-
ការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩ បានបញ្ចប់ដោយភាពជោគជ័យ

ការប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩ បានបញ្ចប់ដោយភាពជោគជ័យ ដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ហង្ស ជួនណារ៉ុន នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅពហុកីឡាដ្ឋានជាតិ។ឯកឧត្តម ស សុខា បានបញ្ជាក់ថា ឆ្លងកាត់ការប្រកួតប្រជែងរយៈពេល៣ថ្ងៃនេះ យើងមើលឃើញយុវជន មកពីបណ្តាលខេត្តភាគច្រើន គឺមានសមត្ថភាពអភិវឌ្ឍន៍រីកចម្រើនខ្លាំង ដែលនេះបានសរបញ្ជាក់ថា ការដាក់ទន់វិនិយោគរបស់សហព័ន្ធកន្លងមកនេះ គឺចាប់ផ្តើមទទួលបានផលផ្លែផ្កាជាបណ្តើៗហើយ។ ដូច្នោះក្នុងនាមជាថ្នាក់ដឹកនាំ និងមន្រ្តីគណៈកម្មាការសហព័ន្ធ និងរៀបចំផែនការជំរុញយកចិត្តទុកដាក់ពន្លឿនការអភិវឌ្ឍយុវជនថ្នាលតាមបណ្តាលខេត្ត ឲ្យមានសក្កានុពល ដូចយុវជនដែលបណ្តុះបណ្តាល នៅរាជធានីភ្នំពេញ ដើម្បីឲ្យពួកគេប្រកួតប្រជែង ដោយសមត្ថភាពខ្ពស់ដូចគ្នា ចម្រាញ់ឲ្យបានយុវជនដែលមានគុណភាពខ្ពស់ត្រៀមប្រកួតដណ្តើមមេដាយនៅស៊ីហ្គេម ២០២១នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។សូមបញ្ជាក់ថា ចំណាត់ថ្នាក់ វិញ្ញាសា ២នាក់ ទល់ ២នាក់ យុវនារី ចំណាត់លេខ១ បានទៅលើ ភៀត ផារិតា និងអាយ គឹមឆាយ មកពីក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម។…
-
អាជ្ញាធរខេត្តកំពង់ចាម ទទួលបដិសណ្ឋារកិច្ច និងផ្ដល់រង្វាន់ដល់ក្រុមប្រណាំងកង់មិត្តភាពកម្ពុជា វៀតណាម និងឡាវ

អភិបាលរងខេត្តកំពង់ចាមលោក ហាន កុសល តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានទទួលបដិសណ្ឋារកិច្ច ក្រុមកីឡាករប្រណាំងកង់មិត្តភាពកម្ពុជា វៀតណាម ឡាវ និងផ្ដល់រង្វាន់ជ័យលាភីដល់កីឡាករដែលទទួលជ័យជម្នះផងដែរ។ ប្រធានមន្ទីរព័ត៌មានលោក ជា ក្រូច បានឲ្យដឹងថា ការប្រណាំងកង់នេះ បានផ្ដួចផ្ដើមឡើងដោយវិទ្យុសំឡេងប្រជាជនវៀតណាមក្រុងហូជីមិញ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព កម្ពុជា វៀតណាម និងឡាវ។ លោកប្រធានមន្ទីរព័ត៌មានឲ្យដឹងទៀតថា ក្រុមកីឡាករប្រណាំងកង់នេះ បានចាប់ផ្ដើមចេញពីទីក្រុងហូជីមិញ ហើយត្រូវប្រណាំងក្នុងប្រទេសកម្ពុជាឆ្លងកាត់ ៧ខេត្ត និងរាជធានីមួយ ក្នុងនោះចាប់ផ្ដើមពីខេត្តស្វាយរៀង និងឆ្លងកាត់ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តកណ្ដាល និងបញ្ចប់នៅខេត្តកំពង់ចាម រួចបន្តដំណើរឆ្លងកាត់ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី។ សូមបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ចាម បានទទួលបដិសណ្ឋារកិច្ច និងផ្ដល់រង្វាន់ជ័យលាភីដល់ក្រុមកីឡាកររួច ក៏មានទទួលទានអាហារសាមគ្គីផងដែរ៕ធ.ដ …
-
អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា ដាក់ក្តីសង្ឃឹមខ្ពស់ថា អាចប្រជែងមេដាយមាស ពីស៊ីហ្គេម នៅហ្វីលីពីន

តាមរយៈសមិទ្ធផលមេដាយ៣គ្រឿង មាស១ ប្រាក់២ ដែលកីឡាករ កីឡាការិនី សហព័ន្ធកីឡារាំកម្ពុជា ពីព្រឹត្តិការណ៍កីឡារំាអាស៊ី ADSF Asian Adult Open Latin Dance ២០១៩ និងចំណាត់ថ្នាក់លេខ៤ ពីការប្រកួតកីឡារាំពិភពលោក WDSF Taipei Open ២០១៩ នៅប្រទេសចិន អគ្គលេខាធិការសហព័ន្ធកីឡារាំ លោកស្រី ហង្ស ស៊ីមន ដាក់ក្តីសង្ឃឹមខ្ពស់ថាអាចប្រជែងបានមេដាយមាស ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងដំណើរការពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដោយប្រភេទកីឡារាំកម្ពុជា នឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។ ថ្លែងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកស្រីអគ្គលេខាធិការ បញ្ជាក់ថា យើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកីឡាករ កីឡាការិនី ដែលមានការខំប្រឹងប្រែងហ្វឹកហាត់រហូតដណ្តើមបានមេដាយមាស និងប្រាក់ ជូនប្រទេសកម្ពុជា។ លោកស្រី បន្តថា ការប្រកួតនេះ គឺមានការលំបាក និងតានតឹងខ្លាំងដោយសារតែអត្តពលិកកម្ពុជា ជួបប្រកួតសុទ្ធតែកីឡាករ កីឡាការិនីខ្លាំង ក្នុងតំបន់…
-
ប្រធានសហព័ន្ធកីឡាវាយសី ស្នើរសុំកីឡាករ កីឡាការិនីគ្រូបង្វឹកប្រកាន់ភ្ជាប់នូវភាពថ្លៃថ្នូ និងគោរពតាម លក្ខន្តិកៈនៃប្រកួត

ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានសំណូមពរដល់កីឡាករការិនី និងគ្រូបង្វឹក ត្រូវរក្សាអោយបាននូវក្រមសិលធម៌នៃសេចក្តីថ្លៃថ្នូរ នៅពេលកំពុងតែប្រកួត ទោះបីយល់ថាមានភាពអយុត្តិធម៌យ៉ាងណាក្តី ក៏មិនត្រូវតការតវ៉ា ជៀសវាងបង្កភាពអនាធិបតេយ្យ ត្រូវគោរពតាមបទបញ្ជា និងលក្ខន្តិកៈ ដែលកំណត់ដោយសហព័ន្ធការថ្លែងបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២១ ខែតុលា នៅទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិ ។ឯ ឧ ប្រធាន បន្តថា ការសម្រេចរបស់អាជ្ញាកណ្តាល គឺមានសពុលភាព រាល់ការតវ៉ាណាមួយត្រូវគោរពតាមច្បាប់របស់សហព័ន្ធ ពីព្រោះកីឡាករ កីឡាការិនី មានសិទ្ធត្រឹមតែប្រកួតប៉ុណ្ណោះ អ្នកដែលអាចតវ៉ាបានមានតែគ្រូបង្វឹក ឬប្រធានដឹកនាំប្រតិភូប្រកួត ។ ឯ ឧ លី កុសល បានជម្រុញអោយកីឡាករ កីឡាការិនី ត្រូវបង្កើនការហ្វឹកហាត់អោយបានទៀងទាត់ ត្រៀមចូលរួមគ្រប់ការប្រកួត ដើម្បីទទួលបានជ័យជំនះ ហើយត្រូវឈ្នះដោយភាពស្អាតស្អំត្រឹមត្រូវ និងភាពថ្លៃថ្នូរ រីឯអ្នកកុំទាន់អស់សង្ឃឹមត្រូវប្រឹងប្រែងព្យាយាមនៅប្រកួតក្រោយៗទៀត ។ ប្រធានសហព័ន្ធរូបនេះ បញ្ជាក់បន្ថែមថា ចាប់ពីពេលតទៅ សហព័ន្ធកីឡាវាយសីកម្ពុជា ចាប់ផ្តើមកំណត់ចំណាត់ថ្នាក់របស់កីឡាករងាយគ្រប់គ្រងនូវ សិទ្ធផល និងកម្រិតសមត្ថភាព ដើម្បីវាស់ស្ទង់…
-
អត្តពលិកកាយសម្ព័ន្ធកម្ពុជា១០រូប ទៅរួមការប្រកួតកីឡាកាយសម្ព័ន្ធ ជើងឯក Korean Open និងPre-Sea games នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

កីឡាករ កីឡាការិនី កីឡាកាយសម្ព័ន្ធកម្ពុជា ចំនួន១០រូប កាលយប់ថ្ងៃទី២១ តុលានេះ បានចាកចេញពីទឹកដីកម្ពុជាហើយ ដើម្បីទៅចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធ ជើងឯក Korean Open និង Pre-Sea games នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ បេសកកម្មជាង៥ថ្ងៃនៅកូរ៉េខាងត្បូងនេះ ដឹកនាំផ្ទាល់ដោយលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាគ្រូបង្វឹកាយសម្ព័ន្ធជម្រើសជាតិ។ ថ្លែងមុនចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ លោក ណយ ផាណា បានអះអាងថា ការចេញទៅលើកនេះ គឺជាការវាស់ស្ទង់សមត្ថភាពបន្ថែម ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ។ លោកបានបន្ថែមទៀតថា នៅរយៈពេល៣ឆ្នាំចុងក្រោយមកនេះ កាយសម្ព័ន្ធកម្ពុជា មានចំនួនកីឡាករ-ការិនីច្រើន ដែលបានចូលរួមក្នុងការប្រកួតកម្រិតអន្តរជាតិបែបនេះ។ ដោយឡែកសម្រាប់ ស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីនឆ្នាំនេះវិញ អត្តពលិកកាយសម្ព័ន្ធកម្ពុជាក៏នឹងបង្ហាញវត្តមានច្រើនផងដែរ ដែលនេះគឺជាអ្វីដែលសហព័ន្ធតែងចង់បានសម្រាប់ការពង្រឹងខ្លួនឆ្ពោះទៅស៊ីហ្គេម២០២៣ ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះ។ គួរបញ្ជាក់ថា ការចូលរួមព្រឹត្តិការណ៍Korean Open និង Pre-Sea games នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ…
-
អគ្គលេខាធិការកីឡាប៊ូល និងប៉េតង់ អះអាងថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩ ជាការផ្តល់ឱកាសផង និងស្វែងរកកីឡាករ កីឡាការិនីថ្នាលឆ្នើមៗ សម្រាប់ការប្រមូលផ្តុំ

ការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩ ជាការផ្តល់ឱកាសផង និងស្វែងរកកីឡាករ កីឡាការិនីថ្នាលឆ្នើមៗ ប្រកបដោយសក្តានុពល និងឆន្ទៈ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ សម្រួចសមត្ថភាព ឲ្យឈានជាអត្តពលិកកម្រិតខ្ពស់ ត្រៀមព្រឹត្តការណ៍ប្រកួតកម្រិតជាតិ និងអន្តរជាតិ ជាពិសេស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅ កម្ពុជា នេះជាការអះអាងរបស់ អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម សុខ ស្បាយណា នៅក្នុងពិធីបើកការប្រកួតកីឡា កាលពីម្សិលមិញ នៅទីលានកីឡាប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិ ។ ឯកឧត្តម អគ្គលេខាធិការ បន្ថែមថា ព្រឹត្តិការណ៍ប្រកួតនេះ ជាឪកាសប្រកួតប្រជែងពង្រឹងសមត្ថភាព និងបច្ចេកទេសមួយដ៏ល្អ សម្រាប់អត្តពលិកត្រៀមស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាអំឡុងខែវិច្ឆិកា ដើម្បីដណ្តើមមេដាយជូនកម្ពុជា ។ ដោយឡែក ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉ែតង់កម្ពុជា បានលើកឡើងថា ស្នាដៃ នៃថ្នាក់ដឹកនាំ២រូប ដែលជាអតីតថ្នាក់ដឹកនាំសហព័ន្ធ គឺសម្តេចវិបុល…
-
ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារលើកទី១ ឆ្នាំ២០១៩ បានបើកការប្រកួតជាផ្លូវការហើយ

ការប្រកួតកីឡាបាលទាត់ពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារលើកទី១ ឆ្នាំ២០១៩ បានបើកការប្រកួតជាផ្លូវការ ដោយមានក្រុមបាលទាត់របស់អគ្គនាយកដ្ឋានពន្ធដារ មកពីគ្រប់រាជធានី-ខេត្ត ចំនួន១៦ក្រុមបានចូលរួមប្រកួត ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព រវាងអគ្គនាយកដ្ឋានពន្ធដារទូទាំងរាជធានីខេត្តឱ្យបានកាន់តែប្រសើរ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីចុងសប្តាហ៍កន្លងទៅនេះ។ លោក ហ៊ឹម ប៊ុនធឿន ប្រធានអនុគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារលើកទី១ ប្រចាំឆ្នាំ២០១៩ បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតនូវបរិយាកាសសប្បាយរីករាយ រឹតចំណងសាមគ្គីភាព សុខភាព ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ជ្រើសរើសយកកីឡាករល្អៗ ដើម្បីចូលរួមនៅក្នុងក្រុមកីឡាបាល់ទាត់ប្រចាំអគ្គនាយកដ្ឋានពន្ធដារ។ លោក ហ៊ឹម ប៊ុនធឿន បានបញ្ជាក់ទៀតថា ក្រុមដែលបានចូលរួមប្រកួតរួមមាន៖ ទី១)នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ទី២)នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក និងសាលាជាតិពន្ធដារ ទី៣)នាយកដ្ឋាននីតិកម្មគោលនយោបាយសារពើពន្ធ…
-
ពានរង្វាន់ Soccer League បង្កើតឡើង ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ពានរង្វាន់ Soccer League បង្កើតឡើង ដើម្បីឲ្យយុវជន មន្រ្តីរាជការ លេងកីឡា ស្រឡាញ់កីឡា ជាពិសេសរិតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម ប្រធាន ក៏បានស្នើឲ្យកីឡាករទាំង៧២ក្រុម ដែលចូលរួមប្រកួតប្រជែងពានរង្វាន់ Soccer League លើកទី៥នេះ ត្រូវរក្សាស្មារតីសាមគ្គីភាព មិត្តភាព និងលេងដោយយុត្តិធម៌ ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា គោលបំណងសំខាន់របស់ពានរង្វាន់ Soccer League គឺផ្តល់ឱកាសឲ្យយុវជននានា មកពីក្រុមហ៊ុន សមាគម អង្គការ ខណ្ឌ រាជធានី-ខេត្ត ទាំង១៨០០នាក់ បានជួបជុំគ្នា រិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមរយៈការប្រកួតនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ ឯកឧត្តម ប្រធាន ស.ស.យ.ក បានចាត់ទុកថា ព្រឹត្តិការណ៍នេះ គឺផ្តល់ឲ្យយុវជន…
-
ក្លិបកីឡាវាយកូនគោល CGA មិនត្រឹមតែផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីមិនមែន អាជីពនោះទេ ថែមទាំងផ្តល់ឱកាសយុវជន ចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពផងដែរ

ប្រធានក្លិបកីឡាវាយកូនគោល ឯកឧត្តម ឯក វណ្ណឌី CGA បានអះអាងថា ការប្រកួតកីឡាវាយកូនគោល ដែលប្រសិទ្ធនាមថា ពានរង្វាន់សាលាអន្តរជាតិវេស្ទើន លើកទី១៦ ដែលរៀបចំដោយក្លិបកីឡាវាយកូន CGA ទាក់ទាញបានកីឡាករ កីឡាការិនី ៩៦ចូលរួម នៅទីលាន Grand Phnom Penh កាលពីចុងសប្តាហ៍កន្លងទៅ។ ប្រធានក្លិប CGA រូបនេះ បានចាត់ទុកថា ចំនួនចូលរួមឆ្នាំ គឺជាជោគជ័យលើសការរំពឹងទុក និងមានការកើនឡើងបើធៀបនឹងឆ្នាំមុន។ ឯកឧត្តមបញ្ជាក់បន្ថែថា ពាន CGA លើកទី១៦នេះ ក្លិបបានសហការជាមួយសហព័ន្ធកីឡាវាយកូនហ្គូល បានផ្តល់ឱកាសដល់កីឡាករ កីឡាការិនីយុវជនថ្នាលចំនួន៨នាក់ បានចូលរួមប្រកួតប្រជែងដុសខាត់សមត្ថភាព ក្រោយពីការទទួលបានការបំពាក់បំប៉នពីសហព័ន្ធផ្ទាល់ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស ឈានទៅប្រកួតប្រជែងប្រកបដោយគុណភាព ទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសត្រៀមប្រកួតតំណាងឲ្យកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ផងដែរ។ ប្រធានក្លិបរូបនេះ ពន្យល់ទៀតថា ព្រឹត្តិការណ៍ប្រកួតដែលក្លិបបានរៀបចំ មិនត្រឹមតែជំរុញអភិវឌ្ឍន៍សមត្ថភាពកីឡាករការិនីប៉ុណ្ណោះនោះទេ វាក៏ជាព្រឹត្តិការណ៍ប្រកួតមួយបង្កើតបរិយាសកាស…
-
ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ដំបូងគេបង្អស់នៅកម្ពុជា នឹងធ្វើឡើងនៅខេត្ត សៀមរាប នាដើមខែធ្នូចុងឆ្នាំនេះ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ដំបូងគេ ដែលមានក្រុមម៉ូតូនានា មកពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន និងប្រទេសមួយចំនួនទៀត ដែលមានកីឡាករសរុបប្រមាណជាង ១,០០០នាក់ ដែលចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ២០១៥ នៅទល់មុខ សណ្ឋាគារសុខា សៀមរាបរីសត ខេត្តសៀមរាប ។ បើតាមការឲ្យដឹងពីលោក អ៊ុ ប៊ុនរ៉េត ប្រធានក្លិប BMW Motorcyl Club Cambodia ដែលជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះ នៅក្នុងសន្និសិទសារព័ត៌មាន នាព្រឹកមិញ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបង្កើតឡើង ដើម្បីជួបជុំក្រុមម៉ូតូក្នុងស្រុកអស់ ជាមួយនឹងក្រុមម៉ូតូមកពីប្រទេសជិតខាង ជាពិសេសដើម្បីរៃអង្គាសថវិកាសម្រាប់ការងារមនុស្សធម៌ ថែមទៀតផង។ លោក អ៊ុ ប៊ុនរ៉េត បានថ្លែងថា «គោដៅនៃ ព្រឹត្តិការណ៍នេះ…