Category: កីឡា

  • ព្រឹត្តិការណ៍ប្រដាល់កម្រិតពិភពលោក WLC គ្រោងដំណើរការនៅខែមេសាដដែល ក្រោយសុខធី ប្រកាសដកខ្លួនមិនចូលរួមប្រកួត

    ព្រឹត្តិការណ៍ប្រដាល់កម្រិតពិភពលោក WLC គ្រោងដំណើរការនៅខែមេសាដដែល ក្រោយសុខធី ប្រកាសដកខ្លួនមិនចូលរួមប្រកួត

    លោក ហ៊ុន ចាន់រាជ ប្រធានក្លិបខេមបូឌាថប់ធីម និងជាដៃគូសហការនៃកម្មវិធីប្រដាល់ WLC WOLD LETHWEI CHAPIONSHIP ដែលគ្រោងរៀបចំនៅលើទឹកដីកម្ពុជានៅដើមខែមេសាខាងមុខនេះ បានបញ្ជាក់ថា បេក្ខភាពកីឡាករប្រដាល់៩រូបរបស់កម្ពុជាដែលគ្រោងប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយកីឡាករបរទេស និងត្រូវផ្លាស់ប្តូរសមាសភាពកីឡាករថ្មីមួយរូបវិញជំនួសកកីឡាករ  សុខ ធី បន្ទាប់ពីសុខ ធីបានប្រកាសដកខ្លួនមិនចូលរួមប្រកួត។ លោក អះអាងថា កីឡាករថ្មីដែលកម្មវិធីយើងជ្រើសរើសមកជំនួសកន្លែងកីឡាករ សុខ ធី បច្ចុប្បន្នពុំទាន់សម្លឹងឃើញកីឡាកររូបណាដែលសាកសមនៅឡើយនោះទេ ពោលគឺយើងកំពុងមើលទៅតាមបណ្តាក្លិបថាកីឡាកររូបណាសាកសម និងមិនជាប់ភារៈកិច្ចប្រកួតដណ្តើមខ្សែក្រវ៉ាត់នៅសង្វៀនក្នុងស្រុក។ អ្នកសម្របសម្រួលកម្មវិធីប្រដាល់WLC WOLD LETHWEI CHAPIONSHIP ប្រចាំកម្ពុជារូបនេះបន្តថា WOLD LETHWEI CHAPIONSHIP ដែលរៀបចំនៅកម្ពុជាលើកទី១នេះលក្ខន្តិកៈនៃការប្រកួតគឺមិនយកតាមកម្មវិធី WOLD LETHWEI CHAPIONSHIP នៅមីយ៉ាន់ម៉ាទាំងស្រុងនោះទេ ពោលគឺមានលាយច្បាប់គុណខ្មែរពាក់កណ្តាល។ លោក ពន្យល់ថា ការរៀបចំនៅទឹកដីកម្ពុជាលើកដំបូងនេះកម្មវិធីប្រដាល់ WLC WOLD LETHWEI CHAPIONSHIP គ្រោងចំណាយប្រមាណជាជាង២០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ហើយប្រសិនបើកម្មវិធីប្រដាល់ កម្រិតពិភពលោកនេះ…

  • ក្រោយពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជាលក្ខណៈអន្តរជាតិ 39th Singapore Open Windsurfing Championships 2020 កីឡាករ កម្ពុជាបានទទួលលទ្ធផលជាទីមោទនៈ

    ក្រោយពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជាលក្ខណៈអន្តរជាតិ 39th Singapore Open Windsurfing Championships 2020 កីឡាករ កម្ពុជាបានទទួលលទ្ធផលជាទីមោទនៈ

    ក្រោយពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជាលក្ខណៈអន្តរជាតិ 39th Singapore Open Windsurfing Championships 2020 នៅប្រទេស សឹង្ហបុរី ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០ បញ្ចប់រួចរាល់ កីឡាករវ័យក្មេង ដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបញ្ជូនទៅចូលរួមក្នុងការប្រកួតនោះ ទទួលបានលទ្ធផលជាទីមោទនៈដោយ កីឡាករ កែវ ភារុណ វ័យ១៥ឆ្នាំ ចូលប្រកួតលើវិញ្ញាសា Windsurfing Teachno293 ទទួលបានចំណាត់ថ្នាក់លេខ០២ ក្នុងចំនោមកីឡាករ ០៦រូប ដោយទទួលបានមេដាយ ប្រាក់ចំនួន ០១គ្រឿង និងកីឡាករ សែម ប្រុសពៅ វ័យ១៦ឆ្នាំ ចូលប្រកួតលើវិញ្ញាសា Windsurfing RS:One ទទួលបានចំណាត់ថ្នាក់លេខ ០១ ក្នុងចំនោមកីឡាករ ០៣រូប ដោយទទួលបានមេដាយ មាសចំនួន ០១គ្រឿង ។ នេះគឺជាជោគជ័យថ្មីមួយរបស់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ២០២០នេះ ដែលកីឡាករវ័យក្មេងទាំង…

  • ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលកំពង់ចាមក្រុមចូលរួមប្រជែងសុទ្ធសឹងជាជើងខ្លាំង

    ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលកំពង់ចាមក្រុមចូលរួមប្រជែងសុទ្ធសឹងជាជើងខ្លាំង

    កំពង់ចាម៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានឈានដល់មណ្ឌលទី៥ហើយ គឺមណ្ឌលកំពង់ចាម ដែលដំណើរការប្រកួតផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ខែកុម្ភៈ នៅមាត់ទន្លេកោះពេជ្រ ខេត្តកំពង់ចាម។ លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេស នៃព្រឹត្តិការណ៍ Tiger Street Football 2020 តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលទី៥នេះ គឺមានក្រុមចូលរួមប្រកួតចំនួន៧៧ក្រុម ដោយប្រកួតថ្ងៃទី១ដែលជាថ្ងៃដំបូងដំណើរការចាប់ពីម៉ោង៧ទៅមានចំនួន៤៥ប្រកួតនិងប្រកួតថ្ងៃទី២មានចំនួនលេង៣២ប្រកួត។ នាឱកាសបើកការប្រកួតនោះដែរ លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធបាល់ទាត់កម្ពុជា បានសូមណូមពរឲ្យក្រុមបាល់ទាត់ទាំងអស់ប្រកួតប្រជែងដោយរក្សាក្រមសិល៍្បធម៌ និងយុត្តិធម៌នៅក្នុងការប្រកួត។ ជាមួយគ្នានោះ លោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលតែងតែសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា នាំយកព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យជូនបងៗនិងប្អូនកីឡាករបានសម្តែងនៅទេពកោសល្យនៅលើទីលានកម្រិតស្តង់ដា។តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) មានប្រសាសន៍ថា…

  • អាងហែលទឹកដែលស្ថិតនៅក្នុងស្រុកកោះធំ គ្រោងដាក់ឲ្យដំណើរការចុងខែកុម្ភៈ ឆ្នាំ២០២០នេះ ខណៈការសាងសង់បានប្រមាណជាង ៨៥ភាគរយ

    អាងហែលទឹកដែលស្ថិតនៅក្នុងស្រុកកោះធំ គ្រោងដាក់ឲ្យដំណើរការចុងខែកុម្ភៈ ឆ្នាំ២០២០នេះ ខណៈការសាងសង់បានប្រមាណជាង ៨៥ភាគរយ

    កីឡាជាតិ៖  លោក ហែម គីរី អគ្គលេខាធិការ និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា អាងហែលទឹក របស់សហព័ន្ធនៅស្រុកកោះធំ ខេត្តកណ្តាល គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៦ខែកុម្ភៈឆ្នាំ២០២០ដំណើរការ កែសម្រួលបច្ចេកទេស្តង់ដា សម្រេចបានប្រមាណជិត៨៥ភាគរយហើយ ក្នុងនោះ  សហព័ន្ធបានគ្រោង សម្ភោធដាក់ឲ្យដំណើរ នាចុងខែកុម្ភៈឆ្នាំនេះ។ លោក ហែម គីរី បានឲ្យដឹងថា អាងហែលទឹក ស្រុកកោះធំគឺស្របតាមស្តង់ដារបច្ចេកទេស ដែលមានទទឹង២០ម៉ែត្រ បណ្តោយ២៥ម៉ែត្រ តាមខ្នាតស្ដង់ដារអន្តរជាតិ ហើយអាងនេះអាចរៀបចំ ធ្វើការប្រកួតជាលក្ខណៈអន្តរជាតិខ្នាតតូចៗបាន និងសម្រាប់បម្រើឲ្យការងារហ្វឹកហាត់ផងដែរ។ អាងហែលទឹកនេះនឹងផ្តល់ឱកាស  ដល់កីឡាករ-កីឡាការិនីហែលទឹក នៅទូទាំង ខេត្តកណ្តាល ពិសេសអ្នកស្រុកកធំផ្ទាល់តែម្តង ។ សម្រាប់ត្រៀមខ្លួនចូលរួមប្រកួតកីឡាជាតិ លើកទី៣ប្រព្រឹត្តិ ដែលនិងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០។ លោកអគ្គលេខធិការនរូបនេះបានបន្តថា តាមគំរូប្លង់អាងហែលទឹកនេះមានបន្ទប់ទឹក សម្រាប់កីឡាករ-កីឡាការិនីហែលទឹក ប្រើប្រាស់ ការិយាល័យធ្វើការ របស់មន្ត្រី បន្ទប់បច្ចេកទេស (ប្រើប្រាស់សម្រាប់បញ្ជាការប្រកួត) និងកន្លែងអង្គុយទស្សនា ក៏បានរៀបចំ…

  • សមាជិកប្រតិបត្តិថ្មីសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ប្តេជ្ញារួមកម្លាំងគ្នា ដើម្បីបន្តការអភិវឌ្ឍ វិស័យមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

    សមាជិកប្រតិបត្តិថ្មីសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ប្តេជ្ញារួមកម្លាំងគ្នា ដើម្បីបន្តការអភិវឌ្ឍ វិស័យមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

    សមាជិកប្រតិបត្តិថ្មីទាំង១១រូប សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ប្តេជ្ញារួមកម្លាំងគ្នា ដើម្បីបន្តការអភិវឌ្ឍ វិស័យមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ការបញ្ជាក់នេះធ្វើឡើង ក្នុងមហាសន្និបាតបញ្ចប់ អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២០-២០២៤ ដោយតាមរយៈមហាសន្និបាតនេះជ្រើសរើសបាន សមាជិកប្រតិបត្តិអាណត្តិថ្មី ដើម្បីបន្តការដឹកនាំអភិវឌ្ឍន៍បន្ត ។ មហាសន្និបាតនេះ បានបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិថ្មីចំនួន១១រូប ដោយលោក តឹក ប៊ុនវី ជាប្រធានសហព័ន្ធដោយទទួលបានសំឡេងគាំទ្រ១៦សំឡេង ខណៈលោក ស៊ីម មង្គលរស្មី អតីតប្រធានអាណត្តិចាស់ធ្លាក់ចេញពីដំណែង ដោយសារសមាជិកពេញសិទ្ធិមិនបោះឆ្នោះគាំទ្រ ដោយទទួលបានត្រឹម៣សំឡេងប៉ុណ្ណោះ ។ សមាជិកប្រតិបត្តិអាណត្តិថ្មីរួមមាន លោក តិត ប៊ុនវី ជាប្រធាន, លោក ចាប់ វ៉ាន់នី អនុប្រធាន, លោក សុខ វណ្ណៈ អគ្គលេខាធិការ, លោក ណុំ សុបិន្ត អគ្គលេខាធិការរង, លោក ហេង សារ៉ាត់ អគ្គហិរញ្ញឹក, លោក ធិ ប៊ុនធី…

  • គណៈកម្មការបាល់ទាត់ជាតិកម្ពុជា ប្រកាសពីការប្រកួតពានធំៗចំនួន២ នារដូវកាលថ្មី ខណៈប្រាក់រង្វាន់ក្រុមជើងឯករដូវកាលថ្មី ច្រើនជាងរដូវកាលមុន

    គណៈកម្មការបាល់ទាត់ជាតិកម្ពុជា ប្រកាសពីការប្រកួតពានធំៗចំនួន២ នារដូវកាលថ្មី ខណៈប្រាក់រង្វាន់ក្រុមជើងឯករដូវកាលថ្មី ច្រើនជាងរដូវកាលមុន

    គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការប្រកួតពានធំៗចំនួន២ គឺពានរង្វាន់ Metfone Cambodian League និងពាន Hun Sen Cup រដូវកាល២០២០ ខណៈប្រាក់រង្វាន់ជើងឯកលីកកំពូលកម្ពុជា ឆ្នាំ២០២០នេះ  ៦០លានរៀល ដែលក្រុមហ៊ុនទូរស័ព្ទ Metfone គឺជាម្ចាស់ឧបត្ថម្ភ ។ លោក ឈី កុលបុត្រា តំណាង CNCC បានបញ្ជាក់ថា រដូវកាលថ្មីនេះ ខ្លួនបានកែសម្រួលនូវវិធាន និងបទបញ្ញត្តិមួយចំនួន ដើម្បីជំរុញដល់ការអភិវឌ្ឍកាន់តែប្រសើរ ដូចជាការដោះដូរកីឡាករពីក្លឹប១ទៅក្លិបមួយ ដោយត្រូវកំណត់ជាគោលការណ៍នូវសំណងអភិវឌ្ឍដែលក្លិបមួយខិតខំបណ្តុះបណ្តាល, មុនការប្រកួតទាំងអស់ត្រូវគោរពទង់ជាតិកម្ពុជា និងការបង្កើនលើប្រាក់រង្វាន់៦០លានរៀល សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជា ពីរដូវកាលមុនៗ កាន់តែច្រើនបន្ថែមទៀត ខណៈចំណាត់ថ្នាក់លេខ២ និងលេខ៣ នៅរក្សាចំនួនប្រាក់រង្វាន់ដដែល ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួយឧបត្ថម្ភពេញ១រដូវកាល ដល់ក្លិប នៃក្របខ័ណ្ឌលីគចំនួន១២ក្លិប ក្នុង១ក្លិបៗចំនួន ១ម៉ឺន៥ពាន់ដុល្លារ សរុបចំនួន១៨ម៉ឺនដុល្លារ លើកលែង១ក្លិប គឺក្លិបយុវជនបាទី ដោយសារស្ថិតក្រោមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាស្រាប់ ។…

  • ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាយុទ្ធសាស្រ្តអាទិភាព សម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្ត

    ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាយុទ្ធសាស្រ្តអាទិភាព សម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្ត

    ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាយុទ្ធសាស្រ្តអាទិភាព សម្រាប់ឆ្នាំ២០២០ និងទិសដៅការងារឆ្នាំបន្ត នេះជាបញ្ជាក់របស់ ឯកឧត្តម ស សុខា ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមសរុបប្រមាណ៣០០នាក់ មកពីអង្គភាពជំនាញក្រោម អគ្គនាយកដ្ឋានកីឡា សហព័ន្ធកីឡជាតិ អង្គការជាដៃគូ ។ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ទសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ត្រូវប្តេជ្ញាសម្រេចឲ្យបាននូវមុំមួយក្នុងចំណោមមុំទាំង៤គឺ “ការពង្រឹង គុណភាពអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដោយផ្តល់អាទិភាព និងយកចិត្តទុកដាក់លើគ្រូបង្រៀន ការពង្រឹងវិសាលភាពសាលារៀនគ្រប់កម្រិត ការពង្រឹងអធិការកិច្ច គ្រប់ជ្រុងជ្រោយ លើការគ្រប់គ្រងសាលារៀន ការជំរុញការអប់រំបច្ចេកទេស នៅមធ្យមសិក្សាទុតិយភូមិ ការអប់រំបំណិនឲ្យស្របតាម ទីផ្សារការងារ ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និងការត្រៀមប្រកួត កីឡាស៊ីហ្គេម…

  • មណ្ឌលបាត់ដំបងគឺជាមណ្ឌលទី៤ នៃព្រឹត្តិការណ៍ Tiger Street Football 2020

    មណ្ឌលបាត់ដំបងគឺជាមណ្ឌលទី៤ នៃព្រឹត្តិការណ៍ Tiger Street Football 2020

    បាត់ដំបង៖ ការប្រកួត Tiger Street Football 2020 មណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤ នាព្រឹកថ្ងៃទី៣១ ខែមករានេះ បានបើកការប្រកួតជាផ្លូវការហើយ នៅទីលានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១២៤ក្រុម។ លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេស នៃព្រឹត្តិការណ៍ Tiger Street Football 2020 តំណាងឲ្យសហព័ន្ធបាល់ទាត់កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតដ៍អស្ចារ្យនៅប្រទេសកម្ពុជាផ្តល់ឱកាសឲ្យកីឡាករគ្រប់ខេត្ត បានប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពទទួលបានឱកាសប្រែក្លាយអភិវឌ្ឍនខ្លួនជាកីឡាករបាល់ទាត់អាជីពនៅប្រទេសកម្ពុជា។ នាឱកាសនោះ លោក បានសូមណូមពរស្នើសុំឲ្យក្រុមបាល់ទាត់ចូលរួមទាំងអស់ សូមប្រកួតដោយគោរពនូវគោការណ៍យុត្តិធម៌ ពោលគឺលេងដោយយុត្តិធម៌ផ្តើមចេញពីយើងទាំងអស់គ្នា មានន័យថាគោរពខ្លួនឯង គោរពមិត្តរួមក្រុម គោរពគូប្រកួត គោរពទស្សនិកជន បើគ្មានអ្នកទាំងអស់នោះទេ ការប្រកួតក៏ប្រព្រឹត្តិទៅមិនបានរលូនល្អដែរ ព្រោះពួកគេសុទ្ធតែមានចំណែកចូលរួមលើកកម្ពស់អភិវឌ្ឍវិស័យបាល់ទាត់ដូចគ្នា។ ដោយឡែកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានលើកឡើងថា ព្រឹត្តិការណ៍ Tiger Street Football 2020…

  • ព្រឹត្តិការណ៍ Tiger street football មណ្ឌលបាត់ដំបងជាប់ ចំណាត់ថ្នាក់ ជាមណ្ឌលដែលមានក្រុមចូលរួមច្រើនជាងគេ

    ព្រឹត្តិការណ៍ Tiger street football មណ្ឌលបាត់ដំបងជាប់ ចំណាត់ថ្នាក់ ជាមណ្ឌលដែលមានក្រុមចូលរួមច្រើនជាងគេ

    លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេសនៃសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ឲ្យដឹង នៅក្នុងសន្និសិទ សារព័ត៌មាន និងប្រជុំចាប់ ពូល ការប្រកួត Tiger street football 2020 នៅមណ្ឌលបាត់ដំបង នៅសណ្ឋាគារ ស្ទឹងសង្កែ ជាមណ្ឌលទី៤ ដែលមានចំនួនក្រុមចូលរួមប្រកួតច្រើនជាងគេរហូតដល់ទៅ១២៤ក្រុម ខណៈដែលឆ្នាំ២០១៩កន្លងទៅ មានតែ៩៦ក្រុមប៉ុណ្ណោះ ។ ប្រធានបច្ចេកទេសរូបនេះ បន្ថែមថា  សម្រាប់មណ្ឌលទី៤នេះ មានខេត្តចូលរួម ដូចជា ខេត្តប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងបាត់ដំបងម្ចាស់ផ្ទះ ដោយធ្វើការប្រកួតរយៈពេល៣ថ្ងៃចំរាញ់យក១០ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ    រាជធានីភ្នំពេញថ្ងៃទី២៩ ខែកុម្ភ និងទី១ខែ មិនា ឆ្នាំ២០២០ ។ លោក អះអាងថា ដោយសារតែចំនួនក្រុមមានចំនួនច្រើន ការប្រកួតរយៈពេល៣ថ្ងៃនេះ គឺចាប់ផ្តើមពីព្រឹកទល់យប់ ដោយក្រុមចំនួន១២០ធ្វើការប្រកួតជម្រុះដំណាក់កាលទី១ រីឯ៤ក្រុមចាប់ឆ្នោតបានឈរជើង និងចូលរួមប្រកួតដំណាក់កាលទី២ រួចបន្តប្រកួតដល់វគ្គផ្តាច់ព្រ័ត្ររកក្រុមជើងឯកប្រចាំមណ្ឌល ។ នាយកផ្នែកលក់ស្រាបៀរ Tiger ប្រចាំនៅបាត់ដំបង…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តល់អនុសាសន៍ ៦ចំណុចដើម្បីអោយកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៉ីង និងទូកប្រពៃណីកម្ពុជា កាន់តែមានវឌ្ឍនភាព សម្រាប់ចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ

    ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តល់អនុសាសន៍ ៦ចំណុចដើម្បីអោយកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៉ីង និងទូកប្រពៃណីកម្ពុជា កាន់តែមានវឌ្ឍនភាព សម្រាប់ចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ

    កណ្តាល៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯឧ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញជាតំណាងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដើម្បីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ជ្រើសរើសជើងឯកភូមិភាគវាលរាប ពានរង្វាន់ «សម្តេចក្រឡាហោម ស ខេង» លើកទី២ ឆ្នាំ២០២០។ ពិធីនេះ ត្រូវបានធ្វើឡើងនៅមាត់ទន្លេសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯឧ ប៉ាន សូរស័ក្តិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាជ្ញាធរ រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះ ឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ការកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកចូលរួមទស្សនា និងធ្វើដំណើរឆ្លងកាត់ទីរួមខេត្តផងដែរ។ ឯឧបន្តថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិរយៈពេលពីរថ្ងៃនេះ គឺជាការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស…