត៣លាន ដុល្លាសហរដ្ឋអាម៉េរិក នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រោយចំណាយពេល១៨ខែ ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គម្រោងនេះជាជំនួយរបស់ក្រុមហ៊ុនសៀងហៃ ខនស្រ្តាកសិន ដែលជាក្រុមហ៊ុនសាងសង់ផ្លូវនៅកម្ពុជាដោយបានជួសជុលផង និងពង្រីកផង ទាំងអាងហែលទឹក និងកន្លែងលោតទឹក ក្រៅពីនោះទៀតគឺបានដូរថ្មីទាំងអស់នូវម៉ាស៊ីនបូមទឹក ម៉ាស៊ីនចម្រោះទឹក និងបានដាក់កៅអីអង្គុយបានជាង ១,៦០០នាក់ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ សហព័ន្ធកីឡាហែលទឹកមានអាងចំនួន៥ អាងហែលទឹកពហុកីឡដ្ឋាមរតកតេជោ អាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក អាងហែលទឹកតេជោសែនកំពង់ចាម អាងហែលទឹក ស្រុកកោះធំ និងអាងហែលទឹកនៅខេត្តបាត់ដំបង កំពុងធ្វើការសាងសង់ សម្រាប់បម្រើដល់ការហ្វឹកហាត់របស់អត្តពលិក ដើម្បីត្រៀមខ្លួនដណ្តើមមេដាយពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាពេលខាងមុខនេះ ។ …
-
ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអ៊ូឌីត ទម្លាក់កញ្ចប់លុយត្រៀមទិញក្លិប Newcastle

អង្គម្ចាស់ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត Mohammed Bin Salman ជិតឈានដល់ការទិញ បានក្លិប Newcastle United ហើយ ក្នុងតម្លៃ ៣០០ លានផោន ដើម្បីផ្លាស់ប្តូរក្លិបអង់គ្លេស មួយនេះ ព្រមទាំងនាំយកអ្នកដឹកល្បីៗ ដូចជាលោក Mauricio Pochettino និង Massimiliano Allegri មកជំនួសតំណែងលោក Steve Bruce ក្រោយប្រធាន ក្លិបបច្ចុប្បន្ន លោក Mike Ashley ត្រៀមលក់ក្លិបចេញ ។ យោងតាម ESPN ប្រធានក្លិបថ្មី ក្រៅពីកំពុងសម្លឹង ឃើញអ្នកចាត់ការល្បីៗ ក្លិបក៏ឈាននាំយកកីឡាករលំដាប់ៗ ដើម្បីមកជួយក្លិប នៅរដូវកាលក្រោយផងដែរ ។ ក្រៅពីលោក Pochettino និង Massimiliano ក៏មាន Rafa Benitez និង Lucien Favre ស្ថិតក្នុងបញ្ជី…
-
ក្លិបអ្នកមានបុណ្យ Barcelona ប្រកាសស្វែងរក Sponor ដើម្បីប្តូរឈ្មោះកីឡដ្ឋាន Camp Nou របស់ខ្លួន

កីឡដ្ឋាន Camp Nou របស់ក្រុម FC Barcelona បានប្រកាសស្វែងរក Sponor ដើម្បីប្ដូរឈ្មោះ Camp Nou ចេញ ចាប់ពីរដូវកាលក្រោយទៅ ក្រោយពីសាសសង់តាំងពីឆ្នាំ១៩៥៧ មកម្ល៉េះ ។ យ៉ាងណាមិញសម្រាប់រដូវកាលខាងមុខនេះ ក្លឹបបានសម្រេចប្រើយុទ្ធសាស្ត្រទីផ្សារស្វែងរក Sponor ដូចក្លិបដទៃទៀតដែរហើយ។ គួរបញ្ជាក់ថា ក្លិបបានចេញសេចក្ដីប្រកាសថាការស្វែងរក Sponsor មកដាក់នេះ គឺដើម្បីយកប្រាក់មកប្រយុទ្ធប្រឆាំងជាមួយមេរោគឆ្លង Covid-19 និងជួយដល់ក្លិបឆ្លងផុតការលំបាកនេះ។ បច្ចុប្បន្នអេស្ប៉ាញស្ថិតក្នុងចំណោម Top4 ជាប្រទេសមានករណីឆ្លងមេរោគ Covid-19 ច្រើនជាងគេនៅលើលោកនេះ ៕
-
បញ្ហាសំខាន់៤យ៉ាង បានធ្វើឲ្យកីឡាករតំបន់អាស៊ាន មិនអាចជោគជ័យ នៅអឺរ៉ុប

តួយ៉ាងកីឡាករ Guyen Quang Hai គឺជាកីឡាករម្រើសជាតិវៀតណាម កំពុងលេចធ្លោ ដោយមានឪកាសទៅលេងនៅប្រទេសក្រៅ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន ។ ប៉ុន្តែចំនុចសំខាន់៤យ៉ាងបានធ្វើអោយកីឡាករវៀតណាមរូបនេះ ជួបការពិបាកពេលប្រកបអាជីពនៅក្រៅប្រទេសទៅវិញ៖ ១-ភាពជឿជាក់ ២-កាយសម្បទា ៣-បញ្ហាផ្នែកភាសា និងទំនាក់ទំនង និង៤-គ្មានអ្នកតំណាងអាជីពឬមានវិជ្ជាជីវៈត្រឹមត្រូវ ។ កត្តាសំខាន់ទាំង៤នេះ ជាបញ្ហារាំងស្ទះភាពជោគជ័យរបស់កីឡាករ ក្នុងតំបន់អាស៊ាន មិនមែនតែកីឡាករវៀតណាមនោះទេ ៕
-
ខ្សែបម្រើប្រយុទ្ធ Mesut Ozil បដិសេធមិនកាត់ប្រាក់ខែ ក្នុងដំណាក់កាល Covid-19

ខ្សែបម្រើប្រយុទ្ធ Mesut Ozil បានបដិសេធមិនចូលរួមជាមួយកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal ក្នុងការកាត់ប្រាក់ខែ នេះយោងតាមការចុះផ្សាយពី Mirror នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ។ ប្រភពដ៏ដែលបានអោយដឹងទៀតថា Ozil គឺជាអ្នករកចំណូលបានខ្ពស់បំផុតរបស់ក្លិបដោយទទួលបានប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ បានបញ្ជាក់យ៉ាងច្បាស់ថា គាត់អាចនឹងធ្វើវានាពេលអនាគត ប៉ុន្តែចង់ឃើញផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ពេញលេញរបស់ក្លិប នៃមេរោគនេះ ដូច្នេះហើយទើបមិនចង់ប្រញាប់ធ្វើការសម្រេចចិត្ត។ ភ្នាក់ងាររបស់ Ozil លោក Erkut Sogut បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែថ្មីៗនេះ បាននិយាយថាអ្នកលេងមិនគួរទទួលយកការកាត់ប្រាក់ខែទេ នៅពេលដែលក្លិប នៅតែអាចរកប្រាក់ចំណេញដូចឆ្នាំមុន ៕
-
អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ I T F ជំរុញអោយកីឡាករ កីឡាការិនី បន្តការហ្វឹកហាត់បង្កើនកម្លាំងឲ្យបានល្អ

ក្រុមជម្រើសជាតិឈុតធំ និងថ្នាល កីឡាតេក្វាន់ដូ I T F កំពុងបន្តសកម្មភាពហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន តាមការណែនាំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នេះជាការបញ្ជាក់របស់ លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ I T F ក្នុងឪកាសទទួលប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ ។ លោក ប៊ួន ហ៊ីងសុធីយ៉ា បញ្ជាក់ថា អនុលោមតាមការអនុវត្តន៍របស់ក្រសួងអប់រំ យុវជន និងកីឡាស្តីពីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះទើបសហព័ន្ធប្រកាសរំសាយ ការប្រមូលផ្តុំត្រូវបានរំសាយ កាលពីខែមីនា ឆ្នាំ២០២០ ដោយជំរុញឲ្យទាំងឈុតធំ និងឈុតថ្នាល ត្រូវបង្កើនការហ្វឹកហាត់បន្ថែម នៅតាមផ្ទះ ។ លោក អគ្គលេខាធិការ បន្តថា ការហ្វឹកហាត់នៅតាមផ្ទះ សហព័ន្ធបានដាក់លំហាត់ឲ្យធ្វើឆ្លាស់គ្នាម្តង២ឬ៣នាក់ ដោយមិនមានការប្រមូលផ្តុំទ្រង់ទ្រាយធំទេ ដើម្បីបង្កើនកម្លាំង និងកាយសម្បទាអោយបានល្អ ចំពោះបច្ចេកទេសមិនមានបញ្ហានោះទេ ។ អគ្គលេខាធិការូបនេះ បានលើកឡើងបន្ថែមថា នៅក្នុងស្ថានភាពសម្រាកសកម្មនេះ ទោះបីមិនមានការប្រមូលផ្តុំ និងបន្តការហ្វឹកហាត់ខ្លួនឯងនៅតាមផ្ទះក្តីក៏ឯកឧត្ត កែវ រ៉េមី ប្រធានសហព័ន្ធ…
-
កីឡាករ និងគ្រូបង្វឹក ក្លិប Roma មិនយកប្រាក់ឈ្នួលទាំងស្រុង៤ខែ អំឡុងពេលវិបត្តិ COVID-19

បច្ចុប្បន្នលីគកំពូលអ៊ីតាលី Serie A បាន ផ្អាកការប្រកួតទាំងស្រុងចាប់តាំងពីថ្ងៃទី០៩ ខែមីនា មកម្ល៉េះ ខណៈក៏មិនទាន់មានព័ត៌មានផ្លូវការច្បាស់លាស់ថានឹងវិលត្រឡប់មកវិញពេលណានោះដែរ។ ដើម្បីជួយដោះស្រាយសេដ្ឋកិច្ចក្លិបដែលកំពុងប្រឈមដោយសារវិបត្តិសាកល COVID-19 សមាជិកកីឡាករ ក្រុមការងារគ្រូបង្វឹកឈុតធំ របស់ក្លិបអ៊ីតាលី AS Roma បានឯកភាព មិនបើកប្រាក់ឈ្នួលពលកម្មរយៈពេល ៤ខែ។ បើតាមការបញ្ជាក់កន្លងមករបស់លោក Guido Fienga នាយកប្រតិបត្តិក្លិប AS Roma ផ្ទាល់ គ្រាន់តែជាសំណើស្ម័គ្រចិត្តដល់សមាជិកកីឡាករ និងក្រុមការងារគ្រូបង្វឹកឲ្យកាត់ប្រាក់ឈ្នួលទៅតាមលទ្ធភាពគិតជាភាគរយប៉ុណ្ណោះ ប៉ុន្តែជាលទ្ធផលគឺទទួលបានការយល់ព្រមមិនយកប្រាក់ខែទាំងស្រុងតែម្តង។ សូមបញ្ជាក់ថា បើគិតមកទល់ពេលនេះ ក្នុងប្រទេសអ៊ីតាលី នៅតែបន្តឈរលេខរៀងទី៣ មានអ្នកផ្ទុកជំងឺ COVID-19 ច្រើនជាងគេជុំវិញពិភពលោក ពោលគឺបានរកឃើញសរុបជាង ១៧ម៉ឺននាក់ ក្នុងនោះមានអ្នកបាត់បង់ជីវិតជាង ២ម៉ឺននាក់ផងដែរ៕
-
ក្រុមជម្រើសជាតិថ្នាលប្រណាំងកង់ត្រៀមស៊ីហ្គេមកំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះ

ភ្នំពេញ៖ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិថ្នាល ចំនួន៨នាក់នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន កំពុងបន្តសកម្មភាពហ្វឹកហាត់នៅតាមផ្ទះ ដើម្បីត្រៀមការចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបញ្ជាក់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិថ្នាលប្រណាំងកង់របស់ខ្លួន ដែលមានចំនួន៨នាក់ និងគ្រូបង្វឹក២នាក់ត្រូវបានសហព័ន្ធដាក់ផែនការឲ្យប្រមូលផ្តុំបង្វឹក និងហ្វឹកហាត់ចាប់តាំងពីដើមឆ្នាំ២០២០ មកម្លេះ ប៉ុន្តែដោយសារតែអនុលោមតាម ការអនុវត្តន៍របស់ក្រសួងអប់រំ យុវជន និងកីឡាស្តីពីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នេះទើបសហព័ន្ធប្រកាសរំសាយការប្រមូលផ្តុំត្រូបានរំសាយ កាលពីខែមីនា ឆ្នាំ២០២០ ហើយបន្តការហ្វឹកហាត់នៅតាមផ្ទះ ។ ចំពោះកីឡាករកីឡាការិនីជម្រើសជាតិឈុតធំ ដែលគ្រោងនឹងប្រមូលផ្តុំនាខែមេសានេះក៏ត្រូវបានពន្យាពេល បណ្តោះអាសន្នដូចគ្នាដែរ ដោយរង់ចាំការស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ នេះធូរស្រាលឡើងវិញ ប៉ុន្តែកីឡាករ កីឡាការិនីឈុតធំទាំងនោះក៏ត្រូវបានលើកទឹកចិត្តឲ្យហ្វឹកហាត់ នៅតាមផ្ទះរៀងៗខ្លួនដែរ និងហាត់ជិះកង់តាមដងផ្លូវនៅតាមតំបន់រៀងៗខ្លួន ដោយមិនមានការប្រមូលផ្តុំ កុំឲ្យថាមពលកម្លាំង និងបច្ចេកទេសធ្លាក់ចុះខ្លាំងពេក។ …
-
បាល់ទាត់លីគកំពូលហុងកុង កំពុងស្មុកស្មានដោយសារវិបត្តិ COVID-19

ហុងកុង៖ បញ្ហាវិបត្តិ COVID-19 ជារឿងរ៉ាវស្មុគស្មាញសម្រាប់លីគកំពូលហុងកុង នាំឲ្យមានការបោះឆ្នោតសម្រេចលទ្ធផលដើម្បីបន្តលីគ ឬក៏ត្រូវលុបចោលសម្រាប់រដូវកាល២០១៩/២០២០ ដែលរៀបចំដោយសមាគមបាល់ទាត់ហុងកុង (HKFA) ។ លីគកំពូលហុងកុង (Hong Kong Premier League) ក្នុងរដូវកាល២០១៩/២០២០ មាន១០ក្លិបចូលរួម ខណៈគិតមកទល់ជាក់ស្តែងមាន៨ក្លិបលេងបាន៩សប្តាហ៍ ខណៈ២ក្លិបទៀតលេងបាន១០សប្តាហ៍មកហើយ ដោយបច្ចុប្បន្នមានក្លិប R&F FC (ក្លិបមូលដ្ឋាននៅប្រទេសចិន) កាន់កាប់កំពូលតារាងបណ្តោះអាសន្ន ។ ស្របពេលដែលជួបប្រទះនឹងវិបត្តិ COVID-19 ធ្វើឲ្យលីគកំពូលហុងកុង មិនខុសពីបណ្តាលីគដទៃ ក្នុងលោកឡើយ ពោលគឺបានសម្រេចផ្អាកជាបណ្តោះអាសន្នចាប់តាំងពីដើមខែមីនាមកម្ល៉េះ។ ដោយសារការរីករាលដាល COVID-19 អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្លិបនីមួយៗ និងជាពិសេសប៉ះពាល់ដល់សពុលភាពកិច្ចសន្យាកីឡាករគ្រប់ៗក្លិបផងដែរនោះ ដើម្បីជាវិធានការចូលរួមដោះស្រាយបន្ទាន់សមាគមបាល់ទាត់ហុងកុង (HKFA) បានរៀបចំអង្គប្រជុំពិសេស ដោយបានអញ្ជើញតំណាងក្លិបទាំង១០ មកចូលរួមបោះឆ្នោតសម្រេច ដោយត្រូវបន្តរងចាំដល់ស្ថានការណ៍ធូរស្បើយនៃ COVID-19 អាចពន្យារពេលដល់ចុងឆ្នាំ ឬក៏ត្រូវបញ្ចប់ (លុបចោល) រដូវកាលនេះ ។ ជាលទ្ធផលជាក់ស្តែង មានសម្លេងប្រហាក់ប្រហែលគ្នា ពោលដោយមាន…