Category: កីឡា

  • Juventus ចង់នាំយក Suarez មកធ្វើជាដៃគូរជាមួយ Ronaldo

    Juventus ចង់នាំយក Suarez មកធ្វើជាដៃគូរជាមួយ Ronaldo

    បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី TuttoSport បានអោយដឹងថា Juventus បានត្រៀមផ្ទេរយកខ្សែប្រយុទ្ធ Luis Suarez មកកាន់ដឹកដីនៃប្រទេសអ៊ីតាលី។ ចំពោះការចរចារវាង Juventus និង Barcelona លើការផ្ទេរ Suarez កំពុងតែពិភាក្សាដូចគ្នា។ ត្បិតកីឡាករសញ្ជាតិអ៊ុយរុយហ្គាយវ័យ៣១ឆ្នាំជាខ្សែប្រយុទ្ធសំខាន់នៅ Nou Camp ប្រភពព័ត៌មានខាងលើបញ្ជាក់ថា ការមកដល់របស់ Neymar និង Antoine Griezmann អាចនឹងមកដណ្ដើមកន្លែងរបស់ Suarez។ទីផ្សារដោះដូរកីឡាករនៅប្រទេសអ៊ីតាលីនិងអេស្ប៉ាញនឹងត្រូវបិទជាផ្លូវការនៅថ្ងៃទី ២ ខែ កញ្ញា៕    

  • ស៊ីហ្គេមនៅហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ កម្ពុជាត្រៀមបញ្ជូនអត្តពលិក៤០០នាក់ លើ៣០ប្រភេទកីឡា ទៅចូលរួម

    ស៊ីហ្គេមនៅហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ កម្ពុជាត្រៀមបញ្ជូនអត្តពលិក៤០០នាក់ លើ៣០ប្រភេទកីឡា ទៅចូលរួម

    ភ្នំពេញ៖ បើយោងតាមលិខិតចុះហត្ថលេខាសម្រេចចុងក្រោយ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្ពុជាត្រៀមបញ្ជូនអត្តពលិកសរុប ៤០០នាក់ លើ៣០ប្រភេទកីឡា ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ក្រសួងអប់រំ បានសម្រេចជាផ្លូវការហើយ ក្នុងចំណោមអត្តពលិកសរុបខាងលើ គឺមានកីឡាករ ១៨៨នាក់ និងកីឡាការិនី៧១នាក់។ លើសពីនេះ មានថ្នាក់ដឹកនាំ និងមន្ដ្រីកីឡា ៤២នាក់ អ្នកដឹកនាំក្រុម២៩នាក់ ក៏ដូចជាគ្រូបង្វឹក និងគ្រូជំនួន៦៣នាក់ រួមទាំងអាជ្ញាកណ្ដាល៧នាក់ សរុបគឺមានចំនួន៤០០នាក់។ សម្រាប់កីឡាទាំង៣០ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនទៅចូលរួមព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងនេះ នឹងត្រូវប្រកួតលើ១៧៦វិញ្ញាសា។ ប៉ុន្ដែក្នុងនោះមានកីឡា ៩ប្រភេទ ត្រូវបានចាត់ទុកជាកីឡាមានសក្ដានុពល ក្នុងប្រជែងមេដាយ ដូចជាកីឡាករតេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ…

  • កៅអីរបស់ Lampard ចាប់ផ្តើមមានសម្ពាធបន្តិច ក្រោយដឹកនាំ Chelsea ៣ប្រកួត មិនទាន់រកជ័យជម្នះបាន

    កៅអីរបស់ Lampard ចាប់ផ្តើមមានសម្ពាធបន្តិច ក្រោយដឹកនាំ Chelsea ៣ប្រកួត មិនទាន់រកជ័យជម្នះបាន

    កៅអីរបស់ Lampard ចាប់ផ្តើមមានសម្ពាធបន្តិច ក្រោយដឹកនាំ Chelsea ៣ប្រកួត មិនទាន់រកជ័យជម្នះបាន។ ប៉ុន្តែអតីតអ្នកចាត់ការ Chelsea និង Manchester United លោក Jose Mourinho បានលើកឡើងថា សម្ពាធនេះនៅតិចតួចទេ ដោយសារតែក្លិបតោខៀវជាប់បម្រាមចុះបញ្ជីកីឡាករថ្មី។ គួរម្លឹកថា ថ្ងៃបើករដូវកាលដំបូង Man Utd ៤-០ Chelsea ហើយបន្ទាប់មកទៀតចាញ់ Liverpool ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ក្នុងពាន UEFA Super Cup និងចុងក្រោយប្រកួតស្មើ Leicester City ក្នុងលីគចុងសប្ដាហ៍មុន។ លោក Jose បានទស្សទាយថា សម្រាប់ជើងឯក Premier League រដូវកាលថ្មីនេះ មានក្រុម៤ដែលខ្លាំងគ្រប់គ្រាន់ ដើម្បីលើកពានលីគកំពូលអង់គ្លេស គឺ Man City, Tottenham , Liverpool និងឈុតទី២របស់ Man City។…

  • ក្លិប Inter Milan គ្រោងខ្ចី Sanchez ពីក្លិបបិសាចក្រហម

    ក្លិប Inter Milan គ្រោងខ្ចី Sanchez ពីក្លិបបិសាចក្រហម

    Inter Milan រំពឹងថា នឹងទទួលបានចម្លើយល្អ នៅថ្ងៃស្អែក ទាក់ទងការផ្ទេរកីឡាករ Alexis Sanchez ជាលក្ខណៈខ្ចីជើងពីក្លិប Manchester United។ ក្លិបនៅ Serie A ទើបតែទិញបាន Romelu Lukaku ពីបិសាចក្រហម ហើយដើម្បីពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែមានប្រសិទ្ធភាពនៅរដូវកាលនេះ ទើបព្យាយាមចង់បាន Sanchez មកចាប់ដៃគូជាមួយ  Lukaku។ លោក Ole Gunnar Solskjaer និយាយថា រង់ចាំបន្តិចសិន។ គួរបញ្ជាក់ថា កាលពីប្រកួតស្មើជាមួយ Wolverhampton នៅថ្ងៃចន្ទទី១៩ ខែសីហា ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ មិនមានឈ្មោះនោះទេ៕ធ.ដ

  • អ្នកចាត់ការក្លិបសេះបង្កង់ លោក Sarri អវត្តមានលើទីលានដោយសារបញ្ហាសុខភាព

    អ្នកចាត់ការក្លិបសេះបង្កង់ លោក Sarri អវត្តមានលើទីលានដោយសារបញ្ហាសុខភាព

    អ្នកចាត់ការទូទៅក្លិប Juventus លោក Maurizio Sarri កំពុងសម្រាកនៅមន្ទីរពេទ្យ ព្យាបាលជំងឺរលាកសួត ដែលតម្រូវឲ្យមានការតាមដាន និងព្យាបាលឲ្យបានទៀងទាត់។ នេះបើតាមការបញ្ជាក់ពីក្រុមវេជ្ជបណ្ឌិតរបស់ក្លិប។ គួររំលឹកថា លោក Maurizio Sarri បានផ្ទេរពីក្លិបតោខៀវ Chelsea មកដឹកនាំក្លិបសេះបង្កង់ ក្នុងរដូវកាលថ្មីនេះ ជំនួសតំណែងលោក Massimiliano Allegri ដែលបានចាកចេញ។ កាលពីសប្តាហ៍មុន ក្នុងជំនួបមិត្តភាពរវាង Juventus ទល់ក្លិបលីគលំដាប់ទី៣ អ៊ីតាលី Triestina លោក Maurizio Sarri អវត្តមាន ធ្វើឲ្យអ្នកកាសែតព្យាយាមសួរបញ្ជាក់ ទើបពេលនេះខាងក្លិបចេញមុខបញ្ជាក់ជាផ្លូវការថា អ្នកចាត់ការទូទៅថ្មីខ្លួនកំពុងសម្រាកព្យាបាលជំងឺរលាកសួត។ តាមការបញ្ជាក់ពីក្លិបជើងឯកអ៊ីតាលី៨សម័យជាប់ៗគ្នានេះ បានបន្ថែមទៀតថា លោក Sarri នឹងត្រឡប់មកដឹកនាំក្រុមជាធម្មតាវិញ ប៉ុន្តែមួយរយៈនេះអាចអវត្តមាន នៅលើទីលានហ្វឹកហាត់ ដើម្បីឲ្យក្រុមវេជ្ជបណ្ឌិតតាមដាន និងព្យាបាលជំងឺសិន៕ធ.ដ

  • អត្តពលិកកីឡាប៉ូលិសកម្ពុជា ដណ្តើមបានមេដាយ៤៦គ្រឿង ពីព្រឹត្តិការណ៍កីឡា ប៉ូលិសពិភពលោក នៅប្រទេសចិន

    អត្តពលិកកីឡាប៉ូលិសកម្ពុជា ដណ្តើមបានមេដាយ៤៦គ្រឿង ពីព្រឹត្តិការណ៍កីឡា ប៉ូលិសពិភពលោក នៅប្រទេសចិន

    អត្តពលិកកីឡាអង្គភាពក្រសួងមហាផ្ទៃកម្ពុជា បានត្រឡប់មកដល់ប្រទេសវិញហើយកាលពីម្សិលមិញ បន្ទាប់ដណ្តើមបានមេដាយ៤៦គ្រឿង ពីព្រឹត្តការណ៍កីឡាប៉ូលិសពិភពលោក លើកទី១៨ នៅខេត្ត ស៊ិនឌូ ប្រទេសចិន។ ឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នេះជាមោទនភាពថ្មីមួយ របស់អង្គភាពកីឡាក្រសួងមហាផ្ទៃ ដែលដណ្តើបានមេដាយលើសការរំពឹងទុក ពីព្រឹត្តិការណ៍កីឡាប៉ូលិសកម្រិតពិភពលោកនេះ។ ឯកឧត្តមបន្ថែមទៀតថា ចន្លោះពីឆ្នាំ១៩៧០-១៩៧៥ កម្ពុជាធ្លាប់ចូលរួម ដែរ ដោយមានអត្តពលិក៤០-៥០នាក់ ប៉ុន្តែឈ្នះមេដាយតែ២គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កីឡាប៉ូលិសកម្ពុជា ការចូលរួមលើកទី១៨ ឆ្នាំ២០១៩នេះវិញ គឺទទួលបានជោគជ័យយ៉ាងធំធេង។ លទ្ធផលនេះ ត្រូវបានប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ទៀតថា អង្គភាពនឹងខំប្រឹងអភិវឌ្ឍន៍កីឡាទាំងនេះ បន្ថែមទៀតទាំងគុណភាព និងបច្ចេកទេស ដើម្បីបន្តនាំកិត្តិយសជូនក្រសួងមហាផ្ទៃ លើឆាកអន្តរជាតិនាពេលខាងមុខ ជាពិសេស បន្តឈរលេខ១ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ (National Games) ២០២០ខាងមុខនេះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉ូលិសពិភពលោក លើកទី១៨ នៅខេត្ត ស៊ិនឌូ ប្រទេសចិន អង្គភាពកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនអត្តពលិកទាំងអស់សរុប៩៦រូប លើ១២ប្រភេទកីឡា ទៅចូលរួមចាប់ពីថ្ងៃទី៨ដល់១៨…

  • សហព័ន្ធខ្មែរកីឡាហាក់គីដូ បានរៀបចំការប្រកួតស្នៀតការពារខ្លួន ដើម្បីវាសស្ទង់សមត្ថភាពកីឡាករ កីឡាការិនី

    សហព័ន្ធខ្មែរកីឡាហាក់គីដូ បានរៀបចំការប្រកួតស្នៀតការពារខ្លួន ដើម្បីវាសស្ទង់សមត្ថភាពកីឡាករ កីឡាការិនី

    សហព័ន្ធខ្មែរកីឡាហាក់គីដូ បានរៀបចំការប្រកួតស្នៀតការពារ ខ្លួនលើកទី១  ឆ្នាំ២០១៩ ក្នុងគោលបំណង វាសស្ទង់សមត្ថភាពកីឡាករ កីឡាការិនី ជាពិសេស ដើម្បីផ្សព្វផ្សាយ វិស័យកីឡាប្រភេទនេះទៅកាន់មហាជន ឲ្យបានស្គាល់ នឹងមកចូលរួមហាត់កីឡា ដើម្បីទទួលបានសុខភាពល្អ ជៀសឆ្ងាយពីគ្រឿងញៀន នឹងរួមគ្នាអភិវឌ្ឍន៍ វិស័យ កីឡាកីឡាហាប់គីដូឱ្យរីកចម្រើន ។ លោក គង់ ចាន់ទីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ជាក់ថា តាមរយៈការប្រកួតនេះសហព័ន្ធកីឡាហាប់គីដូបានមើលឃើញពីសន្ទុះ នៃការវិឌ្ឍរីកចម្រើន ទាំងការចូលរួម និងសមត្ថភាពអត្តពលិក ។ លោក គង់ ចាន់ទីណា បានឲ្យដឹងថាសហព័ន្ធខ្មែរកីឡាហាក់គីដូ រៀបចំការប្រកួតស្នៀតការពារខ្លួននេះឡើង ក្នុងគោលដៅដើម្បីបន្សាំខ្លួន សម្រាប់រៀបចំការប្រកួតជើងឯក ឬពានរង្វាន់នានាឱ្យបាន នាចុងឆ្នាំ២០១៩ ខាងមុខ ក្នុងការអភិវឌ្ឍ វិស័យកីឡាហាប់គីដូឱ្យមានការរីកចម្រើន។ សូមបញ្ជាក់ថា ការប្រកួតនេះដែរក៏មានការអញ្ជើញ ចូលរួមជាអធិបតីភាពដើម្បីចែករង្វាន់ដល់ជ័យលាភីពីសំណាក់ ឯកឧត្តម ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតេន្នីកម្ពុជា ឯកឧត្តម ម៉ក សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ រួមជាមួយមន្ត្រីសហព័ន្ធ នឹងកីឡាករ…

  • ក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្លាយជាជើងឯក ការប្រកួតកីឡាវាយសីដណ្តើម ពានរង្វាន់ប្រធានសហព័ន្ធកីឡាវាយសីលើកទី៥ ឆ្នាំ២០១៩

    ក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្លាយជាជើងឯក ការប្រកួតកីឡាវាយសីដណ្តើម ពានរង្វាន់ប្រធានសហព័ន្ធកីឡាវាយសីលើកទី៥ ឆ្នាំ២០១៩

    ក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានគ្រងតំណែងជើងឯកដោយដណ្តើមបានមេដាយមាសចំនួន៣គ្រឿង រីឯក្លិបកីឡាវាយសីព្រះខ័នរាជ ទទួលបានត្រឹមជើងឯករងដណ្តើមបានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង និងលេខ៣សមាគមកីឡាវាយសីខេត្តកំពង់ឆ្នាំង ឈ្នះមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង។ លេខ៤សមាគមកីឡាវាយសីខេត្តមណ្ឌលគីរី ដណ្តើមមេដាយមាស១គ្រឿង និងសមាគមកីឡាវាយសីខេត្តប៉ៃលិន ឈ្នះមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ២គ្រឿង រីឯសមាគមកីឡាវាយសីខេត្តកំពង់ចាម ឈ្នះមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង។ ដោយឡែកសមាគមកីឡាវាយសីខេត្តររតនគិរីឈ្នះមេដាយប្រាក់១គ្រឿង រីឯក្លិបកីឡាវាយសីពហុកីឡដ្ឋានជាតិ និងក្លិបកីឡវាយសីរាជធានីភ្នំពេញឈ្នះមេដាយសំរឹទ្ធិ១គ្រឿងដូចគ្នា។ គួរឲ្យដឹងថា ការប្រកួតនេះ បានបិទបញ្ចប់ជាផ្លូវការក្រោមវត្តមាន ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនឹងមន្ត្រីបច្ចេកទេស សមាជិកសមាជិការប្រតិបត្តិកីឡាករ កីឡាការិនី ជាច្រើនរូប នៅទីលានសហព័ន្ធកីឡាវាយសីកម្ពុជាក្នុងបរិវេនពហុកីឡដ្ឋានជាអូឡាំពិក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។ ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់នេះ បង្កើតឡើងអស់រយៈពេលជាង៤ឆ្នាំមកហើយ ក្នុងគោលដៅបំផុសកៀរគរផ្សព្វផ្សាយអភិវឌ្ឍន៍វិស័យកីឡាវាយសីនៅកម្ពុជាឲ្យរីកចំរើន ដើម្បីផលិតបាននូវធនធានឆ្នើមល្អសម្រាប់សហព័ន្ធក្នុងការត្រៀមប្រជែងដណ្តើមមេដាយពីកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ប្រធានសហព័ន្ធកីឡាវាយសីលើកទី៥…

  • អត្តពលិកកម្ពុជាមិនជោគជ័យ ប៉ុន្តែទទួលបានបទពិសោធន៍ច្រើនពីព្រឹត្តិការណ៍ Asia Cross Country Rally 2019

    អត្តពលិកកម្ពុជាមិនជោគជ័យ ប៉ុន្តែទទួលបានបទពិសោធន៍ច្រើនពីព្រឹត្តិការណ៍ Asia Cross Country Rally 2019

    អត្តពលិកកម្ពុជាមិនជោគជ័យ ប៉ុន្តែទទួលបានបទពិសោធន៍ច្រើន ពីព្រឹត្តការណ៍ Asia Cross Country Rally 2019 ទាំងក្រុមការងារបច្ចេកទេស និងក្រុមប្រណាំង។ កីឡាករ ហូ សិទ្ធគុណ បានមានប្រសាសថា ការប្រណាំងឆ្នាំនេះ មានបទពិសោធន៍ថ្មីៗជាច្រើនដែលយើងត្រូវធ្វើយ៉ាងយកទុកដាក់ ដើម្បីត្រៀមប្រជែងយកជ័យជំនះមកវិញ។ កីឡាកររូបនេះបន្តថា ការធ្វេសប្រហែសមិនយកចិត្តទុកដាក់ពេលរថយន្តប្រណាំងចប់ទុកចោល មិនថែទាំ និងមិនបានពិនិត្យបច្ចេកទេសឡើងវិញទេ ទាល់តែជិតដល់ពេលប្រណាំងមុន៣ទៅ៤ខែទើបចាប់ផ្តើមរៀបចំ នេះជាចំណុចខ្វះខាតមួយត្រូវកែសម្រួល។ កីឡាករ ហូ សិទ្ធគុណ បន្ថែមទៀតថា កត្តាសំខាន់៣ចំនុចត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ទី១ គឺត្រូវថែរថយន្តទោះប្រណាំងរួច ឬមុនប្រណាំង ពិនិត្យបច្ចេកទេសឲ្យបានដិតដល់ជាប្រចាំ មុននឹងការប្រណាំង ទី២ ការរួបរួមសាមគ្គីគ្នា និងទី៣ គឺក្រុមទាំងមូលការស្រាវជ្រាវយល់ដឹង និងបទពិសោធន៍ពីការប្រណាំងលើទឹកដីថ្មីមួយទៀត។ ដោយឡែកកីឡាករ សោម សុកុសល បានបញ្ជាក់ថា ការប្រណាំងរយៈពេល១០ថ្ងៃនេះ ក្រុមប្រណាំងកម្ពុជាបានបញ្ចប់ដោយជោគជ័យ និងបទពិសោធន៍ថ្មីសម្រាប់ក្រុមទាំងមូល មិនថាលទ្ធផលយ៉ាងណានោះទេ។ អ្នកប្រណាំងរូបនេះ បន្តថា បទពិសោធន៍ឆ្នាំនេះ លោកនឹងយកទៅអភិវឌ្ឍន៍ឆ្នាំក្រោយៗទៀត ។ចំពោះលទ្ធផលវិញ ការប្រណាំងរថយន្ត Asia Cross Country Rally…

  • អ្នកប្រដាល់គុនចម្រុះកម្ពុជា ចាន់ រតនា យកឈ្នះជើងខ្លាំងគុយបា កាលពីយប់មិញ

    អ្នកប្រដាល់គុនចម្រុះកម្ពុជា ចាន់ រតនា យកឈ្នះជើងខ្លាំងគុយបា កាលពីយប់មិញ

    អ្នកប្រដាល់គុនចម្រុះកម្ពុជា ចាន់ រតនា បានយកឈ្នះជើងខ្លាំងសញ្ជាតិគុយបា Gustavo Balart ដោយពិន្ទុកាលពីយប់មិញ នៅសង្វៀនធំលំដាប់អន្តរជាតិ ONE Championship ដែលរៀបចំនៅប្រទេសថៃ។ ការប្រកួតនៅយប់មិញនេះ រតនា អ្នកប្រយុទ្ធក្រុងអង្គរ បានប្រើគ្រប់ក្បាច់ បំបាក់ជើងខ្លាំងគុយបា ហើយការឈ្នះនេះ ក៏ជាការឱកាសដើម្បីធ្វើឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីក្បាច់គុនខ្មែរផងដែរ។ សូមបញ្ជាក់ថា នេះជាការទទួលបានជ័យជម្នះ៣លើកជាប់គ្នាហើយរបស់ រតនា នៅសង្វៀន ONE ហើយវាក៏ជាឱកាស សម្រាប់កីឡាករកម្ពុជារូបនេះ ឡើងប្រកួតដណ្ដើមខ្សែក្រវាត់ផងដែរ៕ធ.ដ