Category: កីឡា

  • ក្រុមកីឡាសីដក់ជម្រើសជាតិកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ពិភពលោក ក្រោយចាញ់សិង្ហបុរី នៅប្រទេសថៃ

    ក្រុមកីឡាសីដក់ជម្រើសជាតិកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ពិភពលោក ក្រោយចាញ់សិង្ហបុរី នៅប្រទេសថៃ

    បាងកក៖ ក្រុមកីឡាករសីដក់ជម្រើសជាតិកម្ពុជា បានទទួលត្រឹមមេដាយប្រាក់ ក្រោយចាញ់ក្រុមសីដក់ជម្រើសជាតិសិង្ហបុរី លើវិញ្ញាសាបុរស ២នាក់ទល់នឹង ២នាក់ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច ក្នុងការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកពិភពលោក លើកទី៣៤ ឆ្នាំ២០១៩ នៅប្រទេសថៃ។ សម្រាប់ក្រុមសីដក់កម្ពុជា គឺមានកីឡាករ នុត វិសាល, ណុំ ហាប់ឈុន និងកីឡាករ សេន ស៊ីអ៊ិ។ ជាលទ្ធផលប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយសិង្ហបុរី សិតទី១ កម្ពុជាបានចាញ់ ១៣-២១ពិន្ទុ និងសិតទី២ កម្ពុជា ចាញ់ ១៨-២១ពិន្ទុ ដែលធ្វើឲ្យកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ គ្រាដែលក្រុមសីដក់សិង្ហបុរី ទទួលបានមេដាយមាស លើវិញ្ញាសា ២នាក់ទល់នឹង២នាក់។ សូមរំឭកថា មុនបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមសីដក់កម្ពុជាបានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រួមមានយកឈ្នះក្រុមសីដក់ស្វីស នេប៉ាល់ និងអាហ្វហ្កានីស្ថាន ក្នុងពូល ហើយបានទម្លាក់ក្រុមសីដក់អូម៉ង់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សូមបញ្ជាក់ថា ស្អែកនេះកម្ពុជា ត្រូវបន្ដការប្រកួត២វិញ្ញាសាទៀត គឺវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ បុរស និងនារី៕ធ.ដ …

  • ក្រុមយុវជនវត្តវារិន្ទព្រែកលៀប ឈរលើកំពូលតារាងនៅក្នុងសប្តាហ៍ទី៦ នៃពានរង្វាន់ ទីលានបាល់ទាត់ដំរីសឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម RFL ៥ទល់នឹង១

    ក្រុមយុវជនវត្តវារិន្ទព្រែកលៀប ឈរលើកំពូលតារាងនៅក្នុងសប្តាហ៍ទី៦ នៃពានរង្វាន់ ទីលានបាល់ទាត់ដំរីសឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម RFL ៥ទល់នឹង១

    ភ្នំពេញ៖ ក្រុមយុវជនវត្តវារិន្ទព្រែកលៀប បានឡើងឈរលើកំពូលតារាងនៅក្នុងសប្តាហ៍ទី៦ នៃពានរង្វាន់ទីលានបាល់ទាត់ដំរីសឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម RFL ៥ទល់នឹង១ កាលពីចុងសប្តាហ៍ ដោយឡែក៥ប្រកួតផ្សេងទៀត គឺក្រុមTurtle ឈ្នះក្រុម Sakura ៦ទល់នឹង៣ ក្រុម Khmer United B ឈ្នះក្រុម Rita ៣ទល់នឹង០ ក្រុមBlue Dragon ឈ្នះក្រុមKhmer United A ២ទល់នឹង១ ក្រុម Fun sport ស្មើរជាមួយនឹងក្រុម Bassac ២ទល់នឹង២ និងក្រុម Sniper ឈ្នះក្រុម Kw Khmer real estate ៦ទល់នឹង១។ លោក ឯក សុវណ្ណដា អ្នករៀបចំការប្រកួតបានឱ្យដឹងថា ទីលានបាលទាត់ដំរីស បានរៀបចំការប្រកួតនេះឡើងរយៈពេលជិត១០ឆ្នាំមកហើយ ក៏ទទួលបានការគាំទ្រពីសំណាក់យុវជនដែលស្នេហាវិស័យកីឡាបាល់ទាត់នេះចូលរួមយ៉ាងកុះករផងដែរ។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នេះ គឺបានធ្វើឱ្យមហាជន យុវជន ដែលមកពីកន្លែងផ្សេងគ្នា បានរាប់អានគ្នា និងរឹតចំណឹងមិត្តភាព សាមគ្គីភាពរវាងគ្នានឹងគ្នា…

  • អបអរ!!!!កីឡាករ ប៉ាល់ ជីវ័ន្ត បានឈ្នះមេដាយមាសមួយគ្រឿង ពីការប្រកួតពានរង្វាន់ជើងឯកពិភពលោក លើកទី១៤ នៅទីក្រុងប្លូវឌីវ (Plovdiv) ប្រទេសប៊ុលហ្គារី

    អបអរ!!!!កីឡាករ ប៉ាល់ ជីវ័ន្ត បានឈ្នះមេដាយមាសមួយគ្រឿង ពីការប្រកួតពានរង្វាន់ជើងឯកពិភពលោក លើកទី១៤ នៅទីក្រុងប្លូវឌីវ (Plovdiv) ប្រទេសប៊ុលហ្គារី

    ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់តាមបណ្តាញសង្គម Facebook មុននេះបន្តិច ថាកីឡាករ ប៉ាល់ ជីវ័ន្ត បានឈ្នះមេដាយមាសមួយគ្រឿង លើវិញ្ញាសាសម្តែង ពីការប្រកួតពានរង្វាន់ជើងឯកពិភពលោក លើកទី១៤ នៅទីក្រុងប្លូវឌីវ (Plovdiv) ប្រទេសប៊ុលហ្គារី  ដែលមានប្រទេសជាង៧០ ក្នុងពិភពលោក បានចូលរួម។សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន១៦រូប ទៅចូលរួមប្រកួត ដែលក្នុងនោះ មានកីឡាករជម្រើសជាតិ ៧រូប និងកីឡាការិនីជម្រើសជាតិ ១រូប។ ក្រៅពីនោះ មានកីឡាករថ្នាល ចំនួន៧រូប និង កីឡាការិនីថ្នាល ចំនួន១រូបដែរ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ សីហា៕        

  • សូហ្វតេន្នីសត្រៀមអត្តពលិក២០រូប ទៅចូលរួមព្រឹត្តិការណ៍ធំៗ២នៅហ្វីលីពីនចុងខែនេះ

    សូហ្វតេន្នីសត្រៀមអត្តពលិក២០រូប ទៅចូលរួមព្រឹត្តិការណ៍ធំៗ២នៅហ្វីលីពីនចុងខែនេះ

    សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានប្រកាស នៅរសៀលថ្ងៃទី២០ សីហានេះ ថាខ្លួនកំពុងត្រៀមយុវជនប្រមាណ២០រូប ដើម្បីទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួន២ ទីក្រុង ម៉ានីឡា ប្រទេសហ្វីលីននៅចុងខែសីហានេអ ដើម្បីត្រៀមខ្លួន មុនស៊ីហ្គេមអឡុងខែធ្នូមកដល់។   បើតាមអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា លោក ជា សែនវិស្សុត អះអាងថា ព្រឹត្តិការណ៍ធំៗ ដែលយុវជនសូហ្វតេន្នីកម្ពុជានឹងចូលរួមនោះគឺទី១ ព្រឹត្តិការណ៍សូហ្វតេន្នីសនិស្សិតអាស៊ីលើកទី១ the 1st Asian University Soft Tennis Championship   និងទី២ ជើងឯកយុវជនអាស៊ីលើកទី១ the 1st Asian Junior Soft Tennis Championship 2019។       បើតាមពីមន្ត្រីជាន់ខ្ពស់សហព័ន្ធសូហ្វតេន្នីសដដែល បានបង្ហាញក្តីរំពឹងខ្ពស់ថា ការចេញទៅលើកនេះ ក្រុមសូហ្វតេន្នីសកម្ពុជា នឹងទទួលបានលទ្ធផល្អប្រសើរមួយ ដើម្បីត្រៀមប្រជែងយកមេដាយស៊ីហ្គេមនៅចុងឆ្នាំ។   គួរបញ្ជាក់ថា យុវជនទាំង១២រូប ដែលសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា គ្រោងបញ្ជូនទៅប្រជែងនៅហ្វីលីពីនចុងខែនេះ រួមមមាន ៖  កីឡាករ កាន់ សោភ័ណ្ឌ, អន…

  • ក្លិប PSG យកឈ្នះ Toulouse ៤-០ ក្នុង Ligue 1 ដោយមិនមានវត្តមាន Neymar

    ក្លិប PSG យកឈ្នះ Toulouse ៤-០ ក្នុង Ligue 1 ដោយមិនមានវត្តមាន Neymar

    ក្រុមម្ចាស់ផ្ទះ Paris Saint-Germain យកឈ្នះ Toulouse៤-០ ដោយមិនមានវត្តមាន Neymar ខណៈខ្សែប្រយុទ្ធសំខាន់ៗ២រូប Edinson Cavani និង Kylain Mbappe បានរងរបួស ក្នុងសប្តាហ៍ទី៣ នៃក្របខណ្ឌកំពូលបារាំង Ligue 1 កាលពីយប់មិញ។ ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Parc des Princes ទឹកដីរបស់ PSG កីឡាករ Choupo-Moting រកបាន២គ្រាប់ម្នាក់ឯង នៅនាទី៥០ និងនាទី៧៥ គ្រាដែល Goncalves របស់ Toulouse ធ្វើឲ្យចូលទីខ្លួនឯង នៅនាទី៥៥ និង Marqluinho រកបានគ្រាប់ចុងក្រោយ នៅនាទី៨៣ គ្រាដែលខ្សែបម្រើអាហ្សង់ទីន Angel di Maria ទាត់បាល់១១ម៉ែទ្រ អត់ចូល ១គ្រាប់ផងដែរ។ គួរបញ្ជាក់ថា ឆ្លងកាត់៣ប្រកួតក្រុមការពារតំណែងជើងឯក PSG ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ…

  • Griezmann រកបាន២គ្រាប់ ជួយ Barcelona យកឈ្នះ Real Betis ៥-២ នៅ La Liga

    Griezmann រកបាន២គ្រាប់ ជួយ Barcelona យកឈ្នះ Real Betis ៥-២ នៅ La Liga

    កីឡាករចំណូលថ្មី Griezmann រកបាន២គ្រាប់ជួយឲ្យក្រុមការពារជើងឯក FC Barcelona ៥-២ ក្រុមភ្ញៀវ Real Betic នៅកីឡដ្ឋាន Camp Nou ក្នុងក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ LaLiga រដូវកាល 2019-2020។ ៥គ្រាប់របស់ក្រុមការពារជើងឯក Barcelona ក្នុងសប្តាហ៍ទី២ នៃលីគអេស្ប៉ាញ La Liga ក្រុមភ្ញៀវ Real Betis នាំមុខមុននៅនាទី១៥ ដោយកីឡាករ Nabil Fekir តែ Barcelona ក៏បានតាមស្មើវិញដោយខ្សែប្រយុទ្ធ Antoine Griezmann នៅនាទី៤១ និងគ្រាប់នាំមុខនៅនាទី៥០ ខណៈមិត្តរួមក្រុមកីឡាករ Carles Perez, Jordi Alba និង Arturo Vidal រកបានម្នាក់មួយគ្រាប់ផងដែរ តែមុនចប់ការប្រកួតក្រុម Real Betis រកបាន១គ្រាប់ នៅនាទី៧៩ ដោយកីឡាករ Loren Moren។ …

  • ខ្សែបម្រើ De Bruyne បំបែកកំណត់ត្រាថ្មីមួយ នៅ Premier League

    ខ្សែបម្រើ De Bruyne បំបែកកំណត់ត្រាថ្មីមួយ នៅ Premier League

    ក្រោយក្លិបមេឃខៀវ Man City បានយកឈ្នះម្ចាស់ផ្ទះ Bournemouth ៣ទល់១ កាលពីម្សិលមិញ ខ្សែបម្រើ Kevin de Bruyne ក៏បានបំបែកកំណត់ត្រា ក្នុងនាមជាកីឡាករ Assist បាល់ជាលើកទី៥០ ដោយប្រើពេលតិចជាងគេ នៅ Premier League។ លទ្ធផល ៣-១ ក៏មានចំណែកនៃការ Assist បាល់របស់ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិរូបនេះផងដែរ ហើយយប់មិញជាការចែកបាល់លើកទី៥០ ដោយប្រើចំនួនប្រកួតសរុបត្រឹម ១២៣ លើកនៅក្របខ័ណ្ឌកំពូលអង់គ្លេស។ គួរបញ្ជាក់ថា ការចែកបាល់លើកទី៥០ របស់ខ្សែបម្រើ Kevin de Bruyne ក៏បានយកឈ្នះលើ Mesut Ozil ដែលប្រើពេលសរុបចំនួន ១៤១ ប្រកួត (អ្នករក្សាកំណត់ត្រាចាស់) រីឯ Eric Cantona ១៤៣ ប្រកួត, Dennis Bergkamp ១៤៥ និង Cesc Fabregas ១៦៥…

  • ក្រុមព្រះខ័នរាជស្វាយរៀងបន្តឈរកំពូលតារាង ដោយមិនទាន់ស្គាល់ពាក្យចាញ់ ត្រឹមសប្តាហ៍ទី២១ ខណៈក្រុមវិខាសា យកឈ្នះម្ចាស់យុវជនបាទី ៧ទល់០ ក្របខ័ណ្ឌលីគកំពូលកម្ពុជា

    ក្រុមព្រះខ័នរាជស្វាយរៀងបន្តឈរកំពូលតារាង ដោយមិនទាន់ស្គាល់ពាក្យចាញ់ ត្រឹមសប្តាហ៍ទី២១ ខណៈក្រុមវិខាសា យកឈ្នះម្ចាស់យុវជនបាទី ៧ទល់០ ក្របខ័ណ្ឌលីគកំពូលកម្ពុជា

    ការប្រកួកីឡាបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០១៩ ជើងទី២ នាជំនួប សប្តាហ៍ទី២១ ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ដោយមិនទាន់ស្គាល់ពាក្យចាញ់ ដោយយកឈ្នះ បឹងកេត ២ទល់១ ត្រឹមសប្តាហ៍ទី២១ ខណៈក្រុមវិខាសា យកឈ្នះម្ចាស់យុវជនបាទី ៧ទល់០ ក្របខ័ណ្ឌលីគកំពូលកម្ពុជា ។ លទ្ធផលទាំង៧ប្រកួត រួមមាន៖ ក្រុមម្ចាស់ផ្ទះយុវជនបាទី ០-៧ ក្រុមភ្ញៀវវិសាខា ខណៈបឹងកេត ១-២ ក្រុមលើកំពូលតារាង ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន ២-១ សូលទីឡូអង្គរ ស្របពេលដែលក្រសួងការពារជាតិ ១-២ គីរីវង់សុខសែនជ័យ ។ ចំពោះ៣ប្រកួតទៀត កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ រួមមាន៖ ខេត្តកំពង់ចាម ០-២ អាស៊ីអឺរ៉ុបយូណាយធីត, អគ្គិសនី ១-២ នគរបាលជាតិ ខណៈអង្គរថាយហ្គឺរ ១-០ ណាហ្គាវើល។ គិតត្រឹមសប្តាហ៍ទី២១ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរកំពូលតារាង ដោយ២១ប្រកួត ឈ្នះ១៧ ស្មើ៤ មាន៥៥ពិន្ទុ នឹងរក្សាកំណត់ត្រា២១ប្រកួត…

  • សហព័ន្ធកីឡាជាតិ ដែលមានបញ្ហាផ្ទៃក្នុង ឬអសកម្មក្នុងការដឹកនាំ CAMSOC មិនរង់ចាំសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម-២០២៣ទេ

    សហព័ន្ធកីឡាជាតិ ដែលមានបញ្ហាផ្ទៃក្នុង ឬអសកម្មក្នុងការដឹកនាំ CAMSOC មិនរង់ចាំសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម-២០២៣ទេ

    សហព័ន្ធកីឡាជាតិ ដែលមានបញ្ហាផ្ទៃក្នុង ឬអសកម្មក្នុងការងារដឹកនាំគ្រប់គ្រងរបស់ខ្លួន គឺ CAMSOC មិនរង់ចាំទេ គឺត្រូវដើរឆ្ពោះទៅមុខជានិច្ច មិនធាក់ថយនោះទេ សម្រាប់សហព័ន្ធនឹងត្រូវចូលរួម ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវឆាប់រៀបចំឆាប់កែទម្រង់ និងឆាប់ដើរឲ្យទាន់ ពីព្រោះ CAMSOC មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់សហព័ន្ធទេ។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្នុងសិក្ខាសិលាណែនាំដល់សហព័ន្ធកីឡាជាតិទាំងអស់ ស្វែងយល់ស្តីពីនីតិវិធី បែបបទរដ្ឋបាល និងហិរញ្ញវត្ថុ សម្រាប់គម្រោងស្នើសុំថវិកា កម្មវិធីអភិវឌ្ឍន៍អត្តពលិកប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្តទៀតថា CAMSOC ត្រៀមជានិច្ចក្នុងការជួយគាំទ្រ និងឧបត្ថម្ភ សម្រាប់ដល់ដំណើរការនៃការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣។ អ៊ីចឹងមានន័យថា សហព័ន្ធដែលមានឈ្មោះបានចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ គឺជាសហព័ន្ធមួយមានភាពរឹងមាំត្រូវយូរអង្វែងរាប់សិបឆ្នាំទៀត បន្ទាប់ពីស៊ីហ្គេម។ អគ្គលេខាធិការរូបនេះ…

  • CAMSOC រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីបែបរដ្ឋបាល និងហិរញ្ញវត្ថុ

    CAMSOC រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីបែបរដ្ឋបាល និងហិរញ្ញវត្ថុ

    CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានរៀបចំសិក្ខាសាលា ស្តីពីនីតិវិធីបែបបទរដ្ឋបាល និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) មានប្រសាសន៍ថា សិក្ខាសាលានេះផ្តោតសំខាន់លើកិច្ច ពិភាក្សាគ្នាជាមួយសហព័ន្ធកីឡាជាតិនានា រួមទាំងភាគីពាក់ព័ន្ធ ដែលត្រូវចាប់ដៃគ្នា ក្នុងដំណើរការរដ្ឋបាល ក៏ដូចជានីតិវិធីហិរញ្ញវត្ថុ។ ឯកឧត្តមបញ្ជាក់ជូនថា ការចាប់ផ្តើមដំបូងនេះមានការលំបាកបន្តិច ប៉ុន្តែបើយើង យល់គ្នាល្អ លើកំណែទម្រង់យន្តការអភិវឌ្ឍផែនការធនធានមនុស្ស កីឡាករ កីឡាការិនី និងមន្ត្រីកីឡា ពេលនោះយើងនឹងធ្វើការរួមគ្នាដោយរលូន ដោយ ចាប់ពីពេលនេះតទៅយើងចាប់ផ្តើមសម្រួចគោលដៅគុណភាព សមត្ថភាពមន្ត្រីកីឡា ជាពិសេសគឺសហព័ន្ធកីឡាជាតិ ដើម្បីធ្វើឲ្យមានភាពច្បាស់លាស់។ ឯកឧត្តមអគ្គលេខាធិការអះអាងទៀតថា ការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២…