-
ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ បានបើកការប្រកូតជាផ្លូវការ

ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ បានបើកជាផ្លូវការក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT ដែលធ្វើការប្រកួតរយៈពេល៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅសាលប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ។លោក គង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានឲ្យដឹងថា ការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្លិបសមាគមចូលរួមចំនួន២៦ ក្នុងនោះ ក្លិបសមាគម នៅរាជធានីភ្នំពេញចំនួន២០ និងមកពីបណ្ដាខេត្តនានា ចំនួន៦ក្លិប។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន ១៧៣នាក់ ដែលក្នុងនោះ ប្រតិភូ និងគ្រូបង្វឹកចំនួន៥៣នាក់ កីឡាករ៧៤នាក់ និងកីឡាការិនី៤៦ នាក់ ប្រកួតលើ២១វិញ្ញាសា រួមមាន៖ មេគុន មានចំនួន៦វិញ្ញាសា និងប្រយុទ្ធមាន ចំនួន១៥វិញ្ញាសា។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា «ការរៀបចំការប្រកួតនេះ គឺក្នុងគោលបំណងពង្រឹងបច្ចេកទេសដល់កីឡាករ-កីឡាការិនី ដើម្បីជ្រើសរើសចូលជាជម្រើសជាតិ…
-
សហព័ន្ធកីឡាវ៉ូវីណាម ចាប់ផ្តើមពង្រឹងបច្ចេកទេសព័ត៌មានវិទ្យា និងភាសា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកម្រិតពិភពលោក និងម្ចាស់ផ្ទះ ស៊ីហ្គេម នៅឆ្នាំ២០២៣

អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បញ្ជាក់ថា សហព័ន្ធកីឡាវ៉ូវីណាម ចាប់ផ្តើមពង្រឹងមន្រ្តីរបស់ខ្លួន ទៅលើបច្ចេកទេសព័ត៌មានវិទ្យា និងភាសា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកម្រិតពិភពលោក និងម្ចាស់ផ្ទះ ស៊ីហ្គេម នៅឆ្នាំ២០២៣។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាវ៉ូវីណាម នៅក្នុងពហុកីឡដ្ឋានជាតិ រយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាមចូលរួម៤០នាក់ និងមានគ្រូឧទ្ទេសចំនួន២រូប ដែលអញ្ជើញពីសហព័ន្ធកីឡាវ៉ូវីណាមអន្តរជាតិ មកបង្ហាត់បង្ហាញ ។ លោក អ៊ូ រតនា បានបន្តថា វគ្គនេះ មិនមែនផ្តោតសំខាន់ទៅលើការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកប៉ុណ្ណោះទេ គឺត្រូវត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ ដូច្នេះអាជ្ញាកណ្តាល ចៅក្រម ត្រូវយកចិត្តទុកដាក់ អភិវឌ្ឍន៍ជំនាញរបស់ខ្លួនបន្ថែមទៀត ទាំងបច្ចេកទេស ព័តមានវិទ្យា និងភាសា។ ក្នុងឱកាសនោះ លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាវ៉ូវីណាម…
-
ក្រុមទួលស្វាយព្រៃទី២ ក្លាយជាជើងឯកបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនសង្កាត់ ក្នុងខណ្ឌបឹងកេងកង

ក្រុមទួលស្វាយព្រៃទី២ ក្លាយជាជើងឯកបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនសង្កាត់ ក្នុងខណ្ឌបឹងកេងកង ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម អូឡាំពិក នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ១ទល់ នឹង០ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង រាជធានីភ្នំពេញ។ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា កម្មវិធីបាល់ទាត់ពានរង្វាន់មិត្តភាពយុវជននេះ មាន៧ សង្កាត់ប៉ុន្តែដើម្បី ឲ្យគ្រប់ក្រុម ទើបគណៈកម្មាធិការរៀបចំការប្រកួតសម្រេចបញ្ចូលមួយក្រុមទៀត គឺក្រុមគណៈបញ្ជាការឯកភាពខណ្ឌ ដូច្នេះសរុប ទាំងអស់មាន៨ក្រុម ដែលបានដំណើរការប្រកួតអស់រយៈពេល៤ខែមកហើយ គឺចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។ ថ្លែងក្នុងឱកាសបិទការប្រកួត ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងកេងកង បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនសង្កាត់ ក្នុងខណ្ឌបឹងកេងកង បង្កើតឡើងក្នុងគោលបំណង ដើម្បីបំផុសដល់គ្រប់ស្រទាបមហាជន អោយចូលរួមលេងកីឡាដើមី្បសុខភាព ធ្វើឲ្យកាយសម្បទារឹងមាំ បង្កើនសាមគ្គីភាព រឹតចំណងមិត្តភាព នៅក្នុងមូលដ្ឋានឲ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ឯកឧត្តមបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ…
-
ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថានឹងមានអ្នកចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តលើកទី២៤ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះកាន់តែច្រើនជាងមុន

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងថាអ្នកដែលចូលចិត្តដើរផ្សងព្រេងនិងអ្នករត់ប្រណាំងរាប់ពាន់នាក់ ដែលមកពីជុំវិញពិភពលោកនឹង មកចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តលើកទី២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នឹងមានអ្នកចូលរួមរត់ប្រណាំងច្រើនជាងមុននៅឆ្នាំនេះ ។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុននេះមានគោលបំណងលើកកម្ពស់សុខភាពនិងសុខមាលភាពជាពិសេសព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រនិងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជាដែលក្នុងនោះរួមមានមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ កាកបាទក្រហមកម្ពុជា និងអង្គការសប្បុរសធម៌ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងសេចក្ដីសោមនស្សរីករាយ ដែលបានឃើញពីកំណើនកើនឡើងរបស់អ្នករត់ប្រណាំង ជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍នេះ ជាពិសេសពេលដែលឃើញការចូលរួមកាន់តែច្រើនជាងមុនពីប្រជាជនកម្ពុជា។ អគ្គលេខាធិការរូបនេះបានបញ្ជាក់អោយដឹងថា កាលពីឆ្នាំមុនអ្នករត់ប្រណាំងជាង ១ម៉ឺននាក់មកពីជិត ៨០ប្រទេសបានចូលរួមក្នុងព្រឹត្តិការណ៍នេះហើយជនជាតិខ្មែរមានចំនួនច្រើនជាង ៥០ភាគរយ នៃអ្នករត់ប្រណាំងសរុប ។ ឯកឧត្តម ជឿជាក់ថាព្រឹត្តិការណ៍នេះនឹងនៅតែបន្តទទួលបានភាពជោគជ័យ ព្រមទាំងក្លាយជាកម្មវិធី រៃអង្គាសថវិកាដ៏សំខាន់មួយដើម្បីបម្រើគោលដៅសប្បុរសធម៌នៅកម្ពុជាផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា នៅឆ្នាំមុនថវិកាជាង ១០ម៉ឺនដុល្លារត្រូវបានរៃអង្គាសតាមរយៈព្រឹត្តិការណ៍នេះដើម្បីគាំទ្រដល់សមាគមកម្ពុជា ។ គួរំលឹកថា ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុន នៅអង្គរវត្ត ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៦ មក។ ដោយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ព្រឹត្តិការណ៍នេះបានចូលរួមយ៉ាងសកម្មក្នុងការរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌពិភពលោកហើយត្រូវបានរៀបចំជារៀងរាល់ឆ្នាំដើម្បីផ្ដល់ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់ជនរងគ្រោះទាំងនោះព្រមទាំងអំពាវនាវដល់ពិភពលោកឲ្យគាំទ្រដល់ការហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ។ សូមបញ្ជាក់ថាការរត់ប្រណាំងនេះចាប់ផ្ដើមនៅម៉ោង…
-
កីឡាគឺជាឧបករណ៍ មួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងនៅក្នុងឱកាសបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋ បាលកីឡា កាលពីម្សិលមិញថា កីឡាជាឧបករណ៍ មួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម ដោយប្រទេសជាតិមួយ មានអ្នកលេងកីឡាច្រើនប្រទេសនោះនឹងមាន សុខមាលភាពល្អ ។ ឯកឧត្តម ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡានេះ គឺជាវគ្គមួយដែលគណៈកម្មការអន្តរ ជាតិតែងតែបណ្តុះបណ្តាលគ្រប់ចលនា អូឡាំពិកនៃបណ្តាប្រទេសទាំងអស់លើពិភពលោក ជាពិសេគឺប្រតិ បត្តិករកីឡាត្រូវទទួលបាននូវចំណេះដឹងនៃចលនាអូឡាំពិក ដែលមានតម្លៃជាសាកល។ កីឡាជាឧបករណ៍ មួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម ដោយប្រទេសជាតិមួយ មានអ្នកលេងកីឡាច្រើនប្រទេសនោះនឹងមាន សុខមាលភាពល្អ ហើយមានប្រជាជនមានការគោរពគ្នាទៅវិញទៅមក ដែលអង្គការយូណេស្កូ អង្គការសហ ប្រជាជាតិបានចាត់ទុកថា កីឡាបានផ្តល់នីតិសម្បទាដល់មនុស្ស និងបានធ្វើឲ្យមនុស្ស រស់នៅក្នុងសង្គមប្រកប ដោយសេចក្តីសុខ និងសន្តិភាព។ គោលដៅនៃការអប់រំ និងគោលដៅនៃកីឡាបានដើរទន្ទឹមគ្នា ស្របគ្នាតែមួយ ឆ្ពោះទៅរកសុខដុមនីយកម្មក្នុងសង្គម ហើយក្រៅពីនេះកីឡាបាននាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព រួម ជាមួយនឹងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមរយៈកីឡានេះផងដែរ។ ឯកឧត្តមបានសំណូមឲ្យសិក្ខាកាម ទាំងអស់ គប្បីត្រូវយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយ និងអភិវឌ្ឍខ្លួនឯងផង និងសង្គមជាតិផង ហើយនៅ ពេលខាងមុខវគ្គសិក្សាសាមគ្គីអូឡាំពិក…
-
ម្ចាស់ផ្ទះបឹងត្របែក នឹងម្ចាស់ផ្ទះច្បារអំពៅ បរាជ័យដូចគ្នា ក្នុងសប្តាហ៍ទី១៥ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩

ក្រុមម្ចាស់ផ្ទះបឹងត្របែក នឹងម្ចាស់ផ្ទះច្បារអំពៅ បានបរាជ័យដូចគ្នា ក្នុងសប្តាហ៍ទី១៥ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។ ដោយម្ចាស់ផ្ទះបឹងត្របែក ចាញ់ វិទ្យាល័យឥន្ទ្រទេវី ក្នុងលទ្ធផល ០ទល់នឹង៦ ចំណែក ម្ចាស់ផ្ទះច្បារអំពៅ ចាញ់ វិទ្យាល័យព្រះស៊ីសុវត្ថិ ២ទល់នឹង៦ ។ឆ្លងកាត់១៣ប្រកួត វិទ្យាល័យឥន្ទ្រទេវី មាន៣៧ពិន្ទុ ឈ្នះ១២ប្រកួត ស្មើរ១ប្រកួត រក្សាចំណាត់ថ្នាក់លេខ២ ក្នុងតារាងបណ្តោះអាសន្ន លេខ១ក្រុមវិទ្យាល័យឬស្សីកែវ ឆ្លងកាត់១៣ប្រកួត មាន៣៩ពិន្ទុ ឈ្នះ១២ ស្មើរ១ លេខ៣ សាលារៀនវេស្ទឡាញ៍ មាន២៧ពិន្ទុ ស្របពេលដែលវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បន្តឈរបាតតារាងដោយ១៣ប្រកួត ចាញ់ទាំងអស់ ។គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា…
-
ឯកឧត្តម ស សុខា បានចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៥ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកិច្ចប្រជុំ “រដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៥ ឆ្នាំ២០១៩” ដែលប្រព្រឹត្តទៅនៅ ប្រទេសហ្វីលីពីន ។ កិច្ចប្រជុំផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមាន៖ 1. ការបង្កើតក្រុមការងារបច្ចេកទេស អាស៊ានសម្រាប់សិក្សាពីលទ្ធភាពចូលរួមដេញថ្លៃ រួមគ្នារបស់ប្រទេសអាស៊ានក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA WORLD CUP 2034 ។ 2. ពិនិត្យសំណើរៀបចំអនុស្សារណៈនៃការយោគយល់គ្នារវាង ASEAN ជាមួយ FIFA ។ 3. ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការការងារ ស្តីពីវិស័យកីឡា ឆ្នាំ ២០១៦-២០២០។ 4.…
-
អនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីស អះអាងថាស៊ីហ្គេមនៅហ្វីលីពីន អត្តពលិករបស់ខ្លួន នឹងអាចឈ្នះមេដាយ ជូនកម្ពុជា

អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីស និងជាប្រធានអង្គភាពកីឡានករបាលជាតិ ឯកឧត្តម ជា ប៊ុនហេង អះអាងថា ស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន អត្តពលិករបស់ខ្លួននឹងអាចឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធិ ជូនកម្ពុជា។ ការថ្លែងអះអាងបែបនេះ គ្រាដែលឯកឧត្តម ជា ប៊ុនហេង អញ្ជើញប្រគល់ថវិកាលើកទឹកចិត្តរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា ដល់អត្តពលិកសូហ្វតិនី្នស ដែលដណ្តើមបានមេដាយ ពីព្រឹត្តិការណ៍២ផ្សេងគ្នា គឺជើងឯកយុវជនអាស៊ី និងកីឡានិស្សិតសាកលវិទ្យាល័យអាស៊ី នាព្រឹកថ្ងៃទី៨ ខែតុលានេះ នៅទីលានហ្វឹកហាត់កីឡាសូហ្វតេនីស ក្នុងពហុកីឡដ្ឋានជាតិ។ ឯកឧត្តមអនុប្រធានទី១ បញ្ជាក់បន្ថែមថា តាមរយៈសមិទ្ធផលខាងលើនេះ និងធ្លាប់ចូលរួមប្រជែងព្រឹត្តិការណ៍ធំៗ ដូចជាក ម្រិតពិភពលោក និងកម្រិតអាស៊ី អត្តពលិកកីឡាសូហ្វតិនីសកម្ពុជា នឹងអាចដណ្តើមបានជឿជាក់មិនខាន។ ដោយបច្ចុប្បន្ន សហព័ន្ធកីឡាសូហ្វតិនីស មានកីឡាករ កីឡាការិនី ដែលមានសក្តានុពលខ្លាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី។ បើទោះបីជាមានសង្ឃឹមច្រើន ក្នុងការដណ្តើមមេដាយពីស៊ីហ្គេមឆ្នាំនេះ…
-
ចំណាត់ថ្នាក់លេខ៣ នៅព្រឹត្តិការណ៍ BRIDGESTONE ASEAN AMATEUR OPEN វគ្គផ្តាច់ព្រ័ត្រ គឺជាសមិទ្ធផលដ៏ធំសម្រាប់អត្តពលិកកម្ពុជា ត្រៀមការប្រកួតកម្រិតអន្តរជាតិ លើកក្រោយៗទៀត

ចំណាត់ថ្នាក់លេខ៣ របស់កីឡាករ ឈិន ចាន់សង្ហា គឺជាសមិទ្ធផលដ៏ធំសម្រាប់កម្ពុជា ត្រៀមការប្រកួតកម្រិតអន្តរជាតិ លើកក្រោយៗទៀត។ នេះជាការបញ្ជាក់របស់ លោក លី គា អ្នកចាត់ការទូទៅក្លិបកីឡាវាយកូនហ្គូល City Golf ពីព្រឹត្តិការណ៍ BRIDGESTONE ASEAN AMATEUR OPEN វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសឥណ្តូនេស៊ី ក្នុងចំណោមកីឡាករ១២០នាក់ មកពី៧ប្រទេស ក្នុងតំបន់អាស៊ាន ខណៈលេខ១ បានលើកីឡាករ ម៉ាឡេស៊ី និងលេខ២ កីឡាករ វៀតណាម។អ្នកចាត់ការទូទៅ ក្លិប CITY GOLF និងជាប្រធានប្រតិភូ បានអះអាងថា លទ្ធផលល្អនេះ គឺជាជោគជ័យដ៏ធំ ក្នុងឆ្នាំ២០១៩ ពីឆាកអន្តរជាតិ។ ប្រធានប្រតិភូរូបនេះ ក៏បានបញ្ជាក់ទៀតថា ចំណាត់ថ្នាក់លេខ៣ ដែលកីឡាករកម្ពុជា ឈិន ចាន់សង្ហា ដណ្តើមបានពីការប្រកួតកម្រិតអាស៊ាន គឺជាមោទនភាពមួយ បង្ហាញឲ្យអន្តរជាតិដឹងថា វិស័យគោលនៅកម្ពុជា កំពុងតែរីកចម្រើនមិនចាញ់ប្រទេសក្នុងតំបន់ ហើយលោក លី គា សង្ឈឹមជឿជាក់ថា នៅឆ្នាំ២០២០ខាងមុខ…
-
ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ប្រាប់កីឡាករ Esport ថា កម្ពុជាមិនត្រូវការបទពិសោធន៍ ទៀតទេ គឺត្រូវការតែជ័យជម្នះប៉ុណ្ណោះ

ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) បានក្រើនរំលឹកប្រាប់កីឡាករ E-Sport ទាំង៥រូប ដែលត្រូវទៅចូលរួមប្រកួតកីឡា ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ខាងមុខថា កម្ពុជាត្រូវការជ័យជម្នះ មិនមែនចេញទៅប្រកួតនៅក្រៅប្រទេសគ្រាន់តែដកស្រង់បទពិសោធន៍បណ្ណោះទេ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ នារសៀលម្សិលមិញ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានព្រមានថា នៅពេលប្រកួត បើចាញ់គេ ត្រូវតែទទួលស្គាល់ថា ចាញ់ កុំប្រើពាក្យថា ទៅដកស្រង់បទពិសោធន៍ជាដាច់ខាត។ ពេលនេះ កីឡាអេឡិចត្រូនិកកម្ពុជា កំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងណាស់។ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នេះ កីឡា E-Sport ត្រូវបានគេដាក់ឲ្យប្រកួត ចំនួន៥វិញ្ញាសា តែសម្រាប់កម្ពុជា ត្រៀមលេងវិញ្ញាសា Mobile Legend Bang Bang ដែលជាវិញ្ញាសាប្រកួត តាមរយៈទូរសព្ទស្មាតហ្វូន (Smart Phone)។ ជាមួយគ្នានោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ក៏បានដាស់តឿនទៅកីឡាករទាំង៥ រូប ដែលត្រូវទៅចូលរួមប្រកួត…