-
ក្រុមបាល់ទាត់វ័យចាស់ 7NG បានក្លាយជាជើងឯក ពានរង្វាន់ តេជោសន្តិភាព អបអរសាទរទិវាជ័យជម្នះ៧មករា ២០២០

ក្រុមបាល់ទាត់វ័យចាស់ 7NG បានក្លាយជាជើងឯក ពានរង្វាន់ តេជោសន្តិភាព អបអរសាទរទិវាថ្ងៃជ័យជម្នះ ៧មករា ២០២០ បន្ទាប់ពីយកឈ្នះក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ក្នុងលទ្ធផល ២ទល់០ ខណៈក្រុមបាល់ទាត់វ័យចាស់មហាហង្ស លេខ៣ នៅកីឡដ្ឋានវេស្ទន កាលពីម្សិលមិញ ។ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងប្រធានកិត្តិយសក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានបញ្ជាក់ថា ពានរង្វាន់បាល់ទាត់វ័យចាស់ អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ ឆ្នាំ២០២០ នឹងពង្រីកព្រឹត្តិការណ៍នេះកាន់តែធំ ដើម្បីឆ្លើយតបនឹងការវិវត្តន៍ និងភាពរីកចម្រើនស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាបំផុសសកម្មភាពលេងកីឡា ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។ ដោយឡែក ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានប្រត្តិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព មានប្រសាសន៍ថា ពានរង្វាន់បាល់ទាត់ តេជោសន្តិភាព ធ្វើ៣លើករួចមកហើយ ដោយលើកទី១ នៅខេត្តក្រចេះ លើកទី២ នៅរាជធានីភ្នំពេញមានចំរុះជាតិសាសន៍ចូលរួម និងលើកទី៣នេះ…
-
ប្រធានសមាគមន៍តេក្វាន់ដូ រាជធានីភ្នំពេញ លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី តាមក្លិបទាំងអស់ត្រូវខិតខំហ្វឹកហាត់បង្កើនបច្ចេកទេស បន្ថែមទៀតសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា

ប្រធានសមាគមន៍ កីឡាតេក្វាន់ដូ រាជធានីភ្នំពេញ លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី តាមក្លិបទាំងអស់ត្រូវខិតខំហ្វឹកហាត់បង្កើនបច្ចេកទេស បន្ថែមទៀត សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ។ ការមានប្រសាសន៍ជំរុញលើកទឹកចិត្តយ៉ាងដូច្នេះក្នុងឱកាស ដែលឯកឧត្តម អញ្ញើញបិទការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯក លើកទី៥ នាសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ម្សិលមិញនៅក្លិបកីឡាតេក្វាន់ដូ ក្នុងបរិវេនវិទ្យាល័យបឹងត្របែក រាធានីភ្នំពេញ។ ឯកឧត្តម ជ័យ ចាបប្រធានសមាគមន៍តេក្វាន់ដូ រាជធានីភ្នំពេញ និងជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង បានមានប្រសាសន៍ថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ លើកទី៥ ក៏ជាឱកាសដើម្បីអបអរសាទរ ខួបលើកទី៤១ ទិវាជ័យជំនះ៧មករា ឆ្នាំ១៩៧៩-២០២០ ។ ដែលការប្រកួតនេះបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការអប់រំសុខភាពទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត និងពង្រឹងបច្ចេកទេសដល់កីឡាករ-កីឡាការិនី អាចដុសខាត់នូវសមត្ថភាព និងគុណភាពបច្ចេកទេសឲ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនធនធាន ដើម្បីត្រៀមលក្ខណសម្បត្តិចូលរួមក្នុងការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ។ ហើយ ឯកឧត្តម ប្រធានសមាគមន៍ ក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី តាមក្លឹបទាំងអស់ត្រូវខិតខំហ្វឹកហាត់បង្កើនបច្ចេកទេស…
-
ថ្ងៃទី១នៃការប្រណាំងកង់ពិភពលោក កីឡាករឡាវធ្វើបានល្អជាងគេ ខណៈម៉ាឡេស៊ីលេខ២ ហុងកុងលេខ៣

(កោះកុង)៖ ថ្ងៃទី១នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោយចំណាយពេលប្រណាំងជិត៥ម៉ោង ចាប់ផ្ដើមពីរមណីយដ្ឋានតារាសាគរមកបញ្ចប់នៅមុខសាលាខេត្តកោះកុង នារសៀលថ្ងៃទី០៤ ខែមករា ក្នុងនោះកីឡាករឡាវដណ្ដើមបានលេខ១ កីឡាករម៉ាឡេស៊ីលេខ២ និងកីឡាករហុងកុងដណ្ដើមបានលេខ៣។ សម្រាប់ព្រឹត្តិការណ៍ដ៏ធំនៅតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ទាំងពិធីបាញ់កាំភ្លើងចេញដំណើររហូតដល់ពិធីបិទ និងបំពាក់មេដាយជយលាភី ក្នុងថ្ងៃទី១នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុង លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចំពោះលទ្ធផលនៃការប្រណាំងក្នុងថ្ងៃទី១នេះ រួមមាន៖* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករឡាវ Phounsavath Ariya មកពីក្លឹប Laos Cycling Team ប្រើថេរវេលា ៣ម៉ោង ៥៤នាទី និង ៣៨វិនាទី។* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម៉ាឡេស៊ី Mohd Zariff មកពីក្លឹប Team Sapura…
-
ប្រភេទកីឡាប្រពៃណី និងកីឡាទំនើប បានសម្តែងអបអរថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីផ្សព្វផ្សាយ និងអនុវត្តន៍ផែនការមេ ដំណើរឆ្ពោះ ទៅព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ការរៀបចំឲ្យសម្តែងកីឡា ចំនូន៩ប្រភេទ ជូនសាធារណជនបានទស្សនា ដើម្បីអបអរថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១៩ចូល ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាឆ្នាំសម្រាប់កម្ពុជាត្រៀមលក្ខណៈក្នុងការអនុវត្តផែនការមេ ស៊ីហ្គេម ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។ ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា ប្រភេទកីឡាដែលបានដាក់ឲ្យសម្តែងអបអរនេះ មានដូចជាកីឡារាំ គុនល្បុក្កតោ ដែលជាក្បាច់ គុនប្រលឹងវប្បធម៌ជាតិខ្មែរ វូស៊ូ តេក្វាន់ដូWT តេក្វាន់ដូ ITF វ៉ូវីណាម យូដូជាដើម និងការប្រគុំតន្ត្រីទេសចរណ៍។ ក្រៅពីការកម្សាន្តលើប្រភេទកីឡា ក៏មានការសម្តែងសិល្បៈចម្រុះ និងការបាញ់កាំជ្រួចអបអរ ផងដែរ។ ក៏ជាឆ្នាំ ដែលកម្ពុជាត្រៀមលក្ខណៈក្នុងការអនុវត្តផែនការមេ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តមបញ្ជាក់ថា នៅពេលនេះជាការបង្ហាញជូនមហាជនឲ្យបានជ្រួតជ្រាបអំពីការលេងកីឡា ការប្រគុំតន្រ្តីផ្សារភ្ជាប់នឹងការអបអរឆ្នាំទី២នៃវិមានឈ្នះឈ្នះផង ដែលទទួលបានការគាំទ្រយ៉ាង ពេញទំហឹងពីសម្តេចពិជ័យសេនា…
-
ក្រុមកីឡាករបរទេសបានមកដល់កម្ពុជាជាបន្តបន្ទាប់ហើយ ដើម្បីចូលរួមការប្រកួតប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ខេត្តកោះកុង, ខេត្តកំពត និងខេត្តកែប ដែលចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ មករា ឆ្នាំ២០២០ខាងមុខនេះ

-
ដើម្បីអបអរសាទរខួបអបុស្សាវរីយ៍ថ្ងៃជ័យជំនះ៧មករា ឆ្នាំ២០២០ ខេត្តកណ្តាលបានជ្រើសយកកីឡា២ប្រភេទធ្វើការប្រកួតប្រជែង

លោក ពៅ វណ្ណា ប្រធានការរិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានបញ្ជាក់ថា ខេត្តកណ្តាលបានសម្រេចជ្រើសរើសយក២ប្រភេទកីឡាដែលមានប្រជាប្រិយភាពជាងគេនៅក្នុងខេត្ត គឺបាល់ទាត់ និងកីឡាប៉េតង់ធ្វើការប្រកួតប្រជែង ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជំនះថ្ងៃ៧មករា ១៩៧៩ .៧មករា ឆ្នាំ២០២០។ ការថ្លែងឲ្យដឹងដូច្នោះពីប្រធានការិយាល័យរូបនេះបានធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំចាប់ពូល ប្រកួតកាលពីថ្ងៃម្សិលមិញ នៅសាលប្រជុំការិយាល័យកីឡានៃ មន្ទីរអប់រំយុវជន និងកីឡាខេត្ត កណ្តាល។ លោក ថា ខេត្តកណ្តាលបានយកការប្រកួតកីឡាជាការចូលរួមអបអរសាទរថៃ្ងជ័យជំនះ៧មករាជារៀងរាល់ឆ្នាំ ហើយ មូលហេតុដោយសាយើងចង់ឲ្យយុវជននៅក្នុងខេត្តយល់ដឹងថា ថ្ងៃ៧មករា ឆ្នាំ១៧៩៧៩ជាថ្ងៃប្រវត្តិសាស្រ្តបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដែលជារបបសំលាប់រំគៀលជាតិសាសន៍ឯងអោយបាត់ពីកម្ពុជា និងជាថ្ងៃដែលបានផ្តល់កំណើតទី២សម្រាប់ប្រជាជនកម្ពុជា ហើយបាននាំមកនូវមានសិទ្ធិសេរីភាពក្នុងជីវិតរស់នៅ និងការរកស៊ីប្រកបតម្លាភាពគ្មានការគៀបសង្កត់។ ប្រធានការិយាល័យរូបនេះ បញ្ជាក់ទៀតថា ការប្រកួតអបអរ៧មករា ឆ្នាំ២០២០នេះ ក្រុមចូលរួមទាំងពីរប្រភេទកីឡាយើងមិនបានបែងចែកអាយុឬក្រុមមកពីទីណានោះទេ ព្រោះថា ការប្រកួតប្រជែងនេះយើងបានធ្វើឡើងក្នុងន័យអបអរសាទរថ្ងៃ៧មករាប៉ុណ្ណោះ។ លោក បន្ថែមទៀតថា ការប្រកួតទាំងពីរប្រទេសកីឡានេះ ក្រៅពីការចូលរួមអបអរសាទរថ្ងៃប្រវត្តិសាស្ត្រ ក៍ជាការប្រកួតមួយដើម្បីចូលរួមចំណែក បំផុសធ្វើអោយវិស័យកីឡានៅក្នុងខេត្តកណ្តាលកាន់តែផុសផុល និងរីកចម្រើនផងដែរ។ ហើយ ការប្រកួតនេះ ចាប់តំណើរការប្រកួតផ្លូវការពីថ្ងៃទី២ និងបញ្ចប់ផ្លូវការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០៕ធ.ដ…
-
ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅកម្ពុជា ឆ្នាំ២០២០ ជិតមកដល់ហើយ!

ភ្នំពេញ៖ កម្ពុជាបានទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ដោយត្រូវប្រណាំងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ហើយក៏កំពុងខិតខំសហការយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំព្រឹត្តិការណ៍ពិភពលោកនេះផងដែរ។ ដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយភាពរលូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមការងារជំនាញចុងក្រោយ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។នាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ នឹងចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍នៃតំបន់ឆ្នេរកម្ពុជា និងរួមចំណែកផលិតធនធានមនុស្សសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទៀតផង។ ក្រសួងទេសចរណ៍កំពុងសហការជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកម្ពុជា ដើម្បីទទួលបានសញ្ញាបត្រទទួលស្គាល់ដោយ UCI ដែលវគ្គនេះរៀនទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ហើយការអនុវត្តនឹងយកព្រឹត្តិការណ៍នេះជាពេលវេលាសម្រាប់អនុវត្ដ។លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា ក្រៅពីការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់តំបន់ឆ្នេរកម្ពុជា ក្រៅពីការលើកស្ទួយវិស័យកីឡាទោចក្រយានកម្ពុជា ក៏បានជួយបំប៉នសមត្ថភាពកីឡាករជាតិកាន់តែច្រើនផងដែរ ធនធានមនុស្សក្នុងផ្នែកជំនាញ ធនធានមនុស្សក្នុងផ្នែកទទួលបដិសណ្ឋារកិច្ច និងការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក ដែលនឹងទទួលបានពីការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកលើកដំបូងនេះ។ លោករដ្ឋមន្ត្រីបានអំពាវនាវដល់រដ្ឋបាលខេត្ត…
-
អតីតនិស្សិតសាកលវិទ្យាល័យ វេទមហាឫសី ជួបជុំលេងកីឡា ដើម្បីរឹតចំណងមិត្តភាព និងរំឭកកម្រងអនុស្សាវរីយ៍ ចាស់ៗ

ភ្នំពេញ៖ អតីតនិស្សិតសាកលវិទ្យាល័យ វេទមហាឫសី (MVU/CSUK) បានរៀបចំព្រឹត្តិការណ៍ជួបជុំប្រចាំ ឆ្នាំរបស់ខ្លួន ដោយមកដល់ឆ្នាំ២០១៩នេះ គឺជាពីធីជួបជុំគ្នាធ្វើរាល់ឆ្នាំមិនដែលខាន លើកទី២០ខួប២០ឆ្នាំ ដែលមានកម្មវិធីជាច្រើន ក្នុងនោះមានការប្រកួតកីឡាបាល់ទះ និងបាល់ទាត់ នៅទីលានកីទ្បារ Emperail រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ។ឯកឧត្តម មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាតំណាង អតីត និស្សិតសាកលវិទ្យាល័យ វេទមហាឫសីមានប្រសាសន៍ថា ការប្រកួតបាល់ទាត់គឺមានក្រុម គោព្រៃ MVU all Stars ប្រកួតជាមួយក្រុមចចកព្រៃឆបឆា និងប្រភេទកីឡាបាល់ទះមាន MVU all Stars សេរីA និងក្រុមចំរុះMVUជំនាន់ទី៩ ដោយមានពានរង្វាន់ធំៗចំនួន៣ គឺពាន ចក្រភព MVU, ពានអាណាចក្រ MVU និងពានអធិរាជ MVU ដែលក្នុងនោះឆ្នាំនេះMVU បាន ទទួលពាន២ រីឯក្រុម គោព្រៃឆបឆាបានទទួលពាន១។គោលបំណងចម្បង នៃការជួបជុំប្រចាំឆ្នាំនេះ ផ្តោតលើការអត្ថន័យនៃដើម្បីរឹតចំណងមិត្តភាព…
-
កីឡាករចំណូលថ្មីទាំង៤រូបរបស់បឹងកេត សន្យាប្រឹងលេងឲ្យអស់ពីសមត្ថភាពដើម្បី យកលទ្ធផលល្អជូនក្លិបនារដូវកាលថ្មី

កីឡាករចំណូលថ្មីទាំង៤រូបរបស់បឹងកេត រួមមានអ្នកចាំទី ថា ច័ន្ទឫទ្ធី ខ្សែការពារ សៅ វ៉ៃហ្វី ខ្សែការពារ ជុង មករា និងខ្សែប្រយុទ្ធ សៀង ចន្ធា បានសន្យានៅចំពោះមុខម្ចាស់ក្លឹប លោកស្រី ពុធ ធីតា ស្របពេលដែលក្លិបបានរៀបចំពិធីបង្ហាញសមាសភាពគ្រូបង្វឹក នឹងកីឡាករចំណូលថ្មីជាផ្លូវការ កាលពីចុងសប្តាហ៍ ថានឹងប្រឹងប្រែងលេងបញ្ចេញអោយអស់ពីសម្ថភាព ដើម្បីប្រជែងយកលទ្ធផលល្អមកជូនក្លិប ខណៈការប្រកួតនារដូវកាលថ្មី ។ ក្នុងឱកាសលោកស្រី ពុធ ធីតា ម្ចាស់ក្លិបបឹងកេតបានសម្តែងក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងចំពោះវត្តមាន លោក Apisit Im Amphai រួមទាំងកីឡាករវ័យក្មេង ៤រូបទៀតមកពីសាលាបាល់ទាត់ជាតិបាទី។ អ្នកស្រី ពុធ ធីតា ឲ្យដឹងថា ការនាំចូលកីឡាករវ័យក្មេងៗនាដូវកាលថ្មីនេះ ព្រោះចង់អភិវឌ្ឍន៍ធនធានយុវជន ប្រសិនបើកូនក្រុមក្នុងស្រុកកើនសមត្ថភាពកាន់តែល្អនៅពេលអនាគត នោះក្លិបនឹងពិចារណាបន្ថយការយកកីឡាករបរទេស ដើម្បីផ្តល់ឱកាសឲ្យកីឡាករក្នុងស្រុកបញ្ចេញសមត្ថភាព ។ គួររំលឹកថា ក្លឹបបឹងកេតគឺជាម្ចាស់ជើងឯកនៃការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ២០១៩…
-
វគ្គបណ្តុះបណ្តាលគ្រូកីឡាចំបាប់កំរិតបឋមថ្នាក់ជាតិ បាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩

វគ្គបណ្តុះបណ្តាលគ្រូកីឡាចំបាប់កំរិតបឋមថ្នាក់ជាតិ បាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដែលមានសិក្ខាមចូលរួមចំនួន២១នាក់ មកពីខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តពោសាធិសាត់ និងខេត្តកំពង់ចាម ត្រូវបានធ្វើពិធីបិទ ក្រោមអធិបតីភាពលោក ទី សុវណ្ណា អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា នៅសាលាបឋមសិក្សាវិហាសួគ៍ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល.(កម្មវិធីនេះផ្តល់ថវិកាដោយក្រសួងអប់រំយុវជន និងកីឡា តាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡា ឆ្នាំ២០១៩)៕ធ.ដ