-
Tiger Street Football 2020 មណ្ឌលតាកែវទាក់ទាញបានក្រុមចូលរួមប្រជែងច្រើនជាងឆ្នាំមុនៗ

ខេត្តតាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលទី៧នៃការប្រកួតជម្រុះចុងក្រោយមណ្ឌលតាមបណ្តាលខេត្តនៅក្នុងឆ្នាំ២០២០នេះ គឺទាក់ទាញបានក្រុមចូលរួមប្រកួតប្រជែងរហូតដល់ទៅ៤៨ក្រុម កើនឡើងជាងឆ្នាំ២០១៩ចំនួន១៦ក្រុម ខណៈពេលវេលាប្រកួតក៏ត្រូវបន្ថែមរហូតដល់ទៅ២ថ្ងៃ។ នេះបើយោងតាមការបញ្ជាក់ពី លោក ទុយ វិច្ឆិកា ប្រធានគណៈកម្មាការបច្ចេកទេសនៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 នាឱកាសប្រជុំបច្ចេកទេស និងចាប់គូប្រកួតសម្រាប់ការប្រកួតនៅថ្ងៃស្អែកនាសណ្ឋាគារ7day ក្រុងតាកែវខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២០។ប្រធានបច្ចេកទេសរូបនេះ បញ្ជាក់ទៀតថា សម្រាប់មណ្ឌលតាកែវនេះ មានខេត្តចូលរួមចំនួន៣ គឺខេត្តស្វាយរៀងខេត្តព្រៃវែង និងខេត្តតាកែវម្ចាស់ផ្ទះ ដោយដំណើរការប្រកួតប្រជែងរយៈពេល២ថ្ងៃ ដើម្បីចម្រាញ់យកក្រុមខ្លាំងចំនួន៥ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញជាមួយមណ្ឌលផ្សេងៗដែលធ្វើការប្រកួតចម្រាញ់កន្លងមក។ លោកថា ៥ក្រុមដែលទទួលបានកៅអីទៅរាជធានីភ្នំពេញប្រចាំមណ្ឌលតាកែវដែលជាមណ្ឌលជម្រុះតាមខេត្តចុងក្រោយនេះ គឺក្រុមដែលឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៤ក្រុមជាប់ជាស្ថាពរ ដោយឡែកមួយក្រុមទៀត នឹងធ្វើការចាប់ឆ្នោតជ្រើសរើសយក១ក្រុមពីក្រុមដែលចាញ់ក្នុងវគ្គ៨ក្រុមចុងក្រោយ។ តំណាងក្រុមហ៊ុនស្រាបៀរ Tiger(CBL) បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football បង្កើតឡើងដើម្បីផ្តល់ឱកាសដល់កីឡាករកម្ពុជាទូទាំងប្រទេស ដែលនិយមនឹងស្រលាញ់គាំទ្របាល់ទាត់ឲ្យពួកគេមានឱកាសបញ្ចេញសមត្ថភាពនៅលើទីលានបាល់ទាត់ ដើម្បីឈានទៅសម្រេចក្តីស្រម៉ៃក្លាយជាកីឡាករបាល់ទាត់ល្បីប្រចាំប្រទេសកម្ពុជា។ …
-
ក្រុមបាល់ទាត់ជើងខ្លាំងមិនស្គាល់ការចាញ់! យុវជននគររាជ AFT ឈានដល់វគ្គ១៦ក្រុមបន្តទៀតនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នាំ” របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជននគររាជ AFT ដែលជាក្រុមឆ្នើមមួយលេងមិនធ្លាប់ស្គាល់ពាក្យថា បរាជ័យនៅក្នុងចំណោម០៣ប្រកួតក្នុងពូល H របស់ខ្លួននោះ នាព្រឹកថ្ងៃទី២២ ខែកុម្ភ ឆ្នាំ២០២០នេះ បានចូលទីលានហ្វឹកហាត់ដើម្បីកំដៅសាច់ដុំ មុនពេលធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកោះកុង ដើម្បីទៅធ្វើការប្រកួតជាមួយក្រុមសាលាតម្រង់ទិសខេត្តកោះកុង នៅឯកីឡាដ្ឋាន សាលាតម្រង់ទិសខេត្តកោះកុង ដើម្បីដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ។ នៅក្នុងចំណោម០៣ប្រកួតក្នុងពូល H ក្រុមបាល់ទាត់យុវជននគររាជ AFT បានប្រើបច្ចេកទេស និងការសហការគ្នាជាក្រុមលេងបានយ៉ាងល្អនៅលើសមភូមិវាលស្មៅ ដោយក្នុងនោះបានយកឈ្នះលើក្រុមសាលាតម្រង់ទិសខេត្តកណ្តាល ក្រុមសាលាតម្រង់ទិសខេត្តតាកែវ និងក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ ទទួលបាន៩ពិន្ទុឈរលើកំពូលតារាងនៃពូល H ។ ហើយបន្ទាប់ពីបានបញ្ចប់វគ្គជម្រុះក្នុងពូល H ដោយជោគជ័យនោះ ក្រុមបាល់ទាត់យុវជននគររាជ AFT បានឡើងទៅកាន់វគ្គ១៦ក្រុមដែលស្ថិតនៅក្នុងពូល D ជាបន្តទៀត ក្នុងនោះក្រុមបាល់ទាត់យុវជននគររាជ AFT នឹងត្រូវប៉ះជាមួយក្រុមសាលាតម្រង់ទិសខេត្តកោះកុង, ក្រុមសាលាតម្រង់ទិសអនុវិទ្យាល័យសម្តេចឪខេត្តព្រះសីហនុ និងក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ នាមុនពេលឈានទៅដល់វគ្គជម្រុះបន្តបន្ទាប់ទៀត និង…
-
អត្តពលិកមកពី១៤ប្រទេសនឹងចូលរួមព្រឹត្តិការណ៍វាយកូនបាល់អន្តរជាតិពានរង្វាន់អេបីអេ

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ពានរង្វាន់អាយធីអេហ្វជូនា សប្តាហ៍ទី១ប្រសិទ្ធនាមថា ការប្រកួតវាយកូនបាល់យុវជនអន្តរជាតិធនាគារ អេ ប៉ីអេដំណើរការប្រកួតផ្លូវការហើយ ដោយមាន១៤ចូលរួមប្រកួតប្រជែង។ ការប្រកួតកីឡាវាយកូនបាល់បាល់យុវជនអន្តរជាតិកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះដែលដំណើរការរយៈពេល២សប្តាហ៍ចំនួន២ព្រឹត្តិការណ៍ប្រកួតនោះ បានដំណើរការប្រកួតផ្លូវហើយ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាវាយកូនបាល់ ខេមបូឌា ខនទ្រីក្លិប សង្កាត់ ទឹកថ្លា រាជធានីភ្នំពេញ។ លោក ជាពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់យុវជនអន្តរជាតិដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល២សប្តហ៍សរុបពីព្រឹត្តិការណ៍ ដោយដំណើរការប្រកួតពីថ្ងៃ ទី១៥ ខែ កុម្ភៈ និងបញ្ចប់នៅដើម ខែ មិនា ឆ្នាំ២០២០។ លោក អះអាងថា សប្តាហ៍ទី១នៃព្រឹត្តិការណ៍វាយកូនបាល់យុវជនអន្តរជាតិនេះ បានប្រសិទ្ធនាមថា ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់អេ ប៉ីអេ ដែលកីឡាករការិនីដែលជាយុវជនចូលរួមប្រកួតសរុបចំនួន១៤ប្រទេស កីឡាករការិនី៨០នាក់ ក្នុងនោះ បុរស៤៨ នឹងនារី៣២នាក់ ដោយធ្វើការប្រកួតលើវិញ្ញាសាវាយកូន នឹងប្រកួតឯកក្តជន។ អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការប្រកួតកីឡាវាយកូនបាល់យុវជនអន្តរជាតិដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២០នេះ អត្តពលិកវាយកូនបាល់វ័យក្មេងកម្ពុជាយើងចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំងជាងបណ្តាឆ្នាំមុនៗព្រោះថា យុវជនដែលសហព័ន្ធខិតខំបណ្តុះបណ្តាល គឺមានលទ្ធភាពអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសខ្លាំងបាន ហើយ យុវជនខ្លះទៀតមានលទ្ធភាពប្រកួតឈ្នះយុវជនមកពីប្រទេសខ្លាំងដូចជាជប៉ុនបានមួយសិតមុន…
-
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាបន្តសប្តាហ៍ទី២ មាន៦ប្រកួត

ការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២០ នឹងត្រូវបន្តវគ្គសន្សំ ពិន្ទុសប្តាហ៍ទី២ នាថ្ងៃសៅរ៍-អាទិត្យ ចុងសប្តាហ៍នេះ ដោយមាន៦ប្រកួត។ យោងតាមកម្មវិធីប្រកួតរបស់ CNCC បានបញ្ជាក់ថា សម្រាប់៣ប្រកួតស្អែកនេះ គឺណាហ្គាវើល ប៉ះជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈបឹងកេតប៉ះវិសាខា និងគីរីវង់សុខសែនជ័យប៉ះជាមួយ ក្រុមការពារម្ចាស់ជើងឯករដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀង ដោយ១ប្រកួតនេះម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យប្រកាសចែកជូនសំបុត្រឥតគិតថ្លៃសម្រាប់ ចូលរួមទស្សនាចំនួន៨០០សំបុត្រ។ ចំពោះ៣ប្រកួតនាថ្ងៃអាទិត្យ រួមមាន៖ ក្រុមកងយោងពលខេមរភូមិន្ទនឹងជួបជាមួយអាស៊ីអឺរ៉ុប យូណាយធីត ស្របពេលដែលយុវជនបាទីជួបជាមួយភ្នំពេញក្រោន ហើយសូលទីឡូអង្គរនឹងត្រូវជួបជាមួយអង្គរថាយហ្គឺ៕
-
ថវិការាជរដ្ឋាភិបាល ៣៣៤លានរៀល ត្រូវបានប្រគល់ជូនជ័យលាភីកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែល ដណ្តើមបានមេដាយ ពីព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019 នៅអារ៉ាប់រួម

ថវិការាជរដ្ឋាភិបាល ៣៣៤លានរៀល ត្រូវបានប្រគល់ជូនជ័យលាភីកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលឈ្នះមេដាយ ពីព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019 នៅអារ៉ាប់រួម នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ ក្រោមអធិបតីភាព ឯ ឧ សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដណ្ដើមបានមេដាយ ១០គ្រឿង មាស៣ ប្រាក់៣ និងសំរិទ្ធ៤គ្រឿង ។ តាមការបញ្ជាក់ពីលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ផ្តល់ជូនអត្តពលិក៧នាក់ ក្នុងនោះមេដាយមាស៣គ្រឿង ៩០លានរៀល មេដាយប្រាក់៣ ៦០លានរៀល និងមេដាយសំរិទ្ធ៦៤លានរៀល គ្រូបង្វឹក២នាក់ ក្នុងម្នាក់៣០លានរៀល និងគ្រូជំនួយ២នាក់ ក្នុងម្នាក់ ២១លានរៀល រួមទាំងអ្នកដឹកនាំម្នាក់ និងអ្នកថែទាំម្នាក់ ក៏ទទួលបានប្រាក់រង្វាន់ពិសេសនេះដែរ ដែលសរុបទឹកប្រាក់ទាំងអស់ចំនួន ៣៣៤ លានរៀល ។ ថ្លែងក្នុងឱកាសនោះ ឯ ឧ…
-
ក្រុមការពារតំណែងជើងឯក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមជើងឯក២ ឆ្នាំជាប់ៗគ្នាក្រសួងសុខាភិបាល ឡើងដល់វគ្គ៤ក្រុមចុងក្រោយដូចគ្នា

ក្រុមការពារតំណែងជើងឯក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមជើងឯក២ ឆ្នាំជាប់ៗគ្នាក្រសួងសុខាភិបាល ឡើងដល់វគ្គ៤ក្រុមចុងក្រោយដូចគ្នា បន្ទាប់ពីយកឈ្នះគូប្រកួតដូចគ្នា នៅវគ្គ៨ក្រុមចុងក្រោយ កាលពីយប់មិញ នៅលើទីលាន Premium Sport Club ។ ក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាជើងឯកឆ្នាំចាស់ បានយកឈ្នះក្រុមក្រសួងទេសចរណ៍ ក្នុងលទ្ធផល ៤ទល់០ ធ្វើសម្រេចដោយកីឡាករ គឹម សុភាណា ២គ្រាប់ម្នាក់ឯង ឡាច វណ្ណស័ក្ក និងយង់ សិលា ម្នាក់មួួយគ្រាប់ ខណៈក្រសួងសុខាភិបាល បានយកឈ្នះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងលទ្ធផល ៧ទល់០ រកបានដោយកីឡាករ ខន រ៉ាឌី ៣គ្រាប់ម្នាក់ឯង ឡុង ដាឌីម៉ូ ២គ្រាប់ និងឈុត វណ្ណដា ព្រហ្ម ស៊ីតារា ម្នាក់មួួយគ្រាប់ លទ្ធផលនេះធ្វើអោយក្រុមទាំង២ឡើងទៅរងចាំ២ក្រុមផ្សេងទៀត នៅវគ្គ៤ក្រុមចុងក្រោយ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ ។ ចំណែកឯ២គូទៀតត្រូវប្រកួតដែរគឺ ក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវប៉ះ…
-
ប្រធានមន្ទីរអប់រំខេត្តកណ្ដាល ណែនាំឲ្យប្រធានការិយាអប់រំក្រុង ស្រុក និងនាយកគ្រឹស្ថានបឋមសិក្សាជំរុញការលើកកម្ពស់វិស័យអប់រំកាយ និងកីឡា

ក្នុងឱកាសបិទការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្ដាល ប្រឆ្នាំសិក្សា២០១៩-២០២០ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាលបានណែនាំ ដល់ប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុង ស្រុក នាយក នាយិកា គ្រឹស្ថានបឋមសិក្សាទាំងអស់ ក្នុងខេត្ត ត្រូវយកទុកដាក់ជម្រុញនិងលើកកម្ពស់វិស័យអប់រំកាយ និង កីឡា ឲ្យបានខ្លាំងក្លាថែមទៀតនៅតាមគ្រឹស្ថានដែលខ្លួនគ្រប់គ្រង ។ ជាមួយនេះត្រូវយកចិត្តទុកដាក់ ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹស្ថានសិក្សាដើម្បីឲ្យ សិស្សានិសិស្សតទួលបាននូវការវិវត្តន៍រាងកាយ បញ្ញាស្មារតី ក៏ដូចជាតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា២ម៉ោងក្នុង១សប្ដាហ៍ឲ្យបានខ្ជាប់ខ្ជួន។ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា ឲ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្ដែងរបស់សាលា បើទីលានមានស្រាប់ ត្រូវថែរក្សា ជួសជុល កែលម្អ ។ត្រូវបណ្ដុះបណ្ដាលធនធានមនុស្ស កីឡាករ ឲ្យចេះស្រឡាញ់ចូលចិត្តលេងកីឡា ស្របទៅនឹងយុទ្ធសាស្ដ្រកំណែទម្រង់ លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡា១ប្រភេទ យ៉ាងតិចប្រចាំជីវិត។លោក ចេង សំអ៊ុល បានបញ្ជាក់ថា ការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាជើងឯកថ្នាក់ខេត្ត នាពេលនេះគឺដើម្បីវាស់ស្ទង់កម្រឹត បច្ចេកទេស និងជ្រើសរើសយកកីឡាករ កីឡាការិនី ដែលឆ្នើមមានទេពកោសល្យល្អ មកប្រមូលផ្ដុំហ្វឹកហាត់…
-
ព្រឹត្តិការណ៍ Tiger Street Football 2020 សម្រាំងយក៦ក្រុមឡើងទៅប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ

ខេត្តកំពត៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តកំពត ដែលជាមណ្ឌលទី៦ បានដំណើរការប្រកួតជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ នៅដងព្រែកខេត្តកំពត ដោយមានក្រុមចូលប្រកួតប្រជែងចំនួន៦០ក្រុម។ លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេសរៀបចំព្រឹត្តិការណ៍ Tiger Street Football 2020 បានលើកឡើងថា លោកពិតជាសប្បាយចិត្តណាស់ដែលខេត្តកំពតទទួលធ្វើជាម្ចាស់ Tiger Street Football 2020 ហើយការទទួលលើកទី១នេះគឺបានគៀងគរក្រុមនៅខេត្ត កំពតផ្ទាល់ចូលរួមប្រកួតបានជាច្រើនក្រុម ខណៈដែល៧លើកកន្លងមកដែលក្រុមខេត្តកំពត នាំក្រុមទៅលេងនៅខេត្តផ្សេង គឺមានក្រុមចូលរួមតិចតួចបំផុតទាំងនេះសបញ្ជាក់ឲ្យឃើញថា វិស័យបាល់ទាត់នៅកំពតកំពុងតែរីកចំរើននឹងផុសផុលខ្លាំងឡើង។ ទន្ទឹមជាមួយគ្នានេះដែរ ក្នុងនាមលោកជាប្រធានក្រុមបច្ចេកទេសនៃព្រឹត្តិការណ៍ Tiger Street Football 2020 លោក បានក្រើនរំលឹកដល់ក្រុមចូលរួមទាំងអស់គោរពនៅពេលវេលាឲ្យបានត្រឹមត្រូវ ពិសេសគោរពនៅគោលការយុត្តិធម៌ទាំងអស់គ្នា ដើម្បីឲ្យការប្រកួតដំណើរការទៅដោយរលូន នឹងជោគជ័យ។ តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) មានប្រសាសន៍ថា Tiger Street Football បានបង្កើតឡើង…
-
ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលកំពតរំពឹងទាក់ទាញបានអ្នកគាំទ្រចូលទស្សនាច្រើន

កំពត៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលកំពត ដែលជាមណ្ឌលទី៦ និងរំ ពឹង ទាក់ ទាញ បានអ្នកគាំទ្រចូលទស្សនាច្រើនកុះករ ខណៈមណ្ឌលខេត្តកំពត ទើបតែរៀបចំលើកដំបូង បន្ទាប់ពីព្រឹត្តិការណ៍ដ៏ អស្ចារ្យនេះបង្កើតឡើងបានរយៈពេល៨ឆ្នាំ។ កាថ្លែងលើកឡើងរបស់តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) ធ្វើឡើង នៅក្នុងសន្និសិទ និងប្រជុំចាប់គូប្រកួត Tiger Street Football 2020 មណ្ឌលកំពត នៅសណ្ឋាគារ កំពតឌី យ៉ាម៉ង់ ខេត្តកំពត នារសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០។ លោកថា ៧ឆ្នាំលើកកន្លងមកយើងរៀបចំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែឆ្នាំទី៨នេះ យើងផ្លាស់ប្តូរមកខេត្តកំពតវិញម្តងនឹងសង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងទាក់ទាញបានអ្នកទស្សនាច្រើនលើសពីមណ្ឌលខេត្តព្រះសីហនុដែលធ្លាប់រៀបចំកន្លងមក។ ដោយមណ្ឌលខេត្តកំពត មានខេត្តជាប់មាត់សមុទ្រចូលរួមចំនួន៤ គឺកំពតម្ចាស់ផ្ទះ ព្រះសីហនុ កោះកុង និងខេត្តកែប សរុបមានក្រុមចូលរួមចំនួន៦០ក្រុម ដោយរយៈពេលប្រកួតចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចំរាញ់ជ្រើសរើសយក៦ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ទី១…
-
ខេត្តចំនួន៦ ត្រៀមចូលរួមប្រកួត ទូកប្រពៃណីអន្ដរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង ប្រចាំភូមិភាគ បឹងទន្លេសាប និងដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០

ខេត្តចំនួន៦ មានខេត្ត កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងសៀមរាបជាម្ចាស់ផ្ទះ ត្រៀមចូលរួមប្រកួត ទូកប្រពៃណីអន្ដរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង ប្រចាំភូមិភាគី បឹងទន្លេសាប និងដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ នាថ្ងៃទី២១-២៣ ខែកុម្ភៈខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ពី កញ្ញា មាស តឿ មន្រ្តីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។ កញ្ញា មាស តឿ បន្តទៀតថា មុននឹងចាប់ផ្តើមការប្រកួត សហព័ន្ធបានវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនភូមិភាគនីមួយៗ ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធអំពីទូក ដែលសហព័ន្ធមាន និងលក្ខន្តិកៈសម្រាប់ការប្រកួតប្រជែងជើងឯកភូមិភាគបឹងទន្លេសាប ឆ្នាំ២០២០ ដែលចាប់ផ្តើមប្រកួតផ្លូវការថ្ងៃទី២១-២៣ ខែកុម្ភៈ នៅស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ មន្រ្តីសហព័ន្ធជាស្រ្តីរូបនេះ ឲ្យដឹងទៀតថា ក្រៅពីវគ្គបណ្តុះបណ្តាល សហព័ន្ធក៏បានផ្តល់ចំណេះដឹងថ្មីបន្ថែម បច្ចេកទេស បទបញ្ជាថ្មីពីសហព័ន្ធកីឡាទូកអន្តរជាតិ…