-
កម្ពុជាដាក់ក្តីរំពឹងខ្ពស់ លើ១០ប្រភេទកីឡា ក្នុងចំណោម៣១ប្រភេទ នឹងប្រជែងបានមេដាយ ពីស៊ីហ្គេម នៅហ្វីលីពីនឆ្នាំនេះ

កម្ពុជាដាក់ក្តីរំពឹងខ្ពស់ លើ១០ប្រភេទកីឡា ក្នុងចំណោម៣១ប្រភេទ នឹងប្រជែងបានមេដាយ ពីស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩នេះ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកម្មដឹកនាំអត្តពលិកកីឡាកម្ពុជា គ្រាដែល ឯកឧត្តម បានដឹកនាំ ក្រុមប្រភេទកីឡាទាំង៣ប្រភេទដំបូងមាន កីឡាទូកក្តោង បាល់ទះឆ្នេខ្សាច់ និង កាយ សម្ព័ន្ធ ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាយប់ថ្ងៃទី២៦ ខែវិច្ឆិកាម្សិល មិញ ខណៈដែលប្រភេទកីឡាមួយចំនួនទៀត នឹងចេញជាបន្តបន្ទាប់តាមក្រោយ ។ នាយបេសកម្មរូបនេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រភេទកីឡាទាំង៣១ ដែលកម្ពុជា បញ្ជូនទៅចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីនេះ ប្រភេទ កីឡាដែលមើលឃើញថា មានលទ្ធភាពច្រើនប្រជែងដណ្តើមបានមេដាយជូនកម្ពុជា មានរហូតដល់ ជិត ១០ប្រភេទកីឡាឯណោះ ដូចជា ការ៉ាតេ កីឡាវាយកូនបាល់ សហ្វតិន្នីស ល្បុក្កតោ ប្រដាល់គុនខ្មែរ ប្រដាល់សកល ប៉េតង់ ជឺជេតស៊ូ និងតេក្វាន់ដូជាដើម ។ …
-
ដើម្បីសម្រេចជោគជ័យស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ មន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកក្នុងកម្មការជំនាញពិសេសទាំង៦ត្រូវចាប់ផ្តើមយុទ្ធនាការពង្រឹងផ្សព្វផ្សាយចាប់ពីឆ្នាំ២០២០ទៅ

ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជាអនុប្រធានអចិន្រ្តៃនៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ នាព្រឹកថ្ងៃ ទី២៦នេះ បានកោះហៅមន្រ្តីក្បាលម៉ាស៊ីនៃគណៈកម្មាការជំនាញ ពិសេស របស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ជួបប្រជុំលើកទី១ ដើម្បីត្រួតពិនិត្យ និងដាក់ផែនការងារឈានមុខសម្រាប់ធ្វើដំណើរទៅរៀបចំផែនការការងារ និងសកម្មភាពការងារចាប់ពីឆ្នាំ២០២០ទៅ គោលដៅឆ្ពោះទៅសម្រេចជោគជ័យស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ បានបញ្ជាក់ថា កិច្ចប្រជុំលើកទី១នេះ គឺជាការជួបប្រជុំលើកដំបូងដើម្បីពិនិត្យ និងដាក់ផែនអនុវត្តក្នុងយុទ្ធនាការពង្រឹង និងផ្សព្វផ្សាយសកម្មភាពសំខាន់ៗមួយចំនួនក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម។ ឯកឧត្តម បញ្ជាក់ទៀតថា កិច្ចប្រជុំលើកទី១នេះ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃនៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម បានបំផុសអោយគណៈកម្មាធិការពិសេសទាំង៦ មានការរៀបចំផែនការសកម្មភាពកម្មវិធីការងារ និងគម្រោងថវិកាសម្រាប់ដំណើរការសកម្មភាពការងារអមជាមួយគ្នា នៃសកម្មភាពការងាររបស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣។ ឯកឧត្តម អះអាងទៀតថា អ្វីដែល ឯកឧត្តម បណ្ឌិត ថោង ខុន សង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំលើកទី១នេះ លោកបានណែនាំឲ្យ គណៈកម្មការនីមួយៗដែលទទួលបន្ទុកតាមជំនាញ ចាប់ផ្តើមធ្វើផែនការងាររបស់ខ្លួនក្នុងកិច្ចការពង្រឹង និងផ្សព្វផ្សាយចាប់ពីឆ្នាំ២០២០ទៅ។ …
-
អគ្គនាយកដ្ឋានកីឡា បានបើកវគ្គបណ្តុះបណ្តាល ផ្នែកព័ត៌មានវិទ្យា ដល់នាយកដ្ឋានទាំង៤ ដើម្បីពន្លឿនការងារ

អគ្គនាយកដ្ឋានកីឡា បានបើកវគ្គបណ្តុះបណ្តាល ផ្នែកព័ត៌មានវិទ្យា ដល់នាយកដ្ឋានទាំង៤ ដើម្បីពន្លឿនការងារពីអន្តរជាតិយកមកអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ឲ្យកាន់តែរីកចំរើន និងមានការវិវឌ្ឍទាន់សម័យបច្ចេកវិទ្យា ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឲ្យទទួលបានជោគជ័យ នេះជាប្រសាសលើកឡើងរបស់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ គ្រា ឯកឧត្តម អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា ដល់បុគ្គលិកអប់រំមកពីនាយកដ្ឋានកីឡាទាំង៤ ។ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាប្រធានវគ្គ បានប្រាប់ឲ្យដឹង ថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣០នាក់ ក្នុងនោះមានស្រ្តី៤នាក់ មកពីមកពីនាយកដ្ឋានកីឡាទាំង៤ រួមមាន វិទ្យាស្ថានអប់រំកាយ និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានសិស្ស និងនិស្សិត និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា…
-
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន យកការប្រកួតជើងឯកថ្នាក់ជាតិនៅខេត្តពោធិសាត់ ដើម្បីវាស់ស្ទង់សមត្ថភាព និងសម្រួចសិទ្ធផលត្រៀមស៊ីហ្គេម នៅហ្វីលីន

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បានបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នៅខេត្តពោធិសាត់ ដើម្បីវាស់ស្ទង់សមត្ថភាព និងសម្រួចសិទ្ធផល ត្រៀមស៊ីហ្គេម នៅហ្វីលីពីន ពីព្រោះខេត្តមួយនេះ មានឱកាសធាតុ ទីតាំងអំណោយផល ជាពិសេសស្ថានភាពផ្លូវប្រហាក់ប្រហែលទៅ និងកន្លែងប្រកួតកីឡាស៊ីហ្គេម ដែលអត្តពលិកទោចក្រយានកម្ពុជា ត្រូវទៅចូលរួមប្រជែងដណ្តើមមេដាយ នាខាងមុខនេះ ។ អគ្គលេខាធិការរូបនេះ អះអាងទៀតថា សហព័ន្ធសម្រេចជ្រើសរើសយកផ្លូវប្រកួតប្រហាក់ប្រហែលទៅ និងកន្លែងប្រកួតស៊ីហ្គេម ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេស និងបំប៉នសមត្ថភាពបន្ថែម ក្នុងការត្រៀមខ្លួន ។ លោក នូ ចំរើន បានបន្ថែមថា ជាលទ្ធផលក្រោយប្រកួតពេញមួយថ្ងៃ ឃើញថា អត្តពលិកមួយចំនួន ធ្វើបានយ៉ាងល្អ ដោយប្រើថេរវេលាតិចជាងមុន បើទោះបីជាស្ថានភាពមានការលំបាក បត់បែនច្រើន និងចំណោតខ្ពស់ក៏ដោយ ។ គួរបញ្ជាក់ថា សម្រាប់ការប្រកួតឆ្នាំ២០១៩នេះ ជាការធ្វើតេស្តដកស្រង់បទពិសោធន៍ និងវាស់ស្ទង់សមត្ថភាពកីឡាករ ដែលមានសិទ្ធផលខ្ពស់ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ក្នុងខែធ្នូ ឆ្នាំ២០១៩…
-
ក្រុមគោព្រៃកម្ពុជា បាននាំមុខម្ចាស់ផ្ទះហ្វីលីពីន ១ទល់០ ក្នុងវគ្គទី១ ដោយកីឡាករ កែវ សុខផេង នៅនាទីទី៤១

-
ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នឹងចូលមកដល់នាថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១នឹងខិតជិតចូលមកដល់ នាថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដោយត្រូវប្រណាំងឆ្លងកាត់ខេត្ត៤ គឺខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ហើយក្នុងនោះភ្នំបូកគោត្រូវបានអ្នកជំនាះញអះអាងថានឹងបានក្លាយជាគោលដៅដ៏សំខាន់ដ៏ទាក់ទាញបំផុត សម្រាប់អ្នកជិះកង់ជើងខ្លាំងលើពិភពលោក។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអះអាងនៅក្នុងសន្និសីទសារព័ត៌មាន ចុងសប្តាហ៍នេះថា ការប្រណាំងកង់ពិភពលោកនេះត្រូវប្ដូរការប្រកួតដំណាក់កាលចុងក្រោយ មកបញ្ចប់នៅខេត្តកែប ជំនួសខេត្តព្រះសីហនុវិញ ព្រោះខេត្តព្រះសីហនុ កំពុងត្រូវបានស្ថាបនា ដែលសម្ពោធដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្មីៗនេះ។ ឯកឧត្តមបន្ថែមថា ការប្រណាំងកង់ជិះវាងទីរួមខេត្តព្រះសីហនុនេះមិនប៉ះពាល់ដល់ការផ្សព្វ ផ្សាយតំបន់ឆ្នេរស្អាតរបស់កម្ពុជា ក៏ដូចជាការរៀបចំឡើយ ព្រោះខេត្ត៣ទៀត ក៏មានឆ្នេរស្អាតស្ថិតក្នុងឆ្នេរកម្ពុជា ដែលជាសមាជិកក្លឹបឆ្នេរស្អាតពិភពលោកដែរ ខណៈគោលដៅដ៏សំខាន់របស់អ្នកចូលរួម គឺផ្តោតលើតំបន់ណាមានការប្រកួតប្រជែងខ្ពស់ ពិសេសតំបន់ឡើងភ្នំ ដូចជាភ្នំបូកគោជាដើម ដែលបានក្លាយជាគោលដៅសំខាន់មួយ សម្រាប់អ្នកជិះកង់អាជីពកម្រិតខ្ពស់។ សូមបញ្ជាក់ថា ការប្រណាំងកង់ពិភពលោកតំបន់ឆ្នេរកម្ពុជាលើកទី១នេះមាន២០ក្រុមមកពីជិត២០ប្រទេសមកពីគ្រប់ទ្វីប ដោយមានអត្តពលិក ប្រមាណ២០០នាក់ចូលរួម ដែលសុទ្ធសឹងជាអ្នកជិះកង់កម្រិតអាជីព ក្រោមការសហការបច្ចេកទេសរៀបចំពីសព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ UCI៕ …
-
កម្ពុជា បានបំបែកកំណត់ត្រាពីរ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាប៉ូល និងប៉េតង់ជើងឯកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩

បើតាមការអោយដឹងពី ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា បានអោយដឹងថា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាប៉ូល និងប៉េតង់ជើងឯកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ ដែរបានចាប់ផ្ដើមដំណើរការប្រកួតកាលពីថ្ងៃទី១៩ ហើយបានបញ្ចប់នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កម្ពុជា បានបំបែកកំណត់ត្រាពីរ ដែលមិនទានមានប្រទេសណាអាចធ្វើបាន នៅឡើយទេ ។ឯកឧត្តម សុខ សប្បាយណា បានអោយដឹងថា កំណត់ត្រាពីរដែលកម្ពុជាបានបំបែកនោះ រួមមាន ទី១ គឺមានប្រទេសចូលរួមច្រើនរហូតដល់៤៩ប្រទេស នេះ គឺជាឯកទាក់កម្មថ្មីរបស់ពិភពលោកមួយ ព្រោះជាធម្មតាការប្រកួតពិភពលោក ដែលរៀបចំនៅប្រទេសមួយចំនួនកន្លងមកមានតែ៤២ទៅ៤៥ប្រទេសប៉ុណ្ណោះ ទាំងនេះអាចនិយាយបានថា វាជាកំណត់ត្រាថ្មីមួយសម្រាប់ព្រឹត្តិការណ៍ប្រកួតកម្រិតពិភពលោកផងដែរ។ ទី២ ម្ចាស់មេដាយមាសជើងឯកពិភពលោក៣ជំនាន់ជាប់ៗ វីរកីឡាការិនី កែ ឡេង បានក្លាយជាម្ចាស់មេដាយមាស៤សម័យកាលជាប់ៗគ្នា ដែលបានបំបែកកំណត់ ត្រា ប្រវត្តិសាស្ត្រថ្មីមួយលើពិភពលោក ដោយមិនទាន់មានកីឡាការិនីនៃប្រទេសណាមួយអាច គ្រប់គ្រងមេដាយមាស៤សម័យកាលជាប់ៗគ្នាដូចអ្នកស្រី កែ ឡេង របស់កម្ពុជាបែប នេះ…
-
កម្ពុជាទទួលបានមេដាយ២គ្រឿងមាស១ សំរឹទ្ធ១ នៃការប្រកួតកីឡាប៉េតង់ជើងឯកស្ត្រី និងយុវជន ឆ្នាំ២០១៩

គឹតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា កម្ពុជាទទួលបានមេដាយ២គ្រឿង មាស១ សំរឹទ្ធ១ នៃការប្រកួតកីឡាប៉េតង់ជើងឯកយុវជន និងស្ត្រី លើកទី១៧ ដែរបានចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ហើយគ្រោងនឹងបញ្ចប់នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកីឡាការិនីប៉េតង់កម្ពុជាទី១ ដែលមានកីឡាការិនី កែ ឡេង, អ៊ុក ស្រីម៉ំ, អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណា បានត្រឹមមេដាយសំរិទ្ធ បន្ទាប់ពីប្រកួតចាញ់ក្រុមកីឡាការិនីឡាវ ដោយលទ្ធផល ៦ទល់នឹង ១៣ លើវិញ្ញាសា ៣ទល់នឹង៣ នាព្រឹកមិញនេះ ខណៈលទ្ធផលមួយគូទៀត ក្រុមកីឡាការិនីថៃ យកឈ្នះក្រុមកីឡាការិនីបារាំង ១៣ទល់នឹង៤ ។ ដូច្នេះកីឡាការិនី ថៃ និងក្រុមកីឡាការិនីឡាវ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នៅរសៀលម៉ោង២:០០នេះ នៅពហុកឡដ្ឋានជាតិ៕
-
អបអរសាទរវីរ:កីឡាការិនី កែ ឡេង ដណ្តើមបានមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ

វីរ:កីឡាការិនី កែ ឡេង ដណ្តើមបានមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ ដោយយកឈ្នះកីឡាការិនីឡាវ ក្នុងលទ្ធផល៣៦ទល់២២ ការប្រកួតប៉េតង់ពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៧ ។ ស្របពេលដែល ក្រុមកីឡាការិនីកម្ពុជាទី២ មានកីឡាការិនី ស្រៀង សុរ៉ាឃីម ដួង លីណា វង ចន្ថា និងកីឡាការិនី ឃួន យ៉ារី ត្រៀមប្រកួតជាមួយ ក្រុមកីឡាការិនី ឡាវ និងក្រុមកីឡាការិនី ប៉ះ វៀតណាម ឯក្រុមយុវជន ប៉ះ អេស្ប៉ាញ ។ គួររម្លឹកថា វីរ:កីឡាការិនី កែ ឡេង គឺជាកីឡាការិនីទី១ លើលោកក្នុងវិស័យកីឡាប៉េតង់ ដែលដណ្តើមបានមេដាយ៤សម័យកាលជាប់ៗគ្នា ក្នុងឆ្នាំ២០១៣ នៅបារាំង ២០១៥ នៅថៃ ២០១៧នៅចិន និងឆ្នាំ២០១៩ នៅកម្ពុជា ៕ធ.ដ …
-
វីរ:កីឡាការិនី កែ ឡេង ត្រូវជួបជាមួយ កីឡាការិនី ឡាវ ដណ្តើមមេដាយមាស ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នៅវេលាម៉ោង ១៣:៣០ រសៀលនេះនៅពហុកីឡដ្ឋានជាតិ

វីរ:កីឡាការិនី កែ ឡេង ត្រូវជួបជាមួយ កីឡាការិនី ឡាវ ដណ្តើមមេដាយមាស ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក លើកទី១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០១៩ នៅវេលាម៉ោង ១៣:៣០ រសៀលនេះនៅពហុកីឡដ្ឋានជាតិ។ សូមបញ្ជាក់ថា ក្រុមការងារ នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា និងធ្វើការផ្សាយផ្ទាល់ ទាក់ទងនឹងការប្រកួតរវាង កីឡាការិនី កែ ឡេង និងកីឡាការិនី ឡាវ តាមរយៈ ហ្វេសបុក ផេក ( Facebook Page )៖ Apsara TV News និង apsara central អប្សរាសង់ត្រាល់ ផងដែរ ៕ធ.ដ