Category: កីឡា

  • ប្រធានសហព័ន្ធគុនល្បុក្កតោ យកការប្រកួតជើងឯកផ្តោតលើការអភិរក្ស និងអភិវឌ្ឍឈានឆ្ពោះទៅ ស៊ីហ្គេម ២០២៣

    ប្រធានសហព័ន្ធគុនល្បុក្កតោ យកការប្រកួតជើងឯកផ្តោតលើការអភិរក្ស និងអភិវឌ្ឍឈានឆ្ពោះទៅ ស៊ីហ្គេម ២០២៣

    ភ្មំពេញ៖ ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ នារសៀលថ្ងៃទី២៧ ធ្នូនេះ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងគោលដៅដ៏ចម្បងរបស់ខ្លួន គឺដើម្បីអភិរក្ស និងអភិវឌ្ឍក្បាច់គុនដួងព្រលឹងវប្បធម៌ប្រពៃណីជាតិខ្មែរមួយនេះក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រី ច័ន្ទ សារុន ប្រធាន សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រឹទ្ធាចារ្យគុនល្បុក្កតោ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីរាជធានី-ខេត្ត ដែលបានមកចូលរួមការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ នាពេលនេះ។ ឯកឧត្តមមានប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលក្នុងនោះ គុនល្បុក្កតោជាប្រភេទកីឡាប្រពៃណីមួយ ដែលនឹងដាក់បញ្ជូលក្នុងព្រឹត្តិការណ៍នោះ ដែលមានការចូលពីប្រទេសដែលជាសមាជិករបស់សហព័ន្ធល្បុក្កតោនៅតំបន់អាស៊ាន ហើយនេះគឺជារបត់ថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបន្ថែមថា “យើងបានធ្វើកិច្ចការងារធំៗចំនួនពីរ គឺការអភិរក្ស និងអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ ដែលជាយុទ្ធសាស្ត្រស្នូលមួយ ក្នុងការប្រមូលផ្តុំនូវព្រឹទ្ធាចារ្យគុន និងអ្នកចេះគុនតាមតំបន់នានាចូលរួលរួមសហការការងារ ក្នុងការផ្ទេរចំណេះ ដឹងដល់កូនចៅខ្មែរជំនាន់ក្រោយ ដើម្បីធ្វើឲ្យមាននិរត្តរភាពនៃក្បាច់គុនបុរាណខ្មែរល្បុក្កតោ”។ កិច្ចការងារអភិរក្សនោះគឺ គឺសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានផ្តល់ឱកាស និងជំរុញទឹកចិត្តដល់ការប្រមូលផ្តុំ បង្កើតជាសាលាគុន…

  • ការប្រកួតកីឡាវាយសី មិត្តភាពខ្លាចាស់លើកទី១ ឆ្នាំ២០១៩ បញ្ចប់ដោយភាពជោគជ័យ

    ការប្រកួតកីឡាវាយសី មិត្តភាពខ្លាចាស់លើកទី១ ឆ្នាំ២០១៩ បញ្ចប់ដោយភាពជោគជ័យ

    ការប្រកួតកីឡាវាយសី មិត្តភាពខ្លាចាស់ លើកទី១ ឆ្នាំ២០១៩ ដែលរៀបចំដោយសមាគមន៍កីឡាវាយសីពហុកីឡដ្ឋានជាតិ បានបញ្ចប់ដោយបរិយាកាសសប្បាយរីករាយ នាល្ងាចថ្ងៃសុក្រ ទី២៧ ខែធ្នូម្សិលមិញនេះ នៅលើទីលានវាយក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមចំនួន ២២ក្រុម ប្រកួតតាមរូបមន្តជម្រុះក្នុងពូល ។ ដែលពិធីបិទការប្រកួតមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា រួមនឹងសមាជិកសមាជិការ កីឡាករ កីឡាការិនី របស់សមាគមវាយសីពហុកីឡដ្ឋានជាតិ ជាច្រើនរូបទៀតផងដែរ ។ លោក ឧត្តមសេនីយ៍ទោ ជាម សុភា បានបញ្ជាក់ឲ្យដឹងថា ការបង្កើតអោយមានការប្រកួតកីឡាវាយសី មិត្តភាពខ្លាចាស់លើកទី១ ឆ្នាំ២០១៩ នេះឡើងក្នុ្ងគោលបំណង ក្នុងការផ្សព្វផ្សាយគៀងគរកីឡាករវ័យចាស់ ដែលស្រឡាញ់វិស័យកីឡាវាយសី និងរិតចំណងមិត្តភាព សាមគ្គីភាព ជាពិសេសដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្លងឆ្នាំ២០១៩  ដែលឈានចូលឆ្នាំ២០២០ខាងមុខ ។ អគ្គលេខាធិការរង ក៏សង្ឃឹមជឿជាក់ថា…

  • ក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេពីការប្រកួត កីឡាសីដក់ និងឈិនឡូនកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

    ក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេពីការប្រកួត កីឡាសីដក់ និងឈិនឡូនកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

    ក្រុមអត្តពលិកកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសបានច្រើនជាងគេពីការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ដែលបានចាប់ផ្ដើមការប្រកួតតាំពីថ្ងៃទី២៣ ហើយបានបញ្ចប់ជាផ្លូវការនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។ ដែលពិធីបិទការប្រកួតមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសូងអប់រំ យុវជន និងកីឡា ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា រួមជាសមាជិកសមាជិការ សិស្សានុសិស្សយ៉ាងច្រើនកុះករ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម មាស សារិន បានអោយដឹងថា ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ មាន១០ក្លិបមកពីបណ្តារាជធានី-ខេត្ត បានចូលរួមប្រកួតប្រជែង រួមមាន ក្លិបកីឡាសីដក់ក្រសួងមហាផ្ទៃ ក្លិបកីឡាសីដក់ក្រសួងការពារជាតិ ក្លិបកីឡាសីដក់មជ្ឈមណ្ឌលខ.ភ.ម ក្លិបកីឡាសីដក់វិទ្យាល័យព្រែកស្លែង ក្លិបកីឡាសីដក់មន្ទីរអប់រំខេត្តកណ្តាល ក្លិបកីឡាសីដក់យុវខេមរា ក្លិបកីឡាសីដក់អូឡាំពិក ក្លិបកីឡាសីដក់បាន លុង ក្លិបកីឡាសីដក់ដេអិន និងក្លិបកីឡាសីដក់អង្គការមិត្តសម្លាញ់ ដែលមានកីឡាករ-កីឡាការិនី ចំនួន១០៣នាក់ក្នុងនោះកីឡាការិនី២៩នាក់។ ដែលមាន ៣វិញ្ញាសា សម្រាប់ប្រកួត…

  • ក្រោយពីទទួលបានជោគជ័យខ្លាំង អ្នកជំនាញរៀបចំព្រឹត្តិការណ៍ Off Road Festival លោក ព្រុំ រស្មី រំពឹងទុកថា ឆ្នាំក្រោយនឹងទាក់ទាញ ហើយកាន់តែធំជាងឆ្នាំនេះ

    ក្រោយពីទទួលបានជោគជ័យខ្លាំង អ្នកជំនាញរៀបចំព្រឹត្តិការណ៍ Off Road Festival លោក ព្រុំ រស្មី រំពឹងទុកថា ឆ្នាំក្រោយនឹងទាក់ទាញ ហើយកាន់តែធំជាងឆ្នាំនេះ

    បន្ទាប់ពីទទួលបានជោគជ័យខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ អ្នកជំនាញអ្នករៀបចំព្រឹត្តិការណ៍ Off Road Festival លោក ព្រុំ រស្មី រំពឹងទុកថា ឆ្នាំ២០២០ លើកទិ៤ នឹងទាក់ទាញ ហើយកាន់តែធំជាងឆ្នាំនេះទៀត ជាពិសេសអ្នកប្រណាំងមកពីបរទេស ។      លោក ព្រុំ រស្មី បញ្ជាក់បប្ថែមថា ព្រឹត្តិការណ៍ Off Road Festival បង្កើតឡើង ដើម្បីជួបជុំអ្នកស្រលាញ់ប្រភេទកីឡា Off Road តែមួយមុខនោះទេ ពោលគឺរួមចំណែកផ្សព្វផ្សាយ ពីសក្កានុពលវិស័យទេសចរណ៍ និងការអប់រំបញ្ជៀបការយលដឹងអំពីបញ្ហាបរិស្ថានដលប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។ អ្នកជំនាញរូបនេះ អះអាងទៀតថា Off Road Festival លើកទី៣នេះ ចំនួនអ្នកចូលរួមប្រណាំងទាំងរថយន្ត និងម៉ូច្នៃមានចំនួនច្រើនជាងបណ្តាឆ្នាំមុនៗប្រមាណជា៣ដង ខណៈស្ថានភាពផ្លូវប្រណាំងមានស្តង់ដារ នឹងទាក់ទាញ ចំនុចសំខាន់នោះកឺជិត ហើយងាយស្រួលសម្រាប់អ្នកប្រណាំងតែម្តង ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Off Road Festival…

  • អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជំរុញឲ្យមន្រ្តី CAMSOC និងសហព័ន្ធកីឡាជាតិទាំងអស់ សហការគ្នាឲ្យបានល្អ លើការប្រើប្រាស់ហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាព

    អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជំរុញឲ្យមន្រ្តី CAMSOC និងសហព័ន្ធកីឡាជាតិទាំងអស់ សហការគ្នាឲ្យបានល្អ លើការប្រើប្រាស់ហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាព

    អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឯ ឧ ថោង ខុន បានជំរុញអោយមន្រ្តី CAMSOC និងសហព័ន្ធកីឡាជាតិទាំងអស់ សហការគ្នាអោយបានល្អលើ ការប្រើប្រាស់ហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងដំណើរឆ្ពោះទៅព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការថ្លែងបែបនេះបានធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីនីតិវិធី និងអនុលោមភាពហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចម្សិលមិញ  ។ ឯ ឧ ថោង ខុន ស្នើរអោយមន្រ្តីពាក់ព័ន្ធរបស់ CAMSOC ទាំងអស់ ជាពិសេសអគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែសហការគ្នាអោយបានល្អ និងប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រួតពិនិត្យការងារពាក់ព័ន្ធបច្ចេកទេស និងវិធានកីឡា រួមទាំងផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងលើការចំណាយផ្សេងៗ ទៅលើសហព័ន្ធកីឡាជាតិ សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ ឯ ឧ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC បញ្ជាក់បន្ថែមថា CAMSOC នឹងបន្ដបើកសិក្ខាសាលា និងកិច្ចប្រជុំជាបន្ដបន្ទាប់ទៀត…

  • ក្លិបកីឡាក្រសួងមហាផ្ទៃ បន្តឈរលេខ១ ២ឆ្នាំជាប់ៗគ្នា នៃការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តម ថោង ខុន លើកទី៣

    ក្លិបកីឡាក្រសួងមហាផ្ទៃ បន្តឈរលេខ១ ២ឆ្នាំជាប់ៗគ្នា នៃការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តម  ថោង ខុន លើកទី៣

    ក្លិបកីឡាក្រសួងមហាផ្ទៃ បន្តឈរលេខ១ ២ឆ្នាំជាប់ៗគ្នា  នៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯ ឧ ថោង ខុន លើកទី៣ ឆ្នាំ២០១៩ ស្របពេលក្លិបខេត្តក្រចេះ ឈរលេខ២ ។ ក្នុងឱកាសបិទ និងប្រគល់ជយលាភី ជូនកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធ កាលពីល្ងាច មិញធ្វ់ឡើងក្រោមអធិបតីភាព ឯ ឧ វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាង ឯ ឧ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ជាប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ។ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធ បានឲ្យដឹងថា ជើងឯក ថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធសង្កេតឃើញថា កីឡាករ-កីឡាការិនី មានការខិតខំប្រកួតប្រជែងគ្នា ប្រកបដោយ ក្រមសីលធម៌ គោលការណ៍ Fair Play…

  • ក្រុមនារីស្វាយរៀង ក្លាយជាជើងឯកពាន បាល់ទាត់នារី ២០១៩ បន្ទាប់យកឈ្នះ ក្រុមនារីភ្នំពេញក្រោម

    ក្រុមនារីស្វាយរៀង  ក្លាយជាជើងឯកពាន បាល់ទាត់នារី  ២០១៩ បន្ទាប់យកឈ្នះ ក្រុមនារីភ្នំពេញក្រោម

    ជ័យជម្នះ២ទល់នឹង០លើភ្នំពេញក្រោនក្នុងវគ្គផ្ដាច់ព្រ័ត្រ បាល់ទាត់នារី២០១៩នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ថ្ងៃចន្ទ ទី២៣ ធ្នូ បានផ្ដល់តំណែងជើងឯក ដល់ក្រុមខេត្តស្វាយរៀង ជាលើកទីពីរបន្ទាប់ពីឆ្នាំ២០១៨។មុនឈានឡើងដល់វគ្គលើកពាននេះ ភ្នំពេញក្រោន បានបញ្ចប់នៅលេខ២ពូល A ដោយចាញ់ក្រុមលេខមួយក្នុងពូល កំពង់ស្ពឺមួយលើក ហើយក្រៅពីនោះឈ្នះខេត្តកណ្ដាល និងបន្ទាយមានជ័យ។ ចំណែកខេត្តស្វាយរៀង ក៏ឈរនៅលេខពីរក្នុងពូល B ដែរ ដោយក្រុមលេខមួយសៀមរាប ហើយក្រៅពីនោះឈ្នះកំពង់ឆ្នាំង, កំពង់ធំ និងរតនគិរី។ លុះចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្វាយរៀងទម្លាក់កំពង់ស្ពឺ និងភ្នំពេញក្រោនទម្លាក់សៀមរាប។ចំណាត់ថ្នាក់លេខ៣បានទៅលើសៀមរាបដែលបានយកឈ្នះកំពង់ស្ពឺ២ទល់នឹង១។ ក្រុម Fair Play បានលើស្វាយរៀង។ ដោយឡែកសម្រាប់ការប្រកួតនារីអាយុក្រោម១៨ឆ្នាំ ដែលប្រកួតផ្ដាច់ព្រ័ត្រកាលថ្ងៃអាទិត្យ ទី២២ ធ្នូ តំណែងជើងឯកបានទៅលើខេត្តបាត់ដំបងដែលបានយកឈ្នះក្រុមនារីបឹងកេត ៤ទល់នឹង០។ ចំណាត់ថ្នាក់លេខ៣បានលើកំពង់ស្ពឺ ដែលឈ្នះខេត្តកណ្ដាល២ទល់នឹង០។ ក្រុម Fair Play បានលើកំពង់ស្ពឺ។គួរដឹងដែរថា ការប្រកួតបាល់ទាត់ នារី ២០១៩ ត្រូវបានបែងចែកជាពីរប្រភេទ គឺក្រុមធំនារី និងអាយុក្រោម១៨ឆ្នាំ។ សម្រាប់ក្រុមធំចាប់ផ្ដើមពីថ្ងៃទី១១…

  • ការប្រកួត “កីឡាបាល់ទឹក” កំពង់ចាម យកឈ្នះ ភ្នំពេញ លទ្ធផល ៥ទល់នឹង ៤ ក្នុងកម្មពិធីបិទការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ និង“ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩

    ការប្រកួត “កីឡាបាល់ទឹក” កំពង់ចាម យកឈ្នះ ភ្នំពេញ លទ្ធផល ៥ទល់នឹង ៤ ក្នុងកម្មពិធីបិទការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ និង“ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩

    កំពង់ចាម៖ ថ្ងៃចន្ទ ១២រាច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានអញ្ជើញជាអធិបតីក្នុង ពិធីបិទការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ និង “ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម។ ពិធីបិទការប្រកួតនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា ឯកឧត្ដមអភិបាល អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម  លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក.ខេត្ត ព្រមទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផងដែរ។ សូមបញ្ជាក់ថា៖ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣…

  • ការប្រកួតប្រណាំងម៉ូតូទឹក អបអរបុណ្យសមុទ្រ នៅខេត្តកំពត

    ការប្រកួតប្រណាំងម៉ូតូទឹក អបអរបុណ្យសមុទ្រ នៅខេត្តកំពត

    ខេត្តកំពត៖ ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាការអន្តរក្រសួង និងរដ្ឋបាលខេត្តកំពត បានរៀបចំការប្រកួតប្រណាំងម៉ូតូទឹក ដើម្បីអបអរពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ប៉ឹល កុសល  អភិបាលរងខេត្តកំពត ដោយមានការចូលរួមពីប្រជាពលរដ្ឋចូលរួមសរុបប្រមាណ២០០នាក់។ សូមជម្រាបថា ពិធីបុណ្យសមុទ្រឆ្នាំនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ២០-២២ ខែធ្នូ ឆ្នាំ២០១៩ ដែមមានសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជា ការរៀបចំសិក្ខាសាលា ពិធីសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ ពិធីដាំដើមឈើ សកម្មភាពកីឡាច្រើនប្រភេទ ការតាំងពិពរណ៍សមិទ្ធិផល គម្រោងអភិវឌ្ឍន៍ និងផលិតផលខ្មែរ ការសម្ពោធវិថីលក់ម្ហូបអាហារ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការសំដែងទស្សនីយភាពសិល្បៈកម្ពុជា និងសិល្បៈបរទេស ការប្រគំតន្ត្រី និងកំប្លែង និងសកម្មពនានាជាច្រើនទៀត។ គួតកត់សំគាល់ នៅថ្ងៃស្អែក…

  • ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត អបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត ទាកទាញបានអ្នកចូលរួមរត់ទាំងជាតិ-អន្តរជាតិ ជាង១ពាន់នាក់

    ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត អបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត ទាកទាញបានអ្នកចូលរួមរត់ទាំងជាតិ-អន្តរជាតិ ជាង១ពាន់នាក់

    ខេត្តកំពត៖ បើតាមការឲ្យដឹងពីគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡារត់ប្រណាំងកម្សាន្ត ៣-៥ គីឡូម៉ែត្រ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅក្រុងខេត្តកំពត បានបើកការប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ ទាក់ទាញបានអ្នកចូលរួម ទាំងយុវជន សិស្សនិស្សិត កីឡាករជាតិ-អន្តរជាតិសរុបប្រមាណ១.០០០នាក់ ។ ដែលព្រឹត្តិការណ៍នេះបានចាប់ផ្តើមការប្រកួត ក្នុងថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ ក្រោមអធិបតីភាពបញ្ជាបាញ់កាំភ្លើងចេញដំណើរពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តមអភិបាលរងខេត្ត រួមនឹងប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនទៀតផងដែរ ។ សូមជម្រាប់ផងដែរថា នៅថ្ងៃស្អែក ទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពតនេះ។សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ២០-២២…