-
PSG អវត្តមានប្រយុទ្ធសំខាន់ៗ៣ រូប ខណៈ Benzema , Bale និង Harzard ចាប់ដៃគ្នា

PSG អវត្តមានប្រយុទ្ធសំខាន់ៗ៣ រូប Neymar, Cavani និង Kylian Mbappe ខណៈ Benzema , Bale និង Harzard ចាប់ដៃគ្នាត្រៀមជំនួបយប់នេះ រវាង Paris St-Germain ទល់ Real Madrid នៅប្រកួតបើកឆាក Champions League ។ Neymar ត្រូវពិន័យ២ប្រកួត ដោយសារប្រើពាក្យសម្ដីមិនសមរម្យដាក់មន្ត្រីរៀបចំការប្រកួត កាលប៉ះ Manchester United វគ្គ១៦ក្រុមចុងក្រោយរដូវកាលមុន ស្របពេលដែល Cavani និង Mbappe មានបញ្ហារបួស ។ដូច្នេះមានន័យថា P S G ត្រូវដាក់កីឡាករ Eric Choupo-Moting អតីតខ្សែប្រយុទ្ធ Stoke ខណៈ Mauro Icardi ដែលក្លឹបខ្ចីជើងពី Inter Milan មិនទាន់ច្បាស់ ១០០% នោះទេ…
-
គ្រូបង្គោលព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បង្ហាញឆន្ទៈ ក្នុងការប្រជែងនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ Hun Sen Cup

គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង និងគ្រូបង្គោលភ្នំពេញក្រោន បានបង្ហាញឆន្ទៈខ្ពស់ដូចៗគ្នា នៅក្នុងសន្និសីទសារពត៌មាន កាលពីល្ងាចម្សិលមិញ ក្នុងការប្រជែងកៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩ ដែលនឹងត្រូវប្រកួត នាវេលាម៉ោង៦:០០ ល្ងាច ថ្ងៃទី១៩ កញ្ញាស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង អះអាងថា កូនក្រុមរបស់លោក បានហ្វឹកហាត់ ត្រៀមយ៉ាងល្អ សម្រាប់ការប្រកួតដ៏សំខាន់នៅថ្ងៃព្រហស្បតិ៍តស្អែកនេះ។ គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះ បានលើកឡើងនូវបញ្ហាក្នុងក្រុមខ្លះៗផងដែរ ដោយបន្ទាប់ពីវិលពីការប្រកួតជាមួយបាទី មក កីឡាករព្រះខ័នរាជស្វាយរៀងមួយចំនួនមានរបួស ហើយកីឡាករខ្លះដែលវិលពីជម្រើសជាតិ ក៏មានរបួសខ្លះៗដែរ ដូចឥឡូវមាន៖ សឿយ វិសាល, សុខ សំណាង, ប្រាក់ មុន្នីឧត្តម ហើយគន្ធា រ៉ាវ៉ាន់ ក៏អវត្តមានរហូតដល់បញ្ចប់រដូវកាលទៀត ដូច្នេះនៅសល់ប៉ុន្មានប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាបានល្អប្រសើរដែរ។ ចំណែកឯ លោក ស៊ុ វណ្ណា គ្រូបង្គោលស្ដីទីភ្នំពេញក្រោនបញ្ជាក់ដែរថា ក្រុមដែលឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសុទ្ធតែមានសមត្ថភាពល្អៗ។ ចំពោះក្រុមលោក លោកមិនខ្វាយខ្វល់ពីលទ្ធផល ក្នុងលីគទៀតទេ ទោះបានចាញ់ព្រះខ័នរាជស្វាយរៀងទាំងពីរជើង…
-
បឹងកេត និងវិសាខា ត្រូវជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ល្ងាចថ្ងៃស្អែក

ក្រុមបឹងកេត និងក្រុមវិសាខា ត្រូវជួបគ្នានៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ស្អែកនេះ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នេះបើយោងតាមគណៈកម្មការបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចម្សិលមិញ។ លោក Tunji Akeep Ayoyinka គ្រូបង្គោលក្លិបវិសាខា និយាយថា កីឡាករមួយចំនួនបានជាប់កាតព្វកិច្ចជម្រើសជាតិ ដូច្នេះយើងគិតថា វាជាផលចំណេញមួយដែរ សម្រាប់ពួកយើង ព្រោះពួកគេបានហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ ទទួលបានបទពិសោធបន្ថែមកាន់តែល្អទៀត។ ចំពោះកីឡាករមួយចំនួនទៀត ក៏បានប្រឹងប្រែងហ្វឹកហាត់ ហើយចុងក្រោយពួកគេបានហ្វឹកហាត់រួមគ្នា និងចុះសម្រុងល្អ ជាពិសេសត្រៀមខ្លួនឲ្យរួចរាល់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ចំណែកឯលោក ហៅ សុជាតិ គ្រូបង្គោលក្លិបបឹងកេត បានលើកឡើងដែរថា ដែលជាការប្រកួតដ៏សំខាន់សម្រាប់បឹងកេត ហើយលោកចាត់ទុកថា ការប្រកួតនេះនឹងកាន់តែតានតឹង ព្រោះយើងដឹងស្រាប់ហើយវិសាខា ជាក្រុមមួយសម្បូរដោយកីឡាករខ្មែរល្អៗ ហើយ១១នាក់ដំបូង ស្ទើរជាប់ក្នុងក្រុម ជម្រើសជាតិទាំងអស់ទៅហើយ ដូច្នេះកូនក្រុមរបស់លោកហាក់ដូចជាប្រកួតជាមួយជម្រើសជាតិដែរ។ សូមបញ្ជាក់ថា…
-
ក្រុម U16 កម្ពុជា ចេញទៅប្រកួត AFC U16 Championship 2020 នៅប្រទេសឡាវ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យុវជនអាយុក្រោម១៦ឆ្នាំ បានចេញដំណើរកាលពីល្ងាចម្សិលមិញ ទៅប្រទេសឡាវ ដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់ AFC U16 Championship 2020 ពូល J ចាប់ពី ថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។ ក្រុមយុវជនអាយុក្រោម១៦ឆ្នាំនេះ មានចំនួន២៣នាក់ ដឹកនាំដោយលោក Inoue Kazunori ដែលកីឡាករ ភាគច្រើនជាកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ហើយមាន៥នាក់ត្រូវបានកោះហៅពីក្លិបភ្នំពេញក្រោន និងវិសាខា។ មុនពេលចេញដំណើរក្រុម U-16 កម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់ នៅសាលាបាល់ទាត់ជាតិបាទី រយៈពេល១សប្ដាហ៍ ដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អប្រសើរ។ សម្រាប់គូប្រជែង ក្នុងពូលJ របស់ក្រុមគោព្រៃជំទង់កម្ពុជា សុទ្ធសឹងតែជាក្រុមខ្លាំងៗ ដូចជាក្រុម U-16 ជប៉ុន ម៉ាឡេស៊ី និងម្ចាស់ផ្ទះឡាវ។ កម្មវិធីប្រកួតរួមមានប្រកួតដំបូង កម្ពុជា ត្រូវប៉ះ ជប៉ុន នាថ្ងៃទី១៨-កញ្ញា ហើយត្រូវ បន្ដជួបក្រុម U-16 ម៉ាឡេស៊ី នាថ្ងៃទី២០ ខែកញ្ញា និងចុងក្រោយ…
-
ឯកឧត្តម ស សុខា៖ អត្តពលិកទាំងអស់ត្រូវដណ្តើមមេដាយជូនជាតិ និងធ្វើឲ្យទង់ជាតិកម្ពុជា បង្ហូតឡើង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីន

អត្តពលិកទាំងអស់ ត្រូវដណ្តើមមេដាយជូនជាតិ និងធ្វើឲ្យទង់ជាតិកម្ពុជាបង្ហូតឡើង ហើយអ្នកចូលរួមគោរព។ នេះជាប្រសាសន៍របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីជម្រើសជាតិ ត្រៀមទៅស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីម្សិលមិញ នៅអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ឯកឧត្តម ស សុខា លើកឡើងទៀតថា យើងជាកីឡាករ កីឡាការិនីតំណាងឲ្យកម្ពុជា ត្រូវរក្សាបាននូវកិត្តិយសជាតិ និងខិតខំអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយជូនជាតិ លើកកិត្តិយសជាតិ ភ្លេងជាតិ ទង់ជាតិ ត្រូវបានបង្ហូតឡើង ហើយអ្នកចូលរួមទាំងអស់គោរព នេះហើយជាមោទនជាតិយើង។ ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ដើម្បីត្រៀមលក្ខណៈស៊ីហ្គេមឆ្នាំនេះ ក្រសួងបានចំណាយថវិការដ្ឋទៅលើក្រុមកីឡាថ្នាល និងកីឡាជម្រើសជាតិ សរុបជាង៧,៩៨៦លានរៀល។ ក្នុងនោះ ក្រុមកីឡាជម្រើសជាតិ បានដំណើរការនៃប្រមូលផ្ដុំហាត់ហ្វឹកហ្វឺនចំនួន៥០៤នាក់ លើជាង៣០ប្រភេទកីឡា និង១ក្រុមកីឡាជនពិការ ដោយហាត់ហ្វឹកហ្វឺនរយៈពេល៧ខែ គិតចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយការចំណាយនេះគិតលើការស្នាក់នៅ ហូបចុក ថែទាំសុខភាព រៀនសូត្រ…
-
អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WT ជឿជាក់ថា អត្តពលិកដែលចេញទៅហ្វឹកហាត់ នៅកូរ៉េលើកនេះ ជាឱកាសល្អសម្រាប់ត្រៀម ស៊ីហ្គេម នៅហ្វីលីពីន

អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ W T ឯកឧត្តម ជ្រិន សុធា ជឿជាក់ថា អត្តពលិកចេញទៅហ្វឹកហាត់នៅកូរ៉េលើកនេះ ជាឱកាសល្អសម្រាប់ត្រៀមស៊ីហ្គេម នៅហ្វីលីពីន ថានឹងដណ្តើមបានមេដាយច្រើនជាងមុន។ ថ្លែងបែបនេះ ឯកឧត្តមបានថ្លែងបែបនេះ ក្រោយបញ្ចប់ពិធីជូនដំណើរ និងសំណេះសំណាលជាមួយកីឡាករ កីឡាការិនីតេក្វាន់ដូ មុនទៅហ្វឹកហាត់បំប៉នសមត្ថភាព រយៈពេល២ខែ នៅប្រទេសកូរ៉េខាងត្បូង កាលពីម្សិលមិញ នៅធនាគារ PPC BANK។ ឯកឧត្តម ជ្រិន សុធា បន្តថា ការប្រជែងនៅស៊ីហ្គេមលើកទី៣០ នាអំឡុងខែវិច្ឆិកាខាងមុខនេះ នៅហ្វីលីពីន សហព័ន្ធកីឡាតេក្វាន់ដូ WT រំពឹងខ្ពស់ថា អត្តពលិកយើងមានលទ្ធភាពដណ្តើមបានមេដាយមាសច្រើនជាង នៅស៊ីហ្គេម កាលពីឆ្នាំ២០១៧។ ការអះអាងដោយភាពជឿជាក់បែបនេះ ដោយឯកឧត្តមមើលឃើញថា អត្តពលិកកម្ពុជាមានលទ្ធភាពដណ្តើមមេដាយមាស ចាប់ពី២គ្រឿងឡើងទៅ ពីការប្រកួតកម្រិតអាស៊ានមួយនេះ ក៏ព្រោះតែបច្ចុប្បន្ននេះ កីឡាករ កីឡាការិនីមួយចំនួនមានសក្តានុពលខ្ពស់ និងជាប់ចំណាត់ក្នុងតារាងតេក្វាន់ដូ WT ពិភពលោក ដែលប្រទេសអាស៊ានទាំង១០ មិនមែនជាឧបសគ្គ ក្នុងការប្រជែងមេដាយមាសនោះឡើយ។ អនុប្រធានរូបនេះ បានដាក់ក្តីរំពឹងខ្ពស់លើកីឡាការិនីពីររូប និងកីឡាករ១រូប…
-
ក្រុមបាល់ទាត់យុវជនស្រុកតាំងគោក បង្ហាញភាពខ្លាំង បន្ទាប់ពីយកឈ្នះ ក្រុមធ្នូស ស្រុកស្ទោង ក្នុងព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩

ក្រុមបាល់ទាត់យុវជនស្រុកតាំងគោក បង្ហាញភាពខ្លាំង បន្ទាប់ពីយកឈ្នះ ក្រុមធ្នូរសស្រុកស្ទោង ក្នុងលទ្ធផល ៤:២ កាលពីចុងសប្តាហ៍កន្លងទៅ នៃព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់ យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩ ។លោក យ៉ូវ សេងគុណ ប្រធានគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថា ពានរង្វាន់យុវជនឆ្នាំនេះមាន២០ក្រុមចូលរួម ដែលមកពីបណ្តាក្រុង ស្រុកទាំងអស់ទូទាំងខេត្ត គ្រឹះស្ថានសាធារណៈ និងវិស័យឯកជនផងដែរ ។ សរុបមាន៤៨ប្រកួត បែងចែកជា៤ពូល ក្នុងមួយពូលមាន៥ក្រុម ប្រកួតវិលជុំ សន្សំពិន្ទុ យក២ក្រុម ដែលមានពិន្ទុខ្ពស់ជាងគេតាមពូលនីមួយៗ ដើម្បីឈានទៅវគ្គបន្ទាប់ រហូតដល់វគ្គផ្តាច់ព្រ័តតែម្តង ។ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បញ្ជាក់ថា ពីគោលបំណង នៃព្រឹត្តការណ៍ប្រកួតនេះ គឺក្រោមគំនិតផ្តួចផ្តើមពីឯ ឧ សុខ លូ អភិបាលខេត្តកំពង់ធំ គឺធ្វើឡើងដើម្បីផ្តល់ឪកាសអោយយុវជនលេងកីឡា ដើម្បីសុខភាព បង្កើនមិត្តភាព សាមគ្គីភាព ជៀសឆ្ងាយពីគ្រឿងញៀន និងបំផុសវិស័យកីឡាបាល់ទាត់អោយមានការរីកចំរើន និងស្វែងរកកីឡាករ ដែលមានសមត្ថភាពត្រៀមប្រកួតតំណាងអោយខេត្ត ជាពិសេសចូលរួមហ្វឹកហាត់ ក្នុងដំណើរឆ្ពោះទៅកាន់ ស៊ីហ្គេម…
-
ប្រធានសហព័ន្ធបាល់បោះកម្ពុជា ប្រកាសបង្កើនការប្រកួតលីគបាល់បោះឲ្យច្រើនលើសឆ្នាំមុនៗ ដើម្បីពង្រឹងគុណភាពត្រៀម ស៊ីហ្គេម នៅកម្ពុជា

ដើម្បីត្រៀមការប្រកួតប្រជែងប្រកបដោយគុណភាព នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា ឯកឧត្តម ស៊ាន បូរ៉ាត់ ជំរុញឲ្យសហព័ន្ធបង្កើនការប្រកួតលីគបាល់បោះនៅក្នុងស្រុក ឲ្យបានច្រើនបន្ថែមទៀត ចាប់ពីឆ្នាំ២០១៩នេះ ជាពិសេសពង្រឹងយន្តការការងារដឹកនាំក្នុងសហព័ន្ធបាល់បោះ ដូចជា គ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រមជាដើម ធ្វើយ៉ាងណាពង្រឹងការងារអភិវឌ្ឍន៍បាល់បោះកម្ពុជាឲ្យកាន់តែខ្លាំងក្លា។ ការថ្លែងបញ្ជាក់នេះធ្វើឡើង នៅក្នុងពិធីបិទការប្រកួតកីឡាបាល់បោះលីគកម្ពុជា រដូវកាល២០១៩ នៅទីលានកីឡាបាល់បោះមជ្ឈមណ្ឌលកីឡាហ្វឹកហ្វឺនកីឡាជាតិ នាល្ងាចម្សិលមិញ។ ឯកឧត្តម ស៊ាន បូរ៉ាត់ បន្តថា បន្ទាប់ពីមានការសហការល្អរវាងសហព័ន្ធកីឡាបាល់បោះកម្ពុជា និងក្រុមហ៊ុន យៀកថៃ គ្រុប បង្កើតលីគបាល់បោះកម្ពុជា ឆ្នាំ២០១៩នេះ ក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យបាល់បោះនៅកម្ពុជា ស្របទៅតាមផែនការយុទ្ធសាស្រ្ត និងស្របតាមគោលដៅអភិវឌ្ឍន៍កីឡាជាតិរបស់រដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមប្រធានសហព័ន្ធ សង្ឃឹមនឹងជឿជាក់ថា ការប្រកួតនេះ វាជាឱកាសមួយសម្រាប់កីឡាករ ក៏ដូចជាមន្ត្រីបច្ចេកទេស អភិវឌ្ឍសមត្ថភាព តាមរយៈការរៀបចំ និងដឹកនាំការប្រកួត ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឲ្យសុំដល់យៀកថៃ គ្រុប បន្តជួយដល់សហព័ន្ធបាល់បោះកម្ពុជា បណ្តុះបណ្តាលធនធានមនុស្សឲ្យមានសក្តានុពលទាំងការដឹកនាំ និងសមត្ថភាពកីឡាករផងដែរ។ គ្រូបង្វឹក…
-
អគ្គលេខាធិការ CAMSOC បានបង្ហាញ ក្តីរំពឹងនៃការចូលរួមរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងយុទ្ធនាការលាងសម្អាតភាពអសកម្មក្នុងសង្គម ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គលេខាធិការ CAMSOC បានបង្ហាញនូវក្តីរំពឹងនៃការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការលាងសម្អាតភាពអសកម្មក្នុងសង្គម ដូចជាយុទ្ធនាការកម្ពុជាស្អាត ប្រជាជនម្នាក់លេងកីឡាមួយមុខ ការកាត់បន្ថយគ្រឿងញៀន និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។ ការលើកឡើងយ៉ាងដូច្នេះ របស់ឯកឧត្តម វ៉ាត់ ចំរើន ក្នុងវេទិកាជាតិ លើកទី១ សម្ពោធកាលបរិច្ឆេទរាប់ថយក្រោយ (Countdown) ជាផ្លូវការនៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបង្ហាញនូវរបាយការណ៍សកម្មភាព និងវឌ្ឍនភាពការងាររបស់ CAMSOC ជាបន្តបន្ទាប់ ដូចជាផ្នែករដ្ឋបាល ហិរញ្ញវត្ថុ សិក្ខាសាលា ហើយបច្ចុប្បន្ន មានសហព័ន្ធកីឡាជាតិចំនួន១៧…
-
Mourinho ៖ Real Madrid គឺជាបទពិសោធន៍ និងជាការចងចាំដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ

លោក Jose Mourinho និយាយថា ពេលវេលាដែលនៅក្លិប Real Madrid គឺជាបទពិសោធន៍ដ៏ល្អបំផុត ក្នុងនាមជាអ្នកគ្រូបង្វឹក នៅទីនេះ។ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងក្លិប Porto, Chelsea និង Inter Milan លោក Mourinho បានចូលរួមជាមួយក្លិប Real Madrid ក្នុងឆ្នាំ ២០១០ និងបានដឹកនាំក្លិបនេះរហូតដល់ឆ្នាំ ២០១៣ ។ ទោះបីឈ្នះពាន ក្របខ័ណ្ឌ UEFA Champions League នៅក្លិប Porto និង Inter Milan ក៏ដោយ ប៉ុន្តែអតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United រូបនេះបានអះអាងថា ពេលវេលារបស់លោកនៅទឹកដី Santiago Bernabeu គឺជារជ្ជកាលដ៏អស្ចារ្យបំផុតនៅក្នុងអាជីពរបស់លោកក្នុងនាមជាអ្នកចាត់ការ ៕ធ.ដ