-
ក្រុមវិទ្យាល័យឥន្ទ្រទេវីក្លាយជាជើងឯកពានរង្វាន់ជើងឯកវិទ្យាល័យលើកទីមួយឆ្នាំ២០១៩

ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវីបានក្លាយជាជើងឯកពានរង្វាន់ជើងឯកវិទ្យាល័យលើកទីមួយឆ្នាំ 2019 ក្រោយយកឈ្នះវិទ្យាល័យឫស្សីកែវដោយលទ្ធផល២ទល១ ។ សូមជម្រាប់ជូនថា ក្រុមដែលក្លាយជាជើងឯកការប្រកួតនេះទទួលប្រាក់រង្វាន់ ៦០លានរៀល ជើងឯករង៤០លានរៀ លេខ៣ ២០ លានរៀល ។ ចំណែកកីឡាករទាត់បញ្ជូលទីច្រើនជាងគេ កីឡាករល្អជាងគេ ក្រុមទទួលបាន Fair Play គ្រូបង្វឹកល្អជាងគេ អាញ្ញាកណ្តាលល្អជាងគេ អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២ លានរៀល ដូចៗគ្នា ៕ធ.ដ
-
ក្រុមកីឡាការិនី កម្ពុជាក្លាយជាជើងឯក នៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ នៅកម្ពុជា

ភ្នំពេញ៖ ក្រុមកីឡាការិនីវ៉ូវីណាម កម្ពុជា បានក្លាយជាជើងឯក លើវិញ្ញាសារ សម្តែងជាក្រុមនៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ឆ្នាំ២០១៩ ដែលកម្ពុជាទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះ ក្នុងការ រៀប ចំមានដូចជាកីឡាការិនី Chhor Raksmy Pal , Sokha Pov , Sophy Sok , Nidanut Sok ។ ដែលការប្រកួតនេះបានបើក ជាផ្លូវការ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជានាល្ងាចថ្ងៃទី១៨ ខែធ្នូ២០១៩ ដោយមានការអញ្ញើញចូលរួមពីរសំណាក់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងអ្នកតំណាងសហព័ន្ធវ៉ូវីណាមពិភពលោក រូមជាមួយគណៈអធិបតី សិស្សានុសិស្ស ជាច្រើនរូបទៀតផងដែរ។ …
-
ចប់តង់ទី១ ក្រុមឥន្ទ្រទេវីបានបើកការនាំមុខ ២ ទល់ ១ ទៅលើក្រុមវិទ្យាល័យឫស្សីកែវនៅក្នុងការប្រកួតនៅវគ្គផ្តាច់ព្រាត់ជ្រើសរើសជើងឯកវិទ្យាល័យលើកទីមួយឆ្នាំ២០១៩

គូសបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាក្លិបបាល់ទាត់បឹងកេត ដោយទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពី តាំងពីដើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចែកជូនដល់យុវជន និងសាធារណជនទូទៅបានទស្សនា ហើយនៅវគ្គផ្តាច់ព្រ័ត្រនារសៀលនេះ គឺជាការប៉ះគ្នារវាងក្រុមវិទ្យាល័យឥន្ទ្រទេវី ជាមួយក្រុមវិទ្យាល័យ ឬស្សីកែវ នៅកីឡដ្ឋានបាល់ទាត់បឹងកេត ដណ្តើមយកលេខ១ និងលេខ២ ។ សូមជម្រាប់ជូនថា ក្រុមដែលក្លាយជាជើងឯកការប្រកួតនេះទទួលប្រាក់រង្វាន់ ៦០លានរៀល ជើងឯករង៤០លានរៀ លេខ៣ ២០ លានរៀល ។ ចំណែកកីឡាករទាត់បញ្ជូលទីច្រើនជាងគេ កីឡាករល្អជាងគេ ក្រុមទទួលបាន Fair Play គ្រូបង្វឹកល្អជាងគេ អាញ្ញាកណ្តាលល្អជាងគេ អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២ លានរៀល ដូចៗគ្នា ៕ធ.ដ
-
ក្រុមការងាររៀបចំការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ រៀបចំពិធីក្រុងពាលី សុំសេចក្តីសុខ មុនការប្រកួតត្រូវបិទបញ្ចប់ នារសៀលនេះ

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពហុកីឡដ្ឋានបាល់ទាត់ Cambodia Airways ស្ថិតនៅខណ្ឌច្បារអំពៅ សង្កាត់បឹងស្នោ រាធានីភ្នពេញ បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសម្រាប់ព្រឹត្តិការណ៍ បិទការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩ ដែលនឹងបិទបញ្ចប់ជាផ្លូវការនារសៀលនេះ ។ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី ពុធ ធីតា ម្ចាស់ក្លឹបបាល់ទាត់បឹងកេត រួមជាមួយសហការី ក្រុមការងារ រៀបចំការប្រកួតជាច្រើនទៀតផងដែរ ។ពិធីក្រុងពលីនេះធ្វើឡើងក្នុងគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីថែរក្សានៅពហុកីឡដ្ឋាននេះសូមជួយ អោយពិធីបឹទការប្រកួតបញ្ចប់ដោយជោគជ័យ សុខចម្រើន ដល់ថ្នាក់ដឹកនាំ ក្រុមការងារ និងអ្នកគាំទ្រទាំងអស់ដែល ចូលមកទស្សនាផងដែរ។ គូសបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាក្លិបបាល់ទាត់បឹងកេត ដោយទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់តាំងពីដើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចែកជូនដល់យុវជន និងសាធារណជនទូទៅបានទស្សនា ហើយនៅវគ្គផ្តាច់ព្រ័ត្រនារសៀលនេះ…
-
អបអរសាទរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន ដណ្តើមបានមេដាយមាសពីវិញ្ញាសាវាយយកពិន្ទុក្នុងការប្រកួតកីឡាប៉េតង់អាស៊ីនៅទីក្រុងហាណូយ

-
សហព័ន្ធកីឡាកាយសម្ព័ន្ធចំណាយជាង ២ម៉ឺនដុល្លារ បើកប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិ និងពានរង្វាន់ឯកឧត្តម ថោង ខុន

ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបើកការប្រកួតជើងឯកជាតិឆ្នាំ២០១៩ និងពានរង្វាន់ឯកឩត្តម ថោង ខុន បានចាប់ផ្ដើមហើយនៅថ្ងៃទី១៩ហើយនឹងបញ្ចប់នៅថ្ងៃទី២៤ធ្នូ ។ លោកណយ ផាណាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថាមន្ត្រីបច្ចេកទេសដែលចូលរួមក្នុងសិក្ខាសាលាមានចំនួន២០រូប ហើយអ្នកឩទ្ទេសនាមសម្រាប់វគ្គនេះមានលោកណយ ផាណា ផ្ទាល់រួមជាមួយលោក សោ សុផេង និងលោក វាស សារិទ្ធ ដែលជាចៅក្រមកម្រិតអន្តរជាតិរបស់កម្ពុជា ដើម្បីបើកវគ្គសិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីបំប៉នដល់មន្ត្រីបច្ចេកទេស របស់ខ្លួន ។ លោកបានបញ្ជាក់បន្ថែមថានេះជាទម្លាប់មួយរបស់សហព័ន្ធព្រោះតាមរយៈសិក្ខាសាលានេះចៅក្រមនឹងបំពេញការងារ បានដោយសុក្រឹត និងមានតម្លាភាព ។ លោកទទួលស្គាល់ថាមុនពេលប្រកួតឆ្នាំនេះអ្វីៗហាក់ដំណើរការ មិនសូវល្អដោយសារតែលោកផ្ដល់ឪកាសឲ្យក្មេងៗរៀនធ្វើការពិសេសការរៀបចំព្រឹត្តិការណ៍ប្រកួតតែម្ដង ។លោកបន្តថាបើមិនមានការចាប់ផ្ដើមទេនោះលោកនឹងនៅតែបន្តរែកពុនការងារតែម្នាក់ឯងដដែល ។ ឆ្នាំនេះមិនសូវតែឆ្នាំក្រោយៗពួកគេនឹងធ្វើបានល្អជាមិនខានឡើយ ។សម្រាប់កីឡាកាយសម្ព័ន្ធមាន២ប្រភេទគឺកាយ សម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic Gymnastic) និងការសម្ព័ន្ធអារទីស្ទិក(AstisticGymnastic) ។ក្នុងមួយប្រភេទបែងចែកជាវិញ្ញាសាបន្ថែមទៀត ។ មានរាជធានី ខេត្តចំនួន៤គឺកំពង់ឆ្នាំង តាកែវ ក្រចេះ និងរាជធានីភ្នំពេញបានបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន មកចូលរួមប្រកួត ។កីឡាករ កីឡាការិនីដែលចូលរួមប្រកួតមានចំនួន៦៤រូបគឺប្រហាក់ប្រហែលនឹងឆ្នាំកន្លងមកដែរ ។ លោក បន្តថាប្រសិនបើបើកទូលាយនោះនឹងមានអ្នកចូលរួមច្រើនតែដោយសារថវិកាមានកម្រិតនោះតើបសហព័ន្ធកម្រិតយកចំនួនប៉ុណ្ណេះ ។ លោកថោង…
-
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងយកកីឡា៦ប្រភេទជាចលនាផ្សព្វផ្សាយកីឡាទេសចរណ៍បញ្រ្ជាបដល់ពលរដ្ឋនៅតាមបណ្តាលខេត្តឆ្ពោះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំកីឡាទេសចរណ៍ បានប្រកាសនៅក្នុងសន្និសិទសារព័ត៍មាន កាលពីព្រឹកម្សិលមិញថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ នៅតាមបណ្តាលខេត្តទាំងអស់នៃព្រះរាជណាចក្រកម្ពុជាក្នុងគោលដៅបំផុសផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋអោយចូលរួមគាំទ្រ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបញ្ជាក់ថា កីឡាដែលយើងគ្រោង និងដាក់នៅក្នុងកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡានេះមាន៦ប្រភេទកីឡា គឺ រត់កំសាន្ត ជិះកង់. ចំបាប់បុរាណ.ប្រដាល់គុនខ្មែរ.អុកចក្រង្គ និងល្បុក្តតោ ដែលប្រភេទកីឡាទាំង៦នេះយើងមានគោលដៅអោយមហាជនចូលរួមគាំទ្រអោយច្រើនផុសផុល និងគាំទ្រកីឡាអត្តសញ្ញាណជាតិខ្មែរឈានទៅសម្រេចជោគជ័យពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។ រដ្ឋលេខាធិការរូបនេះ បញ្ជាក់ទៀតថា ក្រៅពីកីឡាទេសចរណ៍ទាំង៦ប្រភេទដែលយើងរៀបចំក្នុងកម្មវិធីផ្សព្វផ្សាយនេះ យើងក៍មានការប្រគុំតន្រ្តីទេសចរណ៍ ដែលមានកម្លែង ចំរៀងច្រៀង និងអ្នកអធិប្បាយបញ្ចេញសារអប់រំអំពីទេសចរណ៍ និងបរិស្ថានស្អាតផងដែរ។ រដ្ឋលេខាធិការ បញ្ជាក់ទៀតថា គោលដៅនៃព្រឹត្តិការណ៍ផ្សព្វផ្សាយកីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងរៀបចំរៀងរាល់២ទៅ៣ខែម្តងធ្វើនៅគ្រប់ខេត្ត គោលដៅចម្បងនៃកម្មវិធីនេះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយ កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ គ្រោងចាប់ផ្តើមនៅឆ្នាំ២០២០ដល់ឆ្នាំ២០២៣រៀបចំដោយក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងនាយដ្ឋានកីឡាទេសចរណ៍នៃក្រសួងទេសចរណ៍៕
-
អ្នកប្រដាល់មកពី១០ប្រទេសនៅជុំវិញពិភពលោក និងមកប្រកួតគ្នាដើម្បីអបអរបុណ្យ សមុទ្រលើកទី៨ ឆ្នាំ២០១៩ នៅខេត្តកំពត

អ្នកប្រយុទ្ធដែលមកពី១០ ប្រទេសផ្សេងគ្នាមានដូចជា ថៃ ឥណ្ឌា អ៊ីរ៉ង់ រុស្សី អ៊ុយក្រែន អូស្រ្តាលី ចិន សៅលីញ បារាំង ម៉ូរីសតានី និងកម្ពុជា នឹងជួបគ្នានៅលើសង្វៀន ប្រដាល់ គុណខ្មែរអន្តរជាតិ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សហការរៀបចំដោយៈក្រសួងទេសចរណ៍ គណៈកម្មធិការជាតិអូឡាំពិកកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការណ៍សម្របសម្រួលពីសហព័ន្ធកីឡាប្រដាល់គុណខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុណខ្មែរអន្តរជាតិ ដើម្បីអបអរបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ នៅក្រុង ខេត្តកំពត ។ នេះបើតាមការឲ្យដឹងពីលោក ខ្វៃ អាទិត្យា អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ក្នុងសន្និសីទសារព័ត៌មាន នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។ លោក ខ្វៃ អាទិត្យា បានឲ្យដឹងថា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បង្កើតឲ្យមានការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិនេះឡើង ក្នុងគោលបំណង ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ ជាមួយដំណើរកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ…
-
កីឡាករម៉ូតូទឹក សាលី អ៊ូមើត ដណ្តើមបានមេដាយមាស កម្រិតពិភពលោកពីប្រទេសថៃ ក្នុងចំណោមអត្តពលិកជាង៦០ប្រទេសចូលរួម

មេដាយមាសកម្រិតពិភពលោក របស់កីឡាករម៉ូតូទឹក សាលី អ៊ូមើ ពីប្រទេសថៃ ក្នុងចំណោមអត្តពលិកជាង៦០ប្រទេសចូលរួម គឺជាផលវិជ្ជមានមួយដ៏ល្អ សម្រាប់ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក្នុងឪកាសសំណេះសំណាលនាព្រឹកមិញ នៅអាគារមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ។ ឯកឧត្តម ណុះ ស្លេះ បន្ថែមថា ក្រៅពីវីរៈកីឡាករ សាលី អ៊ូមើត កីឡាករ មីន ម៊ូស្តាន់ សហព័ន្ធក៏មានកីឡាករថ្នាលជាច្រើនរូបមានសិទ្ធផលល្អផងដែរ ដោយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។ ប៉ុន្តែពួកគាត់នៅខ្វះបទពិសោធន៍ និងបច្ចេកទេស ដូច្នេះសហព័ន្ធត្រូវពង្រឹងបន្ថែម ឆ្ពោះទៅដណ្តើមមេដាយនៅព្រឹត្តការណ៍ធំៗចំនួន៣ នៅទ្វីបអឺរុប ទ្វីបអាមេរិក និងទ្វីបអាស៊ី ជូនកម្ពុជាអោយបាន ។ ដោយឡែកកីឡាករ សាលី អ៊ូមើត បញ្ជាក់ថា សមិទ្ធផលនេះគឺរូបគេបានធ្វើការហ្វឹកហាត់ទៀងទាត់ ជាពិសេសទទួលបានការបង្ហាត់បង្ហាញពីគ្រូបង្វឹកជនជាតិបរទេស និងគ្រូជំនួយយ៉ាងយកចិត្តទុកដាក់ទើបអាចការពារជើងឯកបាន និងប្តេជ្ញាចិត្ត…
-
អគ្គលេខាធិការសហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជា សោកស្តាយក្រោយចាញ់ហ្វីលីពីម្ចាស់ផ្ទះ

អគ្គលេខាធិការសហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជា លោក ជា សែន វិស្សុត ប្រតិភូដឹកនាំអត្តពលិកទៅចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីពីន សោកស្តាយយ៉ាងខ្លាំង ដែលអត្តពលិកសហព័ន្ធ ដាក់ក្តីសង្ឈឹមខ្ពស់ថា មានលទ្ធភាពរកមេដាយកម្រិតខ្ពស់ពី ស៊ីហ្គេម ប៉ុន្តែបែជាគ្មានឱកាសឡើងទៅប្រជែងមេដាយ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះហ្វីលីពីនក្នុងជំនួបដំបូង។ អគ្គលេខាធិការរូបនេះ បានចាត់ទុកការរងបរាជ័យ ក្រោយថ្វីដៃប្រទេសម្ចាស់ផ្ទះហ្វីលីពីនក្នុងជំនួបនៅស៊ីហ្គេមនេះ ជាបទពិសោធន៍មួយមិនអាចបំភ្លេចបាន ដែលយើងចាំបាច់ត្រូវតែពង្រឹងនូវចំណុចខ្វះខាត ទាំងអស់នេះបន្ថែមទៀត សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកក្រោយនៅប្រទេសវៀតណាម។ គួររំលឹកថា បេសកម្មចូលរួមប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលដំណើរដើមខែធ្នូនេះ សហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១២រូប ក្នុងនោះមាន លោក ជា សែនវិស្សុតប្រធានប្រតិភូ គ្រូបង្វឹក២រូប និងកីឡាករការិនី៩រូប ធ្វើការប្រកួតលើ៣វិញ្ញសា ប្រកួតវិញ្ញាសាវាយជាក្រុមបុរស វិញ្ញាសាវាយឯកក្តជននារី និងវិញ្ញាសា វាយគូរនារី ជាលទ្ធផលអត្តពលិកកីឡាសហ្វតិន្នីសកម្ពុជាប្រជែងដណ្តើមបានមេដាយសំរិទ្ធ២គ្រឿង លើវិញ្ញាសាឯកក្តជននារី និងវិញ្ញាសាប្រកួតជាក្រុម៕ធ.ដ