Category: កីឡា

  • ក្រុមវិទ្យាល័យឬស្សីកែវ ឡើងឈរកំពូលតារាងវិញ ក្រោយយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ៣ទល់២ ពានរង្វាន់ជើងឯកវិទ្យាល័យ ក្នុងសប្តាហ៍ទី១៤

    ក្រុមវិទ្យាល័យឬស្សីកែវ ឡើងឈរកំពូលតារាងវិញ ក្រោយយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ៣ទល់២ ពានរង្វាន់ជើងឯកវិទ្យាល័យ ក្នុងសប្តាហ៍ទី១៤

    ក្រុមវិទ្យាល័យឬស្សីកែវ បានឡើងឈរកំពូលតារាងវិញ ក្រោយយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល ៣ទល់២ ខណៈ សាលារៀនវេស្ទឡាញ៍ យកឈ្នះ វិទ្យាល័យបឹងត្របែក ឈរលេខ៣ តារាងពិន្ទុសរុប ក្រោយយកឈ្នះ ៤ទល់២ ។ឆ្លងកាត់១៣ប្រកួត  ក្រុមវិទ្យាល័យឬស្សីកែវ មាន៣៦ពិន្ទុ ឈ្នះ១២ ស្មើរ១ ឡើងឈរលេខ១ លេខ២ វិទ្យាល័យឥន្ទ្រទេវី ឆ្លងកាត់១២ប្រកួត  មាន៣៤ពិន្ទុ ឈ្នះ១១ប្រកួត ស្មើរ១ ប្រកួត លេខ៣ សាលារៀនវេស្ទឡាញ៍ ១២ប្រកួត មាន២១ពិន្ទុ លេខ៤ វិទ្យាល័យ ជា ស៊ីម សាមគ្គី មាន១៩ពិន្ទុ ស្របពេលដែលវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បន្តឈរបាតតារាងដោយ១២ប្រកួត ចាញ់ទាំងអស់ រីឯ Top Scorer វិញ កីឡាករ គី រីណា របស់វិទ្យាល័យឥន្រ្ទទេវី បន្តឈរលេខ១…

  • សហព័ន្ធកីឡាវាយសី រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដើម្បីស្វែងរកកីឡាករ កីឡាការិនីល្អៗ សម្រាប់ហ្វឹកហាត់ ត្រៀមឆ្នាំ២០២០

    សហព័ន្ធកីឡាវាយសី រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដើម្បីស្វែងរកកីឡាករ កីឡាការិនីល្អៗ សម្រាប់ហ្វឹកហាត់ ត្រៀមឆ្នាំ២០២០

    ដើម្បីស្វែងរកកីឡាករ កីឡាការិនីល្អៗ សម្រាប់ហ្វឹកហាត់ ត្រៀមឆ្នាំ២០២០ សហព័ន្ធកីឡាវាយសីកម្ពុជា បានប្រកាសជូនដំណឹងដល់បណ្តាក្លិបសមាគមកីឡាវាយសី  រាជធានី និងខេត្ត ទាំងអស់ ឲ្យមកដាក់ពាក្យសុំសិទ្ធចូលរួមការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅរយៈពេល៣ថៃ្ង ចាប់ពីថ្ងៃទី១៩ដល់ទី២១ ខែតុលា ឆ្នាំ២០១៩ នៅទីលានកីឡាវាយសី ក្នុងពហុកីឡាដ្ឋានជាតិ ។ ឯកឧត្តម ជាម សុភា តំណាងឲ្យ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះ បានធ្វើឡើងក្នុងគោលបំណងចំរាញ់ជម្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទាំងឈុតធំ និងថ្នាលត្រៀម ប្រមូលផ្តុំហ្វឹកហាត់ជាកីឡាជម្រើសជាតិ សម្រាប់ឆ្នាំ២០២០ ។ អគ្គលេខាធិការស្តីទីរូបនេះ អះអាងទៀតថា ការប្រកួតឆ្នាំ២០១៩នេះ មាន៥វិញ្ញាសាធំៗដាក់ឲ្យប្រកួតប្រជែង ក្នុងនោះក៏បន្ថែមវិញ្ញាសាប្រកួតថ្មីចំនួន២ផងដែរ ខណៈដែលឆ្នាំ២០១៨កន្លងទៅគឺមានត្រឹមតែ៣វិញ្ញាសាធំប្រកួតប៉ុណ្ណោះ ។ ឯកឧត្តម បញ្ជក់ទៀតថា ការបន្ថែម២វិញ្ញាសា គឺដើម្បីបង្កើនចំនួនកីឡាករ កីឡាការិនីចូលរួមប្រកួតឲ្យបានច្រើន ឲ្យស្របតាមផែនការយុទ្ធសាស្រ្ត ដែលដាក់ចេញដោយ ឯកឧត្តម…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តក្រុមជម្រើសជាតិខិតខំបន្ថែមទៀត ដើម្បីរួមគ្នា អភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន

    ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តក្រុមជម្រើសជាតិខិតខំបន្ថែមទៀត ដើម្បីរួមគ្នា អភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន

    CAMSOC-ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរ កីឡាទោចក្រយាន បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ឲ្យខិតខំប្រឹងប្រែងបន្ថែម ដើម្បីរួមគ្នាបន្ថែមនូវគោលដៅអភិវឌ្ឍន៍វិស័យកីឡាប្រណាំងនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ក៏បានដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលបានលើកឡើងនៅក្នុងពិធីសំណេះសំណាល និងចែកប្រាក់រង្វាន់ដល់គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ ដែលឈ្នះមេដាយ និងពានរង្វាន់ព្រះមហាក្សត្រថៃ នៅប្រទេសនាពេលកន្លងមក ដោយពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ឯកឧត្តមប្រធានសហព័ន្ធមានប្រសាសន៍ថា «កីឡាករ កីឡាការិនីទោចក្រយានទាំងអស់ មិនត្រូវអស់សង្ឃឹមទេ ហើយយើងនឹងជំរុញបន្ថែមទៀត ហើយក៏មានថវិកាសម្រាប់គាំទ្រដល់សកម្មភាពហ្វឹកហាត់បង្កើនបច្ចេកទេសផងដែរ។ អ្វីដែលដែលយើងត្រូវខិតខំបន្ទាន់ គឺត្រៀមខ្លួនចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ ជាពិសេសគឺគោលដៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា»។ ដើម្បីដើរស្របតាមផែនការនេះ ឲ្យទទួលបានលទ្ធផលជាផ្លែផ្កានោះ ឯកឧត្តមបានស្នើឲ្យរួមគ្នាធ្វើការជាប្រព័ន្ធ ដោយរៀបចំផែនការមេយុទ្ធសាស្ត្រមួយជាក់លាក់ ដោយឯកឧត្តមបានផ្តល់កម្លាំងចិត្តដល់សមាជិក កីឡាករ កីឡាការិនីត្រូវតែមានទំនុកចិត្ត ដើម្បីរួមគ្នាក្នុងគោលដៅអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ថា ឯកឧត្តម ប៉ាន សូរស័ក្តិ បានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិ…

  • កីឡាករកូនគោលកម្ពុជា នៅថ្ងៃទី៣នេះ បានចូលហ្វឹកហាត់បន្ស៊ាំទីលានដើម្បីតៀម ប្រកួតប្រជែងថ្ងៃប្រកួតផ្លូវការ BRIDGESTONE ASEAN AMATEUR OPEN វគ្គផ្តាច់ព្រ័ត្រស្អែកនេះ

    កីឡាករកូនគោលកម្ពុជា នៅថ្ងៃទី៣នេះ បានចូលហ្វឹកហាត់បន្ស៊ាំទីលានដើម្បីតៀម ប្រកួតប្រជែងថ្ងៃប្រកួតផ្លូវការ BRIDGESTONE ASEAN AMATEUR OPEN វគ្គផ្តាច់ព្រ័ត្រស្អែកនេះ

    ឥណ្តូនេស៊ី៖ អត្តលិលកីឡាវាយកូនគោលកម្ពុជាចំនួន៣រូប រួមនឹងលោក លីគា អ្នកចាត់ការទូទៅទីលានកីឡាវាយកូនគោល CITY GOLF ដែលទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ BRIDGESTONE ASEAN AMATEUR OPEN នៅប្រទេសឥណ្តូនេសី ដំណើរការប្រកួតផ្លូវការនាថ្ងៃ ទី៤ ស្អែកនេះ បានធ្វើដំណើរទៅដល់ប្រទេសឥណ្តូនេស៊ីដោយសុវត្ថិភាពកាលពីថ្ងៃម្សិលមិញ។តាមការបញ្ជាក់ពី លោក លីគា ប្រធានប្រតិភូបានឲ្យដឹងថា អត្តពលិកចំនួន៧ប្រទេសដែលមកចូលរួមព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រ BRIDGESTONE ASEAN AMATEUR OPENនៅប្រទេសឥណ្តូនេស៊ីម្សិលមិញនេះ គឺបានធ្វើដំណើរមកដល់កន្លែងប្រកួតអស់ហើយ។ អត្តពលិកទាំងអស់បូករួមទាំងកម្ពុជាផងនោះ នៅថ្ងៃ ទី៣ ខែតុលានេះ បានទៅហ្វឹកហាត់នៅលើទី Palm Spring Golf and Beach Resort in Batam Island of Indonesia ដើម្បីបន្ស៊ាំជាមួយទីលានត្រៀមសម្រាប់ថ្ងៃប្រកួតផ្លូវការ។ ប្រធានប្រតិភូរូបនេះ បញ្ជាក់ទៀតថា អត្តពលិកកីឡាវាយកូនគោលកម្ពុជាយើងមកដល់កោះ Batam ប្រទេសឥណ្តូនេស៊ីនេះ ចំពោះសុខភាព គឺមិនមានជួបបញ្ហាអ្វីនោះទេ ពោលគឺអត្តពលិកយើងមានសុខភាពល្អទាំងអស់ទោះបីជាឱកាសធាតុខុសគ្នាពីប្រទេសកម្ពុជាក៍ដោយ។អ្នកចាត់ការទូទៅក្លិបកីឡាវាយកូនគោល CITY GOLF បន្តទៀតថា ចំពោះទីលានសម្រាប់ប្រកួតវិញ…

  • ក្រុមវិទ្យាល័យឥន្ទ្រទេវី ឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះ វិទ្យាល័យព្រះស៊ីសុវត្ថិ ៦ទល់១ ពានរង្វាន់ជើងឯកវិទ្យាល័យ ក្នុងសប្តាហ៍ទី១៤

    ក្រុមវិទ្យាល័យឥន្ទ្រទេវី ឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះ វិទ្យាល័យព្រះស៊ីសុវត្ថិ ៦ទល់១ ពានរង្វាន់ជើងឯកវិទ្យាល័យ ក្នុងសប្តាហ៍ទី១៤

    គិតត្រឹមសប្តាហ៍ទី១៤ ក្រុមវិទ្យាល័យឥន្ទ្រទេវី បានឡើងឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះវិទ្យាល័យព្រះស៊ីសុវត្ថិ ៦ទល់១ ខណៈក្រុមវិទ្យាល័យ ច្បារអំពៅ បានត្រឹមស្មើគ្នាជាមួយវិទ្យាល័យភ្នំពេញថ្មី ៤ទល់៤។ ឆ្លងកាត់១២ប្រកួត  ក្រុមវិទ្យាល័យឥន្ទ្រទេវី មាន៣៤ពិន្ទុ ឈ្នះ១១ ស្មើរ១ ឡើងឈរលេខ១ ក្នុងតារាងបណ្តោះអាសន្ន លេខ២ វិទ្យាល័យឬស្សីកែវ ឆ្លងកាត់១២ប្រកួត មាន៣៣ពិន្ទុ ឈ្នះ១១ប្រកួតចាញ់១ ប្រកួត លេខ៣ វិទ្យាល័យ ជា ស៊ីម សាមគ្គី មាន១៩ពិន្ទុ។គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ…

  • អនុប្រធានសហព័ន្ធកីឡាការ៉ាតេ ក្រើនរំលឹកដល់កីឡាករ កីឡាការិនី និងអាជ្ញាកណ្តាល ចៅក្រម ត្រូវប្រកាន់ខ្ជាប់នូវទឹកចិត្តជាកីឡា គោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជា លក្ខន្តិកៈនៃការប្រកួត

    អនុប្រធានសហព័ន្ធកីឡាការ៉ាតេ ក្រើនរំលឹកដល់កីឡាករ កីឡាការិនី និងអាជ្ញាកណ្តាល ចៅក្រម ត្រូវប្រកាន់ខ្ជាប់នូវទឹកចិត្តជាកីឡា គោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជា លក្ខន្តិកៈនៃការប្រកួត

    អនុប្រធានសហព័ន្ធកីឡាការ៉ាតេ ឯកឧត្តម លឹម គានហោ បានក្រើនរំលឹកដល់កីឡាករ កីឡាការិនី និងអាជ្ញាកណ្តាល ចៅក្រម ត្រូវប្រកាន់ខ្ជាប់នូវទឹកចិត្តជាកីឡា គោរពឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា លក្ខន្តិកៈ នៃការប្រកួត។ ការលើកឡើងបែបនេះ គ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេ ឆ្នាំ២០១៩ តំណាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅអគារហ្វឹកហាត់ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ  ។ឯកឧត្តម លឹម គានហោ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រសួងអប់រំ ដែលបានសហការជាមួយសហព័ន្ធកីឡាការ៉ាតេកម្ពុជា រៀបចំការប្រកួតថ្នាក់ជាតិ ក្នុងគោលបំណងស្វែងរកកីឡាករ កីឡាការិនី ដែលមានសក្តានុពល សម្រាប់ត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះ ជាពិសេសត្រៀមលក្ខណៈឲ្យបានល្អប្រសើរ សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត ចៅក្រម អាជ្ញាកណ្ដាល ត្រូវប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីរបស់ខ្លួន សំដៅស្វែងរកកីឡាករ កីឡាការិនី…

  • បន្ទាប់ពីសម្រាកមួយសប្តាហ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្យ ពានជើងឯកវិទ្យាល័យ ចាប់ផ្តើមប្រកួតវិញនៅថ្ងៃស្អែក

    បន្ទាប់ពីសម្រាកមួយសប្តាហ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្យ ពានជើងឯកវិទ្យាល័យ ចាប់ផ្តើមប្រកួតវិញនៅថ្ងៃស្អែក

    ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ចាប់ផ្តើមប្រកួតវិញសម្រាប់សប្តាហ៍ទី១៤ បន្ទាប់ពីសម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្យ ខណៈក្រុមកំពូលតារាងវិទ្យាល័យ ឬស្សីកែវ ប៉ះក្រុម វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យបឹងត្របែក ប៉ះ សាលារៀនវេស្ទឡាញ វិទ្យាល័យព្រះស៊ីសុវត្ថិ ប៉ះ វិទ្យាល័យឥន្រ្ទទេវី និងក្រុមវិទ្យាល័យច្បារអំពៅ ប៉ះ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។ គិតត្រឹមសប្តាហ៍ទី១៣ ក្រុមវិទ្យាល័យឬស្សីកែវ ឈរកំពូលតារាងមាន៣៣ពិន្ទុ ដោយ១២ប្រកួត ឈ្នះ១១ ចាញ់១ លេខ២ ក្រុមវិទ្យាល័យឥន្រ្ទទេវី ១១ប្រកួត ឈ្នះទាំង១១ មានពិន្ទុ ក្រុមលេខ៣ វិទ្យាល័យ ជា ស៊ីម សាមគ្គី ខណៈក្រុមវិទ្យាល័យ ចាក់អង្រែ បន្តឈរបាតារាង ដោយ១២ប្រកួតចាញ់ទាំង១២ មាន០ពិន្ទុ។ គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់…

  • គ្រូបង្វឹកជម្រើសជាតិសីដក់ រំពឹងដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នៅហ្វីលីពីន ២០១៩

    គ្រូបង្វឹកជម្រើសជាតិសីដក់ រំពឹងដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នៅហ្វីលីពីន ២០១៩

    ក្រុមកីឡាករជម្រើសជាតិសីដក់ កំពុងត្រូវបានប្រមូលផ្តុំហ្វឹកហាត់យ៉ាងសកម្ម នៅវិមានកីឡដ្ឋានជាតិ ដើម្បីបង្កើនគុណភាពបច្ចេកទេសឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុង ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ គ្រូបង្វឹកក្រុមជម្រើសជាតិសីដក់កម្ពុជា លោក ជាតិ ខេមរា បញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់ត្រៀម ស៊ីហ្គេម នៅហ្វីលីពីននេះ បានធ្វើឡើងតាំងពីខែឧសភា មកម្ល៉េះ ដោយត្រៀមលើវិញ្ញាសា សីកន្រក និងសីជា ក្រុម២នាក់ ទល់២នាក់ ដោយវិញ្ញាសានេះ ក្រុមកម្ពុជានឹងអាចបង្កើនបានឱកាសប្រកួតជាមួយក្រុមខ្លាំងៗបានដោយសារសេវាឆ្ងាយ ហើយកីឡាករយើងអាចទទួលសេវាសីបាន លើកបាន និងអាចគប់ស៊ីបានដូចគ្នា។ រីឯវិញ្ញាសាសីកន្រក គឺជាវិញ្ញាសាមួយ ដែលលោករំពឹងថា ក្រុមជម្រើសជាតិសីដក់កម្ពុជានឹងអាចដណ្តើមបាន មេដាយផងដែរ។ គ្រូបង្គោលរូបនេះបន្ថែមទៀតថា ការហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០១៩នេះ មិនមានការហ្វឹកហាត់នៅ ក្រៅប្រទេសនោះទេ គឺហ្វឹកហាត់នៅស្រុក ដោយសារ ស៊ីហ្គេម កន្លងទៅ គេមានវិញ្ញាសាឈិនឡូន ហើយនៅ ស៊ីហ្គេម…

  • ជម្រើសជាតិប្រដាល់សកល០៣នាក់បង្កើនការហ្វឹកហាត់នៅទីក្រុង OSAKA ប្រទេសជប៉ុន

    ជម្រើសជាតិប្រដាល់សកល០៣នាក់បង្កើនការហ្វឹកហាត់នៅទីក្រុង OSAKA ប្រទេសជប៉ុន

    ក្រុមជម្រើសជាតិប្រដាល់សកល០៣នាក់ ក្នុងនោះកីឡាការិនី២នាក់កំពុងបង្កើនការហ្វឹកហាត់ នៅទីក្រុង OSAKA ប្រទេសជប៉ុន រយៈពេល៣ខែ ដើម្បីត្រៀមចូលរួមប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១  ខែធ្នូ ឆ្នាំ២០១៩។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជាក់ប្រាប់នៅថ្ងៃនេះថា កីឡាករសកលជម្រើសជាតិ០៣នាក់ ដែលកំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសនៅ ប្រទេសជប៉ុននេះ រួមមាន កីឡាករ ណាត សៀកនិន ហៅពេជ្រ ម្ទេសខ្មាំង ដែលគ្រោងនឹងប្រកួតលើវិញ្ញា សាទម្ងន់ ៥៦គីឡូក្រាម និងកីឡាការិនី នូ ស្រីពៅ ទម្ងន់៥១គីឡូក្រាម និង កីឡាការិនី វី ស្រីខួច ទម្ងន់៦០ គីឡូ ក្រាម ដែលនឹងត្រូវបន្តការហ្វឹកហាត់នៅទីនោះ រហូតដល់ថ្ងៃជិតថ្ងៃ ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ចូលមក ដល់។ ចំពោះកីឡាប្រដាល់សកលមួយចំនួនទៀត កំពុងបង្កើនការហ្វឹកហាត់ដូចគ្នា នៅប្រទេសថៃ បន្ទាប់ពី…

  • កម្ពុជា បង្ហាញកីឡាករត្រៀមប្រកួត AFF Futsal នៅវៀតណាមចុងខែនេះ

    កម្ពុជា បង្ហាញកីឡាករត្រៀមប្រកួត AFF Futsal នៅវៀតណាមចុងខែនេះ

    ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមចូលរួមប្រកួតជ្រើសជើងឯកបាល់ទាត់ ក្នុងសាលក្របខ័ណ្ឌអាស៊ាន (AFF Futsal Championship 2019) នៅប្រទេសវៀតណាមហើយ ខណៈការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលាខាងមុខ។ យោងតាមគេហទំព័រក្របខ័ណ្ឌលីគបាល់ទាត់ក្នុងសាលកម្ពុជា (Cambodia Futsal) បានឲ្យដឹងថា កីឡាករ២៥នាក់ ត្រូវបានកោះហៅចូលរួមប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិក្នុងសាលកម្ពុជា ដែលចម្រាញ់ចេញពីក្លិបសមាជិកលីគកំពូល ក្នុងសាល ឆ្នាំ២០១៩ ដើម្បីត្រៀមបំពេញបេសកកម្មខាងលើ។ គួរដឹងថា នេះគឺជាលើកទី៥ ក្នុងរយៈពេល១៩ឆ្នាំ ដែលកម្ពុជាបានបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ ហើយកម្ពុជា ធ្លាប់ធ្វើបានលទ្ធផលល្អបំផុតកាលពី ឆ្នាំ២០០៣ និងឆ្នាំ២០០៦ ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ៤ គ្រាដែលឆ្នាំ២០១៨ កន្លងទៅ ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា បានឈរបាតតារាង ក្រោយរងបរាជ័យ ៣ប្រកួតផ្ទួនៗក្នុងពូល។ សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF Futsal Championship 2019 នេះដែរ ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា គឺស្ថិតក្នុងពូល A ជាមួយក្រុមខ្លាំងៗ៣ ក្រុមទៀតរួមមាន…