Category: កីឡា

  • អគ្គនាយិកា អង្គការសមាគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្មបានប្រកាសជំហរធ្វើការឧបត្ថម្ភ កីឡាករ ឃួន បណ្ឌិតបុត្រា លើវិស័យកីឡាជំនាញទាំងកង់ និងម៉ូតូ ដើម្បីជំរុញកីឡាករឆ្នើមរូបនេះឈានទៅប្រជែងក្នុងកម្រិតនៅលើឆាកអន្តរជាតិ

    អគ្គនាយិកា អង្គការសមាគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្មបានប្រកាសជំហរធ្វើការឧបត្ថម្ភ កីឡាករ ឃួន បណ្ឌិតបុត្រា លើវិស័យកីឡាជំនាញទាំងកង់ និងម៉ូតូ ដើម្បីជំរុញកីឡាករឆ្នើមរូបនេះឈានទៅប្រជែងក្នុងកម្រិតនៅលើឆាកអន្តរជាតិ

    លោក ស្រី លឹម គីមលី អគ្គនាយិកា អង្គការសមាគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម បានប្រកាសជំហរថា និងគាំទ្រឧបត្ថម្ភជួយជំរុញ កីឡាករ ពហុជំនាញ ឃួន បណ្ឌិបុត្រាលើវិស័យកីឡាកង់ភ្នំ និងវិស័យប្រណាំងម៉ូតហោះ ដើម្បីជំរុញឲ្យកីឡាករឆ្នើមវ័យក្មេងរូបនេះ ក្លាយជាកីឡាករឆ្នើមឈានទៅប្រជែងដណ្តើមយកពាន និងមេដាយពីការប្រកួតធំៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទ្វីបអាស៊ី និងអឺរ៉ុប នាពេលអនាគត។ ជំហរទទួលយកការគាំទ្រឧបត្ថម្ភនេះ ត្រូវបាន លោក ស្រី អគ្គនាយិកាធ្វើសន្និសីទប្រកាសផ្លូវការ កាលពីថ្ងៃអាទិត្យទី១ធ្នូ នៅភោណីដ្ឋានទន្លេបាសាក់ទី២។ លោក ស្រី អះអាងថា មូលហេតុដែលអង្គការសមាគមន៍គ្រួសារអភិវឌ្ឍន៍ កសិកម្មចូលខ្លួនមកធ្វើការឧបត្ថម្ភដល់កីឡាករវ័យក្មេងនេះរូបនេះ លើវិស័យកីឡាជំនាញទាំងផ្នែកកង់ភ្នំ និងម៉ូហោះ ព្រោះ លោក ជំទាវមើលឃើញថា កីឡាករ ឃួន បណ្ឌិតបុត្រា មានទេពកោសល្យខ្ពស់ និងមានលទ្ធភាពអភិវឌ្ឍន៍សមត្ថភាពក្លាយជាកីឡាករខ្លាំងមួយដែលអាចនាំយកភាពជោគជ័យពីការប្រកួតកម្រិតអន្តរជាតីធំៗ មកជូនកម្ពុជានាពេលខាងមុខ ខណៈដែលស៊ីហ្គេមឆ្នាំ២០២៣ ឃួន បណ្ឌិតបុត្រា ក៏ជាកីឡាករប្រកួតតំណាងឲ្យកម្ពុជាលើវិញ្ញាសាកង់ភ្នំក្នុងនាមជាកីឡាករម្ចាស់ផ្ទះ។ អគ្គនាយិការូបនេះ បញ្ជាក់ទៀតថា ការឧបត្ថម្ភគាំទ្រចំពោះ ឃួន បណ្ឌិតបុត្រា…

  • អត្តពលិកក្រសួងមហាផ្ទៃឈ្នះមេដាយច្រើនជាងគេ ពីការប្រកួតជើងឯកកីឡាតេក្វាន់ដូ ITF ឆ្នាំ២០១៩

    អត្តពលិកក្រសួងមហាផ្ទៃឈ្នះមេដាយច្រើនជាងគេ ពីការប្រកួតជើងឯកកីឡាតេក្វាន់ដូ ITF ឆ្នាំ២០១៩

    ក្លិបកីឡាតេក្វាន់ដូITFរបស់ក្រសួងមហាផ្ទៃ បានប្រកួតប្រជែងដណ្តើមបានមេដាយច្រើនជាងគេក្នុងចំណោម១៨ក្លិបដែរបានចូលរួម ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ខណៈដែល ក្លិបកីឡាតេក្វាន់ដូ ITFខេត្តប៉ៃលិន ឈរនៅលេខរៀងទី២នៃព្រឹត្តិការណ៍។ ការប្រកួតនេះក្រោមការឧបត្ថម្ភថវិកា ប្រចាំឆ្នាំសម្រាប់កីឡាជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បានរៀបចំការប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ដោយមាន សមាគមក្លិប ចំនួន ១៨ មកពីរាជធានី/ខេត្ត ដែលមានប្រតិភូចំនួន ១៩ នាក់ គ្រូបង្វឹកចំនួន ១៨នាក់ កីឡាករចំនួន ១០១នាក់ និងកីឡាការិនី ចំនួន ៦១ នាក់ ដោយត្រូវប្រកួតលើ ២៣វិញ្ញសា រួមមានមេដាយ សរុបចំនួន ១៤៧ មេដាយ ស្មើនឹង ៤១៥ប្រកូត។ ក្លិបកីឡាតេក្វាន់ដូ ITFរបស់ក្រសួងមហាផ្ទៃឈនៅកំពូលតារាងមេដាយ ដោយដណ្តើមបានមេដាយសរុប ១៣គ្រឿង ក្នុងនោះរួមមានមេដាយ មាស៥គ្រឿង ប្រាក់៣គ្រឿង…

  • កីឡាករ ជម្រើសជាតិ គុន ល្បុក្កតោ យ៉ុង ម៉េង លី ដណ្តើមបាន មេដាយមាស ក្នុងការ ប្រកួត កីឡា ដំបង ខ្លី Arnis លើ វិញ្ញាសា Padded Stick ទម្ងន់ ៦០-៦៥ គីឡូក្រាម

    កីឡាករ ជម្រើសជាតិ គុន ល្បុក្កតោ យ៉ុង ម៉េង លី ដណ្តើមបាន មេដាយមាស ក្នុងការ ប្រកួត កីឡា ដំបង ខ្លី Arnis លើ វិញ្ញាសា Padded Stick ទម្ងន់ ៦០-៦៥ គីឡូក្រាម

    កីឡាករ ជម្រើសជាតិ គុន ល្បុក្កតោ យ៉ុង ម៉េង លី ដណ្តើមបាន មេដាយមាស ក្នុងការ ប្រកួត កីឡា ដំបង ខ្លី Arnis លើ វិញ្ញាសា Padded Stick ទម្ងន់ ៦០-៦៥ គីឡូក្រាម ក្រោយ យកឈ្នះ ម្ចាស់ផ្ទះ ហ្វីលីពីន VALENZUELA BILLY JOEL នៅ វគ្គ ផ្តាច់ព្រ័ត្រ  ។ ម៉េង លី ជា កីឡាករ ដំបង គេ ដែល ដណ្តើមបាន មេដាយមាស ឲ្យ កម្ពុជា សម្រាប់ ព្រឹត្តិការណ៍ SEA Games នៅ ហ្វីលីពីន ឆ្នាំនេះ ។សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី ២…

  • សរុបមេដាយព្រឹត្តការណ៍ Sea Games លើកទី៣០ នៅប្រទេសហ្វីលីពីន កម្ពុជាដណ្តើបានមេដាយសរុប៥គ្រឿង ប្រាក់២ សំរិទ្ធ៣គ្រឿង

    សរុបមេដាយព្រឹត្តការណ៍ Sea Games លើកទី៣០ នៅប្រទេសហ្វីលីពីន កម្ពុជាដណ្តើបានមេដាយសរុប៥គ្រឿង ប្រាក់២ សំរិទ្ធ៣គ្រឿង

    សរុបមេដាយព្រឹត្តការណ៍ Sea Games លើកទី៣០ នៅប្រទេសហ្វីលីពីន កម្ពុជាដណ្តើបានមេដាយសរុប៥គ្រឿង ប្រាក់២ សំរិទ្ធ៣គ្រឿង    

  • កម្ពុជា ឈ្នះមេដាយប្រាក់ ២គ្រឿងទៀតដោយកីឡាគុនល្បុក្កតោ និងសីប៉ាក់តាក្រ សរុបមេដាយ៥គ្រឿង ហើយ

    កម្ពុជា ឈ្នះមេដាយប្រាក់ ២គ្រឿងទៀតដោយកីឡាគុនល្បុក្កតោ និងសីប៉ាក់តាក្រ សរុបមេដាយ៥គ្រឿង ហើយ

    (ម៉ានីល)៖ គិតត្រឹមរសៀលថ្ងៃទី០១ ខែធ្នូនេះអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៥គ្រឿងហើយ ក្នុងនោះមានមេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ៣ ដែលដណ្ដើមបានពីក្រុមអត្តពលិកកីឡាគុនល្បុក្កតោ ប្រកួតលើប្រភេទកីឡា Arnis និងក្រុមកីឡាសីប៉ាក់តាក្រ ។ ប៉ុន្ដែយ៉ាងណាកម្ពុជា នៅសល់ការប្រកួតជាច្រើនទៀត ខណៈការប្រកួតនឹងដំណើរការរហូតដល់ថ្ងៃទី១១ ខែធ្នូខាងមុខ៕រុមអត្តពលិកកម្ពុជា បានដណ្ដើមមេដាយប្រាក់ ២ គ្រឿងបន្ថែមទៀតហើយ នៅរសៀលថ្ងៃអាទិត្យនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលដណ្ដើមបានដោយកីឡាករគុនល្បុក្កតោ និងក្រុមកីឡាសីប៉ាក់តាក្រ ។ចំពោះកីឡាករ យ៉ុង ម៉េងលី ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយប្រកួតលើវិញ្ញាសាកីឡា Arnis ទម្ងន់លើ ៦០គីឡូក្រាមនោះ បានទទួលត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ។ ទន្ទឹមជាមួយគ្នា ក្រុមកីឡាសីប៉ាក់តាក្រជម្រើសជាតិកម្ពុជា ក៏ដណ្ដើមបានមេដាយប្រាក់ ១ គ្រឿងផងដែរ លើវិញ្ញាសាកីឡាសីកន្ដ្រក់(Hop) ។      

  • ប្រភេទកីឡាសីប៉ាក់តាក្រកម្ពុជា ឈ្នះមេដាយប្រាក់១គ្រឿង ស៊ីហ្គេម

    ប្រភេទកីឡាសីប៉ាក់តាក្រកម្ពុជា ឈ្នះមេដាយប្រាក់១គ្រឿង ស៊ីហ្គេម

    ប្រភេទកីឡាសីប៉ាក់តាក្រកម្ពុជា ឈ្នះមេដាយប្រាក់១គ្រឿង ស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន ដែលនៅថ្ងៃទី១ ខែធ្នូនេះមាន៦ប្រភេទកីឡាកំពុងដំណើរការប្រកួតជាបន្តបន្ទាប់៕    

  • កីឡាគុនល្បុក្កតោកម្ពុជា ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២

    កីឡាគុនល្បុក្កតោកម្ពុជា ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២

    កីឡាគុនល្បុក្កតោ រួមមានមេដាយប្រាក់១ និងសំរឹទ្ធ២គ្រឿង ជូនកម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅហ្វីលីពីនហើយ នៅថ្ងៃទី០១ ខែធ្នូនេះ ដោយដណ្ដើមបានលើប្រភេទ ។វិញ្ញាសា Arnis នៅព្រឹកថ្ងៃអាទិត្យនេះ ក្រុមគុនល្បុក្កតោកម្ពុជា បានទទួលមេដាយសំរិទ្ធដោយ កីឡាករ មឿន ប៊ុនលី ក្រោយប្រកួតចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន Mike C.Banares ក្នុងប្រភេទទម្ងន់លើ ៦៥គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ឯកីឡាករ សុខ ឈុន ក៏ទទួលបានត្រឹមមេដាយសំរឹទ្ធដែរ ក្រោយចាញ់កីឡាករវៀតណាម ក្នុងប្រភេទទម្ងន់លើ ៥៥គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។ចំណែកឯមេដាយប្រាក់ រកបានដោយកីឡាករ យ៉ុង ម៉េងលី ប្រកួតចាញ់ កីឡាករ មីយ៉ាន់ម៉ា Thet Naing Oo ក្នុងប្រភេទទម្ងន់លើ ៦០គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រ ។ សូមបញ្ជាក់ថា ថ្ងៃអាទិត្យនេះអត្តពលិកកម្ពុជា ប្រកួតលើ៧ប្រភេទកីឡា រួមមានកីឡាបាល់ទះឆ្នេរខ្សាច់ កីឡាវាយសី កីឡាកាយសម្ព័ន្ធ…

  • តារាងមេដាយសរុប ក្នុង ព្រឹត្តិការណ៍ SEA Games លើកទី៣០ ឆ្នាំ២០១៩ ម្ចាស់ ផ្ទះ ហ្វីលីពីន ទទួល បាន ច្រើន ជាង គេ គិត មក ដល់ ថ្ងៃ នេះ ខណៈ កម្ពុជា នៅ មិន ទាន់ បាន នៅ ឡើយ ទេ

    តារាងមេដាយសរុប ក្នុង ព្រឹត្តិការណ៍ SEA Games លើកទី៣០ ឆ្នាំ២០១៩ ម្ចាស់ ផ្ទះ ហ្វីលីពីន ទទួល បាន ច្រើន ជាង គេ គិត មក ដល់ ថ្ងៃ នេះ ខណៈ កម្ពុជា នៅ មិន ទាន់ បាន នៅ ឡើយ ទេ

    តារាងមេដាយសរុប ក្នុង ព្រឹត្តិការណ៍ SEA Games លើកទី៣០ ឆ្នាំ២០១៩ ម្ចាស់ ផ្ទះ ហ្វីលីពីន ទទួល បាន ច្រើន ជាង គេ គិត មក ដល់ ថ្ងៃ នេះ ខណៈ កម្ពុជា នៅ មិន ទាន់ បាន នៅ ឡើយ ទេ

  • អបអរសាទរ U19 ឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន

    អបអរសាទរ U19 ឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន

    ក្រុមបាល់ទាត់ជម្រើសជាតិ ក្រោមអាយុ ១៩ឆ្នាំ របស់កម្ពុជាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U19 Championship ក្រោយពីក្រុមគុយវ៉ែត ស្មើ ប៉ាឡេស្ទីន ៣-៣ នៅមុននេះ។ ការប្រកួតនៅពូល A ដែលកាត់ក្ដីអនាគតរបស់ក្រុមជម្រើសជាតិកម្ពុជានោះ បានចប់នៅមុននេះ ដោយ ក្រុម កម្ពុជា ត្រូវអ៊ុត គុយវ៉ែត បានត្រឹមស្មើក្រុមប៉ាឡេស្ទីន ៣-៣ ប៉ុណ្ណោះ។ លទ្ធផលនេះគឺ ធ្វើឱ្យក្រុមយុវជនក្រោម អាយុ ១៩ឆ្នាំ របស់កម្ពុជាក្លាយជា ក្រុមលេខ ២ ល្អលំដាប់ទី ៥ បានឡើងទៅ វគ្គផ្ដាច់ព្រ័ត្រតែម្ដង។នេះជាកំណត់ត្រាមហាអស្ចារ្យសម្រាប់ក្រុមយុវជនកម្ពុជាហើយត្បិតអីវាជាលើកដំបូងសម្រាប់កម្ពុជាបានឡើងលើឆាកអន្តរជាតិបង្ហាញឱ្យពិភពលោក បានស្គាល់ពីសមត្ថភាពខ្លាំងរបស់ខ្លួន៕    

  • ក្រុមប្រតិភូកីឡាទូកក្តោងកម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រកួតនៅហ្វីលីពីន

    ក្រុមប្រតិភូកីឡាទូកក្តោងកម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រកួតនៅហ្វីលីពីន

    ទីក្រុង ស៊ូប៊ិច ប្រទេសហ្វីលីពិន៖ នាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមប្រតិភូកីឡាទូកក្តោងកម្ពុជា ដែលបានចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន  បានត្រៀមខ្លួនសម្រាប់ការប្រកួត ដោយបានបញ្ជូនឧបករណ៍ទូកក្តោងទាំង ០៣គ្រឿងរបស់កម្ពុជាធ្វើការត្រួតពិនិត្យបច្ចេកទេសមុនការប្រកួត ( Equipment Inspection ) ដោយមន្រ្តីត្រួតពិនិត្យបច្ចេកទេស ដែលប្រទេសជាម្ចាស់ផ្ទះ អញ្ចើញមកពីសហព័ន្ធកីឡាទូកក្តោងអាស៊ី ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងពិភពលោក។សូមរំលឹកផងដែរថា សំរាប់វិញ្ញាសាទូកក្តោងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០នេះនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ០២ រហូតដល់ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩ ។តារាងកម្មវិធី ៧ប្រភេទកីឡាកម្ពុជាប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ថ្ងៃទី០១ ខែធ្នូ ស្អែកនេះ។