Category: កីឡា

  • អបអរសាទរក្រុមកីឡាការិនីកម្ពុជា បានបន្តយកឈ្នះ ក្រុមកីឡាការិនីឡាវ លើវិញ្ញាសា៣ទល់៣ ប៉េតង់ពិភពលោក

    អបអរសាទរក្រុមកីឡាការិនីកម្ពុជា បានបន្តយកឈ្នះ ក្រុមកីឡាការិនីឡាវ លើវិញ្ញាសា៣ទល់៣ ប៉េតង់ពិភពលោក

    ការប្រកួតប៉េតង់ពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៩ ក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះ ក្រុមកីឡាការិនីឡាវ លើវិញ្ញាសា៣ទល់៣ នៅជុំទី៤ នៅពហុកីឡដ្ឋានជាតិ មុននេះបន្តិច។ ជាលទ្ធផល ក្រុមកីឡាការិនីកម្ពុជា មានកីឡាការិនី ស្រៀង សុរ៉ាឃីម ដួង លីណា បង ចន្ថា និងកីឡាការិនី ឃួន យ៉ារី បានយកឈ្នះ ក្រុមកីឡាការិនីឡាវលើវិញ្ញាសា៣ទល់៣ ក្នុងលទ្ធផល ១៣ទល់២។ គួរដឹងដែរថា ការប្រកួតប៉េតង់ជើងឯកពិភពលោកស្ត្រី និងយុវជន ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពហុកីឡដ្ឋានជាតិបានចាប់ផ្ដើមដំណើរការជាផ្លូវការហើយនៅរសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា និងគ្រោងបញ្ចប់នៅថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា៕ធ.ដ

  • អបអរសាទរក្រុមនារីកម្ពុជា បានយកឈ្នះ ក្រុមនារីតួគី លើវិញ្ញាសា៣ទល់៣ ប៉េតង់ពិភពលោក

    អបអរសាទរក្រុមនារីកម្ពុជា បានយកឈ្នះ ក្រុមនារីតួគី លើវិញ្ញាសា៣ទល់៣ ប៉េតង់ពិភពលោក

    ការប្រកួតប៉េតង់ពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៩ ក្រុមនារីកម្ពុជា បានយកឈ្នះ ក្រុមនារីតួគី លើវិញ្ញាសា៣ទល់៣ នៅពហុកីឡដ្ឋានជាតិ មុននេះបន្តិច។ ជាលទ្ធផល ក្រុមនារីកម្ពុជា មានកីឡាការិនី ស្រៀង សុរ៉ាឃីម ដួង លីណា បង ចន្ថា និងកីឡាការិនី ឃួន យ៉ារី បានយកឈ្នះ ក្រុមនារីតួគី លើវិញ្ញាសា៣ទល់៣ ក្នុងលទ្ធផល ១៣ទលើ១ ក្រុមយុវជនកម្ពុជាដែលមាន ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ បានយកឈ្នះលីទុយនី ១៣ទល់នឹង០។ មួយគូទៀត គឺក្រុមយុវជនដែលមានទីវ រដ្ឋា, ហេង ស៊ីណា, វ៉ាន់ ភារុណ និងវុទ្ធ យុទ្ធចាន់ដារ៉ា ឈ្នះអង់គ្លេស ១៣ទល់៩។គួរដឹងដែរថា ការប្រកួតប៉េតង់ជើងឯកពិភពលោកស្ត្រី និងយុវជន…

  • ក្រុមយុវជនកម្ពុជា បានឈ្នះទាំង២ ក្រុមលើវិញ្ញាសា៣ទល់៣ ប៉េតង់ពិភពលោក

    ក្រុមយុវជនកម្ពុជា បានឈ្នះទាំង២ ក្រុមលើវិញ្ញាសា៣ទល់៣ ប៉េតង់ពិភពលោក

    ការប្រកួតប៉េតង់ ពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៩ នៅពហុកីឡដ្ឋានជាតិ នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ក្រុមយុវជនកម្ពុជា មានការប្រកួត៣ទល់៣ ហើយបានយកឈ្នះ ទាំង២ក្រុម មុននេះបន្តិច ។ ជាលទ្ធផល ក្រុមយុវជនកម្ពុជាដែលមាន ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ បានយកឈ្នះលីទុយនី ១៣ទល់នឹង០។ មួយគូទៀត គឺក្រុមយុវជនដែលមានទីវ រដ្ឋា, ហេង ស៊ីណា, វ៉ាន់ ភារុណ និងវុទ្ធ យុទ្ធចាន់ដារ៉ា ឈ្នះអង់គ្លេស ១៣ទល់៩។ ខណ:ក្រុមនារីកម្ពុជាទី២ កំពុងធ្វើការប្រកួតជាមួយ ក្រុមនារីតួគី ។ ដោយក្រុមនារីកម្ពុជាទី១បានយកឈ្នះ កហរុមនារីលីទុយនី ១៣ទល់៣ ។ គួរដឹងដែរថា ការប្រកួតប៉េតង់ជើងឯកពិភពលោកស្ត្រី និងយុវជន ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពហុកីឡដ្ឋានជាតិបានចាប់ផ្ដើមដំណើរការជាផ្លូវការហើយនៅរសៀលថ្ងៃអង្គារ…

  • ម្ចាស់មេដាយមាស៣ជំនាន់ កីឡាការិនី កែ ឡែង ឈរលេខ១ ក្នុងចំណោមកីឡាការិនី ៤៣ប្រទេស វិញ្ញាសាវាយយកពិន្ទុ

    ម្ចាស់មេដាយមាស៣ជំនាន់ កីឡាការិនី កែ ឡែង ឈរលេខ១ ក្នុងចំណោមកីឡាការិនី ៤៣ប្រទេស វិញ្ញាសាវាយយកពិន្ទុ

    CAMSOC-ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកពិភពលោកកីឡាប៉េតង់៣ជំនាន់ជាប់ៗគ្នា វីរកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា កែ ឡេង ធ្វើបានយ៉ាងល្អបំផុត នៅក្នុងការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ (Shooting) វគ្គជម្រុះជុំទី១ នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា នៃព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោកយុវជន និងស្តី្រ លើកទី១៧ នៅកម្ពុជា។ អ្នកស្រី កែ ឡេង ធ្វើបានយ៉ាងដោយសម្រេចក្នុងពិន្ទុ៣៨ ហើយបានឈរនៅលើតារាងចំណាត់ថ្នាក់លេខ១ នៅលើកីឡាការិនីតំណាងជាតិនីមួយចំនួន៤២ ដោយវិញ្ញាសាវាយយកពិន្ទុផ្នែកនារីនេះ គឺកម្ពុជាបានឆ្លងផុតវគ្គជម្រុះជុំទី១ និងរង់ចាំការប្រកួតនៅវគ្គជាបន្តទៀត។ យោងតាមតារាងពិន្ទុរបស់គណៈកម្មការបច្ចេកទេសពិភពលោកបានឲ្យដឹងថា អ្នកស្រី កែ ឡេង របស់កម្ពុជា មាន៣៨ពិន្ទុ លេខ១ លើចំណាត់ថ្នាក់លេខ២ ដែលគ្រប់គ្រងដោយកីឡាការិនី Homniam Ranu មកពីប្រទេស ន័រវែស ដែលមាន៣៧ពិន្ទុ លេខ៣ មកពីឡាវ កីឡាការិនី Bivilak Thepphakan ៣៦ពិន្ទុ និងចំណាត់ថ្នាក់លេខ៤ មកពីមីយ៉ាន់ម៉ា កីឡាការិនី Thin Cherry Thet ដែលមាន៣៤ពិន្ទុ។…

  • គ្រូបង្វឹក និងអត្តពលិក នៃសាធារណរដ្ឋកូរ៉េ ជួយបណ្តុះបណ្តាលដល់អត្តពលិកជនពិការកម្ពុជា លើកីឡា ៣ប្រភេទ

    គ្រូបង្វឹក និងអត្តពលិក នៃសាធារណរដ្ឋកូរ៉េ ជួយបណ្តុះបណ្តាលដល់អត្តពលិកជនពិការកម្ពុជា លើកីឡា ៣ប្រភេទ

    ប្រតិភូសាធារណរដ្ឋកូរ៉េ ២០នាក់ ជាគ្រូបង្វឹក និងអត្តពលិក បានចាប់ផ្តើមជួយបណ្តុះបណ្តាលដល់អត្តពលិកជនពិការកម្ពុជា លើ៣ប្រភេទកីឡាគឺ បាញ់ធ្នូ វាយកូនឃ្លីលើតុ និងបាល់ទះអង្គុយ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៩ដល់២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។ ក្នុងឱកាសនេះផងដែរកីឡាទាំង៣ប្រភេទទទួលបានឧបករណ៍និងសម្ភារថ្មីៗ គិតជាទឹកប្រាក់ប្រមាណ១៣០០០ដុល្លាអាមេ៉រិក។វគ្គបណ្តុះបណ្តាលនេះបានចូលរួមផ្តល់ជំនាញ ចំណេះដឹង បន្ថែមដល់អត្តពលិកជនពិការកម្ពុជា។ ការផ្តល់ការហ្វឹកហាត់ពីគ្រូបង្វឹកកាន់តែច្រើន និងខុសៗគ្នា ធ្វើឲ្យអត្តពលិកយើងមានសក្តានុពល និងសីលវិធីជាច្រើនជម្រើស និងសម្រេចចិត្តក្នុងពេលប្រួតកាន់តែមានប្រសិទ្ធិភព និងទទួលបានមេដាយពីប្រកួតខ្នាតអន្តរតជាតិកាន់តែច្រើន៕ធ.ដ

  • អបអរសាទរក្រុមស្រ្តីកម្ពុជាទី១ បានយកឈ្នះ ក្រុមស្រ្តីប្រទេស ឡាតវី ក្នុងលទ្ធផល ១៣ទល់៣

    អបអរសាទរក្រុមស្រ្តីកម្ពុជាទី១ បានយកឈ្នះ ក្រុមស្រ្តីប្រទេស ឡាតវី ក្នុងលទ្ធផល ១៣ទល់៣

    ក្រុមស្រ្តីកម្ពុជាទី១ បានយកឈ្នះ ក្រុមស្រ្តីប្រទេស ឡាតវី ក្នុងលទ្ធផល ១៣ទល់៣ នៃព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្ដី លើកទី១៧ ឆ្នាំ២០១៩  ក្រោមវត្តមាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក Cluad Azuma ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក ។ ចំណែកឯក្រុមស្រ្តីទី២កម្ពុជា ប៉ះ ក្រុមស្រ្តីប្រទេស តួគី ចំពោះ ក្រុមយុវជនទី១ ត្រូវប៉ះ ក្រុមយុវជន ប្រទេសអង់គ្លេស ក្រុមយុវជនកម្ពុជាទី២ ប៉ះ ក្រុមយុវជន ប្រទេសឡាតវី ។ គួររម្លឹកថា ក្រុមប៉េតង់កម្ពុជាត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងទាំង៨ នៅលើពិភព លោក និងជាក្រុមខ្លាំងប្រចាំនៅអាស៊ី ជាមួយថៃ ហើយការទទួលបានងារជាក្រុមខ្លាំងនេះ ក៏ព្រោះតែ ក្រុមប៉េតង់កម្ពុជា ធ្លាប់បានឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធ និងពានកិត្តិយសនៅលើ ឆាកអន្តរជាតិ សឹងតែរាប់ភ្លេចទៅហើយ ជាពិសេសសម្រាប់ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក…

  • ក្រុមស្រ្តីកម្ពុជាទី១ ចាប់ផ្តើមប្រកួតជាមួយ ក្រុមស្រ្តីប្រទេស ឡាតវី

    ក្រុមស្រ្តីកម្ពុជាទី១ ចាប់ផ្តើមប្រកួតជាមួយ ក្រុមស្រ្តីប្រទេស ឡាតវី

    ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្ដី លើកទី១៧ ឆ្នាំ២០១៩ បានធ្វើពិធីបើកជាផ្លូវការ ក្រោមវត្តមាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក Cluad Azuma ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក ។ ប្រកួតដំបូងក្រុមស្រ្តីកម្ពុជា មានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, និងកីឡាការិនី កែវ វណ្ណា ប៉ះ ជាមួយ ក្រុមស្រ្តី ប្រទេស ឡាតវី ។ ឯក្រុមស្រ្តីទី២ ប៉ះ ក្រុមស្រ្តីប្រទេស តួគី ចំពោះ ក្រុមយុវជនទី១ ត្រូវប៉ះ ក្រុមយុវជន ប្រទេសអង់គ្លេស ក្រុមយុវជនកម្ពុជាទី២ ប៉ះ ក្រុមយុវជន ប្រទេសឡាតវី ។ គួររម្លឹកថា ក្រុមប៉េតង់កម្ពុជាត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងទាំង៨…

  • ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្ដី លើកទី១៧ ឆ្នាំ២០១៩នេះ បានធ្វើការចាប់ឆ្នោតរួចរាល់ហើយនៅព្រឹកមិញនេះ

    ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្ដី លើកទី១៧ ឆ្នាំ២០១៩នេះ  បានធ្វើការចាប់ឆ្នោតរួចរាល់ហើយនៅព្រឹកមិញនេះ

    ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្ដី លើកទី១៧ ឆ្នាំ២០១៩នេះ  បានធ្វើការចាប់ឆ្នោតរួចរាល់ហើយព្រឹកមិញនេះ ដោយមានអត្តពលិក ៤៤៩នាក់ មកពី៤៩ប្រទេស ជុំវិញ ពិភពលោកចូលរួម ។ តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ម្ចាស់ផ្ទះកម្ពុជា ក្រុមយុវជនទី១ ត្រូវប៉ះ ក្រុមយុវជន ប្រទេសអង់គ្លេស ក្រុមយុវជនកម្ពុជាទី២ ប៉ះក្រុមយុវជន ប្រទេសឡាតវី ខណៈក្រុមស្រ្តីកម្ពុជាទី១ ប៉ះក្រុមស្រ្តី ប្រទេសឡាតវី ឯក្រុមស្រ្តីទី២ ប៉ះ ក្រុមស្រ្តីប្រទេស តួគី ហើយត្រូវធ្វើការប្រកួតក្នុងពិធីបើកថ្ងៃនេះតែម្តង ។ ជាមួយគ្នានេះផងដែរ ក្រុមប៉េតង់កម្ពុជាត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងទាំង៨ នៅលើពិភព លោក និងជាក្រុមខ្លាំងប្រចាំនៅអាស៊ី ជាមួយថៃ ហើយការទទួលបានងារជាក្រុមខ្លាំងនេះ ក៏ព្រោះតែ ក្រុមប៉េតង់កម្ពុជា ធ្លាប់បានឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធ និងពានកិត្តិយសនៅលើ ឆាកអន្តរជាតិ សឹងតែរាប់ភ្លេចទៅហើយ ជាពិសេសសម្រាប់ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក កន្លងមក ក្រុមប៉េតង់កម្ពុជាធ្លាប់ឈ្នះបានមេដាយមាស ៥ ប្រាក់…

  • កីឡាអេឡិចត្រូនិក Mobile Legends: Bang Bang កំពុងទទួលបានការគាំទ្រ ក្នុងស្រទាប់យុវវ័យ

    កីឡាអេឡិចត្រូនិក Mobile Legends: Bang Bang កំពុងទទួលបានការគាំទ្រ ក្នុងស្រទាប់យុវវ័យ

    កីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legends: Bang Bang កំពុងទទួលបានការគាំទ្រខ្លាំង ក្នុងស្រទាប់យុវវ័យ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុង Page Facebook ផ្លូវការ MLBB មានចូល អ្នកចូលទស្សនា ជាង១លាន នាក់ ឯណោះ ។ តំណាងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជាក់ថា កីឡាអេឡិចត្រូនិក កំពុងតែធ្វើឲ្យគេ ចាប់អារម្មណ៍ខ្លាំងណាស់ ចំនុចសំខាន់ប្រភេទកីឡាមួយនេះ បានបង្ហាញខ្លួនជាលើកដំបូង ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនផងដែរ ក្នុងនោះផ្ទះបានដាក់ឲ្យប្រកួត ចំនួន៥វិញ្ញាសា តែសម្រាប់កម្ពុជា ត្រៀមលេងវិញ្ញាសា Mobile Legend Bang Bang ដែលជាវិញ្ញាសាប្រកួត តាមរយៈទូរសព្ទស្មាតហ្វូន (Smart Phone) ទៅចូលរួម ។ គួររម្លឹកថា កីឡាអេឡិចត្រូនិច ធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំៗ ដូចជាបុណ្យទន្លេ ហើយកាលពីថ្មីៗកម្លងទៅនេះ សហព័ន្ធបានរៀបចំកម្មវិធី WATER…

  • ប្រកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាទាញព្រ័ត្រថ្នាក់ជាតិ ២០១៩

    ប្រកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាទាញព្រ័ត្រថ្នាក់ជាតិ ២០១៩

    ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម កីឡាទាញព្រ័ត្រថ្នាក់ជាតិ ឆ្នាំ២០១៩ ត្រូវបានប្រកាសបិទជាផ្លុវការ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរការតាំងពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩។ ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាមានប្រសាសន៍ថា នេះគឺជាមោទនភាពរបស់សហព័ន្ធ ដែលនេះជាចំណែកដ៏សំខាន់ ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបន្ថែមទៀតថា កីឡាគឺជាវេទិកានៃការបណ្តះបណ្តាលធនធានមនុស្សដ៏សំខាន់ ដែលជាមធ្យោបាយកសាងមនុស្សដ៏មានប្រសិទ្ធភាព ដោយអនុវត្តទាំងផ្នែកកាយសម្បទា បញ្ញាសម្បទា និងសីលធម៌សម្បទា។ ជាមួយគ្នានោះឯកឧត្តមបានសំណូមពរឲ្យសិក្ខាកាមទាំងអស់យកចំណេះដឹង ដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅបណ្តុះបណ្តាលបន្ត ដើម្បីគោលដៅរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាទាញព្រ័ត្រកម្ពុជាឲ្យកាន់តែល្អប្រសើរ។ លោក ឯម ហៀង អនុប្រធានសហព័ន្ធកីឡាទាញព្រ័ត្របានឲ្យដឹងដែរថា វគ្គសិក្សានេះត្រូវបាន រៀបចំឡើងដោយសហព័ន្ធ យោងតាមផែនការកសាងធនធានមនុស្សរបស់ខ្លួន ក្រោមកិច្ចសហការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានសិក្ខាកាមចូលរួមចំនួន២៥នាក់។ វគ្គសិក្សានេះផ្តោតសំខាន់លើលក្ខន្តិកៈរបស់សហព័ន្ធ បទបញ្ជានៃល្បែងកីឡាទាញព្រ័ត្រអន្តរជាតិ បទបញ្ជានៃការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡានីមួយៗ ព្រមទាំងតួនាទីភារកិច្ចរបស់អាជ្ញាកណ្តាល-ចៅក្រមផងដែរ។ លោកអះអាងថា ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡាផ្តល់ថិវកាសម្រាប់ការបណ្តុះបណ្តាល ច្រើនជាងថវិកា ឆ្នាំ២០១៩…