Category: កីឡា

  • ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តល់ទឹកប្រាក់ ២លានដុល្លារអាមេ៉រិក ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍយុវជន និងកីឡាខេត្តកំពង់ស្ពឺ

    ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តល់ទឹកប្រាក់ ២លានដុល្លារអាមេ៉រិក ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍយុវជន និងកីឡាខេត្តកំពង់ស្ពឺ

    ភ្នំពេញ៖ Naga World បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឧបត្ថម្ភទឹកប្រាក់ចំនួន២លានដុល្លារសហរដ្ឋអាមេ៉រិក ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍយុវជន និងកីឡាក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន ស.ស.យ.ក. បានទទួលមូលប្បទានបត្រពីនាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍លោក Pern Chen នៅក្នុងពិធីដែលបានធ្វើឡើងនៅផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក នៅព្រឹកថ្ងៃសុក្រនេះ ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកា ស.ស.យ.ក. ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ គោលបំណងនៃកម្មវិធីអភិវឌ្ឍន៍យុវជននេះ គឺដើម្បី លើក កម្ពស់ទេពកោសល្យ ជំរុញការអភិវឌ្ឍយុវជន និងផ្តល់ឱកាសបន្ថែមដល់ យុវជនកម្ពុជា ដើម្បីឈានទៅសម្រេច គោលដៅ  អនាគត និង ក្តី បំណង របស់ខ្លួនក្នុង វិស័យ កីឡា និងវិស័យផ្សេងៗទៀត។ ណាហ្គាវើលដ៍បេះដូងសប្បុរស ជឿជាក់ថា ការឧបត្ថម្ភនេះនឹងបន្តផ្តល់ប្រយោជន៍ដល់យុវជនកម្ពុជា ដូចដែលក្រុមហ៊ុនណាហ្គាវើលដ៍បានអនុវត្តក្នុងខេត្តកំពង់ស្ពឺកន្លងមកក្រោមការគាំទ្ររបស់ឯកឧត្តម ហ៊ុន ម៉ានី។ គម្រោងទាំងនេះ រួមមាន…

  • ការប្រជែងបានមេដាយជាច្រើនពីប្រកួតកីឡារាំជ្រើសរើស ជើងឯកយុវជនអាស៊ី ជាឱកាសសម្រាប់កម្ពុជាឈានជើងចូលព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះ

    ការប្រជែងបានមេដាយជាច្រើនពីប្រកួតកីឡារាំជ្រើសរើស ជើងឯកយុវជនអាស៊ី ជាឱកាសសម្រាប់កម្ពុជាឈានជើងចូលព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះ

    ក្រុមអត្តពលិកកីឡារាំកម្ពុជា បានត្រលប់មកដល់មាតុប្រទេសវិញហើយ កាលពីម្សិលមិញ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយនឹងមេដាយជាច្រើនគ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡារាំជ្រើសរើស ជើងឯកយុវជនអាស៊ី ឆ្នាំ ២០១៩ នៅទីក្រុងហុងកុង ប្រទេសចិន ។ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ ញ៉ែម មរកត រួមនឹងថ្នាក់ដឹងនាំសហព័ន្ធកីឡាជាច្រើនរូបផងដែល ។ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡារាំជ្រើសរើសជើងឯកយុវជនអាស៊ីឆ្នាំ២០១៩នេះ មាន១១ប្រទេសចូលរួម ក្នុងនោះមានតែ៤ប្រទេសទេដែល ប្រជែងបានមេដៃមាស ក្នុងចំណោមនោះក៏មានកម្ពុជាផងដែរ នេះគឺជាមោទនភាពខ្លាំងមែនទែនសម្រាប់យើងទាំងអស់គ្នារួមនឹងប្រទេសកម្ពុជាទាំងមូល ។ លោកជំទាវបានបង្ហាញក្តីសង្ឃឹមថា ការប្រជែងបានមេដៃជាង៣០ នេះបានសបញ្ជាក់ឲ្យឃើញថាសមត្ថភាពរបស់កីឡាករកីឡាការិនី របស់យើងអាចឈានជើងចូលរួមប្រជែង ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩ខាងមុខបាន ជាពិសេសត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ ២០២៣ ផងដែរ។ ក្នុងឱកាសនោះលោកជំទាវ ញ៉ែម មរកត ក៏បានឲ្យដឹងពីការចាប់ផ្ដើមបង្កើតសហព័ន្ធកីឡារាំថាគឺពិតជាមានភាពលំបាកមែនទែន ខុសពីសហព័ន្ធកីឡាដទៃទៀត ដោយមូលហេតុថាថ្នាក់ដឹកនាំរបស់សហព័ន្ធនេះសុទ្ធតែជាស្ត្រី ហើយបញ្ហាប្រឈមគឺខ្វះគ្រូបង្វឹក ខ្វះកីឡាករកីឡាការនី ដោយលោកជំទាវប្រធាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា…

  • អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្ដាំកីឡាករគ្រប់គ្នាសូមឱ្យបន្តការពារសន្តិភាព ដើម្បីបន្តការអភិវឌ្ឍ និងមកអុំទូកនៅឆ្នាំក្រោយៗទៀត

    អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្ដាំកីឡាករគ្រប់គ្នាសូមឱ្យបន្តការពារសន្តិភាព ដើម្បីបន្តការអភិវឌ្ឍ និងមកអុំទូកនៅឆ្នាំក្រោយៗទៀត

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសផ្ដាំផ្ញើដល់ក្រុមកីឡាករ ទាំងអស់ដែលបានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកថា នៅពេលត្រលប់ទៅកាន់ភូមិស្រុកវិញសូមចូលរួមថែរក្សាការពារសន្តិភាពបន្តទៀត ដើម្បីបន្តការអភិវឌ្ឍក្នុងប្រទេស និងមានឱកាសមកចូលរួមប្រណាំងទូកនៅឆ្នាំក្រោយៗទៀត។ ការថ្លែងបែបនេះរបស់ ឯកឧត្តម វ៉ាត់ ចំរើន ត្រូវបានធ្វើឡើងនាឱកាសលោកចូលរួមសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមកីឡាករចំណុះទូកទាំង៣មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ (ទូកងចំនួន២ និងទូកចែវចំនួន១) ក្នុងនាមតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារាត្រីថ្ងៃ១២ ខែវិច្ឆិកា។ នាឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា «យើងទាំងអស់គ្នាឃើញភាពរុងរឿងនៅនឹងភ្នែក យើងកំពុងកសាងវប្បធម៌ខ្មែរស្រលាញ់ខ្មែរ ស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ។ ការស្រលាញ់គ្នា ឱ្យតម្លៃគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នាទៅវិញទៅមក គឺជាពេលវេលាដែលយើងកសាងសង្គមយើងឱ្យរីកចម្រើនទៅថ្ងៃមុខ ដូច្នេះសូមចូលរួមរក្សាសន្តិភាព ដើម្បីបន្តការរីកចម្រើន»។ ឯកឧត្តមថា ចាញ់ និងឈ្នះមិនមែនជាទីបញ្ចប់នៃការប្រឡងនោះទេ វាគ្រាន់ជាការវាស់ស្ទង់នូវសមត្ថភាពកីឡា ហើយគ្មានអ្វីប្រសើរជាងការវាស់ស្ទង់នោះទេ…

  • សូមអបអរសាទរ កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡារាំកម្ពុជា លោកច័ន្ទ វិទ័រ និងកញ្ញា ព្រាប ដានីអែលឡា បានទទួល មេដាយមាស ៣គ្រឿង លើវិញ្ញាសារ រាំគូ

    សូមអបអរសាទរ កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡារាំកម្ពុជា លោកច័ន្ទ វិទ័រ និងកញ្ញា ព្រាប ដានីអែលឡា បានទទួល មេដាយមាស ៣គ្រឿង លើវិញ្ញាសារ រាំគូ

    សហព័ន្ធកីឡារាំកម្ពុជា សូមអបអរសាទរ កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡារាំកម្ពុជា លោកច័ន្ទ វិទ័រ និងកញ្ញា ព្រាប ដានីអែលឡា បានទទួល មេដាយមាស ៣គ្រឿង លើវិញ្ញាសារ រាំគូ ADSF Asain Hong Kong Open 5 Dances ( C, S, R, P, J ) 2 Dances ( Samba , Paso doble )និង 3 dances ( Cha Cha Cha, Rumba, Jive))។ – វិញាសាររាំគូ កីឡាករ ភុន ស៊ីវត្រា និងកីឡាការិនី សាន រ៉ូហ្សា…

  • មន្រ្តី CAMSOC ១០រូប ចូលរួមវគ្គសិក្ខាសាលាស្តីពីការគ្រប់គ្រងកីឡា នៅប្រទេសចិន

    មន្រ្តី CAMSOC ១០រូប ចូលរួមវគ្គសិក្ខាសាលាស្តីពីការគ្រប់គ្រងកីឡា នៅប្រទេសចិន

    CAMSOC៖ គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានបញ្ជូនមន្រ្តីលេខាធិការដ្ឋានរបស់ខ្លួនចំនួន១០រូប ទៅចូលរួមស្វែងយល់បង្កើនចំណេះដឹង នៅក្នុងវគ្គសិក្ខាសាលាពិសេស ស្តីពីការគ្រប់គ្រងកីឡា រយៈពេល១០ថ្ងៃ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា មន្រ្តីទាំង១០រូប ដែលចូលរួមវគ្គសិក្ខាសាលានេះ គឺទទួលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ  និងជាប្រធាន CAMSOC និងឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ CAMSOC ក្រោមជំនួយរបស់ស្ថានទូត និងក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន។ វគ្គសិក្ខាសាលាស្តីពីការគ្រប់គ្រងកីឡានេះ មានលក្ខណៈពិសេស ដោយផ្តោតសំខាន់លេីការសិក្សាពីរចនាសម្ព័ន្ធគ្រប់គ្រងកីឡា ការគ្រប់គ្រងដឹកនាំព្រឹត្តិការណ៍កីឡា ការទទួលខុសត្រូវ និងឥទ្ធិពលកីឡា ក្នុងសង្គមជាតិ និងអត្ថប្រយោជន៍សម្រាប់មនុស្សជាតិផងដែរ។ …

  • ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស្នើរឲ្យកីឡាករការិនីកម្ពុជារក្សាជំហររឹងមាំកុំឲ្យកម្លាំងចិត្តក្លាយជាការបំភ័យខ្លួនឯងវិញ

    ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស្នើរឲ្យកីឡាករការិនីកម្ពុជារក្សាជំហររឹងមាំកុំឲ្យកម្លាំងចិត្តក្លាយជាការបំភ័យខ្លួនឯងវិញ

    ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មាន នាព្រឹកមិញនេះថា  ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងស្រ្តីលើកទី១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងដំណើរការប្រកួតថ្ងៃទី ១៩ដល់២៣ខែ វិច្ឆិការ ឆ្នាំ២០១៩ខាងមុខនេះ ដោយមានប្រទេសចូលរួមសរុបចំនួន៤៩ប្រទេសមកពីទ្វីបទាំង៥ សរុបអត្តពលិកចូលរួមចំនួនជាង៥០០នាក់ ក្នុងនោះកីឡាករការិនីសុទ្ធចំនួន៤៤៩នាក់។ ឯកឧត្តម បានបញ្ជាក់ទៀតថា ជើងឯកពិភពលោកខាងលើនេះ កម្ពុជាទទួលបានសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ គឺជាមោទនភាពមួយ ព្រោះថា ទាល់តែប្រទេសមានសក្កានុពលផ្នែកកីឡាប៊ូល និងប៉េតង់ខ្លាំង ទើបបានសហព័ន្ធពិភពលោកអនុញាតិឲ្យរៀបចំ។ដូច្នោះក្នុងនាមយើងជាម្ចាស់ផ្ទះយើងត្រូវត្រៀមខ្លួនឲ្យល្អប្រសើរទាំងការរៀបចំ និងភាពសុក្រិតយុត្តិធម៌អំឡុងការប្រកួត។ ប្រធានសហព័ន្ធអះអាងទៀតថា គោលដៅដែលយើងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោកលើកទី១៧នេះ គឺធ្វើឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទងអន្តរជាតិ ពិសេស ចង់បង្ហាញអន្តរជាតិថា កម្ពុជាអាចមានសមត្ថភាពរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតពិភពលោកបាន គឺ ដោយសារតែកម្ពុជាជាប្រទេសដែលមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។ បន្ថែមលើនោះទៀត ប្រធានសហព័ន្ធបានស្នើរឲ្យកីឡាករការិនីសូមរក្សាជំហរតាំងស្មារតីរឹងមាំនៅពេលប្រកួត ខណៈដែលយើងធ្វើជាម្ចាស់ផ្ទះមានទឹកចិត្តលើសគេប្រមាណជា៣០ទៅហើយ ដោយមិនត្រូវយកកម្លាំងចិត្តមកដាក់ជាសម្ពាធខ្លួនឯងបង្កក្តីបារម្មណ៍ក្លាយទៅជាភាពភ័យខ្លាចធ្វើឲ្យរងបរាជ័យ។ ឯកឧត្តម ប្រធានសហព័ន្ធបន្ថែមទៀតថា ការទទួលធ្វើជាម្ចាស់ការប្រកួតប៉េតង់ពិភពលោកនេះ ក្រៅពីការផ្សព្វផ្សាយលើកកម្ពស់វិស័យកីឡានៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ យើងក៍មានគោលបំណងធំមួយ គឺ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣…

  • សិក្ខាសាលាស្តីអំពីការបង្ហាញសមត្ថភាព និងទេព្យកោសល្លផ្នែកកីឡាទូកកានូ

    សិក្ខាសាលាស្តីអំពីការបង្ហាញសមត្ថភាព និងទេព្យកោសល្លផ្នែកកីឡាទូកកានូ

    អបុប្រធានអចិន្រ្ទៃយ៍ សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា អះអាងថា ចង់ឲ្យសមត្ថភាពអភិវឌ្ឍន៍ឈានទៅរកចំណុចខ្លាំងត្រូវប្រកាន់ភ្ជាប់នូវគុណធម៌ទាំង៥ឯកឧត្តម មាស សារិន អនុប្រធានអចិន្រ្ទៃ សហព័ន្ធកីឡាទូកកនូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងកើនរំលឹកដល់សិក្ខាកាមដែលចូលរួមនៅក្នុងសិក្ខាសាស្តីអំពី ការបង្ហាញសមត្ថភាព និងទេព្យកោសលផ្នែកកីឡាទូកកានូ កាលពីចុងសប្តាហ៍ថា កីឡាករការិនីទូកទាំងអស់បើចង់ឲ្យសមត្ថភាពរីកចំរើនឈានទៅរកចំណុចខ្លាំងនៅពេលខាងមុខ លុះត្រាតែរៀនសូត្រចេះចាំ និងប្រកាន់ភ្ជាប់បាននូវគុណធម៌ទាំង៥ ទើបពួកគេទាំងអស់ឈានទៅសម្រេចគោលដៅដែលខ្លួនចង់បាន។ លោក ថា គុណធម៌ទាំង៥ នៅក្នុងកិច្ចការកីឡា ១.មានចំណេះដឹង ត្រូវយល់ដឹង មុននឹងធ្វើអ្វីមួយ ២.មានបទពិសោធន៍ មានន័យថាចំណេះដឹងតែមួយមុខមិនអាចធ្វើបានជោគជ័យទេទាល់តែមានបទសោធន៍ ៣.ត្រូវមានគុណធម៌ មនុស្សត្រូវមានសុឆន្ទៈគឺចិត្តចង់ធ្វើ ៤ .ពេលវេលា មានន័យថា ចង់ចេះ ចង់ដឹង ចង់មានពិសោធន៍ ដាច់ខាត់ត្រូវលះបង់ពេលវេលា ៥.ក្រមសិល៍ធម៌ បើគ្មានក្រមសិល៍ធម៌ទេការចូលរួមជាមួយគេក៏មិនចុះសម្រុងដែរ។ ឯកឧត្តម អនុប្រធានសហព័ន្ធក៏បានជំរុញឲ្យសិក្ខកាមទាំងទាំង៣២នាក់ បង្កើនការយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តដែលបង្ហាត់បង្រៀនដោយគ្រូមកពីជប៉ុន ដើម្បីយកចំណេះជំនាញទាំងនេះ ធ្វើការពង្រឹងសមត្ថភាពឈានទៅរកប្រកួតប្រជែងដោយគុណភាពនៅលើឆាកអន្តរជាតិនៅពេលខាងមុខ ខណៈដែលឆ្នាំ២០២៣ស៊ីហ្គេមនៅកម្ពុជា គឺសហព័ន្ធសង្ឈឹមលើសមត្ថភាពសិក្ខាកាមទាំងអស់។ សូមបញ្ជាក់ថា សិក្ខាសាស្តីអំពីការបង្ហាញសមត្ថភាព និងទេព្យកោសល្លផ្នែកកីឡាទូកកានូរៀបចំដោយ…

  • អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន អះអាងថា ជុំទី៤ នៃព្រឹត្តិការណ៍ប្រកួតកង់ភ្នំ ប្រចាំ ឆ្នាំ២០១៩ អត្តពលិក ត្រៀមស៊ីហ្គេមកាន់តែបង្ហាញភាពលេចធ្លោជាងមុន

    អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន អះអាងថា ជុំទី៤ នៃព្រឹត្តិការណ៍ប្រកួតកង់ភ្នំ ប្រចាំ ឆ្នាំ២០១៩ អត្តពលិក ត្រៀមស៊ីហ្គេមកាន់តែបង្ហាញភាពលេចធ្លោជាងមុន

     លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរទោចក្រយានកម្ពុជា បានបញ្ជាក់ថា អត្តពលិកកីឡាកង់ភ្នំកម្ពុជា២រូប ដែលត្រៀមចូលរួម ស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាអឡុងខែ វិច្ឆិកាខាងមុខនេះ កម្រិតបច្ចេកទេស និងសិទ្ធផល ការប្រកួតជុំទិ៤នេះ មានការកើនឡើងខ្លាំងបើធៀបនឹងការចូលរួមប្រកួតកង់ភ្នំ ៣ជុំកន្លងមក ដូចជា នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ស្ពឺ ។        អគ្គលេខាធិការរូបនេះ បន្ថែមថា សហព័ន្ធត្រៀមបញ្ជូនកីឡាករ២រូប គឺ ហ៊ត លយរស្មី និងសាំង សីហា ទៅចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម នៅប្រទេសហ្វីលីពីន លើវិញ្ញាកង់ភ្នំ ។ លោក នូ ចំរើន បន្តថា ការប្រកួតកីឡាកង់ភ្នំ ដែលមាន៥ជុំ គឺជាព្រឹត្តការណ៍ដែលសហព័ន្ធយកមកវាស់ស្ទង់កម្រិតបច្ចេកទេស សម្រាប់ដុះខាត់ចំណុចខ្វះខាត ដើម្បីពង្រឹងសមត្ថភាពឈានទៅប្រជែងដណ្តើមមេដាយជូនកម្ពុជា ។        លោក ព្យែ អ៊ីវកាទ្រី អគ្គលេខាធិការរង សហព័ន្ធខ្មែរកីឡាទោចក្រយាន បានបញ្ជាក់ថា ការប្រកួតកង់ភ្នំ៤លើកនេះ អត្តពលិក២រូប ដែលត្រៀមទៅស៊ីហ្គេម មានការកើនឡើង…

  • ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ មានការក្រុមចូលរួមកើនឡើងលើសពីការរំពឹងទុក

    ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ មានការក្រុមចូលរួមកើនឡើងលើសពីការរំពឹងទុក

    ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកដណ្ដើមពានរង្វាន់ Soccer League លើកទី៥ឆ្នាំ២០១៩បានបើកការប្រកួតជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ ឧ សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯ ឧ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានសមាសភាពចូលប្រកួតប្រជែងពីសំណាក់ ក្រុមយុវជន សមាគម អង្គការ សហគ្រាស និងក្រុមហ៊ុននានារហូត ដល់៧២ក្រុម លើសកាលឆ្នាំ២០១៦ ដែលមានការចូលរួមត្រឹម៦០ក្រុមប៉ុណ្ណោះ។ ឯ ឧ ហ៊ុន ម៉ានី បានបញ្ជាក់ថាព្រឹត្តិការនេះរៀបចំឡើង ក្នុងបំណងផ្ដល់ឱកាសឲ្យយុវជនបានជួបជុំគ្នារឹតចំណង មិត្តសាមគ្គីភាពនិងកិច្ចសហប្រត្តិបត្តិការក្នុងចំណោមយុវជន ដើម្បី ក្លាយជាទំនាក់ទំនង១ ក្នុងបរិយាកាសស្និទ្ធស្នាល អធ្យាស្រ័យនិងគោរពគ្នាទៅវិញទៅ មកព្រម ទាំងបង្កើននូវសុខមាលភាពផ្លូវកាយនឹងផ្លូវបញ្ញាដែលជាមូលដ្ឋនដ៏សំខាន់មនុស្សគ្រប់រូប។ជាមួយនេះក៏ដើម្បីជម្រុញនឹងលើកកម្ពស់ដល់វិស័យកីឡាបាល់ទាត់ផងដែរ។ ឯ ឧ បានចាត់ទុកថាព្រឹត្តិការនេះគឺជាការជម្រុញស្មារតីសាមគ្គីភាព ក្នុងចំណោមប្រជាជនកម្ពុជាទាំងប្រុសស្រី សម្រាប់យុវជនជំនាន់ក្រោយ ដែលជាកត្តាដ៏សំខាន់បណ្ដុះមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃអនាគត ជាពិសេស រួមគ្នាលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ រវាងយុវជន…

  • ប្រធានសហព័ន្ធកីឡារាំ បានចាត់ទុកថា ការប្រកួតជើងឯកថ្នាក់ជាតិ គឺជាឪកាសសម្រាប់អត្តពលិកបង្កើនសមត្ថភាព ត្រៀមស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ

    ប្រធានសហព័ន្ធកីឡារាំ បានចាត់ទុកថា ការប្រកួតជើងឯកថ្នាក់ជាតិ គឺជាឪកាសសម្រាប់អត្តពលិកបង្កើនសមត្ថភាព ត្រៀមស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ

    ប្រធានសហព័ន្ធកីឡារាំ លោកជំទាវ ញ៉ែម មរកត បានចាត់ទុកថា ការប្រកួតជើងឯកថ្នាក់ជាតិ គឺជាឪកាសសម្រាប់អត្តពលិកបង្កើនសមត្ថភាព ត្រៀមស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០១៩ ដោយមានកីឡាករ កីឡាការិនីសរុប៣៤នាក់ មកពីក្លិបចំនួន៥ នៅរាជធានីភ្នំពេញចូលរួម ក្រោមអធិបតីភាព លោកជំទាវ ចាន់ ធី និងលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសហព័ន្ធកីឡារាំ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាតិ ។ អ្នកស្រី ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំ បានឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ មានក្លិប៥ចូលរួម មានក្លិបចំប៉ីស ក្លិបពន្លកថ្មី ក្លិបសាលាវ៉េស្ទឡាញន៍ទី១ -ទី២ និងក្លិប New Trend ។ ចង្វាក់រាំ មានដូច Cha Cha Cha, Rumba, Solo, Samba,…