-
វិញ្ញាសា២ទល់២ប៉េតង់កម្ពុជាឈ្នះឡាវ ពិន្ទុ ១៣-៧ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស ជាមួយក្រុមថៃ

-
ពិធីគោរពទង់ជាតិ អមដោយភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបន្លឺឡើងពោរពេញដោយមោទនភាពជាតិ ក្នុងឱកាសបំពាក់មេដាយមាសទី២ នៃស៊ីហ្គេម ២០១៩ នេះ

ក្រុម ប៉េតង់ នារីកម្ពុជា ដែលមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា, ឃួន យ៉ារី និង វង ចន្ថា ទទួលការបំពាក់មេដាយមាស លើវិញ្ញាសា៣ទល់៣ ក្រោយយកឈ្នះ ក្រុម ម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ ១៣-៤ ។ ពិធីគោរពទង់ជាតិ អមដោយភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបន្លឺឡើងពោរពេញដោយមោទនភាពជាតិ ក្នុងឱកាសបំពាក់មេដាយមាសទី២ នៃស៊ីហ្គេម ២០១៩ នេះ៕ធ.ដ
-
កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយគូបុរស កីឡាករ សុខ ចាន់មាន និង យ៉ែម បូរ៉ា ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននេះបន្តិច

-
អត្តពលិកកីឡាប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាសទី២ ជូនកម្ពុជាពីព្រឹត្តិការណ៍ស៊ីហ្គេម នៅហ្វីលីពីន

ក្រុមកីឡា ការិនី ប៉េតង់កម្ពុជា ស្រ៊ាង សុរ៉ា ឃីម, ឃួន យ៉ា រី, ដួង ឌី ណា និង វង ចន្ថា បាន យកឈ្នះ ក្រុម ម៉ាឡេស៊ី ១៣-៤ លើ វិញ្ញាសា ៣ ទល់ ៣ ដណ្តើមបានមេដាយមាសទី២ជូនកម្ពុជាពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម នៅប្រទេស ហ្វីលីពីនថ្ងៃ ព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ ។ ជាមេដាយមាស ទីពីរ របស់កម្ពុជា ពីការប្រកួត កីឡា ស៊ី ហ្គេម នៅ កម្ពុជា ដោយ មេដាយមាស ទីមួយ រកបានដោយកីឡាករ ល្បុក្កតោ យ៉ុង ម៉េង លី លើប្រភេទ កីឡាប្រពៃណី ហ្វីលីពីន Arnis…
-
ប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយគូបុរស កីឡាករ សុខ ចាន់មាន និង យ៉ែម បូរ៉ា ឈ្នះ២ប្រកួតជាប់គ្នា!

-
កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយគូនារី កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ឈ្នះម្ចាស់ផ្ទះ ហ្វីលីពីន ដោយលទ្ធផល ១៣ ទល់នឹង ២

-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរជ័យជម្នះរបស់កីឡាករកម្ពុជា លើក្រុមម៉ាឡេស៊ី និងជូនពរឱ្យឈ្នះនៅវគ្គបន្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងកោតសរសើរសម្រាប់កីឡាករ បាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ដែលបានយកឈ្នះកីឡាករម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ។ សម្តេចបានសរសេរយ៉ាងដូច្នេះថា«សូមអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA) ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ដែលកម្ពុជា បានឡើង ទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ។ អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាម ទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងព្រឹត្តិការណ៍ កីឡា SEA Games 2019 » ។…
-
អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបន្តឡើងទៅវគ្គ៤ក្រុមចុងក្រោយ

-
នាយកខេមអេដ បង្ហាញជំនឿចិត្តខ្ពស់ថា កីឡាកររបស់ខ្លួនប្រជែងបានលទ្ធផលល្អ នៅពានសកលវិទ្យាល័យ ឆ្នាំ២០២០ខាងមុខនេះ

លោក Casey Barnettនាយកវិទ្យាស្ថាមអេដបានបង្ហាញការជឿជាក់ខ្ពស់ថា ក្រុមអត្តពលិកបាល់បោះខ្លួន និងមានលទ្ធភាពប្រជែងដណ្តើមបានតំណែងជើងឯកជូនវិទ្យាស្ថាននៅឆ្នាំ២០២០ នៃពានរង្វាន់សកលវិទ្យាល័យដែលបង្កើតដោយក្រសួងអប់រំយុវជន និងកីឡា នាអំឡុងខែ ឧសភាខាងមុខនេះ។ ការលើកឡើងបែបនេះ របស់លោក Casey Barnett ត្រូវបានធ្វើឡើង នៅពេលលោកបានចូលរួមបិទការប្រកួតកីឡាបាល់បោះបុរសដណ្តើមពានរង្វាន់ខេមអេដ ឆ្នាំ ២០១៩នៅទីលានបាល់បោះព្រីមៀម។ លោក បញ្ជាក់ថា កក្តាដែលលោកហ៊ុនដាក់ក្តីសង្ឈឹមខ្ពស់បែបនេះ ក៏ព្រោះលោកមើលឃើញពីការរីកចំរើនផ្នែកសមត្ថភាពយ៉ាងខ្លាំងតាមរយៈការប្រកួតបាល់បោះពានរង្វាន់របស់វិទ្យាស្ថានប្រមាណជា១សប្តាហ៍នេះ ខណៈការចូលរួមប្រកួតរៀងរាល់ឆ្នាំ ក្រុមបាល់បោះបុរសរបស់យើងបានត្រឹមលេខ ២ ទៅលេខ ៣ ប៉ុន្តែ ។ លោក Casey អះអាងទៀតថា លោក ការបង្កើតឲ្យមានការប្រកួតកីឡា នៅសាលារបស់យើង គឺយើងសង្ឃឹមថា វានឹងក្លាយជាគំរូទៅដល់សាកលវិទ្យាល័យផ្សេងៗ វិនិយោគទៅលើកីឡាក្នុងការបង្កើតឲ្យមានការប្រកួតកីឡា នៅតាមសាកលវិទ្យាល័យទូទាំងប្រទេស កម្ពុជា ព្រោះក្រុមកីឡាករនៅតាមសាកលវិទ្យាល័យអាចជាប្រភពក្នុងការស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យល្អ ដើម្បីទៅលេងតំណាងឲ្យប្រទេសជាតិ។ ជាក់ស្តែងនៅក្នុងក្រុមបាល់បោះរបស់យើង គឺមានកីឡាករចំនួន ២នាក់ បានចេញទៅលេងតំណាងឲ្យប្រទេស កម្ពុជា ក្នុងស៊ីហ្គេម នៅហ្វីលីពីនឆ្នាំនេះ។ …
-
កម្ពុជាបន្តការប្រកួតថ្ងៃពុធនេះលើ៨ប្រភេទកីឡា ខណៈកីឡាប៉េតង់ត្រូវបន្តលើកពេល ក្នុងការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន

ស៊ីហ្គេមហ្វីលីពីន៖ ការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ គឺកម្ពុជាបន្តការប្រកួតលើ៨ប្រភេទកីឡា ខណៈប្រភេទកីឡាមួយចំនួនដែលលើកពេលប្រកួតកាលពីថ្ងៃអង្គារ៍ម្សិលមិញត្រូវបន្តការប្រកួតនៅថ្ងៃនេះឡើងវិញ ដោយសារកត្តាអាកាសធាតុខ្យល់ព្យុះនាំភ្លៀងនៅទីក្រុងម៉ានិល និងទីក្រុង Clark។ តាមការគ្រោងទុក កម្មវិធីប្រកួតរបស់កម្ពុជាត្រូវប្រកួតលើ៩ប្រភេទកីឡា នៅថ្ងៃពុធនេះ ប៉ុន្តែការប្រកួតកីឡាប៉េតង់ នៅតែពន្យាពេល លើកទៅប្រកួតនៅថ្ងៃស្អែក ខណៈកីឡាមួយចំនួនបន្តការប្រកួតឡើងវិញ។ ការប្រកួត៨ប្រភេទកីឡារបស់កម្ពុជានៅថ្ងៃនេះមានសីដក់ប្រកួតជាមួយវៀតណាម និងឡាវ, បាល់ទះក្នុងសាល, វាយកូនបាល់, បាល់ទាត់បុរសប៉ះជាមួយម៉ាឡេស៊ី ដែលជាជំនួបចុងក្រោយ សន្សំពិន្ទុក្នុងពូលA, បេស្បល, ប្រដាល់សកល ហែលទឹក ហុកគីនារីក្នុងសាល ដោយប្រកួតនៅទីក្រុងម៉ានិល ទីក្រុង Clark និង Subic និង Solu។ ចំពោះតារាងមេដាយបណ្តោះអាសន្នគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៤ខែធ្នូនេះ គឺកម្ពុជាឈ្នះបានមេដាយមាស១គ្រឿង ប្រាក់៣ និងសំរឹទ្ធ១៧គ្រឿង សរុប២១គ្រឿង ហើយកម្ពុជាកំពុងឈរនៅចំណាត់ថ្នាក់៩ ក្នុងចំណោម១១ប្រទេស ដោយមេដាយ២១គ្រឿងនេះរកបានលើ២ប្រភេទកីឡាគឺសីដក់ និងប្រភេទកីឡាប្រពីណៃរបស់ម្ចាស់ផ្ទះហ្វីលីពីន Arnis។ ចំពោះម្ចាស់ផ្ទះកំពុងក្តោបក្តាប់លើកំពូលតារាងមេដាយលើសរុបរហូតដល់មេដាយមាស ៥០ សរុប៩៩ តាមពីក្រោយដោយវៀតណាម…