-
លោក កាំង សុធា ៖ ក្រុមកីឡាហុកគីក្នុងសាលនារីកម្ពុជា រៀបចំខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតលើកទី១ នៃកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បញ្ជាក់ជូនថា ក្រុមកីឡាហុកគីក្នុងសាលនារីកម្ពុជា រៀបចំខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតលើកទី១ នៃកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដោយក្រុមហុកគីនារីកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមសិង្ហបូរី វេលាម៉ោង ១៧ៈ០០ (ម៉ោង៤ល្ងាចនៅកម្ពុជា) នៅ LB Centtro Mall & Convention Centre។ ប្រភេទកីឡាហុកគីក្នុងសាលនារីនេះមាន៥ក្រុម រួមមាន៖ ក្រុមម្ចាស់ផ្ទះហ្វីលីពីន កម្ពុជា ម៉ាឡេស៊ី ថៃ និងសិង្ហបុរី៕
-
កម្មវិធីប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន សម្រាប់ថ្ងៃទី៤ ខែធ្នូ ដែលកម្ពុជាបន្តការប្រកួតលើ៩ប្រភេទកីឡា

-
កម្ពុជាបន្តរកបានមេដាយសំរឹទ្ធ២គ្រឿងបន្ថែមទៀត លើប្រភេទកីឡាប្រពៃណីម្ចាស់ផ្ទះ ហ្វីលីពីន Arnis នៃស៊ីហ្គេម ២០១៩

-
ក្រុមប៉េតង់នារីកម្ពុជាឈ្នះម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ឈរលេខ១ក្នុងពូល ខណៈផ្នែកបុរសត្រូវការឈ្នះឡាវ ស្អែក ដើម្បីកក់កៅអីវគ្គបន្ត

CAMSOC-ស៊ីហ្គេមហ្វីលីពីន៖ ក្រុមកីឡាប៉ែតង់កម្ពុជាផ្នែកនារីបានយកឈ្នះ២ប្រកួត វិញ្ញាសាក្រុម ដោយឈ្នះម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ ១៣ទល់១០ និងបន្តយកឈ្នះក្រុមនារីឥណ្ឌូណេស៊ី ក្នុងពិន្ទុដាច់ឆ្ងាយ ១៣ទល់១ ខណៈក្រុមប៉េតង់កម្ពុជាផ្នែកបុរសឈ្នះ១ប្រកួត និងចាញ់១ប្រកួត នៅក្នុងវគ្គជម្រុះពូលA ថ្ងៃទី២ ធ្នូ ម្សិលមិញ នៃស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។ កីឡាករជម្រើសជាតិកម្ពុជា សុខ ចាន់មាន បញ្ជាក់ប្រាប់រស្មីហង្សមាសថា សម្រាប់ក្រុមនារីកម្ពុជា ដែលឈ្នះ២ប្រកួតនេះ គឺឈរលេខ១ក្នុងពូលA បើទោះបីជានៅសល់១ប្រកួតទៀតជាមួយក្រុមនារីម្ចាស់ផ្ទះ ហ្វីលីពីន នាថ្ងៃទី៤ធ្នូនោះ ចាញ់ក៏ដោយក៏ក្រុមនារីបានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ពោលគឺឈរនៅក្នុងចំណាត់ថ្នាក់មេដាយសំរឹទ្ធលើវិញ្ញាសានេះហើយ។ ចំពោះក្រុមប៉េតង់បុរសកម្ពុជា បានយកឈ្នះនៅជុំទី១ ជាមួយម្ចាស់ផ្ទះ ហ្វីលីពីន ដោយលទ្ធផលពិន្ទុ ១០ទល់៩ ដោយអស់ម៉ោង ខណៈនៅប្រកួតទី២ គឺប្រកួតចាញ់វៀតណាម ដោយលទ្ធផល ៩ទល់១២ ដូច្នេះក្រុមបុរសកម្ពុជាត្រូវការឈ្នះ១ប្រកួតជាមួយក្រុមឡាវ នាថ្ងៃស្អែក ដើម្បីកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបើកម្ពុជាចាញ់ឡាវ នឹងត្រូវធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលA នេះហើយ ដោយការប្រកួតជាមួយឡាវ ត្រូវប្រកួតនៅថ្ងៃអង្គារនេះ ប៉ុន្តែត្រូវលើកពេល ដោយសារមានខ្យល់ព្យុះបោកបក់លើមកទីក្រុងម៉ានិល…
-
អត្តពលិកកីឡាបេស្បលកម្ពុជា (Baseball) ចេញដំណើរទៅប្រកួតជាមួយនឹងក្រុមម្ចាស់ផ្ទះ ហ្វីលីពីន ថ្ងៃទី០៣ វេលាម៉ោង១៣.០០ នាឆ្នេរ Subic សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣០

-
ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានអញ្ជើញទទួលស្វាគមន៍ការមកដល់ប្រតិភូកីឡាកម្ពុជា

ទីក្រុងម៉ានីល៖ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានអញ្ជើញទទួលស្វាគមន៍ការមកដល់ប្រតិភូកីឡាកម្ពុជា ចំនួន៨ប្រភេទកីឡា រួមមាន កីឡា វាយកូនគោល ហែលទឹក ហុកគី បាល់បេាះ អត្តពលកម្ម ប្រដាល់សកល កីឡាESport និង យូដូ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន៕ធ.ដ
-
បន្ទាប់ពីយកឈ្នះឥណ្ឌា ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានយកឈ្នះ ក្រុមអាហ្គានីស្ថាន ក្នុងលទ្ធផល ៣៨ទល់៣២

-
ក្រុមនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានក្លាយជាជើងឯក ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ ២០១៩

ក្រុមនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានក្លាយជាជើងឯក ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុមនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម ខណៈលេខ៣ បានទៅក្រុមសាខាចំការមន ទួលគោក និងមានជ័យ និងលេខ៤ បានទៅក្រុមនាយកដ្ឋាន នាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក និសាលាជាតិពន្ធដារ កាលពីចុងសប្តាហ៍កន្លងទៅ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។ គួររម្លឹកថា ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ២០១៩ ធ្វើឡើងក្រោមគំនិតគំនិតផ្តួតផ្តើមរបស់ ឯ ឧ គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលបំណងចូលរួមចំណែកមួយ របស់អគ្គនាយកដ្ឋានពន្ធដារ ស្របទៅនឹងប្រធានបទ នៃកីឡាថ្នាក់ជាតិ “កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍” ព្រមទាំងស្របទៅនឹងអនុសាសន៍ និងទស្សនៈវិស្ស័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ …
-
មកដល់ម៉ោងនេះ កម្ពុជាទទួលបាន ១៧ មេដាយ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ នៅប្រទេសហ្វីលីពីន

-
៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Soccer League លើកទី៥ ឆ្នាំ២០១៩នេះ បានប្តេជ្ញាធ្វើឲ្យការប្រកួតកាន់តែអស្ចារ្យ និងមិនឲ្យអ្នកគាំទ្រខកចិត្តនោះទេ

ការប្រកួតពានរង្វាន់ Soccer League ឆ្នាំ២០១៩ ដែលមាន៧២ ក្រុមចូលរួមឥឡូវនេះបានរកឃើញក្រុមខ្លាំង៤ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ហើយតំណាងក្រុមទាំង៤ សិតតែប្តេជ្ញាយកជ័យជំនះអោយបាន និងធ្វើឲ្យការប្រកួតកាន់តែអស្ចារ្យ និងមិនឲ្យអ្នកគាំទ្រខកចិត្តនោះទេ ។ ការថ្លែងបែបនេះធ្វើក្នុងសន្និសីទសារព័ត៌មានព្រឹកមិញនេះ នៅសាលនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិ ។ លោក ហុក សុចិត្រា ប្រធានគណៈកម្មាធិការបច្ចេកទេសរៀបចំការប្រកួត បានបញ្ជាក់ថា បានបញ្ជាក់ថា ពានរង្វាន់ Soccer League បង្កើតឡើង ដើម្បីឲ្យយុវជន មន្រ្តីរាជការ លេងកីឡា ស្រឡាញ់កីឡា ជាពិសេសរិតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ លោក បានបន្ថែមទៀតថា គោលបំណងសំខាន់របស់ពានរង្វាន់ Soccer League គឺផ្តល់ឱកាសឲ្យយុវជននានា មកពីក្រុមហ៊ុន សមាគម អង្គការ ខណ្ឌ រាជធានី-ខេត្ត ទាំង១៨០០នាក់ បានជួបជុំគ្នា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមរយៈការប្រកួតនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ …