Category: កីឡា

  • នាយបេសកកម្មស៊ីហ្គេមកម្ពុជារាយការណ៍ជូនជនរួមជាតិពីការប្រកួតកីឡាទាំងអស់ត្រូវបានបញ្ចប់ជាស្ថាពរ

    នាយបេសកកម្មស៊ីហ្គេមកម្ពុជារាយការណ៍ជូនជនរួមជាតិពីការប្រកួតកីឡាទាំងអស់ត្រូវបានបញ្ចប់ជាស្ថាពរ

    ស៊ីហ្គេម៖ នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូននូវរបាយការណ៍សង្ខេបសំខាន់ៗនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលបានបញ្ចប់ទាំងស្រុង នៅយប់ថ្ងៃទី១០ ខែធ្នូ នៅទីក្រុងម៉ានិលថា ការប្រកួតកីឡា ទាំងអស់របស់កម្ពុជា ក៏ដូចជាការប្រកួតផ្សេងៗត្រូវបានបញ្ចប់ជាស្ថាពរហើយ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនថា លទ្ធផលទទួលសរុបចុងក្រោយរបស់ប្រតិភូកីឡាកម្ពុជាក្នុងការប្រកួតកីឡា SEA Games លើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ ដោយក្នុងចំណោម៣១ប្រភេទកីឡា កម្ពុជា គឺមាន១០ប្រភេទកីឡាដណ្តើមបានមេដាយ ក្នុងនោះមានដូចជា៖ ប្រភេទកីឡាគុន Arnis (ក្រុមគុនល្បុក្កតោ) វិញ្ញាសាប្រយុទ្ធ  មេដាយមាស១, មេដាយប្រាក់២, មេដាយសំរឹទ្ធ១៧។ ២-កីឡាប៉េតង់ លើវិញ្ញាសាវាយ៣នាក់នារី មេដាយមាស១ (ស្រ៊ាង សុរ៉ាឃីម, អ៊ុន ស្រីយ៉ា,ឃួន យ៉ារី និងដួង ឌីណា), វាយគូបុរស មេដាយប្រាក់១។ ៣-កីឡាតេក្វាន់ដូWT៖ មេដាយមាស១ ដោយកីឡាការិនី ស៊ន…

  • សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ កីឡាករចំបាប់កម្ពុជាទទួលបានមេដាយសំរឹទ្ធចំនួន៥គ្រឿ

    សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ កីឡាករចំបាប់កម្ពុជាទទួលបានមេដាយសំរឹទ្ធចំនួន៥គ្រឿ

    សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ កីឡាករចំបាប់កម្ពុជាទទួលបានមេដាយសំរិទ្ធចំនួន៥គ្រឿ ១-កីឡាករ ឌន សៅ ទទួលបានមេដាយសំរិទ្ធ ១គ្រឿង ២-កីឡាករ សឿន សំភាស់ ទទួលបានមេដាយសំរឹទ្ធ១គ្រឿង៣-កីឡាករ ជន់ ធួន ទទួលបានមេដាយសំរិទ្ធ១គ្រឿង៤-កីឡាករ យ៉ុន បូណា ទទួលបានមេដាយសំរិទ្ធ១គ្រឿង៥-កីឡាករ អេង ផានិត ទទួលបានមេដាយសំរិទ្ធ១គ្រឿង៕ធ.ដ

  • ក្រុម U22 កម្ពុជា បានចាញ់ U22 មីយ៉ាន់ម៉ា ដោយបាល់១១ម៉ែត្រកាត់សេចក្តី នៅស៊ីហ្គេម មុខ នេះបន្តិច

    ក្រុម U22 កម្ពុជា បានចាញ់ U22 មីយ៉ាន់ម៉ា ដោយបាល់១១ម៉ែត្រកាត់សេចក្តី នៅស៊ីហ្គេម មុខ នេះបន្តិច

    ម៉ានីល៖ ក្រុម U22 កម្ពុជា ចាញ់ U22 មីយ៉ាន់ម៉ា នៅវគ្គដណ្តើមចំណាតថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ នៅ SEA Games ឆ្នាំ២០១៩ ។ ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ដែលជាការជួបគ្នាលើកទី២ ជាការជួបគ្នាលេីកទីពីររវាងក្រុមទាំងក្រោយពេល U22 កម្ពុជា ធ្លាប់ចាញ់ U22 មីយ៉ាន់ម៉ា ២-១ កាលពីប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល A ដ្បិតជាក្រុមជ្រុះចេញក្នុងវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ពោលកម្ពុជា ចាញ់ក្រុមវៀតណាម ៤-០ គ្រាដែលមីយ៉ាន់ម៉ា ចាញ់ឥណ្ឌូនេស៊ី ៤-២ ក្នុងនាទីបន្ថែម ឥឡូវនេះមេដាយសំរិទ្ធបានលើ មីយ៉ាន់ម៉ា ក្រោយយកឈ្នះកម្ពុជា ដោយបាល់កាតសេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៥ទល់៤ ។ គួរបញ្ជាក់ថា នៅថ្ងៃអង្គារ ទី១០ ខែធ្នូនេះដែរ ការប្រកួតដណ្តើមមេដាយមាស នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ ដោយក្រុមវៀតណាម ត្រូវប៉ះក្រុម U22 ឥណ្ឌូនេស៊ី…

  • សាលាអន្តរជាតិ CIA First រៀបចំការប្រកួតកីឡាបាល់ទាត់សិទ្ធិមនុស្សលើកទី៩ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស គ្មានការរើសអើងជាតិសាសន៍ សាសនា និងសេដ្ឋកិច្ចសង្គម

    សាលាអន្តរជាតិ CIA First រៀបចំការប្រកួតកីឡាបាល់ទាត់សិទ្ធិមនុស្សលើកទី៩ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស គ្មានការរើសអើងជាតិសាសន៍ សាសនា និងសេដ្ឋកិច្ចសង្គម

    ភ្នំពេញ៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលរួមអបអរសាទរ និង ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ តាមរយៈការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់សិទ្ធិមនុស្សលើកទី៩ នៅទីលានលេងកីឡា Goal Sports Club រាជធានីភ្នំពេញ ចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង២រសៀលនៅថ្ងៃខែឆ្នំាដដែលនេះ ។ ថ្លែងក្នុងពិធីនេះ លោក Andre Struve ដែលជានាយកទទួលបន្ទុកផ្នែករដ្ឋបាលរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់សិទ្ធិមនុស្សលើកទី៩នេះ ត្រូវបានរៀបចំឡើងស្ថិតក្នុងគោលបំណងដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស គ្មានការរើសអើងជាតិសាសន៍ សាសនា និងសេដ្ឋកិច្ចសង្គមនោះឡើយ ។ លោក Andre Struve បន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះដែរ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ស្ថាប័នអប់រំ ក្នុងការបណ្តុះនូវផ្នត់គំនិតល្អ តាមរយៈការជំរុញការធ្វើការងារជាក្រុម ក៏ដូចជាការសហការដោយគ្មានការរើសអើងនៅក្នុងសហគមន៍ ។ នាយកទទួលបន្ទុកផ្នែករដ្ឋបាលរូបនេះបានបន្ថែមទៀតថា ព្រឹត្តិការណ៍នៅឆ្នាំនេះ មានការចូលរួមពីសំណាក់កុមារចំនួន៦០០នាក់ មានអាយុចន្លោះពី៦ ទៅ១៨ឆ្នាំ…

  • អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប អះអាងថា Total Cup Race លើកទី៤ លើទឹកដីខេត្តបាត់ដំបងជោគជ័យកាន់តែខ្លាំងលើសការរំពឹងទុក

    អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប អះអាងថា Total Cup Race លើកទី៤ លើទឹកដីខេត្តបាត់ដំបងជោគជ័យកាន់តែខ្លាំងលើសការរំពឹងទុក

    ក្រុមភ្នាក់ងាររៀបចំការប្រណាំងយានយន្ត KARA លោក វង្ស គីមហួត បានអះអាងថា Total Cup Race លើកទី៤ លើទឹកដីខេត្តបាត់ដំបងជោគជ័យកាន់តែខ្លាំងលើសការរំពឹងទុក ទាំងបច្ចេកទេស ច្បាប់លក្ខន្តិកៈ នៃការប្រកួត ការចូលរួមពីកីឡាករ កីឡាការិនី ជាពិសេសអ្នកគាំទ្របានចូលទស្សនាយ៉ាងច្រើនកុះករ ។ លោក វង្ស គីមហួត បញ្ជាក់បន្ថែមទៀតថា ថ្វីដ្បិតពេលនេះ អត្តពលិកកីឡាករ កីឡាការិនីប្រណាំងម៉ូតូកម្ពុជា យើងមិនទាន់ប្រជែងដណ្តើមបានលទ្ធផលល្អ ក្នុងវិញ្ញាសាប្រណាំងកម្រិតជំនាញខ្ពស់ដែលមានកីឡាករបរទេសចូលរួមជាមួយក្តី ប៉ុន្តែកម្រិតសមត្ថភាព នៃការប្រកួតប្រជែងគឺមានការអភិវឌ្ឍរីកចំរើនខ្លាំងជាងឆ្នាំមុនៗ ពោលការប្រកួតប្រជែងមានភាពតានតឹងខ្លាំងមុន និងកីឡាករបរទេសទទួលបានជោគជ័យ ។ ជាមួយគ្នានោះ ក្នុងនាមភ្នាក់ងារ KARA លោក វង្ស គីមហួត បានអំពាវនាវអោយបណ្តាក្រុមហ៊ុនពាក់ព័ន្ធ និងវិស័យកីឡាយានយន្តសូមចូលរួមគាំទ្រឧបត្ថម្ភដល់កីឡាករ កីឡាការិនី នៅក្នុងស្រុក ដើម្បីឲ្យកីឡាករយើងមានសក្តានុពលដូចកីឡាករមកពីបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ។ លោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុន TOTAL ដែលជាអ្នកឧបត្ថម្ភគាំទ្រពី ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍…

  • ម៉ោង ៣រសៀលនេះ U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា ដណ្ដើមមេដាយសំរឹទ្ធ នៅ SEA Games 2019

    ម៉ោង ៣រសៀលនេះ U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា ដណ្ដើមមេដាយសំរឹទ្ធ នៅ SEA Games 2019

    ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា នឹងត្រូវជួបជម្រើសជាតិ ជាតិអាយុក្រោម ២២ឆ្នាំ មីយ៉ាន់ម៉ា ដើម្បីដណ្ដើមមេដាយសំរឹទ្ធ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន នាវេលាម៉ោង ៣រសៀលនេះ(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Rizal Memorial ទីក្រុងម៉ានីល។ នេះគឺជាការប្រកួតដ៏សំខាន់ ដោយគោព្រៃកម្ពុជា ត្រូវការឈ្នះដាច់ខាត ដើម្បីឈ្នះមេដាយសំរឹទ្ធលើកដំបូងសាងប្រវត្តិសាស្ដ្រថ្មី បន្ទាប់ពីបំបែកកំណត់ត្រា ៦០ឆ្នាំឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ មួយវិញទៀត វាក៏ជាឱកាសសងសឹក ដើម្បីបង្កើនប្រជាប្រិយភាពផងដែរ ដ្បិតកាលពីជួបគ្នាក្នុងពូល A ក្រុម U22 កម្ពុជា បានចាញ់ក្រុម U22 មីយ៉ាន់ម៉ា ២-១។ទន្ទឹមជាមួយការប្រកួតវគ្គដ៏សំខាន់នេះ សមាជិកក្រុមរបស់គោព្រៃកម្ពុជា សុទ្ធតែមានការតាំងចិត្ត ឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់បំផុត ដើម្បីដណ្ដើមមេដាយសំរឹទ្ធជូនជាតិ ។ តួយ៉ាងកីឡាករ កែវ សុខផេង ក្រោយមានការរិះគន់របស់ជនមួយក្រុម ហើយត្រូវបានអ្នកគាំទ្រភ្លូកទឹកភ្លូកដីផ្ញើសារលើកទឹកចិត្ត រូបគេបានអះអាងថា បានត្រៀមខ្លួនជាស្រេច ដើម្បីតតាំងជាមួយ មីយ៉ាន់ម៉ា និងដណ្ដើមជ័យជម្នះឲ្យខានតែបាន…

  • នឹងមានការចាក់ស្លាយផ្សាយពីការប្រកួតបាល់ទាត់ក្រុម U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា,នៅមុខវត្តបុទុមវតី និងមុខណាហ្គាវើល

    នឹងមានការចាក់ស្លាយផ្សាយពីការប្រកួតបាល់ទាត់ក្រុម U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា,នៅមុខវត្តបុទុមវតី និងមុខណាហ្គាវើល

    ភ្នំពេញ៖ នៅវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការចាក់ស្លាយផ្សាយបន្តផ្ទាល់ពីការប្រកួតបាល់ទាត់ រវាងកម្ពុជា និងមីយ៉ាន់ម៉ា ដណ្ដើមមេដាយសំរឹទ្ធ SEA Games 2019 នៅសួនច្បារមុខវត្តបទុមវតី និងមុខណាហ្គាវើល សួនច្បារសម្ដេចតេជោ ហ៊ុន សែន។រដ្ឋបាលរាជធានីភ្នំពេញសូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅសួនច្បារមុខវត្តបទុមវតី និងមុខណាហ្គាវើល សួនច្បារសម្ដេចតេជោ ហ៊ុន សែន ចាប់ពីម៉ោង០៣៖០០រសៀលតទៅ។គួរបញ្ជាក់ថា កម្ពុជា និងមីយ៉ាន់ម៉ា ធ្លាប់ជួបគ្នាក្នុងពូលម្ដងរួចមកហើយដោយកម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-១។ ហើយការប្រកួតនេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ៕        

  • អបអរសាទរកម្ពុជាទទួលបានមេដាយមាសទី៤ ដោយរអត្តពលិកកីឡាជឺជីតស៊ូ(Jiu-Jitsu) កីឡាការិនី ខាន់ ចេសា យកឈ្នះម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ

    អបអរសាទរកម្ពុជាទទួលបានមេដាយមាសទី៤ ដោយរអត្តពលិកកីឡាជឺជីតស៊ូ(Jiu-Jitsu) កីឡាការិនី ខាន់ ចេសា យកឈ្នះម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ

    អបអរសាទរកម្ពុជាទទួលបានមេដាយមាសទី៤ ដោយរអត្តពលិកកីឡាជឺជីតស៊ូ(Jiu-Jitsu) កីឡាការិនី ខាន់ ចេសា យកឈ្នះម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ។

  • ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅអង្គរវត្ត ឆ្នាំ២០១៩ ទាក់ទាញអ្នកចូលរួមចំនួនបានជាង ១ម៉ឺននាក់ មកពី ៨៥ប្រទេសលើពិភពលោក

    ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅអង្គរវត្ត ឆ្នាំ២០១៩ ទាក់ទាញអ្នកចូលរួមចំនួនបានជាង ១ម៉ឺននាក់ មកពី ៨៥ប្រទេសលើពិភពលោក

    សៀមរាប៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅអង្គរវត្ត ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ ក្រោយទាក់ទាញអ្នកចូលរួមចំនួន ១២,១៧៥នាក់ មកពី៨៥ប្រទេសលើពិភពលោក បន្ទាប់ពីឆ្លងកាត់ការប្រកួតពេញមួយព្រឹកនៅថ្ងៃទី០៨ ខែធ្នូនេះ។ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ដោយសារមិនត្រឹមមានកំណើនអ្នកចូលរួមច្រើនពីបរទេសនោះទេ សូម្បីប្រជាពលរដ្ឋខ្មែរ ក៏មានការចាប់អារម្មណ៍ចូលរួមកាន់តែច្រើនផងដែរ។ តាមរយៈកំណើនជារៀងរាល់ឆ្នាំនេះ ឯកឧត្តម រំពឹងថា នៅឆ្នាំក្រោយការចូលរួមនឹងកើនឡើងកាន់តែខ្លាំង ព្រោះការផ្សព្វផ្សាយបន្ដរបស់អ្នកធ្លាប់ចូលរួមដល់មិត្តភ័ក្ដ្រ ឬបងប្អូនពួកគេ ដើម្បីចូលរួមរត់កម្សាន្ដនៅកន្លែងដ៏ល្អឯក គឺនៅតំបន់ប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។ ចំពោះលទ្ធផលរត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរសឆ្នាំនេះ ជើងឯកបានទៅកីឡាករជប៉ុន Saeki Makino ទទួលបានមេដាយមាស ដោយប្រើថិរវេលសា ១ម៉ោង ៧នាទី និង ៣៤វិនាទី ដ្បិតឆ្នាំមុនម្ចាស់មេដាយមាស គឺកីឡាករបារាំង Cuzzucoli Valentin ខណៈលេខ២ បានទៅកីឡាករឆេក Fabian Downs ប្រើថិរវេលា ១ម៉ោង…

  • កម្មវិធីប្រកួតរបស់កម្ពុជា សម្រាប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ នៅប្រទេសហ្វីលីពីន

    កម្មវិធីប្រកួតរបស់កម្ពុជា សម្រាប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ នៅប្រទេសហ្វីលីពីន

    កម្មវិធីប្រកួតរបស់កម្ពុជា សម្រាប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ នៅប្រទេសហ្វីលីពីន។ធ.ដ