Category: កីឡា

  • ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross គ្រោងដំណើរការប្រកួតផ្លូវការ នៅចុងខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ

    ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross គ្រោងដំណើរការប្រកួតផ្លូវការ នៅចុងខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ

    បន្ទាប់ពីទទួលបានគាំទ្រខ្លាំងពីកីឡាករប្រណាំងម៉ូតូ នៅកម្ពុជា ជុំវិញការប្រណាំងម៉ូតូ Cambodia Motor Cross ឆ្នាំ២០១៩ កាលពីអំឡុង ខែកញ្ញាកន្លងទៅ លោក ឃួន ពិឡុត អ្នក ជំនាញ រៀបចំ ព្រឹត្តិការណ៍ប្រណាំងម៉ូតូនៅកម្ពុជា បានបង្ហើបថា នឹងរៀបចំព្រឹត្តិការណ៍ ប្រណាំងមួយទៀតគឺ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross ខេមបូឌា នៅទឹកដីភ្នំប្រសិទ្ធ ខេត្តកណ្តាល ដែលគ្រោងរៀប ចំផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។     អ្នកជំនាញរូបនេះអះអាងថា នេះជាព្រឹត្តិការណ៍ប្រណាំងលើកទី៨ហើយ ដែលខ្លួនបានរៀបចំ នៅកម្ពុជា ហើយ ការប្រណាំងនេះ គឺបានបើកទូលាយសម្រាប់កីឡាករកម្ពុជា ទាំងអស់ចូលរួម ប្រកួត ប្រជែង។ លោក ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross គឺជាវិញ្ញាសាប្រណាំងមួយដែល កីឡាករ នៅកម្ពុជាចូលចិត្តបំផុត ព្រោះវិញ្ញាសានេះបានផ្តល់នៅការប្រកួត ប្រជែងលើផ្លូវប្រណាំងដែលមាន ឧបសគ្គតិចតួច និងមានការហោះឡើងទូលបន្តិចបន្ទួចប៉ុណ្ណោះ មិនដូចប្រណាំងម៉ូតូក្រូសនោះទេ ដែល មានការហោះទួលច្រើន…

  • ក្រុមវិទ្យាវិទ្យាល័យឥន្ទ្រទេវី លត់ក្រុមបាតតារាងយ៉ាងចាស់ដៃ ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩

    ក្រុមវិទ្យាវិទ្យាល័យឥន្ទ្រទេវី លត់ក្រុមបាតតារាងយ៉ាងចាស់ដៃ ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩

      ក្រុមវិទ្យាល័យឥន្ទ្រទេវី ដែលមិនទាន់ស្គាលពាក្យថាចាញ់ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាង ក្រោយយកឈ្នះ វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ដែលមិនទាន់ស្គាល់ពាក្យថាឈ្នះ ២០ទល់នឹង០ នៅទីលានវិទ្យាល័យបឹងត្របែក ។ ចំណែក ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ បានយកឈ្នះ វិទ្យាល័យបឹងត្របែក ក្នុងលទ្ធផល ៥ទល់នឹង១ នៅទីលានវិទ្យាល័យច្បារអំពៅ ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។  ឆ្លងកាត់១៤ប្រកួត វិទ្យាល័យឥន្ទ្រទេវី  មាន៤០ពិន្ទុ ឈ្នះ១៣ប្រកួត ស្មើរ១ប្រកួត ឈរកំពូលតារាងបណ្តោះអាសន្ន លេខ២ វិទ្យាល័យឬស្សីកែវ ឆ្លងកាត់១៤ប្រកួត មាន៣៩ពិន្ទុ ឈ្នះ១២ ចាញ់១ លេខ៣ ជាស៊ីមសាមគ្គី មាន២៥ពិន្ទុ ស្របពេលដែលវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បន្តឈរបាតតារាងដោយ១៣ប្រកួត ចាញ់ទាំងអស់ ។  គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់…

  • ក្លិបធំៗមួយចំនួន ត្រូវបាន UEFA ពិន័យដោយសារអ្នកគាំទ្របង្កបញ្ហាក្នុងពានអឺរ៉ុប

    ក្លិបធំៗមួយចំនួន ត្រូវបាន UEFA ពិន័យដោយសារអ្នកគាំទ្របង្កបញ្ហាក្នុងពានអឺរ៉ុប

    ក្លិបធំៗមួយចំនួន ត្រូវបាន UEFA ពិន័យដោយសារអ្នកគាំទ្របង្កបញ្ហាក្នុងពានអឺរ៉ុប ក្នុងនោះមាន ក្លិបមេឃខៀវ Manchester City ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ពិន័យប្រាក់១៥,៧៥០អឺរ៉ូ ដោយសារអ្នកគាំទ្រពួកគេបានយកវត្ថុគប់ អំឡុងការប្រកួត Champions League ឈ្នះ Dinamo Zagreb ២-០ កាលពីថ្ងៃទី១ ខែតុលា។ ក្លិប Zagreb ក៏ត្រូវបានពិន័យ ២០,០០០ អឺរ៉ូផងដែរ ចំពោះបទល្មើសដូចគ្នា នៅកីឡដ្ឋាន Etihad ។ បន្ថែមលើនេះ ក្លិបយក្សក្រូអាស៊ីមួយនេះ ក៏ត្រូវបានហាមមិនឱ្យលក់សំបុត្រដល់អ្នកគាំទ្រ ពួកគេពេលប្រកួតក្រៅផ្ទះលើកបន្ទាប់ ក្នុងពានទ្វីបអឺរ៉ុប។ ចំណែកឯម្ចាស់ពាន Champions League ហង្សក្រហម Liverpool ក៏រងពិន័យ ១០,០០០អឺរ៉ូ ដោយសារអ្នកគាំទ្ររត់ចូលទីលាន ភ្លាមៗបន្ទាប់ពី ប្រកួតឈ្នះ Red Bull Salzburg ៤-៣ កាលពីដើមខែតុលាកន្លងទៅ រួមទាំង Salzburg រងពិន័យ៣២៥០អឺរ៉ូ…

  • បញ្ហារបួសរបស់ David De Gea ជាឱកាសរបស់អ្នកចាំទីអាហ្សង់ទីន Romero

    បញ្ហារបួសរបស់ David De Gea ជាឱកាសរបស់អ្នកចាំទីអាហ្សង់ទីន Romero

    បញ្ហារបួសរបស់ David De Gea ជាឱកាសរបស់អ្នកចាំទីអាហ្សង់ទីន Romero ដែលមានបញ្ហាភ្លៅ អំឡុងជួយជម្រើសជាតិអេស្ប៉ាញ កាលថ្ងៃទី១៥ តុលាកន្លងទៅ នឹងអាចខកខានពេលក្រុមបិសាចក្រហមទទួលក្រុមភ្ញៀវ Liverpool នៅថ្ងៃអាទិត្យទី២០នេះ។ គួររម្លឹកថា អ្នកចាំទីសញ្ជាតិអាហ្សង់ទីន  Sergio Romero មានកំណត់ត្រាដ៏ល្អមួយ គឺគេមិន ដែលរបូតគ្រាប់បាល់ទេពេលបង្ហាញខ្លួននៅទឹកដី Old Trafford និងធ្វើបានល្អគួរសមពេលលេងអោយក្រុមជម្រើសជាតិខ្លួន។ សូមបញ្ជាក់ថា Sergio Romero លេងបាន៤៦ដង ឲ្យបិសាចក្រហម គេចាញ់តែ៦ដងប៉ុណ្ណោះ ហើយរក្សាសំណាញ់ទី (clean sheet) ២៨ដង៕ធ.ដ

  • អ្នកលេងគុនខ្មែរ នី សុភី ប្តេជ្ញាយក៣ពិន្ទុ ឲ្យបានពីកីឡាករថៃ ក្នុងជំនួបជើងឯកខ្សែក្រវ៉ាត់អ្នកប្រយុទ្ធឆេមពាន

    អ្នកលេងគុនខ្មែរ នី សុភី ប្តេជ្ញាយក៣ពិន្ទុ ឲ្យបានពីកីឡាករថៃ ក្នុងជំនួបជើងឯកខ្សែក្រវ៉ាត់អ្នកប្រយុទ្ធឆេមពាន

    អ្នកលេងគុនខ្មែរជួមុខនៅកម្ពុជា កីឡាករ នី សុភី ប្តេជ្ញាយក៣ពិន្ទុពីកីឡាករថៃ នៅថ្ងៃអាទិត្យទី២០ ខែតុលាខាងមុខនេះ ជាមួយជើងខ្លាំងឆ្លងដែន រ៉ុង ណាផា ក្នុងជំនួបវគ្គសន្សំពិន្ទុកម្មវិធីប្រដាល់ ជើងឯកខ្សែក្រវ៉ាត់អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន បន្ទាប់ពីកីឡាកររូបនេះ ទើបតែឈ្នះមេដាយមាស ពីការប្រកួតជើងឯកថ្នាក់ជាតិថ្មីៗនេះ ។ អ្នកប្រដាល់សំបូរល្បិច នី សុភី អះអាងថា ក្នុងជំនួបទី២ នៃវគ្គសន្សំពិន្ទុនេះ ខ្លួនមិនបានព្រួយបារម្មណ៍នោះទេ ជាមួយកីឡាករថៃ រ៉ុង ណាផា ដោយខ្លួនធ្លាប់ផ្តួលកីឡាករថៃរូបនេះ ឲ្យសន្លប់២លើករួចមកហើយ កាលពីជំនួបមិត្តភាពអន្តរជាតិកន្លងមក ។ ដូច្នោះ ល្បិច និងបច្ចេកទេសរបស់ រ៉ុង ណាផា កីឡាករកម្ពុជាកម្ពស់ខ្ពស់រូបនេះ បានយល់ច្បាស់ ចំនុចសំខាន់មួយទៀត នី សុភី មិនមានការធ្វេសប្រហែសឡើយ ដោយប្រឹងប្រែងបានហ្វឹកហាត់ ដើម្បីត្រៀមជំនួបជាលើកទី៣នេះ ឲ្យកាន់តែជក់ចិត្តសម្រាប់ទស្សនិកជន។ គួររម្លឹកថា កីឡាករ នី សុភី គឺជាកីឡាករម្នាក់ក្នុងចំណោមអ្នកប្រដាល់គុនខ្មែរល្បី នៅកម្ពុជា ធ្លាប់សាងភាពល្បីល្បាញជាបន្តបន្ទាប់…

  • វិទ្យាល័យឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាង ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩

    វិទ្យាល័យឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាង ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩

    ក្រុមវិទ្យាល័យឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាង ក្រោយយកឈ្នះ សាលារៀនវេសឡាញ៍ ក្នុងលទ្ធផល ២ទល់នឹង០ ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩។ ចំណែក ក្រុមភ្ញៀវជាស៊ីមសាមគ្គី បានយកឈ្នះ ម្ចាស់ផ្ទះច្បារអំពៅ ក្នុងលទ្ធផល៨ទល់នឹង០ ។ ឆ្លងកាត់១៤ប្រកួត ក្រុមវិទ្យាល័យឬស្សីកែវ មាន៣៩ពិន្ទុ ឈ្នះ១២ ស្មើរ១ ឈរកំពូលតារាងបណ្តោះអាសន្ន លេខ២ ឆ្លងកាត់១៣ប្រកួត វិទ្យាល័យឥន្ទ្រទេវី  មាន៣៧ពិន្ទុ ឈ្នះ១២ប្រកួត ស្មើ១ប្រកួត លេខ៣ ជាស៊ីមសាមគ្គី មាន២៥ពិន្ទុ ស្របពេលដែលវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បន្តឈរបាតតារាងដោយ១៣ប្រកួត ចាញ់ទាំងអស់។ គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចម្រើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព…

  • ពានរង្វាន់កីឡាវាយកូនហ្គូល ស៊ី ជី អេ លើក១៦ មានអ្នកចុះឈ្មោះចូលរួម ប្រកួតចំនួន១០០នាក់ហើយ

    ពានរង្វាន់កីឡាវាយកូនហ្គូល ស៊ី ជី អេ លើក១៦ មានអ្នកចុះឈ្មោះចូលរួម ប្រកួតចំនួន១០០នាក់ហើយ

    ឯកឧត្តម ឯក វណ្ណឌី ប្រធានក្លិបកីឡាវាយកូនគោល ក្លិប ស៊ីជីអេ បានបញ្ជាក់ថា ចំនួននៃចុះឈ្មោះសុំសិទ្ធចូលរួមប្រកួត មាន១០០នាក់ហើយ ។ ប្រធានក្លិបរូបនេះ អះអាងទៀតថា ព្រឹត្តិការណ៍ប្រកួត កីឡាវាយ កូនគោលពានរង្វាន់មួយនេះ ក្លិប ស៊ី ជី អេ គឺបានបង្កើតឡើងរៀង រាល់៣ខែម្តង ក្នុងគោលដៅរួមចំណែកបំផុសឲ្យកីឡាវាយកូន គោល នៅកម្ពុជាកាន់តែមានសកម្មភាពផុសផុលរីកចំរើន ជាពិសេស គឺចង់ផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមិនមែនអាជីពបានចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាព បង្កើនសាមគ្គី មិត្តភាព និងភាពសប្បាយរីករាយ ជាពិសេសលេងកីឡាដើម្បី សុខភាពផងដែរ ។ លោក ម៉ុន សុខជា អ្នកចាត់ការទូទៅក្លិប ស៊ី ជី អេ បានលើក ឡើងថា ព្រឹត្តិការណ៍ប្រកួតនេះ មាន៧ ពានរង្វាន់ ចែកចេញជា ៧ កម្រិត ។ អ្នកចាត់ការទូទៅ បញ្ជាក់ទៀតថា…

  • ក្រោយដណ្តើមបានពាននៅបារាំង កីឡាការិនី អ៊ុន ស្រីយ៉ា ប្តេជ្ញាពង្រឹង ការហ្វឹកហាត់ទ្វេដងដើម្បីត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេម បន្តទៀត

    ក្រោយដណ្តើមបានពាននៅបារាំង កីឡាការិនី អ៊ុន ស្រីយ៉ា ប្តេជ្ញាពង្រឹង ការហ្វឹកហាត់ទ្វេដងដើម្បីត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេម បន្តទៀត

    អត្តពលិកកីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ៣រូប រួមនឹងគ្រូបង្វឹកលោក សុខ ម៉ុង កាលពីថ្ងៃទី១៥ ខែ តុលាម្សិលមិញនេះ បានត្រលប់មកដល់កម្ពុជាវិញហើយ ជាមួយនឹងពានមួយដែលដណ្តើមបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា ពីការការប្រកួតកីឡាប៉េតង់លក្ខណៈអន្តរជាតិព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ទ្រូហ្វី អ៊ីគីប 2019 (Trophee l’Équipe) នៅបារាំង។ ក្នុងដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញ របស់អត្តពលិកកីឡាប៉េតង់កម្ពុជាយប់មិញនេះ មានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីក្រោមឱវាទមួយចំនួនទៀតផងដែរ។ លោក សុខ ម៉ុង គ្រូបង្វឹកបានបញ្ជាក់ថា ការប្រកួតលក្ខណៈអន្តរជាតិព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ទ្រូហ្វី អ៊ីគីប 2019 (Trophee l’Équipe) នេះមានប្រទេសចូលរួមចំនួន១១ សរុប១៦ក្រុម ដោយប្រទេសខ្លះមាន២ក្រុមចូលរួមទាំងបុរស និងនារី ដោយឡែកសម្រាប់ប្រទេសកម្ពុជា គឺគេអញ្ជើញតែក្រុមនារីទេ ដោយសារតែព្រឹត្តិការណ៍អន្តរជាតិនេះ គេចម្រាញ់យកតែអ្នកខ្លាំងចូលរួមប៉ុណ្ណោះ។ ដូច្នោះហើយ កម្ពុជា បានបញ្ជូនកីឡាករិនី៣រូបចូលរួម…

  • ក្រុមគោព្រៃកម្ពុជា ០ទល់៤ អឺរ៉ាក់ បញ្ចប់ការប្រកួតផ្លូវការ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានចាញ់ជម្រើសជាតិអឺរ៉ាក់ ក្នុងលទ្ធផល ៤ទល់០

    ក្រុមគោព្រៃកម្ពុជា ០ទល់៤ អឺរ៉ាក់  បញ្ចប់ការប្រកួតផ្លូវការ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានចាញ់ជម្រើសជាតិអឺរ៉ាក់ ក្នុងលទ្ធផល ៤ទល់០

    ការប្រកួតរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ជាស្ថាពរដោយក្នុងវគ្គទី១ ក្រុមជម្រើសជាតិភ្ញៀវដែលធ្វើដំណើរមកពីតំបន់មជ្ឈឹមបូព៌ា រកគ្រាប់បាល់បានដោយកីឡាករ Ibrahim Bayesh តាមរយៈការតែតបញ្ចូលទីនៅនាទី២២ និងបន្តតែតបញ្ចូល១គ្រាប់ទៀតនៅនាទី៤១ ដោយកីឡាករ Mohanad Ali ។ ចូលមកដល់វគ្គទី២ ត្រឹមនាទី៥៧ កីឡាករ Amjad Attwan បានទាត់បញ្ចូលទីពីចម្ងាយបានមួយទៀត មុនដល់គ្រាប់ចុងក្រោយកើតឡើងដោយបាល់តែតសារជាថ្មីនៅនាទី៦០ ដោយកីឡាករខ្សែការពារ Ahmad Ibrahim Khalaf ៕          

  • ប្រធានប្រតិបត្តិពានរង្វាន់ Soccer League លើកឡើងថា ចាញ់ ឬឈ្នះមិនសំខាន់ តែអ្វីដែលសំខាន់ គឺភាពថ្លៃថ្នូ ឈ្នះដោយយុត្តិធម៌

    ប្រធានប្រតិបត្តិពានរង្វាន់ Soccer League លើកឡើងថា ចាញ់ ឬឈ្នះមិនសំខាន់ តែអ្វីដែលសំខាន់ គឺភាពថ្លៃថ្នូ ឈ្នះដោយយុត្តិធម៌

    ប្រធានប្រតិបត្តិរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០១៩ បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមបាល់ទាត់ទាំងទាំង៧២ក្រុម ដែលត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Soccer League ឆ្នាំ២០១៩ នាចុងសប្តាហ៍កន្លងទៅថា ចាញ់ ឬឈ្នះមិនសំខាន់តែអ្វីដែលសំខាន់គឺភាព ថ្លៃថ្នូ ឈ្នះដោយយុត្តិធម៌។ឯកឧត្តម ខៀវ ភារិទ្ធ លើកឡើងទៀតថា យើងដឹងច្បាស់ថា ក្រុមបាល់ទាត់ដែលដាក់ពាក្យចូលរួមប្រកួតសុទ្ធសឹងតែចង់ឈ្នះ ប៉ុន្តែយើងចង់ឲ្យការឈ្នះ របស់ក្រុមទាំងអស់វាគោរពបាននូវក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូប្រកបដោយភាពយុត្តិធម៌មិនប្រព្រឹត្តប្រាស់ចាកពីលក្ខន្តិកៈកំណត់របស់គណៈកម្មការរៀបចំការប្រកួតឡើយ ពោលគឺយើងរៀបចំចង់បានផលវិជ្ជមានកាត់បន្ថយឲ្យអស់នូវភាពចម្រូងចម្រាសដែលបង្កឡើងដោយកីឡាកររបស់យើង។ប្រធានប្រតិបត្តិរៀបចំការប្រកួតរូបនេះ បញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពាក់កណ្តាលអាជីពនេះ គឺសហពភាពសហព័ន្ធយុវជនកម្ពុជាបង្កើតឡើង ដើម្បីបង្កើតស្មារតីទំនាក់ទំនងសាមគ្គីភាពគ្នា តាមរយៈការលេងកីឡាជាមួយគ្នា ព្រោះថា កីឡា គឺជាទូតមួយអាចផ្សារភ្ជាប់ទំនាក់ទំនងធ្វើអោយក្រុមបាល់ទាត់ទាំងអស់បានស្គាល់គ្នា និងមានភាពស្និទ្ធស្នាលគ្នាកាន់តែស៊ីជម្រៅ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០១៩នេះ មានក្រុមចូលរួមសរុបចំនួន៧២ក្រុម ចែកចេញជា១៦ពូល ក្នុងមួយពូលមាន៤ក្រុម ធ្វើការប្រកួតតាមរូបមន្តជម្រុះក្នុងពូល ដែលធ្វើការប្រកួតលើ៥ទីលាន គឺពហុកីឡដ្ឋានជាតិអូឡាំពិក កីឡដ្ឋានស្តាត់ចាស់ កីឡដ្ឋានអេ អាយអេ កីឡដ្ឋាន KMH PARK និងកីឡដ្ឋានអគ្គសនី ចាប់ផ្តើមការប្រកួតជាផ្លូវការពីថ្ងៃទី២ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។…