Category: កីឡា

  • ម្ចាស់ផ្ទះហ្វីលីពីន និងថៃ គឺជាឧបសគ្គធំសម្រាប់អត្តពលិកកម្ពុជា នៅស៊ីហ្គេម លើកទី៣០ ឆ្នាំនេះ

    ម្ចាស់ផ្ទះហ្វីលីពីន និងថៃ គឺជាឧបសគ្គធំសម្រាប់អត្តពលិកកម្ពុជា នៅស៊ីហ្គេម លើកទី៣០ ឆ្នាំនេះ

    អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ប៊ុយ សោភ័ណ្ឌ បានថ្លែងក្នុងបទសម្ភាសន៍ថា ម្ចាស់ផ្ទះហ្វីលីពីន និងថៃ ពីគឺជាឧបសគ្គធំសម្រាប់អត្តពលិកកម្ពុជា នៅស៊ីហ្គេម ឆ្នាំនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរវាងកីឡាករ និងថ្នាក់ដឹកនាំ សហព័ន្ធប្រដាល់សកលកម្ពុជា មុនចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។ អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ស៊ីហ្គេមនេះ សហព័ន្ធសង្ឈឹមខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ ដោយសារអត្តពលិកកីឡាប្រដាល់សកលកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិយ៉ាងល្អប្រសើរ ដោយបានបញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់នៅក្រៅប្រទេសរយៈពេលយូរ នឹងទទួលបានបទពិសោធន៍ បច្ចេកទេសច្រើន ។ ទោះបីការត្រៀមខ្លួនបានល្អយ៉ាងណាក្តី ក៏លោក ប៊ុយ សោភ័ណ្ឌ សម្តែងក្តីបារម្មណ៍ជាមួួយប្រទេសមួយចំនួន ដូចជា ថៃ និងវៀតណាមជាដើម ។ លោក អះអាងទៀតថា ប្រទេសដែលកម្ពុជាគិតថាជាឧបសគ្គធំនោះ គឺមានតែប្រទេសថៃ និងប្រទេសហ្វីលីពីនប៉ុណ្ណោះ ដ្បិតប្រទេសទាំង២នេះ គេមានកីឡាករ ឈានឡើងទៅដល់កម្រិតអូឡាំពិកទៅហើយ ។ ដោយឡែកកីឡាករ…

  • អ្នករៀបចំព្រឹត្តការណ៍ Motorrad Angkor Festival ២០១៩ រំពឹងថា នឹងមានការអ្នកចូលរួមជាង ៥ម៉ឺននាក់

    អ្នករៀបចំព្រឹត្តការណ៍ Motorrad Angkor Festival ២០១៩ រំពឹងថា នឹងមានការអ្នកចូលរួមជាង ៥ម៉ឺននាក់

    លោក អ៊ុ ប៊ុនរ៉េត ប្រធានក្រុមម៉ូតូ B M W កម្ពុជា រំពឹងថា ព្រឹត្តការណ៍ Motorrad Angkor Festival ២០១៩ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប នឹងមានការអ្នកចូលរួមជាង៥ម៉ឺននាក់ ការថ្លែងបែបនេះធ្វើឡើង ក្នុងសន្និសិទសារព័តមាន នៅអាគារគណកម្មការជាតោអូឡាំពិកកម្ពុជា កាលពីព្រឹកមិញ ។ លោកបន្តថា ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 នឹងធ្វើឡើង នៅទឹកដីអង្គរនឹងប្រមូលផ្ដុំ ទៅដោយអ្នកស្នេហាលើវិស័យម៉ូតូមកពីប្រទេសអាស៊ានរួមមាន កម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន និងប្រទេសមួយចំនួនទៀត ដើម្បីជួបជុំគ្នា ។ ពិសេសដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ត ជាពិសេសម៉ូតូគ្រប់ប្រភេទ បង្កើតជាក្រុមចុះបញ្ជីឈ្មោះក្រោមសហព័ន្ធកីឡាយានយន្តកម្ពុជាក្តី មិនទាន់បានចុះឈ្មោះក្តី ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សិលធម៌ក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នា និងការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំ…

  • ក្រុមកីឡាករទូកក្តោងកម្ពុជា បានត្រៀមខ្លួនជាស្រេចសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ដែលនឹងចាប់ផ្តើមពីថ្ងៃ ០២ ដល់ថ្ងៃទី ០៩ ខែធ្នូ ខាងមុខនេះ នៅទីក្រុង ស៊ូប៊ិច

    ក្រុមកីឡាករទូកក្តោងកម្ពុជា បានត្រៀមខ្លួនជាស្រេចសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ដែលនឹងចាប់ផ្តើមពីថ្ងៃ ០២ ដល់ថ្ងៃទី ០៩ ខែធ្នូ ខាងមុខនេះ នៅទីក្រុង ស៊ូប៊ិច

    ទីក្រុង ស៊ូប៊ិច ប្រទេសហ្វីលីពិន ៖ ក្រោយពីការមកដល់របស់ប្រតិភូកីឡាទូកក្តោងកម្ពុជា នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះក្រុមកីឡាករទូកក្តោងរបស់កម្ពុជា បានត្រៀមខ្លួនជាស្រេចសំរាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ដែលវិញ្ញាសាកីឡាទូកក្តោង នឹងចាប់ផ្តើមពីថ្ងៃ ០២ ដល់ថ្ងៃទី ០៩ ខែធ្នូ ខាងមុខនេះ ដោយបានត្រៀមរៀបចំឧបករណ៍សំរាប់គណៈកម្មាធិការត្រួតពិនិត្យបច្ចេកទេស ក៏ដូចជាធ្វើការហ្វឹកហាត់ផ្ទាល់នៅលើទីតាំងប្រកួតផងដែរ ។ សំរាប់ប្រតិភូកីឡាទូកក្តោងកម្ពុជា ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ មានចំនួនសរុប ០៥រូប ដែលដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សក្កដា សាគល់ហ្វាង ជាគ្រូបង្វឹក និងកីឡាករចំនួន ០៣រូប គឺ ៖ ១.កីឡាករ សូត្រ មេសា ប្រកួតលើវិញ្ញាសា Windsurfing RS:X Men២.កីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing RS:One Men៣.កីឡាករ…

  • ប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់កម្ពុជា ក្រុម២ ឈ្នះសិង្ហបុរី ដោយលទ្ធផល ២១ ទល់១៩ និង២១ ទល់៥ ខណៈក្រុម១ ចាញ់សិង្ហបុរី ដោយលទ្ធផល ១៨ ទល់២១ និង១៦ ទល់២១ នៅទីក្រុង Subic cluster

    ប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់កម្ពុជា ក្រុម២ ឈ្នះសិង្ហបុរី ដោយលទ្ធផល ២១ ទល់១៩ និង២១ ទល់៥  ខណៈក្រុម១ ចាញ់សិង្ហបុរី ដោយលទ្ធផល ១៨ ទល់២១ និង១៦ ទល់២១ នៅទីក្រុង Subic cluster

    ប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់កម្ពុជា ក្រុម២ ឈ្នះសិង្ហបុរី ដោយលទ្ធផល ២១ ទល់១៩ និង២១ ទល់៥  ខណៈក្រុម១ ចាញ់សិង្ហបុរី ដោយលទ្ធផល ១៨ ទល់២១ និង១៦ ទល់២១ នៅទីក្រុង Subic cluster ប្រទេសហ្វីលីពីន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នាថ្ងៃទី២៩ ខែវិច្ឆិកានេះ៕ធ.ដ

  • ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Total Cup Race 2019 ជាចំណែកដើម្បីផ្សព្វផ្សាយគៀងគរឲ្យយុវជនបានយល់ច្បាស់ពីច្បាប់បើកបរ បញ្ចៀសពីការប្រណាំងតាមទីសាធារណៈ

    ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Total Cup Race 2019 ជាចំណែកដើម្បីផ្សព្វផ្សាយគៀងគរឲ្យយុវជនបានយល់ច្បាស់ពីច្បាប់បើកបរ បញ្ចៀសពីការប្រណាំងតាមទីសាធារណៈ

    ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Total Cup Race 2019 ជាចំណែកដើម្បីផ្សព្វផ្សាយគៀងគរឲ្យយុវជនបានយល់ច្បាស់ពីច្បាប់បើកបរ គោរពច្បាប់ចរាចរគោរពភ្លើងសញ្ញា និងពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវបើកបរដោយមិនលើសល្បឿនកំណត់ ជាពិសេសបញ្ចៀសពីការប្រណាំងតាមទីសាធារណៈ ដែលនាំអោយគ្រោះថ្នាក់ដល់ខ្លួនឯង និងជិវិតអ្នកដ៍ទៃ នេះបើតាមការអោយដឹងពី លោក ពៅ តិចឡេង អគ្គនាយកក្រុមហ៊ុន KARA នៅក្នុងសន្និសិទសារព័ត៌មានកាលពីម្សិលមិញ នៅអគារគណៈកម្មការជាតិអូឡាំពិកកម្ពុជា NOCC ។ អគ្គនាយក KARA រូបនេះបានបញ្ជាក់ថា គិតមកត្រឹមថ្ងៃប្រកាសជូនតំណឹងផ្លូវការនេះ មានកីឡាករជាតិ និងអន្តរជាតិចុះឈ្មោះចូលរួមប្រកួតសរុបចំនួន៣២ បានចុះឈ្មោះរួចរាល់ហើយ ក្នុងនោះកីឡាករបរទេសមកពី៤ប្រទេសគឺ វៀតណាម ម៉ាឡេស៊ី ជប៉ុន និងកម្ពុជាម្ចាស់ផ្ទះ ។ លោកអគ្គនាយករូបនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរៀបដ៍ធំប្រចាំឆ្នាំមួយនេះ បានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦មកម្លេះ ដោយលើកទី១ ធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ លើកទី២ ឆ្នាំ២០១៧ធ្វើឡើងនៅខេត្តបាត់ដំបង លើកទី៣ ឆ្នាំ២០១៩ ធ្វើនៅភ្នំពេញ ក្នុងពហុកីឡាដ្ឋានជាតិមរតតេជោ និងលើកទី៤ នេះធ្វើនៅអាកាសយានដ្ឋាន ខេត្តបាត់ដំបង ។ ឯ…

  • ក្រុមប្រតិភូគ្រូបង្វឹក និងអត្តពលិក កីឡាវាយសី បានចេញដំណើរហើយ ជាមួយ៨ប្រភេទកីឡាផ្សេងទៀត

    ក្រុមប្រតិភូគ្រូបង្វឹក និងអត្តពលិក កីឡាវាយសី បានចេញដំណើរហើយ ជាមួយ៨ប្រភេទកីឡាផ្សេងទៀត

    ក្រុមប្រតិភូគ្រូបង្វឹក និងអត្តពលិក កីឡាវាយសី បានចេញដំណើរហើយ ជាមួួយ៨ប្រភេទកីឡាផ្សេងទៀត  កាលពីម៉ោង ១២:៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកានេះ ដើម្បីចូលរួមពិធីបើកការប្រកួត SEA Games ជាផ្លូវការ នៅថ្ងៃទី៣០ ខែវិច្ឆិកាស្អែកនេះ នៅប្រទេសហ្វីលីពីន ដឹកនាំដោយឯ ឧ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ក្រុមប្រតិភូគ្រូបង្វឹក និងអត្តពលិក កីឡាវាយសី សរុប៩នាក់ ក្នុងនោះប្រតិភូម្នាក់ គ្រូ២នាក់ កីឡាករ៥ និងកីឡាការិនីម្នាក់ ត្រូវប្រកួតលើ៥វិញ្ញាសា វិញ្ញាសាក្រុមបុរស វិញ្ញាសាឯក្កតជន បុរស នារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយគូចំរុះ ។ ចំណែកឯអត្តពលិក លើ៨ប្រភេទកីឡាផ្សេងទៀត រួមមាន កីឡារាំ វាយសី បាល់ទះក្នុងសាល វាយកូនបាល់ ទោចក្រយានយន្ដ ទ្រីយ៉ាត្លុង សីដក់ បាល់បោះ ៣ទល់នឹង៣នាក់ និងបាល់បោះ ៥ទល់នឹង៥នាក់…

  • ឯកឧត្តម ថោង ខុន ដឹកនាំប្រតិភូគ្រូបង្វឹក និងអត្តពលិក លើ៩ប្រភេទកីឡា ដែលជាក្រុមទី២ បានចេញទៅប្រកួត SEA Games នៅហ្វីលីពីន

    ឯកឧត្តម ថោង ខុន ដឹកនាំប្រតិភូគ្រូបង្វឹក និងអត្តពលិក លើ៩ប្រភេទកីឡា ដែលជាក្រុមទី២ បានចេញទៅប្រកួត SEA Games នៅហ្វីលីពីន

    ប្រតិភូគ្រូបង្វឹក និងអត្តពលិក លើ៩ប្រភេទកីឡា ដែលជាក្រុមទី២ បានចេញទៅប្រកួត SEA Games នៅហ្វីលីពីន ដឹកនាំដោយឯ ឧ ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា កាលពីម៉ោង ១២:៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកានេះ ដើម្បីចូលរួមពិធីបើកការ ប្រកួតជាផ្លូវការ នៅថ្ងៃទី៣០ ខែវិច្ឆិកាស្អែកនេះ ។ អត្តពលិកកម្ពុជា លើ៩ប្រភេទកីឡា ដែលចេញដំណើរយប់មិញ រួមមាន កីឡារាំ វាយសី បាល់ទះក្នុងសាល វាយកូនបាល់ ទោចក្រយានយន្ដ ទ្រីយ៉ាត្លុង សីដក់ បាល់បោះ ៣ទល់នឹង៣នាក់ និងបាល់បោះ ៥ទល់នឹង៥នាក់ ។ ដោយសរុប មាន១២ប្រភេទកីឡាហើយ ដែលបានទៅដល់ហ្វីលីពីន បន្ទាប់ពីកីឡាបាល់ទាត់ U22 កម្ពុជា, គុនល្បុក្កតោ, កាយសម្ព័ន្ធ ទូកក្ដោង និងបាល់ទះឆ្នេរខ្សាច់ ដែលបានទៅដល់កាលពីថ្មីៗ ។ គួរបញ្ជាក់ថា…

  • ពានរង្វាន់បាល់ទាត់វ័យចាស់ បង្កើតឡើង ដើម្បីប្រមូលផ្ដុំ និងជួបជុំគ្នាសប្បាយរីករាយក្រោមម្លប់សន្ដិភាព តាមរយៈកីឡា

    ពានរង្វាន់បាល់ទាត់វ័យចាស់ បង្កើតឡើង ដើម្បីប្រមូលផ្ដុំ និងជួបជុំគ្នាសប្បាយរីករាយក្រោមម្លប់សន្ដិភាព តាមរយៈកីឡា

    ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ពានរង្វាន់បាល់ទាត់វ័យចាស់ បង្កើតឡើង ដើម្បីប្រមូលផ្ដុំ និងជួបជុំគ្នាសប្បាយរីករាយក្រោមម្លប់សន្ដិភាព តាមរយៈកីឡា នេះជាការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលការប្រកួតបាល់ទាត់ពានរង្វាន់វ័យចាស់ អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ ឆ្នាំ២០២០ ជាមួយនឹងក្រុមចូលរួមប្រកួត មានការកើនឡើងកាន់ច្រើន ដើម្បីឆ្លើយតបនឹងការវិវត្តន៍ និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ។ ឯកឧត្តម ជុំ កុសល បញ្ជាក់បន្ថែមថា ពានវ័យចាស់ឆ្នាំនេះ គឺជាការវិវត្តន៍ថ្មីមួយ ដែលក្រុម សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងដៃគូសហការ បានពង្រីកព្រឹត្តិការណ៍ឲ្យធំ ស្របតាមកំណើន សេដ្ឋកិច្ចជាតិ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាបំផុសសកម្មភាពលេងកីឡាផងដែរ ដើម្បីឲ្យស្របតាមការវិវត្តន៍សម័យកាលរបស់ជាតិ ហើយការរៀបចំ របស់យើងឆ្នាំនេះ គឺមានវិសាលភាពធំជាងរាល់ឆ្នាំ ដោយមានរហូតដល់ ៩ក្រុមចូលរួម» ។ តាមរយៈការរៀបចំនេះដែរ លោករំពឹងនឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ដើម្បី ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣…

  • គ្រូបាល់បោះជិះរទះជនពិការកម្ពុជា បានបញ្ជាក់ថា ៣ប្រទេសជាឧបសគ្គធំ សម្រាប់ក្រុមកម្ពុជា ក្នុងវគ្គជម្រុះតំបន់អាស៊ីអូសេអានី នៅប្រទេសថៃ

    គ្រូបាល់បោះជិះរទះជនពិការកម្ពុជា បានបញ្ជាក់ថា ៣ប្រទេសជាឧបសគ្គធំ សម្រាប់ក្រុមកម្ពុជា ក្នុងវគ្គជម្រុះតំបន់អាស៊ីអូសេអានី នៅប្រទេសថៃ

     គ្រូបាល់បោះជិះរទះជនពិការកម្ពុជា លោក ម៉ៅ សុខជា បានបញ្ជាក់ថា ៣ប្រទេសជាឧបសគ្គធំ សម្រាប់ក្រុមកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះតំបន់អាស៊ីអូសេអានី ថ្លែងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនចេញដំណើរ ទៅប្រទេសថៃ ចូលរួមព្រឹត្តិការណ៍ប្រកួតជើងឯកបាល់បោះជិះរទះ អាស៊ីអូសេអានី ។ លោក ម៉ៅ សុខជា បានបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ីអូសេអានីនេះ ធ្វើនៅថៃ មាន៨ប្រទេសចូលរួម ចែកចេញជា២ពូល ក្នុងនោះក្រុមបាល់បោះជិះរទះកម្ពុជា នៅពូលជាមួយក្រុមបាល់បោះថៃ អ៊ឺរ៉ង់ អាហ្គានីស្ថាន និងឥណ្ឌា ធ្វើការប្រកួតយកតែមួយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ទៅបង្រ្គប់ជាមួយពូលមួយទៀត ដែលមាន អូស្រា្តលី ជប៉ុន និងចិន ឈរចាំ ដើម្បីស្វែងរក២ក្រុម គឺលេខ១ និងលេខ២ ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ។គ្រូបង្វឹករូបនេះ បានបន្តថា ៤ប្រទេស ដែលកម្ពុជា ត្រូវប៉ះ ក្នុងវគ្គជម្រុះនេះ គឺមាន៣ប្រទេសដូចជា ថៃ អ៊ឺរ៉ង់ និងអាហ្គានីស្ថាន គឺជាឧសគ្គធំ សម្រាប់ក្រុមបាល់បោះកម្ពុជា…

  • វិទ្យាស្ថាន CamEd បើកការប្រកួតបាល់បោះបុរស ៣ទល់៣ ដើម្បីត្រៀមចូលរួមប្រកួត កីឡាសកលវិទ្យាល័យ ឆ្នាំ២០២០ខាងមុខ

    វិទ្យាស្ថាន CamEd បើកការប្រកួតបាល់បោះបុរស ៣ទល់៣ ដើម្បីត្រៀមចូលរួមប្រកួត កីឡាសកលវិទ្យាល័យ ឆ្នាំ២០២០ខាងមុខ

    វិទ្យាស្ថាន CamEd Business School បើកការប្រកួតពានរង្វាន់បាល់បោះបុរស វិញ្ញាសា ៣ទល់៣ ស្វែងរកកីឡាករឆ្នើម តំណាងឲ្យសាលាត្រៀមប្រកួតកីឡាសកលវិទ្យាល័យ ឆ្នាំ២០២០ខាងមុខ ដោយមាន៦ក្រុមចូលរួម ដើម្បីផ្តល់ឱកាសឲ្យនិស្សិត ប្រកួតបង្កើនសាមគ្គីភាព មិត្តភាព និងជំរុញឲ្យចេះធ្វើការជាក្រុមកាន់តែខ្លាំង ។ នាយកវិទ្យាស្ថាន CamEd លោក Cassey Barnettបញ្ជាក់ទៀតថា ឆ្នាំ២០១៩នេះ ចំនួនក្រុមមិនមានការកើនឡើងទេ ដោយនិស្សិតមួយចំនួនជ្រើសរើសប្រភេទកីឡាយកមកហ្វឹកហាត់ ជាពិសេសបាល់ទាត់ ពីព្រោះវិទ្យាស្ថាន CamEd មានកីឡាច្រើនប្រភេទ ដើម្បីឲ្យនិស្សិតជ្រើសរើសលេងតាមអ្វីដែលពួកគេចូលចិត្ត ពីព្រោះកីឡា គឺជាចំណែកសំខាន់មួយ ជួយក្នុងការសិក្សា ជាពិសេស សុខភាព និងពន្លឿនខួរក្បាល បង្កើនភាពឆ្លាតវៃ  រួមទាំងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អរវាងគ្នា និងគ្នាផងដែរ ។ លោក នាយកវិទ្យាស្ថាន បន្តថា វិទ្យាស្ថានសម្រេចចិត្តជ្រើសរើសវិញ្ញាសា ៣ទល់នឹង៣ យកមកធ្វើការប្រកួត ដើម្បីស្វែងរកកីឡាករខ្លាំងៗ ត្រៀមចូលរួមប្រកួត កីឡាសកលវិទ្យាល័យ…