Category: កីឡា

  • អត្តពលិកកីឡាទូកកម្ពុជា ទទួលបានការបង្ហាត់បង្ហាញពីគ្រូជំនាញមកប្រទេសមីយ៉ាន់ម៉ា

    អត្តពលិកកីឡាទូកកម្ពុជា ទទួលបានការបង្ហាត់បង្ហាញពីគ្រូជំនាញមកប្រទេសមីយ៉ាន់ម៉ា

    អត្តពលិកកីឡាទូកកម្ពុជា ទទួលបានការបង្ហាត់បង្ហាញពីគ្រូជំនាញមកប្រទេសមីយ៉ាន់ម៉ា រយៈពេលពេញមួយថ្ងៃ បន្ទាប់ពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានកោះហៅកីឡាករ កីឡាការិនីទូកប្រពៃណី ហៅទូកនាគ សរុប២៨នាក់ ក្នុងនោះក្រុមថ្នាលចំនួន១៤នាក់មកចូលរួម ក្នុងវគ្គបណ្តុះបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព ត្រៀមការប្រកួតនានា ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ នៅទន្លេបាសាក់ ខេត្តកណ្តាល។ តាមការបញ្ជាក់ពីលោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័នកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា ក្រោមការសម្រាបសម្រួលពីឯកឧត្តម ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញគ្រូជំនាញផ្នែកទូកនាគ ពីប្រទេសមីយ៉ាន់ម៉ា មកជួយបណ្តុះបណ្តាលបង្ហាត់បង្ហាញរយៈពេល៣ថ្ងៃ ដល់សិក្ខាកាមដែលជាកីឡាករជម្រើសជាតិ និងជម្រើសជាតិថ្នាល អំពីបច្ចេកទេស នៃការអុំធ្វើយ៉ាងណាអោយសន្ទុះកាន់តែមានល្បឿនលឿនខ្លាំងក្លា ដើម្បីត្រៀមដណ្តើមមេដាយពីស៊ីហ្គេម មកជូនកម្ពុជានាពេលខាងមុខ។ អគ្គលេខាធិការរងរូបនេះ អះអាងថា គ្រូបង្វឹកលោក អាឡិច ដែលជាគ្រូជំនាញដែលធ្លាប់មានបទពិសោធន៍ ក្នុងការបង្ហាត់បង្រៀនច្រើន នៅមីយ៉ាន់ម៉ា និងសិង្ហបុរី។ គ្រូបង្វឹករូបនេះ បានបង្ហាត់បង្រៀនជំនាញបច្ចេកទេសអុំឲ្យកីឡាករប្រទេសមីយ៉ាន់ម៉ាឈ្នះមេដាយជាញឹកញាប់ពីការប្រកួតធំៗផងដែរ។ លោក បញ្ជាក់ទៀតថា…

  • ក្រុមកញ្រ្ជោង Leicester City សម្លឹងកៅអី UCL រដូវកាលក្រោយ

    ក្រុមកញ្រ្ជោង Leicester City សម្លឹងកៅអី UCL រដូវកាលក្រោយ

    ក្រុម Leiceste City កំពុងឈរលេខ៣បណ្តោះអាសន្ន នៅក្របខណ្ឌអង់គ្លេស បានសម្លឹងរកកៅអី Champions League រដូវកាលក្រោយ បន្ទាប់ពីយកឈ្នះក្រុម Newcastle United  ៥:០ ក្នុងការប្រកួត Premier League សប្ដាហ៍ទី៧ ។ ជ័យជម្នះនេះធ្វើឲ្យក្រុមរហស្សនាមថាកញ្ជ្រោងបន្តឈរលេខ៣  ដាច់ពិន្ទុ Chelsea និង Arsenal ជាគូប្រជែង Top 4 ចំនួន៣ពិន្ទុ និងដាច់ក្រុម បិសាចក្រហម Man UTD ៦ពិន្ទុ ។ ៥គ្រាប់របស់ Leicester ធ្វើសម្រេចដោយកីឡាករ Pereira, Ndidi ម្នាក់១គ្រាប់, Vardy ២គ្រាប់ និងធ្វើអោយចូលទីខ្លួនឯងពីសំណាក់កីឡាករ Dummett នៅនាទី៥៧ ។ចំពោះសប្ដាហ៍ទី៨ លោក Brendan Rodgers ត្រូវដឹកនាំ Leicester ទៅជួបក្រុមម្ចាស់ផ្ទះកំពូលតារាង Liverpool ៕ …

  • Ribery ជួយ Fiorentina ទទួលបាន៣ពិន្ទុពីម្ចាស់ផ្ទះ AC Milan

    Ribery ជួយ Fiorentina ទទួលបាន៣ពិន្ទុពីម្ចាស់ផ្ទះ AC Milan

    Franck Ribery ជួយអោយ Fiorentina ទទួលបាន៣ពុន្ទុពីម្ចាស់ផ្ទះ AC Milan ហើយនេះក៏ជាការបរាជ័យជាលើកទី៣ជាប់គ្នា ក្នុងក្របខ័ណ្ឌ Serie A រដូវកាល២០១៩-២០២០ ក្នុងលទ្ធផល ៣-១ នៅ San Siro កាលពីយប់ថ្ងៃអាទិត្យ ។ កីឡាករ Erick Pulgar រកបានគញរាប់នាំមុខអោយ Fiorentina ដោយបាល់ពិន័យ១១ម៉ែត្រ នៅនាទី១៤ ខណៈម្ចាស់ផ្ទះ AC សល់គ្នាត្រឹម១០នាក់ ដោយសារកីឡាករ Mateo Musacchio រងពិន័យកាតក្រហម ។ នៅនាទី៦៦ Gaetano Castrovilli បន្ថែមគ្រាប់ទី២ ស្របពេលដែល Federico Chiesa ខកខានបាល់១១ម៉ែត្រអោយក្រុមភ្ញៀវ Fiorentina នៅនាទី៧០ ប៉ុន្តែ Ribery បានថែមមួយគ្រាប់ទៀតនៅនាទី៧៨ មុនពេល Rafael Leao រកបានមួយគ្រាប់អោយម្ចាស់ផ្ទះ AC នៅនាទី៨០ ។ ការបរាជ័យ៣លើកជាប់គ្នារបស់ក្រុម…

  • អគ្គលេខាធិការ ប៉ារ៉ាឡាំពិកកម្ពុជា សង្ឈឹមថា អត្តពលិកទាំង២ និងដណ្តើម បានកៅ អីពីការប្រកួតវគ្គជម្រុះកម្រិតពិភពលោក

    អគ្គលេខាធិការ ប៉ារ៉ាឡាំពិកកម្ពុជា សង្ឈឹមថា អត្តពលិកទាំង២ និងដណ្តើម បានកៅ អីពីការប្រកួតវគ្គជម្រុះកម្រិតពិភពលោក

    គណៈកម្មាការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រៀមបញ្ជូនអត្តពលិកលើ ប្រភេទកីឡា កីឡាអត្តពលកម្ម របស់ខ្លួន២រូបទៅចូលរួមប្រជែង ដណ្តើមកៅអីនៅ នៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួម នៅអំឡុង ខែ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីចូលព្រឹត្តិការណ៍អូឡាំពិក នាឆ្នាំ ២០២០ នៅប្រទេសជប៉ុន នេះបើតាមការបញ្ជាក់ពីឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ។  ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បញ្ជាក់ថា កីឡាករអត្តពលកម្មទាំង២រូប ដែលយើងគ្រោង បញ្ជូនទៅចូលរួម ដណ្តើមកៅអីអូឡាំពិកនៅប្រទេសអារ៉ាប់នៅចុងឆ្នាំនេះ មានកីឡាករ ជឹម ផាន វិញ្ញារត់១០០ ម៉ែត្រT64 និង កីឡាករ វ៉ាន វ៉ុន វិញ្ញាសារទះ១០០ម៉ែត្រT54 ហើយកីឡាករអត្ត ពលកម្មទាំង ២រូបនេះ អាចចូលរួមវគ្គជម្រុះ ដណ្តើមកៅអី នៅប្រទេសអារ៉ាប់រួមបាននេះ ក៍ដោយពួកគេ មានកំណត់ត្រាជាប់ជាកីឡាករឆ្នើមក្នុងព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសឥណ្ដូនេស៊ី កាលពីឆ្នាំ២០១៥។អគ្គលេខាធិការ ប៉ារ៉ាឡាំពិកម្ពុជា សង្ឈឹមថា អត្តពលិកទាំង២រូបនេះ និងដណ្តើម បានកៅ អីពីការប្រកួតវគ្គជម្រុះកម្រិតពិភពលោកនេះ…

  • កីឡាករប្រាក់ មុនីឧត្តម និងធារីចន្ថា ប៊ីន មានក្នុងបញ្ជីឈ្មោះជម្រើសជាតិត្រៀម២ប្រកួតប៉ះជាមួយអ៊ីរ៉ង់ និងអ៊ីរ៉ាក់ វគ្គជម្រុះ FIFA World Cupខណៈចាន់ វឌ្ឍនាកា អវត្តមានដោយសារបញ្ហារបួសជង្គង់

    កីឡាករប្រាក់ មុនីឧត្តម និងធារីចន្ថា ប៊ីន មានក្នុងបញ្ជីឈ្មោះជម្រើសជាតិត្រៀម២ប្រកួតប៉ះជាមួយអ៊ីរ៉ង់ និងអ៊ីរ៉ាក់ វគ្គជម្រុះ FIFA World Cupខណៈចាន់ វឌ្ឍនាកា អវត្តមានដោយសារបញ្ហារបួសជង្គង់

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិរបស់ខ្លួន ជំហានដំបូងចំនួន២៦នាក់ ដើម្បីកោះហៅចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ និងអ៊ីរ៉ាក់ នាខែក្រោយនេះ វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ប្រចាំតំបន់អាស៊ី ។យោងតាមបញ្ជីឈ្មោះកីឡាករបឋមនេះ កីឡាករជើងចាស់២នាក់ គឺកីឡាករ ប្រាក់ មុនីឧត្តម និងកីឡា ករ ប៊ីន ចន្ថាធារី ត្រូវបានកោះហៅសារជាថ្មី  ខណៈកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅតែមិនមានវត្តមាន នៅឡើយទេ ដោយសារមានបញ្ហារបួសជង្គង់ពេលបឹងកេត លេងស្មើ ១-១ ទល់នឹងណាហ្គាវើលដ៏ ក្នុងលីគ កំពូល កម្ពុជា កាលពីពេលកន្លងទៅ។តាមការគ្រោងទុក ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ហើយនៅ ថ្ងៃទី១៦ ខែតុលាដដែល ក្រុមកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ បើកទទួលស្វាគមន៍ក្រុមជម្រើសជាតិ អ៊ីរ៉ាក់ នៅពហុ កីឡដ្ឋានជាតិអូឡាំពិក វគ្គសន្សំពិន្ទុប្រចាំពូលC ជើងទី១ វគ្គជម្រុះ FIFA World Cup ។គួររំឭកថា…

  • ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សង្ឃឹមថា អត្តពលិកល្បុក្កតោនឹងឈ្នះមេដាយ ពីស៊ីហ្គេម ចុងឆ្នាំនេះ ដើម្បីអបអរក្នុងការបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាឆ្នាំ២០២០ខាងមុខនេះ

    ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សង្ឃឹមថា អត្តពលិកល្បុក្កតោនឹងឈ្នះមេដាយ ពីស៊ីហ្គេម ចុងឆ្នាំនេះ ដើម្បីអបអរក្នុងការបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាឆ្នាំ២០២០ខាងមុខនេះ

    ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សង្ឃឹមថា អត្តពលិកល្បុក្កតោនឹងឈ្នះមេដាយ ពីស៊ីហ្គេម ចុងឆ្នាំនេះ ដើម្បីអបអរក្នុងការបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាឆ្នាំ២០២០ខាងមុខនេះ។ ការថ្លែងបែបនេះរបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ក្នុងពិធីផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ ក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោ ដែលទើបនឹងប្រជែងបានមេដាយមាស៦ និងសំរឹទ្ធិ១ នៅក្នុងការប្រកួត Pre-Sea Games លើវិញ្ញាសាដំបងខ្លី Arnis និងការប្រកួតក្បាច់គុនអន្តរជាតិ International Martial Arts Contest នៅសាធារណរដ្ឋកូរ៉េកន្លងទៅថ្មីៗនេះ កាលពីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា។ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន មានប្រសាសន៍ថា ការចូលរួមប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន លើ វិញ្ញាសាដំបងខ្លី Arnis ជាឱកាសរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ក៏ដូចជាសក្តានុពលរបស់គុនល្បុក្កតោ ដែលក្បាច់គុនកេរតំណែលបុព្ធបុរសខ្មែរ។ ឯកឧត្តមបានចាត់ទុកថា ប្រសិនបើគុនល្បុក្កតោកម្ពុជាអាចយកឈ្នះមេដាយ ពីស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំ២០១៩នេះមែន គឺជាឱកាសដ៏ល្អ ដើម្បីអបអរក្នុងដំណើរកីឡាគុនល្បុក្កតោ ដែលជាក្បាច់គុនកេរតំណែលបុព្ធបុរសខ្មែរ ចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាឆ្នាំ២០២០ខាងមុខនេះ…

  • សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ផ្តើមពង្រឹងវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់ បន្ទាប់ពីសហព័ន្ធ កីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍បន្ថែមឲ្យមានវិញ្ញាសានេះ

    សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ផ្តើមពង្រឹងវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់ បន្ទាប់ពីសហព័ន្ធ កីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍បន្ថែមឲ្យមានវិញ្ញាសានេះ

    សមាជិកគណៈកម្មាធិការប្រតិត្តិសហព័ន្ធកីឡាទាញព្រ័តកម្ពុជា កញ្ញា មាស តឿ បានបញ្ជាក់ថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានរៀបចំការប្រកួតទាញព្រ័ត្រមណ្ឌលរាជធានីភ្នំពេញ ពានរង្វាន់សហព័ន្ធ លើកទី១ លើតែវិញ្ញាសា បុរស និងនារី ៤នាក់ទល់៤នាក់ បន្ទាប់ពីសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍ បន្ថែមឲ្យមានវិញ្ញាសានេះ នៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។កញ្ញា មាស តឿ បានបន្ថែមថា មូលហេតុ ដែលសហព័ន្ធកីឡាទាញព្រ័តកម្ពុជា រៀបចំឲ្យប្រកួតលើតែវិញ្ញាសា៤នាក់ទល់៤នាក់ បុរស និងនារី ដើម្បីបង្រ្គប់ពីព្រោះការប្រកួតវិញ្ញាសា ៨នាក់ទល់៨នាក់ បុរស និងនារី ប្រកួតរួចហើយ។ កញ្ញា អះអាងទៀតថា  បន្ទាប់ពី ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍ កន្លងទៅ អង្គប្រជុំទាំងមូលបានឯកភាពគ្នាបបន្ថែមនូវវិញ្ញាសាថ្មីមួយទៀត គឺ៤នាក់ទល់៤នាក់ ដែល សមាជិកសហព័ន្ធអាស៊ីអាគ្នេយ៍ទាំងអស់ ត្រូវចាប់ផ្តើមពង្រឹងវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់នេះ ដើម្បីចូលរួមប្រកួតកម្រិតអន្តរជាតិ។ ចំពោះមណ្ឌលរាជធានីភ្នំពេញ ដែលជាមណ្ឌលប្រកួតមុនគេ ក៏ចាំបាច់ត្រូវរៀបចំការប្រកួត៤ទល់៤នាក់ ឡើងវិញ ដើម្បីជ្រើសបានក្រុមជើងឯកចូលរួម ក្នុងការប្រកួតកីឡាទាញព្រ័ត ជើងឯកថ្នាក់ជាតិនៅពេលខាងមុខ។ សូមបញ្ជាក់ថា ការប្រកួតទាញព្រ័ត្រមណ្ឌលរាជធានីភ្នំពេញ ពានរង្វាន់សហព័ន្ធ…

  • អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា បង្ហាញជំនឿចិត្តខ្ពស់ថា ក្នុងចំណោមកីឡាជនពិការសក្តានុពលទាំងអស់ កីឡាបាល់ទះអង្គុយ សង្ឈឹមឈ្នះមេដាយមាសច្រើនជាងគេ

    អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា បង្ហាញជំនឿចិត្តខ្ពស់ថា ក្នុងចំណោមកីឡាជនពិការសក្តានុពលទាំងអស់ កីឡាបាល់ទះអង្គុយ សង្ឈឹមឈ្នះមេដាយមាសច្រើនជាងគេ

    កីឡាបាល់ទះអង្គុយជនពិការ សង្ឃឹមឈ្នះមេដាយមាសច្រើនជាងគេ ក្នុងចំណោមកីឡាជនពិការសក្តានុពលទាំងអស់ នៅព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន នេះជាការបញ្ជាក់របស់ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯ ឧ យី វាសនា ក្រោយបញ្ចប់ការប្រកួតកីឡាបាល់ទះអង្គុយ មិត្តភាពអន្តរជាតិរវាង ក្រុមបាល់ទះអង្គុយកម្ពុជា ជាមួយក្រុមបាល់ទះអង្គុយសាធារណរដ្ឋកូរ៉េ នៅអាគារគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ឯ ឧ យី វាសនា បានបញ្ជាក់បន្ថែមថា មានការប្រកួតមិត្តភាពជាលក្ខណៈអន្តរជាតិច្រើន វាជាឪកាសដ៏ល្អ សម្រាប់ដុសខាត់សមត្ថភាព និងបច្ចេកទេស ជាពិសេសបណ្តុះបណ្តាលមន្រ្តីអាជ្ញាកណ្តាល ចៅក្រមកម្ពុជា អោយមានបទពិសោធន៍ កសាងសមត្ថភាពកាន់តែមានសក្តានុពល និងគុណផលកាន់តែខ្ពស់ ដើម្បីឈានឆ្ពោះទៅរកគុណផលខ្ពស់ សម្រាប់ការប្រជែងនៅលើឆាកអន្តរជាតិ ជាពិសេសព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ឯ ឧ អគ្គលេខាធិការ ពន្យល់ថា ការប្រកួតមិត្តភាពនេះ គឺជាឪកាសវាស់ស្ទង់កម្រិតបច្ចេកទេសក្រុមបាល់ទះអង្គុយកម្ពុជា ឈានទៅចូលរួមវគ្គជម្រុះក្នុងតំបន់អាស៊ី ដើម្បីប្រជែងយកកៅអីឆ្ពោះទៅកីឡាអូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយកម្ពុជាធ្លាប់ក្រុមខ្លាំងជាច្រើនម្តងរួចទៅហើយ នៅប្រទេសអារ៉ាប់រួមកន្លងមក…

  • ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ ស្នើរអោយកីឡាករ កីឡាការិនី ធ្វើខ្លួនអោយក្លាយជាទំពាំងស្នងឬស្សីដ៏មានតម្លៃ និងមានគុណភាព

    ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ ស្នើរអោយកីឡាករ កីឡាការិនី ធ្វើខ្លួនអោយក្លាយជាទំពាំងស្នងឬស្សីដ៏មានតម្លៃ និងមានគុណភាព

    ប្រធានសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ឯ ឧ ជ័យ ចាប ស្នើរអោយកីឡាករ កីឡាការិនី ធ្វើខ្លួនអោយក្លាយជាទំពាំងស្នងឬស្សីដ៏មានតម្លៃ និងមានគុណភាព ការថ្លែងបែបនេះធ្វើឡើង ក្នុងពិធីបិទសិក្ខាសាលា ស្តីពី គរុកោសល្យ កិច្ចតែងការ និងមេគុន លើកទី៣ កាលពីល្ងាចម្សិលមិញ នៅក្លឹបកីឡាតេក្វាន់ដូ វិទ្យាល័យបឹងត្របែក ។ លោក សំ សុខយី អគ្គលេខាធិការសមាគមតេក្វាន់ដូរាជធានីភ្នំពេញ បានអោយដឹងថា ឆ្លងកាត់ការធ្វើតេស្ត លើសមត្ថភាពបច្ចេកទេសជំនាញ សិក្ខាកាមទទួលបាននូវលទ្ធផលល្អ ៦៨% មធ្យម ២៧% និងមានចំនុចខ្វះខាតតិចតួចត្រូវការកែតម្រូវបន្ថែមសម្រាប់មេគុនកម្រិតខ្ពស់ ។ លោកអគ្គលេខាធិការ បន្តថា លទ្ធផលជាផ្លែផ្កា ដែលទទួលបានពីវគ្គបំប៉ននេះ បានជាទុនដ៏រឹងមាំមួយអោយកូនៗសិស្សគុនវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹក គ្រូជំនួយបាន និងត្រៀមចូលរួមការប្រកួតកីឡាថ្នាក់ជាតិ ឬព្រឹត្តការណ៍ប្រកួតធំៗ របស់ខេមរៈសហព័ន្ធតេក្វាន់ដូនាពេលខាងមុខ ។ ដោយឡែកឯ ឧ ជ័យ ចាប បានមានប្រសាស ស្នើរដល់អោយក្មួយៗជាសិស្សគុនត្រូវខិតខំដុសខាត់សមត្ថភាពបន្ថែម បន្ទាប់ពីទទួលបានពុទ្ធិពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ជាពិសេសធ្វើខ្លួនអោយក្លាយជាទំពាំងស្នងឬស្សី ដ៏មានតម្លៃ និងមានគុណភាព ។សូមបញ្ជាក់ថា សិក្ខាសាលា…

  • ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកចេះក្បាច់គុន មិនត្រូវយកក្បាច់គុនទៅធ្វើបាបមនុស្សស្លូតត្រង់នោះទេ តែត្រូវមានគុណធម៌ និងសីលធម៌

    ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកចេះក្បាច់គុន មិនត្រូវយកក្បាច់គុនទៅធ្វើបាបមនុស្សស្លូតត្រង់នោះទេ តែត្រូវមានគុណធម៌ និងសីលធម៌

    ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកចេះក្បាច់គុន មិនត្រូវយកក្បាច់គុនទៅធ្វើបាបមនុស្សស្លូតត្រង់នោះទេ តែត្រូវមានគុណធម៌ និងសីលធម៌ ការលើកឡើងយ៉ាងដូច្នេះនៅក្នុង សិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីពង្រឹងក្បាច់គុនតេក្វាន់ដូ និងធ្វើឲ្យក្បាច់គុននេះកាន់តែមានសក្ដានុពលបន្ថែមទៀត នៅកម្ពុជា កាលពីម្សិលមិញ នៅក្លិបកីឡាតេក្វាន់ដូ ក្នុងវិទ្យាល័យបឹងត្របែក ។ លោក សំ សុខយី បានឲ្យដឹកថា សិក្ខាកាមដែលចូលរួម វគ្គនេះគឺចាប់ពីកម្រិតខ្សែក្រវាត់ខ្មៅមួយដាន់ដល់៤ដាន់ ដែលមកពីក្លិបនានា ក្នុងរាជធានីភ្នំពេញ ក្លិបពាមជីកង ក្នុងខេត្តកំពង់ចាម ហើយពួកគេ សិតសឹងជាគ្រូជំនួយ និងគ្រូបង្គោល ។ ហើយសិក្ខាសាលានេះ ក្រៅពង្រឹងក្បាច់គុន ក៏សិក្សាបន្ថែមពីគរុកោសល្យកិច្ចតែងការបង្ហាត់ និងមេគុនលើកទី៣ ។ លោក អគ្គលេខាធិការ បន្តថា កីឡាតេក្វាន់ដូ W T ជាក្បាច់គុនរបស់កូរ៉េខាងត្បូង គឺជាក្បាច់គុនពេញនិយមមានមនុស្ស៩០លាននាក់ លើពិភពលោក កំពុងហ្វឹកហាត់ ក្នុងចំណោម២០៥ប្រទេស ថែមទាំងមានសាលាសម្រាប់ហាត់ក្បាច់គុននេះផងដែរ ។ ដោយឡែកឯកឧត្តម ជ័យ ចាប ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ…