Category: កីឡា

  • ជើងឯកពិភពលោក Mobile Legend: Bang Bang បើកប្រកួតដណ្ដើមប្រាក់រង្វាន់ ២៥០០០០ ដុល្លារ ជាមួយនឹងកីឡាករមកពី១៤តំបន់ ជុំវិញពិភពលោក

    ជើងឯកពិភពលោក Mobile Legend: Bang Bang បើកប្រកួតដណ្ដើមប្រាក់រង្វាន់ ២៥០០០០ ដុល្លារ ជាមួយនឹងកីឡាករមកពី១៤តំបន់ ជុំវិញពិភពលោក

    ជើងឯកពិភពលោក Mobile Legend: Bang Bang ដែលហៅកាត់ថា M1 បើកប្រកួតដណ្ដើមប្រាក់រង្វាន់ ២៥០០០០ដុល្លារ ជាមួយនឹងកីឡាករ អេឡិច ត្រូនិកខ្លាំងៗប្រកបដោយសមត្ថភាព និងទេពកោសល្យខ្ពស់ មកពី១៤តំបន់ ជុំវិញពិភពលោក  ដែលកំពុងពេញនិយមបំផុត នឹងធ្វើនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៥ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្សាន្ត MOONTON និងដៃគូឧបត្ថម្ភសំខាន់ U Mobile ។ លោក Justin Yuan ជានាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន MOONTON បានបញ្ជាក់ថា «ដៃគូឧបត្ថម្ភសំខាន់ U Mobile ដែលជាក្រុមហ៊នទូរគមនាគន៍ទទួលបានពានរង្វាន់ជាច្រើនរបស់ប្រទេសម៉ាឡេស៊ី បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន MOONTONដោយបានក្លាយជាដៃគូឧបត្ថម្ភផ្លូវការសម្រាប់ការប្រកួតជើងឯកពិភពលោក M1 World Championship ។ ភាពជាដៃគូរបស់ U Mobile ជាមួយ MOONTON បានឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់វិស័យកីឡាអេឡិចត្រូនិក ទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងពិភពលោក»…

  • ប្រតិភូ គ្រូបង្វឹក សហព័ន្ធកីឡាជាតិទាំង៣១ ទទួលបានការនែនាំ ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ត្រៀមស៊ីហ្គេម នៅហ្វីលីពីន

    ប្រតិភូ គ្រូបង្វឹក សហព័ន្ធកីឡាជាតិទាំង៣១ ទទួលបានការនែនាំ ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ត្រៀមស៊ីហ្គេម នៅហ្វីលីពីន

    ប្រតិភូ គ្រូបង្វឹក សហព័ន្ធកីឡាជាតិទាំង៣១ ទទួលបានការនែនាំ ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ទទួលបន្ទុកនាយបេសកកម្មកម្ពុជា សម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងដំណើរការជាផ្លូវការពិធីបើកនាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ពិធីបិទ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា សម្រាប់ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនពីព័ត៌មានលម្អិត ដើម្បីបង្កើនការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អប្រសើរ នៅស៊ីហ្គេម លើកនេះឲ្យទទួលបានជោគជ័យយកមកជូនជាតិ ។ ឯកឧត្តម បន្ថែមទៀត កិច្ចប្រជុំនេះយើងបានផ្តោតសំខាន់ផងដែរលើការបញ្ជាក់ពីកម្មវិធីធំៗ នៅក្នុងស្រុក ក៏ដូចជារបៀបរបបបែបនេះ នៅប្រទេសហ្វីលីពីន មុនការប្រកួត និងក្នុងអំឡុងពេលប្រកួត និងក្រោយពេលប្រកួតជាដើម ដោយមានប្រភេទកីឡាមួយចំនួនត្រូវប្រកួតនៅទីក្រុងម៉ានិល និងនៅទីក្រុងរណបថ្មីទី២ របស់ប្រទេសហ្វីលីពីន ។ ជាមួយគ្នានោះ តំណាងសហព័ន្ធកីឡាជាតិនានា លើកកយបញ្ហាប្រឈមមួយចំនួន…

  • ក្នុងនាមជាម្ចាស់ផ្ទះគ្រូបង្វឹកកម្ពុជា បានប្តេជ្ញាចិត្តធ្វើឲ្យការប្រកួតជម្រុះពូល G AFC U-19 Championship 2020 កាន់តែទាក់ទាញ

    ក្នុងនាមជាម្ចាស់ផ្ទះគ្រូបង្វឹកកម្ពុជា បានប្តេជ្ញាចិត្តធ្វើឲ្យការប្រកួតជម្រុះពូល G AFC U-19 Championship 2020 កាន់តែទាក់ទាញ

    ក្នុងនាមជាម្ចាស់ផ្ទះគ្រូបង្វឹកកម្ពុជា បានប្តេជ្ញាចិត្តធ្វើឲ្យការប្រកួតជម្រុះពូល G AFC U-19 Championship 2020 កាន់តែទាក់ទាញ ជាមួយគ្រូបង្វឹកប្រទេស៤ផ្សេងទៀត មានថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និង NORTHERN MARIANA ISLANDS ក្នុងសន្និសីទ សារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ ភ្នំពេញ ។ ក្នុងឋានៈជាម្ចាស់ផ្ទះ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានបង្ហាញ ពីការត្រៀមលក្ខណៈរបស់ខ្លួន ដោយប្តេជ្ញាចិត្តថានឹងធ្វើឲ្យការប្រកួតនេះកាន់តែទាក់ទាញ និងទទួល បានលទ្ធផល កាន់ទេល្អប្រសើរ ។ ចំណែកឯគ្រូបង្វឹក៣ក្រុមផ្សេង ទៀតក៏បង្ហាញពីការត្រៀមលក្ខណៈ សម្រាប់ការប្រកួតប្រជែង ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ក្នុងពូលG នេះផងដែរ ។ ដោយឡែកលោក Issara Sritaro គ្រូបង្គោលក្រុមអាយុក្រោម១៩ឆ្នាំថៃ និយាយថា ក្រុមយុវជន របស់លោកបាន ផ្លាស់ប្ដូរកីឡាករចំនួនក្រោយពេលចាញ់កម្ពុជា នៅព្រឹត្តិការណ៍ AFF U18…

  • អត្តពលកម្ម គឺជាកីឡាមូលដ្ឋានគ្រឹះ ដែលជួយឲ្យកីឡាករ កីឡាការិនី ឈានទៅចាប់យកប្រភេទកីឡាផ្សេងៗបាន ដើម្បីហ្វឹកហ្វឺនបង្កើនសមត្ថភាពឆ្ពោះទៅកម្រិតខ្ពស់

    អត្តពលកម្ម គឺជាកីឡាមូលដ្ឋានគ្រឹះ ដែលជួយឲ្យកីឡាករ កីឡាការិនី ឈានទៅចាប់យកប្រភេទកីឡាផ្សេងៗបាន ដើម្បីហ្វឹកហ្វឺនបង្កើនសមត្ថភាពឆ្ពោះទៅកម្រិតខ្ពស់

    អត្តពលកម្ម គឺជាកីឡាមូលដ្ឋានគ្រឹះ ដែលជួយឲ្យកីឡាករ កីឡាការិនី ឈានទៅចាប់យកប្រភេទកីឡាផ្សេងៗបាន ដើម្បីហ្វឹកហ្វឺនបង្កើនសមត្ថភាពឆ្ពោះទៅកម្រិតខ្ពស់ នេះជាការបញ្ជាក់របស់ លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ក្នុងពិធីបិទការប្រកួតកីឡាអត្តពលិកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នៅក្នុងពហុកីឡដ្ឋានជាតិ នាល្ងាចម្សិលមិញ ។ លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង បានលើកឡើងថា កីឡាអត្តពលកម្ម គឺជាប្រភេទកីឡាដែលមានវិញ្ញាសាកួតច្រើនជាងគេ ក្នុងចំណោមប្រភេទកីឡាទាំងអស់ ហើយអ្នកដែលធ្លាប់ហ្វឹកហាត់កីឡាមួយនេះ និងអាចឈានទៅចាប់យកកីឡាផ្សេងៗ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ បង្កើនជំនាញឈានទៅកម្រិតខ្ពស់បាន ។ លោកអគ្គនាយករង អះអាងទៀតថា អត្តពលកម្ម គឺជាប្រភេទកីឡាមួយ មានវិញ្ញាសាប្រកួតជាច្រើនដែលអាចផ្តល់ឱកាសអោយកីឡាករ កីឡាការិនី ឈានទៅចាប់យកវិញ្ញាសាណាមួយដែលខ្លួនមានទេពកោសល្យ ដើម្បីហ្វឹកហាត់បង្កើនសិទ្ធិផល ដណ្តើមមេដាយមកជូនជាតិពីការប្រកួតកម្រិតអន្តរជាតិ ។ លោក អ៊ុក ឌីវ៉ង់ បញ្ជាក់ថា បច្ចុប្បន្ននេះ កីឡាអត្តពលកម្ម ពុំទាន់មានលទ្ធភាពដណ្តើមមេដាយ ពីការប្រកួតកម្រិតអន្តរជាតិ ដូចជាស៊ីហ្គេម នៅឡើយទេ ។…

  • អតីតកីឡាការិនី តេក្វាន់ដូ WT ត្រូវបានសហព័ន្ធកីឡាហុកគីអាស៊ី ផ្តល់សេចក្តីទុកចិត្ត ឲ្យចូលរួមកាត់សេចក្តី ក្នុងស៊ីហ្គេម នៅហ្វីលីពីន

    អតីតកីឡាការិនី តេក្វាន់ដូ WT ត្រូវបានសហព័ន្ធកីឡាហុកគីអាស៊ី ផ្តល់សេចក្តីទុកចិត្ត ឲ្យចូលរួមកាត់សេចក្តី ក្នុងស៊ីហ្គេម នៅហ្វីលីពីន

    សហព័ន្ធកីឡាហុកគីកម្ពុជា ទទួលបានកិត្តិយស ដែលសហព័ន្ធកីឡាហុកគីអាស៊ី ផ្តល់ការទុកចិត្តដល់កម្ពុជាជាលើកដំបូង ដោយអ្នកស្រី ឈឿង ពុទ្ធារីម ជាអតីតកីឡាការិនី តេក្វាន់ដូ WT ឲ្យក្លាយជាអាជ្ញាកណ្តាលអន្តរជាតិ ដើម្បីចូលរួមកាត់សេចក្តី នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ ។ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បញ្ជាក់ថា ក្នុងនាមសហព័ន្ធពិតជាមានមោទនភាពយ៉ាងខ្លាំង សម្រាប់ការទទួលបានកិត្តិយស ដែលសហព័ន្ធហុកគីអាស៊ី ផ្តល់សិទ្ធិជូនកម្ពុជា ក្នុងការកាត់សេចក្តីជាលក្ខណ:អន្តរជាតិជាលើកដំបូង ពីព្រោះហុកគីកម្ពជា ចាប់តាំងពីកកើតមក មិនធ្លាប់បានកាត់សេចក្តី នៅក្នុងគណ:កម្មការអន្តរជាតិណាមួយឡើយ ។ អគ្គលេខាធិការរូបនេះ បានចាត់ទុកថា ការចូលរួមកាត់សេចក្តីរបស់ ឈឿង ពុទ្ធារីម នឹងបង្ហាញនូវកម្រិតសមត្ថភាពរបស់មន្រ្តីអាជ្ញាកណ្តាលកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសគឺធ្វើឲ្យកីឡាការិនីជម្រើសជាតិហុកគី ដែលកំពុងហ្វឹកហាត់ត្រៀមចូលរួម ស៊ីហ្គេម ឆ្នាំ២០១៩នេះ កាន់តែមានទំនុកចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងកាន់តែអស់ពីសមត្ថភាព និងភាពកក់ក្តៅផងដែរ ។ សូមបញ្ជាក់ថា ក្រៅពីអ្នកស្រី ឈឿង…

  • ក្លិប Liverpool និង Man UTD ឡើងវគ្គ៨ ចុងក្រោយ

    ក្លិប Liverpool និង Man UTD ឡើងវគ្គ៨ ចុងក្រោយ

    ក្លិប Liverpool និង Man UTD  ឡើងវគ្គ១៦ ចុងក្រោយ ពាន League Cup បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួន នៅវគ្គ១៦ក្រុមចុងក្រោយ។ ក្លិបហង្សក្រហម Liverpool បានយកឈ្នះ Arsenal ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយការប្រកួត៩០នាទី ស្មើគ្នា ៥ទល់នឹង៥។ គូទាំង២ យកឈ្នះគ្នាដោយគ្រាប់សរុបជិត២០គ្រាប់។ ក្នុងនោះក្រុម Liverpool ស៊ុតចូលទាំង៥គ្រាប់ ខណៈ Arsenal ស៊ុតចូល៤ ដោយសារ១គ្រាប់ ជួយសង្គ្រោះដោយអ្នកចាំទីដៃទី៤ Kelleher ធ្វើឲ្យក្រុម Liverpool បានឡើងទៅវគ្គ៨ក្រុមចុងក្រោយជាបន្ត។ ចំណែកឯក្រុមបិសាចក្រហម Man UTD បានយក ឈ្នះម្ចាស់ផ្ទះតោខៀវ Chelsea  ក្នុងលទ្ធផល ២:១។ ២គ្រាប់របស់ Man UTD រកបានដោយកីឡាករ Marcus Rashford ដោយបាល់១១ម៉ែត្រ នៅនាទីទី២៥ និងមួយគ្រាប់ទៀតនៅនាទីទី…

  • Diego Maradona ដឹកនាំឈ្នះក្លិបចាស់របស់ Messi

    Diego Maradona ដឹកនាំឈ្នះក្លិបចាស់របស់ Messi

    លោក Diego Maradona បានដឹកនាំក្លិប Gimnasia កំពុងលេង នៅលីគកំពូលអាហ្សង់ទីន ឈ្នះក្លិបចាស់របស់ ខ្សែប្រយុទ្ធ Lionel Messi Newell’s Old Boys ក្នុងលទ្ធផល ៤:០ ហើយក្លិបនេះ Maradona ក៏ធ្លាប់លេងរយៈពេលខ្លីនៅទីនេះផងដែរ។ គួររម្លឹកថា ក្លិប Newell’s Old Boys គឺជាកន្លែងដែល Messi ធ្លាប់ហ្វឹកហាត់នៅ អំឡុងឆ្នាំ១៩៩៤ មុនពេលនឹងមក Barcelona នៅឆ្នាំ២០០៤។ ក្រៅពីដឹកនាំឈ្នះការប្រកួតនេះ ក្លិប Newll’s Old Boys ក៏បានផ្តល់កៅអីបល្ល័ង្កសម្រាប់អង្គុយដឹកនាំការប្រកួត និងប្រគល់នូវរូបគំនូរមួយផ្ទាំង ដែលបង្ហាញពីសកម្មភាពរបស់ Maradona លេងឲ្យក្លិបនេះផងដែរ។ ចំណែកឯអ្នកគាំទ្រវិញ បានបង្ហាញរូបរបស់លោកនៅក្នុងកីឡដ្ឋានទៀតផង៕ធ.ដ

  • ម្ចាស់មេដាយសំរឹទ្ធិកីឡាអូឡាំពិកជប៉ុន ត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញា ពីបទបង្កគ្រោះថ្នាក់ ចរាចរណ៍ និងបើកបរក្នុងស្ថានភាពស្រវឹង

    ម្ចាស់មេដាយសំរឹទ្ធិកីឡាអូឡាំពិកជប៉ុន ត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញា ពីបទបង្កគ្រោះថ្នាក់ ចរាចរណ៍ និងបើកបរក្នុងស្ថានភាពស្រវឹង

    ម្ចាស់មេដាយសំរឹទ្ធិកីឡាអូឡាំពិកសញ្ជាតិជប៉ុន ត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញា ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើកបរក្នុងស្ថានភាពស្រវឹង កាលពីថ្ងៃអង្គារ បង្កឲ្យមានមនុស្ស៦នាក់ រងរបួស និងបានរត់ចេញពីកន្លែងកើតហេតុ ដើម្បីចៀសវាងការចោទប្រកាន់ផងដែរ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ម្ចាស់មេដាយសំរឹទ្ធិអូឡាំពិក កីឡាករ Taku Hiraoka អាយុ២៤ឆ្នាំ ក្នុងការប្រណាំងស្គីទឹកកក ផ្នែកបុរស កាលពីអូឡាំពិករដូវរងារ ឆ្នាំ២០១៤ នៅទីក្រុងសូជី ប្រទេសរុស្ស៊ី ត្រូវបានគេសង្ស័យថា បណ្តាលឲ្យរងរបួសដោយសារការធ្វេសប្រហែស និងការគេចពីការធ្វើតេស្តជាតិអាល់កុល រួមទាំងការបំពានច្បាប់ចរាចរណ៍ផងដែរ។ Hiraoka ត្រូវបានគេចោទប្រកាន់ថាបើកបរក្រោមឥទិ្ធពលគ្រឿងស្រវឹង និងរត់គេចចេញពីកន្លែងកើតហេតុ ដែលបង្កឲ្យមនុស្ស៦នាក់រងរបួស។ គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើកើតឡើង កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា នៅសង្កាត់ Katsuragi ខេត្ត Nara ប្រទេសជប៉ុន៕ធ.ដ

  • អភិបាលរងខេត្តកណ្តាល គាំទ្រលើកទឹកចិត្តដល់មន្ទីរ អង្គភាព ប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនី ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា

    អភិបាលរងខេត្តកណ្តាល គាំទ្រលើកទឹកចិត្តដល់មន្ទីរ អង្គភាព ប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនី ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា

    ព្រឹត្តិការណ៍ការប្រកួតកីឡា ដើម្បីទាំងអស់គ្នា ដែលធ្វើការប្រកួតចាប់ពីថ្ងៃទី២២ដល់ទី២៩ ខែតុលា ឆ្នាំ២០១៩ នៅខេត្តកណ្តាល បានបញ្ចប់ដោយភាពជោគជ័យ កាលពីល្ងាចម្សិលមិញ ដោយក្នុងនោះ អភិបាលរងខេត្តកណ្តាល ឯកឧត្តម គីម រិទ្ធី បានគាំទ្រលើកទឹកចិត្តដល់មន្ទីរ អង្គភាព ស្ថាប័ន កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម គីម រិទ្ធី បានបន្តថា ការប្រកួតនេះ រៀបចំក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន លេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ឲ្យស្របទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺពលរដ្ឋម្នាក់ត្រូវចេះលេងកីឡា ឱ្យបានមួយប្រភេទ។ អភិបាលរងរូបនេះ បន្ថែមទៀតថា ខេត្តកណ្តាល បច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា គឺកំពុងមានសកម្មភាពផុសផុលគួរឱ្យគត់សម្គាល់ ដើម្បីផ្តល់ភាពសប្បាយរីករាយផង និងស្វែងរកកីឡាករ កីឡាករិនីឆ្នើម សម្រាប់ហ្វឹកហាត់ ត្រៀមការប្រកួតនានា ជាពិសេសព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នាឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តម គីម…

  • ក្រុម Inter Milan ឡើងកំពូលតារាង នៅ SerieA ខណៈ Barcelona ក៏ឈរកំពូលតារាងដូចគ្នាដែរ នៅ Laliga

    ក្រុម Inter Milan ឡើងកំពូលតារាង នៅ SerieA ខណៈ Barcelona ក៏ឈរកំពូលតារាងដូចគ្នាដែរ នៅ Laliga

    ក្រុម Inter Milan បានឡើងឈរកំពូលតារាង នៅ Serie A ក្រោយយកឈ្នះ Brescia ២-១ ក្នុងសប្ដាហ៍ទី១០។ ២គ្រាប់របស់ Inter Milna រកបានដោយកីឡាករ Lautaro Martinez និងខ្សែប្រយុទ្ធ Romelu Lukaku ម្នាក់មួយគ្រាប់ នៅនាទីទី២៣ និងនាទី៦៣ តែនៅនាទីទី៧៦ កីឡាករ Milan Skriniar របស់ Inter ធ្វើឲ្យចូលទីខ្លួនឯង បញ្ចប់ការប្រកួត Brescia ១:២ Inter Milan។ ជ័យជម្នះនេះធ្វើឲ្យ Inter ឡើងឈរកំពូលតារាង Serie A បណ្ដោះអាសន្ន ស្របពេលដែល១៨ក្រុមផ្សេងទៀត ទើបតែលេងបាន៩សប្ដាហ៍ប៉ុណ្ណោះ។ គួរបញ្ជាក់ថា  Romelu Lukaku ផ្លាស់ពី Man UTD  មកកាន់ Inter Milan ក្នុងតម្លៃ៧៤លានផោន…