-
កីឡាករកូនគោលឆ្នើមរបស់កម្ពុជា១១រូបប្រជែងដណ្តើមតំណែងជាជម្រើសជាតិ

កីឡាករកូនគោលឆ្នើមកម្ពុជា១១រូបចូលរួមប្រកួតប្រជែងដណ្តើមកៅអីជាប់ជាជម្រើសជាតិ។ Vo កីឡាករជើងខ្លាំងផ្នែកកីឡាវាយកូនគោលចំនួន១១រូប នាព្រឹកថ្ងៃ ទី២៥ ខែ មិនា ឆ្នាំ០២០នេះ បានមកចូលរួមប្រកួតដណ្តើមកៅអីជាប់ជា កីឡាករកូនគោលរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នៅទីលានកីឡាវាយកូនគោលហ្គ្រែនភ្នំពេញ។ ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា ការប្រកួតដែលសហព័ន្ធរៀបចំដើម្បីចម្រាញ់ជ្រើសរើសរកកីឡាករឆ្នើមជាប់ជាជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតនានា ក្នុងឆ្នាំ២០២០នេះ ហើយ ការប្រកួតដំណើររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី២៥ ដល់ ទី២៧ ខែ មិនា ដោយមានសមាសភាពកីឡាករចូលរួមចំនួន១១នាក់ធ្វើការប្រកួតប្រជែងចម្រាញ់យក៦រូប។ លោក បញ្ជាក់ទៀតថា កីឡាករទាំង៦រូបដែលជាប់ជាជម្រើសជាតិរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជាគឺ កីឡាករមានសញ្ជាតិខ្មែរ ត្រូវមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់តាមកាលវិភាគរបស់សហព័ន្ធ និងមានពេលដើរតាមតារាងធំ ត្រូវចេះមូលដ្ឋានគ្រឹះនៃច្បាប់កីឡាវាយកូនគោល ត្រូវមានឆន្ទៈគោរពវិន័យក្នុងការហ្វឹកហាត់សេចក្តីថ្លៃថ្នូរ និងក្រមសិល៍ធម៍ខ្ពស់.ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់ក្រុម និងគោរពបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធកីឡាវាយកូនគោល.ត្រូវគោរពវិន័យហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន និងគោរពតាមការណែនាំរបស់គ្រូបង្វឹក និងគ្រូជំនួយ។ សូមព្ជាក់ថា កីឡាករដែលចូលរួមប្រកួតប្រជែងគឺមានចំនួន១១នាក់ មានដូចជា កីឡាករ សេង វ៉ាន់សីហា អ៊ឹម រ៉ាហ៊ុយ…
-
ការប្រកួតបាល់ទាត់នៅកម្ពុជា ត្រូវផ្អាក់ការប្រកួតជាបណ្តោះអាសន្ន ដោយសារ Covid-19

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលក្រុមការងាររបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាយើងទទួលបាន នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ នេះបានអោយដឹងថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនលើកទី១៤ ឆ្នាំ២០២០ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០និងការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំយុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ និងការពន្យារពេលនៃការរៀបចំ មហាសន្និបាទ ឆ្នាំ២០២០ ត្រូវផ្អាក់ការប្រកួតជាបណ្តោះអាសន្ន ដោយសារបញ្ហាវីរុស Covid-19 ។ សេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដ៏ដែល បានអោយដឹងទៀតថា ដោយយល់ឃើញពីបញ្ហានៃការរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសមួយចំនួននៃពិភពលោក ហើយយើងក៏បាននិងកំពុង ជួបប្រទះផងដែរនោះ ដើម្បីជាការបង្ការជួយទប់ស្កាត់នៃការីករាលដាលនៃជំងឺនេះ និងទទូលបានការជូនដំណឹងរបស់ក្រសួងអបរំយុវជន និងកីឡាផងនោះ ទើបសហព័ន្ធបាល់ទាត់កម្ពុជា បានសម្រាចថា ផ្អាកការប្រកួតនេះជាបណ្តោះអាសន្នសិន រហូតដល់មានការជូនដំណឹងជាថ្មី ។
-
ក្រុម Sniper FC ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ទីលានបាល់ទាត់ Domrey Sor League រដូវកាលទី១១

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ពាក់កណ្ដាលអាជីព Domrey Sor League រដូវកាលទី១១ ឆ្នាំ២០២០ បានបញ្ចប់ហើយ ដោយក្រុម Sniper FC បានគ្រងតំណែងជើងឯក ក្រោយយកឈ្នះក្រុម RFL ដោយកាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៦-៥ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ០-០ ។ ជំនួបកាត់សេចក្ដីរកក្រុមជើងឯកនេះ បានធ្វើឡើងនៅទីលានដំរីស ដោយក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាពេញ៩០នាទី តែមិនមានក្រុមណា អាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ ក្រោយរក្សាលទ្ធផល ០-០ អាជ្ញាកណ្ដាលបានសម្រេចឲ្យក្រុមទាំងពីរ ទាត់ប៉េណាល់ទីកាត់សេចក្ដី ជាលទ្ធផលក្រុម Sniper បានយកឈ្នះក្រុម RFL ៦-៥ ដើម្បីគ្រងជើងឯកលើកដំបូងតែម្ដង ។លោក ឯក សុវណ្ណដា ស្ថាបនិកពាន Domrey Sor League បានឲ្យដឹងថា ការប្រកួតឆ្នាំនេះ បានចាប់ផ្ដើមតាំងពីដើមខែមករា រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយមាន ៨ក្រុមចូលរួម ហើយក្រុមនីមួយៗ សុទ្ធតែមានសមត្ថភាព និងមានការរៀបចំបានល្អ ដែលជំរុញឲ្យការប្រកួតប្រជែងមានភាពទាក់ទាញ…
-
សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម រយៈពេល ៥ថ្ងៃដើម្បីត្រៀមការប្រកួតនានា

ដើម្បីបង្កើន និងពង្រឹង ធនធានអាជ្ញា កណ្ដាល-ចៅក្រម និងកីឡាករ ប្រកបដោយសមត្ថភាព ក្នុងការត្រៀមខ្លួន សម្រាប់កម្មពិធីប្រកួត នានាក្នុងឆ្នាំ២០២០ សហព័ន្ធកីឡា តេក្វាន់ដូ ITF កម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ច្បាប់បទបញ្ជាប្រកួត និងច្បាប់បទបញ្ជា អាជ្ញាកណ្ដាល-ចៅក្រម ដែលសិក្សា រយៈពេល ៥ថ្ងៃ ពោលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។ បើតាមលោក ហ៊ឹម រីដា អគ្គលេខាធិការរង សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានឲ្យដឹងថា វគ្គសិក្សានេះគឺជា ផែនការ និងទិសដៅ សកម្មភាពរបស់សហព័ន្ធ ដើម្បីត្រៀមខ្លួនក្នុងកម្មពិធីប្រកួតនានា ដែលក្រសួងអនុញ្ញាតផ្ដល់ជូនសហព័ន្ធអនុវត្តប្រចាំឆ្នាំ២០២០ ទាំងការប្រកួតថ្នាក់ជាតិ និងអន្តជាតិ។ លោកបញ្ជាក់ថា សម្រាប់វគ្គនេះនឹងជួយឲ្យរំលឹកឡើងវិញដល់អាជ្ញាកណ្ដាល-ចៅក្រម ដែលគាត់ធ្លាប់បានដឹង បានចេះពីមុនមកឲ្យយល់កាន់តែច្បាស់ និងជាពិសេសសម្រាប់កីឡាករដែលត្រៀមខ្លួនប្រកួត នឹងយល់ពីលក្ខខណ្ឌច្បាប់ដែលអាចធ្វើឲ្យពួកគេ មានផលចំណេញក្នុងការយកពិន្ទុពីការប្រកួត។ គួរដឹងដែរថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា…
-
ក្រុមជម្រើសជាតិត្រូវរំសាយជាបណ្តោះអាសន្នដើម្បីការពារ Covid19

ដើម្បីការពារការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមក Covid19 នឹងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានសម្រេចរំសាយក្រុមជម្រើសជាតិជាបណ្តោះអាសន្ន។ បើតាមប្រភពពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា ការហាត់ហ្វឹកហ្វឺនត្រូវផ្អាក ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ រហូតដល់ពេលជូនព័ត៌មានជាថ្មី។ យ៉ាងណាទាក់ទងនឹងផ្អាកការហ្វឹងហ្វឺននេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ធ្លាប់បានលើកឡើងក្នុងកិច្ចប្រជុំបច្ចេកទេសដើម្បីត្រៀមព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ថា នឹងពិចារណាលើការរំសាយការប្រមូលផ្ដុំ ហើយត្រូវគិតគូរពីបញ្ហាកីឡាករដែលគាត់កំពុងសិក្សារៀនសូត្រ ត្រូវរកដំណោះស្រាយយ៉ាងណាដើម្បីសម្រួលដល់ការសិក្សារបស់ពួកគេ និងជាពិសេស ក្រសួងនៅតែបន្តឧបត្ថម្ភដល់កីឡាករជម្រើសជាតិដូចសព្វដង។ ឯកឧត្តម ស សុខា បានបញ្ជាក់ថា ការរំសាយ ក៏ជាឱកាសមួយ ដែលមជ្ឈមណ្ឌលត្រូវ សហការជាមួយមន្ទីរសុខាភិបាលរាជភ្នំពេញ ដើម្បីសម្អាតអាគាស្នាក់នៅ និងបាញ់ថ្នាំសម្លាប់មេរោគផ្សេងៗ នៅជុំវិញអាគាររបស់កីឡាករជម្រើសជាតិ៕
-
គណៈកម្មាធិការជាតិអូឡាំពិកជាតិកម្ពុជា គ្រោងយកព្រឹត្តការណ៍ បុណ្យទន្លេ ឬបុណ្យសមុទ្រ បង្កើតជា Games

គណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា គ្រោងយកព្រឹត្តិការណ៍ បុណ្យទន្លេ ឬបុណ្យសមុទ្រ បង្កើត Games ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អោយកាន់តែផុសផុល នាពេលខាងមុខ ដូចជា ព្រឹត្តការណ៍ប្រកួតកីឡាឆ្នេរខ្សាច់ ( Beach Games ) ឬ ( River Festival Games ) ជាដើម ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកកម្ពុជា ក្នុងពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង កាលពីពេលកន្លងទៅថ្មីៗនេះ ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ដើម្បីពង្រឹងសក្តានុពល ព្រឹត្តិការណ៍កីឡា អោយកាន់តែអស្ចារ្យ និងទាក់ទាញ យើងត្រូវយកព្រឹត្តការណ៍ធំ ដូចជា បុណ្យទន្លេ ឬបុណ្យសមុទ្រ ជាឪកាសបង្កើតភាពសប្បាយរីករាយ ជាពិសេសការប្រកួតប្រជែងពង្រឹងសមត្ថភាព សិទ្ធផល កីឡាជំនាញ រួមទាំងអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណជាតិ និងកីឡាទំនើប ។…
-
ការប្រកួតកីឡាអបអរបុណ្យទន្លេនៅខេត្តបាត់ដំបង បានបញ្ចប់ដោយភាពរីករាយ

កីឡាទាំង៩ប្រភេទ ដែលគណៈកម្មការជាតិអូឡាំពិកម្ពុជា សហការជាមួយរដ្ឋបាល រៀបចំដាក់អោយប្រកួតដើម្បីអបអរពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបងបានបញ្ចប់ដោយជោគជ័យជ័យ ដោយបង្កភាពរីករាយជូនដល់អ្នកគាំទ្រទាំងឡាយ ក៏ដូចជា ផ្សព្វផ្សាយវិស័យកីឡាឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ។w ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានអោយដឹងថា កីឡាទាំង៩ប្រភេទ ដែលបានប្រកួតរយៈពេល៣ថ្ងៃមានដូចជា ជិះកង់កម្សាន្ត ចេញពីមុខសាលាខេត្តឆ្ពោះទៅរមណីដ្ឋានភ្នំបាណន់, បាល់ទាត់ ,បាល់ទះ ,វាយប៊ូល ប្រដាល់គុណខ្មែរអន្តរជាតិ, រត់កម្សាន្ត៥គីឡូម៉ែត្រ និងរត់៣គីឡូម៉ែត្រ ,ទាញព្រ័ត្រ ដោយប្រភេទកីឡាភាគច្រើនប្រកួតនៅទីលានបាល់ទាត់វាលបែកចាន ។ ឯកឧត្តម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់មន្ត្រីគណៈកម្មការ អាជ្ញាធរ ដែលបានខិតខំដល់ការរៀបចំការប្រកួតកីឡាឲ្យទទួលបានលទ្ធផលជាផ្លែផ្កា នៅក្នុងពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបងនេះ។ សំភាសន៍ ឯកឧត្តម វ៉ាត់ ចំរើន សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ ធ្វើឡើងក្រោមប្រធានបទ ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ…
-
កីឡា ៦ប្រភេទ បានបញ្ហាញខ្លួនហើយក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង

បាត់ដំបង៖ ថ្ងៃទី២ ក្នុងពិធីបុណ្យទន្លេ កីឡាទាំង៦ប្រភេទ បានបង្ហាញខ្លួនហើយ ក្នុងចំណោម៩ប្រភេទកីឡា ដែលគណៈកម្មការជាតិអូឡាំពិកម្ពុជា សហការជាមួយរដ្ឋបាល រៀបចំដាក់អោយប្រកួតអបអរបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។ កីឡាទាំង៦ប្រភេទ ដែលបានប្រកួត ថ្ងៃដំបូងមាន ជិះកង់កម្សាន្ត ចេញពីមុខសាលាខេត្តឆ្ពោះទៅរមណីដ្ឋានភ្នំបាណន់,បាល់ទាត់ បាល់ទះ វាយប៊ូល ប្រដាល់គុណខ្មែរ ព្រឹកថ្ងៃទីពីរ មានរត់កម្សាន្ត៥គីឡូម៉ែត្រ និងរត់៣គីឡូម៉ែត្រ ដែលសុទ្ធសឹងតែទទួលបានប្រជាប្រិយ៍ភាព ពីសំណាក់មហាជនដែលមកចូលរួមទស្សនា ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ ធ្វើឡើងក្រោមប្រធានបទ ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃ១៥ ខែមិនា ២០២០ ។ ដោយពិធីបើកជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅថ្ងៃទី១៤ ដែលត្រូវនឹងថ្ងៃទី២ ក្នុងពិធីបុណ្យទន្លេ ៕ …
-
កីឡាជិះកង់កម្សាន្ត បង្ហាញខ្លួនមុនគេក្នុងព្រឹត្តិការណ៍ បុណ្យទន្លេរលើកទី៦ នៅខេត្តបាត់ដំបង

កីឡាជិះកង់កម្សាន្ត បានបង្ហាញខ្លួនមុនគេក្នុងព្រឹត្តិការណ៍ បុណ្យទន្លេរលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ក្នុងចំណោម៩ ប្រភេទកីឡាទាំងអស់ដែល គណៈកម្មការអូឡាំពិកកម្ពុជា NOCC ដាក់អោយប្រកួត ។ ដែលពិធីនេះមានការអញ្ជើញចូលរួម បាញ់កាំភ្លើង បញ្ជាចេញដំណើរពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអូឡាំពិកកម្ពុជា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំកីឡាជាច្រើនទៀតផងដែរ ។ ឯកឧត្តម វ៉ាត់ ចំរើន បានអោយដឹងថាព្រឹកនេះមានជិះកង់កម្សាន្ត ចេញពីមុខសាលាខេត្តឆ្ពោះទៅរមណីដ្ឋានភ្នំបាណន់,ព្រឹកថ្ងៃទីពីរ ក្នុងបុណ្យទន្លេមានរត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ វេលាម៉ោង ៦:៣០ នាទីព្រឹក ដោយ ចេញដំណើរ និងដល់ទី នៅមុខសាលាខេត្ត, ប្រដាល់គុនខ្មែរ អន្តរជាតិ ខ្មែរ-ថៃ ថ្ងៃទី១៣-១៤ មីនា, បាល់ទាត់ ថ្ងៃទី១៣ដល់ថ្ងៃទី១៥ មីនា ម៉ោង៨ដល់ម៉ោង៣រសៀល, បាល់ទះ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥…
-
ក្លិបកីឡាវាយសី ភ្នំពេញបើកទូលាយដោយមិនគិតថ្លៃសម្រាប់អ្នកស្នេហាវិស័យកីឡាវាយសីនៅកម្ពុជា

លោកស្រី តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាធានីភ្នំពេញ បានអោយដឹងថា ការបង្កើតក្លិបវាយសី ភ្នំពេញ ជាគម្រោងការមួយក្រោមគំនិតផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលអនុវត្តន៍តាមផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៨ដល់២០២៣ ស្ដីពីយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ។ លោកស្រី តិមា វិច្ឆិកាល សង្ឃឹមថា ក្លិបវាយសីនេះ អាចប្រមូលផ្ដុំអ្នកស្នេហាកីឡាវាយសីគ្រប់ស្រទាប់គ្រប់វ័យដោយមិនរើសអើង ផ្ដល់ឱកាសដល់កីឡាករហ្វឹកហាត់ទទួលយកនូវជំនាញកាន់តែខ្ពស់តាមបទដ្ឋានបច្ចេកទេស សម្រាប់ការអភិវឌ្ឍសមត្ថភាពយុវជន សម្រាប់ការលើកកម្ពស់សុខភាព ដោយឈរលើស្មារតីចូលរួមក្នុងការអភិវឌ្ឍយុវជន ឲ្យកាន់តែមានលក្ខណៈសម្បត្តិវិជ្ជមាននិងមានបុគ្គលិកលក្ខណៈពេញលេញលើផ្នែករាងកាយ បញ្ញាស្មារតីតម្លៃ និងបំណិនដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម ។ សហភាពសព័ន្ធយុវជនកម្ពុជាមានចក្ខុវិស័យបង្កើតនៅសមាគមន៍កីឡាវាយសីមួយ ដែលប្រកបដោយស្មារតីមិត្តភាពស្និទ្ធស្នាលប្រកបដោយការលើកទឹកចិត្តវឌ្ឍនភាពមានភាពប្រកួតប្រជែងដោយមិនរើសអើង មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ភេទភាសាជំនឿសាសនាឋានៈសង្គម និងនិន្នាការនយោបាយធ្វើយ៉ាងណាឱ្យមិត្តស្នេហាវិស័យកីឡាវាយសីទាំងអស់ទទួលយកអត្ថប្រយោជន៍ពីកីឡានេះ និងអាចមានលទ្ធភាពចាប់យកសក្កានុពលខ្ពស់ ។ លោកស្រី ជឿជាក់ថា ក្លិបនេះនឹង ចូលរួមលើកស្ទួយវិស័យកីឡាវាយសីនៅកម្ពុជាបណ្ដុះស្មារតីកីឡាក្នុងយុវជនកម្ពុជាគ្រប់រូបតាមរយៈការផ្ដល់លទ្ធភាព ធនធានលើកទឹកចិត្តដល់យុវជនឲ្យចាប់យកកីឡាវាយសីជាសកម្មភាពប្រចាំជីវិត ។ សូមបញ្ជាក់ថា ក្លឹបកីឡាវាសីភ្នំពេញ មានទីតាំងស្ថិនៅខណ្ឌជ្រោយចង្វា ក្នុងបរិវេន អគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។ ក្លឹបកីឡាវាយសីនេះបើកទូលាយសម្រាប់ការប្រហ្វឹកហាត់ដោយឥតគិតថ្លៃចំពោះមហាជន ពិសេសផ្ដោតលើកុមារនិងយុវជនវ័យជំទង់៕ …