-
កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ពិធីបំពាក់មេដាយ ប្រភេទកីឡាតេក្វាន់ដូ ខណៈកីឡាការិនី Cassandre tubbs របស់កម្ពុជាឈ្នះមេដាយប្រាក់

-
កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ពិធីបំពាក់មេដាយមាស ដល់កីឡាការិនី ស៊ន សៀវម៉ី, មេដាយប្រាក់ កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន និងមេដាយសំរឹទ្ធ កីឡាការិនី វៀតណាម

-
កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ពិធីបំពាក់មេដាយ ប្រភេទកីឡាតេក្វាន់ដូ ខណៈកីឡាការិនី ឈឿង អាលីហ្សា របស់កម្ពុជាឈ្នះមេដាយប្រាក់

-
កីឡាការិនី ស៊ន សៀវម៉ី លើទម្ងន់ ៧៣គីឡូក្រាម ឈ្នះកីឡាការិនីវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

-
អបអរសាទរអត្តពលិកកីឡា Kickboxing កម្ពុជា

-
រួមគ្នាដើម្បីកម្ពុជា ចូលរួមលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា

ដើម្បីចូលរួមលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជានាល្ងាចថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ស្ពឺនឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅមុខសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត។ អាស្រ័យហេតុនេះសូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅមុខសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ចាប់ពីម៉ោង ៧:០០យប់តទៅ។
-
កីឡាការិនី ម៉េត ម៉ារីយ៉ាន ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងបន្ទាប់ពីយកឈ្នះកីឡាការិនី ឡាវ

-
កីឡាករ ស៊ីវ សុងម៉េង បានប្រកួតចាញ់កីឡាករវៀតណាម NGUYEN MANH CUONG លើទម្ងន់ ៧៥គីឡូក្រាម

ស៊ីហ្គេម៖ ប្រភេទកីឡាប្រដាល់សកលកម្ពុជា កីឡាករ ស៊ីវ សុងម៉េង បានប្រកួតចាញ់កីឡាករវៀតណាម NGUYEN MANH CUONG លើទម្ងន់ ៧៥គីឡូក្រាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យប់ថ្ងៃទី៦ ខែធ្នូ ដោយ ស៊ីវ សុងម៉េង ទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ។ ចំណែក១ប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺកីឡាករ សៅ រង្សី ក៏បានប្រកួតចាញ់ដោយពិន្ទុជាមួយកីឡាករឥណ្ឌូណេស៊ី LANGU KORNELIS KWANGU លើប្រភេទទម្ងន់៤៦ដល់៤៩គីឡូក្រាម ដោយ សៅ រង្សី ដណ្តើមបានត្រឹមមេដាយសំរឹទ្ធ១គ្រឿងទៀតដែរ សរុបទទួលបានមេដាយសំរឹទ្ធ២គ្រឿងបន្ថែម។ កីឡាប្រដាល់សកលកម្ពុជា នៅសល់៣វិញ្ញាសាទៀត ដែលត្រូវប្រកួត នាថ្ងៃទី៨ ធ្នូ ខាងមុខ៕
-
អត្តពលិកកីឡាជឺជិតស៊ូ កំពុងធ្វើការដំណើរទៅកាន់ទីក្រុងម៉ានីឡានាចុងសប្តាហ៍នេះ

-
អត្តពលិកគុណល្បុក្កតោ បាននាំយកមេដាយ ២០គ្រឿង ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន មកជូនកម្ពុជា

ក្រុមអត្តពលិកប្រតិភូថ្នាក់ដឹកនាំ កីឡាគុណល្បុក្កតោកម្ពុជាទាំង១៣រូប បានមកដល់មាតុប្រទេសវិញហើយ តាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នារាត្រីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១:៥៤នាទី ក្រោយដណ្តើមបានមេដាយ សរុប ២០គ្រឿង (មាស១,ប្រាក់២ និងសំរឹទ្ធ១៧គ្រឿង) មកជូនកម្ពុជា ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន ។ ដែលមានការទទួលស្វាគមន៍ ដំណើរនិវត្តន៍ពីសំណាក់ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ឯកឧត្តម ចាន់ សារុន សមាជិករដ្ឋសភាជាតិ និងជាប្រធានសហព័ន្ធគុនល្បុក្កតោ រួមនឹងអស់លោកលោកស្រីជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុណល្បុក្កតោកម្ពុជា នឹងជាប្រធានប្រតិភូដឹកនាំ បានឲ្យដឹងថា សម្រាប់ការទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម…