-
ប្រកួតដំបូង Lukaku រកបាន៤គ្រាប់ឲ្យ Inter Milan

នៅក្នុងប្រកួតដំបូងខ្សែប្រយុទ្ធ Romelu Lukaku រកបាន៤គ្រាប់ម្នាក់ឯងឲ្យ Inter Milan យកឈ្នះ Virtus Bergamo ដែលជាក្រុមមកពីក្របខ័ណ្ឌ Serie D ក្នុងលទ្ធផល៨ទល់នឹង០។ Lukaku បានមកចូលរួមជាមួយ Inter Milan ក្នុងតម្លៃ៧២លានផោនពី Manchester United។ Inter Milan នឹងបើករដូវកាលថ្មី Serie A របស់ខ្លួនដោយលេងទល់នឹង Lecce នៅថ្ងៃទី២៧ សីហា មុនពេលធ្វើដំណើរទៅទឹកដី Cagliari សម្រាប់ការប្រកួតសប្ដាហ៍ទីពីរ៕ធ.ដ
-
ធនធានមនុស្ស គឺកត្តាមិនអាចខ្វះបាន ជំរុញឲ្យកម្ពុជានាំកិត្យានុភាពជូនជាតិ

«ធនធានមនុស្ស គឺកត្តាមិនអាចខ្វះបាន ជំរុញឲ្យកម្ពុជានាំកិត្យានុភាពជូនជាតិ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ នៅក្នុងពហុកីឡដ្ឋានជាតិ។ឯកឧត្តម ស សុខា បានមានប្រសាសន៍ដថា កីឡាប៊ូល និងប៉េតង់កម្ពុជា មានភាពល្បីល្បាញ នៅពេញទៃប្រទេស ហើយជាប្រភេទកីឡាដ៏មានសក្តានុពលរបស់កម្ពុជា។ ប្រធានសហព័ន្ធរូបនេះបន្តថា មិនត្រឹមតែលើឆាកជាតិ នៅអន្តរជាតិក៏ត្រូវបានពិភពលោកទទួលស្គាល់ថាកម្ពុជាខ្លាំង ជាពិសេស កីឡាប៉េតង់កម្ពុជាធ្លាប់បានដណ្តើម មេដាយពិភពលោកជាបន្តបន្ទាប់ នេះជាមោទនភាពរបស់កម្ពុជា។ ជាមួយគ្នានេះ កីឡាប៉េតង់កម្ពុជា បានឈរលំដាប់ថ្នាក់ពិភពលោក បើគិតត្រឹមឆ្នាំ២០១៩ ដោយដណ្តើមបាន មេដាយ សរុប ២៦៨គ្រឿង ក្នុងនោះ មេដាយមាស៧២ ប្រាក់៩៣ និងសំរឹទ្ធិ១០៣គ្រឿង។ ឯកឧត្តម ស សុខា បានបន្ថែមទៀតថា សមិទ្ធផលទាំងអស់នេះ បានមកពីការខិតខំប្រឹងប្រែងពីសំណាក់ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងថ្នាក់ដឹកនាំ ជាពិសេស ការប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ និងបទបញ្ជាបច្ចេកទេស។ ឯកឧត្តមសង្ឃឹម នឹងជឿជាក់ថា…
-
គ្រឿងបន្លាស់ ប្រព័ន្ធភ្លើង និងសម្ភារជួសជុលផ្សេងៗទៀត មិនមែនជាបញ្ហានោះទេ ប៉ុន្តែស្ថានភាពផ្លូវបានធ្វើរថយន្តរងការខូចខាតខ្លាំង មិនអាចបន្តការប្រណាំង ក្នុងថ្ងៃទី២ បាន

ប្រធានក្រុមការងារបច្ចេកទេស Kara កម្ពុជា លោក ជីវ័ន្ត បូរិន បានបញ្ជាក់់ថា គ្រឿងបន្លាស់ ប្រព័ន្ធភ្លើង និងសម្ភារជួសជុលផ្សេងៗទៀត មិនមែនជាបញ្ហានោះទេ ប៉ុន្តែស្ថានភាពផ្លូវមាន ចម្ងាយឆ្ងាយ និងលំបាកខ្លាំងបានធ្វើរថយន្តរងការខូចខាត មិនអាចបន្តការប្រណាំង ក្នុងថ្ងៃទី២ នៃព្រឹត្តការណ៍ប្រណាំង Asia Cross Country Rally ២០១៩ លើចម្ងាយផ្លូវជិត ៦០០គីឡូម៉ែត្រ ចេញដំណើរពី ខេត្តណាខនណាយ៉ុក ឆ្ពោះទៅ ខេត្ត កំផែងពេជ្រ។ ប្រធានក្រុមបច្ចេកទេសរូបនេះ ជឿជាកថា ថ្ងៃប្រណាំងទី៣ស្អែកនេះ ក្រុមកម្ពុជានឹងទទួលបានលទ្ធផលល្អ សម្រាប់ព្រឹត្តិការណ៍កម្រិតអាស៊ីមួយនេះ ជាពិសេសនៅជុំបន្តៗទៀត ដោយក្រុម ការងារបានព្យាយាមជួសជុលពេញមួយយប់យ៉ាងយកចិត្តទុកដាក់ ហើយយប់នេះក្រុមការងារបន្តត្រួតពិនិត្យឡើងវិញ ដើម្បីធានាថាថ្ងៃស្អែកនឹងស្អែករកចំណាត់ថ្នាក់មួយដ៏ល្អវិញ។ ដោយឡែកក្រុមរថយន្តកីឡាករ សោម សុកុសល និងកីឡាករ វង្ស គីមហួត បានបញ្ជាក់ថា ស្ថានផ្លូវប្រណាំងថ្ងៃទី២នេះ មានឧបសគ្គ និងស្មុគស្មាញច្រើន ដូចជាផ្លូវចង្អៀត ផ្លូវបាក់ដី មានថ្ម គ្រួស និងព្រៃ…
-
ក្រុមសាលារៀន វេសឡាញន៍ យកឈ្នះ ម្ចាស់ផ្ទះច្បារអំពៅ ឡើងឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាបណ្តោះអាសន្ន នៃការប្រកួតបាល់ទាត ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១

ការប្រកួតបាល់ទាត ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ បានឈានចូលដល់សប្តាហ៍ទី៩ ក្រុមសាលារៀន វេសឡាញន៍ បានយកឈ្នះ ម្ចាស់ផ្ទះច្បារអំពៅ ២ទល់១ ដោយលទ្ធផលនេះរក្សាដល់ចប់ការប្រកួត៩០នាទី ។ជ័យជំនះនេះបានធ្វើអោយ ក្រុមសាលារៀន វេសឡាញន៍ ឡើងឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាបណ្តោះអាសន្ន ដោយឆ្លងកាត់៧ប្រកួត មាន១៥ពិន្ទុ ខណៈ វិទ្យាល័យឥន្ទ្រទេវី បន្តឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន១៩ពិន្ទុ ឈ្នះ៦ ស្មើរ១ លេខ២ ក្រុមវិទ្យាល័យឬស្សីកែវ មាន១៨ពិន្ទុ ចំណែកវិទ្យាល័យ ចាក់អង្រែ ៧ប្រកួតចាញ់រហូត គ្នានពិន្ទុ ។ គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធ យុវជន កម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើក កម្ពស់ វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន ។សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ…
-
អត្តលិកនគរបាលជាតិ ដណ្តើមបានមេដាយសរុប១៥គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡា នគរបាលពិភពលោក នៅប្រទេសចិន

ក្រុមកីឡារបស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដណ្តើមមេដាយបន្ថែមទៀតហើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី១៨ The 18th World Police and Fire Gamesនៅខេត្ត Cheng Du នៃសាធារណរដ្ឋប្រជាមានិតចិន។ ពេលនេះ កម្ពុជាប្រជែង បានមេដាយចំនួន១៥គ្រឿងហើយ ដែលក្នុងនោះមេដាយមាសចំនួន៣គ្រឿង ប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធិចំនួន៥គ្រឿង។ ប្រភេទកីឡាដែលដណ្ដើមបានមេដាយនោះ មានប្រភេទកីឡាហែលទឹក បានមេដាយមាស១គ្រឿង ប្រាក់២ និងសំរឹទ្ធិ២គ្រឿង។ ការប្រណាំងទូកនាគចម្ងាយ២០០ម៉ែត្រ ចំណុះ១០នាក់ បានមេដាយមាស១គ្រឿង។ វាយកូនឃ្លីលើតុ មេដាយសំរឹទ្ធិ ១គ្រឿង ចំបាប់បានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធិ១គ្រឿង។ ប្រភេទកីឡាយូ បានមេដាយប្រាក់៣គ្រឿង និងសំរឹទ្ធិ១។ គួររម្លឹកថា ព្រឹត្តិការណ៍ការប្រកួតកីឡានគរបាលពិភពលោកលើកទី១៨ The 18th World Police and Fire Games រៀបចំឡើងពីថ្ងៃទី១១ដល់១៨ សីហា។ កីឡាករ កីឡាការិនី ដែលដណ្ដើមបានមេដាយនោះ មានមេដាយមាស ដណ្តើមបានដោយកីឡាការិនី សុខ វរល័ក្ខណ៍…
-
សប្តាហ៍ទី៤នៃពានរង្វាន់ទីលានបាល់ទាត់ដំរីស ក្រុម Kw Khmer real estate បានឡើងឈរលើកំពូលតារាង បន្ទាប់ពីយកឈ្នះក្រុម Blue Dragon ៣ទល់នឹង១

ភ្នំពេញ៖ ក្នុងសប្តាហ៍ទី៤នៃពានរង្វាន់ទីលានបាល់ទាត់ដំរីស ក្រុម Kw Khmer real estate បានឡើងឈរលើកំពូលតារាង បន្ទាប់ពីយកឈ្នះក្រុមBlue Dragon ៣ទល់នឹង១ដែល៣សប្តាហ៍ជាប់ៗគ្នា ក្រុមKhmer United A ឈរនៅលំដាប់ខ្ពស់ជាងគេ។ ជាមួយគ្នានោះ ក្រុម Turtle ស្មើរជាមួយក្រុម Rita ១ទល់នឹង១ ក្រុម Sniper ឈ្នះក្រុម Sakura ៥ទល់នឹង០ ក្រុមយុវជនវត្តវារិន្ទព្រែកលៀប ឈ្នះក្រុមKhmer United A ៦ទល់នឹង៣ ក្រុម RFL ស្មើរជាមួយក្រុម Bassac ២ទល់នឹង២ និងក្រុម Khmer United B ឈ្នះក្រុម Fun sport ១០ទល់នឹង២។ លោក ឯក សុវណ្ណដា អ្នករៀបចំការប្រកួតបានឱ្យដឹងថា ទីលានបាលទាត់ដំរីស បានរៀបចំការប្រកួតនេះឡើងរយៈពេលជិត១០ឆ្នាំមកហើយ ក៏ទទួលបានការគាំទ្រពីសំណាក់យុវជនដែលស្នេហាវិស័យកីឡាបាល់ទាត់នេះចូលរួមយ៉ាងកុះករផងដែរ។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នេះ…
-
ដោយសារបញ្ហាបច្ចេកទេស កម្ពុជាធ្វើមិនបានល្អ ក្នុងថ្ងៃទី១ នៃព្រឹត្តការណ៍ Asia Cross Country Rally ២០១៩

រថយន្តប្រណាំងរបស់កម្ពុជាទាំង២ ធ្វើមិនបានល្អ ដោយសារបញ្ហាបច្ចេកទេស ក្នុងថ្ងៃទី១ នៃព្រឹត្តការណ៍ Asia Cross Country Rally ២០១៩ លើចម្ងាយផ្លូវជាង៤០០ គីឡូម៉ែត្រ ចេញដំណើរពីទីក្រុងប៉ាតាយ៉ា ទៅកាន់ខេត្តស្រះកែវ នឹងបន្តទៅ សាណាមឆៃ កេត ។ ទាក់ទងនឹងកាប្រណាំង កីឡាករ សោម សុកុសល បានបញ្ជាក់ថា ការបើកបរ និងការបង្ហាញផ្លូវពីជំនួយការ មិនមានបញ្ហាអ្វីនោះ ទេ ប៉ុន្តែនៅសល់តែ២គីឡូម៉ែត្រ បើជាកង់រថយន្តត្រូវបែក។ រីឯជំនួយការបើកបរ កីឡាករ វង្ស គីមហួត ក៏បានបញ្ជាក់ដែរថា ផ្លូវថ្ងៃនេះមានការវង្វេងច្រើន តែយើងធ្វើបានល្អគ្រាន់តែមាន បញ្ហាបន្តិចបន្តួច៤ទៅ៥គីឡូម៉ែត្រដំបូង ដោយសារតែគ្មានពេលវេលាច្រើនសម្រាប់ហ្វឹកហាត់។ កីឡាករ ហូ សិទ្ធគុណ និងជំនួយការបើកបរ២រូប បើកបររថយន្តលេខ១០៧ បានឲ្យដឹងថា ផ្លូវប្រណាំងមិនជាបញ្ហាទេ តែបញ្ហាបច្ចេកទេសបានធ្វើឲ្យ យើងបាត់បង់ពិន្ទុច្រើន ដោយសាររថយន្តដាច់ខ្ចៅបាឡុងរហូតដល់ទៅ៣ដង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ។ សូមបញ្ជាក់ថា សម្រាប់ថ្ងៃប្រណាំងទី២ ក្រុមរថយន្តប្រណាំង និងម៉ូតូ នឹងត្រូវប្រណាំងលើចម្ងាយផ្លូវសរុប…
-
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ជឿជាក់ថា អត្តពលិកកម្ពុជានឹងដណ្ដើមបានចំណាត់ ថ្នាក់ល្អ ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ ឯកឧត្តម កែវ រ៉េមី បានបង្ហាញពីការជឿជាក់ថា អត្តពលិកកម្ពុជា នឹងដណ្ដើមបានចំណាត់ថ្នាក់ល្អ ពីការប្រកួតពានរង្វាន់ជើងឯកពិភពលោក លើកទី១៤ នៅទីក្រុងប្លូវឌីវ (Plovdiv) ប្រទេសប៊ុលហ្គារី ដែលមានប្រទេសជាង៧០ ក្នុងពិភពលោក បានចូលរួម។ ការបង្ហាញជំនឿចិត្តរបស់ឯកឧត្តមយ៉ាងដូច្នេះបានធ្វើឡើង ក្នុងសន្និសីទសាព័ត៌មាន កាលពីរសៀលថ្ងៃទី៩ ខែសីហា នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ។ ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន១៦រូប ទៅចូលរួមប្រកួត ដែលក្នុងនោះ មានកីឡាករជម្រើសជាតិ ៧រូប និងកីឡាការិនីជម្រើសជាតិ ១រូប។ ក្រៅពីនោះ មានកីឡាករថ្នាល ចំនួន៧រូប និង កីឡាការិនីថ្នាល ចំនួន១រូបដែរ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ សីហា។ សូមបញ្ជាក់ថា តេក្វាន់ដូ អាយ ធី អេហ្វ គឺជាក្បាច់គុនរបស់ប្រទេសកូរ៉េខាងជើង ដែលមានអាយុកាល ជាង៥០ឆ្នាំមកហើយ។ ជាមួយនឹងការបង្ហាញពីសមាសភាពកីឡាករ កីឡាការិនី…
-
ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដាក់បម្រាមឲ្យសមាជិកក្លិបកីឡារបស់ខ្លួន ផ្អាកដំណើរការមួយរយៈរង់ចាំប្រឡងបាក់ឌុបចប់សិន ចាំដំណើរការវិញ

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ថ្លែងថា ក្លិបកីឡាអេឡិចត្រូនិកដែលជាសមាជិកសហព័ន្ធទាំងអស់ត្រូវបានប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ជូនដំណឹងឲ្យផ្អាកដំណើរការមួយរយៈទាំងអស់ ទាល់តែការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ បញ្ចប់រួចរាល់ទើបដំណើរការបានឡើងវិញ។ ការអះអាងដូច្នោះ ត្រូវបានលោក លន់ សាម ឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាលើកឡើងក្នុងពិធីចុះអត្ថលេខាលើកិច្ចព្រមព្រៀមសះព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាជាមួយក្លិប MC T E-SPORT និងទទួលសមាជិកថ្មីចំនួន៣ក្លិប កាលពីល្ងាចថ្ងៃទី៩ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។ លោកថា ការជូនដំណឹងឲ្យសមាជិកក្លិបកីឡាអេឡិចត្រូនិកទាំងអស់ផ្អាក់ដំណើរនេះ គឺបានធ្វើឡើងចាប់តាំងពីចុងខែកក្តដាមកម្ល៉េះ ក៏ព្រោះតែប្រធានសហព័ន្ធមិនចង់ឲ្យមានការប៉ះពាល់ដល់ការប្រឡងរបស់សិស្សានុសិស្សទូទាំងប្រទេស ដ្បិតបើនៅដំណើរការនោះវានឹងធ្វើឲ្យសិស្សានុសិស្សមួយចំនួនបែកអារម្មណ៍ធ្វើឲ្យការប្រឡងមិនទទួលបានជោគជ័យ។ អគ្គលេខាធិការរូបនេះអះអាងថា នេះជាចក្ខវិស័យរួមចំណែកពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានយុវជនក្នុងប្រទេសកម្ពុជា ព្រោះថា ការយកអារម្មណ៍មកគិតតែកីឡាមួយមុខនោះ ហើយភ្លេចការសិក្សានោះ នឹងមិនធ្វើឲ្យជីវិតជោគជ័យនោះទេ។ ដូច្នោះ យុវជនត្រូវយកចិត្តទាំងការលេងកីឡា និងការសិក្សាទើបធ្វើឲ្យជីវិតយើងបានប្រសើរឡើង។ សូមបញ្ជាក់ថា ក្លិបកីឡាអេឡិចត្រូនិក ដែលចូលជាសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សរុបមានចំនួន៧ហើយ ក្នុងនោះរាប់បញ្ចូលទាំងក្លិបចំនួន៣ ដែលទើបតែបញ្ចូលជាសមាជិកពេញសិទ្ធិកាលពី សុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ហើយក្លិប៣នោះ មានដូចជា…
-
គ្រូបង្វឹកក្លិប Spurs លើកឡើងគោលដៅរបស់យើងមិនមែនត្រឹមតែ Top-4 នៅអង់គ្លេសនោះទេ

អ្នកចាត់ការទូទៅលោក Mauricio Pochettino សង្ឃឹមថា អាចឈ្នះពានជាមួយក្លិប Tottenham Hotspur នៅរដូវកាលថ្មី ២០១៩/២០២០ ដោយលោកបានអះអាងថា នឹងធ្វើឱ្យវាក្លាយជារដូវកាលដ៏ល្អបំផុតសម្រាប់អាជីពជាគ្រូបង្វឹករបស់លោក។ គររំលឹកថា កាលពីរដូវកាលមុន គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានដឹកនាំក្រុម មាន់ខ្នាយមាស Tottenham Hotspur ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប៉ុន្តែបានត្រឹមតែជើងឯករងប្រចាំទ្វីបអឺរ៉ុបប៉ុណ្ណោះ ក្រោយចាញ់ក្រុម ហងក្រហម Liverpool ក្នុងលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ។ លោក Pochettino ដែលជាគ្រូបង្វឹក Spurs បាននិយាយថា នេះជាការចាប់ផ្តើមរដូវកាលទី៦ របស់ខ្ញុំ ខ្ញុំនឹងលើកពាន Carabao Cup, FA Cup, Premier League ឬ Champions League ជាដើម។ គ្រូបង្វឹកវ័យ៤៦ឆ្នាំរូបនេះ ក៏បានបន្តទៀតថា រដូវកាលនេះមិនមែន បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួននោះទេ៕ធ.ដ …