-
គ្រូបង្វឹកហែលទឹកទីឆ្ងាយ២០នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានដោយជោគជ័យ

វគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋាន “Beginners Open Water Swimming Coach Clinic” ដែលបានប្រព្រឹត្តធ្វើរយៈពេលពីរថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក ក្រោមគម្រោងបណ្ដុះបណ្ដាលផ្ទាល់របស់សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ចប់កាលពីពេលថ្មីៗដោយភាពជោគជ័យ ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ ក្នុងពិធីបិទវគ្គថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋានមានសារសំខាន់ក្នុងការលើកម្ពស់សមត្ថភាពគ្រូបង្វឹកកីឡាហែលទឹក ឲ្យកាប់តែមានជំនាញច្បាស់លាស់ដែលសិក្ខាកាមទាំងអស់ នឹងក្លាយខ្លួនជាគ្រូបង្ហាត់កីឡាហែលទឹក ដើម្បីបណ្ដុះបណ្ដាលដល់កីឡាករកីឡាការិនី ដើម្បីឲ្យក្លាយជាកីឡាករកីឡាការិនីមានទេពកោសល្យ សម្រាប់វិញ្ញាសាហែលទឹកទីឆ្ងាយនេះ។ លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ថា គោលបំណងដែលសហព័ន្ធបើកវគ្គនេះឡើង គឺទី១ ដើម្បីបង្កើនធនធានគ្រូបង្វឹកផ្នែកកីឡាហែលទឹកទីឆ្ងាយ នៅតាមក្លិប សមាគម ខេត្ត ទី២ ចង់ពង្រឹងសមត្ថភាពគ្រូឧទ្ទេសរបស់កម្ពុជាឲ្យមានបទពិសោធន៍បង្រៀន និងចែករំលែកចំណេះដឹងរបស់គ្រូឧទ្ទេសដែលបានទៅសិក្សានៅបរទេសនោះ មកដល់គ្រូបង្វឹកនៅក្នុងប្រទេស។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាម ចូលរួមចំនួន២០នាក់ មកពី០៦ ស្ថាប័ននាយកដ្ឋានអប់រំកាយ និងកីឡាមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ និង…
-
ហព័ន្ធយកការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីពង្រឹងបច្ចេកទេស និងជំហរស្មារតី ប្រកួតឲ្យខ្លាំងដូចបច្ចេកទេស

សហព័ន្ធយកការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីពង្រឹងបច្ចេកទេស និងជំហរស្មារតីប្រកួតឲ្យខ្លាំងដូចបច្ចេកទេស នេះជាប្រសាសរបស់ ឯ ឧ សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៍មានថា ក្រោយបញ្ចប់ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ឆ្នាំ២០១៩ កាលពីល្ងាចម្សិលមិញ គឺជាការប្រកួតមួយសំខាន់ សម្រាប់ដុះខាត់សមត្ថភាពបច្ចេកទេសអត្តពលិកត្រៀមប្រជែងក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក យុវជន និងស្រ្តី នៅអំឡុងពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។ ឯ ឧ សុខ សប្បាយណា បន្តថា ឆ្លងកាត់ការប្រកួតជើងឯកថ្នាក់ជាតិកន្លងមក សហព័ន្ធខិតខំកែប្រែកំហុសឆ្គងផ្នែកបច្ចេកទេស មកពីការខុសច្រើនមកនូវកម្រិតតិចតួចប៉ុណ្ណោះ ហើយសហព័ន្ធក៍មើលឃើញពីកន្លែងត្រូវពង្រឹងកែប្រែបន្ថែមទៀត ដូចជាវិន័យ បច្ចេកទេស និងពង្រឹង នៅការតាំងជំហរស្មារតីអោយអត្តពលិកយើងមានភាពរឹងមាំពេលប្រកួត ដែលជាកក្តាធំបំផុតអាចឲ្យអត្តពលិកពង្រឹងស្មារតីបានល្អពេលប្រកួតកម្រឹតអន្តជាតិ មិនត្រូវស្លុត ឬភ័យខ្លាចឡើយ ព្រោះថាភាពចាញ់ច្រាបក៍ជាការរួមផ្សំមួយផ្នែកនាំអោយបរាជ័យក្នុងការប្រកួតដែរ ។ អគ្គលេខាធិការរូបនេះ អះអាងទៀតថា ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃនេះ ឯ ឧ សង្កេតឃើញថា អត្តពលិកដែលមកពីបណ្តាក្លិប នៅតាមបណ្តាលខេត្ត…
-
BRIDGESTONE ASEAN AMATEUR OPEN មិនត្រឹមតែស្វែងរកកីឡាករ៣រូបប្រកួតតំណាងឲ្យកម្ពុជា នៅឥណ្ឌូនេស៊ីនោះទេ ថែមទាំងផ្តល់ឱកាសឲ្យកីឡាករផ្សេងទៀត បញ្ចេញសមត្ថភាព ជាពិសេសស្វែងរកមូលនិធិជួយដល់ការងារសប្បុរសធម៌

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល BRIDGESTONE ASEAN AMATEUR OPEN ដែលរៀបចំដោយក្លិបកីឡាវាយកូនគោល CITY GOLF មិនត្រឹមតែស្វែងរកកីឡាករ៣រូប ប្រកួតតំណាងឲ្យកម្ពុជា នៅឥណ្ឌូនេស៊ីនោះទេ ថែមទាំងផ្តល់ឱកាសឲ្យកីឡាករផ្សេងទៀតបញ្ចេញសមត្ថភាព ជាពិសេសនោះ គឺស្វែងរកមូលនិធិទិញសម្ភារសិក្សាជួយដល់សិស្សានុសិស្សក្រីក្រ នៅស្រុកសូនិគមន៍ ខេត្តសៀមរាប។ លោក ឈុន ចេតនា តំណាង លោកឧកញ៉ា ឈុន អូន ម្ចាស់ក្លិប CITY GOLF ដែលជាស្ថាបនិកបង្កើតព្រឹត្តិការណ៍នេះ នៅកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ សម្រាប់កម្ពុជា គឺជាលើកទី២ ដែលក្លិប CITY GOLF ទទួលបានសិទ្ធិផ្តាច់មុខ រៀបចំនៅកម្ពុជា។ លោក បន្តថា ការប្រកួតនេះ ធ្វើឡើងដើម្បីស្វែងរកកីឡាករ ដែលមានសក្តានុពលតំណាងឲ្យកម្ពុជា ចូលរួមប្រជែងវគ្គផ្តាច់ព្រ័ត្រ នៅប្រឥណ្តូនេស៊ី ក្នុងចំណោមប្រទេសជាសមាជិកតំបន់អាស៊ាន ក៏បញ្ជូនអត្តពលិកឆ្នើមទៅចូលរួមប្រកួតដូចគ្នាដែរ។ ក្រៅពីស្វែរកកីឡាករឆ្នើម លោក ឈុន ចេតនា បន្ថែមទៀតថា ការប្រកួតវគ្គជម្រុះនេះ ក្លិប…
-
វិទ្យាល័យ ឬស្សីកែវ នឹងឥន្ទ្រទេវី បន្តឈ្នះដូចគ្នា នៅក្នុងសប្តាហ៍ទី១៣ នៃការប្រកួតជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩

ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ឈានដល់សប្តាហ៍ទី១៣ ក្រុមវិទ្យាល័យ ឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម រក្សាចំណាត់ថ្នាក់កំពូលតារាងបណ្តោះអាសន្ន បន្ទាប់ពីយកឈ្នះ វិទ្យាល័យ ច្បារអំពៅ ៥ទល់នឹង២ចំណែក វិទ្យាល័យឥន្ទ្រទេវី បានយកឈ្នះសាលារៀនវេសឡាញន៍ ១៣ទល់២ ។ជ័យជំនេះបានធ្វើឲ្យ១២ប្រកួត របស់ក្រុមវិទ្យាល័យឬស្សីកែវ មាន៣៣ពិន្ទុ ឈ្នះ១១ប្រកួត ចាញ់១ប្រកួតរក្សាចំណាត់ថ្នាក់កំពូលតារាងបណ្តោះអាសន្ន លេខ២ វិទ្យាល័យឥន្ទ្រទេវី មាន៣១ពិន្ទុ ឈ្នះ១០ ស្មើរ១ លេខ៣ វិទ្យាល័យជាស៊ីមសាមគ្គី មាន១៩ពិន្ទុ លេខ៤ សាលារៀន វេសឡាញន៍ មាន១៨ពិន្ទុ ចំណែកវិទ្យាល័យហ៊ុនសែនចាក់អង្រែ ១២ប្រកួតចាញ់ទាំង១២ គ្មានពិន្ទុ។សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕ …
-
ព្រះខ័នរាជស្វាយរៀង ឡើងប្រជែងម្ចាស់ជើងឯកជាមួយបឹងកេត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩

ភ្នំពេញ៖ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានទៅប្រជែងម្ចាស់តំណែងជើងឯកជាមួយក្រុមបឹង កេត នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី៩ ខែវិច្ឆិកា នៃព្រឹត្តិការណ៍ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល២០១៩ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមភ្នំពេញក្រោនដ៏ស្វិតស្វាញបំផុត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញាម្សិលមិញ នៅកីឡដ្ឋានជាតិ។នៅក្នុងការប្រកួតដ៏ស្វិតស្វាញបំផុតពេញ៩០នាទី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមព្រះខ័នរាជ ស្វាយរៀង និងភ្នំពេញក្រោន រក្សាបបានលទ្ធផលស្មើគ្នា០ទល់០។ ក្រុមទាំងពីរត្រូវបានកាត់សេចក្តីចាញ់-ឈ្នះ ដោយទាត់បាល់១១ម៉ែត្រ ហើយព្រះខ័នរាជស្វាយរៀង បានធ្វើសម្រេចលើភ្នំពេញក្រោន ដោយលទ្ធផល ៥ទល់ ៤។ ដូច្នេះក្រុមព្រះខ័នរាជស្វាយរៀង ដែលឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះត្រូវឡើងទៅប្រកួតដណ្តើម ម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រចាំរដូវកាល ២០១៩នេះ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយក្រុមបឹងកេត ដែលឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ជាមួយក្រុមវិសខា ដោយលទ្ធផល ៤-០ កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅថ្មីៗនេះ។ ចំពោះ២ក្រុម ដែលចាញ់ៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺភ្នំពេញក្រោន និងវិសាខា នឹងត្រូវជួបគ្នា១ប្រកួតចុងក្រោយដូចគ្នា ដណ្តើមចំណាត់ថ្នាក់លេខ៣…
-
ប្រកាសបើកការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ឆ្នាំ២០១៩

ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ប្រចាំឆ្នាំ២០១៩ ត្រូវបានប្រកាសបើកឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃសុក្រនេះ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាថ្លែងថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានបង្កើតឡើងក្រោម ការជ្រោមជ្រែង និងឧបត្ថម្ភផ្ទាល់ពីក្រុមគ្រួសាររបស់សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីរំលឹកដល់គុណូបការៈរបស់សម្តេច ដែលជាស្ថាបនិក និងបានចូលរួមអភិវឌ្ឍន៍កីឡាប៊ូល និងប៉េតង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគុណូបការៈដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាននេះហើយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាច្រើនដល់ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ។ ជាលទ្ធផលរហូតដល់ពេលនេះ ក្រុមកីឡាប៉េតង់ជម្រើសជាតិ កម្ពុជាបានចូលរួមប្រកួតលើឆាកអន្តរជាតិទាំងថ្នាក់តំបន់ ទ្វីប និងពិភពលោកបានទទួលមេដាយសរុប២៦៨ ក្នុងនោះ មេដាយមាស៧២ ប្រាក់៩៣ សំរឹទ្ធិ១០៣គ្រឿង។ឯកឧត្តមបន្ថែមទៀតថា ក្រោមការយកចិត្តទុកដាក់ និងទស្សនៈដ៏វែងឆ្ងាយរបស់សម្តេចវិបុលបញ្ញា សុខ អាន បានបង្កើតឲ្យមានយុវជនថ្នាលអាយុក្រោម១៧ឆ្នាំ ក្នុងការហ្វឹកហាត់ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍កីឡា SEA GAME ឆ្នាំ២០២៣ ខាងមុខនេះ។ រាជរដ្ឋាភិបាលតែឯងមិនអាចសម្រេចទិសដៅនៃ SEA GAMES…
-
គិតត្រឹមសប្តាហ៍ទី១៣ ក្រុមវិទ្យាល័យ ចាក់អង្រែ នៅតែមិនទាន់ឈ្នះពាក្យថាស្មើរ ឬឈ្នះនៅឡើយទេ ក្រោយប្រកួតចាញ់ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល ០:២

ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ឈានដល់ សប្តាហ៍ទី១៣ ក្រុមវិទ្យាល័យ ចាក់អង្រែ នៅតែមិនទាន់ស្គាល់ពាក្យថាស្មើរឬឈ្នះនោះឡើយទេ ក្រោយបន្តចាញ់ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ជាមួយនឹងលទ្ធផល ០:២ ខណៈក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ ៦:១ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ។ឆ្លងកាត់១២ប្រកួត ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី មាន១៩ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្តោះអាសន្ន លេខ១ វិទ្យាល័យឬស្សីកែវ ឆ្លងកាត់១១ប្រកួត មាន៣០ពិន្ទុ ឈ្នះ១០ប្រកួត ចាញ់១ប្រកួត លេខ២ វិទ្យាល័យឥន្ទ្រទេវី មាន២៨ពិន្ទុ ឈ្នះ៩ ស្មើរ១ លេខ៤ ក្រុមសាលាវេស្ទឡាញន៍ មាន១៨ពិន្ទុ ចំណែកវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ១២ប្រកួតចាញ់ទាំង១២ ឈរបាតារាង ។ រីឯវីទ្យាល័យ ព្រះស៊ីសុវត្តិ ឈរលេខ៥ ដោយ១១ប្រកួត មាន១៨ពិន្ទុ …
-
៣គ្រាប់របស់ ចាន់ វឌ្ឍនាកា ជួយឲ្យក្រុមបឹងកេត ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំនេះ

៣គ្រាប់របស់ ចាន់ វឌ្ឍនាកា ជួយឲ្យក្រុមបឹងកេត ប្រជែងបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៩ បន្ទាប់ពីបានយកឈ្នះក្រុមវិសាខា កាលពីល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។ ៤គ្រាប់ជ័យជម្នះរបស់បឹងកេត ធ្វើសម្រេចបានដោយកីឡាករ ចាន់ វឌ្ឍនាកា ៣គ្រាប់ម្នាក់ឯង នៅនាទីទី៦ នាទី៣៨ និងនាទី៤៨ និង១គ្រាប់ទៀត ធ្វើបានសម្រេចដោយកីឡាករ ម៉ុន វ៉ាន់ដា ខណៈក្រុមវិសាខា មិនមានឱកាសរកគ្រាប់បាល់បាននោះទេ។ នេះជាលើកដំបូង ដែលក្រុមបឹងកេត ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងប្រវត្តិក្លិបនៅពានសម្ដេចតេជោ ហ៊ុន សែន ៨លើក ដោយត្រូវឈរចាំការប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន ដែលត្រូវជួបគ្នា នាល្ងាចថ្ងៃទី១៩ កញ្ញានេះ នៅកីឡដ្ឋានពហុកីឡដ្ឋានជាតិដូចគ្នា។ លោក ហៅ សុជាតិ គ្រូបង្គោលក្រុមបឹងកេត បានលើកឡើងថា ការយកឈ្នះលើគូប្រកួត៤ទល់០នេះ គឺជាលទ្ធផលពុំនឹកស្មាន ព្រោះមុនការប្រកួត លោកបានផ្ដល់ការគោរពយ៉ាងខ្លាំងចំពោះគុណភាពកីឡាករវិសាខា តែថាការសម្រេចប្រើយុទ្ធសាស្ត្រទប់ ហើយវាយបកផ្ដល់ផលអតិប្បរមាចំពោះបឹងកេត។ លោកមិននឹកស្មានថា កូនក្រុមរបស់លោកអាចធ្វើបានល្អបែបនេះ អាចធ្វើបានគ្រាប់បាល់ដល់ប៉ុណ្ណឹងទេ ព្រោះយើងដឹងថា…
-
ប្រាក់រង្វាន់ជាង២០៩លានរៀល ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនម្ចាស់ជ័យលាភី លើ៣ប្រភេទកីឡា

ម្ចាស់ជ័យលាភីលើ៣ប្រភេទកីឡា គឺកីឡារាំ កីឡាចំបាប់ និងកីឡាកាយវប្បកម្ម នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា នាំយកថវិកាលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល សរុបចំនួន ២០៩,៦០០,០០០រៀល ស្មើនឹងប្រមាណ៥២,៤០០ដុល្លារ ប្រគល់ជូនដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលដណ្ដើមបានជយលាភីពីព្រឹត្តិការណ៍អន្ដរជាតិ នាពេលកន្លងទៅ។ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តអត្តពលិកដណ្ដើមបានជយលាភីនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសអន្ដរក្រសួង លេខ៧១៦ សហវ.ប្រក ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីគោលការណ៍ចំណាយសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិ និងការប្រកួតលក្ខណៈអន្ដរជាតិផ្លូវការប្រចាំឆ្នាំ។ តាមការបញ្ជាក់ពីលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា ប្រាក់រង្វាន់ដែលផ្តល់ជូននាពេលនេះ គឺមានកីឡារាំ ដែលបានចូលរួមការប្រកួតជ្រើសរើសឯកអាស៊ី នៅចិន ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៨ ដណ្ដើមបានមេដាយសំរឹទ្ធិ ១វិញ្ញាសា (រាំគូ២នាក់)។ ទទួលបានប្រាក់រង្វាន់១១លានរៀល។ សរុបប្រាក់រង្វាន់ទាំងគ្រូបង្វឹក និងអត្តពលិកចំនួន៣៣លានរៀល។ រីឯកីឡាចំបាប់…
-
អតីតកីឡាករ Xavi គិតថា Sterling នឹងអាចជំនួសតំណែង Messi និង Ronaldo

អតីតវីរបុរសរបស់ Barcelona លោក Xavi បញ្ជាក់ថា Raheem Sterling នឹងអាចក្លាយជាកីឡាករឆ្នើមជាងគេលើពិភពលោក ជំនួស Lionel Messi និង Cristiano Ronaldo ។ កាលពីរដូវកាលមុន នៅ Premier League Sterling រកបាន២៥គ្រាប់ និង៥គ្រាប់ហើយសម្រាប់រដូវកាលថ្មី ។ Xavi បន្តថា Sterling វ័យ២៤ឆ្នាំ មានឪកាសវែងឆ្ងាយក្លាយជាកីឡាករឆ្នើមជាងគេលើពិភពលោក នាថ្ងៃអនាគត ។អតីតជម្រើសជាតិអេស្ប៉ាញ បន្ថែមថា Messi និង Ronaldo បានគ្រប់គ្រងជាកីឡាករឆ្នើមផ្ដាច់គេរបស់ពិភពលោកច្រើនឆ្នាំមកហើយៗ ក៏អាចមានកីឡាករក្មេងៗដែលអាចជំនួសកន្លែងកីឡាករទាំងពីរបាន ដូចជា Neymar, Mbappe, Salah និង Sterling ។ ប៉ុន្តែសម្រាប់ Xavi ជ្រើសរើស Sterling តែម្នាក់គត ។គួររំលឹកថា Xavi បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ ជាមួយក្លឹប…