-
សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បង្កើតចំណេះដឹងដល់មន្រ្តីបច្ចេកទេស និងគ្រូឧទ្ទេស ដើម្បី កាត់បន្ថយអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

សិក្ខាកាមដែលជាមន្រ្តីបច្ចេកទេស និងគ្រូឧទ្ទេស របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ចំនួន២៥នាក់ ទទួលបានការបណ្តុះបណ្តាលចំណេះដឹង ស្តីពីវគ្គអាជ្ញាកណ្តាលកម្រិតមូលដ្ឋាន ដើម្បី បង្កើតសមត្ថភាពឈានទៅចាប់យកជំនាញអាជ្ញាកណ្តាលអន្តរជាតិនៅពេលខាងមុខ ។ លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋាននេះ គឺមានរយៈ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ និងបញ្ចប់នៅថ្ងៃទី២២ ខែមករា ហើយវគ្គនេះ បង្រៀនដោយគ្រូឧទ្ទេស លោក ស៊ុន រតនា មានជំនាញជាអាជ្ញាកណ្តាលអន្តរជាតិមានបទពិសោធន៍កាត់សេចក្តី ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិជាច្រើនមកហើយ ។ អគ្គលេខាធិការរូបនេះ អះអាងទៀតថា វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋាននេះ សហព័ន្ធរៀបចំឡើង មានគោលដៅជម្រុញអភិវឌ្ឍសមត្ថភាពមន្រ្តីបច្ចេកទេស និងគ្រូឧទ្ទេសឲ្យទទួលបានចំណេះដឹងជំនាញពិតប្រាកដពាក់ព័ន្ធនិងការកាត់សេចក្តី ។ លោក បន្តទៀតថា ការផ្តល់ចំណេះដឹងដល់មន្រ្តីនាពេលនេះ វាចាំបាច់បំផុតសម្រាប់ពួកគេ ព្រោះថាបើពួកគេយល់ដឹងពីកម្រិតមូលដ្ឋានច្បាស់លាស់ នឹងអាចឈានទៅចាប់យកអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ដើម្បីជួយដល់សហព័ន្ធ ក្នុងការរៀបចំព្រឹត្តការណ៍ធំៗ ដូជជា ជើងឯកអាស៊ី ដែលគ្រោងធ្វើនៅឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីកាត់បន្ថយការនាំយកអាជ្ញាកណ្តាមកពីអន្តរជាតិ…
-
ព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trail 2020 ទាក់ទាញអ្នកចូលរួមរត់ប្រមាណជាង១២០០នាក់

ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail 2020 លើកទី៥ ទាញអ្នកចូលរួមបានអ្នកចូលរួមរត់មកពីជុំវិញពិភពលោក ១២៥៥នាក់ ដោយអ្នករត់ ៦៤គីឡូម៉ែត្រ ១២៨គីឡូម៉ែត្រ បានចេញដំណើរ នៅទីលានជល់ដំរីនាវាលាព្រឹកម៉ោង ៤ ទៀបភ្លឺ ចំណែក១៦គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ បានចេញដំណើរពីភ្នំបូក តំបន់អង្គរ ខេត្តសៀមរាប នាព្រឹកម៉ោង៦ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។ បើតាមការឲ្យដឹង ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងទៀតថា ក្នុងចំណោម អត្តព លិ ក ទាំងអស់នេះ គឺមាន បរទេស ជាង ៩០៥ នាក់ មកពី ៤៥ ប្រទេស លើ ពិភពលោក។ ក្នុង នោះ បារាំង ច្រើន ជាង គេ បន្ទាប់មក…
-
ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលសៀមរាប មានក្រុម បាល់ទាត់១១៩ចូលរួមប្រជែង

ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 រដូលកាលទី៨ មណ្ឌលទី២ ខេត្តសៀមរាប បានដំណើរការប្រកួតផ្លូវការហើយ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១១៩ក្រុម មកពីខេត្តចំនួន៤ រួមមាន សៀមរាបម្ចាស់ផ្ទះ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ។ Tiger Street Football 2020 មណ្ឌលទី២នេះ ដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី១៩ ខែមករា ទើបបញ្ចប់ការប្រកួតផ្លូវការ ហើយថ្ងៃបើកការប្រកួត ដំបូងមាន៥១ប្រកួត ថ្ងៃទី២ មាន៣៦ប្រកួត និងថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់មានមាន៣២ប្រកួត ហើយ ក្រុមដែលមានសំណាងឡើងមកដល់វគ្គ៨ក្រុមចុងក្រោយទោះមិនបានជាប់ជ័យលាភីក៍ជាប់ចំណាត់ក៍ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ខណៈ៨ក្រុមដែលធ្លាក់ត្រឹមវគ្គជម្រុះ១៦ចុង និង ត្រូវចាប់ឆ្នោតជ្រើសរើសយក៤ក្រុមមកគ្រប់១២ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ លោក ទុយ វិច្ឆិកា ប្រធានក្រុមបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា ក្នុងនាមប្រធានក្រុមបច្ចេកទេសនៃ សហព័ន្ធបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំ ពោះក្រុមហ៊ុនស្រាបៀ Tiger (CBL) ដែលបានសហការជាមួយសហព័ន្ធបាល់ទាត់ កម្ពុជា…
-
ក្រុមក្រសួងការពារជាតិរៀបចំការប្រកួត Pre-Season Championship 2020 ជាមួយ៣ក្រុមទៀត

ក្រុមបាល់ទាត់ក្រសួងការពារជាតិបានរៀបចំការប្រកួតពានរង្វាន់មិត្តភាព Pre-Season Championship 2020 ដែលមានក្លឹបក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ៣ផ្សេងទៀត គឺណា ហ្គាវើល អាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ ដែលគ្រោងប្រកួតនៅថ្ងៃទី១៦ មករា និងបញ្ចប់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅស្តាតចាស់ ។ លោក ខូវ ឆាយ អគ្គលេខាធិការ ក្លឹបបាល់ទាត់ក្រសួងការពារជាតិបានបញ្ជាក់ នៅក្នុងសន្និសីទ សារពត៌មាន និងចាប់ឆ្នោតជ្រើសរើសគូប្រកួតល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅស្តាតចាស់ថា នេះគឺជាការប្រកួតត្រៀមបង្កើនគុណភាពបច្ចេកទេស សម្រាប់លីគកំពូលកម្ពជា រដូវកាលថ្មី ២០២០ នាពាក់កណ្តាលខែកុម្ភៈ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីផ្ដល់ឱកាសឲ្យក្លឹបសមាជិក លីគកំពូល កម្ពុជា ពិសេសក្លឹបមិនសូវមានសកម្មភាព ឬមិនបានចេញទៅបោះជំរំហ្វឹកហាត់ក្រៅស្រុក មានឱកាស ប្រកួតសមជើងគ្នា ក៏ដូចជាពង្រឹងសមត្ថភាពក្រុម សម្រាប់ត្រៀមការប្រកួតរដូវកាលថ្មី ពិសេសគឺក្រសួង ការពារជាតិផ្ទាល់តែម្ដង ។ លោកបន្ដថា ចំពោះការរៀបចំឆ្នាំដំបូងនេះ ដោយសារពេលវេលាខ្លី ក្លឹប បានអញ្ជើញក្រុមចូលរួមត្រឹម៤ក្រុមប៉ុណ្ណោះ…
-
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Sreet Football 2020 ក្រុម Avatar FC គ្រងជើងឯកមណ្ឌលកំពង់ស្ពឺ

ការប្រកួតបាល់ទាត់ Tiger Sreet Football 2020 រដូវកាលទី៨ មណ្ឌលទី១ ខេត្តកំពង់ស្ពឺ ដែលមានក្រុមចូលរួមប្រជែងចំនួន៥២ក្រុម ដំណើរការប្រកួតអស់រយៈពេល២ថ្ងៃ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត ក្រុមបាល់ទាត់ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះ ក្រុមបាល់ទាត់ TN Kandal ក្នុងលទ្ធផល ៦ទល់១ វគ្គផ្តាច់ព្រ័ត្រ ។ ប្រធានក្រុមបាល់ទាត់ Avatar FC សោម សុខវិសាល អះអាងថា មុនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺនេះ ក្រុមរបស់ខ្លួនបានពុះពារឆ្លងកាត់ឧបសគ្គយ៉ាងខ្លាំង និងស្តែងចេញនូវការតាំងចិត្តដ៏មោះមុត ដោយក្នុងមួយថ្ងៃក្រុមលេងចាប់៣ប្រកួតទៅ៤ប្រកួត ដើម្បីដណ្តើមយកលទ្ធផលឡើងទៅកាន់វគ្គផ្តាច់ព្រ័តក្លាយជាម្ចាស់ជើងឯក ។ បន្ទាប់ពីគ្រងតំណែងជើងឯកមណ្ឌលខេត្តកំពង់ស្ពឺ ប្រធានក្រុមបាល់ទាត់ Avatar FC រូបនេះបានប្តេជ្ញាបន្តដឹកនាំក្រុមបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យទម្រង់បច្ចេកទេសនៃការលេងនៅក្នុងក្រុមកាន់តែស៊ីសង្វាក់ និងយល់ចិត្តគ្នាសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា សម្រាប់មណ្ឌលខេត្តកំពង់ស្ពឺ មាន៥២ក្រុមធ្វើការប្រកួតជម្រុះយកតែ៦ក្រុមឡើងទៅប្រកួតបន្តវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ជាមួយមណ្ឌល៧ទៀតដែលកំពង់តែបន្តការប្រកួតជម្រុះជាបន្តបន្ទាប់ ។ ដោយ៤ក្រុមចាប់ពីចំណាត់លេខ១ដល់លេខ៤…
-
អភិបាលខេត្ត ប៉ៃលិន អះអាងថា ស្វាគមន៍ធ្វើជាម្ចាស់ផ្ទះគ្រប់ប្រភេទកីឡា ដែលគ្រោងមកប្រកួតនៅលើទឹកដីត្បូងពេជ្រមួយនេះ

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសម្តែងនូវក្តីសប្បាយរីករាយ ខណៈដែលខេត្តទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២០ បញ្ចប់ដោយជោគជ័យ ដោយទទួលបានការលើកសសើរពីកីឡាករការិនី និងប្រតិភូតាមបណ្តាខេត្តផ្សេងៗថាជាខេត្តដែលទទួលបដិសណ្ឋាកិច្ចល្អចំពោះភ្ញៀវមកចូលរួមប្រកួត នៅខេត្តរបស់ខ្លួន ហើយ ឯកឧត្តម អភិបាលខេត្តថែមទាំងប្រកាសទៀតថា ខេត្តប៉ៃលិនរីករាយស្វាគមន៍ជានិច្ចការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាគ្រប់ប្រភេទ ។ ឯកឧត្តម ផាន់ ចាន់ធុល បានប្រកាសបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២០ នៅសាលាខេត្តប៉ៃលិន ។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ទៀតថា គិតមកដល់ពេលនេះ២១ឆ្នាំ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញបរិបូណ៍ទូទាំងប្រទេសកម្ពុជា និងការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅគ្រប់ទីកន្លែង ។ ស្ថិតក្រោមម្លាប់ នៃសន្តិភាព ២១ឆ្នាំនេះខេត្តប៉ៃលិនបានអភិវឌ្ឍប្រែក្លាយខ្លួនពីតំបន់ចំការម៉ីន គួរឲ្យភ័យខ្លាច ទៅជាចំការដំណាំគ្រប់ប្រភេទសំបូរណ៍ទៅដោយរមណីដ្ឋានធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធសង្គមរីកចំរើនគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច ៧.១% ថេរ បង្កឱកាសដល់ខេត្តប៉ៃលិនមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២០…
-
អត្តពលិកទាំង២ប្រភេទកីឡា ដែលដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិទទួលបានថវិកាជាង ៣៨៣លានរៀលពីក្រសួងអប់រំ

អត្តពលិកទាំង២ប្រភេទកីឡាដែល ដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិ លើ៤ព្រឹត្តិការណ៍ផ្សេងៗគ្នាទទួលបានថវិកាជាតចំនួន ៣៨៣.៩០០.០០០ រៀល (បីរយប៉ែតសិបបីលាន ប្រាំបួនរយពាន់រៀល) តាមរយៈឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ ជ័យលាភីទាំងនេះរួមមាន៖ ១ -ប្រភេទកីឡាគុនដាវ សាកលវិទ្យាល័យជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាឈ្នះមេដាយប្រាក់៣ និងសំរឹទ្ធ២ សរុបប្រាក់រង្វាន់ ៩៣លានរៀល។ ២-ប្រភេទកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី ដោយឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៤ សរុបប្រាក់រង្វាន់ចំនួន ២០៨ លានរៀល ។៣-កីឡាការ៉ាតេជើងឯក អាស៊ីអាគ្នេយ៍ លើកទី៨ ឆ្នាំ២០១៩ ដោយឈ្នះមេដាយសំរឹទ្ធ៥គ្រឿង សរុបប្រាក់រង្វាន់ចំនួន ៦០.៩០០.០០០រៀល។ និងទី៤-ការ៉ាតេជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០១៩ ដោយឈ្នះមេដាយសំរឹទ្ធ១គ្រឿង សរុបប្រាក់រង្វាន់ ២២លានរៀល។ ដោយឡែកសម្រាប់ប្រាក់រង្វាន់ជ័យលាភី ដែលមិនទាន់បានប្រគល់ជូន៖ មានចំនួនថវិកា ២.៤៤១.៦០០.០០០…
-
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៥ ឆ្នាំនេះ ចំនួនអ្នកចូលរួមកើនឡើង ១០% បើធៀបនឹងឆ្នាំ២០១៩

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៥ ឆ្នាំនេះ ចំនួនអ្នកចូលរួម១៣០០នាក់ ជនបរទេស ៧០០នាក់ មកពី៤៤ប្រទេសលើពិភពលោក កើនឡើង១០% បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ មានតែ១០០០នាក់ប៉ុណ្ណោះ ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ខាងមុខនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នេះជាការថ្លែងបញ្ជាក់របស់ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯ ឧ វ៉ាត់ ចំរើន នៅក្នុងសន្និសីទសារព័តមាននាព្រឹកមិញ នៅទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ឯ ឧ វ៉ាត់ ចំរើន អះអាងថា ព្រឹត្តិការណ៍នេះ រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនបារាំង Royal Phoenix ធ្វើឡើងក្នុងគោលបំណងចូលរួមថែរក្សា បរិស្ថានតំបន់បេតិកភ័ណ្ឌអង្គរ ផ្សព្វផ្សាយតំបន់ទេសចរណ៍អង្គរ ទៅកាន់ក្រៅប្រទេសតាមរយៈព្រឹត្តិការណ៍កម្រិតខ្ពស់ និងការបង្ហាញកីឡាចំរុះ នៃការរៀបចំ កីឡាទេសចរណ៍ នៅលើទឹកដីប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប ។ ហើយក្រៅពីគោលដៅធំៗទាំង៣នេះ ថវិការដែលទទួលបានពីការរៀបចំ និងយកកិច្ចការសប្បុរសធម៍ ជួយដល់អង្គការមួយចំនួន នៅកម្ពុជា។ អគ្គលេខាធិការ…
-
ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អះអាងថា កីឡាគ្រប់ប្រភេទទាំងអស់ទាមទារឲ្យហ្វឹកហាត់បង្កើនសមត្ថភាព ទើបសម្រេចបានជោគជ័យ

ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីវាយកូនឃ្លីលើតុ ដែលមិនបានជាប់ជ័យលាភីឲ្យបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពត្រៀមប្រជែងដណ្តើមជើងឯក នៅឆ្នាំក្រោយ ដោយមិនត្រូវបាក់ទឹកចិត្តបង់បោះ ឬបង់ចោលការហ្វឹកហាត់នោះឡើយ ពោលគឺត្រូវប្រឹងប្រែងហ្វឹកហាត់ទ្វេរដង ទើបអាចក្លាយជាកីឡាករអាជីព ។ ឯកឧត្តម ប្រធាន បានពន្យល់ថា ដើម្បីក្លាយជាកីឡាករអាជីពដ៏ជោគជ័យ ត្រូវបន្ថែមការហ្វឹកហាត់អោយខ្លាំង មិនត្រូវបន្ថយដៃធ្វើឲ្យសមិទ្ធផលធ្លាក់ចុះនោះទេ ពីព្រោះវាអាចបរាជ័យនាពេលខាងមុខ ។ ប្រធានសហព័ន្ធរូបនេះ អះអាងថា ចំណុចសំខាន់របស់កីឡាទាំងអស់ ចាំបាច់ទាមទារឲ្យបង្កើនការហាត់ហ្វឹកហ្វឺនឲ្យបានច្រើន និងជាប់លាប់តាមនិយាមបច្ចេកទេស ទើបអាចឲ្យសម្រេចបានលទ្ធផលជោគជ័យនាពេលអនាគត ។ ដោយឡែក លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានអោយដឹងថា ការប្រកួតជើងឯកឆ្នាំនេះ មានក្លិប-សមាគមចូលរួមចំនួន១៣ចូលរួម មានក្លិបក្រសួងមហាផ្ទៃ ក្លិបរដ្ឋសភាសែនជ័យ ក្លិបសាន់នីព្រីងធីង ក្លិបសន្ធរម៉ុកថ្មី ក្លិបដើមមៀន ក្លិបខេត្តព្រះសីហនុ ក្លិបអេលីហ្សា ក្លិបខេត្តកំពត ក្លិបស៊ីធីស្ពត ក្លិប AIS ក្លិបអ៊ីនធើស្ពៃឌីហ្សាញ់ ក្លិប…
-
បញ្ចប់ប្រកួតកីឡាបាល់ទាត់ហ្វូតសាល(FUTSAL) ក្របខ័ណ្ឌមន្ត្រី និងមហាជន “ពានរង្វាន់រដ្ឋបាលខេត្តបន្ទាយមានជ័យ ” ឆ្នាំ២០២០

បន្ទាយមានជ័យ ៖ ការប្រកួតកីឡាបាល់ទាត់ហ្វូតសាល(FUTSAL) ក្របខ័ណ្ឌមន្ត្រីរាជការ កងកម្លាំង និងមហាជន “ពានរង្វាន់រដ្ឋបាលខេត្តបន្ទាយមានជ័យ ” ឆ្នាំ២០២០ ដើម្បីអបអរទិវាជ័យជម្នះ៧មករា ( ៧មករា១៩៧៩-៧មករា២០២០ ) បានបិទបញ្ជប់ហើយកាលពីល្ងាចថ្ងៃទី៧ខែមករាឆ្នាំ២០២០ នៅទីលានបាល់ទាត់អេកូ ស្ប៉តនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រិទ្ធសភា, ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ៖ ការប្រកួតកីឡាបាល់ទាត់ហ្វូតសាល(FUTSAL) នេះប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ -អាទិត្យ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ដល់ថ្ងៃទី៧ខែមករាឆ្នាំ២០២០ ឬរយៈពេល ៧សប្តាហ៍។ លោក ឈួ ប៊ុនរឿង បានបន្តថា ៖ ក្រុមកីឡាករដែលបានចុះឈ្មោះចូលរួមប្រកួតមាន៣៤ក្រុម ក្នុងនោះក្របខ័ណ្ឌមន្ត្រីរាជការ កងកម្លាំងចំនួន១៣ក្រុមនិងក្របខ័ណ្ឌមហាជន ចំនួន២១ក្រុម ។ ជាលទ្ធផល ១៖ ក្របខ័ណ្ឌមន្ត្រីរាជការ/កងកម្លាំង ចំណាត់ថ្នាក់លេខ១…