Category: កីឡា

  • កម្ពុជា បំបែកកំណត់ត្រារកបានពិន្ទុលើកដំបូងក្នុងវគ្គជម្រុះ World Cup ជុំទី២ តំបន់អាស៊ី

    កម្ពុជា បំបែកកំណត់ត្រារកបានពិន្ទុលើកដំបូងក្នុងវគ្គជម្រុះ World Cup ជុំទី២ តំបន់អាស៊ី

    ក្រុមជម្រើសជាតិកម្ពុជាយើង ទទួលបាន១ពិន្ទុក្រោយពីលេងតទល់ភ្ញៀវហុងកុង បញ្ចប់ដោយលទ្ធផល១ទល់១ ខណៈ១ពិន្ទុនេះ គឺជាកំណត់ត្រាប្រចាំប្រវត្តិសាស្ត្រសម្រាប់វគ្គជម្រុះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ។ ការប្រកួតទី១ ក្រុមគោព្រៃកម្ពុជាយើងរកបាន១ពិន្ទុ ខណៈរកគ្រាប់បាល់បានដោយខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទី៣២ បន្ទាប់ពីក្រុមភ្ញៀវរក១គ្រាប់នាំមុខតាំងពីនាទី១៦។សម្រាប់លទ្ធផលនេះដែរ គ្រូបង្វឹកកម្ពុជា លោក Fillip Damas  មិនទាន់ពេញចិត្តនោះទេ ប៉ុន្តែក៏មិនអន់ចិត្តនោះដែរ ព្រោះពួកយើងបានធ្វើការជាមួយកីឡាកររយៈពេល១ឆ្នាំមកហើយ។ នេះគ្រាន់តែជាកម្រិតមូលដ្ឋាននៃការចង់លេងរបស់ពួកយើងតែប៉ុណ្ណោះ។ អ្នកគាំទ្រកម្ពុជាគ្រប់រូប គួរតែសប្បាយរីករាយ និងមានមោទនភាពនឹងកីឡាករដែលបានខិតខំលេងនៅលើទីលាន។ កីឡាកររបស់ពួកយើង មានភាពក្លាហានក្នុងការលេងលើទីលាន ក្នុងការរក្សាបាល់នៅជើង នេះជាអ្វីដែលអ្នកគាំទ្រគួរឲ្យតម្លៃចំពោះកីឡាករជម្រើសជាតិកម្ពុជាយើង។សម្រាប់១ពិន្ទុនេះគឺជាកំណត់ត្រាប្រចាំប្រវត្តិសាស្ត្រក្នុងពិភពបាល់ទាត់របស់កម្ពុជាយើង ដែលអាចរកបានពិន្ទុជាលើកដំបូងក្នុងវគ្គជម្រុះទៅកាន់ FIFA World Cup វគ្គទី២ ថ្នាក់តំបន់អាស៊ី ពីព្រោះកាលពីវគ្គជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០១៨ កន្លងទៅ កម្ពុជា ដែលបានឡើងមកដល់វគ្គទី២លើកដំបូង បានត្រឹមចាញ់ទាំង៨ប្រកួតក្នុងពូល ដោយស្ថិតនៅក្នុងពូល E ជាមួយ ជប៉ុន ស៊ីរី សិង្ហបុរី និងអាហ្វហ្កានីស្ថាន៕ម.ន …

  • ក្រុមវិទ្យាល័យ ឬស្សីកែវ ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ខណៈ វិទ្យាល័យហ៊ុនសែនចាក់អង្រែបន្តឈរបាតតារាង នៃការប្រកួតជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩

    ក្រុមវិទ្យាល័យ ឬស្សីកែវ ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ខណៈ វិទ្យាល័យហ៊ុនសែនចាក់អង្រែបន្តឈរបាតតារាង នៃការប្រកួតជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩

    ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ បានឈានដល់សប្តាហ៍ទី១១ ក្រុមវិទ្យាល័យ ឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាងបណ្តោះអាសន្ន បន្ទាប់ពីយកឈ្នះវិទ្យាល័យ ព្រះស៊ីសុវត្ថិ ៧ទល់នឹង៣ ចំណែក វិទ្យាល័យហ៊ុនសែន ចាក់អង្រែ នៅតែបន្តឈរបាតតារាងក្រោយចាញ់ វិទ្យាល័យភ្នំពេញថ្មី ១ទល់នឹង២ ក្រោយខកខានការប្រកួតអស់រយៈពេលពីរសប្តាហ៍ ។ជ័យជំនះរបស់វិទ្យាល័យភ្នំពេញថ្មី រកបាននៅតង់ទី១ដោយកីឡាករ ពៅ សេដ្ឋបុត្រ ពីរគ្រាប់ម្នាក់ឯង នៅនាទី៧ នឹងនាទី៣៨ លុះចូលដល់តង់ទី២ វិទ្យាល័យហ៊ុនសែន ចាក់អង្រែ រកបាន១គ្រាប់វិញដោយកីឡាករ ណើ ជីណា នៅនាទី៧៥ លទ្ធផល២ទល់នឹង១នេះ បានរក្សាដល់ចប់ម៉ោង៩០នាទីពេញ ។ជ័យជំនេះបានធ្វើឲ្យ១០ប្រកួត  របស់ក្រុមវិទ្យាល័យឬស្សីកែវ  មាន២៧ពិន្ទុ ឈ្នះ៩ប្រកួត ចាញ់១ប្រកួត ឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងបណ្តោះអាសន្នលេខ២ វិទ្យាល័យឥន្ទ្រទេវី មាន២៥ពិន្ទុ ឈ្នះ៨ ស្មើរ១ លេខ៣ វិទ្យាល័យស៊ីមសាមគ្គី មាន១៦ពិន្ទុ លេខ៤ វិទ្យាល័យ ព្រះស៊ីសុវត្ថិ មាន១៥ពិន្ទុ ៨ប្រកួត ឈ្នះ៥ ចាញ់៣…

  • គ្រូបង្គោលបាល់ទាត់ជម្រើសជាតិកម្ពុជា និងហុងកុង អះអាងថា ការប្រកួតនៅស្អែកនេះ នឹងមានភាពទាក់ទាញខ្លាំង

    គ្រូបង្គោលបាល់ទាត់ជម្រើសជាតិកម្ពុជា និងហុងកុង អះអាងថា ការប្រកួតនៅស្អែកនេះ នឹងមានភាពទាក់ទាញខ្លាំង

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក Felix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងលោក Mixu Paatelainen ថា ការប្រកួតនឹងមានភាពទាក់ទាញខ្លាំង ហើយក្រុមទាំង២ កម្ពុជា និងហុងកុង បានត្រៀម ខ្លួនរួចជាស្រេច សម្រាប់ការប្រកួតនាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ក្នុងពូល C វគ្គជម្រុះ ជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។លោក Felix Dalmas គ្រូជម្រើសជាតិកម្ពុជា បញ្ជាក់ថា ក្រុមកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ត្រៀមស្វាគមន៍ក្រុមភ្ញៀវហុងកុង។ លោក បន្តថា កីឡាករទាំងអស់បានខិតខំយ៉ាងខ្លាំង ដើម្បីបង្ហាញទម្រង់លេងដ៏ល្អមួយជូនដល់ប្រជាជនកម្ពុជាទាំងអស់ ដោយលោកនៅតែជឿជាក់ថា អ្នកគាំទ្រនឹងរីករាយជាមួយនឹងការប្រកួតដ៏អស្ចារ្យនេះ ជាមួយកីឡាករជានិមិត្តរូប ក្នុងបេះដូងរបស់ខ្លួន។រីឯលោក Mixu Paatelainen គ្រូបង្គោលក្រុមហុងកុង បញ្ជាក់ដែរថា ក្រុមទាំង២នឹងមានភាពទាក់ទាញ និងទទួលបានការគាំទ្រខ្លាំងផងដែរ។ លោកអះអាងទៀតថា កូនក្រុមទាំងអស់របស់លោកបានប្តេជ្ញា…

  • បើទោះបីមិនមានឈ្មោះប្រមូលផ្តុំក្នុងក្រុមជម្រើសរើសជាតិ ប៉ុន្តែអត្តពលិកកីឡាទាញព្រ័តកម្ពុជា បង្កើនការប្រកួតកម្រិតអន្តរជាតិច្រើន

    បើទោះបីមិនមានឈ្មោះប្រមូលផ្តុំក្នុងក្រុមជម្រើសរើសជាតិ ប៉ុន្តែអត្តពលិកកីឡាទាញព្រ័តកម្ពុជា បង្កើនការប្រកួតកម្រិតអន្តរជាតិច្រើន

    បើទោះបីមិនមានឈ្មោះប្រមូលផ្តុំក្នុងក្រុមជម្រើសរើសជាតិ របស់ក្រសួងអប់រំ ប៉ុន្តែអត្តពលិកកីឡាទាញព្រ័តកម្ពុជា បង្កើនការប្រកួតកម្រិតអន្តរជាតិច្រើន ដើម្បីបន្ស៊ាំខ្លួន និងបង្កើនសិទ្ធផលត្រៀមការប្រកួតនានា។ តួយ៉ាងព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រ កម្រិតអន្តរជាតិ Indoor Club Championship នៅម៉ាឡេស៊ី កីឡាករ កីឡាការិនី ដណ្តើមបានមេដាយ២គ្រឿង ប្រាក់១ និងសំរិទ្ធ១ ជូនកម្ពុជា។ថ្លែងមុនចេញដំណើរកាលពីពេលកន្លងទៅ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បញ្ជាក់ថា ការទៅចូលរួមរបស់អត្តពលិកកម្ពុជា គឺដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍បន្ថែមតាមរយៈការប្រកួតកម្រិតអន្តរជាតិ។ ឯកឧត្តមបន្តថា កីឡាករ កីឡាការិនី ដែលចូលរួមគឺសុទ្ធសឹងតែ ជ្រើសរើសពីខេត្តបាត់ដំបងផ្ទាល់តែម្តង។ ជាមួយគ្នានេះ អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោកស្រី ប្រាក់ សម្ផស្ស បានបញ្ជាក់ថា មិនមានការប្រមូលផ្តុំ និងមិនមានការហ្វឹកហាត់ទៀងទាត់ និងធ្វើឲ្យកីឡាករ កីឡាការិនីចុះខ្សោយ តែបើមានប្រមូលផ្តុំ ការហ្វឹកហាត់ត្រឹមត្រូវ និងការប្រកួតច្រើនពួកគេច្បាស់ជាមានការរីកចម្រើន។ ដូច្នេះហើយទើបអគ្គលេខាធិការជាស្រ្តីរូបនេះ គាំទ្រអនុសាសន៍របស់ឯកឧត្តម មាស សារិន  លើកទឹកចិត្តឲ្យចេញទៅប្រកួតក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធន៍ និងសិក្សាបន្ថែមពីការរៀបចំការប្រកួត ត្រៀមធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខលើទឹកដីអង្គរ ខេត្តសៀមរាប នៅឆ្នាំ២០២០។…

  • អត្តពលិកកីឡាទោចក្រយានកម្ពុជា៣រូបប្រជែងបានលទ្ធផលល្អពីការប្រកួតកម្រិតអន្តរជាតិ នៅថៃ

    អត្តពលិកកីឡាទោចក្រយានកម្ពុជា៣រូបប្រជែងបានលទ្ធផលល្អពីការប្រកួតកម្រិតអន្តរជាតិ នៅថៃ

    កីឡាករទោចក្រយាន្តកម្ពុជា៤រូប ដែលសហព័ន្ធបញ្ជូនទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Singha-PTT  Mountain Bike Thailand Open 2019 នៅប្រទេសថៃ ដែលដំណើរការប្រកួត កាលពីថ្ងៃអាទិត្យទី៣១ ខែកន្លងទៅ គឺបានបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង ក្រោយប្រជែងដណ្តើមបានលទ្ធផលល្អប្រសើរជូនកម្ពុជា ខណៈដែលការប្រកួតនេះមានការ ចូលរួមប្រជែងពីកីឡាករអន្តរជាតិដូចជាកីឡាករថៃ និងអេស្ប៉ាញសរុបប្រមាណជា២០០នាក់។បើតាមការបញ្ជាក់ពីគ្រូបង្វឹក លោក ផេង ប៉ូលីន បានឲ្យដឹងថា កីឡាករកម្ពុជាដែលសហព័ន្ធបញ្ជូនចូលរួមនៅថៃលើកនេះ មានចំនួន៤រូប គឺកីឡាករថ្នាល២រូប និងឈុតធំ២រូប។ ជាលទ្ធផល កីឡាករ៣រូប ក្នុងចំណោម៤រូប ប្រជែងបានលទ្ធផលល្អ គឺកីឡាករជម្រើសជាតិ ហួត ឡូយរស្មី ដណ្តើមបានលេខ២ និងកីឡាករ សាំង សីហា ដណ្តើមបានលេខ៣ លើវិញ្ញាសាប្រកួត OPEN CLASS។ រីឯ កីឡាករថ្នាល ឃួន បណ្ឌិតបុត្រា ដណ្តើមបានលេខ៤ លើវិញ្ញាសា Junior CLASS ខណៈដែលថ្នាលមួយរូបទៀតកីឡាករ វន សាវីន ប្រជែងបានលេខ៨។ តាមរយៈលទ្ធផលនេះ គ្រូបង្វឹករូបនេះ បានបង្ហាញនូវមោទនភាពថា…

  • អគ្គអូឡាំពិកម្ពុជា ស្នើរអោយសហព័ន្ធកីឡាយូដូ ពង្រឹងទំនាក់ទំនងជាសហព័ន្ធអន្តរជាតិ ដើម្បីជួយពង្រឹងគុណភាពគ្រូបង្វឹក នៅកម្ពុជា

    អគ្គអូឡាំពិកម្ពុជា ស្នើរអោយសហព័ន្ធកីឡាយូដូ ពង្រឹងទំនាក់ទំនងជាសហព័ន្ធអន្តរជាតិ ដើម្បីជួយពង្រឹងគុណភាពគ្រូបង្វឹក នៅកម្ពុជា

    អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ឯ ឧ វ៉ាត់ ចំរើន ស្នើរអោយសហព័ន្ធកីឡាយូដូ ពង្រឹងទំនាក់ទំនងជាសហព័ន្ធអន្តរជាតិ ដើម្បីជួយពង្រឹងគុណភាពគ្រូបង្វឹក នៅកម្ពុជាអោយកាន់តែប្រសើរឡើងបន្ថែមទៀត ។ ការស្នើររបស់មន្រ្តីជាន់អូឡាំពិកកម្ពុជា ធ្វើឡើងក្នុងវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាយូដូ ដែលបានបើកឲ្យដំណើរការនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ឯ ឧ វ៉ាត់ ចំរើន ជំរុញឲ្យសហព័ន្ធកីឡាយូដូកម្ពុជា ត្រូវបង្កើនទំនាក់ទំនងជាមួយសហព័ន្ធកីឡាយូដូអន្តរជាតិ ដើម្បីឲ្យគាត់បន្តជួយជ្រោមជ្រែងដល់គុណភាពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ ឯ ឧ បញ្ជាក់ថា កម្ពុជាកំពុងឆ្ពោះទៅទទួលរៀបចំត្រៀមធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ ដូច្នេះយើងត្រូវបង្ហាញនូវកម្មវិធីផែនការគោលដៅ រៀបចំស៊ីហ្គេមរបស់ខ្លួន ក៏ដូចជាប្រឹងប្រែងធ្វើកិច្ចការនេះឲ្យបានខ្លាំងក្លាផងដែរ ជាមួយសហព័ន្ធអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសឲ្យទទួលបានជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការត្រៀមចូលរួមប្រកួតប្រជែង ក្នុងកម្រិតតំបន់ និងពិភពលោកផងដែរ ។ បើមិនដូច្នេះទេ ខាងសហព័ន្ធអន្តរជាតិ ក៏គេមិនដឹងថា ជួយយើងតាមរបៀបណានោះឡើយ ។ឯ ឧ បន្ថែមទៀតថា ឆ្នាំនេះយើងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ហើយនៅឆ្នាំក្រោយយើងត្រូវរៀបចំវគ្គសិក្សាមន្ត្រីអាជ្ញាកណ្តាល ចៅក្រមកម្ពុជា…

  • សីដក់ និងឈិនឡូនកម្ពុជា នាំយកមេដាយប្រាក់២គ្រឿងមកជូនកម្ពុជាពីការប្រកួតសីដក់ ជ្រើសរើសជើងឯកពិភពលោកលើកទី៣៤ នៅប្រទេសថៃ

    សីដក់ និងឈិនឡូនកម្ពុជា នាំយកមេដាយប្រាក់២គ្រឿងមកជូនកម្ពុជាពីការប្រកួតសីដក់ ជ្រើសរើសជើងឯកពិភពលោកលើកទី៣៤ នៅប្រទេសថៃ

    ភ្នំពេញ៖ អត្តពលិក សីដក់ និងឈិឡូនកម្ពុជា៣៥នាក់ នាយប់ថ្ងៃទី២ ខែកញ្ញា ម្សិលមិញនេះ បានធ្វើដំណើរតាមរថយន្តក្រុងត្រឡប់មកដល់ប្រទេសកំណើតខ្លួនវិញហើយ ដោយនាំយកនូវមេដាយប្រាក់២គ្រឿង មកជូនកម្ពុជាពីការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោកលើកទី៣៤ ពានរង្វាន់ព្រះមហាក្សត្រថៃ ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នាទីក្រុងបាងកកប្រទេសថៃ។ កញ្ញា សួង ចាន់តួរ៉ាទី អគ្គលេខាធិការរងសហព័ន្ធកីឡាសីដក់ និងឈិនឡុនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតសីដក់ជ្រើសរើសជើងឯកពិភពលោកលើកទី៣៤ នៃពានរង្វាន់ព្រះមហាក្សត្រថៃនេះ មានប្រទេសចូលរួមប្រកួតចំនួន៣១ប្រទេស។ ដោយឡែកសម្រាប់កម្ពុជាវិញ គឺបានបញ្ជូនអត្តពលិកទាំងកីឡាករការិនី និងប្រតិភូសរុប៣៥នាក់ធ្វើការប្រកួតលើ៣វិញ្ញាសា គឺវិញ្ញាសាហ៊ូប គឺទាល់សីចូលកន្រ្តក វិញ្ញាសាប្រកួតបុរស៣ទល់៣ជាក្រុម និងវិញ្ញាសាបុរស២ទល់២ ដោយដណ្តើមបានមេដាយ២គ្រឿង លើវិញ្ញាសាបុរស៣ទល់៣ និងវិញ្ញាសាប្រកួតបុរស២ទល់២។ កញ្ញាបានអះអាងទៀតថា ការឈ្នះមេដាយប្រាក់២គ្រឿងពីការប្រកួតជ្រើសរើសជើងឯកពិភពលោកលើកទី៣៤នេះ គឺជាមោទនភាពមួយសម្រាប់អត្តពលិកសីដកកម្ពុជា បន្ទាប់ពីខិតខំហ្វឹកហាត់សម្រួចសមត្ថភាពយ៉ាងយកចិត្តទុកដាក់មុន និងការទៅចូលរួម ដ្បិតអីការប្រកួតនេះអត្តពលិកកម្ពុជាត្រូវធ្វើការប្រកួតយ៉ាងស្វិតស្វាញជាមួយប្រទេសខ្លាំងៗ ចាប់ពីការប្រកួតជម្រុះក្នុងពូលរហូតដល់វគ្គដណ្តើមមេដាយ។ អគ្គរងសហព័ន្ធរូបនេះ បានចាត់ទុកសមិទ្ធផលជោគជ័យដែលអត្តពលិកសីដក់កម្ពុជា ដណ្តើមបានមកជូនកម្ពុជាលើកនេះ គឺបានបង្ហាញឲ្យឃើញពីការអភិវឌ្ឍន៍រីកចម្រើនផ្នែកសមត្ថភាព ហើយកញ្ញារំពឹងខ្ពស់ថា ការប្រជែងមេដាយហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន នាអំឡុងខែ វិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ អត្តពលិកកីឡាសីដក់កម្ពុជា…

  • កីឡាការិនី ចិន្តា រត្ន័ ដណ្តើមបានមេដាយមាស ក្នុងការសម្តែងក្បាច់គុន ដោយមានយន្តហោះចម្បាំងហោះអបអរ រួមនឹងភ្លេងជាតិកម្ពុជា

    កីឡាការិនី ចិន្តា រត្ន័ ដណ្តើមបានមេដាយមាស ក្នុងការសម្តែងក្បាច់គុន ដោយមានយន្តហោះចម្បាំងហោះអបអរ រួមនឹងភ្លេងជាតិកម្ពុជា

    កូរ៉េខាងត្បូង៖ កីឡាការិនី ល្បុក្កតោ កម្ពុជា ចិន្តា រត្ន័ ដណ្តើមបានមេដាយមាស ក្នុងការសម្តែងក្នុងក្បាច់គុន ទែកគ្យុន (TEAKKYON) យុទ្ធគុនបូរាណកូរ៉េ ក្នុងមហោស្រព ក្បាច់គុន ចម្រុះពិភពលោក ២០១៩ នៅកូរ៉េខាងត្បូង។ ពិតជាមោទនភាពជាតិណាស់ ព្រោះតែ ភ្លេងជាតិរបស់ប្រទេសកម្ពុជា  បានបន្លឺ ឡើងក្នុងព្រឹត្តិការណ៍ មហោស្រព កីឡាក្បាច់គុនចម្រុះពិភពលោក ពេលដែលកីឡាការិនី  ចិន្តា រ័ត្ន ឈ្នះមេដាយមាស ព្រមជាមួយនឹងការហោះហើរអបអរពីយន្តហោះចម្បាំងចំនួន៥គ្រឿង នៅលើអាកាសទៀតផង។ គួរបញ្ជាក់ផងដែរថា រយៈពេលកន្លងមកនេះឃើញថា មានកូនខ្មែរជាច្រើនរូបមកហើយបានកសាងនូវស្នាដៃជូនជាតិមាតុភូមិ ពោលគឺកសាងស្នាដៃ តាមរយៈការចូលរួមដណ្តើមមេដាយជាច្រើន ដោយសារតែកូនខ្មែររបស់យើងមានសមត្ថភាពខ្លាំង គឺដោយបានបង្ហាញមុខមាត់ប្រទេសកម្ពុជាឲ្យគេបានស្គាល់ និងបានដឹងជាក់ច្បាស់ថា បរទេសធ្វើបាន រីឯកូនខ្មែរក៏អាចធ្វើបានដូចគ្នាដែរ៕ធ.ដ

  • អ្នកគាំទ្រជាង២ម៉ឺន ទៅទទួល Falcao នៅតួកគី

    អ្នកគាំទ្រជាង២ម៉ឺន ទៅទទួល Falcao នៅតួកគី

    បើតាមសេចក្ដីប្រកាសមួយនៅលើបណ្ដាញសង្គម Twitter ផ្លូវការរបស់ Galatasaray បានសរសេរថា “ការចរចាផ្លូវការបានចាប់ផ្ដើមជាមួយកីឡាករ និងក្លិប AS Monaco FC លើការដោះដូរកីឡាករអាជីព Radamel Falcao ទៅកាន់ក្លិបរបស់ពួកយើង”។ អ្នកគាំទ្រប្រមាណជាង២៥០០០នាក់ បានមកទទួលស្វាគមន៍ខ្សែប្រយុទ្ធ Radamel Falcao  ក្នុងដំណើររបស់គេមកដល់ទីក្រុង Istanbul កាលពីម្សិលមិញ ដើម្បីចុះកុងត្រាផ្ទេរមកកាន់ក្លិប Galatasaray។ អតីតខ្សែប្រយុទ្ធរបស់ Manchester United ត្រូវបានទទួលយ៉ាងរាក់ទាក់ ពេលដែលគេមកដល់អាកាសយានដ្ឋាន Ataturk Airport។ កីឡាករសញ្ជាតិកូឡុំប៊ីនេះ មិនបានបង្ហាញខ្លួនឲ្យ Monaco ឡើយក្នុងរដូវកាលនេះ ដោយសារបញ្ហារបួសកជើង៕ធ.ដ

  • Everton ឈ្នះ Wolverhampton Wanderers ខណៈ Arsenal បានត្រឹមស្មើគ្នា ជាមួយ Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier League

    Everton ឈ្នះ Wolverhampton Wanderers ខណៈ Arsenal បានត្រឹមស្មើគ្នា ជាមួយ Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier League

    ក្រុម Everton ឈ្នះ Wolverhampton Wanderers ៣ទល់នឹង២ ចំណែកArsenal បានត្រឹមស្មើគ្នា២ទល់នឹង២ជាមួយ Tottenham Hotspur ខណៈ២គ្រាប់ដំបូង Spur ជាអ្នកបើកការនាំមុខមុន រកបានដោយ កីឡាករ Christian Eriksen នៅនាទី១០ ១គ្រាប់ទៀរកបានដោយកីឡាករ Harry Kane នៅនាទី ៤០ ប៉ុន្តែ នៅនាទី ៤៥ កីឡាករ Alexandre Lacazette របស់Arsenal រកបាន១គ្រាប់វិញនៅតង់ទី១ លុះចូលដល់តង់ទី២ Pierre-Emerick Aubameyang រកបាន១គ្រាប់ទៀត ជួយឲ្យ Arsenal តាមស្មើលទ្ធផល ២ទល់នឹង២ នេះរក្សាដល់ចប់ការប្រកួត នៅជុំទី៤ នៃការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League កាលពីយប់មិញ។ ៣គ្រាប់របស់ Everton រកបានដោយកីឡាករ Richarlison ពីគ្រាប់ម្នាក់ឯង នៅនាទី៥ និងនាទី៨០ និង១គ្រាប់ទៀតរកបានដោយកីឡាករ Alex…