-
ម្ចាស់មេដាយស៊ីហ្គេមនៅហ្វីលីពីនទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

CAMSOC-ភ្នំពេញ៖ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជា និងប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមវត្តមានឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។ យោងតាមរបាយការណ៍លទ្ធផលស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេមបានឲ្យដឹងថា ក្រុមអត្តពលិកកម្ពុជា ដែលចូលរួមនេះ មានចំនួន១០ប្រភេទកីឡា ដែលទទួលបានជ័យលាភី ក្នុងនោះមេដាយមាស៤វិញ្ញាសា លើប្រភេទកីឡា តេក្វាន់ដូWT…
-
ដើម្បីបញ្ជាសនៃការឆ្លងជំងឺរលាកផ្លូវដង្ហើម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បង្វែពីការចេញទៅហ្វឹកហាត់នៅក្រៅប្រទេសមកហ្វឹកហាត់នៅក្នុងស្រុក

នៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០របស់គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១០ ខែមិនានេះ អង្គប្រជុំបានសម្រេចបង្វែទិសដៅ ចេញទៅហ្វឹកហាត់នៅក្រៅប្រទេសមកជាការហ្វឹក ហាត់នៅក្នុងស្រុកវិញ ដើម្បីបញ្ជាសនៃការឆ្លងជំងឺរលាកផ្លូវដង្ហើម COVID-19 ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានថ្លែងថា នៅក្នុងអង្គប្រជុំដែលដំណើរពេញមួយព្រឹកនេះ បានបង្ហាញ ពី ផែនការដែលជាវឌ្ឍនភាពសម្រេចបាន ក្នុងឆ្នាំ២០១៩កន្លងទៅ លើសកម្មភាពធំៗចំនួន២ ក្នុងនោះ មានដូចជា ការសម្រេចបានផែនការជួយសហព័ន្ធកីឡាជាតិលើកិច្ចការជំនាញ និងនយោបាយ ក្នុង ការដឹកនាំ ការជួយដល់សហព័ន្ធកីឡាជាតិមួយចំនួនជុំវិញការជំរុញអភិវឌ្ឍ ទៅលើជំនាញដូចជា ការផ្តល់កិច្ចសហការ តាមរយៈផ្តល់ថវិកាលើកាបន្ថែមចូលរួមការប្រកួត ជាលក្ខណៈអន្តរជាតិ នៅ ក្រៅប្រទេស និងការបណ្តុះបណ្តាកីឡាករមួយចំនួននៅក្រៅប្រទេសនៅក្នុងឆ្នាំ២០១៩ ដែលជា លទ្ធផល ជំរុញឆ្ពោះទៅស៊ីហ្គេម ក្រោមមូលដ្ឋានសសរស្តំ៣ មានក្រសួងអបរំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងសហព័ន្ធកីឡាជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា…
-
ព្រឹត្តិការណ៍រត់ ១០គីឡូម៉េត្រអបអរថ្ងៃ៨មិនា ជាចំណែកជួយជំរុញអោយស្រ្តីចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ

គណៈកម្មការស្ត្រី និងកីឡា រួមជាមួយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណភូមិ ឡាយ៍ បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអបអរថ្ងៃ៨មិនា ក្នុងគោបំណងគឺសម្រាប់ជួយជំរុញ អោយស្រ្តីចូលរួមលេងកីឡាអោយកាន់តែផុសផុល ដើម្បីទទួលបានសុខភាពល្អ ជាពិសេសជៀសឆ្ងាយពីជំងឺផ្សេងៗ ស្របពេលដែលបច្ចុប្បន្នពិភពលោក កំពុងតែជួបប្រទះ និងមានការព្រួយបារម្ភពីបញ្ហាវីរុស Covid-19 ។ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកកម្ពុជា ក្រោយពីព្រឹត្តិការណ៍បានបញ្ចប់ នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២០ នៅមុខវត្តបទុម រាធានីភ្នំពេញ ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍បន្តថា កម្មវិធីរត់ប្រណាំងនេះ គឺយើងចង់បង្ហាញពី ការគាំទ្រ ចំពោះស្ត្រី ដែលឆ្លងតាមរយៈការរត់នេះ ក៏នឹងបង្ហាញឲ្យឃើញថា ស្ត្រីអាចបំបែកឯកទគ្គកម្មបានដែរ នៅក្នុងវិស័យកីឡា ពិសេសកីឡារត់ប្រណាំង បន្ថែមលើកីឡាផ្សេងៗ ដែលស្ត្រីធ្លាប់ធ្វើបានសម្រេច នាពេលកន្លងមក ។ អគ្គលេខាធិការ រូបនេះ បានអោយដឹងថា ព្រឹត្តិការណ៍នេះ មានរត់…
-
អស្ចារ្យ! ក្រុមបាល់ទាត់យុវជននគររាជ AFT នៅតែរក្សាតំណែងមិនស្គាល់ការចាញ់ ក្រោយផ្តួលសាលាតម្រង់ទិសអនុវិទ្យាល័យសម្តេចឪខេត្តព្រះសីហនុ ក្នុងលទ្ធផល៥ទល់នឹង០ ក្នុងវគ្គ១៦ក្រុមនៃពានរង្វាន់

តាកែវ៖ ក្រុមបាល់ទាត់យុវជននគររាជ AFT ដែលជាក្រុមឆ្នើមមួយលេងមិនធ្លាប់ស្គាល់ពាក្យថា បរាជ័យនោះ នៅថ្ងៃអាទិត្យទី០៨ ខែមីនានេះ ត្រូវនឹងថ្ងៃទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ បានបើកទ្វារផ្ទះស្វាគមន៍ក្រុមសាលាតម្រង់ទិសអនុវិទ្យាល័យសម្តេចឳខេត្តព្រះសីហនុ ដែលជាក្រុមជើងខ្លាំង និងមិនធ្លាប់ស្គាល់ការចាញ់ដូចគ្នា នៅឯមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដើម្បីដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ។ ក្រុមជើងខ្លាំងដែលមិនទាន់ធ្លាប់ស្គាល់ពាក្យថាចាញ់ទាំងពីរក្រុមនេះ បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញនៅលើសមភូមិវាលស្មៅ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្រុមបាល់ទាត់យុវជននគររាជ AFT បានប្រើបច្ចេកទេស និងការសហការគ្នាជាក្រុមលេងបានយ៉ាងល្អ ដោយគ្រាប់បាល់ទី១ និងទី២ ទាត់បញ្ចូលទីបានសម្រេចដោយកីឡាករពាក់ស្លាកលេខ២០ មុំ សាណាក់ ខណៈគ្រាប់បាល់ទី៣ និងទី៥ ទាត់បញ្ចូលទីដោយកីឡាករពាក់ស្លាកលេខ២៣ ខ័ណ្ឌ ឧសភា ចំនែកឯគ្រាប់បាល់ទី៤ ធ្វើបានសម្រេចដោយកីឡាករពាក់ស្លាកលេខ៧ ឡោ វិនហាវ ។ ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ គឺក្រុមបាល់ទាត់យុវជននគររាជ AFT បានយកឈ្នះលើក្រុមភ្ញៀវសាលាតម្រង់ទិសអនុវិទ្យាល័យសម្តេចឳខេត្តព្រះសីហនុ ជា មួយនឹងលទ្ធផលផ្លូវការ៥ទល់នឹង០ ។ ការប្រកួតនេះ…
-
ក្លឹបបាល់ទាត់ក្រសួងការពារជាតិប្រកាសប្ដូរឈ្មោះ និង បង្ហាញរចនាសម្ព័ន្ធថ្មី

ដើម្បីជំរុញអោយក្លឹបនេះកាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុកភ្នំពេញ៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ឬ ក្លឹបទ័ព បានសម្រេចប្ដូរឈ្មោះរបស់ខ្លួន និងបានប្រកាសពីថ្នាក់ដឹកនាំថ្មី ដើម្បីជំរុញអោយក្លឹបបាល់ទាត់មួយនេះ កាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក ។ នៅក្នុងពិធីដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វតែល នៅរសៀលថ្ងៃទី០៦ ខែមីនានេះក៏បានប្រកាសដែរថា ក្លឹបទ័ពនឹងទទួលបានការជ្រោមជ្រែងពីប្រធានថ្មីរហូតដល់១០ឆ្នាំ ដោយក្នុងមួយឆ្នាំទទួលបានយ៉ាងតិច៣០ម៉ឺនដុល្លារលើសកម្ម ភាពរបស់ខ្លួន ។ ឈ្មោះថ្មីដែលក្លឹបបាល់ទាត់នេះសម្រេចយកជាផ្លូវការ គឺក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណៈដែលការប្ដូរឈ្មោះនេះ មិនពាក់ព័ន្ធនឹងការរង្គោះរង្គើសមាជិកក្នុងក្រុមនោះទេ ផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗអោយកាន់តែខ្លាំង និងបន្ថែមការទិញកីឡាករបរទេសមកជួយលើកមុខមាត់ក្លឹប ។ ហេតុផលនៃការប្ដូរឈ្មោះនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងអគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញថ្លៃក្លឹបបាល់ទាត់នេះបានយកមកគ្រប់គ្រងរហូតដល់១០ឆ្នាំ ទើបវេទិកាសន្និសីទនៅក្នុងថ្ងៃនោះ ក្រៅពីប្រកាសប្ដូរឈ្មោះ ក៏មានការបង្ហាញពីការចុះអនុស្សរណៈគ្នា MOU រវាងនាយកប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ស្ដីពីការប្រគល់សិទ្ធិអោយនាយកប៉ុស្តិ៍លេខ៥ ជាអ្នកមើលខុសត្រូវក្នុងរយៈពេល១០ឆ្នាំ ចាប់ពីដើមឆ្នាំ២០២០នេះតទៅផងដែរ ។លោក ស៊ុប៉ាឆៃ វិរះពូជុង មហាសេដ្ឋីមុខជំនួញ ដែលត្រូវគេស្គាល់ថា គឺជានាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រកាសអោយដឹងថា ដោយសារតែកត់សម្គាល់ថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិ គឺជាក្រុមខ្លាំងមួយនាពេលបច្ចុប្បន្ន តែនៅខ្វះអ្នកជ្រោមជ្រែងនៅឡើយ ទើបលោកសម្រេចចិត្តដាក់ទុនចូលរួមគ្រប់គ្រង ដើម្បីអោយក្រុមទាំងមូលក្លាយជាក្រុមខ្លាំងមួយ ។ ម្យ៉ាងមកពីប៉ុស្តិ៍លេខ៥…
-
អង្គការ GIFT បានដឹកនាំនិស្សិតជប៉ុន១៩នាក់មក ផ្លាស់ប្តូរបទពិសោធន៍ ជាមួយ និស្សិតកម្ពុជាលើវិស័យកីឡានៅកម្ពុជា

អង្គការGIFT របស់ជប៉ុន បានដឹកនាំនិស្សិតនៃសកលវិទ្យាល័យតូយ៉ូចំនួន១៩ ចុះសិក្សាស្វែងយល់ពីវិស័យកីឡានៅកម្ពុជារយៈពេល៩ថ្ងៃ ដោយបេសកម្មនេះមានការចូលរួមពីសិស្សិតកម្ពុជាចំនួន១២នាក់ផងដែរ។ លោក KENTARO KUBO អ្នកសម្របសម្រួលប្រចាំអង្គការ GIFT បានបញ្ជាក់ថា នេះជាកម្មសិក្សាលើកទី៦ហើយ ដែលអង្គការ GIFT របស់ប្រទេសជប៉ុនបានដឹកនាំនិស្សិតខ្លួនមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធរវាងនិស្សិតកម្ពុជា និងនិស្សិតជប៉ុនលើវិស័យកីឡានៃប្រទេសទាំងពីរ ខណៈដែលកម្ពុជា នឹងជប៉ុនសុទ្ធសឹងជាប្រទេសដែលមានភារកិច្ចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអូឡាំពិក។អ្នកសម្របសម្រួលរូបនេះ អះអាងទៀតថា កម្មសិក្សារយៈពេល៩ថ្ងៃនេះ ក្រៅពីការធ្វើសិក្ខាសាលារួមគ្នាស្វែងរកពីកីឡានៃប្រទេសទាំងពីរ ក្រុមនិស្សិតប្រទេសទាំងពីរក៏បានធ្វើសកម្មភាព ចុះអប់រំផ្សព្វផ្សាយអំពីគុណតម្លៃនៃកីឡាដល់សិស្សបឋមនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ។ លោក ញាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានឲ្យដឹងថា និស្សិតជប៉ុន និងកម្ពុជាដែលមកសិក្សាស្វែងយល់អំពីវិស័យកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកនេះ គឺពួកគេចង់សិក្សាស្វែងយល់ពីចលនាអូឡាំពិកនៅកម្ពុជា តើបច្ចុប្បន្ននេះមានការីចំរើនកម្រិតណា។ នៅក្នុងឱកាសធ្វើបទបង្ហាញនោះ លោក បានបញ្ជ្រាបពីការយល់ដឹង នឹងគោលដៅនៃការត្រៀមខ្លួន របស់កម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាឆ្នាំ២០២៣ ។ លោកបន្តថា ការធ្វើបទបង្ហាញទាំងអស់នេះគឺជាមេរៀនសម្រាប់ អោយនិស្សិតជប៉ុនដែលបានចុះកម្មសិក្សានាពេលយល់កាន់តែច្បាស់ នៅពេលដែលត្រលប់ទៅប្រទេសវិញ នឹងនិសិ្សតកម្ពុជាអាចយកចំណេះដឹងពីភារៈកិច្ចខ្លួនត្រូវបំពេញក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា…
-
ឯកឧត្តម អ៊ុក សិទ្ធិជាតិ ៖ សកម្មភាពកីឡា របស់វិទ្យាស្ថាន Cam Ed ជាការរួមចំណែក ជួយបំផុស និងបានចូលរួមផ្សព្វផ្សាយវិស័យកីឡានៅកម្ពុជា

កីឡាជាតិ ៖ ក្នុងឱកាសបិទការប្រកួតជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថាន Cam Ed ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានថ្លែងថា សកម្មភាពកីឡា របស់វិទ្យាស្ថាន Cam Ed បានក្លាយជាចលនាមួយក្នុងការរួមចំណែក ជួយបំផុស និងបានចូលរួមផ្សព្វផ្សាយវិស័យកីឡានៅកម្ពុជា ស្របតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទយ៉ាងតិច ក្នុងដំណើរឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ មានប្រសាសន៍បន្តថា ការប្រកួតកីឡាអត្តពលកម្មនេះ បានជួយបំផុតគំនិតយុវជន យុវតីក្នុងប្រទេសកម្ពុជា ជាពិសេសជំរុញឲ្យវិទ្យាស្ថាន សាកលវិទ្យាល័យ មហាវិទ្យាល័យនៅទូទំាងប្រទេស ត្រូវបង្កើតព្រឹត្តិការណ៍ការប្រកួត កីឡាគ្រប់ប្រភេទតាមសាលារបស់ខ្លួន ។ ឯកឧត្តម បានជំរុញឲ្យវិទ្យាស្ថាន Cam Ed រៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាអត្តពលកម្មនេះជារៀងរាល់ឆ្នាំ ហើយបំផុតឲ្យសិស្ស និស្សិតចូលរួមបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និង…
-
ក្រោយចាញ់ វិសាខា នៅសប្តាហ៍ទី៣ ក្នុងលីគកំពូលកម្ពុជា ជំនួយការគ្រូបង្វឹកក្រុមសូលទីឡូអង្គរ នឹងបង្កើនការហ្វឹកហាត់ សម្រាប់ត្រៀមការប្រកួតបន្ទាប់

បន្ទាប់ពីប្រកួតចាញ់ម្ចាស់ផ្ទះវិសាខា នៃការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សប្តាហ៍ទី៣ ជើងទី១ ក្នុងលទ្ធផល ៧ទល់១ កាលពីរថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០កន្លងទៅ លោកគ្រូ អ៊ុក សារ៉េត ជំនួយការគ្រូបង្វឹក ក្លឹបបាល់ទាត់ សូលទីឡូអង្គរបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ក្នុងការប្រកួតលើកនេះលោកមានការព្រួយបារម្មណ៍ខ្លះៗ សម្រាប់កូនក្រុមគឺពួកគេធ្វើបានល្អហើយ បន្តែឱកាសមិនអំណោយផលដូចអ្វីដែលបានគ្រោងទុក ។ លោកបន្តថា ក្នុងវគ្គខ្លះយើងប្រកួតត្រូវប្រើកម្លាំងរួមផ្អែកជាក្រុម នៅពេលយើងទទួលបាន១គ្រាប់នាំមុខហើយ តែបែរជាយើងភ្លេចខ្លួចថាត្រូវបន្តរកគ្រាប់បាល់បន្ថែមទៀត ជាហេតុដែលធ្វើអោយសត្រូវមានឱកាសវាយបក ដោយមិនអាចតដៃបានវិញ ។ បន្ទាប់ពីបរាជ័យក្នុងជំនួបនេះរួចមកលោកបានបង្ហើបថា នឹងផ្លាស់ប្តូទម្រង់លេង នឹងព្យាយាមបង្កើនការហ្វឹកហាត់បន្ថែមទៀតដល់កូនក្រុមសម្រាប់ត្រៀមការប្រកួតបន្ទាប់ ។ក្នុងនោះដែលអ្នកចាត់ការទូទៅលោក COLUM CURTS គ្រូបង្វឹកវិសាខា ក៏បានលើកឡើងថា «សម្រាប់ការប្រកួតនេះ លោកពិតជាសរសើរទៅកូនក្រុមដែលបានព្យាយាមធ្វើបានល្អ» បើទោះបីជាត្រូវក្រុមសូលទីឡូអង្គរ ស៊ុតគ្រាប់នាំមុខមុន ១គ្រាប់ក៏ដោយ។ សូមបញ្ជាក់ថា ក្រុមបាល់ទាត់វិសាខា បានយកឈ្នះក្រុមសូលទីឡូអង្គរ ក្នុងលទ្ធផល ៧-១ នៃការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សប្តាហ៍ទី៣ ជើងទី១ ហើយគ្រាប់ជ័យជម្នះ រកបានដោយកីឡាករឆ្នើមទាំង…
-
ក្រុមបាល់ទាត់ក្រសួងការងារ យកឈ្នះក្រសួងសុខាភិបាលគ្រងតំណែងជើងឯកជាលើកទី៣ ពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នលើកទី៧ ឆ្នាំ២០១៩

ក្រុមបាល់ទាត់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគ្រងតំណែងជើងឯក ការប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នលើកទី៧ ឆ្នាំ២០១៩ជាលើកទី៣ ក្រោយយកឈ្នះលើក្រុមបាល់ទាត់ក្រសួងសុខាភិបាលដោយលទ្ធផល៥ទល់៣ ដោយនាទីបន្ថម១០នាទី២ដងនៅវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១ ខែ មិនា ឆ្នាំ២០២០។ ឯកឧត្តម ហេង សួ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា កក្តាដែលជម្រុញឲ្យក្រុមបាល់ទាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានជោគជ័យក្នុងពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នលើកទី៧ ឆ្នាំ២០១៩បានទៀតនេះ គឺដោយសាការជម្រុញលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម រដ្ឋមន្រ្តី អ៊ិត សំហេងព្រមជាមួយការគាំទ្រពីគ្រប់អង្គភាពពាក់ព័ន្ធរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់ជ័យលាភីជើងឯកនេះ គឺជាលើកទី៣ហើយ ដែលក្រុមបាល់ទាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពីពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នដែលរៀបចំឡើងដោយសហព័ភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការរៀបចំការប្រកួតបានលើឡើងថា ពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នលើកទី៧ ឆ្នាំ២០១៩នេះ គឺជាផ្នែកមួយនៃសកម្មភាពកីឡារៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណង ដើម្បីបង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហការរវាងយុវជននៅតាមបណ្តាលក្រសួង ស្ថាប័នរដ្ឋ។ ជាងនេះទៅទៀតចក្ខុវិស័យវែងឆ្ងាយរបស់យើងចង់ឲ្យបងប្អូនយុវជនចូលរួមប្រកួតនេះ មិនគ្រាន់តែកីឡាករក្នុងពេលប្រកួត…
-
ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣

ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ មិនត្រូវមើលពីកំហុស ឬប្រចាំគ្នានោះទេ ត្រូវបើកបេះដូងពង្រឹងកិច្ចការមួយនេះឲ្យមានប្រសិទ្ធភាព ពីព្រោះសហព័ន្ធកីឡាជាតិទាំងអស់ជាអ្នកម្ចាស់ និងជាអ្នកស្វែងរកមេដាយជូនជាតិ ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តនេះ សម្រាប់កម្ពុជាអោយបាន ។ ការថ្លែងបែបនេះធ្វើឡើង ក្នុងមហាសន្និបាតមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។តាមរបាយការណ៍ ឯឧ វ៉ាត់ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលបំណង សំណូមពរ និងទិសដៅផែនការយុទ្ធសាស្ត្របន្តឈាន ទៅរកភាពជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានពង្រឹងតួនាទីដឹកនាំយ៉ាងសកម្ម ក្នុងការជំរុញចលនាកីឡាគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ឲ្យរួមគ្នាអនុវត្តទៅតាមទិសដៅគ្រោងទុក ក្នុងផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ ដែលបានកំណត់រួចជាស្រេច ។ ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា…