Category: កីឡា

  • ប្រកាសបើកកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

    ប្រកាសបើកកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

    ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ត្រូវបានប្រកាសបើកជាផ្លូវការ នៅព្រឹកថ្ងៃសុក្រនេះ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួម សុរបចំនួន៣៨៣នាក់ មកពី៣៧ក្លិប នៃ២៥រាជធានី-ខេត្ត ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ សីហា។ ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា និងជាអនុប្រធានគណៈ កម្មការរៀបចំការប្រកួតបានរាយការណ៍ថា ការប្រកួតឆ្នាំនេះសហព័ន្ធបានរៀបចំ៥វិញ្ញាសា ក្នុងនោះវិញ្ញាសា ក១ ៣នាក់ទល់៣នាក់បុរស មាន៨ក្រុម ចែកជា២ពូល វិញ្ញាសាក២ ៣នាក់ទល់៣នាក់បុរស ៣៩ក្រុម ចែក ចេញជា៨ពូល វិញ្ញាសាស្រ្តី ៣ទល់៣នាក់ មាន១០ក្រុម ចែកជា២ពូល វិញ្ញាសាយុវជន ៣នាក់ទល់៣នាក់ មាន១៩ក្រុម ចែកជា៤ពូល និងវិញ្ញាសាយុវនារីម្នាក់ទល់ម្នាក់ មាន២៤ក្រុម ចែកជា៤ពូលដែរ។ អគ្គលេខាធិការបានបង្ហាញនូវគោលបំណងថា ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩នេះ គឺដើម្បីផ្តល់ឱកាសដល់អត្តពលិកទូទាំងប្រទេស បានចូលរួមគាំទ្រលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់ អាចដុសខាត់នូវសមត្ថភាព និងគុណភាពបច្ចេកទេសឲ្យបានកាន់តែប្រសើរសម្រាប់ការប្រកួតជាបន្តបន្ទាប់…

  • រថយន្តប្រណាំងកម្ពុជាទាំង២ក្រុម បានធ្វើការចុះឈ្មោះរួចរាល់ និងត្រៀមខ្លួនយ៉ាងល្អ រង់ចាំការប្រណាំងមកដល់

    រថយន្តប្រណាំងកម្ពុជាទាំង២ក្រុម បានធ្វើការចុះឈ្មោះរួចរាល់ និងត្រៀមខ្លួនយ៉ាងល្អ រង់ចាំការប្រណាំងមកដល់

    រថយន្តប្រណាំងកម្ពុជាទាំង២ក្រុម បានធ្វើការចុះឈ្មោះរួចរាល់ និងត្រៀមខ្លួនយ៉ាងល្អ រង់ចាំការប្រណាំងមកដល់ នៅថ្ងៃទី១១ ខណៈថ្ងៃនេះអត្តពលិកទាំងអស់ ត្រូវចូលរួមពិធីបើកជាផ្លូវការព្រឹត្តិការណ៍ Asia Cross Country Rally 2019 លើចម្ងាយផ្លូវជាង២២០០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសថៃ និងបញ្ចប់នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១០ដល់ទី១៦ ខែសីហា ឆ្នាំ២០១៩។ ដើម្បីត្រៀមការប្រណាំងព្រឹត្តការណ៍ធំកម្រិតអាស៊ីខាងលើ ក្រុមរថយន្តប្រណាំងរបស់កម្ពុជា ទាំង២ក្រុម បានធ្វើការត្រួតពិនិត្យរថយន្ត ម៉ាស៊ីន ប្រព័ន្ធភ្លើង គ្រឿងក្រោម សម្ភារសំខាន់ផ្សេងៗ ទាំងក្រុមស៊ើវីស ក៏បានត្រៀមខ្លួនយ៉ាងល្អ ជាពិសេសបើកបរ និងជំនួយការអ្នកបើកបរក៏បានត្រៀមរួចរាល់ដែរ។ កីឡាករ ហូ សិទ្ធគុណ បញ្ជាក់ទៀតថា ការកើនឡើងរថយន្តប្រណាំង ក៏ជាឧបសគ្គធំៗមួយ សម្រាប់ក្រុមកម្ពុជា ព្រោះកីឡាករជើងខ្លាំងមួយចំនួន ដូចជា ថៃ និងជប៉ុន ដែលធ្លាប់ប្រជែងប្រភេទរថយន្តម៉ាស៊ូត ប្តូរមកប្រណាំងប្រភេទរថយន្តសាំងវិញ ធ្វើឲ្យការប្រណាំងកាន់តែសភាពតានតឹងធ្វើឲ្យការប្រកួតប្រជែងមានកាន់តែខ្ពស់ និងជាឧសគ្គសម្រាប់កម្ពុជា ក្នុងនាមជាក្រុមការពារជើងឯកលើ Class សាំងផងដែរ។ អ្នកប្រណាំងពោរពេញដោយបទពិសោធន៍ បញ្ជាក់ទៀតថា ឆ្នាំនេះ កីឡាករប្រណាំងកើនឡើង ផ្លូវប្រណាំងក៏ថ្មី ការប្រជែងយកជើងឯកអាចពិបាកបន្តិច។…

  • វិទ្យាល័យឥន្រ្ទទេវី យកឈ្នះ ភ្នំពេញថ្មី បន្តឈរកំពូលតារាងបណ្តោះអាសន្ន ខណៈចាក់អង្រែ បន្តចាញ់ ក្នុងសប្តាហ៍ទី៩ ពាន់រង្វាន់ជើងឯកសិស្សវិទ្យាល័យ លើកទី១

    វិទ្យាល័យឥន្រ្ទទេវី យកឈ្នះ ភ្នំពេញថ្មី បន្តឈរកំពូលតារាងបណ្តោះអាសន្ន ខណៈចាក់អង្រែ បន្តចាញ់ ក្នុងសប្តាហ៍ទី៩ ពាន់រង្វាន់ជើងឯកសិស្សវិទ្យាល័យ លើកទី១

      ក្នុងសប្តាហ៍ទី៩ នៃការប្រកួតបាល់ទាត ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ឆ្នាំ២០១៩ ក្រុមបាល់ទាតវិទ្យាល័យ ឥន្រ្ទទេវី បានយកឈ្នះ វិទ្យាល័យភ្នំពេញថ្មី  ក្នុងលទ្ធផល ៨ទល់០ នៅទីលានបាល់ទាតបឹងត្របែក បន្តឈរកំពូលតារាងបណ្តោះអាសន្ន ។ ៨គ្រាប់របស់ ឥន្រ្ទទេវី រកបានដោយកីឡាករ គី រីណា ៤គ្រាប់ម្នាក់ឯង នៅនាទី២១ នាទី២៧ នាទី៤៣ នាទី៦៦ ៤គ្រាប់ទៀតរកបានដោយកីឡាករ ហាញ់ មាន នៅនាទី១១ កីឡាករ ឡេង ណូរ៉ា នៅនាទី៦៣ កីឡាករ វឿន វ៉ា នៅនាទី៨៦ និងមួយគ្រាប់ចុងម៉ោង ធ្វើសម្រេចដោយកីឡាករ ស សាមុត នៅនាទី៩០ ។ ចំណែក វិទ្យាល័យហ៊ុនសែនចាក់អង្រែ បន្តចាញ់ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងលទ្ធផល ៨ទល់០ នៅទីលានច្បារអំពៅ ។ ៨គ្រាប់របស់ ព្រះស៊ីសុវត្ថិ រកបានដោយកីឡាករ ម៉ិចសុធាតន៍…

  • ក្រុមកីឡាករនគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយមាស២គ្រឿងក្នុង២ប្រភេទកីឡា ពីព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ នៅប្រទេសចិន

    ក្រុមកីឡាករនគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយមាស២គ្រឿងក្នុង២ប្រភេទកីឡា ពីព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ នៅប្រទេសចិន

    ក្រុមកីឡាករប្រណាំងទូករបស់អង្គភាពនគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយមាស១គ្រឿង ពីព្រឹត្តិការណ៍ World Police & Fire Games លើវិញ្ញាសាប្រណាំង២០០ ម៉ែត្រ ចំណុះ១០នាក់ ក្នុងប្រភេទលើអាយុ១៨ឆ្នាំ។ ចំណែកវិញ្ញាសាហែលទឹកដណ្តើមបានមេដាយមាស១គ្រឿងផងដែរ ដោយកីឡាការិនី សុខ វល័ក្ក ហែលកង្កែប១០០ម៉ែត្រ និងមេដាយសំរឹទ្ធិ ដណ្តើមបានដោយកីឡាករ ចេង សុផា ហែលកង្កែប១០០ម៉ែត្រ។ សូមបញ្ជាក់ថា អង្គភាពកីឡានគរបាលជាតិកម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនី នគរបាលជាតិចំនួន៩៦រូប លើ១២ប្រភេទកីឡា ដើម្បីទៅចូលរួមប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ (The 18th World Police and Fire Games) នៅសាធារណរដ្ឋប្រជាមានិតចិន៕ធ.ដ

  • ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នឹងប្រើអភិក្រមទី៥ ទៅលើមន្រ្តីណាដែលជាសាច់ស្អុយ

    ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នឹងប្រើអភិក្រមទី៥ ទៅលើមន្រ្តីណាដែលជាសាច់ស្អុយ

    ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន ព្រមាននឹងប្រើអភិក្រមទី៥ ទៅលើមន្រ្តីណាដែលជាសាច់ស្អុយ ដើម្បីពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម ប្រដាល់គុនខ្មែរ ឲ្យកាន់តែល្អ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលការថ្លែងបែបនេះធ្វើក្នុង ពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម ប្រដាល់គុនខ្មែរ កាលពីម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។ ឯកឧត្តម តែម ម៉ឺន បានព្រមានធ្ងន់ៗ ចំពោះសិក្ខាកាមដែលចូលរួមទាំងអស់ថា ចាប់ពីពេលនេះទៅសហព័ន្ធ នឹងធ្វើការត្រូវវះកាត់ កាត់សាច់ស្អុយចេញ ប្រសិនបើមន្រ្តីណាធ្វ់ការកាត់សេចក្តី ដោយមិនយុត្តិធម៌ មិនស្មោះត្រង់ បំផ្លាញអនាគតកីឡាករ។ ឯកឧត្តម វ៉ា ស៊ិនភារ្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិក បានស្នើឲ្យអាជ្ញាកណ្ដាល ចៅក្រមប្រដាល់គុនខ្មែរ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិន័យរបស់ខ្លួនឲ្យបានល្អប្រសើរ ក្រោយពីទទួលបានបណ្ដុះបណ្ដាលនេះ យកទៅចែករំលែកបន្ត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព។ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានបញ្ជាក់ថា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដូច្នេះអាជ្ញាកណ្តាល ចៅក្រម…

  • ក្រុម KARA កម្ពុជាបានធ្វើមកដល់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ លើចម្ងាយផ្លូវជាង៥០០គីឡូម៉ែត្រ

    ក្រុម KARA កម្ពុជាបានធ្វើមកដល់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ លើចម្ងាយផ្លូវជាង៥០០គីឡូម៉ែត្រ

    ក្រុមរថយន្តកម្ពុជាចំនួន៥គ្រឿង ក្នុងនោះរថយន្តប្រណាំង២គ្រឿង និងរថយន្តសេវីស៣គ្រឿង បានមកដល់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ លើផ្លូវចម្ងាយជាង៥០០គីឡូម៉ែត្រ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ Asia Cross Country Rally 2019 ដោយធ្វើការប្រណាំងលើចម្ងាយផ្លូវជាង២២០០ គីឡូម៉ែត្រ ឆ្លងកាត់២ប្រទេស គឺប្រទេសថៃ និងបញ្ចប់នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១០ដល់ទី១៦ ខែសីហា ឆ្នាំ២០១៩។ តាមការបញ្ជាក់ពីលោក ពៅ តិចឡេង បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងឆ្នាំនេះ មានរថយន្តប្រណាំងសរុបចំនួន៣២គ្រឿង ប្រភេទម៉ាស៊ូត ២១គ្រឿង និងប្រភេទរថយន្តសាំង១១គ្រឿង កើនឡើងជាងឆ្នាំកន្លងទៅ។ ក្នុងនោះកម្ពុជា បញ្ជូនរថយន្តប្រណាំង២គ្រឿង គឺរថយន្តលេខ១១៥ បើកបរដោយ កីឡាករ សោម សុកុសល និងជំនួយការអ្នកបើកបរកីឡាករ វង្ស គឹមហួត រីឯមួយគ្រឿងទៀតរថយន្តលេខ១០៧ បើកបរដោយ កីឡាករ ហូ សិទ្ធិគុណ និងជំនួយការអ្នកបើកបរពីររូបគឺកីឡាការិនី សេង សុជាតា និងកីឡាករ ពៅ តិចឡេង។ ដោយឡែកក្រុមប្រណាំងកម្ពុជាទាំង២ក្រុម បានប្តេជ្ញាចិត្តថា នឹងធ្វើឲ្យបានល្អ…

  • មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ស្នើរឲ្យមន្រ្តីចំណុះនាយកដ្ឋានកីឡា ពង្រឹងសមត្ថភាព និងសាមគ្គីផ្ទៃក្នុងឡើងវិញ

    មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ស្នើរឲ្យមន្រ្តីចំណុះនាយកដ្ឋានកីឡា ពង្រឹងសមត្ថភាព និងសាមគ្គីផ្ទៃក្នុងឡើងវិញ

    មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ឯកឧត្តម ស សុខា ស្នើរឲ្យមន្រ្តីចំណុះនាយកដ្ឋានកីឡា ពង្រឹងសមត្ថភាព និងសាមគ្គីផ្ទៃក្នុងឡើងវិញ ការលើកឡើងនេះធ្វើក្នុងឳកាសជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំចំណុះអគ្គនាយកដ្ឋានកីឡា និងពិនិត្យវឌ្ឍនភាព ការងារ កាលពីម្សិលមិញនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានឲ្យដឹងថា ឆ្នាំនេះ នាយកដ្ឋានបានពង្រឹងសមត្ថភាពមន្រ្តី តាមរយៈការបណ្តុះបណ្តាលធនធាមនុស្ស ។ ជាមួយគ្នានេះ នាយកដ្ឋានក៏បានផ្តល់ថវិកាជូន សហព័ន្ធជាង៤០ ដែលជាថវិកាក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ប្រើប្រាស់ លើការប្រកួត និងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ។ ឯកឧត្តម ស សុខា ក៏បានស្នើឲ្យមន្ត្រី មកបំពេញការងារដោយភាពទទួលខុសត្រូវ ជាពិសេសម៉ោងធ្វើការរដ្ឋ នឹងផ្តើមពង្រឹងសមត្ថភាពការងារបន្ថែម និងសាមគ្គីផ្ទៃក្នុងឲ្យបានល្អ នៅក្នុងនាយកដ្ឋានទាំង៤ គឺនាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា សិស្សនិស្សិត មជ្ឈមណ្ឌលជាតិហ្វឹក ហ្វឺនកីឡា និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕ធ.ដ  

  • FA ច្រានចោល ស្ថិតិ៦៥ប្រកួតគ្មាននរណាញាក់ដាច់ Virgil van Dijk

    FA ច្រានចោល ស្ថិតិ៦៥ប្រកួតគ្មាននរណាញាក់ដាច់ Virgil van Dijk

    សហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ FA បានចេញមុខច្រនចោល ស្ថិតិ៦៥ប្រកួតគ្មាននរណាញាក់ដាច់ Virgil van Dijk នៅតែមានសុពលភាពនៅឡើយ ។ ការបកស្រាយនេះបន្ទាប់ពីព័ត៌មានជាច្រើន បានផ្សាយថា Gabriel Jesus បានញាក់ដាច់ Van Dijk ក្នុងការប្រកួត ពាន Community Shield កាលពីពេលកន្លងទៅ ធ្វើឲ្យកំណត់ត្រារបស់ Van Dijk តាំងពីខែមិនា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ ។ យ៉ាងណា FA ចេញមកច្រានចោលការផ្សាយខាងលើ។ អ្នកនាំពាក្យ FA អះអាងថា Community Shield មិនត្រូវបានរាប់បញ្ចូល ជាពានផ្លូវការនោះទេ គឺវាគ្រាន់តែពានបើករដូវកាលប៉ុណ្ណោះ ។ គឺមិនប៉ះពាល់ដល់ពានផ្លូវការឡើយ ដូចជា កាតលឿង, កាតក្រហម, គ្រាប់បញ្ចូលទី, បញ្ជូនបាល់ ឬផ្សេងៗជាដើម ៕ធ.ដ

  • អ្នកចាំទី Kevin Trapp ទៅចូលរួមជាមួយ Eintracht Frankfurt ជាផ្លូវការ

    អ្នកចាំទី Kevin Trapp ទៅចូលរួមជាមួយ Eintracht Frankfurt ជាផ្លូវការ

    អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Kevin Trapp បានត្រឡប់ទៅប្រទេសកំណើតវិញ ចូលរួមជាមួយក្លឹប Eintracht Frankfurt ជាផ្លូវការ ក្រោយធ្វើបានល្អក្នុងការខ្ចីជើង ពេញ មួយរដូវកាលមុន ។ ក្លឹប Eintracht Frankfបានប្រកាសចុះកិច្ចសន្យារយៈពេល៥ឆ្នាំ  ខណៈត្រូវបង់តម្លៃផ្ទេរទៅក្លិប Paris Saint-Germains ៧លានអឺរ៉ូ បន្ទាប់ពីជួយក្លិប ទទួលបានលេខ៧ នៅតារាង Bundesliga រដូវកាលមុន ។ គួរបញ្ជាក់ថា អ្នកចាំទីវ័យ២៩ឆ្នាំខាងលើ បានចាកចេញពី Eintracht Frankfurt កាល ពីរដូវកាល២០១៤/២០១៥ ទៅកាន់ទឹកដីបារាំង ដោយចំណាយពេល៣រដូវកាល បានបង្ហាញខ្លួនសរុប ៩១លើក ។ ចំណែករដូវកាលមុននេះបានខ្ចីជើង ទៅក្លិបចាស់វិញ និងបានបង្ហាញខ្លួនសរុប៤៣ ប្រកួត៕ធ.ដ

  • កីឡាករយានយន្តកម្ពុជាពីររូប បង្ហាញក្តីសង្ឃឹមខ្ពស់ថា នឹងប្រជែងបានលទ្ធផលល្អ Asia Cross Country Rally 2019 ដោយឆ្លងកាត់ពីរប្រទេស លើចម្ងាយផ្លូវ២,២០០គីឡូម៉ែត្រ

    កីឡាករយានយន្តកម្ពុជាពីររូប បង្ហាញក្តីសង្ឃឹមខ្ពស់ថា នឹងប្រជែងបានលទ្ធផលល្អ Asia Cross Country Rally 2019 ដោយឆ្លងកាត់ពីរប្រទេស លើចម្ងាយផ្លូវ២,២០០គីឡូម៉ែត្រ

    កីឡាករយានយន្តកម្ពុជាពីររូប អ្នកបើកបរ សោម សុកុសល និងជំនួយការអ្នកបើកបរ វង្ស គឹមហួត រថយន្តប្រណាំងលេខ១១៥ ដែលគ្រោងចូលរួមប្រណាំងប្រជែង ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គដ៍ធំប្រចាំតំបន់អាស៊ី គឺ Asia Cross Country Rally 2019 បានបង្ហាញជំនឿចិត្តខ្ពស់ថា នឹងប្រជែងដណ្តើមយកលទ្ធផលល្អមកជូនកម្ពុជា លើប្រភេទរថយន្តប្រើសាំង ដើម្បីនាំយកនូវមោទនភាពជូនកម្ពុជា ពីព្រឹត្តិការណ៍ដ៍ធំមួយនេះ។ លោក សោម សុកុសល អ្នកបើករថយន្ត បានបញ្ជាក់ថា ការចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីមួយនេះ លោកធ្លាប់ចូលរួមតាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយចូលរួមជាក្រុមការងារ បច្ចេកទេស KARA ហើយក្នុង២០១៧ លោកបានចូលរួមជាអ្នកបើកបរវិញម្តង ប៉ុន្តែឆ្នាំ២០១៨ មិនបានចូលរួមប្រណាំងដោយមានធុរៈ ម្យ៉ាងទៀតក៏លោកចង់ផ្តល់ឱកាសឲ្យមិត្តរួមក្រុមទទួលបាននូវបទពិសោធន៍ជាអ្នកបើកបរផងដែរ។ អ្នកប្រណាំងពោរពេញដោយបទពិសោធន៍រូបនេះ បញ្ជាក់ទៀតថា ឆ្នាំ២០១៩ និងជាលើកទី២នេះ លោកបានប្តេជ្ញាថា នឹងប្រជែងយកចំណាត់ថ្នាក់ដ៏ល្អប្រសើរមកជូនកម្ពុជា។ ដោយឡែកជំនួយការអ្នកបើកបរ និងជាអ្នកបើកបរ លោក វង្ស គឹមហួត បានអះអាងថា ទោះពីការប្រជែងលើកនេះ ត្រូវឆ្លងកាត់ពីរប្រទេស គឺប្រទេសថៃ…